ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

សង្ស័យជនជាតិហូឡង់ម្នាក់ ឆ្លងវីរុសកូរ៉ូណាថ្មី នៅខេត្តព្រះសីហនុ

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា បច្ចុប្បន្ន​មាន​ករណី​សង្ស័យ​ជន​ជាតិ​ហូឡង់​ម្នាក់ ឆ្លង​វីរុសកូរ៉ូណា​ថ្មី នៅ​ខេត្ត​ព្រះសីហនុ ដោយ​ជន​ជន​ជាតិ​ហូឡង់​រូប​នេះ​ជិះ​កប៉ាល់​ទេសចរណ៍ ចូល​ខេត្ត​ព្រះសីហនុ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​បែប​នេះ ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ ២ និង ២២ នៅ​ព្រឹក​នេះ។ សម្តេច​បា​នបញ្ជាក់​ថា ជនជាតិ​ហូឡង់​រូប​នេះ មាន​អាការៈ​ក្តៅ​ខ្លួន ហើយ​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​មក​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​បច្ចុប្បន្ន​ជនជាតិ​ហូឡង់​រូប​នេះ​កំពុង​ដាក់​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ខេត្ត​​ព្រះ​សីហនុ។ "ឥលូវ​យើង​យក​មក​ដាក់​ឲ្យ​មាន​ការ​ព្យាបាល ហើយ​យក​សំណាក​មក​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ កំពុង​រង់ចាំ​លទ្ធផល​ការ​ធ្វើ​ពិសោធ តើ​ជន​ជាតិ​ហូឡង់​នោះ​មាន​ឆ្លងវីរុស​កូរ៉ូណា​ថ្មី​ឬអត់?"។ បើ​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី សម្តេច​ថា ជនជាតិ​ហូឡង់​ម្នាក់​នេះ ត្រូវ​តែ​ព្យាបាល​នៅ​ប្រទេស​កម្ពុជា រហូត​ដល់​ជា​សះ​ស្បើយ ដែល​នេះ​ជា​គោលការណ៍​ដែល​កម្ពុជា​មាន​ពីមុន​មក គឺ​ចាប់​តាំង​ពី​ការ​ផ្ទុះ​ជំងឺ SARS ដែល​ផ្ទុះ​ឡើង​នៅ​ឆ្នាំ ២០០៣។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អំបោះដេររបួស​ធ្វើពីកោសិកាស្បែកមនុស្ស បច្ចេកវិទ្យាវេជ្ជសាស្រ្តថ្មី​សម្រាប់​ថ្ងៃ​អនាគត

អំបោះ​​ថ្មី​ដែល​ផលិត​ឡើង​ពី​កោសិកា​ស្បែក​មនុស្ស បាន​លេច​ចេញ​ជា​រូប​រាង ហើយ​​ក្រុម​អ្នក​ស្រាវជ្រាវ​អះ​អាង​ថា វា​​អាច​​ផ្ស៊ាំ​​​ភ្ជាប់​ជា​មួយ​​​ស្បែក​​មនុស្ស​ ដោយ​ពុំ​មាន​បញ្ហា​ប្រតិកម្ម។ តាម​សារព័ត៌មាន​ CNN អំបោះ​​​ផលិត​ពី​កោសិកា​ស្បែក​មនុស្ស​ នេះ​ត្រូវ​បាន​ស្រាវជ្រាវ និង​ផលិត​ដោយ ក្រុម​អ្នក​ស្រាវជ្រាវ​​ពី​សាកលវិទ្យាល័យ Bordeaux ប្រទេស​បារាំង។ ក្រៅ​តែ​ពី​អាច​ដេរ​ភ្ជិត​មុខ​របួស​ហើយ វា​ជួយ​បំពេញ​​​​កោសិកា​ខូច ដោយ​ផ្សារ​ភ្ជាប់​ស្បែក​ ដោយ​ពុំ​មាន​បង្ក​​បញ្ហា​ ដូច​ទៅ​នឹង​អំបោះ​​ប្រើ​​ក្នុង​វេជ្ជសាស្រ្ត​សព្វ​ថ្ងៃ។ អត្ថបទពាក់ព័ន្ធ៖ កក្រើកវេជ្ជសាស្រ្តម្តងទៀត! វះកាត់ប្តូរស្បូនជួយស្រ្តីម្នាក់អាចមាន​កូនបានជោគជ័យ បច្ចេកវិទ្យា និងវេជ្ជសាស្រ្តកាន់តែខ្លាំងឡើង ឥឡូវគ្រាន់តែគិត ក៏អាចបញ្ជារ៉ូបូតបានដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ឱ្យ​ដឹង​តាម​រយៈ​ព្រឹត្តបត្រ​វិទ្យាសាស្រ្ត Acta Biomaterialia ថា៖ “អំបោះ​ដេរ​ភ្ជិត​របួស​ ធ្វើ​ពី​កោសិកា​ស្បែក​មនុស្ស​នេះ ជា​សមិទ្ធផល​​ក្នុង​កម្រិត​ថ្មី​មួយ ដែល​អាច​​ភ្ជាប់​មុខ​របួស​បាន​ល្អ ហើយ​ពិសេស​ទៀត​នោះ គឺ​វា​នឹង​ផ្ស៊ាំ​​ភ្ជាប់​ស្បែក​របួស​​ដូច​ធម្មជាតិ ដោយ​ពុំ​មាន​បញ្ហា​ប្រតិកម្ម​”។ មតិ​យោបល់​ពី​អ្នក​ស្រាវជ្រាវ​​ពី​សាកលវិទ្យាល័យ​ផ្សេង​ៗ បាន​លើក​ឡើង​ថា សម្រាប់​​ការ​រក​ឃើញ​ថ្មី​នេះ ជា​សញ្ញា​វិជ្ជមាន​មួយ​ ដែល​នឹង​រួម​ចំណែក​ច្រើន​ក្នុង​វិស័យ​បច្ចេកវិទ្យា​វេជ្ជសាស្រ្ត។ ការ​ស្រាវជ្រាវ​កន្លង​​ទៅ ក៏​ធ្លាប់​ផលិត​បាន​ជា​កាវ​ពិសេស​ដែល​អាច​ភ្ជាប់​មុខ​របួស​ និង​ឃាត់​ឈាម​បាន​លឿន​ ដែល​សុទ្ធ​សឹង​ជា​ផលិត​ផល​ស្រាវជ្រាវ​ជា​គំរូ​​​ថ្មី​ៗ សម្រាប់​ប្រើ​ប្រាស់​នា​ពេល​ខាង​មុខ៕ ​​​​​​​ អត្ថបទពាក់ព័ន្ធ៖ អ្នក​វិទ្យាសាស្រ្ត​ពិសោធ​ឃើញប្រូ​តេអ៊ីន​​ពន្យារភាព​ចាស់ និង​​​ធ្វើឲ្យ​អាយុ​វែង ថ្នាំពន្យារកំណើតដំបូងសម្រាប់ប្រុសៗ លេចចេញជារូបរាងហើយ ចិនដាក់លក់ថ្នាំព្យាបាលជំងឺភ្លេចភ្លាំង ក្រោយស្រាវជ្រាវជាង ២០​ឆ្នាំ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អ្នកវិទ្យាសាស្រ្តរកឃើញ​ពន្លឺថ្មី អាចវិនិច្ឆ័យនិង​ព្យាបាលជំងឺមហារីកបានលឿន​

ស្រប​ពេល​ដែល ការ​ស្រាវជ្រាវ​​ទៅ​លើ​វិធីសាស្រ្ត​ទប់​ស្កាត់​​ និង​ការ​ការពារ​វីរុស​កូរ៉ូណា​ថ្មី ក្រឡេក​​ទៅ​មើល​ការ​ស្រាវជ្រាវ​​លើ​ជំងឺ​មហារីក​ឯ​ណោះ​វិញ គឺ​ថ្មី​ៗ​នេះ អ្នក​វិទ្យាសាស្រ្ត​បាន​​​ឃើញ​រូប​ភាព​​សណ្ឋាន​​នៃ​មហារីក​កាន់​តែ​ច្បាស់ ដែល​​អ្នក​ស្រាវជ្រាវ​អះ​អាង​ថា​ជា​ពន្លឺ​ថ្មី​មួយ​ សម្រាប់​ការ​ធ្វើ​វិនិច្ឆ័យ​មហារីក​ប្រភេទ​ជាក់​លាក់​ និង​បង្កើត​វិធី​ព្យាបាល​បាន​លឿន។ តាម​សារព័ត៌មាន​ BBC គម្រោង​កិច្ច​សហ​ការ​ស្រាវជ្រាវ​ជា​​អន្តរ​ជាតិ​លើ​ជំងឺ​​មហារីក​​ហៅ​​​ថា The Pan-Cancer Analysis បាន​​វិភាគ​ឃើញ​រូប​ភាព​លម្អិត​នៃ​​ កោសិកា​មហារីក ពិសេស​ទៅ​លើ​ ហ្សេណេទិក នៃ​មហារីក​ដែល​មាន​​ប្រមាណ ២,៦៥៨​​ប្រភេទ។ ការ​យល់​អំពី​សណ្ឋាន​​បាន​ច្បាស់​បែប​នេះ ធ្វើ​ឱ្យ​​ក្រុម​អ្នក​ស្រាវជ្រាវ​អាច​បង្កើត​នីតិវិធី​ព្យាបាល​​បាន​ជាក់​លាក់ និង​បាន​រហ័ស​លើ​ប្រភេទ​​មហារីក​​ទាំង​នោះ។ នៅ​ក្នុង​គម្រោង​ខាង​លើ​នេះ​ផង​​ដែរ អ្នក​វិទ្យាសាស្រ្ត​ក៏​បាន​កត់​សម្គាល់​នូវ​ បម្រែ​បម្រួល​ហ្សេណេទិក (Driver Mutations) ៤​ ទៅ៥ ដែល​ជា​​​កាតាលីករ​ជំរុញ​ឱ្យ​​មហារីក​លូត​លាស់​កាន់​តែ​ខ្លាំង​។ ដូច​នេះ​ជា​ចំណុច​មួយ ដែល​អ្នក​វិទ្យាសាស្រ្ត​នឹង​អាច​សិក្សា​បន្ថែម​លើ​វិធី​សាស្រ្ត​កម្ចាត់​នូវ បម្រែ​បម្រួល​ហ្សេណេទិក(Driver Mutations)ទាំង​នោះ​ចេញ​។ តែ​យ៉ាង​ណា​មិញ ៥%​​នៃ​ប្រភេទ​មហារីក​​មិន​បាន​បង្ហាញ​ច្បាស់​នូវ Driver Mutations ដែល​ធ្វើ​ឱ្យ​ អ្នក​វិទ្យាសាស្រ្ត​​នឹង​ត្រូវ​ចំណាយ​ពេល​​លើ កិច្ច​ការ​ស្រាវជ្រាវ​បន្ថែម។ អត្ថបទពាក់ព័ន្ធ៖ ការសិក្សា៖ គ្រាន់​​តែ​​ញ៉ាំ​​សាច់​ជ្រូក​​១​បន្ទះ​​​​១​ថ្ងៃ ក៏​អាច​ជួប​ហានិភ័យ​មហារីក​ពោះ​វៀនដែរ​ ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម ទោះ​ជា​យ៉ាង​ណា លោក​វេជ្ជបណ្ឌិត Peter Van Loo មក​ពី​វិទ្យាសា្ថន​ស្រាវជ្រាវ​ Francis Crick ប្រទេស​អង់គ្លេស […]


ព័ត៌មាន

គ្រូពេទ្យចិនចេញ​​ព្រមានពី​​វីរុសកូរ៉ូណាថ្មីដំបូងគេ​​ ស្លាប់ដោយ​វីរុសនេះហើយ

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចិន​បាន​និយាយ​ថា​វេជ្ជបណ្ឌិត​ជន​ជាតិ​ចិន​ម្នាក់​ដែល​បាន​ព្យាយាម​ចេញ​ការ​ព្រមាន​ដំបូង​អំពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​ថ្មី​​ស្លាប់​ហើយ ​ដោយ​សារ​ការ​ឆ្លង​វីរុស​នេះ​។ លោក​វេជ្ជបណ្ឌិត Li wenliang ​វ័យ ៣៤​ឆ្នាំ ​បម្រើការ​ជាវេជ្ជបណ្ឌិត​ចក្ខុសាស្ត្រ នៅ​មន្ទីរ​ពេទ្យ​ធំ​ក្នុង​ក្រុង​វូហាន (Wuhan central Hosptial) បាន​ចេញ​ការ​ព្រមាន​ពី​ការ​ផ្ទុះវីរុសកូរ៉ូណាថ្មីនេះ ទៅ​ក្រុម​គ្រូពេទ្យតាំង​ពី​ថ្ងៃ​ទី៣០ ​ខែ​ធ្នូ​ឆ្នាំ ២០១៩​មក​ម្លេះ ប៉ុន្តែ​លោក​បែរ​ជា​ត្រូវ​ប៉ូលីស​ចិន​ប្រាប់ឲ្យ​​ឈប់ទៅ​វិញ ក៏​ព្រោះ​តែ​អាជ្ញាធរ​ចង់​ខ្ទប់​ព័ត៌មាន​នេះ កុំ​ឲ្យ​​ខ្ចរខ្ចាយ។ ប្រភព​ខាងលើ​បន្តថាដំបូង​ឡើយ​លោក​វេជ្ជបណ្ឌិត​រូប​នេះ បាន​សម្គាល់​ករណីចំនួន​៧​នៃ​វីរុស​ ដែល​មើល​ទៅ​ដូច​នឹង​ជំងឺ SARS ដែល​ផ្ទុះកាល​ពី​ឆ្នាំ ២០០៣។ រួច​លោក​ក៏​បាន​ផ្ញើ​សារ​ទៅកាន់​មិត្ត​រួម​ការងារ​របស់​លោក​ដើម្បី​ឲ្យ​ស្លៀក​សំលៀក​បំពាក់​ការពារ​នឹង​ជំងឺ​ឆ្លង ប៉ុន្តែ នា​ព្រឹក​ឡើង​លោក​ត្រូវ​បាន​កោះហៅ​នឹង​ព្រមាន​ពី សំណាក់​អាជ្ញាធរ​ក្រុង​វូហាន ថា​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទៅ​វិញ។ គួរ​បញ្ជាក់​ថា​លោក​គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​៨​នាក់​ដែល​ទទួល​ការ​ព្រមាន​នេះពី​អាជ្ញាធរ។ ប៉ុន្តែ​ក្រោយ​ពេល​ដែល​ជំងឺ​នេះ​រាល​ដាល​ខ្លាំងទៅខាង​អាជ្ញាធរក៏​បាន​សូម​ទោស​លោក​វិញ។ យោង​តាម​បណ្ដាញ​សង្គម Weibo របស់​លោក បាន​រៀប​រាប់​ថា លោក​បាន​ចេញ​រោគ​សញ្ញា​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​មករា ហើយ​ពីរ​ថ្ងៃក្រោយ​មក​លោក​ក៏​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង​រហូត​ត្រូវ​សម្រាក​ពេទ្យ។ លោក​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ​នេះ​នៅ​ថ្ងៃទី ៣០​ខែ​មករា​នេះ។ បើ​តាម​អ្នកជំនាញ​ខាងវេជ្ជសាស្រ្ត​អ្នក​ជំងឺ​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​សារ​វីរុស​កូរ៉ូណាថ្មី​នេះ ភាគ​ច្រើន​គឺ​ជា​មនុស្ស​វ័យ​ចំណាស់​ចាប់ពី​អាយុ ៦០​ឆ្នាំ​ឡើង​ទៅ ឬ​មាន​បញ្ហា​សុខភាពផ្សេង​ៗ ប៉ុន្តែ​គេ​នៅ​មិន​ដឹង​ពី​ប្រវត្តិ​បញ្ហា​របស់​លោក​វេជ្ជបណ្ឌិត​នេះនៅ​ឡើយ​ទេ។ អត្ថបទពាក់ព័ន្ធ៖  ថ្នាំទាំងនេះ អ្នកស្រាវជ្រាវជឿថាអាចមានប្រសិទ្ធភាព​​ប្រឆាំងវីរុសកូរ៉ូណាថ្មី​ មនុស្សប្រភេទណា ងាយប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាថ្មី? រោគសញ្ញាជំងឺរលាកសួតប្រភេទថ្មី និងវិធីការពារខ្លួនកុំឲ្យឆ្លង ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ថ្នាំទាំងនេះ អ្នកស្រាវជ្រាវជឿថាអាចមានប្រសិទ្ធភាព​​ប្រឆាំងវីរុសកូរ៉ូណាថ្មី​

អ្នក​ស្រាវជ្រាវ ​ចិន​បាន​ខ្នះខ្នែងយ៉ាង​ខ្លាំង​ដើម្បី​ស្វែង​រក​ថ្នាំ​ដែល​អាច​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ថ្មីបាន​ឲ្យលឿន​តាម​ដែល​អាច​ធ្វើទៅ​​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​ថ្នាំ​ប៉ុន្មាន​ប្រភេទ​ដែល​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល ប្រឆាំង​នឹង​វីរុសកូរ៉ូណាថ្មី​ ដោយ​ថ្នាំ​ខ្លះ​បាន​ឈាន​ចូល​ដល់​ដំណាក់​កាល​ព្យាបាល​សាក​ល្បង (Clinical trial) និង​ថ្នាំ​ខ្លះ​ទៀត​បាន​កំពុង​តែ​ស្ថិត​ក្នុង​ការ​រៀប​ចំ​ចូល​ក្នុង​គោល​ការ​ណ៍​នៃ​ការ​ព្យាបាល​ (Treatments Guidelines)​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​នេះ។ ១. ថ្នាំ REMDESIVIR ថ្នាំ​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ ក្រុម​ហ៊ុន​ថ្នាំ​ពេទ្យ​សហរដ្ឋ​អាមេរិក Gilead Sciences។ ថ្នាំ​នេះ​មាន​ប្រសិទ្ធិភាពខ្ពស់​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា បង្ក​ជំងឺ SARS និងជំងឺ MERS ក្នុង​ការ​ពិសោធន៍​ទៅ​លើកោសិកា និង​សត្វ​។ ការ​ធ្វើ​តេស្ត ព្យាបាល​សាកល្បង (Clinical trial) ត្រូវ​បាន​ធ្វើ​ឡើង​ពី​មុន​មក​នៅ​ពេល​ដែល​វីរុស Ebola ផ្ទុះ​ឡើង។ ថ្នាំ​នេះ គេ​បាន​រក​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ល្អក្នុង​ការ​ប្រឆាំង​វីរុស​កូរ៉ូណា​ថ្មី​ (2019-nCoV) ក្នុង​ការ​ពិសោធន៍​កម្រិត​កោសិកា។ គិតមកដល់ពេលនេះ​មាន​អ្នក​ជំងឺ ចំនួន ៧៦១នាក់ ត្រូវ​បាន​បញ្ចូល​ក្នុង​ការ​ធ្វើ​តេស្ត​ព្យាបាល​សាក​ល្បង​ ដោយ​ប្រើ​ថ្នាំ​នេះនៅ​ទីក្រុង​វូហាន។ ការ​ធ្វើ​តេស្ត​ព្យាបាល​សាក​ល្បង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ ដែល​​ធ្វើ​ឡើង​នៅ​មន្ទីរ​ពេទ្យ​មួយ​ចំនួន​នៅ​ទីក្រុង​វូហាន រួម​ទាំង​មន្ទីរ​ពេទ្យ Wuhan Jinyintan ផង​ដែរ។ ២.ថ្នាំ CHLOROQUINE ថ្នាំ​នេះ ជា​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់ និង​ជា​ថ្នាំ​ប្រឆាំង​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ខ្លួន​ឯង ដែល​គ្រូ​ពេទ្យ​ប្រើ​រយៈពេល​ច្រើន​ជាង ៧០ឆ្នាំ​មក​ហើយ។ ថ្នាំ​នេះ គេ​ដឹង​ថា​មាន​សកម្មភាព​ប្រឆាំង​វីរុស ដោយ​ផ្លាស់​ប្ដូរ​កម្រិត​អាស៊ីដ និង​បាស នៅ​ក្នុង​កោសិកា ហើយ​រំខាន​ដល់​រេសិបទ័រ […]


ព័ត៌មាន

៦ ​ចំណុចពីការវិវត្ត និងវិធីការពារវីរុស​កូរ៉ូណាថ្មី គ្រប់គ្នាគួរដឹង!

វីរុស​ផ្លូវ​ដង្ហើម​ថ្មី ដែល​យើង​ស្គាល់​ថា ​វីរុសកូរ៉ូណាថ្មី ឬ 2019-nCov កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ដោយ​បាន​ឆ្លង​រាល​ដាល​លើ​មនុស្ស​រាប់​ម៉ឺន​នាក់ ក្នុង​ប្រទេស​ជា​ច្រើន រាប់​ទាំង​តំបន់​អាស៊ាន​ទៀត​ផង។ ការ​ឆ្លង​រាល​ដាល​វីរុសកូរ៉ូណា​ថ្មី ដែល​មាន​រោគ​សញ្ញា​ដូច​ជា​ជំងឺ​រលាក​សួត​មួយ​នេះ បាន​ជំរុញ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក ធ្វើ​ការ​ប្រកាស​អាសន្ន ដោយ​សារ​វា​បាន​ឆក់​យក​ជីវិត​មនុស្ស ៥៦០​នាក់ រួច​មក​ហើយ បើ​គិត​ត្រឹម​ថ្ងៃ​ព្រសហ្បតិ៍ សប្តាហ៍​នេះ។ ខាង​ក្រោម​នេះ គឺ​ចំណុច​សំខាន់ៗ​ទាំង ៦ ដែល​បង្ហាញ​ពី​ការ​ផ្ទុះ​ឡើង ការ​វិវត្ត និង​ស្ថានភាព​ជុំវិញ​ពិភពលោក ក្រោយ​ផ្ទុះ​ចេញ​វីរុសកូរ៉ូណា​ថ្មី​នេះ គ្នា​យើង​គួរ​ដឹង។ ១- ចិន មាន​ករណី​ឆ្លង និង​ស្លាប់​ច្រើន​បំផុត​លើ​លោក ពលរដ្ឋទូទាំង​ប្រទេស​ចិន ជាង ២​ម៉ឺន​នាក់ បាន​ឆ្លង​វីរុស​កូរូណា​ថ្មី ដោយ​ក្នុង​នោះ ខេត្ត​ហូប៉ី មាន​ការ​ឆ្លង​អាក្រក់​បំផុត។ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ថា អត្រា​អ្នក​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ថ្មី នឹង​កើន​ឡើង​កាន់​តែ​ច្រើន​ថែម​ទៀត ខណៈ​អាជ្ញាធរ​ចិន បាន​​ចេញ​វិធាន​ការ​បន្ទាន់​មួយ​ចំនួន ដើម្បី​ទប់​ស្កាត់​ការ​រីក​សាយ​ភាយ​មេរោគ​មរណៈ​ថ្មី​នេះ។ វិធាន​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ក្នុង​បណ្តា​ទីក្រុង​មួយ​ចំនួន​របស់​ខេត្ត ហូប៉ី ត្រូវ​គេ​អនុវត្ត ខណៈ​ពលរដ្ឋ​ទាំង​អស់ ត្រូវ​ស្នើ​ឲ្យ​ពាក់​ម៉ាស់​ការពារ ពេល​ចេញ​ទៅ​តាម​ទី​សាធារណៈ។ រដ្ឋាភិបាល​ចិន ក៏​បាន​បិទ​ទ្វារ​ទី​អារាម ទីក្រុង​បុរាណ និង​តំបន់​មួយ​ចំនួន​របស់​មហាកំពែង ក្នុង​ចេតនា​ទប់​ស្កាត់​ការរីក​សាយ​ភាយ​វីរុស​កូរូ៉ណា​ថ្មី។ ការ​រឹត​បន្តឹង​តាម​ទី​សាធារណៈ ចាប់​ផ្តើម​ឡើង​មួយ​សប្តាហ៍​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​ចូល​មក​ដល់ ដែល​ជា​ពេល​ពលរដ្ឋ​ចិន​រាប់​រយ​លាន​នាក់ ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត ខណៈ​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ចិន ត្រូវ​គេ​ពន្យា​ ៣ថ្ងៃ​បន្ថែម​ទៀត […]


ព័ត៌មាន

អ្នកផ្ទុក​វីរុសកូរ៉ូណាថ្មី​លើនាវាទេសចរណ៍ចូលចតនៅជប៉ុន​កើនឡើងដល់​២០​នាក់​

រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ កាន់​តែ​ព្រួយ​បារម្ភ​ខ្លាំង ក្រោយ​នាវា​ទេសចរណ៍​យក្ស​ឈ្មោះ Diamond Princess ទើប​បាន​ចូល​ចត​កំពង់​ផែទីក្រុង Yokohama  មាន​ភ្ញៀវ​ទេសចរ​តាម​នាវា​យក្ស​បាន​ឆ្លង​វីរុសកូរូ៉ណាថ្មី ក់ើន​ឡើង​ដល់​ជាង ២០នាក់។ ការ​រក​ឃើញ​អ្នក​ផ្ទុកវីរុសកូរូ៉ណាថ្មីលើ​នាវា​ទេសចរណ៍​យក្ស​នេះ នាំ​ឲ្យ​អ្នក​ជំនាញ​សុខាភិបាល​ជប៉ុន បាន​ព្រមាន​ពលរដ្ឋ​ក្នុង​ទីក្រុង Yokohama ថា​អាចកាន់​តែ​ប្រឈម​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​នេះ ព្រោះ​ការ​ឆ្លង​លើ​នាវា គឺ​ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង ជាង​ការ​ឆ្លង​រាល​ដាល​លើ​រថភ្លើង ឬ​យន្ត​ហោះ​ទៅ​ទៀត។ ​វីរុស​កូរ៉ូណាថ្មី​ ត្រូវ​បាន​អ្នក​ជំនាញ​ចាត់​ទុក​ជា​វីរុស​មរណៈ ព្រោះ​វា​ងាយ​ឆ្លង​ខ្លាំង​បំផុត តាម​រយៈ​ការ​កណ្តាស់ និង​ក្អក នៅ​ពេល​យើង​កំពុង​នៅ​ក្បែរ​អ្នក​ផ្ទុក​វីរុស និង​ចេញ​រោគ​សញ្ញា ក្នុង​រយៈ​ចម្ងាយ ១​ម៉ែត្រ។ អ្នក​ជំនាញ​ជប៉ុន​អះអាង​ថា លើ​យន្ត​ហោះ គឺ​ប្រឈម​ឆ្លង​ទាប​ជាង នាវា ព្រោះ​ដោយ​សារ​យន្ត​ហោះ មាន​ប្រព័ន្ធ​បន្សុទ្ធខ្យល់​ដែល​ផលិត​ឡើង​ដើម្បី​កំចាត់​មេរោគ និង​អតិសុខុមប្រាណ ឲ្យ​ធ្លាក់​ទៅ​លើ​ឥដ្ឋ តាម​រយៈ​ខ្យល់​បាញ់​ចុះ​មក​ក្រោយ កុំ​ឲ្យ​មេរោគ​ទាំង​នេះ អាច​ហើរ​ចូល​ផ្លូវ​ដង្ហើម​យើង​បាន។ អត្ថបទ​ពាក់​ព័ន្ធ ករណី​ថ្មីបំផុតទារកទើប​កើតបាន​៣០​ម៉ោងឆ្លងវីរុសកូរ៉ូណាថ្មី​នៅចិន​ អ្នក​ឆ្លងវីរុសកូរ៉ូណាថ្មី​ជាង ​៧០០នាក់នៅចិន​ស្ម័គ្រចិត្ត​ធ្វើ​តេស្ត​ឱសថប្រឆាំងវីរុស អ្នក​វិទ្យាសាស្រ្តចិន​រកឃើញ​ថ្នាំប្រឆាំងវីរុសកូរ៉ូណាថ្មីពីរ​បន្ថែមទៀត​ លោក Yasuhiro Kanatani សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ Tokai University និង​ជា​អ្នក​ឯកទេស​សុខភាព​សាធារណៈ បាន​ព្រមាន​ថា អត្រា​ឆ្លង​វីរុស​លើ​អ្នក​ដំណើរ​ដែល​ជិះ​នាវា​ទេសចរណ៍​យក្ស​កាន់​តែ​ខ្ពស់ និង​ក្នុង​ចំនួន​ដ៏ច្រើន ព្រោះ​អ្នក​ដំណើរ​ទាំង​អស់ បាន​ចំណាយ​ពេល​វេលា​ច្រើន​ក្បែរ​គ្នា អំឡុង​ពេល​ធ្វើ​ដំណើរ​តាម​នាវា។ ក្រោយ​នាវា​យក្ស Diamond Princess ចូល​ចត​នៅ​កំពង់​ផែ​ Yokohama […]


ព័ត៌មាន

មន្ត្រី​ក្រុង​សៀងហៃបានរកឃើញ​​ទារិកា​អាយុ​ ៧ខែ​ម្នាក់​​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី

​មន្ត្រី​សុខាភិបាល​នៅ​ទីក្រុង​សៀង​ហៃបាន​និយាយថា​ទារិកា​អាយុ​ទើប​៧​ខែ​ម្នាក់​បាន​ឆ្លង​វីរុសកូរ៉ូណា​ថ្មី ​អំឡុង​ពេល​ជួប​ជុំ​គ្រួសារ​កាលពី​ខែ​មករា​នេះ នៅ​ពេល​ដែល​យាយ​តា​ខាង​ម្ដាយ​របស់​នាង​បាន​ចេញ​ពី​ទីក្រុង​វូហាន មក​ដល់​សៀង​ហៃ​នៅ​ថ្ងៃ​ទី​២០​ខែ​មករា ហើយ​បាន​ស្នាក់​នៅ​ជាមួយ​គ្រួសារ​របស់​នាង​នៅ​ថ្ងៃ​បន្ទាប់។ មន្ត្រីបន្តថា​នៅ​ថ្ងៃ​ទី២៥ មករា យាយ​តា​របស់​ទារកខាងលើ​​បាន​រាយ​ការណ៍​ទៅ សមត្ថកិច្ច​សុខាភិបាល​ពី​ដំណើរ​ចេញ​ពី ទីក្រុង​វូហាន​របស់​ពួក​គាត់។ នៅ​ថ្ងៃ​ទី ២​ខែ​កុម្ភះ​នេះ តា​ខាង​ឪពុក​របស់​ទារក​ ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា​ផ្ទុកវីរុស​កូរ៉ូណា​ថ្មី​ ជា​ហេតុ​នាំ​ឲ្យ​​គ្រួសារ​​ទាំង​មូល​តម្រូវឲ្យ​​នៅ​ផ្ទះ​មិនឲ្យ​​ចេញ​ទៅ​ក្រៅ។ អត្ថបទពាក់ព័ន្ធ៖ មនុស្សប្រភេទណា ងាយប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាថ្មី? នៅ​ថ្ងៃ​បន្ទាប់ សមាជិក​គ្រួសារ​របស់​ទារក​​មួយ​ចំនួន ចាប់​ផ្ដើម​ចេញ​រោគ​សញ្ញា​ក្ដៅ​ខ្លួន ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ មន្ទីរពេទ្យ ដើម្បី​ដាក់​ឲ្យ​​នៅ​ដោយ​ឡែកនិង​ព្យាបាល។ រហូត​មក​ដល់ថ្ងៃ​ចន្ទ សប្តាហ៍នេះ​ គ្រូពេទ្យ​បាន​បញ្ជាក់​ថា ទារិកា​នោះ រួម​ទាំង​ម្ដាយ និង​យាយ​តា​ខាង​ម្ដាយ​របស់​នាង គឺ​សុទ្ធ​តែ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នេះ ប៉ុន្តែ​ស្ថាន​ភាព​សុខភាព​របស់​ពួកគាត់​គឺ​នៅ​ធម្មតា​ទេ។ បន្ទាប់​ពី​មាន​ករណី​នេះ មន្ត្រី​សុខាភិបាល​នៅ​ទីក្រុង​សៀង​ហៃ លោក Zheng Jin បាន​សង្កត់​ធ្ងន់​ថា អ្នក​ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅតំបន់​ដែល​ប៉ះពាល់​ដោយ​វីរុសកូរ៉ូណាថ្មី​​នេះខ្លាំង ត្រូវ​តែ​រាយការណ៍​ទៅ​សមត្ថកិច្ច និង​ដាក់ខ្លួន​ឯងឲ្យ​នៅ​ដាច់​ឆ្ងាយ​ពីអ្នក​ដទៃ។ ​លោក​ក៏​ឲ្យជា​​យោបល់​ដែរ​ថាប្រជា​ពល​រដ្ឋ​​នៅ​ក្នុង​អំឡុង​ពេល​នេះ គឺ​គួរ​តែ​នៅ​ក្នុង​ផ្ទះ ពុំ​គួរ​ជួបជុំ​សាច់​ញាតិ​ខាង​ក្រៅ​ឡើយ។ អត្ថបទពាក់ព័ន្ធ៖ ស្រ្តីផ្ទុកវីរុសកូរ៉ូណាថ្មីម្នាក់នៅចិន​សម្រាល​កូនជោគជ័យ និងមិន​ឆ្លងជំងឺ WHO ប្រកាស​អាសន្នទូទាំងពិភព​លោកករណី​វីរុសកូរ៉ូណាថ្មី​ មានផ្ទៃពោះគួរថែខ្លួនបែបណា ដើម្បីគេចផុតពីវីរុសកូរ៉ូណាថ្មី? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ក្ដីសង្ឃឹមថាមាន​វ៉ាក់សាំងHIVត្រូវបាត់បង់ ក្រោយការ​សាកល្បងបរាជ័យ​

ក្ដី​សង្ឃឹម​ក្នុង​ការ​រក​ឃើញ វ៉ាក់សាំង​ការពារ​វីរុស HIV ត្រូវ​បាន​រលាយ​សាប​សូន្យ​ហើយ​បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​សាក​ល្បង​វ៉ាក់សាំង​ប្រឆាំង វីរុសHIV​​ត្រូវ​​បរាជ័យ។ វិទ្យាស្ថាន​សុខភាព​ជាតិ (National institutes of health) អាមេរិក​បាន​បញ្ឈប់​ការធ្វើ​តេស្ត​សាក​ល្បង HVTN 702 ទៅ​លើ​មនុស្ស ៥០០០នាក់ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដោយ​សារ​តែ​បន្ទាប់​ពី​ចាក់វ៉ាក់សាំង​ហើយ​​ហើយ វា​មិន​អាច​ការពារ​ពីវីរុស HIV បាន។ អ្នក​ជំនាញ​បាន​បង្ហាញ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​ការ​ស្វែង​រក​វ៉ាក់​សាំង​ការពារ​ពី​វីរុស HIV គឹ​នៅ​តែ​បន្ត។ វ៉ាក់សាំង​ថ្មី​ដែល​យក​មក​សាក​ល្បង​នេះ គឺ​យក​លំនាំ​តាម​វ៉ាក់សាំង​ដំបូង ដែល​ឃើញ​មាន​ប្រសិទ្ធភាព​ខ្លះ ប្រឆាំង​វីរុស នៅ​ក្នុង​ការ​តេស្ត​សាក​ល្បង RV144 clinical trial នៅ​ប្រទេស​ថៃ។ គួរ​បញ្ជាក់​ដែរ​ថា វីរុស HIV មាន​ច្រើន​ប្រភេទ​ខុស​ៗ គ្នា ហើយ​វ៉ាក់​សាំង​ដែល​ផលិត​ឡើង​នេះ គឺ​ធ្វើ​តាម​ប្រភេទ​ដែល​មាន​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស អាហ្វ្រិក​ខាង​ត្បូង ដែល​ជា​ប្រទេស​មាន​អត្រា​ឆ្លង​វីរុស HIV ច្រើន​បំផុត ក្នុង​ពិភព​លោក។ វេជ្ជបណ្ឌិត Anthony Fauci ដែល​ជា​មន្ត្រី​មក​ពី វិទ្យាស្ថាន​សុខភាព​ជាតិអាមេរិក​បាន​និយាយ​ថា វ៉ាក់​សាំងប្រឆាំង​វីរុស HIV គឺ​ជា​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​បញ្ចប់​ជំងឺ​នេះ​នៅ ទូទាំង​ពិភព​លោក ហើយ​លោក​បាន​ដាក់​ក្ដី​សង្ឃឹម​ថា​វ៉ាក់​សាំង​នេះ​នឹង​មាន​ប្រសិទ្ធភាព ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ ដែល​វា​មិន​អាច​ទៅរួចទៅ​វិញ។ តែ​យ៉ាង​នេះ​ក្ដី […]


ព័ត៌មាន

ចម្ងល់ និងពាក្យចចាមអារ៉ាមនានា ពាក់ព័ន្ធនឹងវីរុសកូរ៉ូណាថ្មី

ដើម្បី​បកស្រាយ​ពាក្យ​ចចាមអារ៉ាម​ផ្សេងៗ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចេញ​មុខ​ឆ្លើយ​សំណួរ និង​ពន្យល់​ពី​រឿង​មួយ​ចំនួន​ទាក់ទិន​នឹង​វីរុសកូរ៉ូណាថ្មី។ ខាងក្រោម​នេះ​ជា​សំណួរ​ចម្លើយ​ពេញ​និយម​ជាង​គេ ដែល​អ្នក​លេង​បណ្ដាញ​សង្គម​តែងតែ​លើក​ឡើង​សួរ៖ ១- ខ្ទឹម​ស​ សំណួរ៖ តើ​ការ​ញ៉ាំ​ខ្ទឹម​ស​ ពិតជា​អាច​ជួយ​ការ​ពារ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​បាន​មែន ឬ​ទេ? ចម្លើយ៖ ខ្ទឹម​ស គឺ​ជា​គ្រឿងទេសជំនួយសុខភាព​ ​និង​​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​មេរោគ និង​បាក់តេរី​មួយ​ចំនួន។ តែ​ទោះជាយ៉ាងណាក៏ដោយ​គ្មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា វា​អាច​ជួយ​ការពារ​វីរុស​កូរ៉ូណា​ថ្មី​បាន​ឡើយ។ ២- អីវ៉ាន់​ផ្ញើ​ពី​ចិន សំណួរ៖ តើ​យើង​មាន​សុវត្ថិភាព​ទេ ដែល​ទទួល​សំបុត្រ ឬ​កញ្ចប់​អីវ៉ាន់​ផ្សេង​ៗ​ពី​ប្រទេស​ចិន? ចម្លើយ៖ អ្នក​ទទួល​កញ្ចប់​អីវ៉ាន់​ដែល​ផ្ញើ​ពី​ប្រទេស​ចិន​មិន​មាន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ទេ។ ព្រោះ​ថា​មេរោគ​នេះ​ឆ្លង​មិន​យូរ​ឡើយ នៅ​លើ​វត្ថុ​ដូចជា​សំបុត្រ ឬ​កេស ​ឡាំង។ ៣- ប្រេង​ល្ង សំណួរ៖ តើ​ការ​ដាក់​ប្រេង​ល្ង​តាម​ខ្លួន អាច​រាងរាំង​វីរុស​កូរ៉ូណា​ថ្មី​មិន​ឲ្យ​ចូល​ក្នុង​ខ្លួន​ដែរឬ​ទេ? ចម្លើយ៖ ប្រេង​ល្ង​មិន​សម្លាប់​មេរោគ​នេះ​បាន​ទេ។ មាន​ថ្នាំ​គីមី​មួយ​ចំនួន​អាច​សម្លាប់​មេរោគ​វីរុស​កូរ៉ូណា​ថ្មី​បាន ក្នុង​នោះ​មាន​ថ្នាំ​សម្លាប់​មេរោគ​ដែល​មាន​ផ្សំ​ពី​សារធាតុ​ក្លរ / ក្លរីន អេតាណុល ៧៥% អាស៊ីដ peracetic និង chloroform ។ ៤- ផ្សែង សំណួរ៖ តើ​ផ្សែង​បារី ហ្គាស​កាំជ្រួច និង​ផាវ​អាច​ទប់ស្កាត់​រារាំង​វីរុស​កូរ៉ូណា​ថ្មី​អត់? ចម្លើយ៖ ការ​ស្រូប​ផ្សែង​អស់​ទាំង​នោះ​ចូល​ក្នុង​ផ្លូវ​ដង្ហើម​មាន​គ្រោះ​ថ្នាក់​ខ្លាំង ហើយ​មិន​អាច​សម្លាប់​វីរុស​កូរ៉ូណា​ថ្មី​ឡើយ។ ៥- វ៉ាក់សាំង​សួត សំណួរ៖ តើ​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​សួត អាច​ការពារ​វីរុស​កូរ៉ូណា​ថ្មី​អត់? ចម្លើយ៖ អត់​ទេ! វ៉ាក់សាំង​ប្រឆាំង​ជំងឺ​រលាក​សួត​ដូចជា​វ៉ាក់សាំង​ជំងឺ​រលាក​សួត និង​វ៉ាក់សាំង​ផ្ដាសាយ​ប្រភេទ Haemophilus សុទ្ធតែ​មិន​អាច​ផ្ដល់​ការ​ការពារ​ប្រឆាំង​វីរុស​កូរ៉ូណា​ថ្មី​បាន​ទាំងអស់។ អត្ថបទពាក់ព័ន្ធ៖ អ្នកជំនាញពន្យល់ពីប្រភេទម៉ាស់អាចការពារវីរុសកូរ៉ូណាបានពិតប្រាកដ ម៉ាស់ធម្មតា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ