ចាប់តាំងពីផ្ទុះព័ត៌មាន COVID-19 រាលដាលមក ការលក់ដូរជែល ទឹកលាងដៃ អាល់កុល ឬសារធាតុសម្លាប់មេរោគ ត្រូវបានគេឃើញថាជាផលិតផលក្លែងក្លាយច្រើន ជាពិសេសអាល់កុលតែម្ដង តែមិនមែនជាអាល់កុលអេតាណុល តែជាមេតាណុលវិញ។
មានសំណួរជាច្រើនលើកឡើងមកកាន់ Helloគ្រូពេទ្យ ថាតើអាល់កុលមេតាណុលនោះអាចសម្លាប់មេរោគ COVID-19 ឬបាក់តេរី វីរុសដទៃទៀតបានអត់? ឱសថការី គីម កាណែល បានឲ្យដឹងថា មេតាណុលមិនអាចសម្លាប់មេរោគ COVID-19 បាននោះទេ ហើយវាថែមទាំងមិនអាចសម្លាប់ពពួកបាក់តេរី មេរោគ ឬវីរុសបានល្អទេ ពោលគឺសឹងតែមិនអាចសម្លាប់បានតែម្ដង។
អត្ថបទពាក់ព័ន្ធ៖
- ទឹកជូតក្រចក អាចយកលាងដៃជំនួសអាល់កុលបានអត់?
- ការដុត អាចបញ្ជាក់អាល់កុលនោះ ជាប្រភេទអេតាណុល ឬមេតាណុលទេ?
- ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!
- កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព
លោកបានបន្តទៀតថា ភាគច្រើនគេមិនដែលប្រើមេតាណុលសម្រាប់ព្យាបាល សម្អាត ឬសម្លាប់មេរោគឡើយ បើទោះជាវាមានដឺក្រេខ្ពស់ក៏ដោយ ក៏លទ្ធភាពសម្លាប់មេរោគរបស់មេតាណុលតិចណាស់ តែគេប្រើមេតាណុលក្នុងមន្ទីរពិសោធន៍ និងឧស្សាហកម្មផ្សេងៗតែប៉ុណ្ណោះ។ មួយវិញទៀត សារធាតុរបស់មេតាណុលវាពុល គេមិនអាចប្រើបានក្នុងវិស័យវេជ្ជសាស្ត្រ សម្រាប់សម្អាត សម្លាប់បាននោះទេ។
មេតាណុលមិនអាចសម្លាប់មេរោគបាន តើគេបង្កើតវាដើម្បីអ្វី? ឱសថការី គីម កាណែល បានបញ្ជាក់ទៀតថា មេតាណុលគេបង្កើតវាឡើងដើម្បីប្រើប្រាស់ក្នុងឧស្សាហកម្ម និងមន្ទីរពិសោធន៍វិភាគ ដោយមានតេស្តមួយចំនួនគេប្រើមេតាណុល ដើម្បីវិភាគ។ ឧទាហរណ៍ មេតាណុលក្នុងវិស័យឧស្សាហកម្ម សំយោគផ្លាស្ទិក គេប្រើវាជាកាតាលីករ។ មួយវិញទៀត មេតាណុលក៏អាចប្រើជាសាំងដុតអ្វីផ្សេងៗប៉ុណ្ណោះ គ្រាន់តែមិនអាចឆេះខ្លាំងដូចសាំងតែប៉ុណ្ណោះ ដែលជារួមគេអាចប្រើមេតាណុលជាឥន្ធនៈបាន។
ការប្រើប្រាស់មេតាណុលដោយមិនបានត្រឹមត្រូវ និងតាមជំនាញច្បាស់លាស់អាចបណ្ដាលឲ្យពុលខួរក្បាល ប៉ះពាល់ដល់សរសៃប្រសាទកណ្ដាល ខ្វាក់ភ្នែក ហើយបើប្រើច្រើនបណ្ដាលឲ្យបាត់បង់ជីវិត។
អត្ថបទពាក់ព័ន្ធ៖
- អាល់កុលអាចកម្ចាត់វីរុស COVID-19 បាន តែមិនអាចផឹកស្រា-ស្រាបៀរមានជាតិអាល់កុលជំនួសទេ
- ខ្មែរមានមន្ទីរពេទ្យ ៣ប៉ុណ្ណោះ អាចផលិតអុកស៊ីសែនប្រើប្រាស់ខ្លួនឯង
- ក្រសួងលែងឲ្យអាជីវករអនឡាញ លក់គ្រឿងបរិក្ខារពេទ្យទៀតហើយ!
- ឮថាអ្នកផឹកស្រាអាចការពារខ្លួនពី COVID-19 បាន ពិតមែនអត់?
- កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់ COVID-19 បានទេ
- កុំឲ្យពិបាកដើររកទិញទឹកលាងដៃ សាកវិធីនេះក៏បាន!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]