ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាល​ជួរមុខច្រើនពាន់​នាក់​នៅប្រទេសទាំងនេះ​ឆ្លង​វីរុស COVID-19

គ្រូពេទ្យ និង​បុគ្គលិកសុខាភិបាលរាប់ពាន់​នាក់​ដែល​ផ្តល់​ការ​ព្យាបាល​ និងថែទាំដល់​អ្នក​ជំងឺ​បង្កដោយវីរុស COVID-19 បាន​ឆ្លង​វីរុស​នេះ​នៅ​តាម​ប្រទេស​មួយ​ចំនួន។ នៅ​សហរដ្ឋ​អាមេរិក គ្រូ​ពេទ្យ​នៅ​តាម​រដ្ឋ​មួយ​ចំនួន​បាន​ឆ្លង​វីរុស​ COVID-19 នេះ។ នៅ​រដ្ឋ​វ៉ាស៊ីនតោន នៅ​កន្លែង​ថែទាំ​មួយ​កន្លែង​មាន​បុគ្គលិក​៤៨នាក់​បាន​តេស្ដ​វិជ្ជមាន​វីរុស COVID-19។ នៅ​មន្ទីរពេទ្យ​នៅ​ជិត​កន្លែង​ថែទាំ​នេះ​ក៏​មាន​គ្រូពេទ្យ​សង្គ្រោះ​បន្ទាន់​ពីរ​នាក់​ផ្សេងទៀតបាន​ឆ្លង និង​ស្ថានភាព​ធ្ងន់ធ្ងរ​ដោយ​មិន​ច្បាស់​ថា​ពួកអ្នកទាំងពីរ​ឆ្លង​ក្នុង​មន្ទីរពេទ្យ ឬ​ក្នុង​សហគមន៍​ដែល​ពួកគាត់​រស់នៅនោះទេ​។ ចំណែក​នៅ​មន្ទីរពេទ្យ​ Johns Hopkins គ្រូពេទ្យ​ម្នាក់​ក៏​តេស្ដ​វិជ្ជមាន​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មន្ទីរពេទ្យ​កុមារ​នៅ​ទីក្រុង Philadelphia ត្រូវ​បាន​បិទ​ផ្នែក​សង្គ្រោះបន្ទាន់​សម្រាប់​អ្នក​ជំងឺ​ថ្មី ដោយ​សារ​ដែល​គ្រូពេទ្យ​ម្នាក់​តេស្ដ​វិជ្ជមាន​នៃ​វីរុស​នេះ។ នៅ​តាម​បណ្ដា​ប្រ​ទេស​ដែល​មាន​រាល​ដាល​វីរុស COVID-19 មួយចំនួន ក្រុម​គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា​អាច​នឹង​ឆ្លង​វីរុស​នេះ​ដោយសារ​ការ​ខ្វះ​ខាត​នូវ​ឧបករណ៍​ការពារ​ដូចជា​ ម៉ាស និង​សម្លៀកបំពាក់​ការពារ​ជាដើម រួមទាំង​ការ​ពន្យារ​ការ​ធ្វើ​តេស្ដ​ទៅ​លើ​បុគ្គល​ដែល​​មិន​ត្រូវ​​តាម​លក្ខខណ្ឌ​កម្រិត​ក្នុង​ការ​ធ្វើ​តេស្ដ។ ឧទាហរណ៍ ករណី​អ្នក​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​បន្ទាន់​វ័យ​៣៦ឆ្នាំ​ នៅ​រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ត្រូវ​បាន​គេ​បដិសេធ​ការ​ធ្វើតេស្ដ​ដោយ​សារ​មិន​ត្រូវ​តាម​លក្ខខណ្ឌ​ដែល​រដ្ឋាភិបាល​បាន​កំណត់ និង​រកឃើញ​ថា​ឆ្លង​វីរុស​នេះ​នៅ​សប្ដាហ៍​បន្ទាប់។ ដោយឡែក​នៅ​ថ្ងៃទី​១៦ ខែមីនា លោក Pence អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា អ្នក​ផ្តល់​សេវាកម្ម​សុខភាព​ដូចជា​ក្រុម​គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា រួមទាំង​មនុស្ស​អាយុ​ច្រើន​ជាង​៦៥ឆ្នាំ​នឹង​ទទួល​បាន​អាទិភាព​ក្នុង​ការ​ធ្វើតេស្ដ​ដោយ​រដ្ឋាភិបាល​បាន​បង្កើន​កន្លែង​ធ្វើ​តេស្ដ។ ក្រៅ​ពី​សហរដ្ឋអាមេរិក នៅ​ប្រទេស​អ៊ីតាលី​ដែល​មាន​អត្រា​អ្នក​ឆ្លង​ និង​អ្នក​ស្លាប់​កើន​ខ្លាំង​មាន​ប្រមាណ ២០%​នៃ​គ្រូពេទ្យ​នៅ​ទីក្រុង Lombardy បាន​ឆ្លង​វីរុស​នេះ និង​ប្រធាន​សមាគម​វេជ្ជសាស្ត្រ វេជ្ជបណ្ឌិល Robert […]


ព័ត៌មាន

ក្រសួង​ទទូច​ឲ្យ​ពលរដ្ឋ​បន្ត​អនុវត្ត​វិធានការពារ COVID-19 ប៉ុន្មានចំណុចនេះឲ្យបានខ្ជាប់​ខ្ជួន

ខណៈ​កំណើន​នៃ​​ការ​ឆ្លង COVID-19 កាន់​តែ​ច្រើន​ឡើង លោក​ជំទាវ ឱ​ វណ្ណឌីន រដ្ឋលេខាធិការ ​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ឲ្យ​មាន​ការ​សហកា​រគ្នា​រវាង​អាជ្ញាធរ​មូលដ្ឋាន អាជ្ញា​ធរ​ពាក់ព័ន្ធ​ទាំងអស់ និង​ប្រជាពលរដ្ឋ​ក្នុង​ការ​ទប់ស្កាត់​ការឆ្លង។ ក្នុង​នោះ​លោក​ជំទាវទទូច​ឲ្យ​ពលរដ្ឋបន្ត​អនុវត្ត​វិធាន​ការ​ការពារ​វីរុស COVID-19 ឲ្យ​បាន​ខ្ជាប់​ខ្ជួន។ វិធាន​ការ​ដែល​លោក​ជំទាវ​បាន​រម្លឹកសារ​ឡើង​វិញ​​នោះ​រួម​មាន៖ ទី១៖ ត្រូវ​តាម​ដាន​សុខភាព​ផ្ទាល់​ខ្លួន បើ​គិត​ថា​ក្នុង​ខ្លួន​មិន​ស្រួល​ត្រូ​វទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់ ទី២៖ លាង​ដៃ​ជាមួយ​ទឹក​ស្អាត​ជាមួយ​សាប៊ូ​ និង​ទឹក​ស្អាតឲ្យ​បាន​ញឹក​ញាប់​ ដុស​សម្អាត​ឲ្យ​សព្វ​គ្រប់​កន្លែង​ក្នុង​រយៈ​ពេល​១នាទី​ ឬ​អាច​ប្រើ​អាល់​កុល​ ជែល។ ទី៣៖ ប្រើ​ម៉ាស ក្រដាស កន្សែង ឬ​ក្រមា ខ្ទប់​មាត់ និង​ច្រមុះ​ឲ្យ​ជិត​នៅ​ពេល​ដែល​ក្អក ឬ​កណ្តាស់ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ដំណក់​ទឹក​មាត់​ខ្ទាត​ចេញ​ទៅ​ខាង​ក្រៅ។ ទី៤៖ លាង​សម្អាតរបស់ប្រើប្រាស់ និង​ចម្អិន​ម្ហូប​អាហារ​ឲ្យ​បាន​ត្រឺម​ត្រូវ មិន​ថា​សាច់ ឬ​ស៊ុត ចៀសវាង​ការ​ឆ្លង​​វីរុស COVID-19​ និងមេរោគដទៃទៀត។ ទី៥៖ ចៀស​វាង​ការ​យក​ដៃ​កខ្វក់​ទៅ​ប៉ះពាល់​​ជាមួយ​មុខ​មាត់ និង​ច្រមុះ។ បន្ថែម​ពី​លើ​វិធានការ​ទាំង​នេះ លោក​ជំទាវ​​ ឱ វណ្ណឌីន បាន​ណែនាំ​ឲ្យ​ដឹង​ទៀត​ថា​ ប្រសិន​បើ​ចាំ​បាច់​ណាត់​ជួប​នរណា​ម្នាក់ ត្រូវ​ពាក់​ម៉ាស និង​អង្គុយ​ឲ្យ​ឃា្លត​ឆ្ងាយ​ពី​គ្នា​ក្នុង​គម្លាត​ចាប់​ពី១មែ៉ត្រកន្លះ​ឡើង​ទៅ ​ដើម្បី​ការ​ពារ​ការ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន​ឆាប់​រហ័ស​បំផុត។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

មន្ទីរពេទ្យប៉ុន្មាននេះ ប្រើសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ទាំងនៅភ្នំពេញ និងតាមខេត្ត

លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​បង្ហាញ​ពី​មន្ទីរពេទ្យ សម្រាប់​ទុក​ព្យាបាល​អ្នក​ជំងឺ COVID-19។ ក្នុង​នោះ​លោក​ជំទាវ​ប្រាប់​ពី​មន្ទីរពេទ្យ​រដ្ឋ​មួយ​ចំនួន ដូច​ខាងក្រោម៖ - មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​កំពុង​ព្យាបាល​អ្នក​ជំងឺ COVID-19 មួយ​ចំនួន​ដែល​សម្រាក​នៅ​ទី​នោះ។ - មន្ទីរពេទ្យ​គន្ធបុប្ផា ត្រៀម​សម្រាប់​ព្យាបាល​លើ​កុមារ​ដែល​កើត COVID-19។ - មន្ទីរពេទ្យ​កុមារ​ជាតិ​ បាន​ទទួល​ព្យាបាល​ទារក​អាយុ ៤ ខែ​ម្នាក់​ឆ្លង​ពី​ឪពុក​ដែល​ជនជាតិ​បារាំង​មាន​ផ្ទុក​ជំងឺ​នេះ។ - មណ្ឌលសុខភាព​ចាក់អង្រែ ប្រើ​សម្រាប់​ពិនិត្យ ព្យាបាល​អ្នកជំងឺ COVID-19 តែ​ក្រសួង​មិនអនុញ្ញាឲ្យអ្នក​ជំងឺ​ដទៃ​ទៅ​ទទួលសេវាកម្ម ឬព្យាបាល​នៅទីនោះ​ឡើយ។ - The Great Duke ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​យក​ទុក​ព្យាបាល​អ្នក​ជំងឺ COVID-19 ហើយ​កំពុងតែ​ដំឡើង និង​រៀបចំ​គ្រែ និង​សម្ភារៈ​ពេទ្យ។ - មន្ទីរពេទ្យ​បង្អែក​ខេត្តនីមួយៗ ព្រោះ​អ្នក​ជំងឺ​ដែល​រក​ឃើញ​តាម​តំបន់ និង​សម្រាក​ព្យាបាល​តាម​ទីតាំ​ក្នុង​ខេត្ត។ ក្នុង​នោះ​លើក​លែង​តែ​អ្នក​ផ្ទុក COVID-19 ស្ត្រី​ជនជាតិ​អង់គ្លេស វ័យ ៦៥ ឆ្នាំ ជា​អ្នក​ដំណើរ​របស់​នាវា Viking Cruise Journey ដែល​ចូល​ចត​នៅ​ខេត្ត​កំពង់​ចាម ដោយត្រូវខាងស្ថានទូតបាន​សម្របសម្រួល​ ទើបបញ្ជូនមកកាន់​មន្ទីរពេទ្យ​នៅ​ភ្នំពេញ​វិញ ព្រោះ​ជា​ជន​ពិការ ដែល​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ថែទាំ និង​ព្យាបាល។ លោក​ជំទាវ​អ្នក​នាំពាក្យ ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ជំងឺ COVID-19 […]


ព័ត៌មាន

នៅកម្ពុជា គ្រូពេទ្យ​ប្រើបច្ចេកទេសទាំងនេះ​ព្យាបាល​អ្នក​ជំងឺ COVID-19

​ប្រទេស​មួយ​ចំនួន​ជុំវិញ​ពិភពលោក ពិសេស​ចិន​ដែល​ជា​ប្រទេស​ប្រភព​ដើម​​កើត​ជំងឺ បាន​ព្យាបាល​អ្នក​ជំងឺ COVID-19 ឲ្យ​ជា​សះ​ស្បើយ​ជា​បន្ត​បន្ទាប់ ដោយ​ប្រើឱសថ​ព្យាបាល (រួម​មាន​ឱសថ​​ប្រឆាំង​​នឹង​​វីរុស​​មួយ​​ចំនួន និង​ឱសថ​ Cloroquine Phosphate) ការព្យាបាល​គាំទ្រ និង​ព្យាបាល​តាម​រោគសញ្ញា។ ដោយ​ឡែក​នៅ​កម្ពុជា​វិញ ការ​ព្យាបាល​ផ្អែក​ទៅ​លើ ៦ ចំណុច​ខាង​ក្រោម​ នេះ​បើ​តាម​ ពិធី​សារ​ស្តី​ការ​ព្យាបាល​ជំងឺ COVID-19 នៅ​ប្រទេស​កម្ពុជា របស់​ក្រសួង​សុខាភិបាល។ ១. ការ​ព្យាបាល​ដោយ​ការ​គាំទ្រ ការ​ព្យាបាល​ដោយ​ការ​គាំទ្រ សំដៅ​ទៅ​លើ​ការ​ផ្តល់​អាហារូបត្ថម្ភ​គ្រប់​គ្រាន់ ត្រួត​ពិនិត្យ​ជាតិ​ទឹក និង​តុល្យភាព​អេឡិចត្រូលីត តាម​ដាន​សញ្ញា​ជីវិត​យ៉ាង​ម៉ត់ចត់ តាមដាន​កំហាប់​អុកស៊ីសែន ដើម្បី​រក​មើល​នូវ​ការ​ចុះ​ខ្សោយ។ ២. ការ​ព្យាបាល​ដោយ​អុកស៊ីសែន ការ​ព្យាបាល​ដោយ​អុកស៊ីសែន​ក្នុង​អត្រា ៥លីត្រ/នាទី និង​ក្នុង​កម្រិត​មួយ​ជាក់​លាក់ ដើម្បី​រក្សា​កំហាប់​អុកស៊ីសែន។ ប្រើ​បំពង់​អុកស៊ីសែន​តាម​ច្រមុះ ឬ​របាំងមុខ​ជាមួយ​ថង់​រក្សា​អុកស៊ីសែន​តាម​ការ​ចាំបាច់។ ៣. ការ​បញ្ចូល​សារធាតុរាវ ការ​គ្រប់គ្រង​ការ​បញ្ចូល​សារធាតុ​រាវ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ COVID-19 នៅ​ពេល​គ្មាន​ភស្តុតាង​បញ្ជាក់​ថា​មាន​ហ្សុក (Shock)។ ការ​ផ្តល់​សារធាតុ​រាវ​ខ្លាំង​ពេក អាច​ធ្វើ​ឲ្យ​អុកស៊ីសែន​កាន់​តែ​អាក្រក់​ទៅៗ។ ៤. ឱសថ​ប្រឆាំង​មេរោគ ផ្តល់​អង់ទីប៊ីយ៉ូទិក​ជំនាន់​ចុង​ក្រោយ​សម្រាប់​ព្យាបាល​ករណី​សង្ស័យ ករណី​មធ្យម ករណី​ធ្ងន់ធ្ងរ ឬ​ករណី​សង្គ្រោះ​បន្ទាន់ ឬ​អ្នក​ជំងឺ​ដែល​សង្ស័យ​ថា​មាន Sepsis (ករណី​​​មាន​​បាក់​​តេរីនៅ​​ក្នុង​​ឈាម) ឬ​នៅ​ពេល​​កំពុង​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត SARS-CoV-2 PCR។ ការ​ផ្តល់​ថ្នាំ​អង់ទីប៊ីយោទិច​ក្នុង​រយៈពេល​១ម៉ោង នៃ​ការ​វាយ​តម្លៃ​ដំបូង (បន្ទាប់​​ពី​យក​សំណាក​ឈាម​ទៅ​ពិនិត្យ) សម្រាប់​អ្នក​ជំងឺ​ដែល​មាន​​ការ​សង្ស័យ​ថា​មាន […]


ព័ត៌មាន

គិតត្រឹមព្រឹកថ្ងៃទី១៨ មីនា នេះ កម្ពុជារកឃើញអ្នកឆ្លង COVID-19 សរុប ៣៥នាក់

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​នេះ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​បញ្ជាក់ថា តួលេខ​សរុប​អ្ន​កឆ្លង COVID-19 សរុប​ចំនួន​៣៥នាក់។ អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស​មាន ៣៥នាក់ ក្នុង​នោះ មាន​ជន​ជាតិ​ចិន១​នាក់ ជន​ជាតិ​អង់គ្លេស​៣នាក់ បារាំង​២នាក់ កាណាដា​១នាក់ បែលហ្សិក១នាក់ ខ្មែរ ៣នាក់ ខ្មែរអ៊ីស្លាម ១៩នាក់ ម៉ាឡេស៊ី៥នាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ក្រសួង​ព្រមាន អនុវត្ត​តាម​ផ្លូវ​ច្បាប់​ចំពោះ​ឱសថស្ថាន​​លក់​អាល់កុល​មិន​ត្រូវ​តាម​ស្តង់​ដារ

ក្រោយ​កម្ពុជា​ចាប់ផ្តើម​មាន​ការ​រាតត្បាត​ដោយ​វីរុស ​COVID-19 តម្រូវ​ការ​ឧករណ៍​ការពារ​មេរោគ​មាន​ការ​កើន​ឡើង​ដូច​ជា ម៉ាស ទឹក​លាងដៃ ឬ​អាល់កុល​ជាដើម។ គណៈ​ឱសថការី​កម្ពុជា​បាន​ឲ្យ​ដឹង​ នៅថ្ងៃទី១៨​ ខែមីនានេះថា ឱសថ​ស្ថាន ឱសថស្ថាន​រង​មួយ​ចំនួន​បាន​ទិញ​អាល់កុល​ពុំ​មាន​ប្រភព​ច្បាស់លាស់ ដែល​មាន​គុណភាព​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​មក​លក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពេល​ដែល​ចាំ​បាច់​ទប់ស្កាត់​ការ​ឆ្លងមេរោគ COVID-19។ ដោយ​សង្កេត​ឃើញ​បែប​នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​ការ​ណែនាំ​ដល់​ម្ចាស់​ឱសថស្ថាន និង​ឱសថការី​ទទួល​បន្ទុក​បច្ចេកទេស នៅ​តាម​ឱសថស្ថាន ឱសថស្ថានរង​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ត្រូវ​អនុវត្ត​ដូចតទៅ៖ -​ឱសថការី​ទទួល​បន្ទុក​បច្ចេកទេស​ត្រូវ​គ្រប់គ្រង​ឱសថស្ថាន​របស់​ខ្លូន ដោយ​អនុវត្ត​ឲ្យ​បាន​ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា​ដែល​មាន​ជា​ធរមាន។ -​គ្រប់​ឱសថស្ថាន ឱសថស្ថាន​រង ត្រូវ​ទិញ​អាល់​កុល​ដែល​មាន​ប្រភព​ច្បាស់លាស់ ដោយ​មាន​វិក័យប័ត្រ​រក្សា​ទុក​ត្រឹម​ត្រូវ​ដើម្បី​ឲ្យ​ក្រសួង​សុខា​ភិបាល​អាច​តាម​ដាន ក៏​ដូចជា​ស្វែង​រក​ប្រភព​ជាក់លាក់ នៅ​ពេល​ដែល​រក​ឃើញ​ថា​អាល់កុល​នោះ​ពុំ​មាន​គុណភាព​ត្រឹមត្រូវ។ ប្រសិន​ក្រសួង​សុខាភិបាល​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ម្ចាស់​​ឱសថស្ថាន ឱសថស្ថានរង ឬ​ឱសថការី​ទទួល​បន្ទុក​បច្ចេកទេស​ នៅ​តាម​ឱសថស្ថាន ឱសថស្ថានរង​ណា​មិន​អនុវត្ត​តាម​ការ​ណែ​នាំ​នេះ ក្រសួង​សុខា​ភិបាល​និង​មាន​វិធានការ​តឹង​រឹង​តាម​ផ្លូវ​ច្បាប់​ដែល​មាន​ជា​ធរ​មាន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន

រដ្ឋាភិបាល​ចិន​បាន​បើក​ផ្លូវ​ឲ្យ​ក្រុម​អ្នកស្រាវជ្រាវ​ចាប់​ផ្ដើម​ពិសោធសាក​ល្បង​​​​លើ​មនុស្សដោយ​ចាក់វ៉ាក់សាំងការពារ​វីរុសCOVID-19 ហើយ ស្រមពេល​ដែល​វីរុសនេះ​បាន​សម្លាប់មនុស្សទូទាំងពិភព​លោក​​ជាង​៧ ០០០​នាក់​ហើយ ខណៈ​មន្ត្រី WHO ជឿថា​វ៉ាក់សាំងអាច​សម្រេចបាន​ទំនងជាង​នៅពាក់កណ្ដាល​ឆ្នាំក្រោយ​។ ក្រុម​អ្នកស្រាវជ្រាវមក​ពី​បណ្ឌិត្យសភាយោធា និង​វិទ្យាសាស្រ្ត​របស់ចិនកាលពី​ម្សិលមិញ​ បានទទួលការ​អនុញ្ញាតពីដ្ឋាភិបាល​ដើម្បីចាប់​ផ្ដើមសាកល្បង​ចាក់វ៉ាក់សាំង​លើមនុស្សជំហាន​ដំបូង​របស់​ខ្លួន​ដែលអាច​ចាប់​ផ្ដើម​ក្នុង​សប្ដាហ៍នេះ។ ទាក់ទនងនឹង​វ៉ាក់សាំងប្រឆាំង​វីរុស COVID-19 នេះកាលពី​ថ្ងៃចន្ទ កន្លង​ទៅ​នេះសហរដ្ឋអាមរិ​កក៏បាន​សាកល្បង​ចាក់​លើ​មនុស្ស​រួច​ហើយ​ដែរ។ អ្នក​ស្រាវជ្រាវចិននឹង​ចាប់​ផ្ដើម​ស្វែង​រក​មនុស្ស​មាន​សុខភាព​ល្អចំនួន​ ១០៨ ​នាក់​ដើម្បីចូល​រួម​ក្នុងការ​សាកល្បងវ៉ាក់សាំង​នេះ​ដោយ​គិតពី​ថ្ងៃទី១៦ ខែមីនា ដល់​ថ្ងៃទី៣១ ខែ​ធ្នូ នេះ។​ ទោះបីជា​ចិន​ចាប់ផ្ដើម​ធ្វើពិសោធន៍សាកល្បងវ៉ាក់សាំងនេះក៏ដោយ តែអ្នកជំនាញ​ពី​WHO បាន​និយាយថា​ខ្លួន​មិន​រំពឹង​ថា​វ៉ាក់សាំងនេះ​អាច​ជោគជ័យ និង​ទទួល​បាន​ការអនុញ្ញាតឲ្យ​ប្រើ​ក្នុងទីផ្សារ​មុន​ពាក់​កណ្ដាល ឆ្នាំ២០២១​នោះទេ។ អត្ថបទពាក់ព័ន្ធ៖  កុំឆ្ងល់ច្រើន នេះជាដំណើរការ COVID-19 បំផ្លាញសរីរាង្គយើងពេលចូល​ក្នុង​ខ្លួន វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ ទើប​​ចេញ​រោគ​សញ្ញា អ្នកជំនាញ៖វីរុសកូរ៉ូណាថ្មីអាចឆ្លងទៅមនុស្ស​៦០%លើពិភព​លោក​បើការពារមិនបាន​ត្រឹម​ត្រូវ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ការសិក្សា៖ អ្នកមានឈាមប្រ​ភេទ A ងាយរងគ្រោះដោយ​វីរុស COVID-19 ជាងអ្នក​ផ្សេង

អ្នកជំនាញ​ផ្នែកវេជ្ជសាស្រ្ត​លើ​កឡើងថា​អ្នក​មាន​ឈាមប្រ​ភេទ A​ងាយរងគ្រោះដោយ​វីរុស COVID-19 ជាងអ្នក​មាន​ប្រភេទឈាម​ផ្សេង​ទៀត ខណៈ​ការសិក្សា​មួយទៀតថា​អ្នកជំងឺដោយវីរុសនេះធ្ងន់ធ្ងរ ពេលជា​សះស្បើយ​នៅប្រឈម​បញ្ហា​សួត​មួយ​ទៀត។ អ្នកស្រាវជ្រាវចិន​បាននិយាយ​ថា​អ្នកមាន​ឈាមប្រភេទA ងាយនឹង​រកគ្រោះដោយវីរុសCOVID-19 ខណៈអ្នកមាន​ឈាមប្រភេទ O មិន​ងាយរងគ្រោះនោះទេ។ ការសិក្សានេះធ្វើលើអ្នក​ឆ្លងវីរុស COVID-19 ចំនួន​២ ០០០​នាក់ បាន​រកឃើញ​ថា​អ្នកមាន​ឈាមប្រ​ភេទ A មានអត្រាឆ្លងខ្ពស់ ហើយអាច​វិវត្តទៅ​ធ្ងន់ធ្ងរទៀត​ផង។ បើនិយាយពីចំនួន​អ្នក​ស្លាប់វិញ ការសិក្សា​បាន​កត់សម្គាល់​លើអ្នក​ស្លាប់​ចំនួន​២០៦​នាក់ អ្នក​ស្លាប់​មានឈាមប្រ​ភេទ​A ចំនួន​៨៥​នាក់ ខណៈឈាម​ប្រភេទ O ស្លាប់មាន​ត្រឹម៥២​នាក់។​ ដោយឡែកអ្នក​ជំនាញ​ផ្នែក​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​អង់គ្លេស​បាន​លើកឡើង​ថា មនុស្ស​មួយ​ចំនួន​ដែល​បាន​ជា​សះ​ស្បើយ​ពី​វីរុស COVID-19 ករណី​ធ្ងន់ធ្ងរ​អាច​នឹង​មាន​ការ​ខូចខាត​សួត​ដែល​ត្រូវ​ការ​រយៈពេល​១៥ឆ្នាំ​ក្នុង​ការ​ជាសះស្បើយ​ឡើងវិញ​​។ មហាវិទ្យាល័យ​ Faculty of Intensive Care Medicine (FICM) ប្រទេសអង់គ្លេស​បាន​ឲ្យ​ដឹង​ថា​អ្នកជំងឺ​វីរុស COVID-19 ដែល​បាន​បញ្ជូន​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​អាច​នឹង​មាន​ Acute Respiratory Distress Syndrome (ARDS) ដែលជាបណ្ដុំរោគសញ្ញាផ្លូវ​ដង្ហើមដូចជាក្អក ពិបាក​ដកដង្ហើម ជាដើម​។ ការ​សិក្សា​ចេញ​ផ្សាយ​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មាន​ជីវបច្ចេកវិទ្យា​​បាន​រក​ឃើញថា​ ១៧%​នៃ​អ្នក​ជំងឺ​៩៩នាក់​នៅ​ទីក្រុង​អ៊ូហាន ប្រទេសចិន ដែល​ត្រូវ​បាន​ពិនិត្យ​ចន្លោះពីថ្ងៃទី​១ដល់​ថ្ងៃទី​២០​ ខែ​មករា​មាន​កើត​នូវអាការៈ ARDS នេះ។ ការសិក្សា​មួយ​ទៀត​ចេញ​ផ្សាយ​នៅ​ក្នុង​ The Lancet […]


ព័ត៌មាន

ទង្វើប្លែកៗជឿថាអាចការពារ COVID-19 បាន បែរជានាំឲ្យ​ឆ្លង​ទៅវិញ​

ទោះបីជា​ព័ត៌មានស្តីពី​COVID-19 បាន​ផ្សព្វផ្សាយ​ច្រើន​យ៉ាងណាក្ដី ក៏នៅមាន​មនុស្ស​ខ្លះនៅតែមានជំនឿ​លើ​ទង្វើប្លែកៗ​មួយចំនួន ដូចជា​ព្រះវិហារគ្រិស្ត​នៅ​ប្រទេសកូរ៉េខាងត្បូងជឿថាទឹកអំបិល​អាចសម្លាប់វីរុស COVID-19 ឯសាសនិក​ហិណ្ឌូ​នៅ​ឥណ្ឌាជឿថាទឹក​នោម​គោ​អាចបង្ការ​វីរុស COVID-19នេះបាន​។ ព្រះវិហារ​គ្រិស្ដ​នៅ​ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង​ជឿ​ថា​ការ​បាញ់​ទឹក​អំបិល​ទៅ​ក្នុង​មាត់​អាច​បញ្ចៀស​ការ​ឆ្លង​វីរុស​ COVID-19 តែផ្ទុយទៅវិញ​បានធ្វើ​ឲ្យ​អ្នក​ចូលរួម​៤៦នាក់​បាន​ឆ្លង​វីរុស​នេះ។ តាម​រូបភាព និង​វីដេអូ​ពី​ព្រះវិហារនេះ​បាន​បង្ហាញ​ថា​ព្រះវិហារ​បាន​ប្រើ​ប្រដាប់​បាញ់​ទឹក​អំបិល​តែ​មួយ​ទៅ​លើ​អ្នក​ចូលរួម​ទាំង​អស់​មាន​ចំនួន១០០​នាក់​នៅ​ថ្ងៃ​ទី​១ និង​៨ ខែមីនា។ ប្រដាប់​បាញ់​នេះ​ត្រូវ​បាន​ប្រើ​រួមគ្នា​ និង​ដាក់​ចូល​មាត់​ពី​ម្នាក់​ទៅ​ម្នាក់​ដោយ​មិន​បាន​សម្លាប់​មេរោគ។ ក្រោយពី​មាន​ព័ត៌មានពីអ្នកឆ្លង​COVID-19ព្រះ​វិហារ​គ្រិស្ដ​នេះ​ត្រូវ​បាន​បិទ​ និង​អ្នក​ចូលរួម​កម្មវិធី​បួងសួង​នេះ​ទាំងអស់​ត្រូវ​បាន​ធ្វើ​តេស្ដ។ គិត​មក​ដល់​ថ្ងៃ​នេះ​អត្រា​អ្នក​ឆ្លង​នៅ​ប្រទេស​កូរ៉េខាងត្បួង​សរុប​ ៨ ៣២០នាក់ និង​អ្នក​ស្លាប់​ ៧៥នាក់។ ដោយឡែក នៅ​ប្រទេស​ឥណ្ឌា​សាសនា​ហិណ្ឌូ​បាន​ប្រារព្ធ​ពិធី​ផឹក​ទឹកនោមគោ​ដែល​គេ​ជឿ​ថា​អាច​បញ្ចៀស​ការ​ឆ្លង​វីរុស COVID-19 ប៉ុន្តែ​អ្នក​ជំនាញ​បាន​ប្រាប់​ថា​ទឹក​នោម​គោ​មិន​អាច​ព្យាបាល​ជំងឺ​មហារីក និង​មិន​អាច​បង្ការ​វីរុស COVID-19។ គិត​ត្រឹម​ថ្ងៃនេះ​អត្រាអ្នកឆ្លង​នៅ​ប្រទេសឥណ្ឌា​សរុប ១២៩នាក់ និង​អ្នក​ស្លាប់​២នាក់។ ក្រៅពី​នេះ​មន្ត្រី​ប្រទេស​ឥណ្ឌា​និង​ស្ត្រី​ឥណ្ឌា​នៅ​អំឡុងពេល​បុណ្យ​សាសនា​បាន​នាំ​គ្នា​ច្រៀងបណ្ដេញវីរុស COVID-19 ដោយច្រៀង ថា “Go Corona Go”។ បន្ថែម ពីនេះទៀត នៅទីក្រុង Varanasi ប្រទេសឥណ្ឌា លោកអាចារ្យ ហិណ្ឌូម្នាក់ បានពាក់ម៉ាស់លើរូប សំណាក ព្រះ និងប្រាប់មិនឲ្យប៉ះពាល់រូបសំណាកព្រះដើម្បីបង្ការ ការឆ្លងនៃវីរុសនេះ។ ​គិតមក​ដល់​ពេលនេះ អត្រា​អ្នក​ឆ្លង​ទូទាំងពិភពលោក ១៨២ ៥៥០ករណី ក្នុង​នោះ​អ្នក​ជាសះស្បើយ ៦៧ ០០៣នាក់ […]


ព័ត៌មាន

ហ្វីលីពីន​ផ្ទុះជំងឺ​ផ្ដាសាយបក្សីជាថ្មីទៀតលើ​សត្វក្រួច

មន្ត្រី​ក្រសួង​កសិកម្ម​ប្រទេស​ហ្វីលីពីន​បាន​ប្រកាស​ថា ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ H5N6 ​បាន​ផ្ទុះ​ឡើងជាថ្មី​​នៅ​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ក្រួចមួយកន្លែង​ និង​សត្វក្រួច​​ជាងមួយម៉ឺនក្បាល​ត្រូវសម្លាប់​។ លោក William Dar លេខាធិការក្រសួង​កសិកម្ម​ប្រទេស​ហ្វីលីពីន ​មានប្រសាសន៍ថា សត្វ​ក្រួច​ ១ ៥០០​ ក្បាលក្នុង​ចំណោម​ ១៥ ០០០ ក្បាល​​ងាប់​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ក្រួច​នៅ​ទីក្រុង Jean ខេត្ត Nueva Ecija។ ការយកសំណាក​ពី​សត្វ​ក្រួច​នៅ​រស់​ និង​ងាប់​ចំនួន ៣០ ​ក្បាល​ទៅវិភាគ រកឃើញថា​មាន​ជំងឺ​ផ្ដាសាយ​បក្សី។ លោក Dar បានបន្តទៀតថា សត្វក្រួច​សរុប​ ១២ ០០០ ក្បាលផ្សេងទៀត​​ត្រូវ​បាន​សម្លាប់ និង​យក​ទៅ​កប់​នៅ​ថ្ងៃ​ទី ​១៤ ខែ​មីនា ​កន្លង​នេះ។ ជាមួយ​គ្នានេះដែរ ​ក្នុង​​ចម្ងាយ​មួយ​គីឡូម៉ែត្រ​ជុំវិញ​តំបន់​នោះ ​លោកថា​អាចនឹង​ត្រូវ​បិទ រីឯ​ចម្ងាយ​ចាប់ពី​ ៧ ​គីឡូម៉ែត្រ​ពីកន្លែងផ្ទុះជំងឺនេះ​ ក៏​នឹង​ត្រូវ​តាមដាន​ស្ថានភាពដែរ។ លោក​ឲ្យដឹងទៀត​ថា​សត្វ​ក្រួច​ដែល​ឆ្លង​ជំងឺ​នេះ​អាច​ចម្លង​មក​មនុស្ស​តាមរយៈ​ទឹកមាត់ ឬ​សំបោររបស់វា ប៉ុន្តែ​ករណី​ឆ្លង​មក​កាន់​មនុស្ស​នៅមិន​ទាន់​មាន​ក្នុង​ប្រទេស​ហ្វីលីពីន​ទេ បើទោះបីជាជំងឺនេះបាន​ផ្ទុះនៅហ្វីលីពីនកាលពីឆ្នាំ២០១៧ ម្ដងរួចមក​ហើយក្ដី។ តាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ​ចំនួន​ករណី​ឆ្លង​នៃ​វីរុស H5N6 នេះ​មិន​មាន​ករណីថ្មី​ទេ គឺ​មាន​ត្រឹម​តែ​ករណីឆ្លង​ចំនួន ២៤ ករណី […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ