backup og meta

ខ្លាញ់សត្វ និងខ្លាញ់រុក្ខជាតិ មានអត្ថប្រយោជន៍ គុណ​វិបត្តិអ្វីខ្លះ?

ខ្លាញ់សត្វ និងខ្លាញ់រុក្ខជាតិ មានអត្ថប្រយោជន៍ គុណ​វិបត្តិអ្វីខ្លះ?

ពួក​យើង​ច្បាស់​ណាស់ សុទ្ធ​តែ​ធ្លាប់​ឮ​ពេទ្យ​លើក​ឡើង​ពី​បញ្ហា​លើសជាតិ​ខ្លាញ់ និងបញ្ហា​សុខភាព​ជាច្រើន បណ្តាល​មក​ពី​កូលេស្តេរ៉ូល ចុះ​មាន​ធ្លាប់​ដឹង​ថា កូលេស្តេរ៉ូល​ដែលបង្កបញ្ហា​​សុខភាព​ទាំង​នេះ កើត​ឡើង​​ពី​ណា​អត់? បើ​មិន​ដឹង អានអត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ ព្រោះ​មាន​លម្អិត​ពាក់ព័ន្ធ​ខ្លាញ់​សត្វ និង​ខ្លាញ់​រុក្ខជាតិ មួយ​ណា​ត្រូវ​ចាត់​ទុក​ជាខ្លាញ់អាក្រក់ ក៏​ដូច​គុណ​ប្រយោជន៍ និង​គុណ​វិបត្តិ​ពពួក​ខ្លាញ់​ទាំង​នោះ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ​

១- ខ្លាញ់​អាក្រក់ (ខ្លាញ់​សត្វ)

ខ្លាញ់​អាក្រក់​ អាច​ធ្វើ​ឲ្យ​កើនកម្រិត​កូលេស្តេរ៉ូល ប្រឈម​ហានិភ័យ​ ជំងឺ​បេះដូង ហើយ​ខ្លាញ់​នេះ ​អាច​ធ្វើ​ឲ្យស្ទះ​សរសៃ​ឈាម​អាក់ទែទៀត​ផង។ ខ្លាញ់​អាក្រក់​ ចែក​ចេញ​ជា​ពីរ​ប្រភេទ ​មួយ​ជា​ខ្លាញ់​មិន​ឆ្អែត​ និង​មួយ​ទៀត​ជា​ខ្លាញ់​ឆ្អែត។

– ខ្លាញ់​មិន​ឆ្អែត៖ ខ្លាញ់​មិន​ឆ្អែត គឺ​ជា​ប្រភេទ​ខ្លាញ់​មាន​លក់​លើ​ទី​ផ្សារ (ប្រេងមានផ្ទុក​ជាតិ​អ៊ីដ្រូហ្សែន​មួយចំនួន) ​នឹង​ត្រូវ​ចាត់​ចូល​ក្នុង​បញ្ជី​គ្រឿង​ផ្សំសម្រាប់​ចម្អិត​ម្ហូប។ វា​ជា​ប្រភេទ​ប្រេង​សិប្បនិម្មិត ​ទទួល​បាន​ពី​ដំណើរ​ការផលិតប្រេងមាន​សុខភាព​ល្អ សម្រាប់​ការពារ​មិន​ឲ្យ​មាន​ក្លិន​​ស្អុយ។ ខ្លាញ់​មិន​ឆ្អែត ​មិន​មាន​សារធាតុ​ចញ្ចឹម ឬ​ប្រយោជន៍​ដល់​សុខភាព​អ្វី​ទាំង​អស់ ហើយ​យើង​អាច​ចៀសវាង​ពពួក​ខ្លាញ់​ទាំង​នេះ​បាន ​ដោយ​ទិញ​តែ​សាច់​សុទ្ធ និងផលិត​ផល​មាន​ជាតិ​ខ្លាញ់​តិច​ទៅ​បាន​ហើយ។ ខ្លាញ់​មិន​ឆ្អែត ​ជា​មូល​ហេតុ​នៅ​ពី​ក្រោយ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២ ជំងឺ​បេះដូង និងជំងឺ​ដាច់​សសៃ​ឈាម​ខួរ​ក្បាល។ ទោះ​បីមនុស្ស​​​ដឹង​ថា ខ្លាញ់​ទាំង​នេះ​​វា​អាក្រក់​ និង​ប៉ះពាល់​សុខភាពក៏​ដោយ ប៉ុន្តែ​វានៅ​តែ​ជា​ប្រភេទ​ខ្លាញ់ ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​យ៉ាង​ទូលំទូលាយ​ក្នុង​ឧស្សាហកម្ម​ចំណី​អាហារ (Fast food) ដើម្បី​បំពង ឬដុត​នំ នំ​កញ្ចប់ និងពោត​លីង ​ជា​ដើម។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

– ខ្លាញ់​ឆ្អែត៖ ខ្លាញ់​ឆ្អែត ក៏ស្ថិតនៅ​ក្នុង​ប្រភេទ​ខ្លាញ់​អាក្រក់​ដូច​គ្នា ប៉ុន្តែ​មិនអាក្រក់​ ១០០%  ដូច​ទៅ​នឹងខ្លាញ់​មិន​ឆ្អែត​នោះ​ទេ។ ខ្លាញ់​ឆ្អែត អាច​រក​ឃើញ​ក្នុង​ផលិតផល​ទទួល​បាន​ពី​សត្វ​ ដូច​ជា  ស៊ុត ផលិតផលចម្រាញ់​ចេញ​ពី​​ទឹក​ដោះ​គោ សាច់​ក្រហម និងមាន​នៅ​ក្នុង​ប្រេង​ដូង ឬប្រេង​ត្នោត​ផង​ដែរ។ មិន​មាន​ការសិក្សា​ណា​បង្ហាញ​ថា​ ខ្លាញ់​ឆ្អែត​ធ្វើឲ្យ​​មាន​បញ្ហា​បេះដូង​អី​ទេ​ ប៉ុន្តែ​សមាគមន៍​បេះដូង​អាមេរិក​បាន​ណែនាំ​ថា​ ត្រូវ​​កំណត់ញ៉ាំ​ខ្លាញ់​ឆ្អែត​​មិនឲ្យ​​លើស​ពី ៧% នៃ​​កាឡូរី​ប្រចាំ​ថ្ងៃនោះ​ឡើយ។

២- ខ្លាញ់​ល្អ (ខ្លាញ់​ទទួល​បាន​ពី​រុក្ខជាតិ)

ខ្លាញ់​ល្អ ​អាច​ជួយឲ្យ​​កូលេស្តូរ៉ល​ធ្លាក់​ចុះ គ្រប់គ្រង​ទម្ងន់ និង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង។ ស្រដៀង​គ្នា​នឹង​ខ្លាញ់​អាក្រក់​ដែល​ មាន​ខ្លាញ់​ល្អ ត្រូវ​បែក​ចែក​ជា​ពីរ​ប្រភេទ​ដូច​គ្នា មាន​ខ្លាញ់ Monounsaturated និងខ្លាញ់ Polyunsaturated ។

ខ្លាញ់ល្អ

– ខ្លាញ់ Monosaturated៖ ខ្លាញ់ Monosaturated គេ​រក​ឃើញ​ក្នុង ប្រេង​អូលីវ ប្រេង​សណ្តែក​ដី គ្រាប់​សណ្តែក​ផ្សេងៗ និង​គ្រាប់​ធញ្ញជាតិ។ អាហារ​ទាំង​នោះ​ ក៏​ជា​ប្រភព​វិតាមីន E ផងដែរ ហេតុ​​នេះ​សូម​ចាំ​ថា​ច្របល់សាលាដ ជាមួយ​​ប្រេង​អូលីវឲ្យ​ច្រើន ​ព្រោះ​ថា​ ពិត​ជា​មាន​ប្រយោជន៍​ណាស់​ចំពោះ​សុខភាពយើង។

– ខ្លាញ់ Polyunsaturated៖ ខ្លាញ់ Polyunsaturated មិន​ត្រឹម​តែ​បាន​ជួយ​ខាង​ផ្នែក​លូត​លាស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ការពារ និង ព្យាបាល​ជំងឺ​បេះដូង​ទៀត​ផង។ ខ្លាញ់​ប្រភេទ​​នេះ ​ផ្តល់​នូវ​គុណ​ប្រយោជន៍​ និងមាន​សារៈសំខាន់​ណាស់​ចំពោះ​រាងកាយ​យើង។ ខ្លាញ់ Polyunsaturated មាន​ ២ទម្រង់ គឺ​អាស៊ីដ​ខ្លាញ់ អូមេហ្កា ៣ និងអូមេហ្កា ៦។

[embed-health-tool-due-date]

អាស៊ីដ​អូមេហ្កា ៦​ មាន​ក្នុង​ប្រេង​បន្លែ​ ដូច​ជា ប្រេង​ដូង ប្រេង​ផ្កា​ឈូក​រ័ត្ន គ្រាប់វ៉ុល​ណាត់ និងសណ្តែក​សៀង ខណៈ​អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣​មាន​ក្នុង ម្ហូប​អាហារ​ធម្មជាតិ និងអាហារ​បន្ថែម ប៉ុន្តែ​អាហារ​បន្ថែម អូមេហ្កា ៣ ​ណែនាំ​ឲ្យ​ប្រើ​តែ​ពេល​កំណត់​ប្រភព​ការ​បរិភោគ​អាហារ​តែ​ប៉ុណ្ណោះ។ ជាតិ​ខ្លាញ់​​ត្រី​ ជា​ប្រភព​ចម្បង​នៃ​ពពួក​ខ្លាញ់អូមេហ្កា ៣ ហេតុ​នេះ របប​​អាហារ​ប្រចាំ​ថ្ងៃ​គួរ​ណាស់​បញ្ចូល​សាច់​ត្រី​ ២ ដង​/សប្តាហ៍ ដូច​ជា ត្រីសាល់ម៉ុន ត្រី​ម្យ៉ាង​ស្រដៀង​​ត្រី​ព្រួល (Trout) ត្រី​ស្បៃកា (Mackerel) ជាដើម។ ម្យ៉ាង​​ទៀត គ្រាប់ធញ្ញជាតិ Flaxseed និង​គ្រាប់វ៉ុលណាត់ ក៏​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​គ្នា​យើង​ចូល​ចិត្ត​ញ៉ាំ​អាហារ​តែ​​បន្លែ។

និយាយ​ឲ្យ​ខ្លី​ទៅ ​ខ្លាញ់​សត្វ​មិន​មែន​សុទ្ធ​តែ​មិន​ល្អ​នោះ​ទេ ហើយ​ខ្លាញ់​បាន​ពី​រុក្ខជាតិ​ក៏​មិន​ល្អ ១០០% ចំពោះសុខភាព​ដែរ។ ជំនួស​ឲ្យ​​ការ​ជ្រើសរើស​តែ​ម្ខាងៗ យើង​គួរ​ជ្រើសរើស​ការ​ប្រើខ្លាញ់​ទាំង​ខ្លាញ់​អាក្រក់ និង​ខ្លាញ់​ល្អ ដោយ​វៃឆ្លាត។ ចាំ​ថា ​ខ្លាញ់​ជ្រៀត​ចូល​ក្នុង​អាហារ​តាម​រយៈ អាហារ​ផ្អែមៗ បង្អែម ដំឡូង​បំពង និងអាហារ​ចៀន ​ឬ​អាហារបំពង​ផ្សេង​ទៀត ដូច្នេះ​ត្រូវ​តែ​អាន​ស្លាក​សញ្ញា​ណែនាំ​គ្រប់​ពេល។ លើស​ពីនេះ​ទៀត ​អាហារ​ស្រស់ៗ​តែង​តែ​ជា​មិត្ត​ល្អចំពោះ​សុខភាព​យើង។​

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Good Fats vs. Bad Fats: Get the Skinny on Fat. http://www.webmd.com/diet/obesity/features/skinny-fat-good-fats-bad-fats#1 acessed March 12, 2017

The Truth About Fats: The Good, the Bad, and the In-Between. http://www.health.harvard.edu/staying-healthy/the-truth-about-fats-bad-and-good acessed March 12, 2017

កំណែ​ប្រែបច្ចុប្បន្ន

26/11/2024

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អាហារប៉ុន្មានប្រភេទនេះមានជាតិខ្លាញ់ច្រើន​ តែល្អចំពោះសុខភាព

មូលហេតុ២នេះហើយ ទើបយុវវ័យឥឡូវឆាប់លើសខ្លាញ់ ឡើងឈាម ប្រឈមជំងឺទឹកនោមផ្អែម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ 4 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម