backup og meta

ចិនអនុញ្ញាតឲ្យ​ចរាចរ​ឱសថ​មហារីកគ្រាប់ឈាមប្រភេទថ្មីមួយ​នៅលើទីផ្សារ

ចិនអនុញ្ញាតឲ្យ​ចរាចរ​ឱសថ​មហារីកគ្រាប់ឈាមប្រភេទថ្មីមួយ​នៅលើទីផ្សារ

ឱសថ​ថ្មីមួយ​សម្រាប់​ព្យាបាលជំងឺ​មហារីកគ្រាប់​ឈាម​ដែល​គេ​ស្គាល់​ថា​ជា​ឱសថ Brukinsa (Zanubrutinib) ដែល​ស្ថិត​ក្នុង​ទម្រង់​ជា​ឱសថ​គ្រាប់​ស្រោប​សម្បក (Capsule) ត្រូវ​បាន​អាជ្ញា​ធរ​សុខា​ភិបាល​ប្រទេស​ចិន​អនុញ្ញាតិ​ឲ្យ​ដាក់​​លក់​នៅ​លើ​ទីផ្សា​រ​ក្នុង​ស្រុក​ហើយ។

ឱសថ​នេះ​ផលិត​ដោយ​ក្រុមហ៊ុន BeiGene ដែល​ជា​ក្រុមហ៊ុន​របស់​ប្រទេស​ចិន​ផ្ទាល់។ ឱសថ​ប្រភេទនេះ ប្រើ​សម្រាប់​តែ​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ ហើយ​ប្រើ​ចំពោះ​ជំងឺ​មហារីក​ឈាម​មួយ​ចំនួន​ដូច​ជា​ជំងឺ Mantle Cell lymphoma (MCL) ដែល​ត្រូវ​ប្រើ​ថ្នាំ​នេះ មុន​ទទួល​​ការ​ព្យាបាល​ផ្សេងៗ​ទៀត និង​ជំងឺ Chronic Lymphocytic Leukemia (CLL) ឬ ជំងឺ Small lymphocytic Lymphoma (SLL)។

អត្ថបទពាក់ព័ន្ធ៖ 

គួរ​បញ្ជាក់ថា​មុន​នឹង​អនុញ្ញាតឲ្យ​ចរាចរ​នៅ​លើ​ទីផ្សារ ឱសថ​នេះ​ក៏​បាន​ទទួលបាន​ការ​ទទួល​ស្គាល់​ពី​សំណាក់​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​របស់​សហរដ្ឋអាមេរិក​ (FDA) ផង​ដែរ​ក្នុង​ការ​ប្រើ​ព្យាបាល​ជំងឺ MCL ចំពោះ​អ្នក​ជំងឺ​ដែល​ជា​មនុស្ស​ពេញ​វ័យ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។

បើ​យោង​តាម​ប្រធាន​ក្រុមហ៊ុន BeiGene លោក Wu Xiaobin បាន​និយាយ​ថា​ ឱសថ​នេះត្រូវ​ស៊ីពេល​​រហូត​ដល់​ទៅប្រាំបី​ឆ្នាំ ទើប​អភិវឌ្ឍន៍​​បាន​សម្រេច ហើយ​មាន​ការ​ធ្វើ​តេស្ត​សាកល្បកលើ​មនុស្ស (Clinical trial) ចំនួន ២៥ តេស្ត ដោយ​បាន​​ធ្វើ​ឡើង​នៅ​ប្រទេស​​ចំនួន ២០ និង​ចូល​រួម​ដោយ​អ្នក​ឯកទេស​អន្តរជាតិ​ចំនួន ៥០០​នាក់។ ការ​ធ្វើ​តេស្ត​សាក​ល្បងលើមនុស្សនេះ​មាន​​អ្នក​ជំងឺ​ច្រើន​ជាង ១៧០០ នាក់​​នៅ​ទូទាំង​ពិភព​លោកបាន​ចូល​រួម​។

​ជំងឺ​មហារីក​គ្រាប់ឈាម​នេះ​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ក៏​ដូច​ជា​នៅ​ទូទាំង​ពិភព​លោក ហើយ​ឱសថ​នេះ ទទួល​បាន​ការ​អនុញ្ញាតឲ្យ​ចរាចរ​នៅ​លើ​ទីផ្សារ​ ខណៈដែល​ការ​ធ្វើ​តេស្ត​សាក​ល្បង​របស់​វា​ក៏​កំពុង​តែ​បន្តដំណើរ​ការ​នៅ​ឡើយដែរ​។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://news.cgtn.com/news/2020-06-07/China-approves-new-self-developed-cancer-drug-R86P7Fqc92/index.html?fbclid=IwAR0oi7g3dKUVGrj_C55iHuo_OOC5qRtLm8NTZEhe0AihyPSZNpEDxGCXJRE

កំណែ​ប្រែបច្ចុប្បន្ន

09/06/2020

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

ស្រវឹងស្រា ប្រើថ្នាំ​ប៉ារ៉ា ប្រយ័ត្ន​គ្រោះថ្នាក់ធ្ងន់ធ្ងរ!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jun 09, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម