backup og meta

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​?

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

គុណប្រយោជន៍​នៃ​អំបុក​

អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ ដោយគុណប្រយោជន៍​ទាំងនោះ​មាន​ដូច​ជា៖

[embed-health-tool-bmi]

  • ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ
  • ជួយ​ប្រឆាំង​នឹង​ជំងឺ​ស្លេកស្លាំង
  • ជួយ​រក្សា​ទម្ងន់​បាន​ល្អ
  • ជួយ​ពង្រឹង​សមត្ថភាព​ខួរ​ក្បាល។

ចុះ​ចំណែក​អត្ថប្រយោជន៍​សុខភាព​នៃ​​ទឹក​ដូងយ៉ាងម៉េច​ដែរ?

ទឹក​ដូង​ជា​ជម្រើស​ភេសជ្ជៈ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អៗ​ និង​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​របស់​យើង​ រួម​មាន៖

  • ជួយ​ពង្រឹង​មុខងារ​សាច់ដុំ
  • ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ
  • ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ
  • បញ្ចៀស​បញ្ហា​ទល់លាមក
  • ជួយ​បញ្ចុះ​សម្ពាធ​ឈាម
  • ជួយ​បញ្ចៀស​ក្រួស​តម្រង​នោម។

ទឹកដូង

អត្ថបទគួរអាន៖

ចុះផ្លែ​ចេក​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​សុខភាព​?

ចំណែក​ផ្លែ​ចេក ជា​ប្រភព​នៃ​ជាតិ​សរសៃ វីតាមីន​ និង​សារជាតិ​រ៉ែ​សំខាន់​ៗ​ ដែល​រាងកាយ​មិន​អាច​ខ្វះ​បាន ហើយ​បើ​យើង​ញ៉ាំ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ជា​ទៀង​ទាត់​ យើង​នឹង​ទទួល​បាន​គុណប្រយោជន៍​សុខភាព​នឹក​ស្មាន​មិន​ដល់​ ដែល​រួម​មាន​៖

  • ជួយ​ដល់​ការ​រំលាយ​អាហារ
  • ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ
  • ជួយ​បញ្ចុះ​សម្ពាធ​ឈាម
  • ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​កាចសាហាវ​មួយ​ចំនួន​ ដូចជាជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ជា​ដើម។

ចំណុចសំខាន់

តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​?
អំបុក
  • ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ
  • ជួយ​ប្រឆាំង​នឹង​ជំងឺ​ស្លេកស្លាំង
  • ជួយ​រក្សា​ទម្ងន់​បាន​ល្អ
  • ជួយ​ពង្រឹង​សមត្ថភាព​ខួរ​ក្បាល។
ទឹកដូង
  • ជួយ​ពង្រឹង​មុខងារ​សាច់ដុំ
  • ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ
  • ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ
  • បញ្ចៀស​បញ្ហា​ទល់លាមក
ចេក
  • ជួយ​ដល់​ការ​រំលាយ​អាហារ
  • ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ
  • ជួយ​បញ្ចុះ​សម្ពាធ​ឈាម
  • ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​កាចសាហាវ​មួយ​ចំនួន​ ដូចជាជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ជា​ដើម។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The Health Benefits of Coconut Water

https://health.clevelandclinic.org/the-health-benefits-of-coconut-water

ចង់ដឹងទេ! ទម្រាំបានអំបុកមកហូប តើត្រូវឆ្លងកាត់ដំណាក់កាលអ្វីខ្លះ?

https://sbm.news/articles/61922bf5e4363a20d3eec322

5 Health Benefits of Bananas

https://health.clevelandclinic.org/benefits-of-bananas

Here are 6 reasons why poha deserves to be a part of your daily diet

https://www.healthshots.com/healthy-eating/superfoods/benefits-of-eating-poha-or-beaten-rice/

កំណែ​ប្រែបច្ចុប្បន្ន

04/11/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

ពិតអត់ ផឹកទឹកដូងទុំច្រើន ឈឺពោះឆាប់ ស្រួលសម្រាលកូនមែន?

ជំនឿចាស់ៗថា ស្រ្តីពពោះផឹកទឹកដូងច្រើន កូនកើតមកក្រចេះដើរ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 04

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម