សម្រាប់ម៉ាក់ៗដែលកំពុងមាន និងចង់បានប៊េបី ត្រូវតែស្វែងយល់ពីទម្ងន់ដែលកើនប្រចាំខែ ដើម្បីឲ្យដឹងថាកូនអាចកើតតាមធម្មជាតិបានឬទេ។ ជាពិសេសត្រូវដឹងថា កូនមានទម្ងន់ប៉ុន្មាន ទើបគ្រប់គីឡូ ល្អក្នុងការសម្រាល។
សម្រាប់ម៉ាក់ៗដែលកំពុងមាន និងចង់បានប៊េបី ត្រូវតែស្វែងយល់ពីទម្ងន់ដែលកើនប្រចាំខែ ដើម្បីឲ្យដឹងថាកូនអាចកើតតាមធម្មជាតិបានឬទេ។ ជាពិសេសត្រូវដឹងថា កូនមានទម្ងន់ប៉ុន្មាន ទើបគ្រប់គីឡូ ល្អក្នុងការសម្រាល។
ព្រោះតែបច្ចុប្បន្នមានអាហារមានភាពសម្បូរបែបច្រើន ទាំងស្រស់ ក្រៀម និងកំប៉ុង ទើបធ្វើឲ្យយើងចង់អ្វី អាចញ៉ាំបានភ្លាមៗ។ តាមការណែនាំរបស់គ្រូពេទ្យ ម៉ាក់ៗដែលកំពុងមានផ្ទៃពោះត្រូវញ៉ាំអាហារសម្បូរជីវជាតិឲ្យបានច្រើន និងគ្រប់មុខ តែមិនត្រូវញ៉ាំតាមចិត្តឃ្លានគ្រប់ពេលនោះទេ ព្រោះវាធ្វើឲ្យយើងឆ្អែតហល់ ដែលមានផលមិនល្អចំពោះសុខភាព ពិសេសពពួកអាហារផ្អាប់ និងកំប៉ុង។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែត បានផ្ដល់ជាមតិណែនាំដល់ស្រីៗយើងថា ចាប់តាំងពីមានផ្ទៃពោះរហូតដល់ថ្ងៃសម្រាល ម៉ាក់ៗឡើងទម្ងន់បានតែចន្លោះពី ១០- ១២ គីឡូប៉ុណ្ណោះ មិនឲ្យលើសពី ១៤ គីឡូឡើយ។ “តែអ្នកខ្លះ ១ខែឡើងទម្ងន់ ៥ គីឡូក៏មាន រហូតដល់ថ្ងៃសម្រាលលើសដល់ ២៥-៣០ គីឡូ ដែលសភាពបែបនេះ គឺឡើងខ្លាំងលើសលប់ពេក ឯកូនក្នុងពោះក៏ថ្លោសទៅតាមនោះដែរ”។
វេជ្ជបណ្ឌិតខាងលើ ក៏បានបន្តទៀតថា បញ្ហាលើសគីឡូខ្លាំងបែបនេះ ធ្វើឲ្យម៉ាក់ៗជួបផលវិបាកមួយ គឺពិបាកក្នុងការសម្រាលកូន។ ព្រោះការសម្រាលទាក់ទងនឹងសមាសភាព ៣ យ៉ាង ទី១ ទំហំឆ្អឹងអាងត្រគាកម្ដាយ ទី២ ស្បូនរបស់ម្ដាយ និងទី៣ កូននេះឯង។ លោកជំទាវក៏បានលើកអំណះអំណាងបន្តថា “ប្រសិនបើម្ដាយកម្ពស់ ១,៦០ ម៉ែត្រ នោះត្រគាកសាយល្អ កម្ពស់ ១,៥០ ម៉ែត្រ ត្រគាកអាចតូចជាងអ្នកកម្ពស់ ១,៦០ ម៉ែត្របន្តិច ព្រោះយើងទាបជាងគេ ឆ្អឹងគ្មានភាពប្រែប្រួលទេ។ ស្បូនត្រូវបើកតាមធម្មជាតិហើយ តែមកដល់កូនត្រូវចេញពីស្បូនឆ្លងកាត់តាមទ្វារមាស ហើយចេញមកខាងក្រៅ បែរជាកូនធំ ធ្វើឲ្យពិបាកហើយ។ ការញ៉ាំច្រើនពេក សាច់ឈាមណែនខ្លាំងណាស់ ទោះត្រគាកល្អ តែពេលគីឡូឡើងខ្លាំងពេក ធ្វើឲ្យត្រគាកធំ ទៅជាតូច”។
ការញ៉ាំច្រើនធ្វើឲ្យកូនថ្លោស រហូតដល់ជាង ៤-៥ គីឡូ ម៉ាក់ៗពិបាកកើតតាមធម្មជាតិណាស់។ ទម្ងន់កូនដែលគ្រូពេទ្យកំណត់ថា គ្រប់គីឡូតាមក្បូនខ្នាតនោះ គឺ ២,៥ គីឡូក្រាម រីឯពេលវេលាត្រូវកើតវិញ គឺចាប់ពី សប្តាហ៍ទី ៣៧ ទៅ។ បើកូនកើតក្នុងរយៈនេះ គឺត្រូវតាមក្បួនខ្នាតហើយ។
ដូចនេះម៉ាក់ៗដែលមានគភ៌ត្រូវញ៉ាំអាហារណាដែលមានសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ និងជាតិដែកឲ្យបានគ្រប់ទៅតាមការណែនាំរបស់គ្រូពេទ្យ និងមិនគួរញ៉ាំអាហារច្រើន ដែលគ្មានភាពចាំបាច់ចំពោះខ្លួនឯង និងទារកឡើយ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕