ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ជក់ E-Cigarette ឬVape ប៉ះពាល់សរសៃឈាម ទោះគ្មានជាតិនីកូនទីនក៏ដោយ

បារីអេឡិចត្រូនិក(E-cigarette)  ពីមុន ត្រូវ​អះអាង​ថា អាច​ជួយ​ផ្ដាច់​ការ​ជក់បារី​ធម្មតា ហើយ​មាន​សុវត្ថិភាព​ជាង​ការ​ជក់បារី​ធម្មតា​ទៅទៀត។ ប៉ុន្ដែ​ថ្មីៗ E-cigarette ឬ​អ្នក​ខ្លះស្គាល់​ថា Vape បាន​បង្ក​គ្រោះថ្នាក់​ដល់​យុវជន​អាមេរិក​ជាច្រើន ហើយ​លទ្ធផល​ការសិក្សា​ចុងក្រោយ បញ្ជាក់​ថា បារី​អេឡិចត្រូនិច ប៉ះពាល់​សរសៃឈាម ទោះ​ជក់​ដោយ​គ្មាន​ជាតិ​នីកូទីន​ក៏ដោយ។ ការសិក្សា​ថ្មីនេះ ធ្វើឡើង​ដោយ​សាលាឱសថសាស្ត្រ នៃ​សាកលវិទ្យាល័យ Pennsylvania Perelman របស់​អាមេរិក លើ​មនុស្ស​ពេញវ័យ​មាន​សុខភាព​ល្អ ៣១​នាក់ ដែល​​មិនដែល​ជក់បារី​នោះទេ។ មនុស្ស​ទាំង ៣១​នាក់ បាន​ពិនិត្យ MRI ទាំង​មុន និង​ក្រោយ​ជក់​បារី E-cigarette ដែល​មាន​សមាសធាតុ Propylene glycol និង Glycerol។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ក្រោយ​ជក់ E-cigarette អ្នក​ចូលរួម​ក្នុង​ការសិក្សា ត្រូវពិនិត្យ​ឃើញ​ថា មាន​បម្រែបម្រួល​ជាច្រើន បង្ហាញ​ពី​សកម្មភាព​ប្រតិកម្ម​សរសៃឈាម ដែល​ត្រូវ​ចាត់ទុក​ជា​ការ​ខូច​សរសៃ​ឈាម​បណ្ដោះអាសន្ន។ ប៉ុន្ដែ​ប្រសិនបើ​វា​កើតឡើង​ច្រើនដង នោះ​វា​នឹង​បណ្ដាល​ឲ្យ​រលាក និង​ធ្លាក់ចុះ​មុខងារ​សរសៃ​ឈាម។ [embed-health-tool-bmi] គួរបញ្ជាក់​ថា ការសិក្សា​ពីមុន រកឃើញ​ថា ការជក់ E-cigarette បង្កើន​ការរលាក និង​ខូចជាលិកា​ប្រឆាំង​ស្ត្រេស […]


ព័ត៌មាន

ថ្នាំខ្លាញ់ត្រីល្អ តើ​អាច​ជួយអ្នកជំងឺទឹកនោមផ្អែម បានប៉ុនណា?

ជំងឺទឹកនោមផ្អែម ប្រភេទ ២ ជា​ជំងឺ​រ៉ាំរ៉ៃ មិនអាច​ព្យាបាល​ឲ្យ​ជាសះ​ស្បើយ​នោះទេ ប៉ុន្ដែ​មាន​វិធី​ជួយ​ឲ្យ​សុខភាព​ល្អ​ប្រសើរ ដូចជា​ញ៉ាំ​ឲ្យបាន​គ្រប់គ្រាន់ ហាត់ប្រាណ រក្សា​ទម្ងន់ និង​លេបថ្នាំ។ ប៉ុន្ដែ​ថ្នាំខ្លាញ់ត្រី ត្រូវ​រកឃើញថា គ្មាន​ប្រសិទ្ធភាព​ចំពោះ​ជំងឺ​ទឹកនោមផ្អែម​នោះទេហើយ​វា​ក៏​មិន​ផ្ដល់​ឲ្យ​មាន​ផល​ប៉ះពាល់​អ្វី​ដែរ។ អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ East Anglia របស់​អង់គ្លេស បញ្ជាក់​ថា អ្នកជំងឺ​ទឹកនោមផ្អែម មិនគួរ​លេបថ្នាំ​បំប៉នខ្លាញ់​ត្រី (Omega-3 fish oil supplement) ទេ ព្រោះ​វា​គ្មាន​ប្រសិទ្ធភាព ឬ​មាន​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ ចំពោះ​រោគសញ្ញា​ជំងឺ​ទឹកនោម​ផ្អែម ឬ​មេតាប៉ូលិស​គ្លុយកូស។ ក្រៅពី​គ្មាន​ប្រសិទ្ធភាព​ហើយ ថ្នាំ​ខ្លាញ់​ត្រី​នេះ អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ទៀត ដោយ​ធ្វើឲ្យ​ការ​គ្រប់គ្រង​ជាតិ​ស្ករគ្លុយកូស កាន់តែ​ពិបាក។ វេជ្ជបណ្ឌិត Lee Hooper អ្នកដឹកនាំ​ការស្រាវជ្រាវ បញ្ជាក់​ថា អ្នកជំងឺ​ទឹកនោមផ្អែម ពិតជា​ត្រូវ​ចំណាយ​ច្រើន​ណាស់ លើ​ថ្នាំ​ព្យាបាល។ “បើសិន​នរណា កើត​ជំងឺ​ទឹកនោមផ្អែម យកល្អ គួរ​ចំណាយ​លុយ លើ​ការ​ហាត់ប្រាណ ឬ​បរិភោគ​ត្រី​សម្បូរ​ខ្លាញ់​វិញ ជាជាងចំណាយ​ទៅ​លើ​​ថ្នាំ​បំប៉ន​ខ្លាញ់ត្រី“។ ជាមួយ​គ្នា​នេះ អង្គការ​ជំងឺ​ទឹកនោមផ្អែម​របស់​អង់គ្លេស (Diabetes UK) បញ្ជាក់​ថា ជំនួស​ឲ្យ​ការ​លេប​ថ្នាំ​ខ្លាញ់​ត្រី អ្នកជំងឺ​ទឹកនោមផ្អែម គួរញ៉ាំ​ត្រី​សម្បូរ​ខ្លាញ់ […]


ព័ត៌មាន

ផ្ដាច់បារី ជួយកាត់បន្ថយជំងឺបេះដូងរហូតដល់ ៤០% ក្នុងពេល ៥ឆ្នាំ

ត្បិត​តួលេខ​អ្នកជក់បារីមាន​ការធ្លាក់ចុះ​ក៏ដោយ តែ​បារី នៅតែ​ជាភ្នាក់ងារ​ចម្បង​បង្ក​ជំងឺ​ជាច្រើន​មុខ ជាពិសេស​ជំងឺសួត និង​ជំងឺបេះដូង។ ដូច្នេះការផ្ដាច់បារី គឺល្អបំផុត​សម្រាប់​សុខភាព ហើយ​វា​ជួយ​កាត់បន្ថយ​ជំងឺ​សរសៃ​ឈាម​បេះដូង រហូត​ដល់ ៤០% ក្នុង​រយៈពេល ៥​ឆ្នាំ។ អ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ Vanderbilt នៅ​រដ្ឋ Tennessee របស់​អាមេរិក បាន​វិភាគ​លើ​ទិន្នន័យ​ប្រវត្តិ​នៃ​ការជក់​បារី​របស់​មនុស្ស ៨.៧០០​នាក់ ទទួល​បាន​ពី​សមាគម Framingham Heart Study ដែល​ប្រមូល​បាន​ពីឆ្នាំ​១៩៥៤-២០១៤។ អ្នកស្រាវជ្រាវ បាន​ពិនិត្យ​លើ​អ្នកជក់​បារី​ច្រើន ១កញ្ចប់/ថ្ងៃ រយៈពេល ២០​ឆ្នាំ និង​រកឃើញ​ថា ក្រុម​អ្នក​ជក់​បារី​ច្រើន តែ​ក្រោយមក​បាន​ផ្ដាច់បារី បាន​កាត់បន្ថយ​ហានិភ័យ​ជំងឺ​សរសៃ​ឈាម​បេះដូង ៤០% ក្នុង​រយៈពេល ៥​ឆ្នាំ បើប្រៀបធៀប​នឹង​ក្រុម​អ្នក​កំពុង​ជក់​បារី​ច្រើន។ បើប្រៀបធៀប​ជាមួយ​នឹង​អ្នក​ពុំដែល​ជក់បារី​សោះ វាត្រូវការ​ពេល​ពី ១០-២៥​ឆ្នាំ ដើម្បី​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង ឲ្យ​នៅទាប។ អ្នកស្រាវជ្រាវ សង្ឃឹមថា លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ អាចជួយ​ជំរុញ​អ្នក​កំពុង​ជក់បារី បោះបង់​ទម្លាប់​ការជក់​បារី​របស់​ពួកគេ។ អត្ថបទពាក់ព័ន្ធ៖ ប្រុសៗជក់បារី អាចប៉ះពាល់មេជីវិត ពិបាកយកកូន មូលហេតុទាំងនេះ ធ្វើឲ្យពិបាកផ្តាច់បារីបំផុត វេជ្ជបណ្ឌិត Hilary Tindle ប្រធាន​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សេវា​ព្យាបាល​ថ្នាំជក់ នៅ​សាកល​វិទ្យាល័យ Vanderbilt […]


ព័ត៌មាន

គ្រុនឈាម នៅហ្វីលីពីន ស្លាប់​ជិត ១០០​នាក់/សប្ដាហ៍ រងគ្រោះខ្លាំងជាងគេនៅអាស៊ី

ហ្វីលីពីន បាន​ក្លាយជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ នៅ​តំបន់​អាស៊ី ដោយសារ​ការ​រាតត្បាត​ជំងឺ​គ្រុនឈាម ដែល​បាន​ឆក់​យក​ជីវិត​ពលរដ្ឋ ជិត ១០០​នាក់/សប្ដាហ៍ ចាប់តាំង​ពី​ខែ​កក្កដា ២០១៩។ តាម​តួលេខ​ចុងក្រោយ ប្រកាស​ដោយ​ក្រសួង​សុខាភិបាល​ហ្វីលីពីន នៅ​ថ្ងៃ​នេះ មនុស្ស ៨០៨​នាក់ បាន​ស្លាប់​ដោយ​ជំងឺ​គ្រុនឈាម គិតត្រឹម​ថ្ងៃ​ទី៣ ខែ​សីហា ខណៈ​គិត​ត្រឹម​សប្ដាហ៍​ទី៤ ខែ​កក្កដា មាន​មនុស្ស ៧២០​នាក់ បាន​ស្លាប់ និង​គិតត្រឹម​សប្ដាហ៍​ទី៣ ខែ​កក្កដា មាន​មនុស្ស ៦២២​នាក់ បាន​ស្លាប់។ មានន័យ​ថា ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ មាន​តួលេខ​អ្នក​ស្លាប់ ជិត ១០០​នាក់/សប្ដាហ៍។ ចំណែក​តួលេខ​អ្នក​កើត​ជំងឺ​គ្រុនឈាម​វិញ បាន​កើនឡើង​ដល់ ប្រមាណ ១៨៨.៥៦២​នាក់ កើនឡើង​ទ្វេដង បើធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០១៨ មាន​ត្រឹម ៩៣.១៤៩​នាក់។ ការរាតត្បាត​ជំងឺ​គ្រុនឈាម​ខ្លាំង កើតឡើង​នៅ​តំបន់​កណ្ដាល និង​ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន ហើយ​ក្រុម​ក្មេង​អាយុ ពី ៥-៩​ឆ្នាំ រងគ្រោះ​ខ្លាំង​ជាងគេ។ ក្រសួង​សុខាភិបាល​ហ្វីលីពីន បាន​ព្រមាន​ថា ករណី​ជំងឺ​គ្រុនឈាម នឹងបន្ដ​កើនឡើង​រហូត​ដល់​ខែ​តុលា ខាងមុខ ដោយសារ​រដូវ​ភ្លៀងធ្លាក់ នៅ​តែ​បន្ដ។ អត្ថបទពាក់ព័ន្ធ៖ គ្រុនឈាម នៅហ្វីលីពីន សម្លាប់មនុស្សកើនដល់ទៅជាង ៧០០នាក់ តួលេខខ្ពស់ជាងគេ […]


ព័ត៌មាន

បញ្ហា​បាក់តេរីក្នុងអាង បង្ខំឲ្យជប៉ុន ផ្អាកការប្រកួតកីឡា​ហែលទឹកពិភពលោក

កម្រិត​ខ្ពស់ នៃ​បាក់តេរី E.coli នៅ​ក្នុង​អាង​ហែល​ទឹក ក្នុង​ឧទ្យាន Odaiba Marine បានបង្ខំឲ្យ​អាជ្ញាធរ​ជប៉ុន ផ្អាក​ការប្រកួត​ហែលទឹក ទ្រីយ៉ាថ្លុង ពិភពលោក កាលពី​ចុងសប្ដាហ៍​មុន។ ការ​រកឃើញ​បាក់តេរី​ក្នុង​ទឹកនេះ កំពុង​បង្ក​កង្វល់​ដល់​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ និង​ប៉ារ៉ាឡាំពិក នៅ​ឆ្នាំ​ក្រោយ។ ឆ្លើយតប​នឹង​បញ្ហា​នេះ លោក Masa Takaya អ្នកនាំពាក្យ​កម្មវិធី​នេះ បញ្ជាក់​ថា ការពិនិត្យ​ឲ្យ​គ្រប់​ជ្រុងជ្រោយ នឹង​ត្រូវ​ធ្វើឡើង ហើយ​ការខិតខំ​ឲ្យ​ល្អបំផុត ដើម្បី​ផ្ដល់​បរិស្ថាន​សុវត្ថិភាព​ល្អ សម្រាប់​អត្តពលិក នៅ​ក្នុង​ការប្រកួត​នៅ​ឆ្នាំ​ក្រោយ។ គួរបញ្ជាក់​ថា បាក់តេរី E.coli ភាគច្រើន គ្មាន​គ្រោះថ្នាក់ ឬបង្ក​គ្រោះថ្នាក់​តិចតួច ដូចជា រាក​ជាដើម ប៉ុន្ដែ បើ​បាក់តេរី E.coli ដែល​បង្ក​គ្រោះថ្នាក់​​សាហាវ វា​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ រាកធ្លាក់ឈាម និង​ក្អួត ហើយ​ករណី​ខ្លះ អាច​បណ្ដាល​ឲ្យ​ខូច​តម្រងនោម។ អត្ថបទពាក់ព័ន្ធ៖ ផឹក​ទឹក​ភ្លៀងមាន​គុណ​ប្រយោជន៍ និង​ប៉ះពាល់​អី​ខ្លះ? ដើម្បី​ធានា​កុំឲ្យ​មាន​បញ្ហាដូច្នេះ​ទៀត អ្នករៀបចំ​កម្មវិធី​អូឡាំពិក​ឆ្នាំ​២០២០ បញ្ជាក់​ថា ពួកគេ​នឹង​ដំឡើង​តម្រង​បន្ថែម​ទៀត ដើម្បី​ពិនិត្យ​បាក់តេរី នៅ​ឆ្នេរ​ទីក្រុង​តូក្យូ មុន​ការប្រកួត​មក​ដល់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ព័ត៌មាន

បេះដូងជ្រូក អាចវះកាត់ដាក់បញ្ចូលជំនួសបេះដូងមនុស្ស?

ការ​វះកាត់​ផ្លាស់ប្ដូរ ដោយ​យក​បេះដូង​សត្វជ្រូក បញ្ចូល​ក្នុង​ខ្លួន​មនុស្ស ពិត​ជា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ និង​សឹងមិនគួរ​ឲ្យ​ជឿ តែនេះ​ជា​ការអះអាង​របស់​លោក Sir Terence English វេជ្ជបណ្ឌិត​ដំបូងគេ ដែល​បាន​វះកាត់​ផ្លាស់ប្ដូរ​បេះដូង នៅ​ចក្រភព​អង់គ្លេស កាលពី ៤០​ឆ្នាំមុន។ ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​វ័យ ៨៧​ឆ្នាំ​រូប​នេះ បាន​ធ្វើឡើង​ជាមួយ​សារព័ត៌មាន Telegraph កាលពី​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៩។ ដំបូង លោក​ថា លោក និង​ក្រុមការងារ នឹង​ធ្វើការ​វះកាត់​ផ្លាស់ប្ដូរ​តម្រងនោម​មនុស្ស ជំនួស​មក​វិញ​ដោយ​តម្រងនោម​សត្វជ្រូក នៅ​ឆ្នាំ២០១៩។ ប្រសិនបើ​លទ្ធផល នៃ​ការវះកាត់​ផ្លាស់ប្ដូរ​តម្រងនោម ទទួល​ការពេញចិត្ត នោះ​ការវះកាត់​ផ្លាស់ប្ដូរ​បេះដូង នឹង​ធ្វើឡើង​ក្នុង​រយៈពេល ២-៣​ឆ្នាំ​ខាងមុខ។ លោក​ថា “បើវា​ដំណើរការ​ជាមួយ​តម្រងនោម វាក៏ដំណើរការ​ជាមួយ​បេះដូងដែរ“។ បេះដូងជ្រូក មាន​លក្ខណៈ​រូបសាស្ត្រ​ស្រដៀង​ទៅនឹង​បេះដូង​មនុស្ស ដូច្នេះ​វាត្រូវប្រើ​ជា​គំរូ សម្រាប់​ការបង្កើត​ការព្យាបាល​ថ្មីៗ។ ខ្សោយ​បេះដូង ត្រូវចាត់​ទុក​ជា​ជំងឺរាតត្បាត​មួយ​ក្នុង​សាកល ដោយ​មនុស្ស ២៦​លាន​នាក់ មាន​ជំងឺនេះ ហើយ​តាមរយៈ​មធ្យោបាយ​ព្យាបាល​ដោយ​ប្រើ​បេះដូង​ជ្រូក​នេះ រំពឹង​ថា វា​នឹង​អាច​ជួយ​បំបាត់​ជំងឺ​បេះដូង។ អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់ពីវិធីសង្គ្រោះបន្ទាន់ចលនាបេះដូង និងដង្ហើម CPR នេះជាប្រភេទជំងឺបេះដូងកើតញឹកញាប់ ទាំងលើកូនក្មេង និងមនុស្សចាស់


ព័ត៌មាន

វៀតណាម សហការជាមួយសាកលវិទ្យាល័យអាមេរិក អនុវត្តផែនការសុវត្ថិភាពចំណីអាហារសកល

ផែនការ​ផលិតចំណី​អាហារសុខភាពសកល អាច​ទប់ទល់​នឹង​បម្រែ​បម្រួល​អាកកាស​ធាតុ របស់​អ្នក​វិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យកូឡំប៊ី សហរដ្ឋអាមេរិក កំពុង​ស្វែង​រក​កិច្ច​សហការ​ពី​ដៃ​គូ​អន្តរជាតិ ដោយ​ផ្តោត​សំខាន់​លើ​ប្រទេស​វៀតណាម។ យោង​តាម​វិបសាយ របស់​​វិទ្យាស្ថានផែនដី នៃសាកល​វិទ្យាល័យ​ដ៏​ធំ​របស់​អាមេរិក​មួយ​នេះ គម្រោងផែន​ការ​ថ្មី ដែលប្រមូល​ផ្តុំ​ដោយ​អ្នក​ជំនាញ បាន​សិក្សា​ពី​ព័ត៌មាន​ប្រែ​​ប្រួល​​​អាកាស​ធាតុ រួច​ភ្ជាប់​ទៅ​នឹងសុវត្ថិភាព​ចំណី​អាហារ ​​កំពុង​ស្ថិត​នៅ​ជា​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន។ អ្នក​វិទ្យាសាស្រ្ត​​លើក​ឡើង​ថា នា​ថ្ងៃអនាគត ដំណាំ​ស្រូវ នឹងពុំ​មាន​សុវត្ថិភាព​ មាន​ន័យ​ថា នឹងមិន​សូវ​ទទួល​បាន​ផលគ្រប់​គ្រាន់ បើ​ពុំ​មាន​វិធាន​ការ​ត្រៀម​ការពារ ដោយ​សារ​បញ្ហា​ប្រែ​ប្រួល​អាកាស​ធាតុ កើត​ឡើង​មិន​អាច​ទាយ​ទុក​មុន។ ជាមួយ​ហេតុផល​នេះ ដោយ​សារ​វៀតណាម ប្រទេស​នាំ​ចេញ​ផលិតផល​អង្ករ​ធំបំផុត​ទី ៣ លើ​ពិ​ភព​លោក បាន​ក្រុម​អ្នក​វិទ្យាសាស្រ្តនៃគម្រោងអាហារ​សុវត្ថិភាព​នេះ​ ធ្វើ​ការ​​ទំនាក់​ទំនងជា​មួយ​រដ្ឋាភិបាល​វៀតណាម សម្រាប់​ការ​អនុវត្ត​គម្រោង​ខាង​លើ​នេះ។ អត្ថបទពាក់ព័ន្ធ៖  អនាគត ចំណីអាហារអាចខ្វះខាតខ្លាំង ហើយបាត់បង់ជីវជាតិ ដោយសារបញ្ហាមួយ ៥ យ៉ាងជួយឲ្យចំណីអាហារមានសុវត្ថិភាព ញ៉ាំទៅមិនងាយរាករូស ឬពុល ​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ ​អាច​ប៉ះ​ពាល់ដល់​ពពួក​ដំណាំ ដែល​ជា​អាហារ​ចាំ​បាច់​សម្រាប់​​មនុស្ស​ទូ​ទៅ ដូច​នេះ​រដ្ឋាភិបាលសមាជិក​​អាស៊ាន​មួយ​នេះ ក៏​បាន​សម្រេច​សហការ​ជា​មួយ​គម្រោង​ខាង​លើ។ បើ​ការ​អនុវត្តន៍ ទទួល​បាន​ប្រសិទ្ធភាព​មែន​នោះ ប្រទេស​វៀត​ណាម នឹង​សម្រេច​បានគោលដៅ​ចម្បង​ទី ​២ ​ដាក់​ចេញ​ដោយ​​អង្គការ​សហប្រជាជាតិ​ ក្នុង​គោល​ដៅ​បញ្ចប់​ភាព​អត់​ឃ្លាន និង​កង្វះ​ខាត​អាហា​រូបត្ថម្ភ ក៏​ដូច​ជាសម្រេច​បាន សុវត្ថិភាព​ចំណី​អាហារ និង​បង្កើននិរន្តរភាពផលិត​កសិកម្មសម្រាប់​សកលលោក​ទាំង​មូល។ ​​​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


ព័ត៌មាន

ថៃ គ្រោងរៀបចំទីក្រុងថ្មីមួយ សម្រាប់ព្យាបាលជំងឺជនបរទេស ជំនួសក្រុងបាងកក

ក្រុង​បាងកក ប្រទេសថៃ ត្រូវ​ស្គាល់​ថា ជាគោលដៅ​​ពេញ​និយម​​មួយ ក្នុង​តំបន់​អាស៊ាន សេវា​សុខាភិបាល​ មិន​ថាអ្នក​ជំងឺ​ក្នុង​ស្រុក ឬបរទេស កាន់​តែ​មមាញឹក​ខ្លាំង នាំ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នេះ កំពុង​​ដាក់​ទិស​ដៅ​រៀបចំ​ទី​ក្រុងមួយ នៅ​​ខេត្ត​​ភាគ​ខាង​ត្បូង​ ឲ្យ​ក្លាយ​ជា​មជ្ឈមណ្ឌល​ផ្តល់​សេវា​សុខាភិបាល​​​​។ តាម​សារព័ត៌មាន​​ក្នុង​ស្រុក​ថៃ ក្រុង​ Hat Yai ខេត្ត​សុង​ខ្លា កំពុង​ស្ថិត​ក្នុង​ដំណាក់​កាលពិភាក្សា​ ជា​ជំហាន​ទី​​មួយ សម្រាប់​ដាក់​ចេញ​គោល​ដៅ​​ព្យាបាល​​ជំងឺ​ជនបរទេស​ មក​ពីប្រទេស​ជិតខាង។ ហេតុ​ផល​​នាំ​ឲ្យទីក្រុង​ស្ថិត​​នៅ​ក្បែរ​ព្រំដែន​ម៉ាឡេស៊ីជា​គោល​ដៅ​សម្រាប់​សេវា​សុខាភិបាល​ជនបរទេស ​ព្រោះ​តែ ថៃ​កំពុង​មាន​កំណើន​​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន ដោយ​ក្នុង​នោះ​មួយ​ចំនួន​ធំ ក៏​ត្រូវ​ការ​សេវា​ព្យាបាល​​​របស់​ប្រទេស​នេះ​ដូច​គ្នា។ ក្រុង Hat Yai ​ខេត្ត​សុង​ខ្លា ជា​​ទី​តាំង​ដ៏​សំខាន់​សម្រាប់​ស្វាគមន៍​ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ធ្វើ​ដំណើរ​ពី​​​​ប្រទេស​ម៉ាឡេស៊ី រាប់​ទាំង​​​ភ្ញៀវ​មក​ពី​ប្រទេស​សឹង្ហបុរី​ផងដែរ​។ អត្ថបទពាក់ព័ន្ធ៖ ពេទ្យថៃ មានប្រព័ន្ធរហ័ស ជួយសង្គ្រោះអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ពេទ្យថៃ ព្រមានពីផលវិបាកធ្ងន់ធ្ងរនៃជំងឺផ្ដាសាយ យ៉ាង​ណា​មិញ បើ​តាម​ លោក​ ក្រាង​សាក់ លីចាន់ផាតាណា ជា​ម្ចាស់​គ្លីនិក​​​​មួយ​នៅ​ទី​នោះ បាន​​ប្រាប់​សារព័ត៌មាន​ថា ពិត​ណាស់​ ទិស​ដៅ​នេះ នឹង​កើត​​មាន​មែន ហើយ​ឥឡូវ ទាំង​មន្ទីរ​ពេទ្យ​ឯក​ជន និង​មន្ទីរ​ពេទ្យ​រដ្ឋ​ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ទាំង​សម្ភារៈ​បរិក្ខារ និង​ធន​ធាន​គ្រូ​ពេទ្យ ពោល​គឺ​​ស្តង់​ដារមិន​ចាញ់​ប្រទេស​ក្នុង​តំបន់​ប៉ុន្មាន​ទេ។ មន្ត្រី​សាលា​ខេត្ត​​សុងខ្លា ក៏​ដូច​ជា​ស្ថាប័ន​ពាក់​ព័ន្ធ​ ក៏​កំពុង​ដំណើរ​ការ​ដុត​ដៃ​ដុត​ជើង​ សម្រាប់​ការងារ​​នេះ។ ក្នុង​ករណី​មាន​សំណួរ […]


ព័ត៌មាន

គ្រុនឈាម នៅហ្វីលីពីន សម្លាប់មនុស្សកើនដល់ទៅជាង ៧០០នាក់

ប្រទេស​ហ្វីលីពីន ឆ្នាំ​នេះ កំពុង​រងគ្រោះធ្ងន់ធ្ងរ ដោយ​ជំងឺគ្រុនឈាម ហើយ​ពីមួយ​សប្ដាហ៍ ទៅ​មួយ​សប្ដាហ៍ តួលេខ​អ្នកស្លាប់ បន្ដកើនឡើង​យ៉ាងខ្លាំង ក្រោយ​រដ្ឋាភិបាល​ប្រទេស​នេះ បាន​ប្រកាស​អាសន្ន​ពី​ជំងឺ​គ្រុនឈាម ចាប់តាំង​ពី​ខែកក្កដា ២០១៩។ ក្រសួង​សុខាភិបាល​ហ្វីលីពីន បញ្ជាក់​ថា ចំនួន​ពលរដ្ឋ​ស្លាប់​ដោយ​ជំងឺ​គ្រុនឈាម គិតត្រឹម​សប្ដាហ៍​ទី ៤ ខែកក្កដា បាន​ឡើង​ដល់ ៧២០​នាក់ កើន​ប្រមាណ ១០០​នាក់ បើធៀប​នឹង​សប្ដាហ៍​ទី ៣ ដែល​មាន​ត្រឹម ៦២២​នាក់។ ចំណែក​តួលេខ​​កើត​ជំងឺ​គ្រុនឈាមទូទាំង​ប្រទេស ​កើន​ដល់ ជាង ១៦​ម៉ឺន​នាក់ ខណៈ​នៅ​សប្ដាហ៍​ទី ៣ ​ខែកក្កដា មាន​ត្រឹម ១៤​ម៉ឺន​នាក់។ ក្នុង​នោះ ក្មេង​អាយុពី ៥-៩​ ឆ្នាំ កើត​ជំងឺ​គ្រុនឈាម​ច្រើនជាងគេ រហូត​ដល់ ៣៨,២៦៨​ករណី ឬស្មើ ២២% នៃ​ករណី​សរុប ហើយ​ក្រុម​ក្មេង​អាយុ​ដដែល​នេះ ក៏មាន​តួលេខ​ស្លាប់​ច្រើនជាងគេ​ដែរ រហូត​ដល់ ២៩២ ​ករណី ស្មើ ៤២% នៃ​តួលេខ​អ្នក​ស្លាប់​សរុប។ អត្ថបទពាក់ព័ន្ធ៖ តួលេខខ្ពស់ជាងគេ អ្នកស្លាប់ដោយជំងឺគ្រុនឈាមនៅហ្វីលីពីន កើនលើស ៦០០នាក់ ទៀតហើយ! […]


ព័ត៌មាន

អាមេរិក ដាក់ឲ្យប្រើប្រាស់ថ្នាំរបេងថ្មី មាន​ប្រសិទ្ធភាពខ្ពស់​ព្យាបាលអ្នកជំងឺរបេងស៊ាំនឹងថ្នាំ

ដំណឹង​ល្អ​សម្រាប់​អ្នក​ជំងឺ​របេង​ស៊ាំ​ការព្យាបាល ដោយ​ពេល​នេះ រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) បាន​ឯកភាព​ឲ្យ​ប្រើប្រាស់​ថ្នាំរបេង​ថ្មី​មួយប្រភេទ ដើម្បី​ព្យាបាល​លើ​អ្នក​ជំងឺ​របេង​ដែល​លែង​មាន​ប្រសិទ្ធ​ភាព​ជា​មួយ​ថ្នាំ​មុនៗ។ ថ្នាំថ្មី​នេះ ត្រូវ​គេ​ឲ្យ​ឈ្មោះថា Pretomanid ដោយ​លេប​ជាមួយ​ថ្នាំ ២​មុខ​ទៀត គឺ Bedaquiline និង Linezolid ដើម្បី​ព្យាបាល​អ្នកជំងឺ​របេង  ស៊ាំ​នឹង​ថ្នាំ ឬ​ការព្យាបាល​អត់ប្រសិទ្ធភាព ប៉ុន្តែ​ថ្នាំនេះប្រើប្រាស់​បាន​ សម្រាប់​តែ​មនុស្ស​ពេញវ័យ​ប៉ុណ្ណោះ។ ថ្នាំរបេង  Pretomanid មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព ក្រោយ​បាន​សាកល្បង​លើ​អ្នកជំងឺ​របេង​សួត ១០៩​នាក់ ដែល​ស៊ាំ​នឹង​ថ្នាំ ហើយ​ជា​លទ្ធ​ផល ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំង​អស់ គឺ​បាន​ជាសះស្បើយ​រហូត​ដល់ ៩៥% ក្រោយ​លេប​ថ្នាំ​រយៈពេល ៦ ខែ។ ការព្យាបាល​ជំងឺ​របេង​ដោយ​ថ្នាំ ៣​មុខ និង​ប្រើ​​រយៈពេល ៦​ខែ គឺ​ងាយស្រួល និង​ត្រូវការ​ពេល​ខ្លីជាងមុន ខណៈ​ការព្យាបាល​ជំងឺ​របេង​ស៊ាំ​នឹង​ថ្នាំ​ពីមុនមក ត្រូវការ​ថ្នាំ​ពី ៦-៨​ មុខ និង​រយៈពេល​យ៉ាង​តិច ២​ ឆ្នាំ។ អត្ថបទពាក់ព័ន្ធ៖ ថៃ ជាប្រទេស​មាន​អត្រាជំងឺ​របេង​ខ្ពស់​បំផុត​លើ​ពិភពលោក យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ឆ្នាំ​ ២០១៧ មនុស្ស ១០​លាន​នាក់ ទូទាំង​ពិភពលោក មាន​ជំងឺ​របេង ដោយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ