ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

អ្នកឆ្លងវីរុស COVID-19 ឡើង​ដល់ជាង​ ១២ លានករណី​ក្នុងរយៈពេល ៧ ​ខែ

អ្នក​ឆ្លង​ជំងឺ COVID-19 ជុំវិញ​ពិភពលោក​មាន​ចំនួន​ជាង ១២​លាន​ករណី​ហើយ​គិត​​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា  និង​បាន​សម្លាប់​មនុស្ស​ជាង​កន្លះ​លាន​នាក់​ក្នុង​រយៈពេល​៧​ខែ។​ ​នេះ​បើ​យោង​តាម​សារព័ត៌មាន Reuters។ ប្រទេស​ដែល​មាន​ករណី​ឆ្លង​ច្រើន​កំពុង​បន្ធូរបន្ថយ​ការ​បិទ​ទីក្រុង​​ ខណៈ​ប្រទេស​ផ្សេងទៀត​ដូចជា​ប្រទេស​ចិន និង​អូស្ត្រាលី​បាន​បិទ​ទីក្រុង​ម្ដងទៀត​ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ការ​ឆ្លង​ម្ដងទៀត។ អ្នក​ជំនាញ​ក៏​បាន​លើក​ឡើង​ថា​ការ​ផ្លាស់ប្ដូរ​នៃ​បរិបទ​ការងារ និង​ការ​រស់នៅ​អាច​នឹង​មាន​រយៈពេល​យូរ​រហូត​ដល់​មាន​វ៉ាក់សាំង។ ករណី​ឆ្លង​ដំបូង​គឺ​នៅ​ប្រទេស​ចិន​កាល​ពី​ដើម​ខែ​មករា និង​រយៈពេល​១៤៩​ថ្ងៃ​ក្រោយ​មក​ករណី​ឆ្លង​កើន​ដល់​៦​លាន​ករណី​។ រីឯ​អ្នក​ស្លាប់​ដោយសារ​វីរុស​នេះ​ជាង​៥,៤ សែន​​នាក់។ ករណី​ស្លាប់​ដំបូង​គឺ​រាយការណ៍​នៅ​ថ្ងៃ​ទី១០ ខែ​មករា​ក្នុង​ទីក្រុង​អ៊ូហាន ប្រទេស​ចិន​មុន​នឹង​វីរុស​នេះ​រាតត្បាត​នៅ​ទ្វីបអឺរ៉ុប និង​សហរដ្ឋអាមេរិក។ បច្ចុប្បន្ន​សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​សរុប​ជាង​៣លាន​ករណី។ ដោយ​ឡែក លោក​ Jair Bolsonaro ប្រធានាធិបតី​ប្រទេស​ប្រេស៊ីល​ក៏​តេស្ដ​វិជ្ជមាន​ជំងឺ​ COVID-19 ដែរ​ កាលប៉ុន្មាន​ថ្ងៃមុននេះ​។ ប្រទេស​ប្រេស៊ីល​ក៏​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ចន្លោះ​២០ ០០០​និង​៥០ ០០០​ករណី​ជា​រៀង​រាល់​ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា។ ប្រទេស​នេះ​ដែរ​មាន​ចំនួន​អ្នក​ឆ្លង​សរុប​ជាង​១,៧​លាន​ករណី និង​មាន​អ្នក​ស្លាប់​ជិត​៧ម៉ឺន​​នាក់។ រីឯ​ប្រទេស​ឥណ្ឌា​ស្ថិត​ក្នុង​លំដាប់​ទី៣​ដែល​មាន​ចំនួន​​អ្នក​ឆ្លង​ច្រើន។ ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​ថ្មី​ជាង ២០ ០០០ករណី​ជា​រៀង​រាល់​ថ្ងៃ។ គិតមកដល់​ថ្ងៃ​នេះ​ ករណី​ឆ្លង​សរុប​ជុំវិញ​ពិភពលោក​មាន​ជាង​១២​លាន​នាក់ ក្នុង​នោះ​អ្នក​ជាសះស្បើយ​ជាង​៧លាន​នាក់ និង​អ្នក​ស្លាប់​​ជាង​​៥៥ម៉ឺន​​នាក់។


ព័ត៌មាន

អាមេរិកប្រកាស​ដកខ្លួនចេញពីអង្គការសុខភាពពិភពលោកនៅ​ឆ្នាំក្រោយ

អង្គការសហប្រ​ជា​តិ​បាន​ឲ្យដឹង​នៅ​ថ្ងៃទី៧ ខែកក្កដា នេះ​ថា​សហរដ្ឋអាមេរិក​នឹង​ដក​ខ្លួន​ចេញ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO)  នៅ​ខែកក្កដា ឆ្នាំ​ក្រោយ បន្ទាប់ពីបានចូលជាសមាជិក​អស់រយៈពេលជាង​​៧០​ឆ្នាំ​។  ​ អង្គការ​សហប្រជាជាតិ​បញ្ជាក់ថា​ខ្លួន​បាន​ទទួល​ការ​ជូន​​ដំណឹង​ពី​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump អំពីការ​ដក​ខ្លួន​នេះ ហើយ​ការ​ដក​ខ្លួន​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ ខាង​មុខ។ លោក Trump បាន​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​នេះ​កាល​ពី​​ខែ​មុន​ដោយលោក​បាន​និយាយ​ថា​អង្គការ​សុខភាព​ពិភពលោក​បាន​ក្លាយ​ជា​អាយ៉ង​របស់​ប្រទេសចិន​អំឡុងពេល​ផ្ទុះ​ជំងឺ​រាតត្បាត។ ការ​ដក​ខ្លួន​ចេញ​នេះ​ត្រូវ​ផ្ដល់​ដំណឹង​មុន​មួយ​ឆ្នាំ​ និង​ត្រូវ​បង់​ប្រាក់​តាម​គោលការ​ណ៍​ដែល​មាន​ចែង​កាលពី​​​ឆ្នាំ​១៩៤៨។ បើ​យោង​តាម​វិបសាយ​អង្គការ​សុខភាព​ពិភពលោក បច្ចុប្បន្ន​សហរដ្ឋអាមេរិក​ជំពាក់​អង្គការ​សុខភាព​ពិភពលោក​ជាង​២០០​លាន​ដុល្លារ​ ដែលនេះ​​ជា​ប្រាក់ត្រូវ​ផ្ដល់​ទៅ​អង្គការ​មួយ​នេះ​។ ប្រធានាធិបតី​រូប​នេះ​បាន​បញ្ឈប់​ការ​ផ្ដល់​ប្រាក់នេះកាល​​ពី​ខែ​មេសា ហើយ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា​លោក​បាន​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​រយៈពេល​៣០​ថ្ងៃ​ដើម្បី​ធ្វើ​ការ​កែ​ទម្រង់​ជា​ថ្មី។ លោក​ក៏​បាន​ប្រកាស​ថា​​​អាមេរិក​​នឹង​​ដក​​ខ្លួន​​ចេញ​​នៅ​​ពីរ​សប្ដាហ៍​​បន្ទាប់។ លោកស្រី​ Nancy Pelosi ប្រធាន​សភាសហរដ្ឋ​អាមេរិក​បាន​លើកឡើង​ថា​ការ​ដក​ខ្លួន​ចេញ​ពី​អង្គការ​សុខភាព​ពិភពលោក​គឺ​ជា​សកម្មភាព​មួយ​ដែល​គ្មាន​ការ​ពិចារណា​ព្រោះ​អង្គការ​សុខភាព​ពិភពលោក​បាន​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID-19។ ​លោក​ស្រី​បន្តថា​ជីវិត​មនុស្ស​រាប់​លាន​នាក់​នឹង​ប្រឈម​​ហានិភ័យ​ ហើយ​ប្រធានាធិបតីរូបនេះ​​កំពុង​តែ​រារាំង​ការ​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​យក​ឈ្នះ​វីរុស​នេះ។ ដោយឡែក ការ​សម្រេច​ចិត្ត​របស់​លោក Trump អាច​នឹង​ត្រូវ​លុប​ចោល​មុន​នឹង​ចូល​ជា​ធរមាន​ប្រសិនជា​លោក​ចាញ់​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ គិត​មក​ដល់​ថ្ងៃ​នេះ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​សរុប​ជាង៣លាន​ករណី ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ជាង ១,៣លាន​នាក់ និង​អ្នក​ស្លាប់ ១៣៣,៩៧២នាក់។


ព័ត៌មាន

ក្រសួងផ្លាស់ប្តូរការវ៉ាក់សាំងតេតាណូស (TT) មកចាក់ប្រភេទនេះវិញ នៅទូទាំងប្រទេស

កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ស្តីពី​ការ​ផ្លាស់ប្តូរ​វ៉ាក់សាំង​តេតាណូស (TT Vaccine) ទៅ​ជា​វ៉ាក់សាំង​តេតាណូស-ខាន់ស្លាក់ (Td Vaccine) វិញ នៅ​ទូទាំង​ប្រទេស នា​ឆ្នាំ២០២០ នេះ។ ការ​ផ្លាស់ប្តូរ​ប្រភេទវ៉ាក់សាំង​តេតាណូស​នេះ ដើម្បី​ធានា​ការពារ​ជំងឺ​ខាន់​ស្លាក់​ប្រកប​ដោយ​ចីរភាព ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​សុខភាព​ពិភព​លោក និង​អង្គការ​យូនីសេហ្វ។ ចំពោះ​ប្រតិទិ​នៃ​ការ​ចាក់​ថ្នាំ​បង្ការ (Td) ដូច​គ្នា​នឹង​ការ​ចាក់​ថ្នាំ​បង្ការ (TT) ដែរ គឺ​ត្រូវ​ចាក់​ចំនួន​៥ដង។ ខាងក្រោមនេះជាប្រតិទិនចាក់វ៉ាក់សាំង​តេតាណូស-ខាន់ស្លាក់ (Td Vaccine)


ព័ត៌មាន

អ្នកវិទ្យាសាស្រ្តថា ​COVID-19 អាចឆ្លងតាម​បរិយាកាស តែ WHO ថាមិន​ទាន់មាន​ភស្តុតាងជាក់លាក់

អ្នក​វិទ្យាសាស្ត្រ​រាប់​រយ​នាក់​បាន​និយាយ​ថា​ ខ្លួន​មាន​ភស្តុតាង​បញ្ជាក់​ថាបំណែក​តូច​របស់​វីរុស​ COVID-19 នៅ​ក្នុង​ខ្យល់​អាច​ឆ្លង​ទៅ​មនុស្ស​បាន និង​បាន​ស្នើ​ឲ្យ​អង្គការ​សុខភាព​ពិភព​លោក​កែប្រែ​សេ​ក្ដី​ណែនាំ​មួយ​ចំនួន។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​កាសែត The New York Times កាល​ពីថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០២០។​ ​កន្លង​មក​ អង្គការ​សុខភាព​ពិភព​លោក ​(WHO)​ បាន​លើក​ឡើង​ថា ​វីរុស COVID-19 ឆ្លងពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​តាម​រយៈ​តំណក់​ទឹក​តូចៗ​ដែល​ចេញ​ពី​មាត់​អ្នក​​ជំងឺ COVID-19 តាម​រយៈ​ការ​ក្អក កណ្ដាស់ ឬ​ការ​និយាយ​ស្ដី​ជាដើម។ អត្ថបទពាក់ព័ន្ធ៖ នេះជាដំណើរការ COVID-19 បំផ្លាញសរីរាង្គយើងពេលចូល​ក្នុង​ខ្លួន អាមេរិករកឃើញ​​វ៉ាក់សាំងថ្មីមួយ អាចជួយ​ប្រព័ន្ធភាពស៊ាំប្រឆាំងនឹង COVID-19 ការ​ស្នើ​ទៅ​កាន់​ WHO នេះ ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​​ចំនួន ​២៣៩ នាក់ មកពី ​៣២​ ប្រទេស ហើយ​អ្វី​ដែលអ្នក​ទាំង​នោះ​បាន​រក​ឃើញ​ ក៏​នឹង​ត្រូវ​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ​​វិទ្យាសាស្ត្រ​នៅ​សប្ដាហ៍​ក្រោយ​ផង​ដែរ។ ទាក់​ទង​នឹង​ការ​លើកឡើង​របស់ក្រុម​អ្នក​វិទ្យាសាស្រ្តនេះ អ្នកនាំពាក្យ​ WHO បាននិយាយ​ថា​ ក្រុម​អ្នក​ជំនាញ​របស់​ខ្លួន​កំពុង​ពិនិត្យ​លើ​ខ្លឹម​សារ​អត្ថបទ​ទាំងនោះ និង​ថា​ការ​លើក​ឡើង​នេះ​ទំនងជាមិន​ទាន់អាចគួរឲ្យជឿ​ជាក់បាន​នៅឡើយ​។ មន្ត្រី ​WHO ដដែល ​បាន​និយាយថា​ កាលពី​ប៉ុន្មាន​ខែមុន ​ខ្លួន​ក៏បាន​លើកឡើងជា​ច្រើន​ដង​ដែរថា​ វីរុស COVID-19 អាច​ឆ្លងតាម​រយៈ​បរិយាសកាស ប៉ុន្តែ​មិន​ទាន់​មាន​ភស្តុតាងជាក់លាក់​ដើម្បី​គាំទ្រការ​លើក​ឡើងនេះ​នៅឡើយ។ គិត​មក​ដល់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ២០២០ នេះ […]


ព័ត៌មាន

តំបន់ស្វយ័តមួយ​របស់​ចិនព្រមានពីករណីសង្ស័យមាន​ឆ្លងជំងឺអាសន្នរោគ Bubonic

កាល​ពី​ថ្ងៃ​ទី៥ ខែកក្កដា អាជ្ញាធរ​ទីក្រុង Bayan Nur នៅ​ក្នុង​តំបន់ស្វយ័ត Inner Mongolia ប្រទេស​ចិន​បាន​ព្រមាន​អំពី​​ជំងឺ Bubonic (ជំងឺ​អាសន្នរោគម្យ៉ាង​ដែល​បង្ក​ដោយ​បាក់តេរី​ ឈ្មោះ Yersinia pestis) ក្រោយ​ពី​មាន​ការ​​រាយការណ៍​ពី​មន្ទីរពេទ្យទៅ​លើ​ករណីឆ្លង​មួយ​ករណី​។ . តាម​រយៈការ​ព្រមាន​នេះ ​គឺ​ហាម​មិន​ឲ្យ​មាន​ការ​ប្រមាញ់ និង​បរិភោគ​សត្វ​ដែល​អាច​ផ្ទុក​ជំងឺ​នេះ និង​សំណូម​ពរ​ឲ្យ​មាន​ការ​រាយការណ៍​នូវ​ករណី​សង្ស័យ​នៃ​ជំងឺ​នេះ ឬ​មាន​អាការៈ​ក្ដៅ​ខ្លួន​ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់ និង​រាយការណ៍​ទៅ​អាជ្ញាធរ​ប្រសិនជាឃើញ​មាន​ករណីសត្វ​កំប្រុកភ្នំ​ (Marmot) ងាប់។ ជំងឺ Bubonic ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Black Death ដែល​មាន​ការ​ឆ្លង​រាលដាល​ខ្លាំង និង​មាន​អ្នក​ស្លាប់​ច្រើន​នៅ​អំឡុង​ឆ្នាំ ១៣០០​ ហើយ​ជំងឺ​នេះ​គឺ​ភាគច្រើន​ឆ្លង​តាម​រយៈ​ពពួក​សត្វ​កកេរ។ ក្នុង​ប្រទេស​ចិន​ករណី​ជំងឺ​នេះ​មិន​ចម្លែក​ទេ ប៉ុន្តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​គឺ​កម្រ​នឹង​កើត​មាន​ណាស់។ ចាប់​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ​ ២០១៨ ប្រទេស​ចិន​មាន​ករណី​ឆ្លង​២៦ករណី និង​អ្នក​ស្លាប់​១១​នាក់​ប៉ុណ្ណោះ។


ព័ត៌មាន

ក្រសួងសុខាភិបាល និងក្រសួងអប់រំ ឯកភាពឲ្យបើកសាលារៀនឡើងវិញបណ្តើរៗខែក្រោយ

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ឯកភាព​គ្នា​អនុយាត​បើក​សាលា​រៀន​ជា​បណ្ដើរ​ៗ​ឡើង​វិញ​ចាប់ពី​ខែ​ក្រោយ​នេះ​តទៅ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់ កម្ពុជា​ថ្មី។ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល រូប​នោះ បាន​បន្ត​ថា ជា​ជំហាន​ដំបូង​ក្រសួង​នឹង​បើក​សាកល្បង​សាលា​អន្តជាតិ ១៥ ដែល​មាន​ស្តង់ដារ​ខ្ពស់​រួម​មាន​សាលា​ភាសា​ជប៉ុន អង់គ្លេស​អាម៉េរិកាំង និង​បារាំង​ជា​មុន​សិន ដែល​មាន​សិស្ស​ប្រមាណ ២ ម៉ឺននាក់។ លោក​ស្រី​​បន្ថែម​ថា ប៉ុន្តែ​មុន​នឹង​បើក​សាលា​នីមួយៗ​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​បើក​សាលា​ឡើង​វិញ​មក ក្រសួង​ដើម្បី​ឲ្យ​ក្រុម​ការងារ​ក្រសួង​ចុះ​វាយតម្លៃ និង​ពិនិត្យ​មើល​សាលា​ទាំង​នោះ ស្រប​តាម​ស្តង់ដារ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ដែរ ឬ​យ៉ាង​ណា​មុន​នឹង​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​អនុញ្ញាត​ឲ្យ​បើក​ជា​ផ្លូវការ។ លោកជំទាវបន្ត​ទៀត​ថា សាលា​ទាំង​នោះ​ត្រូវ​គោរព​ទៅ​តាម​លក្ខខណ្ឌ​របស់​ក្រសួង​ក្នុង​នោះ​រួម​មាន​ត្រូវ​អនុវត្ត​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​បុគ្គល​ដូច​ជា​ដាក់​សិស្ស​ក្នុង​​មួយ​ថ្នាក់ ១៥ នាក់ និង​ត្រូវ​ធ្វើ​តេស្ត​រក COVID-19 ទាំង​គ្រូ និង​សិស្ស​មុន​នឹង​ចាប់ផ្ដើម​ចូលរៀន។


ព័ត៌មាន

ប្រមុខរាជរដ្ឋាភិបាល អនុញ្ញាតឲ្យបើកកាស៊ីណូឡើងវិញ

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​អនុញ្ញាត​ឲ្យ​កាស៊ីណូ​នៅ​ទូទាំង​ប្រទេស​កម្ពុជា បើក​ដំណើរការ​ឡើងវិញ ក្រោយ​បិទ​អស់​មួយ​រយៈ​ធំ ដោយសារ COVID-19។ លោក ផៃ ស៊ីផាន បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា "គោរព​ជម្រាប​ជូន​ប្រិយមិត្ត និង​បណ្ដាញ​សារព័ត៌មាន FBFs។ កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​អនុញ្ញាត​ដល់​កាស៊ីណូ មាន​លទ្ធភាព​បើក​ប្រតិបត្តិការ​អាជីវកម្ម​សារ​ជាថ្មី​វិញ ក៏​ប៉ុន្តែ​មាន​តែ​ល្បែង​ភ្នាល់ និង​ស្លត​ម៉ាស៊ីន​តែ​ប៉ុណ្ណោះ។ កាស៊ីណូ​ទាំងអស់​នោះ ត្រូវ​ស្នើ​សុំ​ឲ្យ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ដែល​មាន​ភ្ជាប់​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន នៃ​វិធានការ ការពារ​ជាមួយ​ជំងឺ COVID-19។



ព័ត៌មាន

វ៉ាក់សាំង COVID-19 របស់ឥណ្ឌានឹងចាប់ផ្តើមតេស្ដសាកល្បងលើមនុស្សក្នុងខែកក្កដានេះ

វ៉ាក់សាំង​ជំងឺ COVID-19 ថ្មី​បង្កើត​ដោយ​ក្រុមហ៊ុន Bharat Biotech របស់​ឥណ្ឌា​នឹង​ចាប់ផ្ដើម​ការ​តេស្ដ​សាកល្បង​លើ​មនុស្ស​នៅ​ខែ​កក្កដា​នេះហើយ។ សារព័ត៌មាន​BBC ចុះផ្សាយ​នៅថ្ងៃទី៣០ ខែមិថុនា នេះថា វ៉ាក់សាំង​នេះ​ជា​វ៉ាក់សាំង​ដំបូង​ដែល​បង្កើត​នៅ​ប្រទេស​ឥណ្ឌា​មាន​ឈ្មោះ​ថា Covaxin ហើយ​មាន​​ការ​រួមសហការ​ក្នុង​ការ​ផលិត​ជាមួយ​នឹង​វិទ្យាស្ថាន​ជាតិ​ផ្នែក​វីរុស និង​ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ឥណ្ឌា។ វ៉ាក់សាំង​នេះ​​បង្កើត​ចេញ​ពី​វីរុស​ដែល​គេ​វិភាគ និង​ធ្វើ​ឲ្យ​ខ្សោយ​ក្នុង​មន្ទីរពិសោធន៍។ ការ​តេស្ដ​វ៉ាក់សាំង​ទៅ​លើ​សត្វ​បាន​ឲ្យ​ដឹង​ថា​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព និង​ភ្ញោច​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​យ៉ាង​មាន​ប្រសិទ្ធភាព។ អាជ្ញាធរ​គ្រប់គ្រង​ឱសថ​ប្រទេស​ឥណ្ឌា​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Bharat Biotech ធ្វើ​ការ​តេស្ដ​សាកល្បង​លើ​មនុស្ស​ដំណាក់កាលទី១ និង​ទី២​ក្រោយ​ពី​ក្រុមហ៊ុន​ផ្តល់​នូវ​លទ្ធផល​ការ​សិក្សា​បឋម​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព និង​មាន​ការ​ឆ្លើយ​តប​ពី​ប្រព័ន្ធ​ភាព​ស៊ាំ។ ដោយឡែក ការ​តេស្ដ​សាកល្បង​ទាំង​២​ដំណាក់កាល​នេះ​ធ្វើ​ឡើង​ដើម្បី​តេស្ដ​ថា​តើ​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព​ឬ​អត់ ​ជាង​ការ​រក​មើល​ថា​មាន​ប្រសិទ្ធ​ឬ​យ៉ាង​ណា។ ក្រៅ​ពី​ក្រុមហ៊ុន Bharat Biotech ក៏​មាន​ក្រុមហ៊ុន​ផ្សេង​ទៀត​ដូចជា​ក្រុមហ៊ុន Zydus Cadilla ក្រុមហ៊ុន Biological E ក្រុមហ៊ុន Indian Immunologicals និង​ក្រុមហ៊ុន Mynvax ក៏​កំពុង​បង្កើត​វ៉ាក់សាំង​ជំងឺ COVID-19 ដែរ។


ព័ត៌មាន

ស្ត្រីមានផ្ទៃពោះអាចប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរដោយសារ COVID-19 ជាងស្រ្តី​ធម្មតា

ការ​សិក្សា​ថ្មី​បាន​ឲ្យ​ដឹង​ថា​ស្ត្រី​ពពោះ​អាច​មាន​ហានិភ័យ​ខ្ពស់ក្នុង​ការ​ប្រឈម​នឹង​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ COVID-19 ដោយ​ស្ត្រី​ពពោះ​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​​ផ្នែក​សង្គ្រោះ​បន្ទាន់ ឬ​ត្រូវការ​ប្រើ​ម៉ាស៊ីន​ជំនួយ​អុកស៊ីសែន​ច្រើន​ជាង​ស្ត្រី​មិន​មាន​ផ្ទៃពោះ។ ការសិក្សា​ថ្មី​នេះ​បាន​សិក្សា​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​ ៨២០០នាក់ និង​ស្ត្រី​មិន​មាន​ផ្ទៃពោះ​ ៨៣ ២០០​នាក់​នៅ​សហរដ្ឋអាមេរិក​​មាន​អាយុ​ចន្លោះ​១៥​ទៅ​៤៤ឆ្នាំ​ដែល​តេស្ដ​វិជ្ជមាន​ជំងឺ COVID-19 នៅ​ចន្លោះ​​ខែ​​មករា​ ដល់​​ខែ​មិថុនា។ ការសិក្សា​នេះ​បាន​រក​ឃើញ​ថា​ជិត​មួយ​ភាគ​បី​ (៣៣%) នៃ​ស្ត្រី​មាន​ផ្ទៃពោះ​​ដែល​ឆ្លង​ជំងឺ COVID-19 បាន​​ចូល​សម្រាក​​នៅ​មន្ទីរពេទ្យ​ រីឯ​​ស្ត្រី​មិន​​មាន​​ផ្ទៃពោះ​​មាន​ត្រឹមតែ​៦%​ប៉ុណ្ណោះ​។ ស្ត្រី​ពពោះ​១,៥% ​ត្រូវ​បាន​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាប់​បើ​ប្រៀប​ធៀប​​នឹង​ស្ត្រី​មិន​មាន​ផ្ទៃពោះ​​ដែល​ត្រូវ​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​​បន្ទាន់​​មាន​​០,៩%។ អត្ថបទពាក់ព័ន្ធ៖ នាយករដ្ឋមន្ត្រីអង់គ្លេស​ណែនាំស្ត្រី​មាន​ផ្ទៃពោះ​ឲ្យនៅ​ផ្ទះបីខែ បារម្ភខ្លាចឆ្លង COVID-19 សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ត្រូវការ​ម៉ាស៊ីន​ជំនួយ​អុកស៊ីសែន​មាន​០,៥% បើ​ធៀប​នឹង​ស្ត្រី​មិន​មាន​ផ្ទៃពោះ​​មាន​តែ ០,៣% ប៉ុណ្ណោះ​។​ ការ​សម្រាក​​ព្យាបាល​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ និង​ត្រូវ​ប្រើ​ម៉ាស៊ីន​ជំនួយ​អុកស៊ីសែន​សុទ្ធ​តែ​ជា​កត្តា​បញ្ជាក់​ពី​ស្ថាន​ភាព​​ធ្ងន់ធ្ងរ​នៃ​ជំងឺ COVID-19។ ដោយឡែក ​អត្រា​ស្លាប់​ដោយសារ​ជំងឺ COVID-19 នៃ​ស្ត្រី​ពពោះ និង​ស្ត្រី​មិនមាន​ផ្ទៃពោះ​គឺ​ ០,២% ដូចគ្នា។ អ្វី​ដែល​មិន​ច្បាស់​ពី​ការសិក្សា​គឺ​ថា​តើ​ស្ត្រី​ពពោះ​​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដោយសារ​ផលវិបាក​បង្ក​ដោយ​ជំងឺ COVID-19 ឬ​ពួក​គេ​​ចូល​មន្ទីរពេទ្យ​ទាក់ទង​នឹង​ការ​ពពោះ​ដែល​ចៃដន្យ​ឆ្លង​ជំងឺ COVID-19 ។ ទោះបីជា​ជា​ការសិក្សា​នេះ​នៅ​ត្រូវការ​ទិន្នន័យ​​បន្ថែម​ដើម្បី​ស្វែង​យល់​​ទៅ​លើ​ហានិភ័យ​នេះក៏​ដោយ ប៉ុន្តែ​​ស្ត្រី​ពពោះ​គួរយល់​​ដឹង​ពី​ហានិភ័យ​​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ COVID-19  នេះ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​នេះ​។ មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​ក៏​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​កំណត់​ការ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​ និង​នៅ​ពេល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ដទៃ​គួរ​រក្សា​គម្លាត​យ៉ាង​តិច ១,៨ម៉ែត្រ ហើយ​គួរ​ពាក់​ម៉ាស់​​ផង​ដែរ។ បន្ថែម​ពីនេះទៀត ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទៅ​តាមដាន​សុខភាព​ឲ្យ​បាន​ទៀងទាត់ និង​ប្រាកដ​ថា​មាន​ថ្នាំ​ដែល​ត្រូវ​លេប​យ៉ាង​តិច​សម្រាប់​៣០ថ្ងៃ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ