ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ប្រើកង្ហារពេលក្តៅខ្លាំង អាចប៉ះពាល់ដល់ចង្វាក់បេះដូង និងកាន់តែក្តៅលើសដើម

​អាកាសធាតុក្តៅ ប្រើ​កង្ហារ ដើម្បី​បន្ថយ​ភាព​ស្អុះស្អាប់ បង្កើន​បរិយាកាស និង​ខ្យល់​ត្រជាក់​ អាច​ជា​ទម្លាប់​ទៅ​ហើយ ប៉ុន្ដែ​ក្នុង​ស្ថានភាព​ខ្លះ ដូចជា ពេល​អាកាសធាតុ​ក្តៅខ្លាំង ហើយ​គ្មាន​សំណើម​នោះ  មធ្យោបាយនេះ​​ធ្វើ​ឲ្យយើង​កាន់តែ​ក្តៅជាងមុន ​ចង្វាក់បេះដូងលោត​កាន់​តែ​ញាប់ ឯ​​ឡើងសីតុណ្ហភាព​ក្នុង​ខ្លួនក៏​កាន់​តែ​ឡើង​(កាន់តែក្ដៅ)។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! គួរឲ្យ​ចាប់អារម្មណ៍ ដែល​មនុស្ស​នៅ​ក្នុង​ស្ថានភាព​ក្តៅ ហើយ​សើម ទទួល​អត្ថប្រយោជន៍​ពី​កង្ហារ ចំណែក​ក្នុង​ស្ថានភាព​ក្តៅ ហើយ​ស្ងួត កង្ហារ​រុញកម្តៅ​ថែមទៀត ទៅកាន់​អ្នកប្រើទៅវិញ។ នេះ​បើ​តាម​ការ​អះអាង និង​បញ្ជាក់​ពី​​ វេជ្ជបណ្ឌិត Matthew Levy នៅសាលាវេជ្ជសាស្ត្រ Johns Hopkins School of Medicine។ [embed-health-tool-heart-rate] សាស្ត្រាចារ្យ Ollie Jay មកពី​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ នៃ​សាកលវិទ្យាល័យ Sydney របស់​អូស្ត្រាលី បាន​រកឃើញ​ថា ក្នុង​ស្ថានភាព​ក្តៅខ្លាំង កង្ហារ​អាច​បង្កើន​សីតុណ្ហភាព​រាងកាយ និង​ចង្វាក់បេះដូង។ នេះមានន័យ​ថា បេះដូង​ត្រូវធ្វើការ​បន្ថែម​ទៀត ដើម្បី​រក្សា​សម្ពាធឈាម ដោយសារ​ពេលក្តៅ ឈាម​បាន​ជ្រាប​ទៅ​ក្នុង​ស្បែក ដើម្បី​ជួយ​ឲ្យ​ត្រជាក់ ហើយបេះដូង ត្រូវលោតច្រើន​ដង/នាទី។ ដើម្បី​កាន់តែ​ច្បាស់ […]


ព័ត៌មាន

អាកាសយានដ្ឋានអន្តរជាតិមួយនេះ ប្រកាសបញ្ឈប់ឲ្យប្រើ "ដបទឹកប្លាស្ទិក"

គ្នាយើងភាគច្រើន ប្រហែលជាបាន​ដឹងហើយ សំណល់​ប្លាស្ទិក ជាកង្វល់​មួយ​របស់​ពិភពលោក ដោយសារ​វាត្រូវការ​ពេលវេលា​យូរ ដើម្បី​រលាយ​ ហើយ​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន ក៏គ្រោង​ឈប់​ប្រើប្រាស់​សម្ភារៈ​ផលិត​ពីប្លាស្ទិក​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​ដែរ។ ចុងសប្ដាហ៍មុន អាកាសយានដ្ឋាន​អន្តរជាតិ San Francisco របស់​អាមេរិក បាន​ប្រកាស​ថា ចាប់ពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ អាកាសយានដ្ឋាន នឹងលែងមាន​ការលក់​ដបទឹក​ប្លាស្ទិក​ណាមួយ នៅ​តាមហាង ភោជនីយដ្ឋាន ឬម៉ាស៊ីនលក់ភេសជ្ជៈ ក្នុង​ចំណត​របស់​អាកាសយានដ្ឋានទៀតហើយ។ អ្នកដំណើរ​ដែល​ត្រូវការ​ទឹក ចាំបាច់​ត្រូវទិញ​ទឹក​ដប​អាលុយមីញ៉ូម ឬកែវ នៅ​តាម​អាកាសយានដ្ឋាន ឬយក​ពី​ផ្ទះ​ក៏បាន។ អ្នកនាំពាក្យ​អាកាសយានដ្ឋាន Doug Yakel បញ្ជាក់​ថា “យើងជា​អាកាសយានដ្ឋាន​ទី១ ដែល​នឹង​អនុវត្ត​ការកែប្រែ​នេះ… យើង​ជាជ្រុង​នាំមុខ​មួយ សម្រាប់​ឧស្សាហកម្ម ហើយ​យើង​ចង់​ជំរុញ​ព្រំដែន​នៃ​ការ​បង្កើតថ្មី​ដែល​មាន​និរន្តភាព“។ បម្រាមនេះ មាន​គោលដៅ​លុបបំបាត់​ការលក់​ដបទឹក​ប្លាស្ទិក នៅ​តាម​ស្ថាប័នរដ្ឋ​នានា របស់​អាមេរិក ហើយ​អាកាសយានដ្ឋាន​អន្តរជាតិ San Francisco ជា​របស់​រដ្ឋបាល​ក្រុង។ អត្ថបទពាក់ព័ន្ធ៖ មួយ​សប្តាហ៍​ មនុស្ស​ស្រូប​​​ធាតុ​ប្លាស្ទិក​ទាំង​មិន​ដឹង​ខ្លួន ស្មើ​កាត​ ATM មួយ​សន្លឹក អគ្គនាយក​អាកាសយានដ្ឋាន​នេះ បញ្ជាក់​ថា អាកាសយានដ្ឋាន បម្រើ​ភ្ញៀវ ប្រមាណ ៥០​លាន​នាក់/ឆ្នាំ ហើយ​បាន​លក់​ដបទឹក​ប្លាស្ទិក ប្រមាណ ៤​លាន​ដប/ឆ្នាំ។   ក្នុង​ករណី​មាន​សំណួរ […]


ព័ត៌មាន

តែជាង ១០នាទី Appថ្មីពីGoogle អាចវិភាគដឹង អ្នកមានជំងឺក្រលៀន

បច្ចេកវិទ្យា​ថ្មី​​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ ហើយ​ពេល​ថ្មី​​ៗ​នេះ App ទូរសព្ទ​ថ្មី​មួយ​​ស្ថាបនា​ឡើង​ ដោយ​ក្រុមហ៊ុន​​​​ Google បាន​បញ្ចេញ​គំរូ​​​សាក​ល្បង សម្រាប់​គ្រូពេទ្យ​ ដឹង​ពី​អាការៈ​​​អ្នក​ជំងឺ និង​ព្យាបាល​ទាន់​ពេល។ តាម​សារព័ត៌មាន​ កម្មវិធី​ថ្មី​ (App) ថ្មី​នោះ មាន​ឈ្មោះ​ថា​ Streams ដែល​មាន​មុខ​ងារ​ពិសេស​តាម​ដាន ថា​តើ​អ្នក​ជំងឺ​មាន​ស្ថានភាព​ខូច​ក្រលៀន​ដំណាក់​កាល​ធ្ងន់​ធ្ងរ​ឬ​អត់ (ភាសា​បច្ចេកទេស​ហៅ​ថា Acute Kidney Injury ។ នៅ​ពេល​វិភាគ​តាម​ដាន​ស្ថានភាព​អ្នក​ជំងឺ​​​ប្រើ​ពេល​ត្រឹម​តែ​១៤​នាទី​ App នឹង​បញ្ជូន​សញ្ញា​ទៅ​ទូរសព្ទ​ គ្រូ​ពេទ្យ​​ភ្លាម​ៗ ហើយ​ធ្វើ​ដូច​នេះ ពួក​គេ​អាច​ជួយ​ជីវិត​មនុស្ស​បាន​រាប់​ពាន់​នាក់​ភ្លាម​ៗ បើ​ធៀប​នឹង​ការ​មិន​ប្រើ​ប្រាស់​ App ខាង​លើ ហើយ​បាន​រួម​ចំណែក​កាត់​បន្ថយ​ចំណាយ​ព្យាបាល​ច្រើន​ទៀត​ផង។ បើ​តាម​ទិន្ន័យ​​មួយ​ពី​មន្ទីរពេទ្យ​​អង់គ្លេស​ London’s Royal Free បាន​​ឲ្យ​ដឹង​ថា មនុស្ស​ជាង​១​សែន​បាន​ស្លាប់​រាល់​ឆ្នាំ ដោយ​សារ​ការ​សង្គ្រោះ មិន​ទាន់ លើ​ករណី​ជំងឺ​ក្រលៀន​ធ្ងន់​ធ្ងរ​នេះ ដូច​នេះគេ​រំពឹង​ថា App នឹង​ជួយ​ការងារ​បាន​ច្រើន និង​មាន​ប្រសិទ្ធភាព។ អត្ថបទពាក់ព័ន្ធ៖ សិង្ហបុរី តេស្ដ App អាចឲ្យអ្នកជំងឺហៅគ្រូពេទ្យ និងឆែកមើលស្ថានភាពសុខភាពខ្លួនឯង អាមេរិក បង្កើត App ទូរស័ព្ទ ពិនិត្យ​បញ្ហា​ត្រចៀក​​ក្មេងៗ រំលឹក​ដែរ​ថា ករណី​ជំងឺ​ក្រលៀន​ធ្ងន់ធ្ងរ Acute Kidney […]


ព័ត៌មាន

ល្អសម្រាប់អ្នកទំពេក ឬឆក! ឥឡូវមានបច្ចេកវិទ្យាថ្មី ដកឫសសក់ទុក តែអាចបណ្តុះវិញបាន

នៅអង់គ្លេស​បាន រកឃើញ​របៀប​ជួយ​ដាំ​បណ្ដុះសក់​ឡើងវិញ​បាន តាមរយៈ​ដក​ឫសសក់​ទុក និង​បណ្ដុះ​ដាំឡើង​វិញ ចំពោះ​អ្នក​ដែល​មាន​បញ្ហា​អត់សក់ ឬ​ចង់​បាន​សក់​កាន់​តែ​ក្រាស់។ ក្រុមហ៊ុន​ជី​វ​បច្ចេកវិទ្យា​ HairClone ដែល​មូលដ្ឋាន​នៅ​​ក្រុង​ Manchester ចក្រភព​អង់គ្លេស ទើប​​ទទួល​បាន​ ការ​លិខិត​អនុញ្ញាត​ ដំណើរ​ការ​បច្ចេក​វិទ្យា​​បណ្តុះ​សក់​ថ្មី​នេះ ពី​នាយក​ដ្ឋាន​សុខភាព និង​សុខមាលភាព​សង្គម​របស់​អង់គ្លេស។ សម្រាប់​ដំណើរ​ការ​ នៃ​ការ​បណ្តុះ​សក់​នេះ គឺ​ ដំបូង​ឡើង អតិថិជន​ដែល​មាន​បញ្ហា ឬ​គ្មាន​បញ្ហា​ជ្រុះ​សក់​ អាច​ទៅ​ពិគ្រោះ​សុំ​សេវា​ពិភាក្សា​យោបល់​អំពី​បញ្ហា​សក់ បន្ទាប់​​ព្រម​ព្រៀង ក្នុង​ការ​ដក​ឫស​សក់ ក្នុង​​បរិមាណ​តូច​មួយ​ យក​ទៅ​ទុក​ក្នុង​កន្លែង​រក្សា​​ជាលិកា​សក់​​សុវត្ថិភាព។ បន្ទាប់​មក ក្នុង​ករណី​ដែល​ អតិថិជន​​ដដែល​ មាន​បញ្ហា​នៅ​ពេល​អនាគត(ជួប​បញ្ហា​ ជ្រុះ​សក់​រហូត​ទំពែក) អាច​​មក​​ក្រុមហ៊ុន នឹង​ធ្វើ​ការ​បណ្តុះ​ជាលិកា​ជូន​វិញ ធ្វើ​ឲ្យ​សក់​ដុះ​វិញ​​ដូច​កាល​ដើម។ ដោយ​ឡែក​ចំពោះ នីតិវិធី​​រក្សា ឫស​សក់ ក្រុមហ៊ុន​បាន​យក​ឫស​សក់​អតិថិជន ទៅ​បណ្តុះ​ក្នុង​មន្ទីរ​ពិសោធន៍ រួច​រក្សា​ទុក​ក្នុង សីតណ្ហភាព -១៥០​អង្សា​សេ។ នៅ​ពេល​ដែល​ អតិថិជន​ត្រូវ​ការ គេ​នឹង​ដាស់​ជាលិកា​ដែល​បាន​រក្សា​ទុក​នោះ​​ដើម្បី​ខ្លូន (ចម្លង​តាម​ពុម្ព​ដើម) រួច​ចាក់​បញ្ចូល​ក្នុង​ស្បែក​ក្បាល បណ្តុះ​ជា​ការ​ស្រេច។ លោក​​វេជ្ជបណ្ឌិត Bessam Farjo ​ប្រធាន​​ផ្នែក​វេជ្ជសាស្រ្ត នៃ​ក្រុមហ៊ុន​ខាង​លើ បាន​និយាយ​ថា៖ “ឥឡូវ​នេះ​ ក្រុមហ៊ុន​បាន​អជ្ញាប័ណ្ណ​ហើយ ហើយ​អតិថិជន​បាន​ទូរសព្ទ​មក​សួរ​នាំ រឿង​នេះ […]


ព័ត៌មាន

ហ្វីលីពីនកំពុងសម្រេចចិត្តប្រើវ៉ាក់សាំងគ្រុនឈាមចាស់ ទោះបីត្រូវប្រឈមរឿងអាស្រូវ

ហ្វីលីពីន​ ដែល​រង​គ្រោះខ្លាំង​ជាង​គេ​ក្នុង​តំបន់ ពីការ​ផ្ទុះ​ជំងឺ​គ្រុនឈាម​ បាន​​កំពុង​​ធ្វើ​ការ​សម្រេច​ចិត្ត ថា​តើ​គួរប្រើ​​ថ្នាំ​វ៉ាក់​សាំង​ចាស់ ឬ​ក៏អត់ ក្រោយ​​ជំងឺ​គ្រុន​ឈាម​ សម្លាប់​​មនុស្ស​រហូត​ជាង​​ ៥៦០​នាក់​។ តាម​សារព័ត៌មាន Channel News Asia កាល​ពី​​ឆ្នាំ​ ២០១៧ ប្រទេស​ហ្វីលីពីន​ ធ្លាប់​បាន​ប្រើ​ប្រាស់​ថ្នាំ​វ៉ាក់​សាំង ឈ្មោះ Dengvaxia ផលិត​ដោយ​ក្រុមហ៊ុន​​បារាំង ដើម្បី​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ ជំងឺគ្រុន​ឈាម ដែលជា​លទ្ធផល ​បែរ​ជា​មាន​រឿង​អាស្រូវ ព្រោះ​មាន​ក្មេង ៤​នាក់​ បាន​ធ្លាក់​ខ្លួន​ឈឺ​ រហូត​បាត់​បង់​ជីវិត ហើយ​ត្រូវ​គេ​អះ​អាង​ថា ជាប់​ទាក់​ទង​​នឹង​​វ៉ាក់​សាំង​ខាង​​លើ ប៉ុន្តែ​​ប្រជាពលរដ្ឋ​ផ្សេង​ក្រៅ​ពី​នោះ គឺ​មាន​ប្រសិទ្ធភាព​ធម្មតា។ ដោយ​ខ្លាចប្រឈម​បទ​ពិសោធ​​​ដដែល​ៗ ទើប​រដ្ឋាភិបាល​ហ្វីលីពីន កំពុង​ស្ថិត​ក្នុង​​ការ​ពិចារណារ​យ៉ាង​ល្អិត​ល្អន់។ យ៉ាង​ណា លោក Salvador Panelo អ្នក​នាំ​ពាក្យ​ ​ប្រធានាធិបតី​ហ្វីលីពីន បាន​និយាយ​ថា៖ ​”រដ្ឋាភិបាល​អាច​នឹងធ្វើ​តាម​​នីតិ​វិធី​​នៃអង្គការ​សុខភាព​ពិភព​លោក ដោយ​ធ្វើ​ការ​ពិនិត្យ​​​រាល់ពលរដ្ឋ​ត្រូវ​ចាក់​វ៉ាក់​សាំង​ទាំង​អស់​ មុន​ពេលទទួល​វ៉ាក់​សាំង​នេះ​ម្តង​ទៀត ដើម្បី​ដឹង​ថា ពួក​គេ​ធ្លាប់​មាន​​កើត​ ឬ​លាប់​ជំងឺ​គ្រុន​ឈាម ​ឬ​អត់ ហើយ​ការ​សម្រេច​ចិត្ត​ នឹង​មិនបង្ក​ឲ្យ​មាន​រឿង​អាស្រូវ​ពី​មុន​ឡើយ”។ អត្ថបទពាក់ព័ន្ធ៖ ស្លាប់ជិត ៥០០នាក់ ដោយជំងឺគ្រុនឈាម ហ្វីលីពីនប្រកាសអាសន្ន កុំ​ប្រហែស! ជំងឺគ្រុនឈាម​កុមារ នៅ​តែ​សាហាវ គួរ​បញ្ជាក់​​ថា កាល​ពី​ឆ្នាំ ​២០១៧ […]


ព័ត៌មាន

បញ្ញាសប្បនិម្មិត AI នាថ្ងៃអនាគត នឹងជួយឲ្យដឹងពាក់ព័ន្ធជំងឺបេះដូង

ទន្ទឹមនឹង​បច្ចេកវិទ្យា​បច្ចុប្បន្ន​កាន់​តែ​ទំនើប បរិក្ខារ​វេជ្ជសាស្ត្រ សម្រាប់​តាម​ដាន​អាការៈ​ជំងឺ​ផ្សេង​ៗ ក៏​កាន់​តែ​វិវឌ្ឍ​​​ទៅ​មុខ​ឥ​ត​ឈប់​ ដោយ​អ្នក​វិទ្យាសាស្រ្ត​ កំពុង​​ដាក់​បញ្ញា​សប្បនិម្មិត​​ ទៅ​ក្នុង​គម្រោងឲ្យ​ចេញ​ជា ឧបករណ៍​ងាយ​តាម​ដាន​បញ្ហា​បេះ​ដូងផ្សេងៗ។ តាម​សារព័ត៌មាន BBC ក្រុម​អ្នក​ស្រាវជ្រាវ​​មួយ​ក្រុម កំពុង​ទទួល​​គម្រោង សរសេរ​គោល​​​​កម្មវិធី​ (Algorithm) សម្រាប់​បង្កើត​បញ្ញា​សប្បនិម្មិត (Artificial Intelligence) ឲ្យ​គ្លីនិក Mayo ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។ គោលដៅ​គម្រោង​​ ​គឺ​ដើម្បី​បង្កើត​ឧបករណ៍​តូច​ៗ ដែល​អាច​តាម​ដាន បញ្ហា​បេះ​ដូង​បាន​ភ្លាម​ៗ ថា​តើ​អ្នក​ជំងឺ​មាន​ អាការៈ​​យ៉ាង​ម៉េច​ខ្លះ អាច​​បញ្ជាក់​ថា​មាន​ជំងឺ​បេះ​ដូង ឬ​ក៏​អត់។ សម្រាប់​គម្រោង​នេះ​ដែរ អ្នក​ស្រាវជ្រាវ​បាន​យក​លំនាំ​តាម បិរក្ខារ​កុំព្យូទ័រ​​ធំ​ៗ នៅ​តាម​មន្ទីរពេទ្យ​ ជា​ភាសា​បច្ចេកទេស​ថា (Electrocardiogram ឬ​ ECG, EKG) ដែលអាច​តាមដាន រក្សា​ទុក និង​​បង្ហាញ​អំពី​ចលនា​បេះ​ដូង។ លោក​សាស្រ្តាចារ្យ Tim Chico អ្នក​ជំនាញ​បេះ​ដូង​ មក​ពី​សាកលវិទ្យាល័យ Sheffield ចក្រភព​អង់គ្លេស បាន​លើក​ឡើង​អំពី​ការ​​ស្រាវជ្រាវ​បង្កើត​នេះ​ថា៖ “ការ​បង្កើត បញ្ញា​សប្បនិម្មិត អាច​ផ្តល់​នូវ​បដិវត្ត​​ក្នុង​កម្រិត​អស្ចារ្យ ទោះ​បី​ពេល​នេះ វា​កំពុង​ស្ថិត​ក្នុង​​នីតិវិធី​នៅ​ឡើយ តែ​​យើង​នឹង​រង់​ចាំ​មើល​លទ្ធ​ផល​ធ្វើ​តេស្ត​ទាំង​អស់​គ្នា”។ អត្ថបទពាក់ព័ន្ធ៖ ទារកមានបញ្ហាបេះដូងពីកំណើត អាចមើលដឹងតាមរយៈអេកូអត់? នេះជាប្រភេទជំងឺបេះដូងកើតញឹកញាប់ ទាំងលើកូនក្មេង និងមនុស្សចាស់ ចំពោះ​អាការៈ​ជំងឺ​បេះ​ដូង មាន​ន័យ​ថា […]


ព័ត៌មាន

រឿងលក់ថ្នាំជំនួយអត់ច្បាប់! ថៃចាប់ខ្លួនបាន ៤នាក់ ក្នុងនោះមានពេទ្យម្នាក់

គ្នាយើងខ្លះ ប្រហែលជា​ដឹងហើយ​ថា ការលក់​ថ្នាំជំនួយ និង​គ្រឿងសម្អាង នៅ​ថៃ ទទួល​ការពេញ​និយម និង​កើនឡើង​យ៉ាងខ្លាំង។ តែប៉ុន្មាន​ខែ​ចុងក្រោយនេះ អាជ្ញាធរ​ថៃ ក៏បើកប្រតិបត្តិការ​បង្ក្រាប​ការ​លក់​ថ្នាំជំនួស​ខុសច្បាប់ នៅតាម​ទីតាំង​ជាច្រើន​ផងដែរ។ ជាក់ស្ដែង គ្រាន់តែចូល​ដើមខែ​សីហា ២០១៩ ភ្លាម ប៉ូលិស​ថៃ បានបង្ក្រាប​ថ្នាំជំនួយ ដែល​គេហៅថា Ya Suay Sangharn (Killer Beauty Pills) នៅ ១៧​ទីតាំង ក្នុង​ខេត្ត​ចំនួន៨ ដោយ​បាន​ឃាត់ខ្លួន​មនុស្ស ៤​នាក់ អាយុ​ពី ៣០-៣៨​ឆ្នាំ ហើយ​ក្នុង​នោះ មាន​ម្នាក់​ជា​វេជ្ជបណ្ឌិត។ វេជ្ជបណ្ឌិតនេះ ត្រូវចោទ​លើ​ករណី​ការ​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស ពាក់ព័ន្ធ​ថ្នាំញៀន។ ប៉ូលិសថៃ បញ្ជាក់ថា ក្រុមបងធំ បានជួល​វេជ្ជបណ្ឌិត​ទើប​បញ្ចប់​ការសិក្សា និង​វេជ្ជបណ្ឌិត​មួយ​ចំនួន​ទៀត បើក​គ្លីនិក​ថែរក្សា​សម្រស់ នៅតាម​ខេត្ត​ជាច្រើន ហើយ​បាន​ចេញវេជ្ជបញ្ជា ឲ្យប្រើ​​ថ្នាំជំនួយ​ខាងលើ ដែល​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​របស់​ថៃ (FDA) ចាត់ទុក​ថា ជាថ្នាំ​ខុសច្បាប់។ ថ្នាំជំនួយ​នេះ ត្រូវអះអាង​ថា ប្រើ​ដើម្បី​ព្យាបាល​អ្នកជំងឺ ប៉ុន្ដែ​វេជ្ជបណ្ឌិត បាន​លក់​ថ្នាំនេះ តាម​អនឡាញ​ទៀត ដោយ​ថ្លៃជាង​តម្លៃ​ធម្មតា […]


ព័ត៌មាន

អាមេរិក គ្រោងនាំថ្នាំពេទ្យ ពីកាណាដាមកលក់ ដោយសារ...

ថ្នាំពេទ្យ បានជួយ​សម្រួល​ការ​ឈឺចាប់ និងព្យាបាល​មនុស្ស​សឹងតែ​គ្រាប់គ្នា នៅ​ទូទាំង​ពិភពលោក។ ប្រទេសខ្លះ មាន​សមត្ថភាព​ផលិត​ថ្នាំពេទ្យ​បាន ហើយ​មាន​ប្រសិទ្ធភាព និង​តម្លៃ​សមរម្យ​ទៀត ឯប្រទេស​ខ្លះទៀត ពុំទាន់​មាន​សមត្ថភាព​ដូច្នេះ ចាំបាច់​ត្រូវនាំចូល​ថ្នាំពេទ្យ ពី​បរទេស ប៉ុន្តែ​ការ​នាំ​ចូល​របស់​អាមេរិក​ដែល​ប្រកាស​នេះ ឈរ​លើ​ហេតុផល តម្លៃ​ទាប​ជាង​ថ្នាំ​ផលិត​ក្នុង​ស្រុក។ ជាក់ស្ដែង សហរដ្ឋអាមេរិក គ្រោង​អនុញ្ញាត​ឲ្យ​នាំចូល​ថ្នាំពេទ្យ ពី​កាណាដា ដោយសារ​វា​តម្លៃថោក​ជាង​ថ្នាំពេទ្យ​នៅ​អាមេរិក។ ប៉ុន្ដែ​ក្រុមហ៊ុន​ផលិត​ឱសថ​នៅ​អាមេរិក បាន​ប្រឆាំង​នឹង​គម្រោង​មួយនេះរបស់​រដ្ឋបាល ដូណាល់ ត្រាំ។ រដ្ឋមន្រ្តី​សុខាភិបាល​អាមេរិក Alex Azar បញ្ជាក់ថា លោកបាន​ពិភាក្សា​ពីមុន ជាមួយ​កាណាដា​រួចហើយ ពី​ការនាំចូល​ថ្នាំពេទ្យ ប៉ុន្ដែ​វា​អាស្រ័យ​លើ​រដ្ឋ ក្រុមហ៊ុន​ឱសថ និង​ភ្នាក់ងារ​ចែកចាយ។ ចំណែក​ខាងការិយាល័យ​រដ្ឋមន្រ្តី​សុខាភិបាល​កាណាដា​វិញ បញ្ជាក់​ថា ក្រសួង​នឹង​ធ្វើការ​ស្វែងយល់​ការ​ជាប់ពាក់ព័ន្ធ​សម្រាប់​ប្រជាពលរដ្ឋ​កាណាដា ដើម្បី​ធានា​ថា វាគ្មាន​ការ​ប៉ះពាល់​អវិជ្ជមាន​ដល់​ការ​ផ្គត់ផ្គង់ និង​តម្លៃ។ កាលពី​ខែមុន ក្រសួង​សុខាភិបាល​កាណាដា បញ្ជាក់​ថា ទីផ្សារ​អាមេរិក គឺធំណាស់ ដើម្បី​ពឹងផ្អែក​លើ​ការនាំចូល​របស់​កាណាដា ជា​ដំណោះស្រាយ​មួយ​ទៅនឹង​តម្លៃថ្នាំពេទ្យ​ខ្ពស់។ អត្ថបទពាក់ព័ន្ធ៖ ស្កាត់ពីអាមេរិក ទៅទិញថ្នាំទឹកនោមផ្អែមដល់កាណាដា ព្រោះតម្លៃខុសគ្នាជាង ១០ដង គួរបញ្ជាក់​ថា តាម​ការចេញផ្សាយ​លើគេហទំព័រ Dialy Mail ថ្នាំពេទ្យ នៅ​អាមេរិក មាន​តម្លៃថ្លៃជាង ថ្នាំពេទ្យ […]


ព័ត៌មាន

ចម្លែកមែន! ពេទ្យ ដកធ្មេញ ៥២៦គ្រាប់ ចេញពីមាត់ក្មេងប្រុស ៧ឆ្នាំម្នាក់

នេះពិត​ជារឿងចម្លែក និងកម្រ​មួយ ដែល​ក្មេងប្រុស​ឥណ្ឌា អាយុ ៧​ឆ្នាំ ម្នាក់ មាន​ធ្មេញ​រហូតដល់ ៥២៦​គ្រាប់ ខណៈ​ធម្មតា​អ្នក​ពេញវ័យ​​មានច្រើន​បំផុត​តែ ៣២​គ្រាប់ប៉ុណ្ណោះ។ ក្មេងប្រុស​នេះ រស់នៅ​ក្នុង​ខេត្ត Chennai បាន​ចាប់​ផ្ដើម​ហើម​ក្រអូមមាត់​ខាងស្ដាំ តាំងពី​អាយុ ៣​ឆ្នាំ ប៉ុន្ដែ​អាការៈ​នេះ មិន​រំខាន​ខ្លាំង​នោះទេ ដូច្នេះ ម្ដាយឪពុក មិន​បាន​នាំកូន​របស់​ពួកគេ ទៅ​ពិនិត្យ​នោះទេ។ រហូត​ដល់​ការហើម​កាន់តែ​ធំ ហើយ​មាន​ការ​ឈឺចាប់​ទៀតនោះ ម្ដាយឪពុក បាន​នាំក្មេង​ប្រុសនេះ ទៅ​មន្ទីរពេទ្យ Dental College and Hospital នៅ​ទីក្រុង Saveetha។ ពេទ្យ​បាន​ឆ្លុះ X-ray និង CT-scan ក្រអូមមាត់​ខាងស្ដាំ​របស់​ក្មេងប្រុស និង​រកឃើញ​ ពន្លកធ្មេញ​ជាច្រើន នៅក្នុង​មាត់ ដូច្នេះ ពេទ្យ​សម្រេច​ធ្វើការ​វះកាត់។ ក្រោយ​ចាក់ថ្នាំ​ស្ពឹក​ហើយ ពេទ្យ​បាន​វះកាត់​យក​ធ្មេញ ចំនួន ៥២៦​គ្រាប់ មាន​ទំហំ​តូច មធ្យម និង​ធំ ចេញ​ពីមាត់​ក្មេង​ ដោយ​ចំណាយ​ពេល ៥​ម៉ោង។ ក្នុង​នោះ មាន​គ្រាប់ធ្មេញ​ខ្លះ ជា​ភាគល្អិត​តូចៗ តែ​ពេទ្យ​បញ្ជាក់​ថា វាគឺជាធ្មេញ។ […]


ព័ត៌មាន

ត្រីសាម៉ុននាំមកពីន័រវែស អាចបង្កគ្រោះថ្នាក់ នៅសិង្ហបុរី ចែកចាយបន្តប្រកាសកុំញ៉ាំ ហើយប្រមូលមកវិញ

ត្រីសាម៉ុន ជាប្រភេទ​ត្រីសមុទ្រ ត្រូវយក​មកប្រើ​ក្នុង​មុខម្ហូប Sushi របស់​ជប៉ុន ដែល​ពេញនិយម​យ៉ាងខ្លាំង មិនថា នៅ​អឺរ៉ុប អាមេរិក ឬអាស៊ី​នោះទេ។ ប៉ុន្ដែពេលនេះ សិង្ហបុរី បាន​រកឃើញ​ថា ត្រីសាម៉ុន​អាត្លង់ទិក ដែលនាំ​ចូល​ពី​ប្រទេស​ន័រវែស មាន​ផ្ទុក​បាក់តេរី ហើយ​ប្រកាស​ឲ្យ​យក​ត្រីទាំង​នោះ ត្រឡប់​ទៅ​តាមហាង​លក់​ទំនិញ​វិញ។ ត្រីដែល​មាន​ផ្ទុក​បាក់តេរី Listeria Monocytogenes ត្រូវនាំចូល​ទៅ​សិង្ហបុរី ដោយ​ក្រុមហ៊ុន Yu Fish។ នេះបើតាម​ទីភ្នាក់ងារ​ចំណីអាហារ​សិង្ហបុរី (SFA)។ ទីភ្នាក់ងារ​នេះ បាន​ណែនាំ​អ្នក​ទិញត្រី​សាម៉ុន​អាត្លង់ទិក ពី​ន័រវែស ត្រូវ​ចម្អិន​ឲ្យ​បាន​ល្អ មុន​បរិភោគ ហើយបើ​មិន​ច្បាស់​ថា ត្រីសាម៉ុន​នោះ មាន​ផ្ទុក​បាក់តេរី ឬអត់ទេ អតិថិជន​អាច​យក​ត្រីសាម៉ុន​នោះ ទៅឲ្យ​ហាង​លក់​ទំនិញ​វិញ​បាន។ គួរបញ្ជាក់​ថា ការឆ្លង​បាក់តេរី Listeria Monocytogenes បណ្ដាល​ឲ្យអ្នក​ជំងឺ មាន​អាការៈ​គ្រុនក្តៅ ឈឺសាច់ដុំ និង​រាក។ បាក់តេរី​នេះ អាច​ឆ្លង​តាមរយៈ​ការបរិភោគ​អាហារ ហើយ​មិន​ឆ្លងពី​មនុស្ស​ម្នាក់ ទៅ​ម្នាក់ទៀត​នោះទេ។ បាក់តេរីនេះ អាច​ត្រូវ​សម្លាប់ តាមរយៈ​ការ​ចម្អិន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ