ដំឡូងជ្វា ជាអាហារសម្រន់ ហើយខ្មែរយើងចូលចិត្តណាស់ ពិសេសតាមជនបទ។ ដំណាំមើមមានសាច់ច្រើនពណ៌ ដូចជា លឿង ស ស្វាយ ហើយរសជាតិផ្អែមឆ្ងាញ់នោះ ក្រៅពីឆ្ងាញ់ វាមានគុណសម្បត្តិ និងជួយរាងកាយបានច្រើនទៀត។ ស្ដាប់ “Hello គ្រូពេទ្យ” បកស្រាយ៖
១- ពង្រឹងប្រព័ន្ធភាពស៊ាំ
ដំឡូងជ្វា ប្រមូលផ្តុំដោយ បេតាការ៉ូតែន (ជាអង់ទីអុកស៊ីដង់ដ៏ធំ) វីតាមីន C វីតាមីន B រ៉ែដែក និងផូស្វ័រ ដែលពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំប្រយុទ្ធប្រឆាំងជំងឺ និងការឈឺចាប់ច្រើនរាប់មិនអស់។
២- ទប់ទល់រលាក
ជួយប្រឆាំង និងព្យាបាលអាការៈរលាកទាំងក្នុង និងក្រៅខ្លួន ដោយផ្សំបញ្ចូលគ្នារវាង បេតាការ៉ូតែន ម៉ាញេស្យូម និងវីតាមីន C។
៣- គ្រប់គ្រងជំងឺរលាកសន្លាក់
វាសម្បូរដោយ បេតាការ៉ូតែន ម៉ាញេស្យូម ស័ង្កសី និងក្រុមវីតាមីន B ហើយមានសមត្ថភាពចាត់ចែង និងដោះស្រាយបញ្ហារលាកសន្លាក់បាន។ ទឹកដែលនៅសល់បន្ទាប់ពីស្ងោរដំឡូងជ្វា អាចយកទៅលាបត្រង់បរិវេណសន្លាក់ឈឺ ដើម្បីបន្ធូរអាការៈឈឺបាន។
៤- កាត់បន្ថយរោគសញ្ញាហឺត
ដោយសារតែក្លិនក្រអូប ដំឡូងជ្វាអាចកាត់បន្ថយតឹងច្រមុះ ដែលជះឥទ្ធិពលដល់ច្រមុះ ទងសួត និងសួតបាន។ ចំពោះអ្នកកើតជំងឺសួត ក្លិនពីដំឡូងជ្វា អាចជួយឲ្យធូរស្រាលបានមួយកម្រិត។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៥- ជួយដល់ការរំលាយអាហារ
ដំឡូងជ្វា ជាពពួកអាហារសម្រន់សម្បូរដោយកាកសរសៃ រ៉ែខនិជ និងម៉ាញេស្យូម អាចជួយប្រព័ន្ធរំលាយអាហារឲ្យកិនបានល្អ។ វាស្រួលញ៉ាំ ហើយឆាប់រំលាយបានល្អ និងមិនធ្វើទុក្ខសម្រាប់អ្នកឈឺក្រពះ ពោះវៀន និងជួយឲ្យការបន្ទោបង់ស្រួល។
៦- ជួយប្រយុទ្ធប្រឆាំងមហារីក
ដំឡូងជ្វា ជារោងចក្រផលិតថាមពលនៃជាតិបេតាការ៉ូតែន អង់ទីអុកស៊ីដង់ ដ៏អស្ចារ្យ និងប្រឆាំងមហារីកបានទៀត។ ពេលផ្សំបញ្ចូលគ្នាជាមួយវីតាមីន C អាចធ្វើឲ្យដំណើរការបានល្អ ក្នុងការព្យាបាលមហារីកច្រើនប្រភេទ ពិសេសមហារីកក្នុងពោះវៀនធំ ពោះវៀនតូច ក្រពេញប្រូស្តាត តម្រងនោម ឬសរីរាង្គខាងក្នុងដទៃទៀត។
៧- ជួយអ្នកទឹកនោមផ្អែម
អាចជួយដល់ការបញ្ចេញអ័រម៉ូន អាំងស៊ុយលីន ដើម្បីគ្រប់គ្រង និងតម្រូវកម្រិតជាតិស្ករក្នុងឈាម ហើយអាចញ៉ាំជំនួសបាយក៏បាន បើយើងទម្លាប់។
អត្ថបទគួរអាន៖
- ហេតុផលពិត ម៉េចបានទឹកក្រូចឆ្មារ ជាឱសថសម្រកទម្ងន់ធម្មជាតិដ៏អស្ចារ្យ
- ភេសជ្ជៈសុខភាព៨មុខ គ្រប់គ្នាមិនគួរមើលរំល
- ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំ មានប្រយោជន៍ចំពោះសុខភាព
- សាច់ដូង ក្រៅពីមានជាតិ អាចជួយអីបានខ្លះ?
- ទឹកក្រូចស្រស់ អាចបញ្ចុះជាតិខ្លាញ់អាក្រក់ក្នុងខ្លួនយើងបាន?
- ផឹកទឹកក្រូចគ្មានជាតិស្ករ កុំឲ្យឡើងគីឡូ ប្រយ័ត្នចូលដើម!
៨- រក្សាជាតិទឹកក្នុងរាងកាយ
កាកសរសៃដ៏ច្រើនក្នុងដំឡូងជ្វា អាចជួយរាងកាយឲ្យរក្សាតុល្យភាពជាតិទឹក។ បើមានជាតិទឹកគ្រប់គ្រាន់ហើយ កោសិកាក៏អាចបំពេញមុខងារបានល្អដែរ ហើយស្បែកមិនស្ងួត ឬបែកស្រកាទៀត។
[embed-health-tool-bmi]
៩- ជួយដល់ការឡើងទម្ងន់
រសជាតិផ្អែម មានជាតិម្សៅអាមីដុង វីតាមីន សារធាតុរ៉ែខនិជ ប្រូតេអ៊ីនច្រើនយ៉ាង ពិតជាងាយស្រួលក្នុងការកិន។ បើចង់ឡើងគីឡូ សាកញ៉ាំដំឡូងនេះ ហើយមិនចាំបាច់ញ៉ាំអាហារបំប៉នក៏បាន។
ចំណុចសំខាន់
- ពង្រឹងប្រព័ន្ធភាពស៊ាំ
- ទប់ទល់រលាក
- គ្រប់គ្រងជំងឺរលាកសន្លាក់
- កាត់បន្ថយរោគសញ្ញាហឺត
- ជួយដល់ការរំលាយអាហារ
- ជួយប្រយុទ្ធប្រឆាំងមហារីក
- ជួយអ្នកទឹកនោមផ្អែម
- រក្សាជាតិទឹកក្នុងរាងកាយ
- ជួយដល់ការឡើងទម្ងន់