មិនមែនបំភ័យទេ តែជាការពិត មិនចំពោះក្មេងៗ មនុស្សពេញវ័យទេ មានបញ្ហាពោះឧស្សាហ៍រាក ច្បាស់ជាដោយសារបញ្ហាក្រពះ ពោះវៀនមិនខាន ហើយបើនៅតែបណ្តែតបណ្តោយ ប្រយ័ត្នខូចក្រពះ ពោះវៀន ធ្លុះធ្លាយខ្ទេច រត់ទៅរកពេទ្យ ប្រយ័ត្នហួសពេល លែងដូចដើម។ ដើម្បីដោះស្រាយបញ្ហានេះ មានវិធីងាយៗជាច្រើន ពិសេសរបបអាហារ “Hello គ្រូពេទ្យ” នឹងប្រាប់អាហារមួយចំនួនមិនគួរញ៉ាំពេលមានបញ្ហារាក។
វេជ្ជបណ្ឌិត Steven Kussin, MD អ្នកឯកទេសខាងក្រពះ ពោះវៀន នៅទីក្រុងញូវយ៉ក និងជាអ្នកនិពន្ធសៀវភៅវេជ្ជសាស្ត្រ បានលើកឡើងថា៖ “ការលាងសម្អាតដៃ ជាវិធីមួយមានប្រសិទ្ធភាពបំផុត ដើម្បីការពារមេរោគ និងបាក់តេរីបង្កឲ្យរាក។ សមាគមជីវសាស្ត្រអាមេរិក រកឃើញថា ស្រីៗមាន ៩៧% និងប្រុសៗ ៩២% អះអាថា ពួកគេលាងសម្អាតដៃក្រោយពីចេញពីបង្គន់ ប៉ុន្តែធាតុពិតមានតែស្រីៗ ៧៥% និងប្រុសៗ ៥៨% ប៉ុណ្ណោះ អនុវត្តបានតាមក្បួនអនាម័យនេះបានខ្ជាប់ខ្ជួន”។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
១- អាហារគួរចៀសវាង
– ផលិតផលពីទឹកដោះគោ៖ ផលិតផលពីទឹកដោះគោ អាចធ្វើឲ្យស្ថានភាពជំងឺកាន់តែយ៉ាប់យ៉ឺន ដោយលោកសាស្រ្តចារ្យ Sandra Quezada, MD ជំនួយការនៃសាកលវិទ្យាល័យ Maryland បានរាយការណ៍ថា បើយើងកំពុងមានជំងឺរាករូសរ៉ាំរ៉ៃ ឈប់ញ៉ាំផលិតផលទឹកដោះគោ អាចរក្សា និងគ្រប់គ្រងអាការៈបាន។
លោកសាស្រ្តចារ្យរូបនេះ បញ្ជាក់ទៀតថា៖ “អាហារ និងភេសជ្ជៈ អាចបង្កឲ្យកើតមានជំងឺរាករូសរ៉ាំរ៉ៃ ពិសេសអាហារ និងភេសជ្ជៈ មានជាតិឡាក់តូស ឬមានលាយផ្សំជាតិឡាក់តូស ក្នុងផលិតផលពីទឹកដោះគោ”។
– អាហារមានជាតិសរសៃខ្ពស់៖ ជាតិសរសៃ ល្អសម្រាប់រាងកាយ គួរមានក្នុងរបបអាហារប្រចាំថ្ងៃ ប៉ុន្តែវេជ្ជបណ្ឌិត Kussin បានណែនាំថា យើងគួរកំណត់អាហារមានជាតិសរសៃខ្ពស់ ដូចជា បន្លែ និងគ្រាប់ធញ្ញជាតិ ពីព្រោះវាពិបាករំលាយ នៅពេលយើងកើតជំងឺរាករ៉ាំរ៉ៃ។
– អាហារមានជាតិម្សៅ៖ បន្ថែមពីលើការកំហិតរបបអាហារមានជាតិសរសៃ យើងគួរចៀសវាងអាហារផ្ទុកទៅដោយជាតិម្សៅ ព្រោះប្រូតេអ៊ីនមានច្រើននៅក្នុងផលិតផលកែច្នៃ ដូចជា ម្សៅស្រូវសាលី ដែលអាចធ្វើឲ្យជំងឺរាកមិនអាចជាសះស្បើយ។ ជាធម្មតា យើងមានជំងឺពោះវៀន ត្រូវចៀសវាងជាតិស្ករ ព្រោះងាយបណ្តាលឲ្យរាក។ ទោះបើគ្មានជំងឺពោះវៀនក៏ដោយ យើងនឹងមានអារម្មណ៍ប្រសើរជាងមុន បើមិនញ៉ាំអាហារមានជាតិម្សៅ ពិសេសនៅពេលកំពុងជួបបញ្ហារាករូសតែម្តង។
របបអាហារ ត្រូវបានណែនាំដោយវេជ្ជបណ្ឌិត Kussin គួរញ៉ាំអាហារធម្មតា ដូចជា បាយ ស៊ុប នំបុ័ងអាំង សាច់គ្មានជាតិខ្លាញ់ និងផឹកទឹកឲ្យបានច្រើន។
– អាហារមានជាតិខ្លាញ់ និងធ្វើឲ្យធាត់៖ សាស្ត្រាចារ្យ Douglas A. Drossman MD នៃសាកលវិទ្យាល័យ North Carolina ប្រាប់ថា អាហារសម្បូរជាតិខ្លាញ់ និងធ្វើធាត់ អាចធ្វើឲ្យសាច់ដុំពោះឡើងតឹង ជាមូលហេតុបង្កឲ្យរាកកាន់តែធ្ងន់ធ្ងរឡើង។ សាស្ត្រាចារ្យរូបនេះ បញ្ជាក់ថា៖ “អាហារទាំងនេះ អាចបង្កជាដំបៅក្រពះបន្តិចម្តងៗ ធ្វើឲ្យយើងមានអារម្មណ៍ដូចហើមពោះ”។
– អាហារមានជាតិអាល់កុល និងកាហ្វេអ៊ីន៖ ទាំងជាតិអាល់កុល និងកាហ្វេអ៊ីន សុទ្ធតែអាចបណ្តាលឲ្យកើតជំងឺរាក។ បើធ្លាប់ផឹកកាហ្វេនៅពេលព្រឹក ឬនៅពេលយប់ គួរឈប់មួយរយៈសិន ដើម្បីកុំឲ្យស្ថានភាពជំងឺរាក កាន់តែធ្ងន់ធ្ងរឡើង។
២- វិធីព្យាបាល និងបង្ការកុំឲ្យរាក
– ប្រើថ្នាំរាក៖ លោកវេជ្ជបណ្ឌិត Kussin បញ្ជាក់ថា នៅពេលយើងមានបញ្ហារាកធ្ងន់ធ្ងរ ការព្យាបាល ត្រូវព្យាបាលអាការរាកជាមុន តាមរយៈកម្ចាត់មេរោគបង្កឲ្យរាក ចាំបាច់បំផុត និងមិនត្រូវឲ្យមានមេរោគ ឬជំងឺណាផ្សេងមកជ្រៀតជ្រែកនោះទេ។
បើយើងចង់ប្រើថ្នាំព្យាបាលរាក ត្រូវស្វែងរកថ្នាំ អាចប្រឆាំងមេរោគបង្កឲ្យរាករូស និងមិនត្រូវប្រើថ្នាំមានឥទ្ធិពល រារាំងការបន្ទោបង់ដែលអាចធ្វើឲ្យប៉ះពាល់ពោះវៀនមួយកម្រិតទៀត។
– ផឹកទឹកឲ្យបានច្រើន៖ ព្រោះជំងឺរាក អាចធ្វើយើងបាត់បង់សារធាតុទឹកនៅក្នុងខ្លួន។ ហេតុនេះ ត្រូវតែរក្សាសារធាតុទឹកក្នុងរាងកាយ ដោយទឹក ឬភេសជ្ជៈផ្តល់ជាតិទឹកនៅក្នុងខ្លួនបានគ្រប់គ្រាន់។ ទឹកផ្លែឈើ នំស្រួយ និងអាហារផ្សេងៗទៀត ឬភេសជ្ជៈមានជាតិសូដ្យូម ដូចជា ស៊ុប និងទំពាំងបាយជូរ អាចជំនួសកម្រិតជាតិទឹក និងអេឡិចត្រូលីត (ជាតិរ៉ែ) ដែលបាត់បង់ដោយសាររាក។
– លាងសម្អាតដៃឲ្យបានញឹកញាប់៖ វិធីងាយស្រួលបំផុតសម្រាប់យើង ដើម្បីចៀសវាងមេរោគ និងបាក់តេរី ត្រូវលាងសម្អាតដៃឲ្យបានត្រឹមត្រូវ។ វិធីនេះ សាមញ្ញក៏ពិតមែន ប៉ុន្តែគ្នាយើងជាច្រើន មិនបានត្រឹមត្រូវនោះទេ។
ពេលយើងលាងសម្អាតដៃ នៅតាមចន្លោះម្រាមដៃ និងក្រចកដៃបានស្អាតតាមក្បួនអនាម័យ គប្បីលាងដៃយ៉ាងហោចណាស់ ២០ វិនាទី។ មុននឹងញ៉ាំអាហារ និងក្រោយពេលញ៉ាំ ត្រូវលាងសម្អាតដៃជាមួយសាប៊ូឲ្យបានស្អាត ពិសេសរាល់ពេលប៉ះពាល់ជាមួយសត្វចិញ្ចឹម ឬប្រើបង្គន់រួច ត្រូវលាងដៃនឹងសាប៊ូឲ្យបានត្រឹមត្រូវ។
អត្ថបទពាក់ព័ន្ធ៖
- មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?
- ឥឡូវនេះ មានវិធីបម្លែងឈាមគ្រប់ប្រភេទ ទៅជាឈាម O បាន
- Blood Typing (តេស្តពិនិត្យក្រុមឈាម)
- Hemochromatosis (លើសជាតិដែកក្នុងឈាម)
៣- ពេលរាកកាន់តែធ្ងន់ធ្ងរ ត្រូវប្រញាប់ជួបពេទ្យ
បើមានជំងឺរាករូសធ្ងន់ធ្ងរ យូរជាង ៤ សប្តាហ៍ ហើយបន្ទោបង់មានឈាម ឬរាកតែពេលយប់ រាករូសផង ឈឺពោះផង ក្អួតចង្អោរផង ក្តៅខ្លួនផង ស្រកគីឡូ ជម្រើសដ៏ល្អបំផុត ប្រញាប់ទៅជួបពេទ្យជំនាញដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា។
[embed-health-tool-bmr]