ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

យប់នេះ ក្រសួងសុខាភិបាលមិន​ចេញលទ្ធផល COVID-19 នោះទេ

នៅ​យប់​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួង​សុខាភិបាល​មិន​ចេញ​សេចក្តី​​ជូន​ព័ត៌មាន​ស្តីពី​ស្ថានភាព COVID-19 ​ដល់​សាធារណជន ដូច​សព្វ​មួយ​ដង​នោះ​ទេ។ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​បញ្ជាក់ថា ក្រសួង​បាន​សម្រេច​យក​ការ​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ស្តីពី​ស្ថានភាព COVID-19 ជូន​ដល់​សាធារណជន​នៅ​ពេល​ព្រឹក ចន្លោះ​ពី​ម៉ោង៩៖០០-១០៖០០ព្រឹក ​ជា​រៀងរាល់​ថ្ងៃ​វិញ។ ដោយឡែក​សេចក្តីជូន​ព័ត៌មាន ស្តីករណី COVID-19 សម្រាប់​ថ្ងៃទី២៧ ខែមីនានេះ ក្រសួង​នឹង​បូកសរុប ព្រម​ទាំង​ចេញ​ផ្សព្វផ្សាយ​នៅ​ព្រឹក​ស្អែក​។ ចំពោះ​លទ្ធផល​កាល​ពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ករណី​ឆ្លង COVID-19 សរុប​ទូទាំងប្រទេស​​មាន​ចំនួន ៩៨ ករណី ជាសះស្បើយ ១១ករណី។​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ក្តៅៗ! នាយករដ្ឋមន្ត្រីអង់គ្លេសឆ្លង COVID-19

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក Borison Johnson នៅល្ងាចនេះ​ម៉ោង​នៅកម្ពុជា បាន​ចេញវីដេអូ លើ​បណ្ដាញ​សង្គម Twitter របស់លោក​ថា លោក​បាន​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​វីរុស COVID-19 ។ ក្រៅពី​វីដេអូ លោក​ក៏បាន​ភ្ជាប់នូវ​សារមួយដែរថា​ក្នុងរយៈពេល​២៤ម៉ោង​កន្លងទៅ លោក​មាន​អាការៈតិចតួចនិងសង្ស័យថា​មាន​ឆ្លងវីរុសCOVID-19។ ក្រោយធ្វើតេស្ត​ លទ្ធផលបង្ហាញថា​លោកមាន​ផ្ទុកវីរុស​COVID-19។ លោក​បាន​និយាយាទៀតថា៖ «ខ្ញុំនៅពេលនេះ​កំពុង​នៅដាច់ដោយឡែក ប៉ុន្តែ​នឹងបន្តការងារដឹកនាំរដ្ឋាភិបាល​តាម​រយៈវីដេអូConference ខណៈយើងកំពុងប្រយុទ្ធនឹង​វីរុសនេះ»។ អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19 ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន អូស្រ្តាលីនឹង​មានប្រើឧបករណ៍តេស្តរក COVID-19 ស៊ីពេលតែ១៥នាទី នៅ​សប្ដាហ៍ក្រោយ អ្នកស្ម័គ្រចិត្តសាកវ៉ាក់សាំងការពារ COVID-19 ប្រាប់ពីអាការៈបានជួបប្រទះ ថ្នាំ​ប្រឆាំង​វីរុសផ្ដាសាយ​ Avigan មានប្រសិទ្ធភាព​ព្យាបាលរោគសញ្ញាបង្កដោយ​វីរុស COVID-19 ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ពេទ្យផ្យាថៃ២ បំភ្លឺករណីបុរសឥណ្ឌូណេស៊ី ២ នាក់រកឃើញ COVID-19 ធ្វើដំណើរពីថៃមកខ្មែរ

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​កាល​ពី​យប់មិញ កម្ពុជា​បាន​រក​ឃើញ​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​ចំនួន២​នាក់​មាន​ផ្ទុក​វិជ្ជមានCOVID-19។ បុរស​២​នាក់​នោះ​បាន​ធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ ផ្យាថៃ ទីក្រុង​បាងកក មាន​វិជ្ជមាន COVID-19 ប៉ុន្តែ​ដោយសារ​សាមី​ខ្លួន​មិន​មាន​ថវិកា​បង់​ថ្លៃពេទ្យ​នៅ​ទីនោះ ក៏​ធ្វើ​ដំណើរ​មក​កម្ពុជា។ ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ មន្ទីរពេទ្យ​ផ្យាថៃ បំភ្លឺ​ថា បុរស​២នាក់​ខាង​លើ​បាន​ធ្វើ​ដំណើរ​ពី​ប៉ោយប៉ែត មក​ធ្វើ​តេស្ត​រក​វីរុស COVID-19 នៅ​មន្ទីរពេទ្យ​ផ្យាថៃ២ ដោយ​ម្នាក់​មក​ធ្វើ​តេស្ត​នៅ​ថ្ងៃទី១៨ មីនា ហើយ​ម្នាក់​ទៀត​មក​ធ្វើ​តេស្ត​នៅ​ថ្ងៃទី ១៩ មីនា។ ក្រោយ​ធ្វើ​តេស្ត​មន្ទីរពេទ្យ​បាន​ណែនាំ​ឲ្យ​បុរស​ទាំង២ ដាក់​ខ្លួន​នៅដាច់ដោយឡែក ១៤ថ្ងៃ អំឡុង​ពេល​ចាំ​លទ្ធផល ដែល​ត្រូវ​ចំណាយ​ពេល​៤-៥ថ្ងៃ។ បន្ទាប់​ពី​លទ្ធផល​ចេញ​នៅ​ថ្ងៃទី២៣ មីនា ខាង​មន្ទីរពេទ្យ​បាន​ផ្តល់​ព័ត៌មាន​ដល់​បុរស​ទាំង២នាក់ ប៉ុន្តែ​អ្នក​ទាំង២​នោះ​បាន​ស្ថិត​នៅ​ក្រុង​ប៉ោយប៉ែត​រួច​ទៅ​ហើយ ដែល​ត្រូវ​ជា​ថ្ងៃ​ប្រកាស​បិទ​ច្រក​ចេញ​ចូល​ផង​ដែរ។ ដោយ​បុរស​ទាំង​២ មិន​អាច​ចូល​មក​ក្នុង​ទឹកដៃ​ថៃ​វិញ​បាន ទើប​មន្ទីរពេទ្យ​ផ្យាផៃ​បាន​ផ្តល់​លទ្ធផល និង​បាន​ណែនាំ​ឲ្យ​បុរស​ទាំង​២នាក់​ស្វែង​​រក​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ជំងឺ​បន្ត។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ជំទាវ ឱ វណ្ណឌីន៖ ជាពី COVID-19 មិនមែនមានន័យថាលែងឆ្លងរហូតនោះទេ

"ជា​ពី COVID-19 មិន​មែន​មាន​ន័យ​ថា​លែង​ឆ្លង​រហូត​នោះទេ" នេះ​ការ​លើក​ឡើង​របស់​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា។ លោក​ជំទាវអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​​បាន​បន្ត​ថា អ្នក​ជំងឺ COVID-19 ដែល​ជា​ហើយ​អាច​ឆ្លង​ឡើង​វិញ​គ្រប់​ពេល ប្រសិន​បើ​យើង​ធ្វេស​ប្រហែស មិន​មាន​វិធានការ​ការពារ​ខ្លួន​បាន​ត្រឹមត្រូវ។ "មិន​ថា​ខ្លួន​ឯង​លែង​មាន COVID-19 មិន​បាច់​ការពារ​ទេ គឺ​អត់អ៊ីចឹង​ទេ ត្រូវ​តែ​ការពារ​ខ្លួន"។ លោក​ជំទាវ​ថា អ្នក​ជំងឺ​ដែល​ជា​សះ​ស្បើយ​ពី​ជំងឺ COVID-19 តម្រូវ​ឲ្យតាម​ដាន​សុខភាព និង មាន​វិធានការ​ការពារ​ខ្លួន ហើយ​បើ​មាន​បញ្ហា​សុខភាព ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ ក្នុង​ចំណោម​អ្នកឆ្លងជំងឺ COVID-19 ទាំង​៩៨​នាក់​នៅ​កម្ពុជា គិត​មក​ដល់​យប់​ថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២០​នេះ មាន​អ្នក​ជា​សះស្បើយ​ចំនួន១១នាក់​ហើយ ក្នុង​នោះ​មាន​បរទេស​ ២នាក់ និង​ខ្មែរ ៩នាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

នរណាខ្លះពាក់ព័ន្ធនឹងជនជាតិឥណ្ឌូណេស៊ីទាំង២ ផ្ទុក COVID-19?

បន្ទាប់ពី​តេស្ត​វិជ្ជមាន COVID-19 លើ​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​ទាំង ២ រួច​មក​មាន​ការ​លើក​ឡើង​ពី​ក្ដី​បារម្ភ ព្រោះ​ការ​ធ្វើ​ដំណើរ​ពី​ថៃអាច​ជួប និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ ដែល​អាច​ចម្លង​បន្ត​បាន។ ចំពោះ​បញ្ហា​នេះ​ដែរ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា ករណី​បុរស​ឥណ្ឌូណេស៊ី​ធ្វើ​ដំណើរ​មក​សៀមរាប តាម​រយៈ​ឡាន​តាក់ស៊ី ដែល​ពួកគាត់​បាន​ម៉ៅ​ដាច់។ ដូចនេះ​ហើយ​អ្នក​ពាក់ព័ន្ធ មាន​តែ​បុរស​អ្នក​បើក​តាក់ស៊ី​នោះ​មួយ​គត់ ដោយ​ចេញ​ពី​ច្រក​ព្រំដែន​ប៉ោយប៉ែត មក​កាន់​ខេត្ត​សៀមរាប​នេះ​តែ​ម្ដង។ ចំណែក​ខាង​ក្រសួង​ក៏បាន​ស្វែង​រក​បុរស​ជាអ្នក​បើក​តាក់ស៊ី​នោះ​ឃើញ​រួចរាល់​ហើយ​ដែរ ហើយ​បាន​ធ្វើ​តេស្ត និង​កំពុង​រង់ចាំ​លទ្ធផល​បន្ត​ទៀត។ ចំពោះ​បញ្ហា​ដែល​ថា​អ្នក​ផ្ទុក COVID-19 ជនជាតិ​ឥណ្ឌូណេស៊ី​នោះ​មក​កម្ពុជា​តាំងពី​ពេល​ណា លោក​ជំទាវ​បាន​បញ្ជាក់​ថា មិន​បាន​ទទួល​ព័ត៌មាន​នេះ​ច្បាស់​ឡើយ ហើយ​តាម​ការ​សាកសួរ អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​ពួកគេ គឺ​មាន​តែ​អ្នក​បើក​ឡាន​ម្នាក់​ប៉ុណ្ណោះ។ មូលហេតុ​ដែល​នាំឲ្យ​ជនជាតិ​ឥណ្ឌូណេស៊ី​មក​កម្ពុជា គឺ​ដើម្បី​ស្វែងរក​ការ​ព្យាបាល ខណៈ​នៅ​ប្រទេស​ថៃ តម្រូវ​ឲ្យ​អ្នក​ទាំង​២​បង់​ថ្លៃ​ព្យាបាល​ជំងឺ COVID-19។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

បុរសជនជាតិឥណ្ឌូនេស៊ី២នាក់ ដឹងថាមាន COVID-19 ហេតុអីឆ្លងពីថៃមកខ្មែរបាន?

ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន លើ​ករណី​បុរស​ជន​ជាតិ​ឥណ្ឌូនេស៊ី​២នាក់ ដឹង​ថា​ឆ្លង COVID-19 នៅ​ថៃ​ហើយ ហេតុអី​បាន​ឆ្លង​មក​ខ្មែរ​បាន? លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​បកស្រាយ​ថា ជន​ជាតិ​ឥណ្ឌូនេស៊ី​ទាំង​២នាក់​នោះ មិន​មាន​ថវិកា​ព្យាបាល​នៅ​ប្រទេស​ថៃ ហើយ​ពេល​មក​ដល់​ខ្មែរ​ក៏​គ្មាន​រោគ​សញ្ញា​អី​គួរ​ឲ្យ​សង្ស័យ។ "ជនជាតិ​ឥណ្ឌូនេស៊ី​បាន​មើល​នៅ​មន្ទីរពេទ្យ​ផាយ៉ាថៃ ប្រទេស​ថៃ ដល់​ពិនិត្យ​នៅ​ណុងទៅ​គេ​ធ្វើ​តេស្ត​ថា វិជ្ជមាន COVID-19។ ប៉ុន្តែ​ដូច​យើង​ដឹង​ហើយ ថៃ​មិនមែន​មើល​ទទេ​ទេ Charge លុយ ខ្ញុំ​មិន​ដឹង​ថា Charge លុយ​ប៉ុន្មាន​ទេ ប៉ុន្តែ​យើង​ឮ​ហើយ ការ​ប្រកាសរបស់ថៃ ជន​បរទេស​ហ្នឹង​ទាល់​តែ​មាន Health insurance ដល់​ទៅ​១០​ម៉ឺន​ដុល្លារ​ឯណោះ បាន​ឲ្យ​ចូល​ស្រុក​ថៃ"។ ម្យ៉ាង​ដោយសារ​តែ​ស្រុក​ខ្មែរ​មើល​ជំងឺ COVID-19 ដោយ​មិនយក​លុយ អ៊ីចឹង​ជនជាតិ​ឥណ្ឌូនេស៊ី​ទាំង​នោះ​ក៏​ធ្វើ​ដំណើរ​មក​កម្ពុជា។ ពេល​ធ្វើ​ដំណើរ​មក​កម្ពុជា បុរស​ឥណ្ឌូនេស៊ី​ទាំង​២​នាក់​នោះ មិន​មាន​រោគ​សញ្ញា​អីទេ ក្រុម​គ្រូពេទ្យ​ស្កេន​ធម្មតា តែ​អត់​មានឡើង​កម្តៅ​អី​ទេ។ នេះ​ជា​ការ​អះអាង​បន្ថែម​របស់​លោកជំទាវ​អ្នក​នាំពាក្យ ក្រសួងសុ​ខាភិបាល។ ចំពោះ​មធ្យោបាយ​ធ្វើ​ដំណើរ​វិញ បុរស​ឥណ្ឌូនេស៊ី​បាន​ជួល​ឡាន​តាក់ស៊ី​មួយ​ជិះ​ដាច់​តែ​ឯង​មក​កម្ពុជា តាម​ច្រក​ប៉ោយប៉ែត។ ពេល​មក​ដល់​ខេត្ត​សៀមរាប ជនជាតិ​ឥណ្ឌូនេស៊ី​រូប​នោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប បន្ទាប់​ពី​ពេទ្យ​សួរ​នាំ បុរស​នោះ​ប្រាប់ថា លោក​បាន​តេស្ត​វិជ្ជមាន COVID-19 នៅ​ថៃ។ លទ្ធផល​តេស្ត​សាជាថ្មី​បុរស​នោះ ពិត​ជា​វិជ្ជមាន​ទាំង​២នាក់​មែន។ បច្ចុប្បន្ន​បុរសជនជាតិ​ឥណ្ឌូនេស៊ី​ទាំង​២នាក់​នោះ ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប។ […]


ព័ត៌មាន

សម្ដេច ស ខេង៖ បើCOVID-19 បន្ដកើនចៀសមិនផុតដាក់ប្រទេស​ក្នុងគ្រាអាសន្ន

កាលពី​ម្សិលមិញ​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ផ្ដល់​បទ​សម្ភាសន៍​មួយ ក្រោយ​ជួប​សំណេះសំណាល​ជា​មួយ​មន្ត្រី​អង្គភាព និង​ស្ថាប័ន​នានា​កំពុង​បំពេញ​ភារកិច្ច​តាម​បណ្ដា​ច្រក​ទ្វារ​ព្រំដែន ដោយ​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​មិន​ទាន់​មាន​វិធានការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ឡើយ។ ប៉ុន្តែ​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ទៀត​ថា តាម​អនុសាសន៍​សម្ដេច​តេជោ កំពុងតែ​ពិចារណា បើ​សិន​ជា​ចំនួន​អ្នក​ផ្ទុក COVID-19 នេះ​កាន់តែ​ច្រើន​ឡើង ប្រហែល​ចៀស​មិន​ផុត​ទេ។ តែ​ស្ថានភាព​បច្ចុប្បន្ន​ចំនួន​អ្នក​ផ្ទុក​ប៉ុណ្ណឹង ប្រហែល​ជា​មិន​ទាន់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​បាន ពោល​គឺមិន​ទាន់​មាន​គោលការណ៍​បែប​នោះ​ទេ។ សម្ដេច ស ខេង ក៏​បាន​ណែនាំ​ឲ្យ​អភិបាល​រាជធានី-ខេត្ត ទាំង ២៥ ត្រូវ​ស្រង់​បញ្ជី​ចំនួន​ពលករ ដែល​ត្រលប់​មក​ពី​ប្រទេស​ថៃ​ឲ្យ​បាន​ច្បាស់លាស់ និង​ឲ្យ​រដ្ឋបាល​ស្រុក-ខេត្ត​នីមួយ​ៗ រៀប​កន្លែង​សម្រាប់​អ្នក​មក​ពី​ថៃ​នៅ​ដាច់​ដោយ​ឡែក ១៤ ថ្ងៃ​មុន​ជួបជុំ​គ្រួសារ។ រហូត​មកដល់​ពេល​នេះ តាម​តួលេខ​ដែល​សម្ដេច​ទទួល​បាន​ពី​អគ្គស្នងការ​នគរបាល​ជាតិ ពលករ​ខ្មែរ​ដែល​បាន​ចាកចេញ​ពី​ប្រទេស​ថៃ ក្រោយ​ប្រទេស​មួយ​នោះ​ប្រកាស​បិទ​ព្រំដែន​បណ្ដោះអាសន្ន​ជាមួយ​កម្ពុជា មាន​ពលករ​ប្រមាណ ២១.០០០ នាក់​ហើយ​បាន​ត្រលប់​មក​វិញ។


ព័ត៌មាន

បុរសចិនម្នាក់ស្លាប់ដោយរីរុសឆ្លងពីកណ្ដុរ មានរោគសញ្ញាស្រដៀងនឹងវីរុស COVID-19

កាលពី​ថ្ងៃអង្គារមានការប្រកាសថា​ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​នៅ​លើ​រថយន្ត​ក្រុង​ និង​តេស្ដ​ឃើញ​វិជ្ជមាន​វីរុស Hantavirus ដែល​មាន​រោគសញ្ញា​ស្រដៀង​ទៅ​នឹង​វីរុស COVID-19 ដែរ ដែល​បានចម្លងពីសត្វកណ្ដុរ​មក​មនុស្ស​។ បុរស​ជនជាតិ​ចិនម្នាក់​នេះ​បាន​ស្លាប់​លើ​រថយន្តក្រុង​អំឡុងពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ ហើយ​​អ្នក​នៅ​លើ​រថយន្ត​ក្រុង​ទាំង​អស់​ចំនួន​៣២នាក់​ផ្សេងទៀតាបានជិះជាមួយបុរសខាងលើ​ក៏​ត្រូវ​បាន​ធ្វើ​តេស្ដ​ដែរ​ ក្រោយ​ពីបុរស់ដែលស្លាប់រូបនេះតេស្ដ​ឃើញនេះ​មាន​ផ្ទុក​វីរុស Hantavirus។ ហេតុការណ៍នេះបាន​បង្កការភ័យខ្លាចដល់ប្រជាជនចិន​តាមបណ្ដាញសង្គមផងដែរ។ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រ​ក៏​បាន​ពន្យល់ទៅ​សាធារណជន​ដែរ​ថា នេះ​មិន​មែន​ជា​វីរុស​ថ្មី​ទេ វីរុស​នេះបាន​លេច​ឡើង​លើក​ដំបូង​នៅ​ឆ្នាំ​១៩៥០​នៅ​ប្រទេស​កូរ៉េ​អំឡុងពេល​សង្គ្រាម​​កូរ៉េ។ វីរុស​នេះ​គឺ​ឆ្លង​មក​ពី​សត្វ​កណ្តុរ ប្រសិន​ជា​មនុស្ស​ញ៉ាំប៉ះវត្ថុរាវ​ម្យ៉ាង​នៅ​ក្នុង​​ខ្លួន​សត្វ​កណ្តុរ​។ ចំណែក​ការឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ មនុស្ស​ម្នាក់​គឺ​កម្រណាស់ ភាគច្រើនការឆ្លងមានតែលើ​អ្នក​​ញ៉ាំ​សត្វ​កណ្តុរ។ ការ​ឆ្លង​វីរុស​នេះក៏​អាច​កើត​មាន​ប្រសិន​ជា​មាន​ការ​ប៉ះពាល់​ទឹកនោម ទឹកមាត់ ឬ​លាមក​​របស់​សត្វ​កណ្តុរ​ដែល​មាន​ផ្ទុក​វីរុស​នេះ ឬ​ក៏​ត្រូវ​សត្វ​កណ្តុរ​ដែល​មាន​វីរុស​នេះ​ខាំ។ ទោះបី​ជា​រីរុស​នេះកម្រឆ្លងក៏​ដោយ ប៉ុន្តែ​អត្រា​ស្លាប់មាន​​ដល់ទៅ៣៨%​ នេះបើយោង​តាម​ការ​លើក​ឡើង​របស់​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក។ រោគសញ្ញា​របស់​វីរុស​ Hantavirus នេះ​មាន​លក្ខណៈ​ស្រដៀង​នឹង​វីរុស COVID-19 ដែរ​គឺ​ពិបាក​ដង្ហើម ក្អក ឈឺក្បាល និង​គ្រុនក្ដៅ។ វីរុស​នេះមិនទាន់មាន​ការ​ព្យាបាលច្បាស់លាស់ ឬ​មាន​វ៉ាក់សាំង​ទេ​ ហើយ​អ្នក​ជំងឺ​ត្រូវ​ការ​ការ​ថែទាំ​ពិសេស​ដើម្បី​ជួយ​ឲ្យមាន​ស្ថានភាព​ល្អប្រសើរវិញ​ក្នុង​អំឡុង​ពេល​ដែល​អ្នកជំងឺ​​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ។ ដូចនេះ​ប្រសិន​ជា​យើង​​នៅ​ជិត​សត្វ​កណ្តុរ​ និង​មានចេញរោគ​សញ្ញាដូចជា​គ្រុនក្តៅ ឈឺ​ខ្លួន (deep muscle aches ) និង​ពិបាក​ដក​ដង្ហើម​ខ្លាំង​ គួរ​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់។ អត្ថបទពាក់ព័ន្ធ៖ ការសិក្សា៖ អ្នកមានឈាមប្រ​ភេទ A ងាយរងគ្រោះដោយ​វីរុស COVID-19 ជាងអ្នក​ផ្សេង ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19 ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន សម័យ COVID-19 កំពុងរាតត្បាត ការជួបជុំធំៗនៅប្រទេសខ្លះក៏នៅតែមាន អ្នកស្ម័គ្រចិត្តសាកវ៉ាក់សាំងការពារ COVID-19 ប្រាប់ពីអាការៈបានជួបប្រទះ ថ្នាំ​ប្រឆាំង​វីរុសផ្ដាសាយ​ Avigan មានប្រសិទ្ធភាព​ព្យាបាលរោគសញ្ញាបង្កដោយ​វីរុស COVID-19 ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ព័ត៌មាន

សម្តេច ហ៊ុន សែន ដាក់បញ្ជាឲ្យបិទឱសថស្ថានណាឆ្លៀតឱកាសលក់ម៉ាស់ឡើងថ្លៃ

មិន​ត្រឹម​តែ​បិទ​មិន​ឲ្យ​រក​ស៊ី​ម៉ាស់​ទេ តែ​នឹង​ឈាន​ដល់​ការ​បិទ​ឱសថ​ស្ថាន​លែង​ឲ្យ​រកស៊ី​អស់​មួយ​ជីវិត​តែ​ម្តង បើ​សិន​​ជា​រក​ឃើញ​ថា ឱសថ​ស្ថាន​នោះ​ឆ្លៀត​ឱកាស​លក់​ម៉ាស់​ឡើង​ថ្លៃ។ នេះ​ជា​លើក​ឡើង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​អញ្ជើញ​ជួប​គ្រូពេទ្យ​ស្ម័គ្រចិត្ត ប្រមាណ​៣០០នាក់ មុន​ចេញ​ទៅ​ព្យាបាល COVID-19។ សម្តេច​​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល​ពិនិត្យ​មើល និងសិក្សាផ្លូវច្បាប់ អាច​មាន​វិធានការ​រឹប​អូស​ម៉ាស់ ហើយ​បិទ​ឱសថ​ស្ថាន​លែង​ឲ្យ​ធ្វើ​អាជីវកម្ម​មួយ​ជីវិតតែម្តង ដើម្បី​ឲ្យ​រាង​ចាល។ សម្តេច​បាន​ឲ្យ​ក្រសួង​សិក្សា​​មើល​សិន តើ​មាន​ប៉ុន្មាន​ឱសថ​ស្ថាន​ឆ្លៀត​ឱកាស​លក់​ម៉ាស់​ឡើង​ថ្លៃ។ "ដល់ពេលដែលរដ្ឋាភិបាលប្រើកណ្តាប់ដៃដែកហើយ ​មិនត្រឹមតែដកម៉ាស់ទេ បិទមិនឲ្យរកស៊ីមួយជីវិត"​។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

សម្តេច ហ៊ុន សែន៖ ជនជាតិបរទេសឈឺ COVID-19 នៅស្រុកខ្មែរ ព្យាបាលដោយមិនបង់ថ្លៃ

"ជន​ជាតិ​បរទេស​ដែលឈឺ COVID-19 នៅ​កម្ពុជា ព្យាបាល​ដោយ​មិន​បង់​ថ្លៃ" សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​បញ្ជា​បែប​នេះ ក្នុង​ពិធី​អញ្ជើញ​ជួប​គ្រូពេទ្យ​ស្ម័គ្រចិត្ត ប្រមាណ​៣០០នាក់ មុន​ចេញ​ទៅ​ព្យាបាល COVID-19។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា "ខ្មែរ​ចិត្ត​ធំ ប៉ុន្តែ​ខ្មែរ​មាន​គុណធម៌ វា​ជា​កាតព្វកិច្ច​របស់​ខ្មែរ ក្នុង​ឋានៈ​ជា​ម្ចាស់​ផ្ទះ"។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ