ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ថៃ ត្រូវ UN ព្រមានរឿងបើកដៃឲ្យពលរដ្ឋដាំ និងប្រើប្រាស់កញ្ឆាដោយសេរី

រដ្ឋាភិបាលថៃ កាលពី​ខែ​មុន គ្រោង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស មាន​សិទ្ធិ​ដាំ​កញ្ឆា​ដោយ​ស្រប​ច្បាប់ ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​វេជ្ជសាស្ត្រ ដោយ​ផែនការ​នេះ បាន​បង្ក​ជា​កង្វល់ អាច​​ផ្ទុះ​ឡើង​ការ​ប្រើប្រាស់​រុក្ខ​ជាតិ​មាន​ផ្ទុក​សារធាតុ​ញៀន​ប្រភេទ​នេះយ៉ាងអនាធិបតេយ្យ នាំ​ឲ្យ​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ ​ព្រមាន​រដ្ឋាភិបាល​ថៃ ឲ្យ​គោរព​សន្ធិសញ្ញា​គ្រប់គ្រង​ឱសថ​អន្តរជាតិ។ លោក Viroj Sumyai ប្រធាន​ក្រុមប្រឹក្សាភិបាល​គ្រប់គ្រង​សារធាតុ​ញៀន​អន្តរជាតិ (INCB) បញ្ជាក់​ថា ប្រទេស​ថៃ បាន​ចូល​ក្នុង​កិច្ចព្រមព្រៀង​សារធាតុ​ញៀន ចំនួន ៣ ដូច្នេះ​អាជ្ញាធរ​ថៃ ត្រូវសិក្សា​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយ មុន​សម្រេច​ផ្ដល់ភាព​ស្របច្បាប់​ដល់ការ​ប្រើប្រាស់​កញ្ឆា ខណៈ​ពេល​នេះ INCB កំពុង​ឃ្លាំមើល​គោលនយោបាយ​កញ្ឆា នៅ​ប្រទេស​អាស៊ីអាគ្នេយ៍ ដែល​ជា​​កង្វល់​យ៉ាងខ្លាំង​ ពី​សេរីភាវូបនីយកម្ម​នៃ​ការ​ដាំ​កញ្ឆា​នៅ​ប្រទេស​ថៃ។ ពីមុន លោក Viroj Sumyai បាន​ព្រមាន​ថា ថៃ​អាច​បាត់សិទ្ធិ​ពិសេស​សម្រាប់​នាំចូល​ឱសថ​មួយ​ចំនួន ​បើ​ហ៊ាន​សម្រេច​អនុញ្ញាត​ឲ្យ​ដាំកញ្ឆា​ដោយស្របច្បាប់ ហើយ​ព្រមាន​ពេលនេះ ដោយសារ​ថៃ អនុញ្ញាត​ឲ្យ​មាន​ការ​ដាំកញ្ឆា​ចំនួន ៦កសិដ្ឋាន សម្រាប់​ការប្រើប្រាស់​ឯកជន។ អត្ថបទពាក់ព័ន្ធ៖ ថៃ ដាក់គោលដៅឲ្យពលរដ្ឋដាំកញ្ឆាបង្កើនចំណូលគ្រួសារ ដើម្បីយកផលិតជាថ្នាំ ថៃ ត្រៀមចែកប្រេងកញ្ឆាលើកដំបូង ឲ្យអ្នកជំងឺទូទាំងប្រទេស ចំណែក​លោក Niyom Termsrisuk អគ្គលេខាធិការ នៃ​ការិយាល័យ​ក្រុមប្រឹក្សាភិបាល​ គ្រប់គ្រង​សារធាតុ​ញៀន​ប្រទេស​ថៃ បញ្ជាក់​ថា អង្គភាព​របស់​លោក និង​ក្រសួង​សុខាភិបាល​ ពុំទាន់​សម្រេច​លើការបង្កើត​គណៈកម្មាធិការ ដើម្បី​ពិនិត្យ​លើ​ផលិតផល និង​ការប្រើប្រាស់​ថ្នាំ​កញ្ឆា​នៅឡើយទេ។ […]


ព័ត៌មាន

បណ្ដាញសង្គម បង្កផលប៉ះពាល់ផ្លូវចិត្តក្មេងស្រីជំទង់ធ្ងន់ធ្ងរ

ការប្រើបណ្ដាញ​សង្គម​ ត្រូវបាន​រកឃើញ​ថា ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ប៉ះពាល់​សុខភាព​ផ្លូវចិត្ត មិន​ថា ប្រុស ស្រី ក្មេង ឬចាស់​នោះទេ។ តែថ្មីៗ អ្នកស្រាវជ្រាវ រកឃើញ​ថា បណ្ដាញ​សង្គម បង្ក​ការប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​ក្មេងស្រី​ជំទង់យ៉ាងខ្លាំង។ តាមរយៈ​ការសិក្សា​លើ​ក្មេងជំទង់​អង់គ្លេស អាយុ​ពី ១៣-១៦​ឆ្នាំ អ្នកស្រាវជ្រាវ បញ្ជាក់​ថា បណ្ដាញ​ទំនាក់ទំនង​សង្គម ដូចជា Facebook ឬ Instagram បង្កគ្រោះថ្នាក់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​ក្មេង​ជំទង់ ដោយ​ការ​រំខាន និង​ការ​កាត់​បន្ថយ​ពេលគេង ការ​ហាត់​ប្រាណរបស់​ពួកគេ ក៏ដូចជា​ការ​កើនឡើង​ផលប៉ះពាល់ពី​មាតិកា​គ្រោះថ្នាក់ ជាពិសេស​ការ​គំរាមកំហែង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ បើប្រៀបធៀប​រវាង​ស្រី និង​ប្រុស​វិញ ក្មេងស្រី រង​ការ​ប៉ះពាល់​បញ្ហា​ផ្លូវ​ចិត្ត រហូត​ដល់ ៦០% សម្រាប់​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ញឹកញាប់ ខណៈ​ក្មេងប្រុស​វិញ រងការ​ប៉ះពាល់​ត្រឹម ១២% ប៉ុណ្ណោះ។ អត្ថបទពាក់ព័ន្ធ៖ បណ្ដាញសង្គម ជាមូលហេតុនាំឲ្យបញ្ហាផ្លូវចិត្តកើនឡើង​ខ្លាំងនៅឥណ្ឌូនេស៊ី កាលពី​ខែកក្កដា អ្នកស្រាវជ្រាវ​កាណាដា ក៏រកឃើញ​ដែរ​ថា ការប្រើប្រាស់​បណ្ដាញ​សង្គម​ញឹកញាប់ ពាក់ព័ន្ធ​នឹង​រោគសញ្ញា​បាក់ទឹកចិត្ត​ក្នុង​ចំណោម​ក្មេង​ជំទង់។ ចំណែក​ការសិក្សា​ចុងក្រោយ​នេះ កាន់តែ​សំខាន់ ដោយ​រកឃើញ​ថា វាបណ្ដាល​មកពី​មាតិកា ​ការ​រារាំង​ការ​គេង និង​ការហាត់ប្រាណ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


ព័ត៌មាន

វៀតណាម ផលិតកាវវេជ្ជសាស្ត្រ ភ្ជិតមុខរបួស មិនចាញ់ប្រទេសជឿនលឿនទេ

កាវវេជ្ជសាស្ត្រ ភ្ជិតមុខ​របួស ដោយ​មិនចាំបាច់ដេរ មានតែ​អ្នកវិទ្យាសាស្ត្រ​ប្រទេស​ជឿនលឿន ដូចជា អាមេរិក និង​អ៊ីស្រាអែល ដែល​ធ្លាប់​ផលិត និង​សាកល្បង តែ​មិនទាន់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​ទេ។ ពេលនេះ អ្នកវិទ្យាសាស្ត្រ​វៀតណាម អាច​ផលិត​កាវវេជ្ជសាស្ត្រ ភ្ជិត​មុខ​របួស​នេះ មិន​ចាញ់​ប្រទេស​ជឿនលឿន​ទាំង​នោះទេ។ លោកស្រី Nguyen Thi Hiep ប្រធាន​ផ្នែក​វិស្វកម្ម​វេជ្ជសាស្ត្រ នៅ​សាកលវិទ្យាល័យ​ជាតិ​វៀតណាម បាន​ស្រាវជ្រាវ​ពី​ការ​ផលិត​កាវ​វេជ្ជសាស្ត្រ​សម្រាប់​ភ្ជិត​មុខ​របួស​នេះ ចាប់តាំង​ពី​ឆ្នាំ២០១៣ និង​ទទួល​ការ​សាកល្បង​ដោយ​ជោគជ័យ​លើ​សត្វ​ជ្រូក។ លោកស្រី និង​ក្រុម​ការងារ គ្រោង​នឹង​សាកល្បង​ប្រើប្រាស់ និង​ប្រសិទ្ធភាព​របស់​កាវវេជ្ជសាស្ត្រ​នេះ លើ​មនុស្ស ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។ កាវវេជ្ជសាស្ត្រ មាន​ប៉ូលីមែរ Chitosan អាស៊ីដ Hyaluronic និង​កាវ (Gel) ប្រើសម្រាប់​ភ្ជិត​មុខ​របួស​ខាងក្រៅ បញ្ឈប់​ការហូរឈាម សម្លាប់​មេរោគ និង​ព្យាបាល​របួស។ លោកស្រី Nguyen Thi Hiep ថា សូម្បី​អ្នកពុំ​ចេះ​វិធី​សង្គ្រោះ​បឋម ក៏អាច​ប្រើ​កាវវេជ្ជសាស្ត្រ​នេះ លើ​អ្នក​ជំងឺ មុន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ហើយ​ផលិតផល​នេះ មាន​ប្រយោជន៍​សម្រាប់​អ្នក​នៅ​តំបន់​ដាច់ស្រយាល ឆ្ងាយ​ពី​មន្ទីរពេទ្យ។ សម្រាប់​ការបង្កើត​ស្នាដៃនេះ លោកស្រី បាន​ទទួល​ពានរង្វាន់​ទេពកោសល្យ​វិទ្យាសាស្ត្រ​អន្តរជាតិ របស់​អង្គការ UNESCO […]


ព័ត៌មាន

កញ្ជ្រឹល កើន៣ដង ហ្វីលីពីន និងថៃ ស្ថិតក្នុងប្រទេសផ្ទុះជំងឺខ្លាំងជាងគេ

ដើម​ឆ្នាំ២០១៩ ជំងឺ​កញ្ជ្រឹល កើនឡើង ៣ដង នៅទូទាំង​ពិភពលោក ដោយ​ប្រទេស​អាស៊ាន ចំនួន ២ គឺ ថៃ និង​ហ្វីលីពីន ស្ថិតនៅ​ក្នុង​ប្រទេស​ផ្ទុះជំងឺ​នេះ​ច្រើនជាងគេ។ អង្គការ​សុខភាព​ពិភពលោក (WHO) បញ្ជាក់​ថា រយៈពេល ៧ខែ ​ដើម​ឆ្នាំ​នេះ មានជំងឺ​កញ្ជ្រឹល ៣៦៤.៨០៨ ​ករណី នៅទូទាំង​ពិភពលោក ខណៈ​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ ២០១៨ ជំងឺ​កញ្ជ្រឹល មាន​ត្រឹមតែ ១២៩.២៣៩ ​ករណី។ លោកស្រី Christian Lindmeier អ្នកនាំពាក្យ WHO បញ្ជាក់​ថា តួលេខ​នេះ គឺខ្ពស់បំផុត ចាប់តាំង​ឆ្នាំ ២០០៦។ អង្គការ WHO បញ្ជាក់​ថា តំបន់​អាហ្វ្រិក កើនឡើង​ករណី​ជំងឺកញ្ជ្រឹល​ច្រើនជាងគេ គឺ​រហូត​ដល់ ៩០០% ខណៈ​តំបន់​ប៉ាស៊ីហ្វិក​ខាងកើត កើនឡើង ២៣០%។ ចំណែក​ប្រទេស​មាន​ករណី​ជំងឺ​កញ្ជ្រឹល​ខ្ពស់ជាងគេ មាន​កុងហ្គោ ម៉ាដាហ្កាស្កា អ៊ុយក្រែន អង់ហ្គោឡា ឆាដ កាហ្សាក់ស្ថាន នីហ្សេរីយ៉ា […]


ព័ត៌មាន

គេងថ្ងៃច្រើនមិនល្អទេ បណ្ដាលឲ្យខួរក្បាលភ្លេចភ្លាំង

ពីដើមមក ការគេងថ្ងៃ ត្រូវចាត់ទុក​ជា​ភាពខ្ជិល តែ​អ្នកវិទ្យាសាស្ត្រ បញ្ជាក់​ថា ការគេង​ថ្ងៃ ពិត​ជាជួយ​ខួរក្បាល​របស់​យើង ឲ្យ​ស្រឡះ ស្រស់ស្រាយ បើសិន​ជាយើង​គេង​ក្នុង​រយៈពេល​សមស្រម​មួយ ហើយ​តាម​ការណែនាំ ការគេង​ថ្ងៃ គួរចំណាយ​ពេល ពី ២៥–៣០​នាទី។ ប៉ុន្ដែ​តាមការ​ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ WebMD បញ្ជាក់​ថា ការគេង​ថ្ងៃច្រើន ជាសញ្ញា​ដំបូង ដែល​យើង​មាន​ជំងឺភ្លេចភ្លាំង (Alzheimer)។ អ្នកវិទ្យាសាស្ត្រ បកស្រាយថា ការគេង​ថ្ងៃ​លើស​ការណែនាំ​របស់​អ្នកជំនាញ ធ្វើ​ឲ្យ​ទីតាំង​ខួរក្បាល ដែល​ជួយ​ធ្វើឲ្យ​ភ្ញាក់ ត្រូវ​ខូចខាត​ក្នុង​ដំណាក់កាល​ដំបូង​ដោយ​ជំងឺភ្លេចភ្លាំង។ នេះជា​មូលហេតុ​អ្នក​ជំងឺ​ភ្លេចភ្លាំង គេង​ថ្ងៃយូរ មុនពួកគេ​ចាប់ផ្ដើម​ភ្លេច​កាន់តែច្រើន​ឡើង។ អ្នកវិទ្យាសាស្ត្រ ក៏រកឃើញ​ថា ទីតាំង​ខួរក្បាល ដែល​ជួយ​ឲ្យយើង​ភ្ញាក់​ពី​គេងថ្ងៃ មាន​ការកើនឡើង​ប្រូតេអ៊ីន Tau ហើយ​ប្រូតេអ៊ីន​នេះ មាន​តួនាទី​ចម្បង បង្ក​ជំងឺ​ភ្លេចភ្លាំង។ នេះបើតាម​លោកស្រី Lea Grinberg មកពី​វិទ្យាស្ថាន​សុខភាព​ខួរក្បាល​សាកល នៅ​សាកលវិទ្យាល័យ California របស់​អាមេរិក។ ជាមួយ​គ្នានេះ អ្នកវិទ្យាសាស្ត្រ បាន​វិភាគ​លើ​អ្នក​ជំងឺភ្លេចភ្លាំង ១៣នាក់ និង​អ្នកគ្មាន​ជំងឺ​នេះ ៧​នាក់ ហើយ​រកឃើញ​ថា ជំងឺ​ភ្លេចភ្លាំង បាន​វាយប្រហារ​លើ​ទីតាំង​ខួរក្បាល ដែល​មាន​តួនាទី​ជួយ​ឲ្យ​យើង​ភ្ញាក់​ពី​គេង នៅពេល​ថ្ងៃ […]


ព័ត៌មាន

មន្ទីរពេទ្យសុរិន្ទ ដែលព្យាបាលអ្នកជំងឺ ជិត ២ពាន់នាក់/ថ្ងៃ កំពុងដាច់ទឹក

ទោះចូល​ដល់​រដូវវស្សា​ហើយ ប៉ុន្ដែតំបន់​ខ្លះ នៅ​​ប្រទេស​ថៃ ពុំទាន់​មាន​ភ្លៀងធ្លាក់ ហើយ​កំពុង​ប្រឈម​នឹង​គ្រោះរាំងស្ងួត​ ឬ​ឈាន​ដល់​ដាច់ទឹកប្រើក៏មាន។ ជាក់ស្ដែង មន្ទីរពេទ្យ​សុរិន្ទ (Surin Hospital) ដែល​ពលរដ្ឋ​ខ្មែរយើង​មួយ​ចំនួន ជាញឹកញាប់​ទៅ​ពិនិត្យ និង​ព្យាបាល​សុខភាព កំពុង​ប្រឈម​នឹង​ការ​ខ្វះទឹក​យ៉ាងខ្លាំង សឹងតែ​លែងមាន​ទឹកប្រើ​តែម្តង។ មន្ទីរពេទ្យ​សុរិន្ទ បាន​ប្រកាស​អាសន្ន ចាប់តាំង​ពី​សប្ដាហ៍មុន ក្រោយ​មន្ទីរពេទ្យ​ខ្វះខាត​ទឹកយ៉ាង​ខ្លាំង ដើម្បី​ប្រើប្រាស់។ ជាបន្ដបន្ទាប់ មន្ទីរពេទ្យ​ក៏បាន​ស្នើសុំ​ការ​ផ្គត់ផ្គង់​ទឹកពី​ទីភ្នាក់ងារ​ផ្សេងៗ​ផងដែរ។ ក្រោយ​លោក Anutin Charnvirakul រដ្ឋមន្រ្តី​សុខាភិបាល​ថៃ បាន​ទៅពិនិត្យ​មន្ទីរពេទ្យ​ជាបន្ទាន់ កាលពី​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ២០១៩ ក្រសួង​សុខាភិបាល និង​អង្គភាព​ផ្សេងទៀត បាន​សម្រេច​ជីកអណ្ដូង ចំនួន ៨ទីតាំង នៅ​ជុំវិញ​មន្ទីរពេទ្យ។ តម្រូវការ​ជាក់​ស្ដែង​ជា​ប្រចាំ មន្ទីរពេទ្យ​សុរិន្ទ ត្រូវការ​ទឹកប្រើប្រាស់ រហូត​ដល់ ១លាន​លីត្រ/ថ្ងៃ ប៉ុន្ដែ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ មន្ទីរពេទ្យ​ទទួល​បាន​ការផ្គត់ផ្គង់​ទឹក ៨ម៉ឺនលីត្រ ស្មើ​ត្រឹម​ប្រមាណ ជិត ១០% ប៉ុណ្ណោះ។ ក្នុង ១ថ្ងៃ មន្ទីរពេទ្យ ព្យាបាល​អ្នកជំងឺ​ប្រមាណ ១.៧០០​នាក់ ដោយ​ប្រមាណ ៨០០​នាក់ ជាអ្នក​ជំងឺត្រូវ​វះកាត់ និង​សម្រាក​ក្នុង​បន្ទប់​សង្គ្រោះបន្ទាន់។ ក្រៅពី​អន្តរាគមន៍​ដោយ​ជីក​អណ្ដូង លោក […]


ព័ត៌មាន

អនាគត ចំណីអាហារអាចខ្វះខាតខ្លាំង ហើយបាត់បង់ជីវជាតិ ដោយសារបញ្ហាមួយ

ថ្ងៃ​ខាង​មុខ បញ្ហា​អាកាស​ធាតុ​ ដែល​គ្រប់​គ្នា​មិន​អាច​ទាយ​ទុក​បាន​​មុន នឹង​ធ្វើ​ឲ្យ​ ការ​ផលិត​ចំណី​អាហារ​​​កាន់​តែ​ខើច​ផល នឹង​មាន​បញ្ហា​កង្វះ​ជីវជាតិ​ក្នុង​ចំណី​អាហារ​ទាំង​នោះ​ផង​ដែរ។ បញ្ហា​​ខាង​លើ​នេះ បាន​បញ្ជាក់​​នៅ​ក្នុង​របាយការណ៍​ចេញ​​​​ពី​ក្រុម​ពិភាក្សា​នៃ​​រដ្ឋាភិបាល​ចម្រុះ នៅ​ក្នុង​អង្គពិភាក្សា​​ស្តី​ពី​​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ នៃ​អង្គការ​សហប្រជាជាតិ​ កន្លង​ទៅ​ថ្មី​ៗ​នេះ។ របាយការណ៍​ខាង​លើ​ដដែល​ បាន​បង្ហាញ​ថា បញ្ហា​បម្រែ​​បម្រួល​អាកាស​ធាតុ​ នឹង​ផ្តល់​ផល​ប៉ះ​ពាល់​​ដល់​ ដំណាំ​​របស់​កសិករ​ ដោយ​តាម​តំបន់​ខ្លះ អាកាស​ធាតុ​ក្តៅ​ខ្លាំង ខ្លះ​ទៀត​​ភ្លៀង​បង្ក​ទឹក​ជន់​លិច ដែល​សុទ្ធ​សឹង​​​ជា​ការ​មិន​អំណោយ​ផល​ដល់​​ការ​ដាំ​ដុះ​របស់​កសិករ​។ បើ​តាម​ លោក​ស្រី​សាស្រ្តាចារ្យ​ Pamela McElwee អ្នក​សិក្សា​ពី​​បរិស្ថាន ទំនាក់​ទំនង​អេកូឡូស៊ី និង​មនុស្ស នៃ​សាកលវិទ្យាល័យ Rutgers សហរដ្ឋអាមេរិក និង​បាន​ចូល​រួម​ពិភាក្សា​​ក្នុង​បញ្ហា​​នៃ​អង្គ​ប្រជុំ​ខាង​លើ​នោះ បាន​និយាយ​ថា សូម្បី​តែ​នៅ​​សហរដ្ឋអាមេរិក គេ​ត្រូវ​​មាន​វិធាន​ការ​ភ្លាម​ៗ​ ដើម្បី​រារាំង​លៃ​យ៉ាង​ណា មិន​ឲ្យ​សីតណ្ហភាព​នៃ​អាកាស​ធាតុ​ ឡើង​សូម្បី​តែ​២​អង្សា​។ ការ​ធ្វើ​ដូច​នេះ ក៏​ព្រោះ​តែ វា​នឹង​​មាន​ឥទ្ធិពល​ខ្លាំង​លើ ចង្វាក់​ផលិតកម្ម​អាហារ​របស់​កសិករ បើ​មិន​យក​ចិត្ត​ទុក​ដាក់។ ក្នុង​សំណេរ​របាយការណ៍​ ក៏​បាន​បង្ហាញ​ថែម​ទៀត​ថា គុណភាព​ចំណី​អាហារ តួ​យ៉ាង​ដូច​ជា ជីវជាតិ​ក្នុង​ចំណី​អាហារ​នឹង​ត្រូវ​ថម​ថយ ជាក់​ស្តែង​ដូច​ជា​ប្រូតេអ៊ីន ជា​តិ​កាបូនអ៊ីដ្រាត ស័ង្កសី​ និង​ជាតិ​ដែក​ជា​ដើម។ អត្ថបទពាក់ព័ន្ធ៖  ប្រភេទអាហារធ្វើឲ្យកូនតូចញ៉ាំទៅទល់លាមក និងវិធីដោះស្រាយ អាកាសធាតុ​ក្តៅ​ខ្លាំងអ៊ីចឹង ត្រូវដឹងវិធីថែសុខភាព ប្រយ័ត្ន​ស្លាប់​បាន រំលឹក​ផង​ដែរ​ថា ចំពោះ​លទ្ធផល​របាយការណ៍​​នេះ គឺ​ជា​សារ​បញ្ជ្រាប​មួយ ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បរិស្ថាន​ជុំ​វិញ​ខ្លួន ដែល​ទាម​ទារ​ការ​ចូល​រួម​ពី​មនុស្ស​គ្រប់​គ្នា ព្រោះ​បញ្ហា​បរិស្ថាន​ […]


ព័ត៌មាន

ការសិក្សារកឃើញថា ផឹកកាហេ្វពេលយប់ មិនអាចរារាំងការងងុយគេងបានទេ

“ផឹកកាហ្វេ ដើម្បី​កុំឲ្យ​ងងុយគេង” នេះជាពាក្យ​ដែល​គ្នាយើង បាន​ឮ​ពី​មាត់​អ្នកផឹក​កាហ្វេ​ភាគច្រើន។ តែការសិក្សាមួយ របស់​អាមេរិក រកឃើញ​ថា ផឹកកាហ្វេ ពេល​យប់ មិនអាច​រារាំង​ការងងុយ​គេង​បាននោះទេ។ ការសិក្សានេះ ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Florida Atlantic, Harvard និង Emory និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Mississippi លើ​ពលរដ្ឋ​អាមេរិក ៧៨៥​នាក់ រយៈពេល ១៤​ឆ្នាំ។ ការសិក្សានេះ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​លើ​គ្រឿងស្រវឹង កាហ្វេ និង​នីកូទីន (ការជក់បារី) មាន​ឥទ្ធិពល​យ៉ាងណាលើ​ការ​គេង។ អ្នកចូលរួម​ក្នុង​ការសិក្សា បាន​ពាក់​នាឡិកា​ដៃ ដើម្បី​តាមដាន​លើ​ការគេង​របស់​ពួកគេ។ លទ្ធផល​ការសិក្សា រកឃើញ​ថា កាហ្វេ​ពុំមាន​ការពាក់ព័ន្ធ​សំខាន់​ជាមួយ​ការ​រារាំង​ការ​ងងុយ​គេង​នោះទេ។ ប៉ុន្ដែ​គ្រឿងស្រវឹង បាន​រារាំង​ដល់​ការងងុយគេង នៅពេល​ខ្លះ ក្រោយ​អ្នកចូលរួម​ក្នុង​ការសិក្សា ផឹក​វា មុន​ចូល​គេង។ ចំណែក​សារធាតុ​នីកូទីន មិនថា ការជក់​បារី​ធម្មតា ឬបារី​អេឡិចត្រូនិក​ទេ ពាក់ព័ន្ធ​យ៉ាងខ្លាំង​ជាមួយ​ការ​គេងមិន​លក់ ក្រោយ​អ្នកចូលរួម​ក្នុង​ការសិក្សា ជក់បារី​នៅ​ពេល​ល្ងាច។ អត្ថបទពាក់ព័ន្ធ៖ ផឹក​​កាហ្វេ​​រាល់​​ថ្ងៃ មាន​​​ដឹ​ងអត់ ញ៉ាំ​​​ប៉ុន្មាន​​​ទើប​​​មិន​​ប៉ះពាល់​​សុខភាព? ស្រីៗញៀនកាហ្វេអំឡុងពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


ព័ត៌មាន

តួលេខខ្ពស់ជាងគេ អ្នកស្លាប់ដោយជំងឺគ្រុនឈាមនៅហ្វីលីពីន កើនលើស ៦០០នាក់

ជំងឺគ្រុនឈាម បាន​រាលដាល​យ៉ាងខ្លាំង ក្នុង​តំបន់​អាស៊ាន នៅ​ឆ្នាំ២០១៩នេះ ដោយ​ប្រទេស​ហ្វីលីពីន បាន​រងគ្រោះ​ខ្លាំងជាងគេ បន្ទាប់ពី​ថៃ វៀតណាម និង​ខ្មែរយើង។ គិតចាប់តាំង​ពី​ដើមឆ្នាំ​មក អ្នកស្លាប់​ដោយ​ជំងឺ​គ្រុនឈាម នៅ​ក្នុង​ប្រទេស​ហ្វីលីពីន បាន​កើនឡើង​រហូត​ដល់ ៦២២​នាក់ ហើយ​អាជ្ញាធរ​ប្រទេស​នេះ បាន​ប្រកាស​អាសន្ន​ពី​ជំងឺ​គ្រុនឈាម​តាំងពី​ខែ​កក្កដា មក​ម្ល៉េះ។ នេះបើតាម​ក្រសួង​សុខាភិបាល​ហ្វីលីពីន។ ចំណែក​អ្នក​កើត​ជំងឺ​គ្រុនឈាម គិតត្រឹម​ថ្ងៃ​ទី២០ ខែកក្កដា ២០១៩ មាន​ចំនួន​ប្រមាណ ១៤៦.០០០​នាក់ កើនឡើង ៩៨% បើធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​ ២០១៨។ លោក Francisco Duque រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​ហ្វីលីពីន បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ទី៧ ខែ​សីហា ២០១៩​ ថា តាមទិន្នន័យ ជំងឺគ្រុនឈាម មាន​ប្រមាណ ៥.១០០ ​ករណី/សប្ដាហ៍ ហើយ​នេះជាតួលេខ​ខ្ពស់បំផុត។ អត្ថបទពាក់ព័ន្ធ៖ ហ្វីលីពីនកំពុងសម្រេចចិត្តប្រើវ៉ាក់សាំងគ្រុនឈាមចាស់ ទោះបីត្រូវប្រឈមរឿងអាស្រូវ ដើម្បី​បំបាត់​ជំងឺ​គ្រុនឈាម ចាប់តាំងពី​ខែកក្កដា​មក អាជ្ញាធរ​សុខាភិបាល​ហ្វីលីពីន បាន​ពង្រាយ​ពេទ្យរាប់រយ​នាក់ ទៅ​តាម​មន្ទីរពេទ្យ​ខេត្ត និង​ស្រុក និង​ផ្ដល់​ជំនួយ​បន្ទាន់ ទៅកាន់​តំបន់​មាន​ការ​ផ្ទុះ​ជំងឺ​គ្រុនឈាម។ ជាងនេះទៅទៀត ហ្វីលីពីន កំពុង​ពិចារណា​យក​វ៉ាក់សាំង​ចាស់ (Dengvaxia) មក​ប្រើប្រាស់​ឡើងវិញ​ផងដែរ។ វ៉ាក់សាំង​នេះ […]


ព័ត៌មាន

WHO ព្រមានពីគ្រោះថ្នាក់នៃការផឹកគ្រឿងស្រវឹង

ការផឹកគ្រឿងស្រវឹង ​មិនល្អ​សម្រាប់​សុខភាព ប៉ុន្ដែនៅ​ក្នុងសង្គមបច្ចុប្បន្ន មាន​ទម្លាប់​ផឹកគ្រឿង​ស្រវឹង ឲ្យតែជួបជុំមិត្តភក្តិ ឬក្រុមគ្រួសារ  មិន​ចាំបាច់​កម្មវិធី​ធំដុំ​ឡើយ។ អង្គការ​សុខភាព​ពិភពលោក (WHO) តាមរយៈ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន បាន​ព្រមាន​ពីគ្រោះថ្នាក់​ជាច្រើន បណ្ដាល​មកពី​ការផឹកគ្រឿស្រវឹង​ច្រើន និង​ញឹកញាប់។ អង្គការ WHO បាន​បញ្ជាក់​ថា ការ​ផឹកគ្រឿង​ស្រវឹង ១០០% បង្កបញ្ហា​ដល់​ខួរក្បាល ២៧% បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ១៨% បង្ក​អត្តឃាត ១៨% បង្ក​ហិង្សា​លើ​អ្នកដទៃ និង ១៣% បង្ក​ជំងឺ​ឆ្កួតជ្រូក។ បើនិយាយ​ពីជំងឺ​វិញ អង្គការ WHO បញ្ជាក់​ទៀត​ថា ការ​ផឹកគ្រឿងស្រវឹង បង្ក​ជំងឺក្រិន​ថ្លើម ៤៨% មហារីក​មាត់ ២៦% ជំងឺមហារីក​លំពែង ២៦% ជំងឺ​របេង ២០% ជំងឺ​ពោះវៀនធំ ១១% ជំងឺ​មហារីក​សុដន់ ៥% និង​ជំងឺ​បេះដូង ៧%។ អត្ថបទពាក់ព័ន្ធ៖ កុំផឹកស្រាបៀរច្រើនពេក បើមិនចង់ឲ្យលើសជាតិខ្លាញ់ កំណើ​ន​អ្នកផឹកស្រា កើនឡើង ៧០% ពិសេស​នៅ​អាស៊ី នៅ​ឆ្នាំ​២០១៩​នេះ ការសិក្សា​ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ Medical News Today បញ្ជាក់​ថា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ