ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

តើ​អ្វី​ជា​ចត្តាឡីស័ក?

ចត្តាឡីស័ក (ចត្តាឡី មាន​ន័យ​ថា ៤០ និង ស័ក​មាន​ន័យ​ថា​រយៈពេល) ឬជាភាសាបរទេស​ថា Quarantine  គឺ​ប្រើ​សំដៅ​លើ​ការ​ការពារ​កុំឲ្យ​ជំងឺ​រាត​ត្បាត​រីក​រាល​ដាល​​ឆ្លង​ទៅ​អ្នក​ដទៃ ដោយ​ដាក់​អ្នក​ជំងឺ​ឲ្យ​​រស់​នៅ​ដាច់​ដោយ​ឡែក​ចេញ​ឆ្ងាយ​ពី​អ្នក​ដទៃ​ដែល​មិន​មាន​ជំងឺ។ ពាក្យ Quarantine (ចត្តាឡីស័ក) គឺ​ត្រូវ​បាន​ប្រើ​ប្រាស់​ដំបូង​នៅ​ប្រទេស អ៊ីតាលី នៅ​ទីក្រុង​វឺនីស (Venice) ដែល​សំយោគ​ចេញ ពី​ពាក្យ​អ៊ីតាលី ថា “Quarantino” ដែល​មាន​ន័យថា ៤០ (សែសិប)។ ពាក្យ​នេះ​ត្រូវ​បាន​ប្រើ​នៅ​សម័យ​កាល​ជំងឺ​អាសន្នរោគ​ខ្មៅ (Black plaque) ដែល​កើត​មាន​នៅ​តំបន់​អ៊ឺរ៉ុប​នៅ​សតវត្ស​ទី​១៤ ដោយ​រដ្ឋបាល​ក្រុង​វឺនីស កំណត់ឲ្យ​​រាល់​សមាជិក​នាវិក​ ​កម្មករ​ និង​អ្នក​ដំណើរ​ទាំង​អស់ នៅ​ក្នុង​កប៉ាល់​ដែល​ចូល​ចត​កំពង់​ផែ​នៅ​ទីក្រុង​នេះ ត្រូវ​ស្ថិត​នៅ​លើ​កប៉ាល់​របស់​ខ្លួន និង​មិន​អនុញ្ញាត​ឲ្យ​​ឡើង​គោក​ ចំនួន​៤០​ថ្ងៃ។ នាពេល​បច្ចុប្បន្ន​នេះ រាល់​ពេល​ដែល​មាន​ជំងឺ​អាសន្នរោគ​រាតត្បាត​ម្ដង​ៗ រយៈ​ពេល​ដែល​ត្រូវ​ប្រើ​ក្នុង​ការ​ធ្វើ​ចត្តាឡីស័ក គឺ​ខុស​ៗ​គ្នា​ទៅ​តាម​ប្រភេទ​ជំងឺ ហើយ​ការ​គ្រប់​គ្រង គឺ​មន្ត្រី​រដ្ឋាភិបាល​ឬ​អ្នក​បច្ចេកទេស​សុខាភិបាល​ជា​អ្នក​គ្រប់​គ្រង​បន្ទប់​ចត្តាឡីស័ក​នេះ។ (ប្រភព​៖មន្ទីរសុខាភិបាលខេត្តកោះកុង) គួរ​បញ្ជាក់​ដែរ​ថា​នៅ​ក្នុង​អំឡុង​ពេល​ដែល​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី ដែល​បង្ក​ដោយ​វីរុស​​កូរ៉ូណា​ថ្មី​ដែល​ផ្ទុះ​នៅ​ទីក្រុង​វូហាន​ប្រទេស​ចិន​នោះ រដ្ឋាភិបាល​ប្រទេស​ជា​ច្រើន​ បាន​ដាក់​រយៈពេល​ក្នុង​ការ​ធ្វើ​ចត្តាឡីស័ក ដោយ​ដាក់​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន​ទាំង​នោះ ឲ្យ​​នៅ​ដាច់​ដោយ​ឡែក​ចំនួន​១៤​ថ្ងៃ សិន ​នៅ​ក្នុង​បន្ទប់ដាច់​ដោយ​ឡែក​ពី​គេ​ក្នុង​មន្ទីពេទ្យ ឬ​អគារណាមួយដាច់​ដោយ​ឡែក ហើយ​ប្រសិន​បើ​អ្នក​ដំណើរ​ទាំង​នោះ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​នោះ​ទេ ទើប​អាច​អនុញាតឲ្យ​ចេញ​ពី​បន្ទប់​ចត្តាឡីស័ក​នោះ​បាន។ អត្ថបទពាក់ព័ន្ធ៖ “​ជា​កាតព្វកិច្ចខ្ញុំ” ​សម្តី​វេជ្ជបណ្ឌិត​បារាំង បដិសេធ​​ចាក​ចេញ​ពី​ទីក្រុងវូហាន WHO ប្រកាស​អាសន្នទូទាំងពិភព​លោកករណី​វីរុសកូរ៉ូណាថ្មី​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


ព័ត៌មាន

WHO ប្រកាស​អាសន្នទូទាំងពិភព​លោកករណី​វីរុសកូរ៉ូណាថ្មី​

អង្គការសុខភាព​ពិភព​លោក​កាលពីយប់​មិញ​បាន​ប្រកាស​អាសន្នជា​លក្ខណៈសកល​​ចំពោះការ​រាតត្បាត​នៃវីរុសកូរ៉ូណា​ថ្មី ដែល​បាន​ផ្ទុះ​ឡើង​នៅប្រ​​ទេស​ចិន​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ។​ អង្គការ​សុខភាព​ពិភព​លោក​យប់​មិញ​បាន​ប្រកាស​ថា៖ «មូល​ហេតុ​ដែល​ត្រូវ​ប្រកាស​អាសន្ន​នេះគឺមិន​មែន​តែអ្វី​ដែល​កំពុង​កើត​ឡើង​តែ​នៅ​ក្នុង​ប្រ​ទេសចិន​នោះទេ តែវា​កំពុង​កើត​មាន​ឡើងនៅប្រទេស​ផ្សេង​ទៀត»។ ប្រ​ភព​ដដែល​បញ្ជាក់ថា​អ្វី​ដែល​គួរ​ឲ្យ​បារម្ភនោះ​គឺវីរុកូរ៉ូណាថ្មីនេះអាច​រាលដាល​ទៅ​កាន់​ប្រទេស​កាន់តែច្រើន ជាពិសេស​ប្រទេស​ដែល​មាន​ប្រ​ព័ន្ធ​សុខាភិបាល​ទន់ខ្សោយ។ គិត​មក​ដល់ពេល​នេះ ចំនួន​អ្នក​សា្លប់​ដោយ​សារ​វីរុស​កូរ៉ូណា​ថ្មី​នៅ​ប្រ​ទេស​ចិន​មានយ៉ាង​ហោចណាស់​ចំនួន​២១៣នាក់ និង​វីរុសកូរ៉ូណាថ្មីនេះបាន​ឆ្ល​ងទៅ​កាន់​មនុស្សយ៉ាងតិច​៩ ៨២១ នាក់​ ក្នុង​នោះ​៩ ៦៨៩ នាក់​នៅក្នុង​ប្រ​ទេសចិន​តែឯង។ អង្គការសុខភាពពិភព​លោក​បញ្ជាក់ថា​មាន​ប្រទេស​១៨​ ក្រៅពី​ចិន​បានប្រកាសពី​ការឆ្លង​វីរុសកូរ៉ូណាថ្មី និង​មាន​៩៨​ករណី​នៅ​ក្នុង​ប្រទេសទាំង​នោះ។ ក្នុង​ចំណោម​ករណី​ឆ្លង​វីរុសកូរ៉ូណាថ្មីនេះ មាន​ចំនួន​ប្រាំបី​ករណី​ឆ្លងពី​មនុស្សទៅមនុស្ស មាន​ក្នុង​ប្រទេស​វៀតណាម អាល្លឺម៉ង់ ជប៉ុន និង​សហរដ្ឋអាមេរិក។ អត្ថបទពាក់ព័ន្ធ៖ មានផ្ទៃពោះគួរថែខ្លួនបែបណា ដើម្បីគេចផុតពីវីរុសកូរ៉ូណាថ្មី? មនុស្សប្រភេទណា ងាយប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាថ្មី? ម៉ាស់ធម្មតា និងម៉ាស់ KN95 អាចពាក់បានប៉ុន្មានម៉ោង? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អ្នក​ស្រាវជ្រាវចិន​រក​ឃើញថ្នាំបីមុខ​ ជឿថាមានប្រសិទ្ធភាពព្យាបាល​វីរុសកូរ៉ូណាថ្មី

អ្នក​ស្រាវ​ជ្រាវ​របស់​ប្រទេស​ចិន​បាន​រក​ឃើញ​ថ្នាំ​បី​មុខ​កំពុង​តែ​មាន​ប្រើ​ប្រាស់ ត្រូវ​គេ​គិត​ថា​មាន​ប្រសិទ្ធភាព​ល្អ​ក្នុង​ការ​ទប់​ស្កាត់​វីរុសកូរ៉ូណាថ្មី​ (2019-nCoV) នៅ​ក្នុង​កម្រិត​ទប់​ស្កាត់​ត្រង់​កោសិកា (Cellular level)។ ថ្នាំ​ទាំង​បី​មុខ​ដែល​លើក​ឡើង​ខាង​លើ​នេះ​រួម​មាន ថ្នាំ រេមដេស៊ីវៀ (Remdesivir) ថ្នាំ ក្លរ៉ូគីន (Chloroquine) និងថ្នាំ រីតូណាវៀ (Ritonavir) ។ ថ្នាំ​ទាំង​បី​នេះ គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ស្នើ​សុំ​និតិវិធី ដើម្បី​ទទួល​បាន​ការ​យល់​ព្រម​ក្នុង​ការ​ប្រើ​ប្រាស់។ នេះ​បើ​តាម​កាសែត Hubei Daily លើក​ឡើង​នៅ​ថ្ងៃ​ពុធ នេះ។ ការ​រក​ឃើញ​នេះ គឺ​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​បណ្ឌិត្យ​សភា យោធា ផ្នែក​វេជ្ជសាស្ត្រ​ប្រទេស​ចិន និង​វិទ្យាស្ថាន វីរុស​សាស្ត្រ ទីក្រុង​វូហាន (WIV) ក្រោម​ការ​គ្របគ្រង​របស់​បណ្ឌិត្យ​​សភា វិទ្យាសាស្រ្ត​​ប្រទេស​ចិន (CAS)។ មុន​ការ​ស្រាវ​ជ្រាវ​រក​ឃើញ​នេះ អ្នក​វិទ្យាសាស្ត្រ មក​ពី​វិទ្យាស្ថាន Materia Medica នៅ​ទីក្រុង​សៀង​ហៃ បាន​ជ្រើស​រើស​យក​ថ្នាំ​ពេទ្យ​ ផលិត​ផល​សារធាតុ​ជីវសកម្ម​ពី​ធម្មជាតិ និង​ថ្នាំ​បុរាណ​ចិន​ជាង៣០​មុខ ដើម្បី​ធ្វើ​​ពិសោធ​ស្វែង​រក​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​ព្យាបាល​លើ​វីរុស​​កូរ៉ូណា​ថ្មីនេះ ក្នុង​នោះ​រួម​មាន​ថ្នាំ​ប្រឆាំង​ជំងឺ HIV ចំនួន ១២​មុខ ថ្នាំ​ប្រឆាំង​វីរុស​លើ​ប្រព័ន្ធ​ដង្ហើម ២មុខ ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ផ្លូវ​ចិត្ត (Anti-Schizophrenia) ចំនួន​មួយ​មុខ និង​ថ្នាំ​ទប់​ប្រព័ន្ធ​ភាព​ស៊ាំ មួយ​មុខ […]


ព័ត៌មាន

​មន្ទីរពេទ្យ​ចិន​សម្រាប់តែអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី ថា​ប្រើពេលតែ ៦ថ្ងៃ សង់ជិតរួចហើយ

មន្ទីរពេទ្យសម្រាប់​ដោះស្រាយ ទល់​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី កូរ៉ូណា​ ​Huoshenshan ​កំពុង​​សាងសង់​នៅ​ទីក្រុង​វូហាន ​ដោយ​ប្រើ​រយៈ​​​​តែ​ ៦​ថ្ងៃ​ ដោយ​យក​គំរូ​តាម​មន្ទីរ​ពេទ្យ​ Xiaotangshan នៅ​​ក្រុង​ប៉េកាំង កាល​ពី​ឆ្នាំ ២០០៣ ដើម្បី​ប្រឆាំង នឹង​ជំងឺ SARS ជិត​រួច​ហើយ ព្រោះ​ប្រើកម្លាំង​ពលកម្ម​កម្មករ​រាប់​ពាន់​នាក់ និង​គ្រឿង​ចក្រ រាប់​រយ ​ហើយ​ការ​​សាង​សង់​ទាំង​យប់​ទាំង​ថ្ងៃ ទៅតាមផែនការ។ មន្ទីរ​ពេទ្យ Huoshenshan ​នេះ​ចាប់​ផ្ដើម​បើក​ការដ្ឋាន​​សាង​សង់ កាល​ពី​​​ថ្ងៃ​សៅរ៍ ទី ២៥ មករា សប្ដាហ៍​មុន បន្ទាប់​ពី​តួលេខ ការ​ឆ្លងរាលដាល និង​អ្នក​ស្លាប់​កើន​ឡើង​យ៉ាង​គំហុក​នៅ​ទីក្រុងវូហាន គួរ​ឲ្យ​បារម្ភបំផុត ​​អាច​ចាប់​ផ្ដើម​បើ​ក​ទទួល​អ្នក​ជំងឺ​ចាប់​ពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ខាង​មុខ​នេះ​តទៅ ដោយ​កែប្រែ​ទី​ទទេ ទៅជា​អគារ​មន្ទីរពេទ្យ ទទួល​អ្នក​ជំងឺ​ពី​ចន្លោះ ៧០០ ទៅ ១ ០០០គ្រែ ក្នុង​ទំហំ​​ ២៥ ០០០ម៉ែត្រ​ក្រឡា។ មន្ទី​ពេទ្យ​ដែល​សម្រុក​សង់ និង​បញ្ចប់​ការ​សង់​ត្រឹម ៦ថ្ងៃ​នេះ ​​ប្រើសារធាតុ​ប្លាស្ទិក ប៉ូលីអេទីឡែន​កំហាប់ក្រាស់ ​ដែល​ការពារ​ពីលេច​ចេញ​ក្រៅ​របស់​សារធាតុ​រាវដែល​ពុល និង​វីរុស​​ កុំឲ្យ​លេច​ចេញ​មក​ក្រៅ នេះ​​បើ​តាម​ការ​បញ្ជាក់​ពី​វិស្វករ​សាង​សង់​មន្ទីរពេទ្យ។ ​ គួរ​បញ្ជាក់​ដែរ​ថា​បន្ទប់​សម្រាប់​ដាក់​អ្នក​ជំងឺ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ដំបូង […]


ព័ត៌មាន

អូស្ត្រាលី​ជោគជ័យ​បណ្តុះ​គំរូ​វីរុសកូរ៉ូណាថ្មី​ ជា​ក្តី​សង្ឃឹម​​ដល់​ការ​បង្កើត​វ៉ាក់សាំង​ឆាប់ៗ​នេះ

ដំណឹង​ល្អ! អ្នក​វិទ្យាសាស្ត្រ​អូស្ត្រាលី ជោគ​ជ័យ​លើ​ការ​បណ្តុះ​គំរូវីរុសកូរ៉ូណាថ្មី​ ហើយ​ត្រូវ​គេ​ជឿ​ថា អាច​ជួយ​ដល់​យុទ្ធនាការ​ទប់​ស្កាត់​ការរីក​រាលដាល​មេរោគ​ផ្លូវ​ដង្ហើមមួយនេះ​​បាន និង​បង្កើត​វ៉ាក់សាំង​ការពារ​បានឆាប់ៗ​ខាង​មុខ។ វិទ្យាស្ថាន​ស្រាវ​ជ្រាវ​មេរោគ​ឆ្លង និង​ប្រព័ន្ធ​ភាព​ស៊ាំ Peter Doherty ប្រទេស​អូស្ត្រាលី មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​មែលប៊ន នៅ​ថ្ងៃ​ពុធ​នេះ បាន​ទទួល​ជោគជ័យ​ទាំង​ស្រុង​លើ​កិច្ច​ប្រឹង​ប្រែង​បណ្តុះ​គំរូវីរុសកូរ៉ូណាថ្មី​ក្នុង​មន្ទីរ​ពិសោធ​ន៍​របស់​ខ្លួន ដោយ​ថែម​ទាំង​អះអាង និង​ចែក​រំលែក​វីរុស​គំរូ ដែល​ធំលូត​លាស់​ក្នុង​រាង​កាយ​មនុស្ស ទៅ​កាន់​អង្គការ​សុខភាព​ពិភពលោក ក៏​ដូច​ជា មន្ទីរ​ពិសោធន៍​​អន្តរ​ជាតិ​ផ្សេង​ទៀត ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​រីរុសកូរ៉ូណាថ្មី​ជុំ​វិញ​ពិភពលោក។ បណ្តាញ​ព័ត៌​មាន Australian Broadcasting Corp បាន​រាយការណ៍​ថា មន្ទីរ​ពិសោធ​ន៍​មួយ​ក្នុង​ប្រទេស​ចិន ក៏​ជោគជ័យ​លើ​ការ​បណ្តុះ​វីរុសកូរ៉ូណាថ្មីនេះ​ដូច​គ្នា ប៉ុន្តែ​ពួក​គេ​បាន​ចែក​រំលែក​ព័ត៌មាន​ទៅ​កាន់​ពិភពលោក​ពាក់​ព័ន្ធ​ជា​មួយ​ហ្សែនរបស់វីរុសតែ​​ប៉ុណ្ណោះ ដោយ​មិន​​បាន​បង្ហាញ​វីរុស​គំរូ​ជាក់​លាក់​នោះ​ឡើយ។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​វេជ្ជបណ្ឌិត Julian Druce ប្រធាន​មន្ទីរ​ពិសោធន៍​នៃ​វិទ្យាស្ថាន Peter Doherty បញ្ជាក់​ថា ការ​ទទួល​បាន​វីរុស​​គំរូ​ពិត​ប្រាកដ មាន​ន័យថា​យើង​មាន​សមត្ថភាព​វាយ​តម្លៃ ពិនិត្យ​ទៅ​លើ​គ្រប់​វិធី​សាស្ត្រ​ធ្វើ​តេស្ត​វីរុស​​ទាំង​អស់ ដើម្បី​ប្រៀប​ធៀប​ទៅ​បម្រែ​បម្រួល​ជាក់​លាក់​របស់​វីរុសកូរ៉ូណាថ្មី​នេះ។ អត្ថបទ​ពាក់​ព័ន្ធ៖ វ៉ាក់សាំងវីរុសកូរ៉ូណាថ្មី អាចស៊ីពេល​រាប់ខែមុន​នឹង​ប្រើលើមនុស្សបាន​ ក្ដៅៗ! ថៃរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី៦ករណី​បន្ថែម​ សរុប​ឡើង​ដល់ ១៤ ករណី​ អ្នកជំនាញវេជ្ជសាស្ត្រ៖ អ្នកឆ្លង​វីរុសកូរ៉ូណាថ្មី​អាចនឹងជាសះស្បើយ​វិញ​ “វីរុស​ដែល​យើង​ប​ណ្តុះ​បាន នឹង​ត្រូវ​ប្រើ​ជា​ធនធាន​ពិសោធ​សម្រាប់​គ្រប់​មន្ទីរ​ពិសោធន៍​​សុខភាព​សាធារណៈ​ទាំង​អស់​ទូ​ទាំង​ប្រទេស ហើយ​ក៏​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពិសោធន៍​​ផ្សេង​ទៀត ដែល​ធ្វើ​ការ​ជិត​ស្និទ្ធ​ជា​មួយ WHO។" នេះ​ជា​ការ​បន្ថែម​របស់​លោក Julian Druce។ មក​ទល់​នឹង​ពេល​នេះ វីរុសកូរ៉ូណាថ្មី​​ដែល​ផ្ទុះ​ចេញ​ពី​ទីក្រុង […]


ព័ត៌មាន

ប្រទេសចិន៖ ពូកែឡើង​ថ្លៃម៉ាស់ពេក អាជ្ញាធរពិន័យ​ឱសថស្ថាន​មួយ​កន្លែង​ជាង​៤សែន​ដុល្លារ​

អាជ្ញាធរចិននឹង​ពិន័យ​រដ្ឋបាល​លើ​ឱសថស្ថាន​មួយ​កន្លែងក្នុងទីក្រុង​ប៉េកាំង​គិតជាប្រាក់ជាង​បួន​សែ​ន​ដុល្លារអាមេរិក​បន្ទាប់ពី​ឱសថស្ថាននេះ​​បាន​តំឡើង​ថ្លៃម៉ាស់​ប្រាំមួយ​ដង​ថ្លៃ​ជាង​តម្លៃ​ធម្មតា។ រដ្ឋអំណាច​ចិន​បាន​និយាយ​​នៅ​ថ្ងៃ​នេះ​ថា​ឱសថស្ថាន​Beijing Jimin Kangtai បានតំឡើង​ថ្លៃម៉ាស់​ N95 ពី​មួយ​ប្រ​អប់ថ្លៃ​១៤៣យ័ន ទៅ​៨៥០​យ័ន ក្នុងពេល​ដែល​វីរុសកូរ៉ូណា​ថ្មីកំពុង​រាលដាល​ខ្លាំង។ បើ​តាម​អាជ្ញាធរចិន​ឱសថស្ថាន​ខាង​លើ​​ត្រូវ​ពិន័យជា​ប្រាក់​៣លាន​យ័ន ឬជាង​៤សែន​ដុល្លារអាមេរិក។ គួរ​បញ្ជាក់វីរុសកូរ៉ូណាថ្មីនេះ​បាន​រាល​ដាល​ខ្លាំង​ និងបាន​សម្លាប់​មនុស្សជាង​១៣០​​នាក់ និង​បាន​ឆ្លងជាង​៦០០០​​ករណីហើយ​គិត​​តត្រឹម​ថ្ងៃនេះ។ អត្ថបទពាក់ព័ន្ធ៖  វ៉ាក់សាំងវីរុសកូរ៉ូណាថ្មី អាចស៊ីពេល​រាប់ខែមុន​នឹង​ប្រើលើមនុស្សបាន​ អ្នកជំនាញវេជ្ជសាស្ត្រ៖ អ្នកឆ្លង​វីរុសកូរ៉ូណាថ្មី​អាចនឹងជាសះស្បើយ​វិញ​ ប្រធាននាយកដ្ឋានជំងឺឆ្លងអះអាងថា ជនជាតិចិនមានផ្ទុកវីរុសកូរ៉ូណាថ្មីជាសះស្បើយហើយ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អាប់ដេត៖ ស្ថានភាពសុខភាពជនជាតិចិនឆ្លងវីរុសកូរ៉ូណាថ្មី នៅខេត្តព្រះសីហនុ

ស្ថានភាព​អ្នក​ជំងឺ​រលាក​សួត​បង្ក​ឡើង​ដោយវីរុសកូរ៉ូណាថ្មី ជា​ជន​ជាតិ​ចិន ឈ្មោះ JIA JIANHUA មាន​សុខភាព​ល្អ​ គ្មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ទេ នេះ​បើ​តាម​ការ​ឲ្យ​ដឹងពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល នៅ​វេលា​ម៉ោង ១២ ថ្ងៃត្រង់​នេះ។ ក្នុង​នោះ​ដែរ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បាន​បញ្ជាក់​ថា ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​ប៉ះពាល់ និង​ជិះ​យន្តហោះ​ជាមួយ​អ្នក​ជំងឺ តែ​អ្នក​ទាំង​នោះ​មក​ដល់​ពេល​នេះ​ពុំ​មាន​ចេញ​រោគ​សញ្ញា​អ្វី​នៅ​ឡើយ ហើយ​មន្រ្តី​ជំនាញ​នឹង​បន្ត​តាម​ដាន​សុខភាព​អ្នក​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ​ទាំង​អស់​ជារៀង​រាល់​ថ្ងៃ។ គិត​មក​ដល់​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០​នេះ ប្រទេស​កម្ពុជា​រក​ឃើញ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​តែ​១​ករណី​ប៉ុណ្ណោះ ពុំ​ទាន់​រក​ឃើញ​ករណី​ថ្មី​ទៀត​ទេ។ ជន​ជាតិ​ចិន ភេទ​ប្រុស អាយុ ៦០ ឆ្នាំ ដែល​រក​ឃើញ​មាន​ឆ្លងវីរុស​កូរ៉ូណាថ្មី​នោះ បាន​ធ្វើដំណើរ​មកពី​ក្រុង​ វូហាន​ ជាមួយ​គ្រួសារ​ ៣ នាក់ផ្សេងទៀត ដោយ​ចេញ​ដំណើរ​ពីក្រុង​ វូហាន​ មក​ក្រុង​ព្រះសីហនុ​ ថ្ងៃទី​ ២៣​ មករា ហើយ​ចេញ​រោគ​សញ្ញា​ នៅថ្ងៃទី២៥​ មករា​ (គ្រុនក្តៅ​ ហៀរសំបោរ) និង​​យក​វត្ថុ​វិភាគ​នៅថ្ងៃទី ២៦​ មករា​ ដោយឃើញលទ្ធផលវិជ្ជមាន​នៅថ្ងៃទី ២៧​ មករា​ ដោយ​វិទ្យាស្ថាន​ ប៉ាស្ទ័រ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


ព័ត៌មាន

ការពារខ្លួនពីវីរុសកូរ៉ូណាថ្មី ហេតុអីតម្រូវឲ្យលាងសម្អាតដៃញឹកញាប់?

នៅ​ក្នុង​សារ​អប់រំ​សុខភាព​ស្តី​ពី​ការ​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) ក៏​ដូច​ជា​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​លាង​សម្អាត​ដៃ​ជាមួយ​នឹង​សាប៊ូ និង​ទឹក​ស្អាត ឬ​ទឹក​លាង​ដៃ​ដែល​មាន​ជាតិ​អាល់កុល​ហ្សែល។ ហេតុអី​តម្រូវ​ និង​ក្រើន​រម្លឹក​ឲ្យ​​យើង​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន បកស្រាយ​ថា លាង​សម្អាត​ដៃ​ជា​ការ​បង្កើន​អនាម័យ​ផ្ទាល់​ខ្លួន និង​អាច​កម្ចាត់​មេរោគ​បាន នៅ​រាល់​ពេល​យើងប៉ះពាល់​អ្នក​ជំងឺ ឬ​ប្រឡាក់​ប្រឡូកជាមួយ​សារធាតុរាវ​អ្វីមួយ។ លោក​វេជ្ជបណ្ឌិត​ថា ដៃ​យើង​មាន​តួនាទី​ចាប់​កាន់ ឬ​ប៉ះ​អ្វី​មួយ ដូច្នេះ​ងាយ​ចម្លង​ភាព​កខ្វក់​មក​តាម​ជាមួយ ហើយ​ទម្លាប់​របស់​យើង​ទៀត​សោត គឺ​តែង​យក​ដៃ​ទៅ​ប៉ះ​ជាមួយ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ មាន ច្រមុះ មាត់ ដែល​ជា​កន្លែង​ងាយ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម។ “ដៃ​យើង​ឧស្សាហ៍​យក​ទៅ​កេះ​ច្រមុះ ញីភ្នែក ខ្ទប់​មាត់ ខ្ទប់​ច្រមុះ ពេល​យក​ដៃ​ប្រឡាក់​មក​ជូត​ភ្នែក​ ជូត​មាត់​ធ្វើ​ឲ្យ​ងាយ​ឆ្លង​មេរោគ​បំផុត អ៊ីចឹង​ហើយ​ទើប​ក្បួន​ពេទ្យ​ណែនាំឲ្យ​លាង​សម្អាត​ដៃ​ឲ្យ​ញឹក​ញាប់ នោះ​អត្រា​ឆ្លង​កាន់​តែ​តិច” លោក​វេជ្ជបណ្ឌិត​រៀបរាប់។ ការ​លាង​សម្អាត​ដៃ​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​នោះ​ទេ ប៉ុន្តែ​អង្គការ​សុខភាព​ពិភព​លោក​ថា វា​ជា​រឿង​សំខាន់​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ​ដំបូង​គេ ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេងៗ បន្ថែមពី​នោះ​យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ខាងក្រោម​នេះ។ – ខ្ទប់​មាត់ និង​ច្រមុះ​នៅ​ពេល​ក្អក ឬ​កណ្តាស់ ដោយ​ប្រើ​កន្សែង ក្រម៉ា ឬ​ក្រដាស – ចៀស​វាង​ការ​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​ដែល​មាន​គ្រុន​ក្តៅ ក្អក ឬ​ផ្តាសាយ – ចម្អិន​សាច់ ស៊ុត ឲ្យ​ឆ្អិន​ល្អ មុន​នឹង​យក​ទៅ​ញ៉ាំ – ចៀស​វាង​ការ​ប៉ះពាល់​ជាមួយ​សត្វ​ព្រៃ ឬ​កន្លែង​ចិញ្ចឹម​សត្វ ដោយ​គ្មាន​ពាក់​សម្ភារៈ​ការពារ​ខ្លួន។ តើ​ត្រូវ​លាង​សម្អាត​ដៃ​នៅ​ពេល​ណា​ខ្លះ? – បន្ទាប់​ពី​ក្អក […]


ព័ត៌មាន

វត្តមានវីរុសកូរ៉ូណាថ្មីនៅខ្មែរ តើតម្រូវឲ្យយើងពាក់ម៉ាស់ទាំងអស់គ្នាមែនទេ?

ខណៈ​កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ដំបូងលើ​ជន​ជាតិ​ចិន​ម្នាក់ ​នៅ​ខេត្តព្រះសីហនុ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​មាន​ព្រួយ​បារម្ភ​ជា​ខ្លាំង ហើយ​ម្នាក់ៗ​បាន​ស្វះ​ស្វែង​រក​ទិញម៉ាស់មកពាក់ ដើម្បី​ការពារ​ខ្លួន​ពី​​ជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​នេះ។ ដើម្បី​ការពារ​ខ្លួន​ពី​ចម្លង​វីរុស​កូរ៉ូណា​ថ្មី​ តើ​តម្រូវ​ឲ្យ​យើង​ពាក់​ម៉ាស់​គ្រប់​គ្នា​មែន​ទេ? បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ម្សិលមិញ​នេះ​ថា ទោះ​យើង​រក​ឃើញ​ជំងឺ​នេះ​មែន តែ​មិន​តម្រូវ​ឲ្យ​មនុស្ស​ទូ​ទាំង​ប្រទេស​ប្រើ​ម៉ាស់​នោះ​ទេ។ លោក​ជំទាវ​ថា តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក រឿង​ចាំបាច់​បំផុត​ដើម្បី​បង្ការ​ខ្លួន​ពីវីរ៉ុសកូរ៉ូណា យើង​ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ជាមួយ​នឹង​សាប៊ូ និង​ទឹក​ស្អាត ជា​ពិសេស​នៅ​ពេល​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ សត្វ ឬ​វត្ថុ​អ្វី​មួយ ដែល​យើង​មិន​ដឹង​ពី​ប្រវត្តិ​ច្បាស់​លាស់។ លោក​ជំទាវ​បាន​បន្ថែម​ថា ការ​ប្រើម៉ាស់ អនុវត្ត​សម្រាប់​តែ​ករណី​មាន​អ្នក​ជំងឺ​ក្អក ឬ​កណ្តាស់ ហើយ​យើង​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ក្អក កណ្តាស់ ឲ្យ​លើស​ពី១ម៉ែត្រ​ឡើង​លើ ទើប​អាច​រួច​ផុត​ពី​ការ​ចម្លងបាន។ ការពាក់ម៉ាស់ គឺ​ដើម្បី​ការពារ​តំណក់ទឹក​មាត់​តូចៗ​ចេញ​ពី​ការ​ក្អក ឬ​កណ្តាស់​របស់​អ្នក​ជំងឺ ទៅ​ប៉ះ​មនុស្ស​​ដែល​នៅ​ជុំវិញ​ខ្លួន។ ក្នុង​ករណី​មួយ​ទៀត ប្រសិន​បើ​យើង​សង្ស័យ ឬ​ឃើញ​អ្នក​ដំណើរ​មាន​ជំងឺ​ផ្លូវ​ដង្ហើម ហើយ​យើង​នៅ​ជិត​ មិន​អាច​ចៀស​វាង​បាន​នោះ ការ​ពាក់​ម៉ាស់​អាច​ក៏​អាច​ការពារ​ខ្លួន​យើង​បាន​ដែរ។ អត្ថបទពាក់ព័ន្ធ៖ កុំចេះតែជឿផ្ដេសផ្ដាស!ពេទ្យថា ខ្ទឹមសមិនអាចការពារវីរុស​កូរ៉ូណាបានទេ លម្អិតពីវីវុសកូរ៉ូណាប្រភេទថ្មី បង្កឲ្យមានជំងឺរលាកសួត (Coronavirus) ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

​ការសិក្សា៖ចាក់វ៉ាក់សាំងការពារមេរោគ​HPVម្ដង ក៏មាន​ប្រសិទ្ធភាព​ស្មើ​នឹង​​វ៉ាក់សាំង ២ ឬ៣ដង

ជា​ដំណឹង​ល្អ​មួយ​ចំពោះ​ស្រីៗ​គ្នា​យើង ដោយ​ការ​សិក្សា​ថ្មី​មួយ​នៅ​អាមេរិក រក​ឃើញ​ថា ទោះ​ស្រីៗ​ទទួល​វ៉ាក់សាំង​ការ​ពារ​មេរោគ HPV (ការពីជំងឺមហារីកមាត់ស្បូន)​ត្រឹម​តែ​មួយ​ដូស ក៏​មាន​ប្រសិទ្ធភាព​ការ​ពារ​ដូច​គ្នា​ទៅ​នឹង​យើង ទទួល​វ៉ាក់សាំង ២-៣ ដូសដែរ។ HPV គឺ​ជា​ក្រុម​មេរោគ​ដែល​មាន​សរុប​ជាង ២០០​ប្រភេទ ដែល​ងាយ​ឆ្លង​បំផុត​តាម​រយៈ​ការ​រួម​ភេទ។ ក្នុង​ករណី​ភាគ​ច្រើន មេរោគ​នេះ អាច​បង្ក​កើត​ជំងឺ​មហារីក​កាច​សាហាវ​ចំនួន ៦​ប្រភេទ មាន​ដូច​ជា មហារីកមាត់​​ស្បូន មហារីក​រន្ធគូទ មហារីក​លិង្គ មហារីក​ទ្វារមាស មហារីក​បបូរ​ទ្វារ​មាស និង​មហារីក​បំពង់​អាហារ (មាត់ និង​ក)។ ការ​សិក្សា​ថ្មី​មួយ​ទើប​ចេញ​ផ្សាយ​លើ​បណ្តាញ​សារព័ត៌​មាន​វេជ្ជសាស្ត្រ​អាមេរិក JAMA Network Open រក​ឃើញ​ថា ស្រីៗ​មិន​ធ្លាប់​ចាក់​វ៉ាក់​សាំង​ការពារ​មេរោគ HPV (ជំងឺមហារីកមាត់ស្បូន) នៅ​តែ​មាន​ហានិភ័យ​ឆ្លង​មេរោគ​ខ្ពស់ ខណៈ​ស្រីៗ​ទទួល​បាន​វ៉ាក់សាំង​តែ​ម្តង ឬមួយដូស​​ក៏​ដោយ នៅ​តែ​មាន​ប្រសិទ្ធភាព​ការពារ​ស្មើ​គ្នា​ទៅ​នឹងស្រី​ៗ​ទទួល​វ៉ាក់សាំង ២-៣ ដូស​​ដែរ។ ការ​សិក្សា​ផ្អែក​ទៅ​លើ​ការ​វិភាគ​ទិន្នន័យ លើ​ស្ត្រី​សរុប ១៦២០​នាក់ អាយុ​ចន្លោះ​ពី ១៨-២៦ ឆ្នាំ ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ទទួល​វ៉ាក់សាំង និង​អត្រា​ឆ្លង​មេរោគ HPV ក្នុង​ចំណោម​ស្រ្តី​ទាំង​នោះ​ចន្លោះ​ឆ្នាំ ២០០៩-២០១៦។ លទ្ធផល​ការ​សិក្សា​រក​ឃើញ​ថា ក្នុង​ចំណោម​ស្រីៗ ១០០៤នាក់ មិន​ទទួល​បាន​វ៉ាក់សាំង​ការពារ មាន ១១១​នាក់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ