ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

WHO ប្រកាសថា ជំងឺកញ្ជ្រឹល វិលត្រលប់ទៅអុកឡុកប្រទេស ៤ នៅអឺរ៉ុប

ខណៈ​តំបន់​អាស៊ី រងការ​រាតត្បាត​ដោយ​ជំងឺ​គ្រុនឈាម នៅ​តំបន់​អឺរ៉ុប និង​អាមេរិក​វិញ កំពុង​រងការ​រាតត្បាត​ដោយ​ជំងឺ​កញ្ជ្រឹល រហូត​ដល់​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាស​ថា ប្រទេសអាល់បានី ឆេក ក្រិច និងអង់គ្លេស បាត់បង់​ឋានៈ​ក្នុង​ការ​លុបបំបាត់​ជំងឺ​កញ្ជ្រឹល។ លោកស្រី Kate O’Brien មន្ត្រី​ជាន់ខ្ពស់​អង្គការ WHO បញ្ជាក់​ថា ប្រទេស​អឺរ៉ុប​ទាំង ៤ បាន​ប្រកាស​គ្មាន​ករណី​ជំងឺ​កញ្ជ្រឹល​អស់​រយៈពេល ១២​ខែ​មកហើយ។ ប៉ុន្ដែ​ពេល​នេះ ប្រទេស​ទាំង ៤ បាន​បាត់បង់​ឋានៈ​ក្នុង​ការ​លុបបំបាត់​ជំងឺ​កញ្ជ្រឹល។ លោកស្រី​បន្ថែម​ថា “នេះជា​ជួង​អាសន្ន​មួយ ប្រកាស​ប្រាប់​ពិភពលោក ដោយសារ​ការ​សម្រេច​បាន​នៅ​ថ្នាក់​ជាតិ មិន​គ្រប់គ្រាន់ទេ វា​ត្រូវ​សម្រេច​គ្រប់​សហគមន៍ គ្រួសារ និង​កុមារ”។ អង្គការ​សុខភាព​ពិភពលោក ប្រកាស​ថា ករណី​ជំងឺ​កញ្ជ្រឹល ប្រមាណ ៣៦៥.០០០​ករណី បាន​កើតឡើង​នៅ​ទូទាំង​ពិភពលោក នៅ​ឆ្នាំ​២០១៩ កើនឡើង​ប្រមាណ ៣​ដង បើធៀប​នឹង​ឆ្នាំ​២០១៨។ ការ​ផ្ទុះឡើង​នៃ​ជំងឺ​កញ្ជ្រឹល​នេះ ដោយសារ​ក្មេង​មួយ​ចំនួន ពុំទទួល​បាន​វ៉ាកសាំង និង​មួយ​ចំនួនទៀត ទទួល​ព័ត៌មាន​មិន​ត្រឹមត្រូវ​អំពី​ជំងឺ និង​វិធី​បង្ការ​ជំងឺ​នេះ។ អត្ថបទពាក់ព័ន្ធ៖ ក្មេងៗប៉ុន្មានក្រុមនេះ ងាយនឹងកើតកញ្ជ្រឹលបំផុត កើតកញ្ជ្រឹលពេលពពោះ កូនកើតមកមានបញ្ហាធ្ងន់ធ្ងរ គួរបញ្ជាក់​ថា កញ្ជ្រឹល​ជា​ជំងឺ​ងាយឆ្លង ហើយ​បើ​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​ក្អក កន្ទួល និងក្ដៅខ្លួន។ […]


ព័ត៌មាន

ក្រុមហ៊ុនមេ របស់ Hello គ្រូពេទ្យ ចូលរួមការប្រកួតប្រជែងលក្ខណៈអន្តរជាតិ

ក្រុមហ៊ុន​មេ ​របស់ Hello គ្រូពេទ្យ គឺ Hello Health Group ដែល​ជា​ស្ថាប័ន​ផ្ដោត​លើ​ការផ្សព្វផ្សាយព័ត៌មានសុខភាព និង​វេជ្ជសាស្ត្រ​ឈាន​មុខ​មួយ​នៅ​អាស៊ី បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​លក្ខណៈ​អន្តរជាតិ ​Most Innovative HealthTech Startup in Asia។ កម្មវិធី​ខាងលើ​ជា​ការ​ប្រកួត​ប្រជែង​តាម​អនឡាញ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដែល​មាន​ក្រុមហ៊ុន/​ស្ថាប័ន ធ្វើ​ការងារ​លើ Health Tech ជា​ច្រើន​ប្រទេស​នៅ​អាស៊ី ​ចូល​រួម​ប្រកួត​ប្រជែង​គ្នា ដើម្បី​ជ្រើស​រើស​ស្ថាប័ន​មួយ​មាន​គំនិត​ច្នៃ​ប្រឌិត គុណ​តម្លៃ និង​ធ្វើ​ការងារ​គាំពារ​សុខមាល​ភាព​ប្រជាពលរដ្ឋ។ បច្ចុប្បន្ន Hello Health Group មាន​បណ្តាញ​សារព័ត៌មាន​ជា​ច្រើន​​កំពុង​ដំណើរការ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ដូចជា កម្ពុជា (Hello គ្រូពេទ្យ) ថៃ វៀតណាម ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ​កោះ​តៃវ៉ាន់ និង​ឥណ្ឌា។ ចំណែក វិបសាយ Hello គ្រូពេទ្យ ជា​បណ្ដាញ​សារព័ត៌មាន​របស់ Hello Health Group ដែល​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ ២០១៨ ហើយ​ថ្វីត្បិតទើប​​​ដំណើរការ​​មិនបាន ១ ឆ្នាំ ផង ប៉ុន្តែ​ទទួលបានការចុចចូលមើលរាប់លានដង​ក្នុងមួយខែ […]


ព័ត៌មាន

ក្រុងបាងកក មានអ្នកផ្ទុកមេរោគអេដស៍ជិត ១សែននាក់

ថៃ ជា​ប្រទេស​មាន​ភាព​ស៊ីវិល័យ​នៅ​ក្នុង​តំបន់ តែ​ក៏ល្បីខ្លាំងដែរ​ពី​សេវា​ផ្លូវភេទ ដែល​ជា​កត្តាចម្បង​បង្ក​ជំងឺអេដស៍ និង​ជំងឺកាមរោគ​ផ្សេងៗ​ទៀត ហើយ​ក៏ជា​ឧបសគ្គ​មួយ ដែល​អាជ្ញាធរ​ថៃ ពិបាក​បង្ការ និង​លុបបំបាត់​ជំងឺ​ឆ្លង​ទាំង​នេះ។ គិតតែ​ក្រុង​បាងកក​មួយ ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ ៨លាន​នាក់ មាន​អ្នក​ផ្ទុក​ជំងឺ​អេដស៍​រហូត​ដល់ ៧៧.៥០០​នាក់ ដោយ​មនុស្ស ១.១៩០​នាក់ ឆ្លង​ជំងឺអេដស៍ នៅ​ឆ្នាំ​២០១៩។ នេះបើតាម​ការបញ្ជាក់​របស់​លោក Sophon Phisutthiwong អភិបាល​រង​ក្រុង​បាងកក។ លោក​អភិបាល​រងក្រុង​បាងកក បញ្ជាក់​ថា មនុស្ស ៦២៨/១.១៩០​នាក់ ដែល​បាន​ឆ្លង​ជំងឺ​អេដស៍​នៅ​ឆ្នាំ​នេះ មាន​អាយុ​ក្រោម ២៥​ឆ្នាំ។ ចំណែក​មនុស្ស ១.៨៧៧​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​អេដស៍ នៅ​ដើម​ឆ្នាំ​នេះ។ ក្នុង​ចំណោម​អ្នក​ផ្ទុក​ជំងឺ​អេដស៍​សរុប​ក្នុង​ក្រុង​បាងកក មាន​ចំនួន ៥៥.១២៣​នាក់ ទទួល​បាន​ថ្នាំ​ប្រឆាំង​ជំងឺ ហើយ​អ្នក​ជំងឺ ៤១.៨៩៣​នាក់ មាន​កម្រិត​មេរោគ​តិច​ជាង ១.០០០ ក្នុង​ឈាម ១​មីល្លីលីត្រ។ អត្ថបទពាក់ព័ន្ធ៖ ថៃ ជំរុញពលរដ្ឋទៅ​តេស្ដ HIV ហ្វ្រី ដោយសារតួលេខអ្នកផ្ទុកអត់ដឹងខ្លួនឡើងកាន់តែច្រើន ជំងឺស្វាយអត់ស្ងាត់ទេ! ៥ខែ ទារករាប់រយនាក់ទើប​កើតនៅថៃ សុទ្ធតែមានជំងឺនេះ គួរបញ្ជាក់​ថា អ្នកជំងឺ​អេដស៍​នៅ​ក្រុង​បាងកក ត្រូវ​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ត្រួតពិនិត្យ​ឆ្លាតវៃ (Bangkok Smart Monitoring System) ដើម្បី​ធានា​ គុណភាព​ជីវិត​របស់​អ្នក​ជំងឺ។ ក្នុង​ករណី​មាន​សំណួរ […]


ព័ត៌មាន

ករណីមានជំងឺទឹកនោមផ្អែម អាចប្រឈមខ្ពស់ កើតជំងឺមហារីក ១ទៀត

របបអាហារ​សម្បូរ​ជាតិ​ស្ករ ខ្វះពេល​ហាត់ប្រាណ និង​ទម្លាប់​រស់នៅ​មិនល្អ ងាយ​បង្ក​ជំងឺ​ទឹកនោមផ្អែម​ណាស់។ បើកើត​ជំងឺ​នេះ​ហើយ អ្នកជំងឺ​ក៏ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺសាហាវ​មួយ គឺមហារីក។ បញ្ហា​ប្រឈម​ខ្ពស់​កើត​ជំងឺ​មហារីក របស់​អ្នក​ជំងឺ​ទឹកនោមផ្អែម​​នេះ អ្នកវិទ្យាសាស្ត្រ​អាមេរិក បកស្រាយ​ថា ដោយសារ​តែ DNA រង​ការ​បំផ្លាញ​កាន់តែច្រើន ហើយ​ព្យាបាល​វិញ​បាន​តិច នៅពេល​កម្រិត​ជាតិស្ករ​ក្នុង​ឈាម ឡើង​ខ្ពស់។ ការបកស្រាយ​របស់​អ្នកវិទ្យាសាស្ត្រ​អាមេរិក បាន​ធ្វើឡើង​ក្នុង​កិច្ចប្រចាំ​ឆ្នាំ២០១៩ របស់​សមាគម​គីមី​អាមេរិក នៅ​រដ្ឋ California។ អ្នកវិទ្យាសាស្ត្រ​ថា “ក្នុង​ខ្លួន​អ្នកជំងឺ​ទឹកនោមផ្អែម អាំងស៊ុយលីន មិនមាន​ប្រសិទ្ធភាព​បញ្ជូន​គ្លុយកូស ទៅក្នុង​កោសិកា​ទេ ដូច្នេះ​ពេល​លំពែង ផលិត​អាំងស៊ុយលីន​កាន់តែ​ច្រើន វាបង្ក​ឲ្យ​មាន​បញ្ហា​លើស​អាំងស៊ុយលីន​ខ្លាំង។ ជាងនេះ​ទៅទៀត អ័រម៉ូន​អាំងស៊ុយលីន អាច​រំញោច​កំណើន​កោសិកា ហើយ​ឈានទៅ​កើត​មហារីក“។ អត្ថបទពាក់ព័ន្ធ៖ កុំចេះតែផឹក! ភេសជ្ជៈផ្អែម បង្កជំងឺមហារីកច្រើនមុខ ជាមួយ​គ្នានេះ អ្នកជំងឺ​ទឹកនោមផ្អែម ភាគច្រើន គឺ​លើសទម្ងន់ ដូច្នេះ ជាលិកា​ខ្លាញ់​របស់​ពួកគេ​ផលិត​ជាលិកា Adipokine លើស​កម្រិត ដែល​បង្ក​ឲ្យ​មាន​ការរលាក​រ៉ាំរ៉ៃ និងបង្ក​ជាជំងឺ​មហារីក។ ចំណែក​កម្រិត​ជាតិស្ករ​ខ្ពស់​ក្នុងឈាម​អ្នក​ជំងឺ​ទឹកនោមផ្អែម អាច​ប៉ះពាល់​ដល់ DNA ធ្វើឲ្យ​អ័រម៉ូន​គ្មាន​ស្ថិរភាព ហើយ​ឈាន​ទៅ​កើត​មហារីក។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group […]


ព័ត៌មាន

ល្បីយូរហើយ​តើ​ពិតអត់ វិទ្យុសកម្មចេញពីទូរស័ព្ទ បង្កជាមហារីក?

ទូរស័ព្ទទំនើបៗ សុទ្ធតែ​មាន​ហ្វ្រេកង់​វិទ្យុសកម្ម គ្រាន់តែ​នៅ​ក្រោម​កម្រិត​សុវត្ថិភាព ដែល​អាជ្ញាធរ​បាន​កំណត់ ប៉ុន្ដែ​សប្ដាហ៍​មុន កាសែត Chicago Tribune របស់​អាមេរិក បាន​ចេញផ្សាយ​លទ្ធផល​មួយ រកឃើញ​ថា ទូរស័ព្ទ iPhone និង Samsung មាន​ហ្វ្រេកង់​វិទ្យុសកម្ម លើស​កម្រិត​សុវត្ថិភាព កំណត់​ដោយ​រដ្ឋបាល​អាមេរិក រហូត​ដល់ ២​ដង។ កាសែត​អាមេរិក​មួយ​នេះ រកឃើញ​ថា ហ្វ្រេកង់​វិទ្យុសកម្ម​របស់​ទូរស័ព្ទ iPhone 7 គឺលើស​កម្រិត​សុវត្ថិភាព​កំណត់ដោយ​គណៈកម្មការ​ទំនាក់ទំនង​អាមេរិក (FCC) ចំនួន ២ដង។ ចំណែក​ទូរស័ព្ទ Samsung S8 មាន​ហ្វ្រេកង់​វិទ្យុសកម្ម លើស​កម្រិត​សុវត្ថិភាព ចំនួន ៥​ដង។ FCC កំណត់​កម្រិត​សុវត្ថិភាព​នៃ​ហ្វ្រេកង់​វិទ្យុសកម្ម​ទូរស័ព្ទ ១,៦​វ៉ាត់/គីឡូក្រាម។ ទោះមិន​ទាន់ច្បាស់​ថាតើ​ហ្វ្រេកង់​វិទ្យុសកម្ម​របស់​ទូរស័ព្ទ​ទំនើប បង្ក​ហានិភ័យ​ជំងឺ​មហារីក ឬ​គ្រោះថ្នាក់​ផ្សេងទៀត ប៉ុន្ដែ​វា​កំពុង​ក្លាយ​ជា​សំនួរ​មួយ នៅក្នុង​ចំណោម​អ្នកប្រើប្រាស់​ទូរស័ព្ទ​ទំនើប។ ក្រោយ​ចេញផ្សាយ​លទ្ធផល​នេះ ខាង​គណៈកម្មការ FCC របស់​អាមេរិក ក៏បាន​ចាប់ផ្ដើម​ធ្វើការ​ស៊ើបអង្កេត​លើ​ហ្វ្រេកង់​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ល្បីៗ​ផងដែរ។ គណៈកម្មការ ទទួល​យក​រាល់​ការ​អះអាង​ទាំង​អស់ ស្ដីពី​ការ​រំលោភ​ស្ដង់ដារ​ហ្វ្រេកង់​វិទ្យុសកម្ម ហើយ​នឹង​ធ្វើការ​ពិនិត្យ​លើ​ទូរស័ព្ទ​នានា នៅ​ក្នុង​រយៈពេល ២-៣​ខែ​ខាងមុខ។ ចំណែក​ក្រុមហ៊ុន Apple និង Samsung […]


ព័ត៌មាន

E-cigarettes បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងជិត ២០០នាក់ កើតជំងឺសួតធ្ងន់ធ្ងរ

បារីអេឡិចត្រូនិច (E-cigarettes) កំពុង​ក្លាយជា​កង្វល់​ថ្មីមួយ នៅ​អាមេរិក ដោយសារ​តួលេខ​ក្មេងជំទង់ ជក់បារី​ប្រភេទ​នេះ កើនឡើង​ខ្លាំង ហើយ​ចុងក្រោយ​នេះ បារី​អេឡិចត្រូនិក បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​អាមេរិក​ម្នាក់​ស្លាប់ និង​ជិត ២០០​នាក់ កើត​ជំងឺ​សួត​ធ្ងន់ធ្ងរ ដូច្នេះ​អ្នកជក់​បារី​ប្រភេទ​នេះ នៅ​ស្រុក​ខ្មែរ​យើង ក៏គួរ​ប្រុងប្រយ័ត្ន​ផងដែរ។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​អាមេរិក បញ្ជាក់​ថា ករណី​ស្លាប់​ដំបូង បាន​កើតឡើង​នៅ​រដ្ឋ Illinois ហើយ​ជាមួយ​គ្នា​នេះ មាន​ករណី​កើត​ជំងឺ​សួត​ធ្ងន់ធ្ងរ​ចំនួន ១៩៣​ករណីទៀត នៅ​ក្នុង​រដ្ឋ​ចំនួន ២២ បណ្ដាល​មកពី​បារីអេឡិចត្រូនិក។ តាមរយៈ​ស្ថានភាព​ធ្ងន់ធ្ងរ​របស់​អ្នកជំងឺ មន្ត្រី​សុខាភិបាល​អាមេរិក បញ្ជាក់​ថា ការជក់បារី​អេឡិចត្រូនិកច ឬ​ម៉ាស៊ីនផ្ដាច់បារី (Vaping) ពិត​ជា​បង្ក​គ្រោះថ្នាក់។ រោគសញ្ញា​កើតឡើង​លើ​អ្នក​ជំងឺ រួមមាន ក្អក ដង្ហើម​ខ្លី អស់កម្លាំង ក្អួត និង​រាក រយៈពេល​ច្រើនថ្ងៃ មុន​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ ទោះយ៉ាងណា អាជ្ញាធរ ពុំ​បញ្ជាក់​ថា ​ផលិតផល​បារីអេឡិចត្រូនិក​ណាមួយ បណ្ដាល​ឲ្យ​មាន​ការ​កើត​ជំងឺ​សួត​ធ្ងន់ធ្ងរ​នោះទេ ដោយ​អាជ្ញាធរ​កំពុង​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​ទាំង​នេះ។ អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន! ក្មេងជំទង់រាប់សិបនាក់ ចូលដេកពេទ្យ ក្រោយជក់បារីអេឡិចត្រូនិក បារីអេឡិចត្រូនិក បង្កឲ្យប្រកាច់ជាង១០០ករណី អាមេរិកព្រមានក្រុមហ៊ុន៤ គួរបញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​បារីអេឡិចត្រូនិច​នេះ កាលពី​សប្ដាហ៍​មុន […]


ព័ត៌មាន

ភាគល្អិតតូចៗនៃប្លាស្ទិកក្នុងប្រភពទឹក អាចបង្កផលវិបាកធ្ងន់ធ្ងរ មិនអាចទាយទុកជាមុន!

អង្គការ​សុខភាព​ពិភព​លោក បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ព្រមាន​ពី​ការ​បំពុល​បរិស្ថាន តាមរយៈ​សារធាតុប្លាស្ទិក​តូចៗ ទៅក្នុង​ប្រភព​ទឹក ដែលអាច​បង្ក​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ យើង​មិន​អាច​ទាយទុក​ជា​មុន។ ការ​ព្រមាន​នេះ ធ្វើ​ឡើង​ពី​សំណាក់ លោក​ស្រី​វេជ្ជបណ្ឌិត Maria Neria ប្រធាន​នាយកដ្ឋាន​សុខភាព​សាធារណៈ​ នៃ​អង្គការ​សុខភាព​ពិភព​លោក WHO។ លោក​ស្រីលើ​កឡើង​ថា ផ្អែក​លើ​ព័ត៌មាន​​នៅ​មាន​កម្រិត ប្លាស្ទិក​តូច​ៗ​នៅ​ក្នុង​ប្រភព​ទឹក ពុំ​ទាន់​​បង្ក​ហានិភ័យ​​​ដល់​សុខភាព​នៅ​ពេលនេះ​ក៏​ពិត​មែនមែន​ ប៉ុន្តែ​យើង​ចាំ​បាច់​ត្រូវ​ស្រាវជ្រាវ​ស្វែង​យល់​បន្ថែម ​ចាំ​បាច់​បញ្ឈប់​ការ​បំពុល​ប្រភព​ទឹក​ដោយ​ប្លាស្ទិក​។ ផ្អែក​តាម​​ការ​សិក្សា​ របស់​ប្រទេស​អូស្រ្តាលី​ ​រក​ឃើញ​ថា ជា​មធ្យម​យើង​គ្រប់​គ្នា​ក្នុង​មួយ​សប្តាហ៍ លេប​ចូល​ធាតុ​ប្លាស្ទិក​​ចូល​ក្នុង​ខ្លួន​ប្រមាណ ៥​ក្រាម ស្មើ​កាត​ ATM មួយ​សន្លឹក។ ដោយ​យោង​តាម​ការ​ស្រាវជ្រាវ​​ដាច់​ដោយ​ឡែក ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក ប្រមាណ ​​៩០​% នៃដប​ច្រក​ទឹក មាន​ធាតុ​ប្លាស្ទិក​តូច​ៗ ក្នុង​ទម្រង់​ជា​កករ​ល្អិតៗ។ ហើយ​របាយការណ៍​ពី​ប្រទេស​ ៩​ ផ្សេង​ពី​គ្នា ក៏​បាន​រក​ឃើញ​ថា ក្នុង​ទឹក​សុទ្ធ​ច្រក​ក្នុង​ដប​ ១​លីត្រ ហោច​ណាស់​ ក៏​មាន​ ធាតុ​ល្អិត​ប្លាស្ទិក​ ប្រមាណ​ ៣២៥​ ភាគ​ល្អិត ដែល​​ជា​បញ្ហា​មួយ​គួរ​ឲ្យ​បារម្ភ​បំផុត។ អត្ថបទពាក់ព័ន្ធ៖ មួយ​សប្តាហ៍​ មនុស្ស​ស្រូប​​​ធាតុ​ប្លាស្ទិក​ទាំង​មិន​ដឹង​ខ្លួន ស្មើ​កាត​ ATM មួយ​សន្លឹក អាកាសយានដ្ឋានអន្តរជាតិមួយនេះ ប្រកាសបញ្ឈប់ឲ្យប្រើ “ដបទឹកប្លាស្ទិក” ករណីនេះ អ្នក​ជំនាញ​លើក​ឡើង​ថា គឺ​ដោយ​សារ​​ធាតុ​ប្ទាស្ទិក​បាន​បំបែក​ធាតុ […]


ព័ត៌មាន

ថ្នាំពិសេសអាចបង្ការជំងឺបេះដូង នឹងមានវត្តមានលើទីផ្សារពិភពលោកឆាប់ៗនេះ

ថ្នាំ​គ្រាប់​សម្រាប់​លេប​ជា​ប្រចាំ​ថ្ងៃ​ ដែលត្រូវ​គេ​អះអាង អាច​បង្ការ​​បញ្ហា​ផ្សេង​ៗ​ទាក់​ទង​នឹង​បេះ​ដូង បាន​លេច​ចេញ​ជា​រូប​រាង​ផ្លូវ​ការ នឹង​អាច​មាន​វត្ត​មាន​ទៅ​ដល់​បណ្តា​ប្រទេស​​ផ្សេង​ៗ​នៅ​លើ​ពិភព​លោក​​ផង​ដែរ។ យោង​តាម​សារព័ត៌មាន​​ BBC របស់អង់គ្លេស ប្រភេទ​ថ្នាំ​គ្រាប់​នេះ ជា​​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​រួម​គ្នា​រវាងសាកលវិទ្យាល័យ​​ Isfahan ប្រទេស​អ៊ីរ៉ង់ និង​សាកលវិទ្យាល័យ​ Birmingham នៅ​អង់គ្លេស ដោយ​ថ្នាំ​គ្រាប់​នេះ ផ្សំ​ថ្នាំ​ ​៤​មុខ​ បញ្ចូល​គ្នា មាន អាស្ពីរីន ថ្នាំ​ស្តាទីន ដើម្បីថ្នាំ​បញ្ចុះ​ជាតិ​កូលេស្តេរ៉ូល និង​ជាតិ​ថ្នាំ​ពីរ​មុខ​ទៀត ​សម្រាប់​បញ្ចុះ​សម្ពាធ​ឈាម​។ ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ​ប្រទេស​ទាំង​ពីរ​បាន​ អះអាង​ថា ថ្នាំ​​នេះមាន​ប្រសិទ្ធិភាព​ ​១​/៣ ក្នុង​ការ​បង្ការ​ជំងឺ​​បេះ​ដូង ហើយ​ថែម​ទាំង​​មាន​តម្លៃ​សមរម្យ​​ទៀត​ផង ពោល​តម្លៃ​ដូច​ថ្នាំ​ព្យាបាល​​ក្នុង​ទី​ផ្សារ​ទូ​ទៅ​ ​នឹងអាច​មាន​វត្តមាន​ដល់​បណ្តា​ប្រទេស​​មាន​ចំណូល​ទាប សម្រាប់​ការ​បង្ការ​ជំងឺបេះ​ដូង ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​ក្នុង​មួយ​ឆ្នាំៗ។ មុន​នឹង​​បង្កើត​ថ្នាំ​នេះ​ឡើង ការ​ស្រាវជ្រាវ​​ និង​អនុវត្ត​ប្រមាណ​ជិត​ ៥​ឆ្នាំ ដោយ​​ពិសោធ​លើ​ភូមិ​​ជាង ​១០០​ ក្នុងប្រទេស​អ៊ឺរ៉ង់ ហើយ​លទ្ធផល​ឃើញ​ថា ថ្នាំ​នេះ​​ពិត​ជា​មាន​ប្រសិទ្ធិភាព។ អត្ថបទពាក់ព័ន្ធ៖ អាហារល្អៗជួយ​បេះដូងមានសុខភាពល្អ វិធីសង្គ្រោះបឋម ពេលជួបករណីមានមនុស្សគាំងបេះដូង លោក​សាស្រ្តាចារ្យ​ Tom Marshall អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ បាន​និយាយ​ថា៖ “ពួក​យើង​បាន​ឃើញ​ភស្តុតាង​ជាក់​ច្បាស់​ហើយ នៅ​ក្នុង​ការ​ពិសោធ​នៅ​បណ្តា​ប្រទេស​នៅ​អាស៊ី ហើយ​នេះ​ជា​អ្វី​នាំ​ឲ្យ​កើត​ការ​​ផលិត​ឡើង​​នូវ​ថ្នាំ​នេះ​ឡើង”។ ​​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health […]


ព័ត៌មាន

គុយបា អភិវឌ្ឍបច្ចេកទេសថ្មីប្រឆាំងគ្រុនឈាម ដោយប្រើ​បាក់តេរី

ជំងឺ​គ្រុន​ឈាម មិន​ត្រឹម​តែ​រី​ក​រាត​ត្បាត​ នៅ​តំបន់​អាស៊ី​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​វា​ក៏​​មាន​វត្ត​មាន​នៅ​តំបន់​អាមេរិក​ឡាទីន​ (​អាមេរិក​ខាង​ត្បូង) និង​អាមេរិក​កណ្តាល​ ដោយ​ក្នុង​នោះ​ មាន​ទាំង​ប្រទេស​គុយ​បា​ ជំរុញ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​នេះ អភិវឌ្ឍវិធី​ការ​ពារ ប្រឆាំង​ជំងឺនេះ​ តាម​រយៈការ​ចាក់បាក់តេរីទៅ​ក្នុង​មូស។ យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារ​ព័ត៌មានស៊ីនហួរ គុយបា បាន​កំពុង​អភិវឌ្ឍ​វិធី​សាស្រ្តថ្មី​​មួយ​ ដើម្បីប្រឆាំងជំងឺ​គ្រុនឈាម ដោយ​​ចាក់​បាក់​តេរី។ បើ​តាម​លោក​ Guadalupe Guzman ប្រធាន​ សមាគម​​មីក្រូ​ជីវសាស្រ្ត និង​ប៉ារ៉ាស៊ីត​ ឲ្យ​ដឹង​ក្នុង​សិក្ខាសាលា​ផ្សាយ​ពី​ជំងឺ​ចម្លង​ដោយ​​សត្វ​ល្អិត​ ​ក្រុង Havana ប្រើ​បាក់​តេរីឈ្មោះ Wolbachia ប្រឆាំង​ពពួក​​សត្វមូស ដើម្បី​រារាំងកុំ​ឲ្យ​ពួក​វាអាច​បង្ក​កំណើត​បាន ជួយ​យើងអាច​គ្រប់​គ្រង​មិន​ឲ្យ​ ជំងឺ​រាតត្បាត ដូច​ជា​ គ្រុន​ចាញ់​ និង​គ្រុន​ឈាម​ រីក​រាល​ដាល​បាន។ ​​ លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា ពពួក​សត្វ​មូស​ ជា​ភ្នាក់​ងារ​ចម្បងចម្លងមេ​រោគ​គ្រុន​ឈាម ​គ្រុន​ចាញ់ ហ្ស៊ីកា និង​មេរោគ​​ប្រភេទ​ស្រដៀង​គ្នា​ឈ្មោះ Chikungunya ​ពពួក​ជំងឺ​នេះ បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​សាធារណៈ​​ច្រើន។ អត្ថបទពាក់ព័ន្ធ៖ អាមេរិក រកឃើញវីរុសក្នុងសត្វមូស អាចធ្វើឲ្យកើតជំងឺហើមខួរក្បាល ក្រៅពីគ្រុនឈាម មានជំងឺមួយចំនួនសុទ្ធតែអាចចម្លងដោយសារមូសខាំ! គួរ​រំឮក​ដែរ​ថា ជា​រៀង​រាល់​ឆ្នាំ តំបន់​អាមេរិក​ខាង​ត្បូង មាន​មនុស្ស​រាប់​ពាន់​នាក់​​ បាន​ឆ្លង​ជំងឺ​រោគ​ទាំង​នោះ ហើយ​ទោះ​បី​ជា​ពេល​នេះ គេ​អាច​អនុវត្ត​វិធី​សាស្រ្ត​ប្រឆាំង​ថ្មី​ ប៉ុន្តែ​ប្រទេស​ទាំង​នោះ​នៅ​តែ​បន្ត […]


ព័ត៌មាន

WHO ជឿជាក់អាចលុបបំបាត់ជំងឺគ្រុនចាញ់ បានទាំងស្រុង គ្រាន់តែថា…

ជា​ដំណឹង​ល្អមួយ សម្រាប់​បងប្អូនខ្មែរ​នៅ​តាម​ទី​ជនបទ ងាយ​ប្រឈម​ជំងឺ​គ្រុន​ចាញ់ ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាស​ថា ផែន​ការ​លុប​បំបាត់​ជំងឺគ្រុនចាញ់ អាច​សម្រេចទៅ​បានដោយ​ជោគជ័យ ប៉ុន្ដែ​ទាម​ទារ​មូលនិធិ សម្ភារៈ និង​ឆន្ទៈ​នយោបាយ ដើម្បី​គ្រប់គ្រង​ជំងឺ​នេះ។ ការប្រកាសនេះ បាន​ធ្វើឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ ពី​របាយការណ៍​វិភាគ និង​វាយតម្លៃ ក្នុង​យុទ្ធ​នាការ​​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនចាញ់ រយៈពេល ៣​ឆ្នាំ នៅ​ថ្ងៃ​ទី២៣ ខែ​សីហា ២០១៩។ ទោះ WHO ប្រកាស​ថា ជំងឺ​គ្រុនចាញ់ អាច​លុប​បំបាត់​បាន តែ​អង្គការ​នេះ ពុំទាន់​បញ្ជាក់​ពី​ពេលវេលា និង​ទឹកប្រាក់ ​ត្រូវ​ចំណាយជាក់​លាក់​នៅ​ឡើយ​ទេ។ អង្គការសុខភាព​ធំបំផុត​លើ​លោក​មួយនេះ ក៏បញ្ជាក់ដែរ​ថា ពិភពលោកគួរ​ផ្ដោត​លើ​ការ​បង្កើត​ថ្នាំវ៉ាក់សាំង និង​ថ្នាំ​សម្លាប់​សត្វល្អិត​ថ្មីៗ ដើម្បី​ធ្វើឲ្យ​ករណី​ជំងឺ​គ្រុនចាញ់ និង​ករណី​​ស្លាប់​ដោយ​ជំងឺនេះ ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​បាន។ អង្គការ​ដដែល បញ្ជាក់​ថា ជាមួយ​សម្ភារៈ​បច្ចេកទេស​​បច្ចុប្បន្ន គឺពិបាក​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​ណាស់។ អត្ថបទពាក់ព័ន្ធ៖ តារាល្បី YouTube វ័យក្មេងម្នាក់ អាយុទើប ៦ឆ្នាំសោះ បែរជាបាត់បង់ជីវិត​ដោយជំងឺគ្រុនចាញ់ ករណីថ្នាំធ្វើអីជំងឺគ្រុនចាញ់លែងបាន កំពុងរាលដាលក្នុងប្រទេសអាស៊ាន ៤ គួររំឮកថា ចំនួន​មនុស្ស​ស្លាប់ និងកើត​ជំងឺ​គ្រុនចាញ់ បាន​ធ្លាក់ចុះ រយៈពេល​ប្រមាណ ១ ​ទសវត្សរ៍​មកហើយ ប៉ុន្ដែ​តាម​ទិន្នន័យ​ចុងក្រោយ​នៃអង្គការ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ