backup og meta

ការសិក្សា៖ និយាយទូរស័ព្ទច្រើនប្រឈមហានិភ័យសម្ពាធឈាមខ្ពស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 10, 2023

    ការសិក្សា៖ និយាយទូរស័ព្ទច្រើនប្រឈមហានិភ័យសម្ពាធឈាមខ្ពស់

    ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​ចិន​ បាន​រក​ឃើញ​ថា ការ​និយាយ​ទូរស័ព្ទ​​​រយៈពេល​៣០​នាទី ឬ​លើស​ពី​នេះ​​ក្នុង​មួយ​សប្តាហ៍​ អាច​បណ្តាល​ឲ្យ​យើង​​មាន​ហានិភ័យ​នៃ​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់។ ការ​សិក្សា​នេះ​ដែរ​ បាន​ធ្វើ​ឡើង​លើ​​មនុស្ស​ចំនួន​១២១ ០៤៦​នាក់ និង​មាន​អាយុ​ចាប់​ពី​៣៧​ឆ្នាំ ដល់​៧៣​ឆ្នាំ ​ហើយ​អ្នក​ចូលរួម​ទាំង​នោះ ​មិន​ធ្លាប់​មាន​ជំងឺ​លើស​ឈាម​ពី​មុន​មក​ឡើយ។ ជា​លទ្ធផល​ រក​ឃើញ​ថា អ្នក​ដែល​និយាយ​ទូរស័ព្ទ​ច្រើន​​មាន​ហានិភ័យ​ខ្ពស់​​នៃ​ការ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​​ដល់​ទៅ​១២% នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​និយាយ​ទូរស័ព្ទ​តិច​ជាង​៣០​នាទី​ក្នុង​មួយ​សប្តាហ៍។

    ពិត​ណាស់​ កម្រិត​ទាប​នៃ​ថាមពល​ហ្វ្រេកង់ស៍​វិទ្យុ​ដែល​ភាយ​ចេញ​ពី​ទូរស័ព្ទ​ដៃ បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​កើន​ឡើង​នៃ​សម្ពាធ​ឈាម។ យោង​តាម​អង្គការ​សុខភាព​ពិភពលោក​​បាន​បង្ហាញ​ថា មនុស្ស​ពេញ​វ័យ​ជិត​១,៣​ពាន់​លាន​នាក់​ ដែល​មាន​អាយុ​ពី​៣០​ឆ្នាំ ទៅ​៧៩​ឆ្នាំ​មាន​សម្ពាធ​ឈាម​ខ្ពស់ ដែល​​នេះ​​ជា​កត្តា​ហានិភ័យ​ចម្បង​នៃ​ការ​កើត​​បញ្ហា​គាំង​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ ដូច្នេះ​ហើយ​ ការ​យល់​ដឹង​ពី​មូលហេតុ​បង្ក​នៃ​​ជំងឺ​លើស​ឈាម​ និង​បញ្ហា​​លើស​សម្ពាធ​ឈាម​មាន​សារៈសំខាន់​ណាស់។

    ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​​ទូរស័ព្ទ​ដៃ​ផ្សេង​ទៀត

    ​​​​​​១. តឹង​សាច់​ដុំ

    ផល​ប៉ះពាល់​ដែល​កើត​មាន​ជា​ទូទៅ​ គឺ​បញ្ហា​តឹង​សាច់ដុំ​នៅ​ត្រង់​ក ស្មា និង​ដើម​ដៃ។​ នៅ​ពេល​ដែល​យើង​កាន់​ទូរស័ព្ទ​រយៈពេល​យូរ សាច់ដុំ​យើង​នឹង​ចុក​រួយ ព្រម​ទាំង​អាច​បណ្តាល​ឲ្យ​មាន​អាការៈ​​ឈឺ​ក្បាល​ផង​ដែរ។

    និយាយទូរសព្ទ

    ២. ឈឺ​ត្រចៀក​ ឬ​ខូច​ក្រដាស​ត្រចៀក

    ទន្ទឹម​នឹង​នេះ​ដែរ ផល​ប៉ះពាល់​មួយ​ទៀត​នៃ​ការ​និយាយ​ទូរស័ព្ទ​ច្រើន​ អាច​នាំ​ឲ្យ​យើង​ឈឺ​ត្រចៀក ឬ​ខូច​ក្រដាស​ត្រចៀក​តែ​ម្តង ជា​ពិសេស​នៅ​ពេល​ដែល​យើង​កាន់​ទូរស័ព្ទ​នៅ​ជិត​នឹង​ត្រចៀក​ពេក ឬ​បើក​សំឡេងឮខ្លាំង។

    ៣. ប៉ះពាល់​ដល់​ភ្នែក

    ជាមួយ​គ្នា​នេះ​ដែរ ការ​មើល​ទូរស័ព្ទ​រយៈពេល​យូរ​ម៉ោង ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ចុក​រួយ​ភ្នែក ​ស្ងួត​ភ្នែក​ ឬ​ព្រឹល​ភ្នែក ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ឈឺ​ក្បាល​ថែម​ទៀត​ផង។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 10, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម