លំហាត់ប្រាណផ្សេងទៀត

លំំហាត់​ផ្សេងទៀត - ដើម្បី​ដុតកាឡូរី ឬ​ខ្លាញ់​ធាតុ អ្នក​ខ្លះ​ហៅ​ថា​ខ្លាញ់​អាក្រក់ ​មាន​របៀប​ហាត់​ច្រើន​ទៀត ទៅតាម​ការ​ចូលចិត្ត ក្បាច់​សមស្រប​ជាមួយ​លក្ខខណ្ឌ​រាងកាយ ដែល​គ្នាយើង​អាច​ស្វែងយល់​ទីនេះ

ចំណេះដឹងទូទៅ

លំហាត់ប្រាណផ្សេងទៀត

អត្ថប្រយោជន៍ ៤ចំណុច​ គួរបង្កើតទម្លាប់ហាត់ប្រាណពេលព្រឹក

ការចំណាយពេលវេលាហាត់ប្រាណពេលព្រឹក គឺជារឿងមួយសំខាន់ណាស់ដែលមិនគួររំលងបាន ព្រោះថាអាចផ្ដល់អត្ថប្រយោជន៍ដល់ទៅ ៤យ៉ាងក្នុងពេលតែមួយ មិនថា តែសុខភាព ទម្លាប់ល្អ ពេលវេលា និង ស្មារតីរស់នៅប្រចាំថ្ងៃ។ អត្ថប្រយោជន៍ទាំង ៤មានដូចខាងក្រោម៖ ១.​គ្មានការរំខាន ការហាត់ប្រាណពេលព្រឹកព្រលឹម អាចន្លោះពីម៉ោង ៤ ទៅ ៦ព្រឹក មិនថារយៈពេលតិចឬច្រើននឹងមិនធ្វើឲ្យយើងមានការំខានខ្លាំងដូចជាពេលរសៀល ឬយប់នោះទេ។ ការធ្វើលំហាត់ប្រាណក្នុងអំឡុងពេលនោះ ទោះបីអ្នកចូលចិត្ដហាត់ប្រាណនៅទី​សាធារណៈ សួនច្បារមាត់ទន្លេ ក៏មិនសូវមានមនុស្សច្រើន មមាញឹក និងរំខាននោះឡើយ។ យើងអាចហាត់ប្រាណ ដោយការជិះកង់ ការដើរ ការត់ ឬសកម្មភាពរាងកាយផ្សេងទៀត ដោយរីករាយជាមួយ​ថ្ងៃថ្មី អាកាសធាតុក៏មិនក្ដៅនោះដែរ។ ម្យ៉ាងវិញទៀត ការជ្រើសរើសពេលវេលាហាត់ប្រាណពេលព្រឹក គឺអាចធ្វើឲ្យយើងឆ្លៀតពេលបានល្អ  ដោយមិនប៉ះពាល់ដល់កិច្ចការងារផ្សេងៗនោះទេ។ ២.សុខភាពរាងកាយ ការហាត់ប្រាណពេលព្រឹកជាក់ស្ដែងណាស់ថា មានអត្ថប្រយោជន៍ខ្លាំងណាស់ទៅ​ដល់សុខភាពរាងកាយ។  រាងកាយក្រោយពេលសម្រាក៦ទៅ ៨ម៉ោងនឹងចាប់ផ្ដើមដំណើការ ​ព្រមគ្នា សរសៃរឈាមចាប់ផ្ដើមធ្វើការឋិតថេរសព្វរាងកាយ ក្នុងចំណុចនេះក៏ជំនួយទៅដល់ដំណើរការមេតាប៉ូលីស ក្នុងរាងកាយ។ បើយោងតាមការលើកឡើងរបស់វេជ្ជបណ្ឌិត Avigdor Arad នៅមន្ទីពេទ្យ Mount Sinai Hospital សហរដ្ឋអាមេរិកបានឲ្យដឹង​ថា បើគិតទៅលើការធ្វើមេតាប៉ូលីស កន្លងមកធ្លាប់មានការលើកឡើងថា ញ៉ាំទឹកពេលព្រឹក១កែវអាចជួយដល់ដំណើរការមេតាប៉ូលីស នោះគឺមិនទាន់គ្រប់គ្រាន់ទេ តែបើបានហាត់ប្រាណទៀតទើបកាន់តែប្រសើរ។ […]

ស្វែងរក លំហាត់ប្រាណផ្សេងទៀត

លំហាត់ប្រាណផ្សេងទៀត

ចង់​រាង​ស្អាតតែអត់​ពេល វិធីហាត់​ប្រាណ​ ៧នាទី អាចជួយបាន

អ្នកណា​មិន​ចង់​មាន​រាង​ស្អាត សុខភាព​ល្អ តែបច្ចុប្បន្ន គ្នា​យើង​មិន​ថា​ស្រី មិន​ថា​ប្រុស ភាគ​ច្រើនសុទ្ធ​តែ​រវល់​ការងារ​សឹង​រក​ពេល​សម្រាក​មិន​បាន រក​ពេល​ឯ​ណា​ទៅ​ហាត់​ប្រាណ​ទៀត​នោះ។ ព្រលឹម​ចេញ ព្រលប់​ទើប​ដល់​ផ្ទះ ល្វើយ​នោះ​ល្វើយ មិនអ៊ីចឹង? ឈប់​ខ្វាយ​ខ្វល់​ទៀត "Hello គ្រូពេទ្យ" នឹង​ណែនាំ​វិធី​សាស្ត្រ​ពិសេស ចំណាយ​ពេល​ហាត់​ប្រាណ​តែ ៧នាទី សក្តិសិទ្ធិ​ខ្លាំង។ ១- ៧នាទី សក្តិសិទ្ធិ​ជាង​កន្លះ​ម៉ោង? យោងតាមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ McMaster ក្នុង​ទីក្រុង Hamilton រដ្ឋ Ontario សហរដ្ឋ​អាមេរិក ហ្វឹកហាត់​​ប្រើកម្លាំង​ខ្លាំងៗ ​មាន​ប្រយោជន៍​ជា​ច្រើន។ ជាក់​ស្តែង ហាត់​ប្រាណ​របៀប Workout (បញ្ចេញ​កម្លាំងខ្លាំងៗ) ជួយផ្លាស់​ប្តូរ​ម៉ូលេគុលសាច់ដុំ ច្រើន​ជាង ចំណាយ​ពេល​ច្រើន​ម៉ោង ​ដើម្បី​ជិះកង់ ឬ​រត់ ទៅ​ទៀត។ ហេតុផល​នេះ អាច​បញ្ជាក់​បាន​ថា ត្រឹម ៧នាទី ជាមួយ​វិធីហាត់​ប្រាណ​បញ្ចេញ​កម្លាំង​ខ្លាំងៗ អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​លទ្ធផល​ខ្ពស់​ជាទី​គាប់​ចិត្ត។ យ៉ាង​ណា ការ​ហាត់​ប្រាណ​បែបនេះ នៅ​តែ​មាន​ផល​វិបាក ងាយ​ធ្វើ​ឲ្យ​យើង​ឆាប់​ធុញទ្រាន់ និង​បោះបង់​ចោល ហើយ​លទ្ធផល ទោះ​ជាល្អ​គាប់​ចិត្ត ប៉ុន្តែ​នៅ​មិន​អាច​ធៀប​ជាមួយ​វិធី​ហាត់​ប្រាណ ៣០​នាទី ក្នុងក្លឹប​រៀង​រាល់​ថ្ងៃ ឬ […]


លំហាត់ប្រាណផ្សេងទៀត

ប្រុសៗ​ចង់​បាត់​ក្បាល​ពោះ​ សាកប៉ុន្មានវិធីនេះ អាច​ជួយ​បាន

គ្មានប្រុសៗណាមិនចង់បានរាងសង្ហា ទាក់ទាញចិត្តស្រីៗនោះទេ គ្រាន់តែថាធ្វើយ៉ាងម៉េចបើក្បាលពោះដុះមូលដូចពពោះ ៥ ខែទៅហើយ កែយ៉ាងណាក៏កែមិនឡើង។ “Hello គ្រូពេទ្យ” មានអត្ថបទពិសេសណែនាំប្រុសៗចង់បានក្បាលពោះរាបស្មើ ព្រោះវាមានប្រសិទ្ធភាព ហើយគ្នាយើងខ្លះជោគជ័យរួចហើយដែរ។ ១- បំបាត់ខ្លាញ់ជាមុន ក្បាលពោះយើងកំពុងវិវត្តយ៉ាងរឹង ប៉ុន្តែយើងមានដឹងថា វាកំពុងបាំងពីមុខស្រទាប់ខ្លាញ់ដែរទេ? ស្រទាប់ខ្លាញ់នេះ ជាសត្រូវធំសម្រាប់រាងសង្ហារបស់យើង។ អ្វីគួរចាប់ផ្តើមពេលនេះ រៀបចំកាលវិភាគហាត់ប្រាណទៀងទាត់ និងរៀបចំរបបអាហារ។ កម្ចាត់ខ្លាញ់កើតឡើងក្នុងខ្លួនយើង នឹងធ្វើឲ្យយើងមានរាងរឹងមាំ និងសុខភាពកាន់តែល្អ ជាមួយ​ក្បាល​ពោះ​រាប​ស្មើ។ ជាមធ្យម បុរសមានខ្លាញ់ប្រមាណ ២៨% នៃខ្លួនប្រាណ។ ដើម្បីសម្រកខ្លាញ់ទាំងអស់បាន ត្រូវធ្វើការធ្ងន់បន្តិចហើយ។ ២- ប្ដូរអាហារ បញ្ចុះខ្លាញ់ ត្រូវដុតកាឡូរីឲ្យច្រើនជាងអាហារដែលញ៉ាំ ហើយវិធីសាស្ត្រតែមួយគត់ ត្រូវបន្ថយញ៉ាំឆ្អែតលើសកម្រិត និងហាត់ប្រាណច្រើនជាងមុន។ យកចិត្តទុកដាក់លើអាហារសម្បូរប្រូតេអ៊ីនគ្មានជាតិខ្លាញ់ ដូចជា ទ្រូងមាន់ សាច់គោ ត្រី រួមនឹងបន្លែ។ កែទម្លាប់ទៅញ៉ាំអាហារមានតុល្យភាព ដូចជា ធញ្ញជាតិ ផ្លែឈើ និងអាហារធ្វើពីទឹកដោះគោមានខ្លាញ់ទាប ទៅជាទម្លាប់បរិភោគអាហារប្រចាំ។ តែអាហារមានជាតិស្ករ ជាតិអាល់កុល និងខ្លាញ់ខាប់ ត្រូវតែផ្អាក។ ៣- ញ៉ាំអាហារ ៦ ពេលក្នុងមួយថ្ងៃ ញ៉ាំអាហារត្រឹម ៣ ពេលក្នុងមួយថ្ងៃ នៅតែមានអារម្មណ៍ឃ្លានក្នុងអំឡុងពេញមួយថ្ងៃ និងពេលហាត់ប្រាណ។ […]


លំហាត់ប្រាណផ្សេងទៀត

រលាកសន្លាក់ ហាត់យ៉ូហ្កា ស្រាលៗ អាចជួយបានច្រើន

ទាំងប្រុស ទាំងស្រី រលាកសន្លាក់ ដោយសារប៉ះទង្គិច ច្បាស់ជាមានអារម្មណ៍ធុញថប់ចង់ធ្វើអីតិចក៏ឈឺ។ ចាស់ៗអ៊ំៗយើងវិញ ដោយសារវ័យចំណាស់ធ្វើឲ្យរលាកសន្លាក់ ត្រូវញ៉ាំថ្នាំ តមនេះតមនោះ។ “Hello គ្រូពេទ្យ” ប្រហែលជួយដោះស្រាយកង្វល់នេះបាន​តាមរយៈការហាត់យ៉ូហ្កា។ ថ្មីៗនេះ អ្នកឯកទេសរលាកសន្លាក បានចេញផ្សាយលើសារព័ត៌មានអង់គ្លេសថា អ្នកមានបញ្ហាសន្លាក់ ចាប់ផ្ដើមមានសុខភាពប្រសើរឡើងវិញ ទាំងផ្លូវកាយ និងផ្លូវចិត្ត ក្រោយហាត់យ៉ូហ្កា។ ១- អត្ថប្រយោជន៍ពីការហាត់យូហ្គា បច្ចុប្បន្ន មនុស្ស​ជាច្រើនងាកមកហាត់យ៉ូហ្កា ដែលជាលំហាត់ប្រាណថ្នមៗជួយកាត់បន្ថយភាពតានតឹង បង្កើនភាព​បត់​បែន​សន្លាក់​បាន​ល្អ។ ការស្រាវជ្រាវរកឃើញថា យ៉ូហ្កា អាចជួយឲ្យបញ្ហាសន្លាក់ប្រសើរឡើងវិញ ជួយឲ្យសាច់ដុំរឹងមាំ និងមានតុល្យភាព។ យ៉ូហ្កា ងាយស្រួលបញ្ចូលទៅក្នុងប្រភេទហាត់ប្រាណផ្សេងៗ ដូចជា ការកម្ដៅសាច់ដុំ ឬបញ្ចុះកម្ដៅសាច់ដុំក្រោយហាត់ប្រាណ។ គ្នាយើងខ្លះធ្លាប់មានបញ្ហាសន្លាក់ ប្រហែលជាត្រូវកែប្រែឥរិយាបថបន្តិច ប៉ុន្តែល្អបំផុត បើមានបញ្ហារលាកសន្លាក់ គួរពិភាក្សាជាមួយអ្នកឯកទេស មុនចាប់ផ្តើមហាត់។ សំខាន់ ត្រូវចេះសួរគ្រូមានជំនាញ​យ៉ូហ្កា ធ្លាប់​បង្ហាត់អ្នកពិការដែរអត់? ព្រោះហាត់យ៉ូហ្កា របៀបថ្មមៗ គឺសម្រាប់តែគ្នាយើងមានផ្ទៃពោះ រីឯយ៉ូហ្កាសម្រាប់ចាស់ៗ ឬជនពិការ ស័ក្តិសមបំផុតសម្រាប់គ្នាយើងមានបញ្ហាសន្លាក់ចាប់ផ្តើមហាត់។ ២- អ្វីជាអំណះអំណាងលើការហាត់យ៉ូហ្កា? បញ្ហាសន្លាក់មានច្រើនទម្រង់ ជាពិសេសជំងឺ Autoimmune ដែល​ជាការរលាកសន្លាក់រ៉ាំរ៉ៃ នាំឲ្យហើមសន្លាក់ ឡើងក្រហម ឈឺចាប់ ហើយចុងក្រោយឈានទៅបំផ្លាញសារធាតុផ្សំរបស់សន្លាក់។ យ៉ូហ្កា […]


លំហាត់ប្រាណផ្សេងទៀត

ដេក​អត់លក់ ហាត់​ប្រាណ​ពិសេស​មួយ​នេះ អាច​ឲ្យ​ដេក​លក់​ស្កប់ស្កល់

គ្នាយើង​ខ្លះ​ច្បាស់​ជា​ដឹង​ឮ​ពី​ផល​ប្រយោជន៍​ជាច្រើន​ពី​ការ​ហាត់​យ៉ូហ្កា​សម្រាប់​សុខភាព ក្នុង​នោះ​រឿង​សំខាន់​មួយ គឺ​យ៉ូហ្កា ជួយ​ឲ្យ​អ្នក​មាន​បញ្ហា​គេង​អត់​លក់ ទៅ​ជា​លក់​ស្រួល​វិញ។ ម៉េច​បាន​អ៊ីចឹង? “Hello គ្រូពេទ្យ” នឹង​បង្ហាញ​ហេតុ​ផល​ដូច​ខាងក្រោម៖ ១- គេងមិនលក់ គ្រោះថ្នាក់ធំ ដំណាក់កាល​ដំបូង គេង​មិន​លក់ អាច​កើត​ឡើង​ដោយ​ឯក​ឯង មិន​បណ្តាល​មក​ពី​បញ្ហា​ថ្នាំ​ទេ។ ដំណាក់​កាល​ទី​២ គេង​មិន​លក់ ជា​សញ្ញា​ព្រមាន ដោយសារ​បញ្ហា​សុខភាព​ណា​មួយ។ មាន​ជំងឺ​ច្រើន ក៏​ធ្វើ​ឲ្យ​ពិបាក​គេង​ដែរ ដូចជា មហារីក រលាក​សន្លាក់ ជំងឺ​ដុំ​ស្បូន និង​បាក់​ទឹក​ចិត្ត។ ឯ​ថ្នាំ​ខ្លះ​អាច​បង្ក​ឲ្យ​គេង​មិន​លក់ ដូចជា ពុល​សារធាតុញៀន​ជាដើម។ គេង​មិន​លក់ ឬ​មិន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​ការ​គិត​ចុះ​ខ្សោយ តាម​រយៈ​ការ​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ ហើយ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ ដោយ​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព ខ្សោយ ឬ​គាំង​បេះដូង ឡើង​សម្ពាធ​ឈាម ធាត់​ហួស​កម្រិត ឬ​ស្ត្រេស។ ២- ប្រសិទ្ធភាពយ៉ូហ្គាលើបញ្ហាគេងមិនលក់ យ៉ូហ្កា ជួយ​បង្កើន​គុណភាព​ដំណេក​សម្រាប់​គ្នាយើង​មាន​បញ្ហា​គេង​មិន​លក់។ ក្នុងការ​សិក្សា​លើ​អ្នក​មាន​បញ្ហា​គេង​មិន​លក់​ ទាំង​ដំណាក់កាល​បឋម និង​ដំណាក់កាល​ទី​២ ពួកគេ​ត្រូវ​តម្រូវ​ឲ្យ​ហាត់​យ៉ូហ្កា​យ៉ាង​ហោច ៨ សប្តាហ៍ ហើយ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា យ៉ូហ្កាពិតជា​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​ករណី​គេង​មិន​លក់​មែន។ ទម្លាប់​គេង​មិន​លក់ គេង​បាន​តិច ឬ​ភ្ញាក់​ញឹកញាប់​អាច​ដោះ​ស្រាយ ដោយ​ហាត់​យ៉ូហ្កា​ជា​ប្រចាំ។ ៣- ភស្តុតាងវិទ្យាសាស្ត្រផ្សេងៗទៀត យ៉ូហ្កា​មាន​ឥរិយាបថ​ជា​ច្រើន ជួយ​សម្រួល​ឲ្យ​ឈាម​រត់​ចូល​សរសៃ​ឈាម​ខួរ​ក្បាល​បាន​ល្អ ព្រោះ​បើ​យើង​មិន​ផ្គត់ផ្គង់​ឈាម​គ្រប់​គ្រាន់​ទៅ​ខួរ​ក្បាល​ទេ […]


លំហាត់ប្រាណផ្សេងទៀត

វិធីសាស្ត្រពិសេស​ជួយ​ឲ្យស្រកគីឡូ ហើយមិនឲ្យឡើងវិញ

ព្យាយាម​សម្រក ២-៣ ខែ ខំ​ហាត់ ខំ​តម ចុង​ក្រោយ​ញ៉ាំ​តែ​មួយ​អាទិត្យ ឡើង​វិញ​ភ្លាម អ្នក​ណា​ខ្លះ​យល់​អារម្មណ៍​នេះ? “Hello គ្រូពេទ្យ” ប្រាកដ​ជា​យល់​ច្បាស់! សម្រក​ទម្ងន់ ស្រក​បាន​បន្តិច ចុង​ក្រោយ​ក៏​ឡើង​គីឡូ​ដូច​ដើម ឬ​លើស​មុន​ទៀត។ មូល​ហេតុ​ចម្បង​ គឺដោយ​សារវដ្ដទម្ងន់ ប៉ុន្តែ​បើ​ព្យាយាម​តាម​វិធីសាស្ត្រ​ក្នុង​អត្ថបទ​នេះ គ្នា​យើង​ច្បាស់​ជា​ភ្លឺ​ភ្នែក​មិន​ខាន។ ១- ហេតុអីស្រក ហើយឡើងវិញ? ភាគ​ច្រើន​តែងឡើងគីឡូមក​វិញ បន្ទាប់​ពី​សម្រក​បាន​មួយ​រយៈ ហើយកត្តា​នេះ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ផ្លូវ​ចិត្ត។ ទម្ងន់​ស្រក​ ហើយ​ឡើង​មក​វិញ ​ជា​វដ្ត​ធម្មជាតិ។ ពេល​ឡើង​គីឡូ​វិញ តែង​ប្រឈម​នឹង​អារម្មណ៍​ខ្មាសអៀន ការ​តាំង​ចិត្ត​មិន​បាន​សម្រេច ឬ​អាច​មិន​ឲ្យ​តម្លៃ​​ខ្លួន​ឯង​ទៀត​ផង ដោយ​សារ​ខ្វះ​ការ​លើក​ទឹក​ចិត្ត និង​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន។ នេះបើតាមការលើកឡើងរបស់សាស្ត្រាចារ្យ Alexis Conason អ្នក​ឯកទេស​ចិត្តសាស្ត្រ​នៃ​សាកល​វិទ្យាល័យ Manhattan នៅអាមេរិក។ ភាគ​ច្រើន​តែង​សម្រក​ទម្ងន់​តាម​វិធីសាស្ត្រ​តានតឹង​ខ្លាំង ដូច​ជា ​ដាក់​សម្ពាធ​លើ​របប​អាហារ​ ជា​ដើម។ កត្តា​នេះនាំ​ឲ្យយើង​​កាន់​តែ​មាន​ចំណង់​អាហារ​ខ្លាំង​ឡើង ឃ្លាន​ខ្លាំង ជា​គ្រោះថ្នាក់​មួយ​សម្រាប់​ការ​តម​អាហារ។ ពេល​ទម្លាប់​តម​អាហារ​បរាជ័យ យើង​ច្បាស់​ជា​មាន​អារម្មណ៍​មិន​អាច​ទៅ​មុខ​រួច ជា​ហេតុ​នាំ​ឲ្យ​បោះ​បង់​ចោល​ការ​ប្រឹង​ប្រែង​ទាំង​ប៉ុន្មាន ធ្វើ​ឲ្យ​ទម្ងន់ដែលស្រកនោះ កើន​ឡើង​ជា​ថ្មី ឬលើសដើម។ ជំនួស​ការ​តម​អាហារ​តឹង​តែង​ពេក យើង​អាច​ចាប់​យក​ការ​ថែទាំ​សុខភាព ដោយ​ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ​ឲ្យមាន​ប្រសិទ្ធ​ភាព​ បង្កើន​សុខភាព និង​រក្សា​ទម្ងន់​បាត់​នោះ​ ឲ្យ​បាន​យូរ​អង្វែង។ ២- វិធីសម្រកទម្ងន់មិនកើនឡើងវិញ កត្តា​មួយ​ចំនួន​យើង​គួរ​អនុវត្ត​ដើម្បី​សម្រក​ទម្ងន់​ជោគជ័យ​៖ - […]


លំហាត់ប្រាណផ្សេងទៀត

ចង់​បាន​រាង​ស្អាត គីឡូ​ថេរ អត់​ពិបាក​ទេ

មិត្តភ័ក្ដិមួយ​ចំនួន គេ​នៅ​រក្សា​រាង​នៅ​ស្អាត​ថេរ​ដដែល ឯ​ឯង​វិញ មើល​លែង​យល់​ប្រែ​ទៅ​ជា​ទ្រលុក​ទ្រលន់? ធ្វើ​ម៉េច​បើ​ចង់​បាន​រាង​ថេរ នៅ​តែ​ស្អាត​ស្លៀកពាក់​ឡូយ? ចាំ "Hello គ្រូពេទ្យ” ប្រាប់! គេ​មាន​ក្បួន​ខ្នាត ហើយ​ប្រកាន់​ខ្ជាប់​រាល់​ទម្លាប់​ល្អៗ ទាំង​ហាត់​ប្រាណ និង​របប​​អាហារ មិន​ចេះ​តែ​ញ៉ាំ​ឲ្យ​តែ​ឆ្អែត​តាម​ឃ្លាន​ទេ។ ១- កំណត់ការញ៉ាំ ត្រូវ​ស្វែង​យល់​ពី​មុខងារ​អាហារ​ឲ្យច្បាស់​លាស់ ថា​តើ​របស់​យើង​ញ៉ាំ​ ធ្វើឲ្យ​គីឡូ​ថេរ ស្រកគីឡូ ឬ​ឡើង​គីឡូ។ អ៊ីចឹង រៀបចំផែនការ​គ្រប់គ្រង​របប​អាហារ ដើម្បីគ្រប់គ្រង​ទម្ងន់​បាន​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។ ២- អាហារពេលព្រឹក កុំ​ខាន​អាហារ​ពេល​ព្រឹក ព្រោះ​ជា​អាហារ​សំខាន់។ អ្នក​ចង់​បាន​គីឡូ​ស្រក ឬ​រាង​ស្អាត តែង​គិត​ខុស​ត្រង់​ចំណុច​នេះ (ញ៉ាំទៅ ខ្លាចឡើងគីឡូ)។ អាហារ​ពេល​ព្រឹក​អាច​រក្សា​ទម្ងន់​បាន​ល្អ មិន​មែន​អត់​ញ៉ាំ ហើយ​ស្រក​ទេ។ អ្វី​ដែល​គួរ​ធ្វើ គឺ​បន្ថយ​បរិមាណ​អាហារ​ថ្ងៃ​ត្រង់ និង​ល្ងាច ឬ​កាត់​បន្ថយ​ការ​ឃ្លាន​កណ្ដាល​យប់ ហើយ​រត់​ទៅ​ដាក់​ម៉ាឆ្អែត​រហូត​ហល់។ អាហារ​ព្រឹក​ដែល​ល្អ មាន​ផ្លែឈើ​ស្រស់ យ៉ាអ៊ួ (ទឹកដោះ​គោ​ជូរ) ជាដើម។   ៣- ថ្លឹងគីឡូជាប្រចាំ ត្រូវ​ថ្លឹង និង​តាម​ដាន​គីឡូ​ប្រចាំ បើ​​ចង់​គ្រប់គ្រង​គីឡូ​ដែល​យើង​ចង់​បាន មិន​​មែន​​ចេះ​​តែ​​ញ៉ាំ ហើយ​អត់​បានខ្វល់​ទម្ងន់​ខ្លួនឯង​ឡើង​ចុះ​ប៉ុន្មាន​នោះ​ទេ។ ៤- កុំចូលចិត្តបង្ហើយ កុំស្ដាយ ឬកំពុងឆ្ងាញ់ត្រូវមាត់ ហើយ​បង្ហើយ​ខ្ទេច​គ្មាន​សល់ បើមិនចង់ឡើងគីឡូស្រួលៗទេ។ អ្វីដែល​គួរ​ធ្វើ ត្រូវ​កំណត់​​ការ​​ញ៉ាំ កាត់​បន្ថយ​ញ៉ាំ​កាន់​តែ​តិច (ឆ្អែត​ល្មម)។ ៥- ចៀសវាងអាហារបន្ទាប់បន្សំ បើ​អាហារបន្ទាប់បន្សំសម្បូរខ្លាញ់ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស