ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ឡាវរកឃើញអ្នកឆ្លងវីរុស COVID-19 ២ ករណី​ដំបូង​ក្នុងប្រទេសខ្លួន

ឡាវនៅ​រសៀល​នេះ បា​នប្រ​កាសពីការរកឃើញករណីអ្នក​ឆ្លងវីរុស COVID-19 ដំបូងចំនួន​ពីរ​នាក់​នៅ​ក្នុង​ប្រទេសរបស់ខ្លួន គិតចាប់តាំងពី​វីរុសនេះ​បាន​ផ្ទុះកាលពីខែធ្នូ ឆ្នាំ២០១៩ មក។ ឡាវជា​ប្រទេសចុងក្រោយគេនៅតំបន់អាស៊ាន​ដែលបាន​ឆ្លងវីរុស COVID-19 បន្ទាប់ពី​មីយ៉ាន់ម៉ា ដែល​បាន​ប្រកាស​ថា​រកឃើញករណី​ឆ្លងចំនួនពី​រករណីដែរកាលពីម្សិលមិញ។ អត្ថបទពាក់ព័ន្ធ៖ មីយ៉ាន់ម៉ា បញ្ជាក់ពី​ការរកឃើញ​វីរុស COVID-19 ពីរករណី​ដំបូង​ក្នុង​ប្រទេសខ្លួន អនុរដ្ឋមន្ត្រី​ក្រ​សួង​សុខាភិបាល​ឡាវ លោក Phouthone Muongpak បាន​ថ្លែង​ក្នុងសន្និសីទសារព័ត៌មាន​នារសៀលនេះថា​អ្នក​ឆ្លង​ម្នាក់ជា​បុរសវ័យ២៨ឆ្នាំ ជាអ្នកធ្វើការ​នៅ​សណ្ឋាគារក្នុងទីក្រុង​វៀងច័ន្ទ និង​ធ្លាប់បាន​ទៅ​ចូលរួមសិក្ខាសាលានៅប្រទេសថៃកាលពីដើមខែ និង​ករណីទី២ ជា​ស្រ្តីវ័យ​៣៦ ឆ្នាំជាមគ្គទេសក៍​នៅក្នុង​ក្រុងវៀងច័ន្ទនេះដូចគ្នា។ អត្ថបទពាក់ព័ន្ធ៖ ការសិក្សា៖ អ្នកមានឈាមប្រ​ភេទ A ងាយរងគ្រោះដោយ​វីរុស COVID-19 ជាងអ្នក​ផ្សេង វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ ទើប​​ចេញ​រោគ​សញ្ញា ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន សម័យ COVID-19 កំពុងរាតត្បាត ការជួបជុំធំៗនៅប្រទេសខ្លះក៏នៅតែមាន អ្នកស្ម័គ្រចិត្តសាកវ៉ាក់សាំងការពារ COVID-19 ប្រាប់ពីអាការៈបានជួបប្រទះ ថ្នាំ​ប្រឆាំង​វីរុសផ្ដាសាយ​ Avigan មានប្រសិទ្ធភាព​ព្យាបាលរោគសញ្ញាបង្កដោយ​វីរុស COVID-19 ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

លម្អិតពីកន្លែងយកសំណាក និងផ្តល់វិញ្ញាបនបត្របញ្ជាក់សុខភាពថាគ្មាន COVID-19

មក​ទល់​ពេល​នេះ​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មាន​ការ​យល់​ច្រឡំ​ថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ​ជា​កន្លែង​យកសំណាក​ដោយ​ផ្ទាល់​ពី​បុគ្គល​ម្នាក់ៗ សម្រាប់​វិភាគ​រក​ជំងឺ COVID-19។ ជា​ថ្មី​ម្តង​ទៀត​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា​​បញ្ជាក់​ថា នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​មិន​មាន​ការ​យក​សំណាក​វិភាគ​ពី​បុគ្គល​នីមួយៗ​នោះ​ទេ ហើយ​ក៏​មិន​មាន​ផ្តល់​វិញ្ញាបនបត្រ​សុខភាព​បញ្ជាក់​ថា គ្មាន​ជំងឺ COVID-19 នោះ​ដែរ។ ១. ទី​កន្លែង​យក​សំណាក ប្រសិន​បើ​យើង​មាន​ស្ថានភាព​ដូច​នឹង​និយមន័យ​ជំងឺ COVID-19 ត្រូវ​ពាក់​ម៉ាស​ការពារ និង​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (ពេទ្យ​រុស្សី) ដើម្បី​ប្រឹក្សា​យោបល់​សម្រាប់​អ្នក​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ។ ចំពោះ​អ្នក​រស់​នៅ​តាម​បណ្តា​ខេត្ត ត្រូវ​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅ​លេខ ១១៥។ ២. កន្លែង​ផ្តល់​វិញ្ញាបនបត្រ​សុខភាព ចំពោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ត្រូវ​ការ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ឬ​វិញ្ញាបនបត្រ​សុខភាព​បញ្ជាក់​ថា គ្មាន​ជំងឺ COVID-19 ត្រូវ​ទៅ​កាន់​បន្ទប់​ពិគ្រោះ​ជំងឺ (វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព) និង/ឬ​ទំនាក់​ទំនង​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត (វិញ្ញាបនបត្រ​សុខភាព​បញ្ជាក់​ថា គ្មាន​ជំងឺ COVID-19)។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19

ក្រុម​គ្រូពេទ្យ​របស់​ប្រទេស​អង់គ្លេស​បាន​លើកឡើងថា​អាការៈច្រមុះមិនអាចដឹង​ក្លិន និង​មាត់លែងដឹងរសជាតិអាច​ជា​រោគសញ្ញាមួយថាបានឆ្លង​វីរុស COVID-19។ ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២១ ខែ​មីនា​ដែល​មាន​ការ​ចូលរួម​ពី​គ្រូពេទ្យ​ជំនាញ​ផ្នែក​ត្រចៀក ច្រមុះ​ និង​បំពង់ក​បាន​ឲ្យ​ដឹង​ថា​ការ​បាត់​បង់ការដឹង​ក្លិន​ (anosmia) គឺ​មាន​ទាក់ទង​ទៅ​នឹង​វីរុស​ និងមាន​ប្រហែល​ជា​៤០%​នៃ​ករណីអ្នក​ឆ្លងវីរុស​ COVID-19 ​មាន​អាការៈ​នេះ​កើតឡើងបន្ទាប់​ពី​ឆ្លង​វីរុសរួច​មក។ តាម​ទិន្នន័យ​របស់​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​មាន​ការ​បាត់​បង់សមត្ថភាព​ដឹង​​ក្លិន​ដែល​ជា​រោគសញ្ញា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ផ្សេងៗ។ អ្នកជំនាញ​​ក៏​បាន​ពិពណ៌នា​ថា​ការ​បាត់បង់ការ​ដឹង​ក្លិន និង​ការ​បាត់បង់​រសជាតិ (dysgeusia) ច្រើន​កើត​លើ​អ្នក​តេស្ដ​វិជ្ជមាន​វីរុស COVID-19 ដែល​មិន​មាន​រោគសញ្ញា​ផ្សេងៗ។  គ្រូពេទ្យ​បាន​ណែនាំ​ថា​ការ​បាត់បង់​ឃានវិញ្ញាណ និង​ជីវ្ហាវិញ្ញាណ​នឹង​ត្រូវ​បញ្ចូល​ក្នុង​តារាង​រោគសញ្ញា​របស់​វីរុស COVID-19 ដើម្បី​តាមដានរកមើលអ្នកឆ្លង។ ម៉្យាង​ទៀត​ នៅ​ពេល​មាន​ការ​បាត់បង់​វិញ្ញាណ​ទាំង​នេះ​ អ្នកជំងឺគឺ​មិន​មាន​រោគសញ្ញា​ផ្លូវដង្ហើមផ្សេង​ទេ។ អត្ថបទពាក់ព័ន្ធ៖ មីយ៉ាន់ម៉ា បញ្ជាក់ពី​ការរកឃើញ​វីរុស COVID-19 ពីរករណី​ដំបូង​ក្នុង​ប្រទេសខ្លួន បុរសអាមេរិកម្នាក់ស្លាប់ ប្រពន្ធសង្គ្រោះបន្ទាន់ក្រោយប្រើថ្នាំក្លរ៉ូគីន ព្យាបាលCOVID-19 ខ្លួនឯង ករណី​ដែល​អ្នក​ជំងឺ​បាត់បង់ការដឹង​ក្លិន​នេះ​រក​ឃើញ​មាន​នៅ​ប្រទេស​អ៊ីរ៉ង់ សហរដ្ឋអាមេរិក បារាំង និង​អ៊ីតាលី​ខាង​ជើង។ វេជ្ជបណ្ឌិត Claire Hopkins ប្រធាន British Rhinological Society ក៏​បាន​លើក​ឡើង​ថា​អ្នកស្រី​បាន​ពិនិត្យ​ផ្ទាល់​លើ​អ្នក​ជំងឺ​៤នាក់​អាយុ​ក្រោម​៤០ឆ្នាំ​។ អ្នក​ជំងឺ​ទាំង​នេះ​មិន​មានរោគសញ្ញា​ផ្សេងក្រៅពី​បាត់បង់ការដឹង​ក្លិនទេ។ អ្នក​ស្រី​ជឿថា​អ្នក​ជំងឺ​ទាំង​នេះ​អាច​ជា​ផ្ទុក​វីរុស​នេះ​ និង​ជា​ប្រភព​ក្នុង​ការ​ចម្លង​វីរុស​នេះ​យ៉ាង​លឿន។ វេជ្ជបណ្ឌិត Hendrik Streeck ប្រធាន​មន្ទីរពេទ្យ​នៃ​វិទ្យាស្ថាន​ផ្នែក​មេរោគ​បាន​និយាយ​ថា​នៅ​ប្រទេស​អាល្លឺម៉ង់​ គ្រូពេទ្យ​បាន​សម្ភាស​អ្នក​ជំងឺ​COVID-19 ជាង​១០០​នាក់​ និង​រកឃើញ​ថាជិត​៧០%​មាន​អាការៈ​បាត់បង់ការដឹង​​ក្លិន និង​រសជាតិ​ដែល​មាន​រយៈពេល​ច្រើន​ថ្ងៃ។ ​គ្រូ​ពេទ្យ​នៅ​មិន​ទាន់​អាច​សនិ្នដ្ឋានថា​ពេល​ណា​មាន​អាការៈ​បាត់បង់ការដឹង​ក្លិន និង​រសជាតិប៉ុន្តែ​ពួកគេ​សង្ស័យ​ថា​អាការៈនេះ​អាច​មាន​នៅ​ដំណាក់កាល​បន្ទាប់​ពី​ការ​ឆ្លង​។ […]


ព័ត៌មាន

កម្ពុជារកឃើញអ្នកឆ្លងជំងឺ COVID-19 បន្ថែម ១នាក់ទៀតប៉ុណ្ណោះ

នៅ​យប់នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​អំពី​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 ១ករណីបន្ថែម​ទៀត តួលេខសរុបឡើងដល់ ៨៧នាក់។ តាមលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ អ្នកឆ្លង COVID-19 ករណីឆ្លងថ្មី១នាក់នោះ ជាស្ត្រីជនជាតិបារាំងអាយុ ២៨ឆ្នាំ ដែលមានកូនតូចអាយុ ៤ខែ មានតេស្តវិជ្ជមានកាលពីពេលកន្លងទៅ។ ស្ត្រី​ជន​ជាតិ​បារាំង​រូប​នេះ ជា​អ្នក​មើល​ថែទាំ​កូន ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យគន្ធបុប្ផា រាជធានី​ភ្នំពេញ ឯ​ស្វាមី​កំពុង​សម្រាក​ព្យាបាល​ជំងឺ COVID-19 នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ចំណែក​​២​​ករណី​​បន្ថែម​ទៀត​នៅ​​ខេត្ត​កំពង់ចាម និង​ខេត្ត​កោះកុង ដែល​ក្រសួង​សុខាភិបាលប្រកាស​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បាន​រាប់​ចូល​ក្នុង​បញ្ជីឈ្មោះ​អ្នក​ឆ្លង​ជំងឺ COVID-19 កាល​ពី​ព្រឹក​មិញ​ហើយ។ អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស​មាន ៨៧នាក់ (ស្រី ២២ ប្រុស ៦៥នាក់) ក្នុង​នោះ​ជនជាតិចិន ១ នាក់ ( ជា​សះស្បើយ) អង់គ្លេស ៣ នាក់ (ជាសះស្បើយ ១នាក់) កាណាដា ១ នាក់ បែលហ្សិក ១ នាក់ បារាំង ៣៤ នាក់ ម៉ាឡេស៊ី ១២ នាក់ […]


ព័ត៌មាន

ទឹកជូតក្រចក អាចយកលាងដៃជំនួសអាល់កុលបានអត់?

ទឹកជូតក្រចក អាចយកលាងដៃជំនួសអាល់កុលបានអត់? ក្រោយ COVID-19 វាយលុក ប្រជាជន​ខ្មែរ បាន​ខិតខំ​ស្វែងរក​ទិញ​ទឹក​លាង​ដៃ អាល់កុល ដើម្បី​សម្លាប់​មេរោគ តែ​ផលិតផល​អស់​ទាំង​នោះ​មាន​តម្លៃ​កាន់តែ​ថ្លៃ ហើយ​រក​ទិញ​ក៏​មិន​បាន​ទៀត​នោះ។ ស្របពេលនោះក៏មាន​សំណួរ​លើក​ឡើង​ថា តើ​ទឹក​ជូត​ក្រចក អាច​មក​យក​លាង​ដៃ​ជំនួស​អាល់កុល​បាន​អត់ ហើយ​សមាសធាតុទឹកជូតក្រចក​ក៏ស្រដៀង​នឹង​អាល់កុល​ដែរ គ្រាន់តែ​ក្លិន​ឈ្ងុយ​ជាង​តែ​ប៉ុណ្ណោះ។ ឱសថ​ការី គីម កាណែល បាន​បញ្ជាក់​ថា ទឹក​ជូត​ក្រចក​នោះ ត្បិត​តែ​មាន​ធាតុ​ផ្សំ​ពី​អាល់កុល​ក៏​ពិត​មែន តែ​មិន​អាច​ប្រើ​ជំនួស​ទឹក​លាង​ដៃ ឬ​អាល់កុល​បាន​ឡើយ។ ទឹក​ជូត​ក្រចក​មាន​ផ្សំ​អាល់កុល អាសេតូន ទឹក ប៊ុយតាណុល ហើយ​សារធាតុ​ដែល​លាង​ជម្រះ​ថ្នាំ​ក្រចក​បាន គឺ​អាសេតូន។   កម្រិត​ទឹក​លាង​ក្រចក​មិន​អាច​លាង​សម្អាត​ស្បែក​បាន​ឡើយ តែ​អាច​លាង​ត្រឹម​ក្រចក​នោះ ហើយ​បាន​យើង​យក​ទៅ​ប្រើ​លើ​ស្បែក​អាច​របក និង​នាំឲ្យ​មាន​បញ្ហា​ស្បែក​ផ្សេង​ៗ ដូចនេះ​ហើយ​យើង​មិន​គួរ​យក​ទឹក​លាង​ក្រចក​នោះ​មក​ឡើយ។ ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឲ្យ​បាន​ញឹកញាប់​សម្រាប់​មាន​ពេល​គ្រប់គ្រាន់ តែ​សម្រាប់​អ្នក​ដំណើរ ឬ​ធ្វើការ​ឆ្ងាយ​ពី​បន្ទប់​ទឹក​ត្រូវ​លាង​ជេល​លាង​ដៃ ឬ​អាល់កុល ហើយ​អាល់កុល​លាង​ដៃ​ត្រូវតែ​ជា​ពពួក​អេតាណុល ទើប​ល្អ និង​មាន​សុវត្ថិភាព។ ផល​ប៉ះពាល់​ក្នុង​ទឹក​លាង​ក្រចក​ដែល​យើង​គួរតែ​ដឹង ព្រោះ​ផ្សំ​ពី​អាសេតូន  ដែល​វា​មាន​ក្លិន​ក្រអូប និង​ឆួល​តិច​ៗ។ បើ​ប្រើ​ក្នុង​កម្រិត​ល្មម​មិន​ជា​បញ្ហា​ទេ តែ​បើ​ប្រើ​ច្រើន​នឹង​មាន​បញ្ហា​ដូចជា ធ្វើឲ្យ​ងងុយ​គេង មិន​ឃ្លាន​បាយ អស់​កម្លាំង។ ពិសេស​វា​អាច​ប៉ះពាល់ ដល់​ខួរក្បាល​ទៀត​ផង ប្រសិនបើ​នៅ​តែ​ប្រើ​ជា​រៀងរាល់​ថ្ងៃ ធ្វើឲ្យ​ការ​ចងចាំ​ចុះ​ខ្សោយ និង​ភ្លេចភ្លាំង​ច្រើន។ អត្ថបទពាក់ព័ន្ធ៖ ការដុត អាចបញ្ជាក់អាល់កុលនោះ ជាប្រភេទអេតាណុល ឬមេតាណុលទេ? កន្លែង១លើដៃ ងាយចម្លង […]


ព័ត៌មាន

នេះជាវិធីពលករខ្មែរត្រលប់មកពីថៃ ដាក់ខ្លួនឯងឲ្យដាច់ដោយឡែក ១៤ថ្ងៃ

ខណៈ​កម្ពុជា-ថៃ បិទ​ច្រក​ព្រំដែន​ជា​បណ្តោះ​អាសន្ន​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ COVID-19 កាល​ពី​ម្សិលមិញ​នេះ ពលករ​ខ្មែរ​បាន​សម្រុក​វិល​ត្រលប់​មក​ស្រុក​កំណើត​វិញ។ ស្រប​ពេល​ដែល​ពលករ​ខ្មែរ​សម្រុក​ចាក​ចេញ​ពី​ថៃ មក​កម្ពុជា ក្រសួង​សុខាភិបាល​ទទូច​ឲ្យ​ពលរដ្ឋ​ដែល​ទើប​ត្រលប់​មក​ពី​បរទេស​ទាំង​អស់ ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​ផ្ទះ​រៀង​ខ្លួន​ចំនួន​១៤ថ្ងៃ ដើម្បីតាមដាន​សុខភាព និង​អនុវត្ត​វិធាន​អនាម័យ​ជា​ប្រចាំ ហើយ​ទៅ​ជួប​ពេទ្យ​បើ​មាន​អាការៈ​មិន​ស្រួលខ្លួន។ ខាង​ក្រោម​នេះ​ជា​វិធី​ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ដាច់​ដោយ​ឡែក តាម​ការ​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល។ ១. បន្ទប់​​ត្រូវ​មា​ន​ខ្យល់​ចេញ​ចូល​ល្អ ២. កាត់​បន្ថយ​ការ​ប្រើប្រាស់​កន្លែង​ទំនេរ​រួម និង​កាត់​បន្ថយ​កន្លែង​រស់​នៅ​រួម​គ្នា ៣. ត្រូវ​តាម​ដាន​សុខភាព​ផ្ទាល់​ខ្លួន និង​រោគ​សញ្ញា​រយៈពេល​១៤ថ្ងៃ ៤. បើ​មាន​រោគ​សញ្ញា​ណា​មួយ​ ឬ​មាន​បញ្ហា​សុខភាព ត្រូវ​រាយការណ៍​ទៅ​លេខ ១១៥ ៥. អនុវត្ត​អនាម័យ​ឲ្យ​បាន​ញឹក​ញាប់​ ៦. ខ្ទប់​ច្រមុះ ឬ​មាត់ ដោយ​ប្រើ​កែង​ដៃ ឬ​ក្រដាស​អនាម័យ ពេល​ក្អក ឬ​កណ្តាស់ ៧. ត្រូវ​សម្អាត​បន្ទប់​ស្នាក់​នៅ និង​បន្ទប់​ទឹក​ឲ្យ​បាន​ញឹក​ញាប់ ៨. ត្រូវ​បោក​គក់​សម្លៀក​បំពាក់ ស្រោម​ពូក ស្រោម​ខ្នើយ និង​គ្រឿង​បរិក្ខារ​ប្រើប្រាស់​ផ្សេងៗ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អ្នកស្ម័គ្រចិត្តសាកវ៉ាក់សាំងការពារ COVID-19 ប្រាប់ពីអាការៈបានជួបប្រទះ

អ្នក​រស់​នៅ​​​ទី​ក្រុង អ៊ូហាន ប្រមាណ​១០៨​នាក់ បាន​​ស្ម័គ្រ​ចិត្ត​ ចូល​រួម​ក្នុង​​​ការ​​ពិសោធ​ចាក់​វ៉ាក់​សាំង​ប្រឆាំង​នឹង​វីរុស​ COVID-19។ ការ​ចាក់​វ៉ាក់​សាំង​ ពិសោធ​នេះ បាន​ធ្វើ​ឡើង​ នៅ​បី​ថ្ងៃ​ក្រោយ ពេល​ដែល​ក្រុមហ៊ុន​ឱសថ Cansino Biologics ​របស់​ចិន សហការ​​រួម​គ្នា​ជា​មួយ​​ក្រុម​យោធា​ចិន ព្រម​ទាំង​​បាន​ភ្លើង​ខៀវ​ពី​រដ្ឋបាល​ក្រុង​ប៉េកាំង​ផង​ដែរ។ ជា​មួយ​គ្នា​នោះ ក៏មាន​អ្នក​​ស្ម័គ្រ​ចិត្ត​ ដែល​បានចូលរួម​សាក​ល្បង​ ឆ្លង​កាត់​នីតិវីធី​ខាង​លើ ​បាន​រៀប​រាប់​ពី​បទ​ពិសោធ​ដែល​បាន​ជួប​ផង​ដែរ។ បើ​តាម​សារព័ត៌មាន​ចិន South China Morning Post បាន​ឱ្យ​ដឹង​ថា អ្នក​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់​សាំង ភាគ​ច្រើន​បាន​ជួប​បញ្ហា រាក​រូស សីតុណ្ហភាព​ខ្លួន​ឡើង​ក្តៅ និង​មាន​បញ្ហា​​ថប់​​អារម្មណ៍​​តិច​តួច​។ តែ​​យ៉ាង​ណា​ ពួក​គេ​និយាយ​ថា ពួក​គេ​ពេញ​ចិត្ត សម្រាប់​ការ​​ពិសោធ​​លើក​ដំបូង​នេះ ព្រោះ​​ពួក​គេ​ ធ្វើ​ឡើង​ជា​ចំណែក​មួយ សម្រាប់​​មនុស្ស​គ្រប់​គ្នា​ផង​ដែរ។ បើ​តាម​​នារី​​ម្នាក់ ឈ្មោះ Xiao Mi ជា​អ្នក​ស្ម័គ្រ​ចិត្ត​ បាន​និយាយ​ថា៖ “មាន​មនុស្ស​ ពីរ​នាក់​ក្នុង​ក្រុម​របស់​យើង បាន​ឡើង​កម្តៅ​ខ្លួន​រហូត​ដល់ ៣៨​អង្សារ​….ហើយ​​ក៏​មាន​អ្នក​ខ្លះ​ទៀត​រាក​ផង​ដែរ​”។ នារី​ចិន​រូប​នេះ ក៏​បាន​បន្ថែម​ថា៖ “ខ្ញុំ​​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​ទ្រាំ​ទ្រ​នឹង​បញ្ហា​ខាង​លើ​នេះ​បាន ហើយ​ខ្ញុំ​ក៏​ចង់​​​​បង្ហាញ​ពី​​តម្លៃ​របស់​មនុស្ស​ម្នាក់​ៗ ដែល​អាច​​​ចូល​រួម​ដើម្បី​​សង្គម​ជាតិ”។ អត្ថបទពាក់ព័ន្ធ៖ “​ជា​កាតព្វកិច្ចខ្ញុំ” ​សម្តី​វេជ្ជបណ្ឌិត​បារាំង បដិសេធ​​ចាក​ចេញ​ពី​ទីក្រុងវូហាន WHO […]


ព័ត៌មាន

ស្ត្រីខ្មែរ២នាក់ និង​កូនប្រុសអាយុ៣ខែ នៅកូរ៉េខាងត្បូង​ឆ្លងវីរុស COVID-19

ជនជាតិ​ខ្មែរ​២នាក់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ឆ្លង​វីរុស COVID-19 នេះ​តាម​ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ។ ជនជាតិ​ខ្មែរ​ទាំង​២​នាក់​នោះ ជា​នារី​ខ្មែរ​រៀបការ​ជាមួយ​ប្តីជន​ជាតិ​កូរ៉េអាយុ២៣ឆ្នាំ និងម្តាយ​អាយុ ៤៦ឆ្នាំ រស់នៅ​ទីក្រុងប៊ូឆុន ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ២០គីឡូម៉ែត្រ ពី​ទីក្រុង​សេអ៊ូល។ បើតាម​ព័ត៌មានពីស្ថាន​ទូត កូនប្រុសរបស់ស្រ្តីខ្មែរ និងស្វាមីជនជាតិកូរ៉េ​រូបនេះទើបមាន​អាយុ៣ខែ ក៏មាន​ផ្ទុកវីរុស COVID-19 ដែរ។ ស្ត្រីខ្មែរអាយុ ២៣ឆ្នាំ ខាងលើបានឆ្លងវីរុស COVID-19 ពីប្តី ហើយ​បច្ចុប្បន្នក្រុមគ្រូពេទ្យកូរ៉េបានបញ្ជូនអ្នកឆ្លងទាំងនោះទៅមន្ទីរពេទ្យ ម្យ៉ុងជី នៅអ៊ីលសាន ដើម្បីពិនិត្យ និងព្យាបាល។ បច្ចុប្ប​ន្ន​ស្ថានទូតខ្មែរ​បាន និង​កំពុង​ប្រមូល​ព័ត៌មាន​ច្បាស់ការ​បន្ថែម​ទៀត និង​សម្រប​សម្រួលជាមួយ​ក្រសួង​ការបរទេស​កូរ៉េ អាជ្ញាធរ​សុខាភិបាល និង​កំពុង​បញ្ជូន​មន្ត្រី​ចុះ​ទៅមន្ទីរពេទ្យ ដើម្បី​តាមដាន​សុខភាព​អ្នក​ជំងឺ។ សូម​បញ្ជាក់​ថា ប្តី​របស់​ស្ត្រី​ខ្មែរ​ខាង​លើ​បាន​ពិនិត្យ​ឃើញ​មាន​វិជ្ជមាន COVID-19 នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដោយ​ឡែក និង​ព្យាបាល​ជិត​ជា​សះ​ស្បើយ​រួចទៅ​ហើយ។​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

រកឃើញជនជាតិបារាំងនៅកំពង់សោម ២ នាក់ផ្ទុក COVID-19

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ថា មាន​ករណី​ឆ្លង COVID-19 ២ នាក់​បន្ថែម​ទៀត​នៅខេត្ត​ព្រះសីហនុ។ បុរស​ទាំង​ពីរ​ម្នាក់​អាយុ ៦៧ ឆ្នាំ និង​ម្នាក់​ទៀត​មាន​អាយុ ៨០ ឆ្នាំ ដែល​ជា​ភ្ញៀវ​ទេសចរណ៍ មក​ដល់ខេត្តព្រះសីហនុ ​កាលពី​ថ្ងៃ ១៨ ខែ មីនា ឆ្នាំ ២០២០។ សរុប​ករណី​វិជ្ជមាន COVID-19 នៅ​ទូទាំង​ប្រទេស​គិត​មក​ទល់​យប់ថ្ងៃ ២១ ខែ មីនា ឆ្នាំ ២០២០ មាន​ចំនួន ៥៣ នាក់ (ស្រី នាក់ ប្រុស ៤៩ នាក់) ក្នុង​នោះ​មាន ជនជាតិ​ចិន ១ នាក់ នៅ​ខេត្ត​ព្រះសីហនុ ជា​សះស្បើយ អង់គ្លេស ៣ នាក់ (ម្នាក់​អវិជ្ជមាន COVID-19) កាណាដា ១ នាក់ ប៊ែលហ្សិក ១ នាក់ បារាំង ៤ នាក់ ម៉ាឡេស៊ី […]


ព័ត៌មាន

អូស្មាន ហាស្សាន់៖ ខ្មែរទាំង៧៩នាក់ ទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ី បានធ្វើតេស្ត COVID-19 អស់ហើយ

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី ផល​ប៉ះពាល់​ដោយ COVID-19 លើ​សហគមន៍​អ៊ីស្លាម​កម្ពុជា នៅ​រសៀល​នេះ​ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស បញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​ទាំង​៧៩នាក់ ទៅ​ចូលរួម​កម្មវិធី​សាសនា​នៅម៉ាឡេស៊ី បាន​ធ្វើតេស្ត COVID-19 អស់​ហើយ។ ឯកឧត្តម​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​បងប្អូន​ខ្មែរ​ទាំង ៧៩នាក់ ក្រោយ​ធ្វើ​តេស្ត​សំណាក​រួច​រាល់ លទ្ធផល​បញ្ជាក់​ថា ២៣​នាក់ មាន​លទ្ធផល​វិជ្ជមាន COVID-19 ហើយ​ទាំង ២៣នាក់​បាន​នៅ​សម្រាក​នៅមន្ទីរពេទ្យ​អស់​ហើយដែរ។ ចំពោះ​អ្នកដែល​ឆ្លង​ពីបងប្អូន​ខ្មែរទាំង​២៣នាក់ មាន​ចំនួន ៥នាក់ ឯ​អ្នក​ពាក់​ព័ន្ធ​ជាង​៣០០ករណី​​ទៀត លទ្ធផលអវិជ្ជមាន COVID-19។ គិតត្រឹមយប់ថ្ងៃទី២០ កម្ពុជាមានអ្នកឆ្លង COVID-19 ​ចំនួន ៥១ នាក់ ​ក្នុង​នោះ​មាន​ជនជាតិ​ចិន ១ នាក់ ជា​សះស្បើយ អង់គ្លេស ៣ នាក់ កាណាដា ១ នាក់ ប៊ែលហ្សិក ១ នាក់ បារាំង ២ នាក់ ម៉ាឡេស៊ី ១២ នាក់ និង​ខ្មែរ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ