ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ការព្យាបាលដោយបញ្ចូលជាតិទឹក ជួយបង្កើនប្រព័ន្ធការពារ និងថាមពលភ្លាមៗ

បច្ចុប្បន្ន ដោយសារ​ការងារ និង​របររកស៊ី ពេលខ្លះពិតជា​រវល់​ខ្លាំង ដូច្នេះមនុស្ស​មួយ​ចំនួន ពុំសូវ​មាន​ពេល​ថែទាំ​សុខភាព​បាន​ល្អទេ សូម្បីតែ​ញ៉ាំបាយ ក៏​សឹងតែ​រកពេល​ញ៉ាំ​ពុំបាន​ផង។ ដើម្បី​ឆ្លើយតប​បញ្ហា​នេះ មាន​វិធី​ព្យាបាល​វេជ្ជសាស្ត្រ​មួយ ហៅថាការព្យាបាលដោយការបញ្ចូលជាតិទឹកដែល​ត្រូវការ​ពេល​តិច និង​ជួយ​បង្កើន​ថាមពល​ក្នុង​ខ្លួនបាន​លឿន។ លោកស្រី​វេជ្ជបណ្ឌិត Alison Gordon មកពី​សហរដ្ឋអាមេរិក បញ្ជាក់​ថាការព្យាបាលដោយការបញ្ចូលជាតិទឹក គឺជា​ការព្យាបាល ដោយ​ចាក់​វីតាមីន រ៉ែ និង​អាមីណូអាស៊ីដ ចូល​ទៅ​ក្នុង​សេរ៉ូម ហើយ​យក​សេរ៉ូម​នោះ​ទៅចាក់បញ្ចូល​ទៅ​ក្នុង​សរសៃ​ឈាម។ វិធី​ព្យាបាល​នេះ មាន​រយៈពេល​ខ្លី អាស្រ័យ​តាម​ទំហំ នៃ​សេរ៉ូម ដែល​ប្រើប្រាស់​លើ​អ្នក​ជំងឺ។ លោកស្រី​វេជ្ជបណ្ឌិត​បន្ថែម​ថា វិធីព្យាបាល​នេះ ជួយ​បង្កើន​ថាមពល ប្រព័ន្ធ​ការពារ បញ្ចុះ​ទម្ងន់ និង​បំបាត់​ជំងឺប្រឆាំងភាពសុាំខ្លនឯង។ ការបញ្ជាក់​របស់​លោកស្រី​វេជ្ជបណ្ឌិត បាន​ធ្វើឡើង​ក្នុងកម្មវិធី "អ្វីទៅ​ជាការព្យាបាលដោយការបញ្ចូលជាតិទឹក ?” នៅឯមជ្ឃមណ្ឌលវេជ្ជសាស្រ្តសឹង្ហបុរី ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ​២០១៩។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕


ព័ត៌មាន

ប្រយ័ត្ន! E-cigarette បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ទៀតហើយ

បារី​អេឡិចត្រូនិក (E-cigarette) បាន​ក្លាយ​ជាកង្វល់​មួយ​របស់​អាមេរិក ដោយ​វា​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាបន្ដបន្ទាប់ និង​បង្ក​ជំងឺ​សួត​ធ្ងន់ធ្ងរ​រាប់រយ​ករណី​ទៀត។ អាជ្ញាធរ​សុខាភិបាល​រដ្ឋ Oregon របស់​អាមេរិក បាន​ប្រកាស​ករណី​ស្លាប់​បណ្ដាល​មក​ពី​ការ​ជក់ E-cigarette កាលពី​ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ​២០១៩។ អ្នក​ជំងឺ​ដែល​មិន​ត្រូវ​បាន​បញ្ចេញ​អត្តសញ្ញាណ បាន​ស្លាប់​ដោយ​ជំងឺ​សួត​ធ្ងន់ធរ កាលពី​ខែកក្កដា ឆ្នាំ​២០១៩ ហើយ​ពេល​នេះ អាជ្ញាធរ កំពុង​ស៊ើបអង្កេត​លើ​ករណី​នេះ។ នេះ​ជាករណី​ស្លាប់ទី២ នៅ​អាមេរិក បន្ទាប់​ពី​ករណី​ស្លាប់​ទី១ ត្រូវប្រកាស​ដោយ​ក្រសួងសុខាភិបាល កាលពី​សប្ដាហ៍​មុន ដែល​កើតឡើង​នៅ​រដ្ឋ Illnois។ អាជ្ញាធរ​សុខាភិបាល​រដ្ឋ Oregon បន្ថែម​ថា នៅមាន​ជំងឺ​ប្រព័ន្ធ​ដង្ហើម ប្រមាណ​ជាង ២០០​ករណី​ទៀត បណ្ដាល​មកពី​ការជក់​បារីអេឡិចត្រូនិក។ ទោះយ៉ាងណា អាជ្ញាធរ ពុំទាន់​អាចកំណត់​ពី​សមាសធាតុ​គីមី ក្នុង​បារីអេឡិចត្រូនិក ដែល​បង្ក​ជំងឺ​សួត​ធ្ងន់ធ្ងរ និង​ករណី​ស្លាប់នៅ​ឡើយ​ទេ។ រោគសញ្ញា​នៃ​ជំងឺ​សួត ដែល​កើត​លើ​អ្នកជំងឺ រួមមាន ពិបាក​ដង្ហើម និង​ឈឺទ្រូង។ អ្នក​ជក់​បារី​អេឡិចត្រូនិក​ខ្លះ ក៏​កើត​ជំងឺ​ក្រពះ-ពោះវៀន​ដែរ ដែល​មាន​រោគសញ្ញា​ដូចជា ក្អួត រាក គ្រុនក្តៅ និង​អស់កម្លាំង។ អត្ថបទពាក់ព័ន្ធ៖ E-cigarettes បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងជិត ២០០នាក់ កើតជំងឺសួតធ្ងន់ធ្ងរ ដោយសារ​ករណី​ស្លាប់ និង​ជំងឺ​បណ្ដាល​មកពី​ការ​ជក់​បារីអេឡិចត្រូនិក បន្ដ​កើនឡើង […]


ព័ត៌មាន

ដំណឹងល្អ! បាក់តេរីស៊ីសំណល់ប្លាស្ទិកបង្កើតដោយជោគជ័យ ​ដោយអតីតនិស្សិតស្រីឆ្នើមពីររូប ឈ្នះរង្វាន់រាប់សែនដុល្លារ

អ្នកណា ប្រទេសណា​ក៏​មាន​កង្វល់​រឿង​សម្រាម​ប្លាស្ទិក​ដែរ ព្រោះ​ក្រោយ​ប្រើប្រាស់​បាន​រយៈពេល​ខ្លី​ហើយ ប៉ុន្តែ​សម្រាម​ដែល​ជា​ប្រភព​មេរោគ ត្រូវ​ការ​ពេល​រហូត​ ៥០០ – ១០០០ឆ្នាំ ទើប​រលាយ​បាន។ នេះ​ជា​ក្ដី បារម្ភ​របស់​គ្រប់គ្នា ជុំវិញ​ពិភពលោក។ គម្រោង​​បាក់​តេរី​​​​​កម្ចាត់​ប្លាស្ទិក​របស់​អតីត​និស្សិត​ស្រី​ពីរ​រូប​គឺ​កញ្ញា​ Jeanny Yao និង​ កញ្ញា​ Miranda Wang ដែល​​​​អ្នក​ទាំង​ពីរ​​មាន​ប្រវត្តិ​​សិក្សា​ នៅ​សាកលវិទ្យាល័យ​អាមេរិក​ពីរ​ផ្សេង​​គ្នា​ បាន​ឈ្នះ​ពាន​រង្វាន់​វិទ្យាសាស្រ្ត​ចំនួន​៥ និង​​ទឹក​ប្រាក់ ​​៤​សែន​ដុល្លារ និង​ទឹក​ប្រាក់​ពី​វិនិយោគិន​ផ្សេង​ៗទៀត​ដើម្បី​​បន្ត​អនុវត្ត​ ចេញ​ជា​ដំណោះ​ស្រាយ​​សម្រាប់​បរិស្ថាន​​ពិភព​លោក​​។ តាម​ព្រឹត្តបត្រ​វិទ្យាសាស្រ្ត​ Science Insanity បាក់​តេរី​​​ខាង​លើ ជា​បច្ចេកទេស​រក​ឃើញ​​ថ្មី​ សម្រាប់​​ដាក់​បញ្ចូល​ក្នុង​​ដំណើរ​ការ​​នៃ​ការ​ច្នៃ​​សំណល់​ឲ្យ​ស្អាត​សម្រាប់​បរិស្ថាន។ ដំណើរ​ការ​របស់​វា​​ចែក​ចេញ​ជា​ពីរ​គឺ ទី​១ គេ​ត្រូវ​ប្រមូល​សំណល់​ប្លាស្ទិក​​មក​រំលាយ រួច​ធ្វើ​ប្រតិកម្ម​គីមី​ជា​មួយ​បាក់​តេរី​ខាង​លើ ឲ្យ​ក្លាយ​ជា​សមាស​ធាតុ​ទន់​(វត្ថុ​ទន់​អាច​បត់​បែន​បាន សម្រាប់​ធ្វើ​ជា​សម្ភារៈ​​​ប្រើ​ប្រាស់​ផ្សេង​ៗ ឬ​សំលៀក​បំពាក់​)។ ​ទី​២ គឺ​​ការ​ដាក់​បាក់​តេរី​ខាង​លើ ប្រតិកម្ម​ជា​មួយ​ធាតុ​ប្លាស្ទិក (ស៊ី​ប្លាស្ទិក សម្អាត​​សំណល់​​ប្លាស្ទិក​ផ្សេង​ៗ​ក្នុង​ទឹក) រហូត​បម្លែង​សំណល់​ទាំង​នោះ​ក្លាយ​ជា​ឧស្ម័ន​កាបូនិក (CO2) និង​ទឹក​ ​ត្រូវ​ការ​រយៈ​ពេល​​ប្រហែល​​២៤​ម៉ោង សម្រាប់​ប្រព្រឹត្តិកម្ម​។ ​​​​​ក្រោយ​បង្កើត​ស្នាដៃ​ធំធេង ​មក​ទល់​ពេល​នេះ ពួក​គេ​ទាំង​​​​ជា​​ស្ថាបនិក នៃ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា Bio Cellection ​​ច្នៃ​​សំណល់​​ដែល​មិន​អាច​ប្រើ​ប្រាស់​ឡើង​វិញ ទៅ​ជា​របស់​មាន​ប្រយោជន៍​ ដែល​ជា​ចំណែក​មួយ​ […]


ព័ត៌មាន

មហារីក ក្លាយជាមេឃាតក ធំជាងគេ នៅប្រទេសអ្នកមាន

យើងដឹង​ហើយ មហារីក ជាជំងឺ​សាហាវ ពិបាក​នឹង​ព្យាបាល ព្រោះ​មេរោគ​បង្ក​ជំងឺ​នេះ តែងតែ​វិវត្ត​ខ្លួន​ជានិច្ច ហើយ​ក៏មាន​ប្រភេទ​ជំងឺ​មហារីក​ខ្លះ​ទៀត មិន​អាច​ព្យាបាល​ជាសះស្បើយ​ទេ។ តាម​ការសិក្សា​ចុងក្រោយ មហារីក បាន​ក្លាយ​ជា​ជំងឺ​សម្លាប់​មនុស្ស​ច្រើន​ជាងគេ នៅ​តាម​បណ្ដា​ប្រទេស​អ្នក​មាន។ អស់រយៈពេល ២-៣​ទសវត្ស​មកហើយ ជំងឺបេះដូង គឺ​ជា​មូលហេតុ​នាំមុខ​គេ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាងគេ មិនថា នៅ​ប្រទេស​អ្នកមាន ឬ​ប្រទេស​អ្នកក្រទេ។ ប៉ុន្ដែ​តាម​ការសិក្សា ២​ចុងក្រោយ ចេញផ្សាយ​លើ​កាសែត​វិជ្ជសាស្ត្រ The Lancet បញ្ជាក់​ថា មហារីក ក្លាយ​ជា​មូលហេតុ​បណ្ដាល​ឲ្យ​មនុស្ស​នៅ​តាម​បណ្ដា​ប្រទេស​អ្នកមាន​ស្លាប់ច្រើន​ជាងគេ។ ជំងឺមហារីក បណ្ដាល​មនុស្ស​ស្លាប់ លើស​ជំងឺ​បេះដូង ចំនួន ២ដង នៅ​តាម​បណ្ដាល​ប្រទេស​អ្នកមាន។ ទោះយ៉ាងណា ជំងឺ​បេះដូង នៅតែ​ជាមូលហេតុ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើនជាងគេ គឺរហូត​ដល់ ៤០% នៃ​ការស្លាប់​នៅ​ទូទាំង​ពិភពលោក។ នៅ​ឆ្នាំ២០១៧ មាន​មនុស្ស​ប្រមាណ ៥៥​លាន​នាក់ បាន​ស្លាប់ ដោយ ១៧,៧​លាន​នាក់ ស្លាប់​ដោយ​ជំងឺ​បេះដូង រួមមាន​ខ្សោយបេះដូង គាំងបេះដូង ចុកទ្រូង និង​ដាច់សរសៃឈាម​ខួរក្បាល។ អត្ថបទពាក់ព័ន្ធ៖ កុំចេះតែផឹក! ភេសជ្ជៈផ្អែម បង្កជំងឺមហារីកច្រើនមុខ បើ​​ស៊ាំនឹងថ្នាំ ​ពេល​ព្យាបាលជំងឺមហារីកសុដន់​គួរ​ធ្វើ​ម៉េច? លោក Gilles Dagenais […]


ព័ត៌មាន

ធ្លាប់ឮអត់ ជំងឺស្វាយ ឆ្លងចូលក្នុងខួរក្បាល?

ជំងឺស្វាយ ជា​ប្រភេទ​ជំងឺ​កាមរោគ ដែល​ឆ្លង​តាមរយៈ​ការ​រួមភេទ ឈាម និង​ទឹករងៃ ហើយ​បើអ្នក​ជំងឺ​ពុំដឹង​ខ្លួន និង​ព្យាបាល​ទាន់​ពេល​ទេ វាអាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។ វេជ្ជបណ្ឌិត Deepti Vibha បម្រើ​ការងារ​នៅ​នាយកដ្ឋាន​សរសៃ​ប្រសាទ ក្នុង​រដ្ឋធានី​ញូដេលី របស់​ឥណ្ឌា បាន​រកឃើញ​ថា បុរស​វ័យ ៥០​ឆ្នាំ​ម្នាក់ បាន​ឆ្លង​មេរោគ​ស្វាយ នៅ​ក្នុង​ខួរក្បាល។ ជំងឺ​នេះ ហៅថា Neurosyphilis។ ការ​វិវត្ត​នៃ​មេរោគ​នេះ ចូល​ទៅ​ក្នុង​ខួរក្បាល មាន​រយៈពេល​ពី ១០-២០​ឆ្នាំ។ បុរស​ផ្ទុក​ជំងឺ​ស្វាយ បាន​ប្រាប់​វេជ្ជបណ្ឌិត​ថា លោក​មិន​ដែល​រួមភេទ​ដោយ​អត់​សុវត្ថិភាព​នោះទេ ហើយ​ក៏មិន​ដែល​មាន​រោគសញ្ញា​ជំងឺ​ស្វាយ​ពីមុន​ដែរ។ ប៉ុន្ដែ​អ្នកជំងឺ​នេះ មាន​រោគសញ្ញា ក្អួត ឈឺក្បាល ក ដាច់សរសៃ​ឈាម​ខួរក្បាល និង​អារម្មណ៍​រវើរវាយ។ ក្រោយ​ពិនិត្យ​រួច លទ្ធផល​បញ្ជាក់ អ្នក​ជំងឺ ឆ្លង​បាក់តេរី Treponema pallidum ដែល​បង្ក​ជំងឺ​ស្វាយ ហើយ​ប៉ះពាល់​ដល់​ខួរក្បាល និង​ប្រព័ន្ធ​សរសៃ​ប្រសាទ។ អ្នក​ជំងឺ អាច​ប្រើ​អវយវៈ និង​និយាយ​បាន​តិចៗ ដោយសារ​ខូច​ខួរក្បាល។ ក្រោយ​មក វេជ្ជបណ្ឌិត បាន​ឲ្យ​អ្នក​ជំងឺ​លេប​ថ្នាំ​អង់ទីប៊ីយូទិក រយៈពេល ២​សប្ដាហ៍ ហើយ​ស្ថានភាព​អ្នកជំងឺ ក៏​បាន​ប្រសើរ​ឡើង​វិញ។ ក្រោយ​ការ​តាមដាន​រយៈពេល […]


ព័ត៌មាន

ថៃប្រកាស​ថា កញ្ឆាលែងជាសារធាតុហាមឃាត់ហើយ តែ​មិន​ទាន់ឲ្យដាំសេរី បើល្មើសនៅតែខុសច្បាប់ព្រោះ...

កញ្ឆា គឺជា​សារធាតុ​ហាមឃាត់ នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន ក្នុង​ពិភពលោក តែ​ចុងសប្ដាហ៍​មុន ក្រសួង​សុខាភិបាល​ថៃ បាន​ដក​កញ្ឆា ចេញ​ពី​បញ្ជី​ខុសច្បាប់។ ទោះជាអាជ្ញាធរ ប្រកាស​ដូច្នេះ តែ​​មិនទាន់​អនុញ្ញាត​ឲ្យ​ប្រជាជន ដាំ​ដំណាំ​កញ្ឆា​ដោយ​សេរី​នៅ​ឡើយទេ។ លោក Anutin Charnvirakul រដ្ឋមន្ត្រី​សុខាភិបាល​ថៃ ជឿជាក់​ថា សេដ្ឋកិច្ច​ថៃ នឹង​ទទួល​បាន​ប្រយោជន៍​ជាច្រើន ពី​ការ​ដក​បម្រាម​នេះ ដោយសារ​ប្រេង និង​គ្រាប់​កញ្ឆា នឹង​ត្រូវប្រើប្រាស់​ជា​សារធាតុ​ផ្សំ​សម្រាប់​ផលិត​ឱសថ គ្រឿងសម្អាង និង​អាហារ​ជាដើម។ តាម​ប្រកាស​របស់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ថៃ សារធាតុ​ចម្រាញ់​ចេញពី​កញ្ឆា ដែល​មាន​អត្រា​សមាសធាតុ Cannabidiol (CBD) និង Tetrahydrocannabinol (THC) មិនលើស ០,០១-០,២% នៃ​ទម្ងន់ អាច​ប្រើនៅ​ក្នុង​ឱសថ ឬ​ថ្នាំ​បុរាណ​បាន។ ប្រកាស​ដដែល​នេះ ក៏អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កញ្ឆា​ស្ងួត ដើម កាកសរសៃ និង​គ្រាប់​កញ្ឆា នៅ​ក្នុង​ថ្នាំ​បុរាណ អាហារ និង​គ្រឿសម្អាង​ផងដែរ។ Cannabidiol ជា​សមាសធាតុ​សកម្ម នៅ​ក្នុង​កញ្ឆា ដែល​ជឿថា អាច​ប្រើ​ក្នុង​សារធាតុ​សម្រាប់​ផលិតឱសថ​ជាច្រើន ចំណែក Tetrahydrocannabinol ជា​សារធាតុ ដែល​មាន​ឥទ្ធពល​លើ​មុខងារ​ខួរក្បាល។ ក្នុង​រយៈពេល ៥​ឆ្នាំ​ដំបូង គិត​ចាប់ពី​ថ្ងៃ​ទី២៧ ខែ​សីហា […]


ព័ត៌មាន

រកឃើញតេស្តថ្មី​ ងាយ​ធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមប្រភេទ ១ ជួយឲ្យព្យាបាលទាន់ពេល

ក្រុម​អ្នក​វិទ្យាសាស្រ្ត​​នៃ វិទ្យាស្ថាន​ស្រាវជ្រាវ Scripps នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បាន​រក​ឃើញ​បច្ចេកទេស​ថ្មី តេស្ត​ដឹង​ថា​តើ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​ប្រភេទ​១ ឬ​អត់​ ដើម្បី​​​អាច​មាន​វិធាន​ការ​ព្យាបាល​ទាន់​ពេល​។ តាម​សារព័ត៌មាន Medicalxpress ក្រុម​អ្នក​វិទ្យាសាស្រ្ត​ខាង​លើ បាន​រក​​ឃើញ វិធី​ដោយ​ការ​យក​ កោសិកា​​តូច​មួយ មក​ធ្វើ​តេស្ត​ផ្សាំ​ជា​មួយ​នឹងកោសិកាឈាម ( T-Cells) ប្រឆាំង​អាំងស៊ុយលីន  ដើម្បី​ឲ្យ​ដឹង​ពី​ភាព​ស៊ាំ​នឹង​រោគ​ទឹក​នោម​ផ្អែម​ប្រភេទ ​១ នៃ​កោសិកា​រាង​កាយ​ ដែល​បាន​យក​មក​ធ្វើ​តេស្ត។ ជា​មួយ​នីតិវិធី​នេះ អ្នក​វិទ្យាសាស្រ្ត​អាច​ដឹង​ថា យើង​អាច​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម ដំណាក់​កាល​ដំបូង​ ឬ​អត់​ បាន​យ៉ាង​ច្បាស់ ដើម្បី​​ឲ្យ​ត្រៀម​ខ្លួន​មាន​វិធាន​ការ ​​​ព្យាបាល​ទាន់​ពេល​ ជា​ពិសេស​លើយុវវ័យ។ បើ​តាម​លោក សាស្រ្តាចារ្យ Luc Teyton អ្នក​​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើង​ការ​ស្រាវជ្រាវ​ធ្វើ​​ឡើង​ ដោយ​យក​កោសិកា​សត្វ​កណ្តុរ​មក​ពិសោធ​ ហើយ​បន្ទាប់​ពី​នេះ នឹង​ធ្វើ​អនុវត្ត​យន្តការ​នេះ​​ទៅ​លើ​មនុស្ស ដើម្បី​​ព្យាបាល។​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ ១ ជា​​ប្រភេទ​ជំងឺ​ស៊ាំ​ ងាយ​កើត​ឡើង​លើ​​យុវវ័យ អាយុពី ​២០ ​ឆ្នាំ​ឡើង ដោយទៅ​បង្អាក់​សមត្ថភាពផលិត​អាំង​ស៊ុយ​លីន​ នៅ​ក្នុង​រាង​កាយ។ ហើយ​ចំពោះ​ រោគ​វិនិច្ឆ័យ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ ​១ ភាគ​ច្រើន ​គេ​​អាច​ដឹង​នៅ​ពេល​វា​លេច​ឡើង​​ជា​អាការៈ​​​ជា​រោគ​សញ្ញា​កើត​ឡើង​ប៉ុណ្ណោះ ជា​ហេតុ​ធ្វើ​​ឲ្យ​​​ពិបាក​​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល។ អត្ថបទពាក់ព័ន្ធ៖ ទឹក​នោម​ផ្អែម​​ប្រភេទ ១ […]


ព័ត៌មាន

នៅថៃប្រកាសអាសន្ន ដោយសារខ្យល់ព្យុះលាយភ្លៀងខ្លាំង

បណ្តា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ប៉ុន្មានសប្តាហ៍​ចុងក្រោយ​នេះ កំពុង​ប្រឈម​ខ្លាំង​ជាមួយ​គ្រោះ​ទឹកជំនន់ ខណៈប្រ​ទេស​ថៃ​ នៅ​សប្តាហ៍​នេះ កំពុង​ជួប​ព្យុះ​ភ្លៀង​​ខ្លាំង និង​ស្ថិត​ក្នុង​កម្រិត​អាសន្ន​។ នេះ​បើ​​សេចក្តី​ថ្លែង​ការ​ណ៍​​របស់​រដ្ឋាភិបាល​ក្រុង​បាងកក។ តាម​សារព័ត៌មាន​ Nation Thiland ក្រសួង​ឧតុនិយម​ថៃ បាន​ចេញ​​សេចក្តី​ជូន​ដំណឹង ដល់​ប្រជាពល​រដ្ឋ​​ខ្លួន នៅ​ទូ​ទាំង​បណ្តា​ខេត្ត ​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដោយ​សារ​វត្តមាន​ព្យុះ​ឈ្មោះ Podul មាន​ប្រភព​មក​ពី​​សមុទ្រ​ចិន បង្ក​ឲ្យ​មាន​ភ្លៀង​ខ្លាំង​ ស្ទើរ​​ទូ​ទាំង​ប្រទេស​ថៃ ប៉ុន្មាន​សប្តាហ៍​នេះ។ នាយកដ្ឋាន​​ឧតុនិយម​នៃ​ក្រសួង​ឧតុនិយម​ថៃ បាន​អំពាវ​នាវ​ឲ្យ​ ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ មាន​ការ​ប្រុង​ប្រយ័ត្ន​ ចាប់​ពី​ថ្ងៃ​​ទី ​០១​ ខែ​កញ្ញា​ នេះ ក្នុង​នោះ​មាន​ដូច​ជា៖ ខេត្ត​ភាគ​​ជើង​៖ Mae Hong Son, Chiang Mai, Lamphun, Lampang, Tak, Sukhothai និង Kamphaeng Phet ​​​ខេត្ត​ភាគ​​​កណ្តាល៖ Ratchaburi, Kanchanaburi, Uthai Thani, Suphan Buri និង Chai Nat ខេត្ត​ភាគ​ខាង​កើត៖ Chonburi, Rayong, Chanthaburi និង Trat ខេត្ត​ភាគ​ខាង​ត្បូង៖ […]


ព័ត៌មាន

ឆេះឃ្លាំងអំពូលនៅក្រុងហាណូយ អាជ្ញាធរថា អាហារនៅជុំវិញ ១គីឡូម៉ែត្រ មានជាតិពុល

នៅ​ល្ងាច​ថ្ងៃពុធ កន្លង​ទៅ ឃ្លាំង​អំពូល ៦០០​ម៉ែត្រការ៉េ នៅ​ផ្លូវ Ha Dinh សង្កាត់ Thanh Xuan ក្រុង​ហាណូយ របស់​វៀតណាម បាន​ឆេះ​អស់ជិត​ពាក់កណ្ដាល បំភាយ​ផ្សែង និង​ធូលី​យ៉ាងខ្លាំង។ ឃ្លាំងនេះ ជា​របស់​ក្រុមហ៊ុន ២ គឺ Rang Dong Light Source និង Vacuum Flask ដែល​ចូលហ៊ុន រកស៊ី​ជាមួយ​គ្នា។ ក្រោយ​ការ​ឆេះ​នេះ អាជ្ញាធរ​វៀតណាម ប្រកាស​ថា បន្លែ ផ្លែឈើ និង​សាច់ ដែល​ដាក់​លក់​នៅ​ជុំវិញ​ឃ្លាំង​អំពូល ចំនួន ១គីឡូម៉ែត្រ មិនត្រូវ​បរិភោគ​នោះទេ ដោយសារ​បារម្ភ​ពី​ជាតិ​ពុល សាយភាព​ពី​ឃ្លាំង​អំពូល។ ការហាមឃាត់​នេះ មាន​រយៈពេល ២១​ថ្ងៃ។ ចំណែក​បន្លែ និង​ផ្លែឈើ ដែល​ដាំនៅ​ជុំវិញ​ឃ្លាំង​អំពូល ចំនួន ៥០០​ម៉ែត្រ ត្រូវ​បំផ្លាញ​ចោល។ អាជ្ញាធរ បញ្ជាក់​ថា ផ្សែង និង​ជាតិ​ពុល​ផ្សេងៗ ដែល​សាយភាព​ពី​ការឆេះ​ឃ្លាំង បាន​ប៉ះពាល់​សុខភាព​មនុស្ស ដែល​រស់នៅ​ជិត​ឃ្លាំង​អំពូល​នោះ។ អាជ្ញាធរ […]


ព័ត៌មាន

ដំបូងបង្អស់! ជប៉ុន វះកាត់ផ្លាស់ប្ដូរកោសិកា ព្យាបាលជំងឺភ្នែកពីពិការភាព

ជំងឺភ្នែក (Corneal disease) បណ្ដាល​មកពី​ការបាត់បង់​កោសិកា នៅក្នុង​ភ្នែក ដែល​ផលិត Cornea (ចំណុច​ខ្មៅ​នៅ​ក្នុង​ភ្នែក) ដោយសារ​ជំងឺ និង​របួស។ ជំងឺ​នេះ បណ្ដាល​ឲ្យ​ភ្នែក​ មើល​អ្វីលែងឃើញ។ ប៉ុន្ដែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជប៉ុន អាច​​ធ្វើការ​វះកាត់​ជាលើក​ដំបូង ក្នុង​ពិភពលោក ផ្លាស់ប្ដូរ​កោសិកា​ដើម ជំនួស​មក​វិញ​នូវ​កោសិកា​ដើម​ដែល​ជំរុញ​ការ​ផលិត​ប្រូតេអ៊ីន (Induced Pluripotent Stem (iPS) Cells) ដើម្បី​ព្យាបាល​ជំងឺភ្នែក (Corneal disease) ។ ការវះកាត់នេះ បាន​ធ្វើឡើង​ដោយ​អ្នកវិទ្យាសាស្ត្រ​សាកលវិទ្យាល័យ Osaka លើ​ស្ត្រីវ័យ ៤០​ឆ្នាំ​ម្នាក់ ដែល​មាន​ជំងឺភ្នែក (Corneal disease) កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩។ អ្នកជំងឺ បាន​ចាកចេញ​ពី​មន្ទីរពេទ្យ កាលពី​សប្ដាហ៍​មុន ហើយ​មក​ដល់​ពេលនេះ ភ្នែក​របស់​អ្នក​ជំងឺ បាន​ប្រសើរ​ឡើង​ហើយ។ អ្នកវិទ្យាសាស្ត្រជប៉ុន នឹង​បន្ដ​តាមដាន​អ្នក​ជំងឺ​ទៀត ដើម្បី​ពិនិត្យ​លើ​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​ការ​វះកាត់​ផ្លាស់ប្ដូរ​កោសិកា​ដើម​ដែល​ជំរុញ​ការ​ផលិត​ប្រូតេអ៊ីន លើក​ដំបូង​នេះ។ លោក Koji Nishida អ្នកដឹកនាំ​ក្នុង​ការ​វះកាត់ បញ្ជាក់​ថា លោក​ចង់​ដាក់​បញ្ចូល ការ​វះកាត់​របៀប​នេះ ក្នុង​ការ​ប្រើប្រាស់​ព្យាបាល​អ្នក​ជំងឺ ក្នុង​រយៈពេល ៥​ឆ្នាំ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ