ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

រៀបការនៅអង់គ្លេសអនុញ្ញាតឲ្យ​មានតែគ្នា៥នាក់ ខ្លាចឆ្លង COVID-19

វិហាសាសនា​គ្រឹស្តនៅអង់គ្លេស​បាន​ចេញ​សេចក្តីសម្រេច​មួយចំពោះការទទួលសេវាអាពាហ៍ពិពាហ៍របស់​ខ្លួន ដោយបានកំណត់ឲ្យ​អ្នក​ចូលរួម​ក្នុង​ពិធីនេះ មាន​ចំនួន​តែប្រាំនាក់​ប៉ុណ្ណោះ ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃការឆ្លង​វីរុសCOVID-19។ បើតាម​សេចក្ដីជូនដំណឹងរបស់ព្រះវិហារ អ្នកដែលអាច​ចូលរួម​ក្នុពិធីមង្គលការនេះបាន​មាន​តែ​លោកអាចារ្យម្នាក់ កូនកម្លោះ កូនក្រមុំ និង​សាក្សីចំនួនពីរនាក់។ ចំពោះអ្នកចូលរួមត្រូវរក្សាចម្ងាយឆ្ងាយគ្នា​តាម​ដែលអាចធ្វើទៅបាន។ ការ​កំណត់ចំនួនបែបនេះ ខាងព្រះវិហារ​បញ្ជាក់ថា​ដើម្បីចូលរួមទប់ស្កាត់ការរាលដាលវីរុស COVID-19។ ក្រៅពីនេះខាងព្រះវិហារក៏បាន​ហាមលោកអាចារ្យមិនឲ្យប៉ះពាល់ចិញ្ចៀនអាពាហ៍ពិពាហ៍ ឬកាន់ដៃកូនកម្លោះ ក្រមុំ ក្នុង​ការ​ផ្ដល់ពរជ័យ​ដល់​ភិរិយាស្វាមីដូចមុនទៀតនោះដែរ។ គិតមកដល់ពេលនេះនៅអង់គ្លេសមានអ្នកឆ្លងវីរុស COVID-19 ចំនួន៣ ២៦៩​ករណី មានអ្នកស្លាប់១៤៤ និងមានអ្នក​ជាសះស្បើយ១៩​នាក់។ អត្ថបទពាក់ព័ន្ធ៖ ការសិក្សា៖ អ្នកមានឈាមប្រ​ភេទ A ងាយរងគ្រោះដោយ​វីរុស COVID-19 ជាងអ្នក​ផ្សេង វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ ទើប​​ចេញ​រោគ​សញ្ញា ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន អ្នកស្លាប់​ដោយ​វីរុស COVID-19 នៅប្រទេសអ៊ីតាលីមានអត្រាខ្ពស់ជាង​ប្រទេសចិន ចិន​ប្រកាសថាគ្មាន​ការចម្លង​វីរុសCOVID-19 បន្ថែម​នោះទេនៅ​​ទីក្រុងអ៊ូហាន សម័យ COVID-19 កំពុងរាតត្បាត ការជួបជុំធំៗនៅប្រទេសខ្លះក៏នៅតែមាន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ចេញពីមន្ទីរពេទ្យបាន អ្នកជំងឺ COVID-19 ត្រូវមានលក្ខខណ្ឌសុខភាពម៉េចខ្លះ?

គិត​ត្រឹម​យប់ ថ្ងៃទី១៩ ខែ​មីនា​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស COVID-19 ចំនួន​៤៧​ករណី​ហើយ ដែលក្នុងនោះ​មាន​តែមួយ​ករណី​ជា​សះស្បើយ​កាល​ពី​ខែ​កុម្ភៈ ​នៅ​លើ​បុរស​ជនជាតិ​ចិន​ម្នាក់​ក្នុង​ខេត្ត​ព្រះសីហនុ។ ក្រៅ​ពី​នេះ បើ​មាន​ករណី​អ្នក​ជា​បន្ទាប់​ទៀត ពួកគេ​ត្រូវ​មាន​លក្ខខណ្ឌ​អីខ្លះ ទើប​អាច​ចេញ​ពី​មន្ទីរពេទ្យ​បាន។ យោង​តាម​សារ​ស្តី​ពី​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ជំងឺ COVID-19 នៅ​ប្រទេស​កម្ពុជា​របស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ត្រូវ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ស្របតាម​លក្ខខណ្ឌ​ដើម្បី​ចេញ​ពី​មន្ទីរពេទ្យ​ និង​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ​របស់​ក្រសួង​សុខាភិបាល​ជាមុន​សិន។ លក្ខខណ្ឌ​មុន​ចេញ​ពី​មន្ទីរ​ពេទ្យ​រួម​មាន៖ ១. កម្តៅមិន​លើស​ពី៣៨​អង្សា​សេ លើស​ពី​៣​ថ្ងៃ ២. គ្មាន​សញ្ញា ឬ​មាន​ការ​ប្រសើរ​ឡើង​ចំពោះ​វិបត្តិ​ផ្លូវ​ដង្ហើម ៣​. លទ្ធផល​អវិជ្ជមាន​ចំនួន​២​ដងជាប់​គ្នា តាម​ការ​វិភាគ SARS-CoV-2 PCR tests on URT or LRT ដែល​បាន​យក​សំណាក​រៀង​រាល់​២-៤​ថ្ងៃ (ចន្លោះ​ពេល​នៃ​ការ​យក​សំណាក​ម្តង​ទៅ​ម្តង​ទៀត​ជា​មធ្យម​២៤ម៉ោង)។ បន្ទាប់​ពី​ការ​ចេញ​ពី​មន្ទីរពេទ្យ៖ បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​មន្ទីរពេទ្យ ទិន្នន័យ​ទាក់ទង​នឹង​ការ​ចូល​សម្រាក​ពេទ្យ ត្រូវ​បញ្ជូន​ទៅ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង។ អ្នក​ជំងឺ​ត្រូវ​បាន​ណែនាំ​ឲ្យ​អនុវត្ត​ដូច​ខាង​ក្រោម៖ ១. តាម​ដាន​ស្ថាន​ភាព​សុខភាព​ផ្ទាល់​ខ្លួន​ ដោយ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ។ ២. ពាក់​ម៉ាស់ និង​អនុវត្ត​អនាម័យ​ដៃ​ឲ្យ​បាន​ទៀង​ទាត់។ ៣. ស្នាក់​នៅ​បន្ទប់​ម្នាក់​ឯង មាន​ខ្យល់​ចេញ​ចូល​បាន​ល្អ កាត់​បន្ថយ​ការ​ទាក់ទង​ជិត​ស្និទ្ធ​ជាមួយ​សមាជិក​គ្រួសារ បរិភោគ​អាហារ​ដោយ​ឡែក​ពី​គ្នា។ ៤. ត្រលប់​ទៅ​តាមដាន​សុខភាព​វិញ​នៅ​ចន្លោះ​ពី​២-៤​សប្តាហ៍​បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ ថ្នាំ​ប្រឆាំង​វីរុសផ្ដាសាយ​ Avigan មានប្រសិទ្ធភាព​ព្យាបាលរោគសញ្ញាបង្កដោយ​វីរុស COVID-19 វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ ទើប​​ចេញ​រោគ​សញ្ញា ក្ដីសង្ឃឹមកាន់តែច្រើន វ៉ាក់សាំងវីរុស COVID-19 ត្រូវបានរកឃើញជាបន្តបន្ទាប់ សំណួរ-ចម្លើយ អំពីថ្នាំ […]


ព័ត៌មាន

ទ​ន្ទឹមនឹងភ័យឆ្លង COVID-19 ពលរដ្ឋក៏ត្អូញត្អែរផលប៉ះពាល់លើមុខបរផ្សេងៗ

​ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​រីក​រាលដាល​វីរុសCOVID-19 រដ្ឋាភិបាល​បាន​សម្រេច​បិទ​កន្លែង​សាធារណៈ​មួយ​ចំនួន​ធំ​ដូច​ជា​សាលារៀន រោង​ភាព​យន្ត KTV ឬ​កន្លែង​កម្សាន្ត​នា​នា​ដែល​ជាទីប្រមូលផ្តុំមនុស្សច្រើន​។ ទន្ទឹម​នឹង​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​ឆ្លង​វីរុស COVID-19 ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ចំណូល​ផ្ទាល់​ខ្លួនដោយ​សារ​តែ​ការរាលដាលវីរុស COVID-19​​។ - លោក រុន អ្នក​រត់​តាក់ស៊ី​ពី​ខេត្ត​កំពង់ចាម​ទៅ​ខេត្ត​ក្រចេះ​ម្នាក់​បាន​បញ្ជាក់​ថា ពេល​ដែល​មិន​ទាន់​មាន​ការ​រាលដាល​ជំងឺ COVID-19 ការ​រកស៊ី​របស់​លោក​កាក់​កប​ណាស់ មួយ​ថ្ងៃៗ​មាន​ភ្ញៀវ​ដឹក​ពេញៗ​ឡាន​ស្ទើរ​គ្មាន​កន្លែង​អង្គុយ តែ​មួយ​រយៈ​ពេល​នេះ​ពិបាក​រក​ភ្ញៀវ​ណាស់។ នៅ​ពេល​ដែល​ស្ងាត់​ភ្ញៀវ​បែប​នេះ លោក​ពិបាក​ក្នុង​រកចំណូល​ផ្គត់ផ្គង់​គ្រួសារ ព្រោះ​រកស៊ី​រាល់ថ្ងៃ​បាន​សម្រាប់​តែ​ការ​ចាយ​វាយ​ប្រចាំ ហើយ​លោក​នៅ​មាន​បន្ទុក​ផ្សេងៗ​ទៀត​ត្រូវ​រ៉ាប់រង។ -​ ​អ្នក​លក់​បាយ​នៅ​ក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បងស្រី សុភី ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​ការ​រកស៊ី​មិន​បាន​ចំណេញ​ដូច​កាលពី​មុន​ទៀត​ទេ ពេល​ខ្លះ​សល់​ខាត​ទាំង​ចុង​ខាត​ទាំង​ដើម។ បងស្រី​បាន​ឲ្យ​ដឹង​ថា “ពី​មុន ​ធ្លាប់​លក់​ដាច់​បាន​៥០-៦០មុឺន​រៀល​/​ថ្ងៃ ប៉ុន្តែ​ឥឡូវ​លក់​មិន​បាន​ពាក់​កណ្តាល​ផង អ្នក​ទិញ​ភាគច្រើន​គេ​ខ្ចប់​ទៅ​ផ្ទះ ឯ​អ្នក​ញ៉ាំ​នៅ​កន្លែង​មាន​តិចតួច​បំផុត អូន​អើយ​មិន​ដឹង​ពឹង​អី​ទេ ដាច់​ខែ​ត្រូវ​បង់ធនាគារ​ទៀត​​”។ - អ្នក​លក់​គ្រឿង​សម្អាង​នៅ​ផ្សារ​ឯករាជ្យ​៣ ផ្លូវវេងស្រេង មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​បញ្ជក់​ថា ជាទូទៅ​ គាត់​អាច​លក់​បាន​២០​មុឺន​ជាង​ក្នុង​ថ្ងៃ​ធម្មតា តែ​ក្នុង​អំឡុង​ពេល​នេះ​សូម្បី​តែ​១០​មុឺន​ក៏​ពិបាក​រក​ដាក់​កាបូប​ដែរ។​ ឥឡូវ​នេះ លក់​ដាច់​តែ​ផលិត​ផល ឬ​របស់​របរ​ដែល​គេ​ចាំបាច់​ប្រើ​ប៉ុណ្ណោះ ហើយ​នៅ​ក្នុង​ផ្សារ​ស្ទើរ​តែ​គ្មាន​មនុស្ស​ដើរ​ចេញ​ចូល​ផ្សារ​តែ​ម្តង។ - តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ពី​អ្នក​បម្រើការ​ក្នុង KTV ម្នាក់​បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​នេះ​ កន្លែង​ដែល​គាត់​ធ្វើ​ការ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ឲ្យ​បិទ​បណ្តោះ​អាសន្ន​ដើម្បី​ទប់ស្កាត់​វីរុស COVID-19 ដូចនេះ​ ​គាត់​ពិបាក​ក្នុង​ការ​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ខ្លួន​ឯង​ផង​ និង​គ្រួសារ​ផង។ ពេលនេះ […]


ព័ត៌មាន

អ្នកស្លាប់ដោយវីរុស COVID-19 នៅអ៊ីតាលី កើនលើស​ចិនហើយ

ប្រទេស​ចិន​មានសេចក្ដីរាយការណ៍ថា​មិនមាន​ករណីឆ្លង​ថ្មី​​វីរុស COVID-19 នោះទេ ខណៈដែល​អ៊ីតាលីវិញ ចំនួនអ្នកស្លាប់​បានកើនឡើងច្រើន​ជាងចិន និងចំនួន​អ្នក​ឆ្លង​នៅ​សហរដ្ឋអាមេរិក​កើនឡើង​ជាង ​១៣ ០០០នាក់ហើយ​ដែរ​។ ​ចិន​បាន​ប្រកាស​ថា​នៅ​ខេត្តហ៊ូប៉ីតំបន់​ផ្ទុះ​វីរុស COVID-19 មិន​មាន​អ្នក​ឆ្លងថ្មី​ទេ​ដែល​នេះ​ជា​ថ្ងៃ​ទី​ពីរ​ហើយដែល​ចិន​មិន​មាន​ករណី​ឆ្លង​ថ្មី​ទាល់​តែ​សោះ។ បើ​គិត​តាំង​ពី​ការ​ផ្ទុះ​វីរុស​នេះ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៩ ​មក ​មាន​អ្នក​ឆ្លង​សរុប ៨០ ៩៦៧ ករណី ក្នុង​នោះ​​ជា​សះស្បើយ ៦១ ៦៤៤នាក់ និងស្លាប់ ៣ ២៤៨នាក់។ ដោយឡែក នៅ​​អ៊ីតាលី​ វីរុស​នេះ​កំពុង​រាតត្បាត​ខ្លាំង​ដែល​ចំនួន​អ្នក​ស្លាប់​ឡើង​ខ្ពស់​ជាង​ចិន​ដែលផ្ទុះ​ការ​រាតត្បាត​នេះ​ដំបូង​គេ។ កាល​ពី​មិ្សលមិញ​ មាន​អ្នក​ស្លាប់កើនថែ​ម ៤២៧ នាក់ ​ធ្វើ​ឲ្យ​​អ្នកស្លាប់​សរុប​ក្នុង​ប្រទេសនេះមាន ៣ ៤០៥ នាក់​​ច្រើន​ជាង​ចិន​ដែល​មាន​អ្នក​ស្លាប់ ៣ ២៤៨ ​នាក់គិត​ចាប់​ពី​ខែ​ធ្នូមក។ រីឯ​​អ្នក​ឆ្លង​នៅ​អ៊ីតាលី ​ក៏​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក​ដែរ។ បច្ចុប្បន្ន ​អ្នកឆ្លង​សុរប ៤១ ០៣៥ ករណី​ដែល​ចំនួន​នេះ​គឺ​ពាក់​កណ្តាល​នៃ​អ្នក​ឆ្លង​សរុប​របស់​ចិន។ រដ្ឋាភិបាល​​អ៊ីតាលី​ក៏​បាន​ប្រកាស​បន្ត​បិទ​ប្រទេស​ខ្លួន​ដែរ។ ងាក​មក​មើល​សហរដ្ឋ​អាមេរិក​វិញ កាលពីថ្ងៃ​ទី​១៩ ខែមីនា ​​ករណី​អ្នក​ឆ្លង​កើន​ឡើង​ជាង ១៣ ០០០ នាក់​ទូទាំង​ប្រទេស​ និង​មាន​អ្នក​ស្លាប់​ជិត ​២០០ នាក់។ ភាគ​ច្រើន​នៃ​ករណី​ឆ្លង​នៅ​រដ្ឋ​វ៉ាស៊ីនតោន […]


ព័ត៌មាន

ទាំងនេះជាគោលការណ៍របស់ក្រសួង ក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ COVID-19 ទាំង៤៧នាក់

គិត​ត្រឹម​យប់​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង COVID-19 ចំនួន ៤៧ករណី​ហើយ។ គ្រប់​អ្នក​ឆ្លង​ជំងឺ​ទាំង​អស់​តម្រូវ​ឲ្យ​នៅ​ដាច់​ឡែក ដើម្បី​តាម​ដាន និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​តាម​បណ្តា​ខេត្ត​ជាដើម។ តើ​ការ​ថែទាំ និង​ព្យាបាល​ជំងឺ COVID-19 ទាំង​៤៧​នាក់ ធ្វើ​ឡើង​ដោយ​របៀប​ណា​​ខ្លះ? តាម​ការ​លើក​ឡើង​របស់​លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល គោលការណ៍​របស់​ក្រសួង ក្នុង​ការ​ថែទាំ និង​ព្យាបាល​​អ្នក​ជំងឺ COVID-19 អនុវត្ត​តាម ៥ចំណុច​សំខាន់ៗ​ខាង​ក្រោម​នេះ។ ១. បន្ត​តាម​ដាន​ការ​វិវត្តន៍​នៃ​សុខភាព​របស់​អ្នកជំងឺ ២. ណែនាំ​​គ្រប់​គ្រង​អារម្មណ៍​ឲ្យ​បាន​ល្អ មិន​ឲ្យ​មាន​ការ​ភ័យ​ខ្លាច ៣. ខិតខំ​បំប៉ន​ចំណី​អាហារ ៤. រក្សា​អនាម័យ ៥. ហាត់​ប្រាណ។ ចំណែក​ឯ​ការ​ព្យាបាល​អ្នក​ជំងឺ COVID-19 ​ផ្អែក​ទៅ​លើ ៦ ចំណុច​ខាង​ក្រោម​ នេះ​បើ​តាម​ ពិធី​សារ​ស្តី​ការ​ព្យាបាល​ជំងឺ COVID-19 នៅ​ប្រទេស​កម្ពុជា របស់​ក្រសួង​សុខាភិបាល។ ១. ការ​ព្យាបាល​ដោយ​ការ​គាំទ្រ ការ​ព្យាបាល​ដោយ​ការ​គាំទ្រ សំដៅ​ទៅ​លើ​ការ​ផ្តល់​អាហារូបត្ថម្ភ​គ្រប់​គ្រាន់ ត្រួត​ពិនិត្យ​ជាតិ​ទឹក និង​តុល្យភាព​អេឡិចត្រូលីត (សារធាតុរ៉ែក្នុងខ្លួន) តាម​ដាន​សញ្ញា​ជីវិត​យ៉ាង​ម៉ត់ចត់ តាមដាន​កំហាប់​អុកស៊ីសែន ដើម្បី​រក​មើល​នូវ​ការ​ចុះ​ខ្សោយ។ ២. ការ​ព្យាបាល​ដោយ​អុកស៊ីសែន ការ​ព្យាបាល​ដោយ​អុកស៊ីសែន​ក្នុង​អត្រា ៥លីត្រ/នាទី និង​ក្នុង​កម្រិត​មួយ​ជាក់​លាក់ ដើម្បី​រក្សា​កំហាប់​អុកស៊ីសែន។ ប្រើ​បំពង់​អុកស៊ីសែន​តាម​ច្រមុះ […]


ព័ត៌មាន

ការដុត អាចបញ្ជាក់អាល់កុលនោះ ជាប្រភេទអេតាណុល ឬមេតាណុលទេ?

ការដុត អាចបញ្ជាក់អាល់កុលនោះ ជាប្រភេទអេតាណុល ឬមេតាណុលទេ? ក្រោយ​វីរុស COVID-19 រាតត្បាត​នៅ​កម្ពុជា​ហើយ​នោះ មិន​ថា​ទឹក​លាង​ដៃ ជេល ឬ​អាល់កុល​ឡើយ​សុទ្ធតែ​ឡើង​ថ្លៃ​ទាំងអស់។ តែ​អ្វី​ដែល​ធ្វើឲ្យ​យើង​កាន់តែ​ព្រួយបារម្ភ​នោះ គឺ​ការលក់អាល់កុល​មេតាណុលខ្ពស់ បានក្លែង​បន្លំ​ជា​អាល់កុល​អេតាណុល ដែល​អាច​ប៉ះពាល់​ចំពោះ​សុខភាព​ខ្លាំង​ណាស់។ កន្លង​មក​ក៏​ធ្លាប់​មាន​ការ​បង្ហាញ​ពី​របៀប​មើល​អាល់កុល​អេតាណុល (អាល់កុល​ពេទ្យ) និង​មេតាណុល ដែល​អាច​មើល​ដឹង​តាមរយៈ​ការ​ដុត បើ​ភ្លើង​ពណ៌​ក្រហម ​គឺ​អាល់កុល​អេតាណុល តែ​បើ​ភ្លើង​ខៀវជា​មេតាណុល។ ឱសថ​ការី គីម កាណែល បាន​ឲ្យ​ដឹង នោះ​មិនមែន​ជា​រឿង​ពិត​ឡើយ ការ​បែងចែក​អាល់កុល​អេតាណុល និង​មេតាណុល មើល​ដឹង​តាម​រយៈ​មន្ទីរ​ពិសោធន៍​តែ​ប៉ុណ្ណោះ ក្រៅពី​នោះ​គឺ​មិន​អាច​ដឹង​ឡើយ ទោះ​តាមរយៈ​ការ​ហិត​ក៏​ដោយ។ លោក​បន្ត​ថា នៅ​ក្នុង​មន្ទីរ​ពិសោធន៍​គេ​​ប្រើ​ឧបករណ៍​ពិសោធន៍​មួយ​ចំនួន​ដើម្បី​អាច​បញ្ជាក់​ថា​សូលុយស្យុង​ដែល​ប្រើ​គឺ​ជា​អាល់កុល​អេតាណុល​ពិត​ឬ​មិន​ពិត ឧទាហរណ៍​ដូច​ជា​ឧបករណ៍ HPLC (High performance Liquid Chromatography) ដែល​មាន​​សមត្ថភាព​អាច វិភាគ​​ដឹង​ក្នុង​សូលុយស្យុង​មាន​កម្រិត​ភាគ​រយ​របស់​អេតាណុល និង​មេតាណុល​បាន។ អាល់កុល​អេតាណុល អាច​ប្រើប្រាស់​ក្នុង​វិស័យ​វេជ្ជសាស្ត្រ និង​យក​មក​លាងដៃ លាង​សម្អាត សម្លាប់​មេរោគ​បាន តែ​សម្រាប់​មេតាណុល​វិញ​ គឺ​មាន​តែ​ប្រើប្រាស់ក្នុងមន្ទីរ​ពិសោធន៍​តែ​ប៉ុណ្ណោះ ហើយ​យើង​មិន​អាច​យក​មក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​បាន​ឡើយ​ ព្រោះ​វា​បង្ក​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​អ្នកប្រើ ដោយ​ធ្វើ​ឲ្យ​ពុល​ឈាន​ដល់​ងងឹត​ភ្នែក​ជា​រៀង​រហូត និង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទៀត​ផង​បើ​សិន​ជា​មិន​បាន​សង្គ្រោះ​ទាន់​ពេល​វេលា។ ដើម្បី​ទទួល​បាន​អាល់កុល​អេតាណុល​ត្រឹមត្រូវ ឱសថការីខាងលើណែនាំឲ្យ​​ទៅ​ទិញអាល់កុល​​ពី​ឱសថ​ស្ថាន​ស្រប​ច្បាប់ ដែល​មាន​លក់និង​គ្រប់គ្រង​ដោយ​ឱសថ​ការី ឬ​សួរ​រក​ប្រភព​អាល់កុល និង​អាច​ស្នើ​សុំ​មើល​វិញាបនបត្រ​ត្រួតពិនិត្យ​របស់​ផលិតផល។ អត្ថបទពាក់ព័ន្ធ៖ អ្នកប៉ះពាល់ដោយប្រយោលជាមួយជនជាតិជប៉ុនទាំង៤០នាក់ នឹងធ្វើតេស្ត […]


ព័ត៌មាន

ផ្អាកផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺនៅមណ្ឌលសុខភាពចាក់អង្រែបណ្តោះអាសន្ន

យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល និង​មន្ទីរ​សុខាភិបាល​រាជធានី​​ភ្នំពេញ មណ្ឌល​សុខភាព​ចាក់អង្រែ នឹង​ផ្អាក​ការ​ផ្តល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ថ្នាក់​មូលដ្ឋាន​ផ្អាក​បណ្តោះ​អាសន្ន។ ការ​ផ្អាក​នេះ ដោយសារ​តែ​មណ្ឌល​សុខភាព​ចាក់​អង្រែ ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ២ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ត្រូវ​បាន​រៀប​ចំ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​មន្ទីរពេទ្យ​សម្រាប់​សម្រាប់​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នក​ជំងឺ COVID-19។ ក្នុង​សេចក្តី​ប្រកាស​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទៅ​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ អាច​ប្តូរ​ទៅ​ប្រើ​ប្រាស់​សេវា​នៅ​មណ្ឌល​សុខភាព​ស្ទឹង​មាន​ជ័យ មន្ទីរពេទ្យ​បង្អែក​ច្បារ​អំពៅ ឬ​មណ្ឌល​សុខភាព/មន្ទីរពេទ្យ​បង្អែក​នៅ​ជិត​ផ្ទះ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

កន្លែង១លើដៃ ងាយចម្លង COVID-19 បំផុត បើស្រីៗមិនបានសម្អាតត្រឹមត្រូវ

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​ថា ការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ មាន​រយៈ​ពេល ១ នាទី​ទើប​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រូប​នោះ​បាន​បន្ត​ទៀត​ថា ការ​លាង​ដៃ​ជាមួយ​សាប៊ូ​ត្រូវ​សម្អាត​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ​ទាំង​ផ្នែក​បាត​ដៃ ខ្នង​ដៃ និង​ចន្លោះ​ម្រាម​ដៃ។ លោក​ជំទាវ​ក៏​បាន​បន្ថែម​ទៀត​ថា ពិសេស​មនុស្ស​ស្រី​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំណុច​សំខាន់​មួយ​ទៀត នោះ​គឺ​ក្នុង​ក្រចក ព្រោះ​ស្រី​ៗ​មាន​ក្រចក​វែង​ៗ ដូចនេះ​បើ​លាង​សម្អាត​ដៃ​ត្រូវ​អនុវត្ត​ដូច​ការ​ណែនាំ និង​ឆ្កឹះ​ក្រចក​ចេញ​ផង ទើប​អាច​សម្លាប់ COVID-19 បាន។ បើ​លាង​សម្អាត​តែ​ពី​លើ និង​បាត​ដៃ ហើយ​ភ្លេច​ក្នុង​ក្រចក ខណៈ​ដែល​មេរោគ​អាច​ស្ថិត​នៅ​ទី​នោះ​បាន យើង​មាន​ឱកាស​ឆ្លង​ខ្ពស់។ ព្រោះ​នៅ​ពេល​យើង​យក​ដៃ​ទៅ​ប៉ះពាល់​ជាមួយ​ផ្ទៃ​មុខ មាត់ ភ្នែក ច្រមុះ ការ​ឆ្លង​នៅតែ​អាច​ដដែល។ ដូច្នេះ​ហើយ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ គឺជា​វិធី​ល្អ​បំផុត ព្រោះ​បើ​តាម​​របាយការណ៍​ដែល​វេជ្ជបណ្ឌិត ឱ វណ្ណឌីន លើក​ឡើង​កន្លង​មក មនុស្ស​ម្នាក់​ៗ​ប៉ះពាល់​មុខ ៦០/ថ្ងៃ។ ហេតុ​ដូច្នេះ​បាន​ជា​ក្រសួង​ណែនាំ​ឲ្យ​ប្រកាន់​ខ្ជាប់​អនាម័យ​ខ្លួន​ប្រាណ ពេល​ក្អក កណ្ដាស់ យក​ក្រដាស កន្សែង​ខ្ទប់ ឬ​បើ​គ្មាន​ត្រូវ​យក​កែង​ដៃ​ខ្ទប់ ឬ​ពាក់​ម៉ាស់ លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ជាមួយសាប៊ូ អាល់កុល ជេល ព្រោះ​យើង​មិន​ដឹង​ថា​បាន​ប៉ះពាល់​ជាមួយ​អ្វី​ខ្លះ ហើយ​ត្រូវ​នៅ​ឆ្ងាយ​ពី​អ្នក​មាន​អាការៈ​ក្អក កណ្ដាស់ ឲ្យបានចម្ងាយជាង ១ ម៉ែត្រ។ អត្ថបទពាក់ព័ន្ធ៖ អ្នកប៉ះពាល់ដោយប្រយោលជាមួយជនជាតិជប៉ុនទាំង៤០នាក់ នឹងធ្វើតេស្ត COVID-19 រដ្ឋាភិបាល​បញ្ជាឲ្យ​បិទសាលានៅក្រុងសៀមរាប […]


ព័ត៌មាន

ឥណ្ឌូណេស៊ី ផ្អាកលែងឲ្យពលរដ្ឋប្រទេសលើកលែង​ទិដ្ឋាការចូល ៣០ ថ្ងៃ

ស្ថានឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ឲ្យ​បាន​ដឹង​ថា រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ផ្អាក​មិន​ឲ្យប្រជាពលរដ្ឋ​ប្រទេស​ ដែល​មាន​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​លើកលែង​ទិដ្ឋាការ​ចូល ដើម្បី​ទប់ស្កាត់​វីរុស COVID-19។ ការ​ផ្អាក​មិន​ឲ្យ​​មាន​រយៈពេល ៣០ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី ២០ ខែ មីនា នេះ​តទៅ ហើយ​បើ​ពលរដ្ឋកម្ពុជាមាន​ភារកិច្ចចាំបាច់ដែល​ត្រូវ​ចូល​​​ឥណ្ឌូណេស៊ី ពលរដ្ឋ​កម្ពុជា​ត្រូវ​ស្នើ​សុំ​ទិដ្ឋាការ​ពី​ស្ថានទូត​ជាមុន​សិន និង​មាន​ភ្ជាប់​ជាមួយ​លិខិត​បញ្ជាក់​សុខភាព ថា​គ្មាន COVID-19 ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជាមួយ​ផង។ ស្រប​​ពេល​ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​វៀតណាម​បាន​សម្រេច​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​បណ្តោះ​អាសន្ន​ដល់​ជនបរទេស​ទាំង​អស់ រយៈពេល​៣០​ថ្ងៃ ដោយ​គិត​ចាប់​ពីថ្ងៃទី ១៨ ខែមីនា​នេះ ដើម្បី​ទប់​ស្កាត់​ការ​ចម្លង COVID-19។ នៅ​ក្នុងលិខិត​របស់​ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម បាន​បញ្ជាក់​ថា អ្នក​ជំនាញ​ដែល​ទទួល​បាន​ទិដ្ឋាការ (ជនជាតិ​វៀតណាម​និង​គ្រួសារ អ្នក​ជំនាញ​ការ និង​អ្នក​ជំនាញ) ត្រូវ​បង្ហាញ​វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព​ថា​គ្មាន​ជំងឺ COVID-19 ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន នៃ​ប្រទេស​ដែល​ពួកគេ​រស់នៅ ហើយ​ត្រូវ​មាន​ការ​យល់​ព្រម​ពី​អាជ្ញាធរ​វៀតណាម មុន​ពេល​មក​ដល់​វៀតណាម។ អ្នក​ដំណើរ​ចូល​វៀតណាម​ទាំងអស់​នឹង​ទទួល​បាន​ការ​ត្រួត​ពិនិត្យ​សុខភាព និង​វិធានការ​បង្ការ​​ផ្សេង​ទៀត ឬ​ការ​ដាក់​ឲ្យ​ដាច់​ដោយ​ឡែក ស្រប​តាម​បទ​បញ្ជា​របស់​វៀតណាម។ ខាង​ក្រោម​នេះ ជា​សេចក្តី​ជូន​ដំណឹង​របស់ស្ថានឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី៖ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព

យោង​តាម​លទ្ធផល​វិភាគ​របស់​មន្ទីរ​ពិសោធន៍​របស់​អគ្គនាយកដ្ឋាន​កាំកុង​ត្រូល​រក​ឃើញ​ថា អាល់​កុល​ដែល​បាន និង​កំពុង​ចរាចរ​លើ​ទីផ្សារ ភាគ​ច្រើន​មិនមែន​ជា​ប្រភេទ​អាល់កុល​ធម្មតា (អេទីលអាល់កុល) ដែល​មាន​មុខងារ​ប្រើប្រាស់​សម្រាប់​លាង​សម្អាត​ដៃ បង្ការ​ការ​ចម្លង​មេរោគ​ទេ។ ផ្ទុយ​ទៅ​វិញ​អាល់​ទាំង​នោះ ជា​សារធាតុ​មេតាណុល ដែល​មាន​បរិមាណ​ខ្ពស់​រហូត​ដល់ ៨០%។ ការ​លាង​សម្អាត​ដៃដោយ​ប្រើ​អាល់កុល​ដែល​មាន​កម្រិត​មេតាណុល​បែប​នេះ​អាច​ចូល​ទៅ​ក្នុង​ស្បែក និង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ពិសេស​ដល់​លទ្ធភាព​នៃ​ការ​មើល​ឃើញ​របស់​ភ្នែក និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ស្លាប់ បើ​សិន​យក​ទៅ​ប្រើ​លាយ​ធ្វើ​ជា​ភេសជ្ជៈ​គ្រឿង​ស្រវឹង​ផ្សេងៗ។ នាយកដ្ឋាន​កាំកុង​ត្រូល​បាន​បញ្ជាក់​​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ថា ក្នុង​កាលៈទេសៈដែល​ប្រជាពលរដ្ឋ​កំពុង​ត្រូវ​ការ​ផលិតផល​ប្រើ​សម្រាប់​លាង​សម្អាត​ដៃ ដើម្បី​កម្ចាត់​មេរោគ ពិសេស​វីរុស COVID-19 មាន​អាជីវករ​មួយ​ចំនួន​បាន​លួច​នាំ​ចូល និង​ចែក​ចាយ​ផលិតផល​ក្លែងក្លាយ​ជាច្រើន ដែល​មិន​មានស្លាក​សញ្ញា និង​ប្រភព​ច្បាស់​លាស់។ វិធានការ​សម្រាប់​អាជីវករ និង​ប្រជាពលរដ្ឋ ចំពោះ​ការ​លក់ និង​ទិញ​អាល់កុល៖ - រាល់​ការ​នាំចូល និង​ចែក​ចាយ​ផលិត​ផល​អាល់កុល​សម្រាប់​ប្រើ​ប្រាស់ ត្រូវ​ដាក់​ស្លាក​សញ្ញា មាន​បញ្ជាក់​ពី​ប្រភព អាសយដ្ឋាន​អ្នក​ចែក​ចាយ ឬ​ដាក់​លក់ និង​មាន​ឈ្មោះ​ផលិត​ផល ព្រមទាំង​កម្រិត​ជាតិ​អាល់កុល គិត​ជា​ភាគរយ​នៃ​អេទីលអាល់កុល​ត្រឹម​ត្រូវ។ - ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់ សូម​កុំ​ទិញ​ផលិតផល​អាល់កុល​ដែល​គ្មាន​ស្លាក​សញ្ញា និង​មិន​មាន​បញ្ជាក់​ពី​ប្រភព​ច្បាស់​លាស់​យក​មក​ប្រើ​ប្រាស់​សម្រាប់​កម្ចាត់​មេរោគ និង​​បង្ការការ​ចម្លង COVID-19។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ