ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ក្រសួងអប់រំប្រកាសឲ្យសាលាវ៉ាកងតូចមុនកំណត់ ដើម្បីបង្ការការរាតត្បាត COVID-19

ក្រសួង​អប់រំ យុវជន និងកីឡា បាន​ប្រកាស​អនុវត្ត​វិស្សមកាល​មុនកាល​កំណត់ សម្រាប់​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ដោយ​យោង​តាម​របាយការណ៍​ស្ថានភាព​រាតត្បាត​នៃ​វីរុស COVID-19 របស់​អង្គការ​សុខភាព​ពិភពលោក និង​នៅ​ពេល​ថ្មីៗ​នេះ កម្ពុជា​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់​នូវ COVID-19 លើ​​ជន​​បរទេស​​សញ្ជាតិ​​ផ្សេងៗ ដែល​តម្រូវ​ឲ្យ​មាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់។ ការ​អនុវត្ត​វិស្សមកាល​តូច​មុន​កំណត់​នេះ ចាប់​ផ្តើម​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ រហូត​ដល់​ពេល​ចូលរៀន​ឡើង​វិញ។ អំឡុង​ពេល​វិស្សមកាល​តូច​នេះ ក្រសួង​អប់រំ​ស្នើ​ឲ្យ​មាតា​បិតា អ្នក​អាណាព្យាបាល​គ្រប់​រូប ត្រូវ​ជំរុញ​ឲ្យ​កូន​ចៅ​ធ្វើ​ស្វ័យ​សិក្សា​នៅ​តាម​ផ្ទះ ត្រូវ​មើល​ថែ​កូន​ចៅ និង​ចៀស​វាង​ទៅ​កន្លែង​មួយ​ចំនួន​ដែល​ប្រឈម​នឹង​ការ​ឆ្លង COVID-19 ខ្ពស់ ដូចជា​កន្លែង​ហែលទឹក​សាធារណៈ កន្លែង​ហាត់​ប្រាណ សួន​កុមារ និង​កន្លែង​ផ្សេងៗ​ទៀត​ដែល​មាន​ហានិភ័យឆ្លង COVID-19 ខ្ពស់។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

កម្ពុជា​ហាមជនបរទេសមកពីប្រទេសចំនួន​៥ ចូលកម្ពុជា៣០​ថ្ងៃ ទប់ស្កាត់ការចម្លង COVID-19

ក្រ​សួងសុខាភិបាល​កម្ពុជា​បាន​ឲ្យដឹងថាដោយ​ពេលនេះ​វីរុស COVOID-19 បាន​ឆ្លងរាលដាលដល់ប្រទេសចំនួន​១១៧លើពិភពលោក ហើយកម្ពុជា​ក៏បាន​រកឃើញអ្នកផ្ទុកវីរុសនេះជាបន្តបន្ទាប់លើជនបរទេស ក្រសួងសម្រេច​ដាក់វិធានការណ៍ផ្អាកជនបរទេស​មកពី​ប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងសហរដ្ឋអាមេរិក ចូល​មកកម្ពុជាក្នុង​រយៈពេល​៣០​ថ្ងៃ។ ក្នុដងសេចក្ដីប្រកាសព័ត៌មាន​នេះ កាហាមឃាត់នេះ​នឹង​ចាប់អនុវត្តចាប់ពីថ្ងៃទៅ១៧ ខែ​មីនា ឆ្នាំ២០២០នេះតទៅ។ គួរបញ្ជាក់ថាគិតមកដល់ពេលនេះ​កម្ពុជា​បានរកឃើញអ្នក​ផ្ទុកវីរុសCOVID-19 ចំនួន​៧​ករណី ក្នុង​នោះមាន​ជនជាតិខ្មែរតែម្នាក់​ប៉ុណ្ណោះ និងមានជនបរទេសមួយ​ករណី​បានជាសះស្បើយ ។ អត្ថបទពាក់ព័ន្ធ៖  កុំឆ្ងល់ច្រើន នេះជាដំណើរការ COVID-19 បំផ្លាញសរីរាង្គយើងពេលចូល​ក្នុង​ខ្លួន វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ ទើប​​ចេញ​រោគ​សញ្ញា អ្នកជំនាញ៖វីរុសកូរ៉ូណាថ្មីអាចឆ្លងទៅមនុស្ស​៦០%លើពិភព​លោក​បើការពារមិនបាន​ត្រឹម​ត្រូវ កម្ពុជារកឃើញអ្នក​ផ្ទុក COVID-19 ​ពីរនាក់បន្ថែមទៀតនៅភ្នំពេញ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ ​


ព័ត៌មាន

ដឹងលទ្ធផលតេស្ត COVID-19 លើបរទេស២នាក់ ចូលទស្សនាសារមន្ទីរទួលស្លែង

ជនជាតិ​អង់គ្លេស​ម្នាក់ និង​ជន​ជាតិ​ចិន​ម្នាក់​មាន​កម្ដៅ​ខ្លួន​លើស​ពី ៣៨ អង្សារសេ ដែល​ចូល​ទៅ​ទស្សនា​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​នោះ ហើយ​ត្រូវ​ក្រសួងសុខាភិបាល​យក​សំណាក​ទៅ​ពិនិត្យ​រក COVID-19 នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ឥឡូវ​នេះ​ចេញ​លទ្ធផល​ហើយ​ ដោយ​អ្នក​ទាំង​ពីរអវិជ្ជមាន។ ក្រសួង​សុខាភិបាល​បញ្ជាក់ថា បុរស​ទាំង​២ ត្រូវ​គ្រូពេទ្យ​សន្និដ្ឋាន​ថា ជា​ករណីផ្តាសាយ​ធម្មតា ប៉ុន្តែ​បាន​ណែនាំ​ឲ្យ​បន្ត​តាមដាន​សុខភាព​ផ្ទាល់ខ្លួន បើ​មាន​បញ្ហា​សុខភាព ត្រូវ​មក​ជួបពេទ្យ​វិញ។ ត្បិតជនបរទេសទាំង២ខាងលើអវិជ្ជមាន COVID-19 តែវិទ្យាស្ថានប៉ាស្ទ័របែរជារកឃើញបុរសជនជាតិបរទេស២នាក់ផ្សេងទៀត​វិជ្ជមាន COVID-19 ដោយម្នាក់ជនជាតិកាណា វ័យ ៤៩ ឆ្នាំ និងម្នាក់ទៀតជនជាតិប៊ែលហ្សិក វ័យ​៣៣​ឆ្នាំ។ អ្នក​ទាំងពី​របានរកឃើញ​នៅទីក្រុង​ភ្នំពេញ ហើយពេលនេះ​កំពុង​ដាក់​ឲ្យ​សម្រាកព្យាបាលនៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

កម្ពុជារកឃើញអ្នក​ផ្ទុក COVID-19 ​ពីរនាក់បន្ថែមទៀតនៅភ្នំពេញ

ក្រ​សួង​សុខាភិបាលនៅ​ល្ងាចនេះបាន​ឲ្យ​ដឹងថា​ ជនជាតិកាណាដាម្នាក់ និង​ជនជាតិ​ប៊ែលហ្សិក​​ម្នាក់ បាន​រកឃើញ​ថាមាន​ផ្ទុកវីរុស COVID-19 និង​កំពុង​ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)។ ក្រ​សួងសុខាភិបាល​បានចេញ​សេចក្ដីប្រកាសព័ត៌មាន​មួយនៅ​ល្ងាច​នេះ ដោយបានអះអាងថា​ ជនបរទេស​ទាំង​២​រូប​នោះ ម្នាក់ ជាបុរសជនជាតិកាណា វ័យ ៤៩ ឆ្នាំ និង បុរសជនជាតិប៊ែលហ្សិក​ម្នាក់ទៀត វ័យ​៣៣​ឆ្នាំ។ អ្នក​ទាំងពី​ត្រូវបានរកឃើញ​នៅទីក្រុង​ភ្នំពេញ ហើយពេលនេះ​កំពុង​ដាក់​ឲ្យ​សម្រាកព្យាបាលនៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។ បើតាម​​ក្រសួង​សុខាភិបាល នៅពេលនេះមន្ត្រីរបស់ខ្លួនកំពុងតាមរកអ្នកប៉ះពាល់ដោយផ្ទាល់ និង​ដោយប្រយោលជាមួយបុរស​ទាំងពីរខាងលើ។ ដោយឡែកករណីជនបរទេសពីរនាក់ទៅ​លេងនៅសារមន្ទីរទួលស្លែង និងសង្ស័យថាមានផ្ទុកវីរុសCOVID-19 នោះ ក្រសួងថា​លទ្ធផល​ធ្វើតេស្ត​អ្នកទាំងពីរមិនមាន​ផ្ទុកវីរុសនេះទេ។ អត្ថបទពាក់ព័ន្ធ៖  កុំឆ្ងល់ច្រើន នេះជាដំណើរការ COVID-19 បំផ្លាញសរីរាង្គយើងពេលចូល​ក្នុង​ខ្លួន វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ ទើប​​ចេញ​រោគ​សញ្ញា អ្នកជំនាញ៖វីរុសកូរ៉ូណាថ្មីអាចឆ្លងទៅមនុស្ស​៦០%លើពិភព​លោក​បើការពារមិនបាន​ត្រឹម​ត្រូវ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ ​


ព័ត៌មាន

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ហាមពលរដ្ឋខ្លួនទៅ​កន្លែង​មានមនុស្សច្រើន

នៅ​ព្រឹក​នេះ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ដែល​ក្រើន​រំលឹក​ដល់​ប្រជាជន​ម៉ាឡេស៊ី​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ COVID-19។ ក្នុង​ខ្លឹម​សារ​បាន​បញ្ជាក់​ថា ស្ថានទូត​បាន​តាម​ដាន​យ៉ាង​ដិតដល់​នូវ​ការ​វិវឌ្ឍ COVID-19 នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ដូចនេះ​ស្ថានទូត​សូម​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​ទាំង​អស់​ដែល​រស់​នៅ និង​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា​ ចៀសវាង​ការ​ទៅ​កាន់​កន្លែង​សាធារណៈ និង​កន្លែង​មាន​មនុស្ស​ច្រើន។ ក្នុង​នោះ​ដែរ​ស្ថានទូត​ម៉ាឡេស៊ី​បាន​ណែនាំ​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​ទាំងអស់​ធ្វើការ​ចុះឈ្មោះ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​លម្អិត​ទាក់ទង​ជាមួយ​ស្ថានទូត ដើម្បី​ធានា​ទំនាក់ទំនង និង​សេវាកម្ម​កុងស៊ុល​ងាយ​ស្រួល​នៅ​ពេល​ចាំបាច់។


ព័ត៌មាន

គិតពី​ឆ្នាំ២០០០ ជំងឺ​ឆ្លង​រាតត្បាតសម្លាប់មនុស្សយ៉ាងតិច៥លើក

កន្លង​មក​មាន​ជំងឺ​ឆ្លង​រាតត្បាត​ជាច្រើន​បាន​សម្លាប់​មនុស្ស​ច្រើន​ដូច​វីរុស​កូរ៉ូណាថ្មី COVID-19 ដែរ។​ អត្ថបទ​នេះ​នឹង​បង្ហាញ​អំពី​ជំងឺ​ឆ្លង​រាតត្បាត​ដែល​ទើប​តែ​កើត​ឡើង​អំឡុង​ឆ្នាំ​២០០០​ និង​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​ឆ្លង​ទាំងនេះ។ ជំងឺ SARS (២០០២ – ២០០៣) ជំងឺ SARS ឬ​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​គឺ​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​មួយ​ក្នុង​ចំណោម​វីរុសកូរ៉ូណា​ទាំង​ប្រាំពីរ។ ជំងឺ​នេះ​ចាប់​ផ្តើម​ផ្ទុះ​នៅ​ឆ្នាំ​២០០៣​ នៅ​ខេត្ត​ក្វានតុង​ប្រទេស​ចិន និង​ក្លាយ​ជា​ជំងឺ​ឆ្លង​ទៅ​ប្រទេស​ចំនួន​២៦​ផ្សេងទៀត ដោយ​មាន​អ្នក​ឆ្លង​ជាង​៨ ០០០នាក់​ និងអ្នកស្លាប់​៧៧៤នាក់។ ជំងឺ​នេះ​ត្រូវ​បាន​ទប់ស្កាត់​ដោយ​សារ​មាន​ការ​ឆ្លើយតប​យ៉ាង​សកម្ម​របស់​ភ្នាក់ងារសុខភាពសាធារណៈ​របស់​អាជ្ញាធរ​ពិភពលោក រួមទាំង​ការ​ដាក់​អ្នក​ឆ្លង​ជំងឺ​នេះ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។ ជំងឺ​ផ្ដាសាយ​ជ្រូក ឬ H1N1 (២០០៩ – ២០១០) ជំងឺ​នេះ​ជា​ទម្រង់​ថ្មី​នៃ​វីរុស​ផ្ដាសាយ​ដែល​លេចឡើង​នៅ​ឆ្នាំ២០០៩ និង​មាន​អ្នក​ឆ្លង​ប្រហែល ៦០,៨លាននាក់​នៅ​សហរដ្ឋអាមេរិក និង​មាន​អ្នក​ស្លាប់​ទូទាំង​ពិភពលោក​ចន្លោះពី​ ១៥១ ៧០០ ទៅ ៥៧៥ ៤០០នាក់។ ជំងឺ​នេះ​ត្រូវ​ហៅ​ថា​ផ្ដាសាយ​ជ្រូក​ដោយសារ​ឆ្លង​ពី​សត្វ​ជ្រូក​មក​មនុស្ស ហើយ​H1N1 នេះ​មាន​លក្ខណៈ​ខុសពី​ជំងឺ​ផ្ដាសាយ​ធម្មតា​ដោយ៨០%​នៃអ្នក​ស្លាប់​ដោយ​សារ​ជំងឺផ្តាសាយ​ជ្រូក​គឺមនុស្ស​ដែល​មាន​អាយុ​ក្រោម៦៥ឆ្នាំ។ ដោយឡែក​ប្រហែល​៧០–៩០%នៃ​អ្នក​ស្លាប់​ដោយ​ជំងឺ​ផ្ដាសាយធម្មតា​គឺ​កើតទៅលើ​មនុស្ស​ដែលមាន​អាយុចាប់ពី៦៥ឆ្នាំ​ឡើងទៅ។ ជំងឺ ​MERS (២០១២-បច្ចុប្បន្ន) ជំងឺ ​MERS គឺជា​ជំងឺ​ផ្លូវ​ដង្ហើម​កើត​មាន​ក្នុង​ប្រទេស​នៅ​មជ្ឈិមបូព៌ា​ដែល​បង្ក​ដោយ​វីរុសត្រកូល​កូរ៉ូណាដែរ។ ជំងឺ​នេះ​លេចឡើង​លើកដំបូង​នៅ​ប្រទេស​អារ៉ាប់​នៅ​ឆ្នាំ២០១២ និងមាន​អ្នកឆ្លងជាង​២ ៤០០​នាក់ ក្នុង​ប្រទេសចំនួន​២៧។ ជំងឺ​នេះ​គឺ​ឆ្លង​ពី​សត្វ​មក​កាន់​មនុស្ស។ ការសិក្សា​បាន​បង្ហាញ​ថា​មនុស្ស​អាច​ឆ្លង​ជំងឺ​នេះ​ដោយ​ការ​ប៉ះពាល់​សត្វ​អូដ្ឋបូកមួយ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល។ ម៉្យាង​ទៀត ជំងឺ​នេះ​មិនងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ទេ​ លុះត្រាតែ​មាន​ការ​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ឆ្លង​ ដូចជា​ការ​ព្យាបាល​អ្នក​ជំងឺ​ដោយ​មិន​មាន​ការ​ការពារ។ បើ​ចាប់ពីឆ្នាំ២០១២​ មកដល់​ថ្ងៃ​ទី​៣១ ខែ​មករា​ […]


ព័ត៌មាន

ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!

បន្ទាប់ពី​រក​ឃើញ​អ្នក​ផ្ទុក COVID-19 លើ​ទឹកដី​ខ្មែរ ប្រជាជន​មួយ​ចំនួន​ធំ​ជ្រួល​ច្របល់​រក​ទិញ​ម៉ាស់ និង​ទឹក​លាង​ដៃ ឬ​ជេល ហើយ​របស់​អស់​ទាំងនេះ​គឺ​ភាគច្រើន​ដាច់​ស្ដុក ឯ​តម្លៃ​ឡើង​ទ្វេ​ដង។ ដូចនេះ​ហើយ​បាន ជា​មាន​អ្នក​ជំនាញ​ជាច្រើន​ណែនាំ​ឲ្យ​ប្រើ​អាល់កុល​ជំនួស​វិញ។ ប៉ុន្តែ​ការ​ប្រើ​អាល់កុល​នេះ​ទៀតសោត​មិន​បាន​អនុវត្ត​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​ឡើយ ដោយ​ជ្រើសរើស​ប្រភេទ​អាល់កុល​មាន​ដឺក្រេ​ខ្ពស់​បំផុត​រហូត​ដល់ ៩៧ ដឺក្រេ ឬ​យក​អាល់កុល​សុទ្ធ​ទៅ​លាង​ដៃ​តែ​ម្ដង។ ឱសថការីឧត្តម សុធី នាងសុធា បាន​ឲ្យ​ដឹង​ថា នោះ​ជា​រឿង​មិន​គួរ​ធ្វើ ការ​ប្រើ​អាល់កុល​ទាំង​ដឺក្រេ​ខ្ពស់ ព្រោះ​គិត​ថា​អាល់កុល​កាន់តែ​ខ្ពស់ កាន់តែ​អាច​សម្លាប់​មេរោគ​កាន់​តែ​ងាប់​អស់ ជា​ទង្វើ​មិន​ត្រឹមត្រូវ​ឡើយ ។       កញ្ញា​បាន​បន្ត​ទៀត​ថា ការ​ប្រើ​អាល់កុល​សុទ្ធ ឬ​ដឺក្រេ​ខ្ពស់​មិន​បាន​ជួយ​សន្សំសំចៃ​យើង​ឡើយ តែ​ជា​ការ​ខាតបង់​ទៅ​វិញ ព្រោះ​វា​ងាយ​ហើរ ហើយ​មិន​អាច​នៅ​យូរ​សម្លាប់​មេរោគ​កើត​ទេ។ ដូចនេះ​ហើយ​យើង​គួរ​យក​អាល់កុល​​ដែល​​មាន​កម្រិត ៦០ ទៅ ៨០ ដឺក្រេ ទើប​អាច​សម្លាប់​មេរោគ​បាន។ ឱសថការី​រូប​នេះ​បាន​បន្ត​ទៀត​ថា ប្រសិនបើ​យើង​ប្រើ​អាល់កុល​ដឺក្រេ​ខ្ពស់​ពេក នាំឲ្យ​ប៉ះពាល់​ចំពោះ​សុខភាព​ស្បែក​ទៅ​វិញ​ទេ ដូចជា​រលាក​ស្បែក ស្ងួត​ស្បែក ក្រហម​ស្បែក។ ដូចនេះ​បើ​ទិញ​អាល់កុល ៩៧ ដឺក្រេ​ត្រូវ​យក​មក​ពង្រាវ​ជាមួយ​ទឹក ហើយ​មួយ​វិញ​ទៀត​ពេល​យក​អាល់កុល​មក​ប្រើ ត្រូវ​បិទ​គម្រប​ឲ្យ​បាន​ភ្លាម​ៗ ព្រោះ​ពេល​ចំហ​វា​នឹង​ថយ​ចុះ​ដឺក្រេ។ អត្ថបទពាក់ព័ន្ធ៖ អ្នកប៉ះពាល់ដោយប្រយោលជាមួយជនជាតិជប៉ុនទាំង៤០នាក់ នឹងធ្វើតេស្ត COVID-19 រដ្ឋាភិបាល​បញ្ជាឲ្យ​បិទសាលានៅក្រុងសៀមរាប ក្រោយរកឃើញអ្នកផ្ទុកវីរុស COVID-19 ដឹងលទ្ធផលតេស្ត COVID-19 លើភរិយានិងប្អូនថ្លៃ បុរសវ័យ៣៨ឆ្នាំនៅសៀមរាប អាប់ដេត ពីស្ថានភាពសុខភាពបុរសខ្មែរ វ័យ៣៨ឆ្នាំ […]


ព័ត៌មាន

ទូត​ខ្មែរ​ប្រចាំ​កូរ៉េ​ខាងត្បូងថា ​មិនបិទ​ជើង​ហោះហើរទេ​ ទោះ COVID-19​​ កំពុងវាយលុក

ស្ថាន​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​សាធារណ​រដ្ឋ​កូរ៉េ បាន​បង្ហោះ​សារ​មួយ​នៅថ្ងៃទី១៣ ខែមីនានេះ ​លើ​ទំព័រ​ហ្វេសប៊ុក​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​កូរ៉េខាងត្បូង​គ្មាន​គោលបំណង​បិទ​ជើង​ហោះហើរ អំឡុង​ពេល​ពិភពលោក​កំពុង​ប្រឈម​នឹង​ជំងឺរាតត្បាត​អាសន្ន COVID-19 គ្រាន់តែ​ក្រុមហ៊ុន​អាកាសចរណ៍​ខ្លះ​បាន​ផ្លាស់​ប្តូរ​ជើង​ហោះ​ហើរ​ប៉ុណ្ណោះ។ ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េខាងត្បូង​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន​ដែល​ប្តូរ​ជើង​ហោះ​ហើរ ក្នុង​នោះ​រួម​មាន៖ - ក្រុមហ៊ុន​អាកាស​ចរណ៍ Korean Air * ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០២០ ការ​ហោះ​ហើរ​ពី​ទីក្រុង​អ៊ីន​ឆន់​ទៅ​ខេត្ត​សៀមរាប ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន។ * ចាប់​ពី​ថ្ងៃ​ទី​០៧ ខែ​មីនា ដល់​ថ្ងៃ​ទី២៥ ខែ​មេសា ការ​ហោះហើរ​ពី​ទីក្រុង​អ៊ីនឆន់​ទៅ​ភ្នំពេញ ត្រូវ​បាន​កាត់បន្ថយ​មក​ត្រឹម​៤​ថ្ងៃ​ក្នុង​១​សប្តាហ៍ គឺ​ហោះ​ទៅ​ថ្ងៃ អាទិត្យ ចន្ទ ពុធ និង​ថ្ងៃ​សុក្រ។ - ក្រុមហ៊ុន​អាកាសចរណ៍ Asiana Airlines * ចាប់ពី​ថ្ងៃទី​១៧ ខែ​មីនា ដល់​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០២០ ការ​ហោះហើរ​ពី​ទីក្រុង​អ៊ីន​ឆន់​ទៅ​ភ្នំពេញ ត្រូវ​បាន​កាត់បន្ថយ​មក​ត្រឹម៤​ថ្ងៃក្នុង​១សប្តាហ៍​ គឺ​ហោះ​ទៅ​ថ្ងៃ​ចន្ទ ពុធ សុក្រ និង​ថ្ងៃ​សៅរ៍។ * ចាប់​ពីថ្ងៃ​ទី២៩ ខែ​មីនា ដល់​ថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០២០ ការ​ហោះ​ហើរ​ពី​ទីក្រុង​អ៊ីនឆន់​ទៅ​ភ្នំពេញ ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម​៤ថ្ងៃក្នុង​១សប្តាហ៍ គឺ​ហោះ​ទៅ​ថ្ងៃ​អាទិត្យ ចន្ទ ពុធ […]


ព័ត៌មាន

មន្ត្រីសុខាភិបាលចិនជឿថា​វីរុស Covid-19 ​អាច​មាន​សមត្ថភាពបំផ្លាញ​មេ​ជីវិត​ឈ្មោល

កាន់តែ​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ទៀត​ហើយ ព្រោះ​ក្រៅ​ពី​សម្លាប់​មនុស្សជាច្រើន​ពាន់​នាក់ និង​ឆ្លង​រាល​ដាល​យ៉ាង​រហ័ស វីរុស​ Covid-19 ត្រូវ​គេ​ជឿ​ថា អាច​សម្លាប់​មេជីវិត​ឈ្មោល​ក្នុង​ខ្លួន​ប្រុសៗ​បានទៀត។ គេហ​ទំព័រ​រដ្ឋបាល​ខេត្ត​ហ៊ូប៉ី កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បត្តិ៍ បាន​បង្ហោះ​អត្ថបទ​ស្រាវជ្រាវ​ថ្មី​មួយ ធ្វើ​ឲ្យ​ពិ ភព​លោក​ភ្ញាក់​ផ្អើល​ខ្លាំង ដោយ​ការ​សិក្សា​អះអាង​ថា វីរុស Covid-19 គឺ​មាន​លទ្ធផល​ទៅ​បំផ្លាញ និង​បន្ថយ​ចំនួន​មេជីវិត​ឈ្មោល​ក្នុង​ខ្លួន​ប្រុសៗ​បាន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ពី​សំណាក់​ភ្នាក់​ងារព័ត៌មាន South China Morning Post កាល​ពីរាត្រី​ថ្ងៃព្រសហ្បត្តិ៍។ យ៉ាង​ណា តាម​ភ្នាក់​ងារ​ព័ត៌មាន​ដដែល ប្រមាណ​ជា ២-៣ ម៉ោង​ក្រោយ​បង្ហោះ​ជា​សារធារណៈ អត្ថបទ​បង្ហាញ​ពី​ការ​សិក្សា​ថ្មី​នេះ ត្រូវ​គេ​លុប​ចេញ​ពី​គេហទំព័រ​ផ្លូវការ​ខេត្តហ៊ូប៉ី ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ឡើយ។ South China Morning Post បាន​ដក​ស្រង់​ខ្លឹម​សារ​អត្ថបទ​នោះ ដោយ​បញ្ជាក់​ថា ប្រុសៗ​ធ្លាប់​ឆ្លង​វីរុស​ Covid-19 ហើយ​ទទួល​ការ​ព្យាបាល​ជា​សះស្បើយ​ក៏​ដោយ ក៏​គួរ​ទៅ​ពិនិត្យ​បែប​វេជ្ជសាស្ត្រ ពាក់​ព័ន្ធ​គុណ​ភាព​មេជីវិត​ឈ្មោល​របស់​ខ្លួន ថា​តើ​មាន​រង​ការ​ខូត​ខាត​ដោយ​សារ​វីរុស​មរណៈ​នេះ ឬ​យ៉ាង​ណា។ ខណៈ​ដែល​មិន​ទាន់​មាន​ភស្តុតាង​បញ្ជាក់​ច្បាស់ វីរុស​កូរ៉ូណា​ថ្មី អាច​បំផ្លាញ​ប្រព័ន្ធ​ផលិត​មេជីវិត​ឈ្មោល​ក៏​ពិត​មែ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​ចាត់​ទុក​ទ្រឹស្តី​នេះ គឺ​អាច​ទៅ​រួច ដោយ​សារវីរុស​កូរ៉ូណា គឺ​មាន​ហ្សែន​ដូច​គ្នា​ទៅ​នឹង​វីរុស​បង្ក​ជំងឺ Sars (Severe acute respiratory syndrome – រោគ​សញ្ញា​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ) ខណៈ​ជំងឺ […]


ព័ត៌មាន

អ៊ីស្រាអែលរកឃើញវិធីថ្មី អាចជួយឲ្យចងចាំឡើងវិញ ក្រោយដាច់សរសៃឈាមខួរក្បាល

ក្រុម​អ្នក​ស្រាវជ្រាវ​អ៊ីស្រាអែល បាន​អភិវឌ្ឍ​​វិធី​ថ្មី​មួយដែល​អាច​ជំរុញ​​​ខួរ​ក្បាល​​ឱ្យ​ចង​ចាំ​ឡើង​វិញ ដែល​​​វិធី​នេះ​​អាច​ជួយ​ព្យាបាល​ដល់​​​ខួរ​ក្បាល​ដែល​ខូច​​របួស​ដោយ​សារ​​បញ្ហា​​ផ្សេង​ៗ ពិសេស​​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​។ វិធី​ថ្មីដែល​ស្រាវជ្រាវ​ឡើង​ដោយក្រុម​ការងារ​សាកលវិទ្យាល័យ Tel Aviv នៃ​ប្រទេស​អ៊ីស្រាអែល សហការ​ជា​មួយ​វិទ្យាសា្ថន​វិទ្យាសាស្រ្ត​ Weizmann គឺ​ការ​យក​ក្លិន​​​នៃ​វត្ថុ​ពាក់​ព័ន្ធ​​ ដែល​អ្នក​ជំងឺ​ធ្លាប់​ជួប បញ្ចូល​​តាម​ច្រមុះ​ម្ខាង នៅ​អំឡុង​ពេល​គេង ឱ្យ​ជ្រាប​ទៅ​ដល់​ខួរ​ក្បាល។ បន្ទាប់​មក ​​​​ក្រុម​អ្នក​វិទ្យាសាស្រ្ត​អាច​ជំរុញ​ប្រតិកម្ម​ ឱ្យ​កោសិកា​ខួរ​ក្បាល​ម្ខាង​ ចាំ​នូវ​រឿង​ហេតុ​​ព្រឹត្តិការណ៍​សំខាន់​ៗ​ជាក់​លាក់​ឡើង​វិញ។ ការ​រក​ឃើញ​នេះ ក្រោយ​ពេល​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​រំលឹក​ខួរ​ក្បាល​ដោយ​ប្រើ​ពាក្យ​ដែល​អ្នក​ជំងឺ​ធ្លាប់​ឮ គឺ​ពុំ​សូវ​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​បែរ​ជា​មាន​ប្រសិទ្ធភាព​លើ​ឃាន​វិញ្ញាណ(ដឹង​ក្លិន​តាម​ច្រមុះ) ​វិញ។ សម្រាប់​ការ​រក​ឃើញ​ថ្មី​នេះ អ្នក​វិទ្យាសាស្រ្ត​រំពឹង​ថា នឹង​អាច​ជួយ​ដល់​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​ទាក់​ទង​នឹង​ការ​ចង​ចាំ ឱ្យ​ត្រឡប់​មក​ស្ថានការណ៍​ប្រសើរ​វិញ។ ម្យ៉ាងទៀត​ វិធី​នេះក៏​ត្រូវ​អ្នកស្រាវជ្រាវ​រំពឹង​ថា នឹង​អាច​ជួយ​ឱ្យ​ខួរ​ក្បាល ដែល​រង​បញ្ហា​ខូច​​ របួស​ដោយ​សារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល អាច​ជា​ត្រឡប់​មក​ស្ថានភាព​ដើម​វិញ​បាន​ផង​ដែរ។ ​​​​ អត្ថបទពាក់ព័ន្ធ៖  គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល ទាំងក្មេងទាំងចាស់ ប៉ុន្តែបើបែងចែកភេទ ស្រីៗអាចប្រឈមជំងឺភ្លេចភ្លាំង បាត់ការចងចាំជាងប្រុសៗ ប្រយ័ត្ន បើធ្វើរឿងទាំងនេះ ធ្វើឲ្យខួរក្បាលស្ពឹក និងងាប់កោសិកា ថ្នាំ​សម្លាប់​សត្វល្អិត ប៉ះពាល់​ខួរក្បាល​ទារក អាមេរិក​ឈប់ឲ្យ​ប្រើ​បន្ទាន់ ក្មេងៗ ប្រើក្បាលតែតបាល់ ប្រឈមបញ្ហារបួសខួរក្បាលគួរឲ្យបារម្ភ ប្រើ​​ប្រេង​​កូឡាលាប​លើបង្ហើយក្មេង​ទើប​កើត ​អាច​ប៉ះពាល់​ខួរក្បាល​ ចង់ឲ្យកូនប្រើខួរក្បាលទាំងសងខាង ក្លាយជាក្មេងឆ្លាត កុំឲ្យកូនរៀនតែលេខអក្សរឲ្យសោះ ការសិក្សាបារាំង៖ ធ្វើការលើសម៉ោងយូរ អាច​ដាច់សរសៃឈាមខួរក្បាល ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ