ដុះក្បាលពោះ អាចបណ្ដាលមកពីកត្តាជាច្រើន ដូចជារបបអាហារដែលមានជាតិសរសៃតិច បាក់តេរីក្នុងពោះវៀនមិនល្អ ឬកត្តាវ័យចំណាស់ជាដើម។ ពិតណាស់ ការឡើងខ្លាញ់ក្បាលពោះ ជាកង្វល់ដ៏ធំមួយ ដែលមិនត្រឹមតែធ្វើឲ្យរូបរាងយើងមិនស្រស់ស្អាតប៉ុណ្ណោះទេ វាថែមទាំងបង្កជាបញ្ហាសុខភាពមួយចំនួន ដូចជាជំងឺបេះដូង ទឹកនោមផ្អែម និងមហារីកផងដែរ។
លើសពីនេះ ខ្លាញ់ក្បាលពោះក៏អាចប៉ះពាល់ដល់សរសៃឈាម និងបណ្ដាលឲ្យមានបញ្ហាដំណេកដូចគ្នា។
កត្តា៥យ៉ាង ដែលធ្វើឲ្យយើងដុះក្បាលពោះ
១. អាហារ និងភេសជ្ជៈដែលមានជាតិស្ករ
ស្ករគ្រាប់ នំឃេក យ៉ាអួរកក ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងតែផ្អែម សុទ្ធតែមានបន្ថែមជាតិស្ករខ្ពស់។ តាមការសិក្សាបានបង្ហាញថា សារធាតុFructose នៅក្នុងស្ករបន្ថែម អាចកាត់បន្ថយការធ្វើមេតាបូលីស និងការដុតជាតិខ្លាញ់។ ដូច្នេះហើយ បើយើងញ៉ាំជាតិស្ករបន្ថែមកាន់តែច្រើន នោះនឹងធ្វើឲ្យយើងឡើងខ្លាញ់ក្បាលពោះកាន់តែច្រើនដូចគ្នា។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២. អាហារកែច្នៃ
ចំណែកឯពពួកអាហារកែច្នៃដូចជា អាហារឆ្អិនស្រាប់ អាហារកំប៉ុង អាហារបង្កក ឬអាហារដែលវេចខ្ចប់រួច អាចបង្កើនជាតិស្ករក្នុងឈាម និងកម្រិតអាំងស៊ុយលីនយ៉ាងឆាប់រហ័ស។ ជាងនេះទៅទៀត អាហារប្រភេទនេះក៏ផ្ទុកជាតិអំបិល និងសារធាតុរក្សាទុកឲ្យបានយូរក្នុងកម្រិតខ្ពស់ផងដែរ។
៣. មិនអើរពើហាត់ប្រាណ
មួយវិញទៀត បែបបទរស់នៅអសកម្ម ឬមិនសូវធ្វើលំហាត់ប្រាណ ក៏ជាមូលហេតុចម្បងដែលនាំឲ្យដុះក្បាលពោះ។ ចំពោះស្ត្រីដែលអង្គុយយូរច្រើនជាង៣ម៉ោង អាចបង្កើនហានិភ័យនៃការដុះក្បាលពោះកាន់តែខ្ពស់។
[embed-health-tool-heart-rate]
៤. គេងមិនគ្រប់គ្រាន់
ទន្ទឹមនឹងនេះដែរ ការគេងតិចជាង៥ម៉ោង ឬច្រើនជាង៨ម៉ោងក្នុងមួយថ្ងៃ ក៏អាចបណ្ដាលឲ្យយើងឡើងទម្ងន់។ ហេតុនេះហើយ ការគេងរយៈពេល៦ទៅ៨ម៉ោង មានសារសំខាន់ណាស់ ដើម្បីទទួលបានសុខភាពល្អ ក៏ដូចជាជៀសវាងបញ្ហាដុះក្បាលពោះដ៏គួរឲ្យស្អប់ខ្ពើម។
អត្ថបទគួរអាន៖
- វ៉ាក់សាំងសំខាន់ណាស់! កុំដឹងតែទៅចាក់ ហើយអត់ខ្វល់ រឿងពិតមួយចំនួនត្រូវដឹង
- វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?
- វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង
- វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ
- ដឹងពីប្រភេទវ៉ាក់សាំងមហារីកមាត់ស្បូនសិន ចាំសម្រេចចិត្តចាក់មួយណា
- វ៉ាក់សាំងការពារកញ្រ្ជឹល មិនមែនជាមូលហេតុកើតមានជំងឺអូទីស្សឹមលើក្មេងៗទេ
៥. ស្រ្តេស
នៅពេលដែលយើងស្រ្តេសខ្លាំង យើងនឹងបញ្ចេញអ័រម៉ូនស្រ្តេស Cortisol ដែលអាចបង្កើនខ្លាញ់ក្បាលពោះបានយ៉ាងងាយ។ ជាមួយគ្នានេះដែរ ស្រ្តេសក៏អាចរំខានដល់ការគេង ធ្វើឲ្យយើងញ៉ាំច្រើន និងផឹកគ្រឿងស្រវឹងច្រើនជ្រុល ដែលទាំងនេះសុទ្ធតែជាកត្តាជំរុញឲ្យមានការប្រមូលផ្ដុំខ្លាញ់នៅត្រង់ក្បាលពោះ។
ចំណុចសំខាន់
១. អាហារ និងភេសជ្ជៈដែលមានជាតិស្ករ
២. អាហារកែច្នៃ
៣. អសកម្ម ឬមិនសូវធ្វើលំហាត់ប្រាណ
៤. គេងមិនគ្រប់គ្រាន់
៥. ស្រ្តេស