ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ចិនអើយចិន គ្រាន់តែមនុស្សចាស់ជិត ២០០លាននាក់ កើតជំងឺរ៉ាំរ៉ៃ

ប្រទេសចិន មានប្រជាជន​សរុប ប្រមាណ ១.៤០០លាន​នាក់ ច្រើនជាងគេ នៅ​ក្នុងពិភពលោក តែប្រទេស​នេះ ក៏កំពុង​ប្រឈម​បញ្ហា​មនុស្ស​ចាស់ ជិត ២០០​លាន​នាក់ កើត​ជំងឺ​រ៉ាំរ៉ៃ។ គណៈកម្មការ​ជាតិ​សុខាភិបាល​ចិន បញ្ជាក់​ថា ចិន​មាន​មនុស្ស​ចាស់ លើស ១៨០​លាន​នាក់ កើត​ជំងឺរ៉ាំរ៉ៃ ដោយ ៧៥% កើតជំងឺ​រ៉ាំរ៉ៃ លើសពី ១​មុខ។ នៅ​ឆ្នាំ២០១៨ អាយុ​រំពឹង​ទុក​ជាមធ្យម​របស់​ពលរដ្ឋ​ចិន គឺ ៧៧​ឆ្នាំ ប៉ុន្ដែ​អាយុ​រពឹង​ទុក​មាន​សុខភាព​ល្អ​វិញ គឺត្រឹមតែ ៦៨,៧​ឆ្នាំប៉ុណ្ណោះ មានន័យ​ថា នៅសល់ ៨​ឆ្នាំ​ទៀត ត្រូវ​រស់នៅ​ជាមួយ​ជំងឺ។ ដើម្បី​ដោះស្រាយ​បញ្ហានេះ រដ្ឋាភិបាល​ចិន បាន​ប្រកាសឲ្យ​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​សុខភាព​ល្អ​របស់​ចិន ស្នើ​ឲ្យ​លើកកម្ពស់​សុខភាព​មនុស្ស​ចាស់ និង​លើកកម្ពស់​គុណភាព​រស់នៅ​របស់​មនុស្ស​ចាស់។ រដ្ឋាភិបាល​ចិន ក៏ប្រកាស​ធ្វើ​យ៉ាង​ណា កាត់បន្ថយ​អសមត្ថភាព​ក្នុង​ចំណោម​មនុស្ស​ចាស់ អាយុពី ៦៥-៧៤​ឆ្នាំ និង​កាត់បន្ថយ​កំណើន​ជំងឺភ្លេចភ្លាំង ក្នុង​ចំណោម​អ្នក​មាន​អាយុ ៦៥​ឆ្នាំ និង​លើសនេះ។ អត្ថបទពាក់ព័ន្ធ៖ មាន​ចាស់ៗ​នៅ​ផ្ទះ នេះ​ជា​វិធីការពារ​កុំ​ឲ្យ​ដួល នាំគ្រោះថ្នាក់​ធំ គួរបញ្ជាក់​ថា នៅ​ត្រឹម​ចុងឆ្នាំ​២០១៨ ចិន​មាន​មនុស្ស​ចាស់ អាយុ ៦០ឆ្នាំ និង​លើស​នេះ ចំនួន​ប្រមាណ ២៤៩​លាន​នាក់ […]


ព័ត៌មាន

នៅថៃ អ្នកស្លាប់ដោយគ្រុនឈាម កើនដល់ ៦៥នាក់ ខេត្តខ្លះប្រកាសអាសន្ន

មិនថា ខ្មែរយើង វៀតណាម ឬថៃទេ កំពុងប្រឈម​នឹង​ការផ្ទុះឡើង​ជំងឺគ្រុនឈាម ដូចគ្នា នៅ​ឆ្នាំ​២០១៩នេះ។ ប៉ុន្ដែ​ប្រទេស​ថៃ មាន​តួលេខ​អ្នកស្លាប់​ដោយ​ជំងឺគ្រុនឈាម​ច្រើនជាងគេ គឺរហូត​ដល់ ៦៥​នាក់។ នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​របស់​ថៃ បញ្ជាក់​ថា គិតត្រឹម​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៩ មនុស្ស ៥៣.៦៩៩​នាក់ បាន​កើតជំងឺ​គ្រុនឈាម ទូទាំង​ប្រទេស ដោយ​មាន​អត្រា ៨១,២៩ ក្នុង​ចំណោម​មនុស្ស ១០​ម៉ឺន​នាក់។ នាយកដ្ឋាន​បន្ថែម​ថា តំបន់​ភាគ​ឦសាន មាន​តួលេខ​ខ្ពស់ជាងគេ គឺ​រហូត​ដល់ ២៤.១៩៧​ករណី តំបន់ភាគ​ខាងត្បូង មាន ៧.៥៦២​ករណី ​តំបន់កណ្ដាល​ មាន ១៤.៦៩៩​នាក់ និង​តំបន់​ភាគខាងជើង មាន ៧.២៤១​ករណី។ នៅដើម​សប្ដាហ៍នេះ អាជ្ញាធរ​សុខាភិបាល​ខេត្តភាគឦសាន ស៊ីសាកេត បាន​ប្រកាស​ថា ការបង្ការ និង​គ្រប់គ្រង​ជំងឺ​គ្រុនឈាម ឈានដល់​កម្រិត​ចាំបាច់​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​ហើយ។ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តនេះ បាន​បង្ហាញ​កង្វល់​ពី​ការ​រាលដាល​ជំងឺនេះ​បន្ដទៀត នៅខែ​សីហា និង​ខែ​កញ្ញា ខាងមុខ។ ខេត្ត​ស៊ីសាកេតនេះ មាន​អ្នក​កើត​ជំងឺ​គ្រុនឈាម ចំនួន ១.៦៦៤​នាក់ និង​ស្លាប់ ៧​នាក់ ដោយ​ភាគច្រើន នៃ​អ្នក​កើត​ជំងឺ​គ្រុនឈាម […]


ព័ត៌មាន

គ្រុនឈាមផ្ទុះខ្លាំង ត្រឹម ២៤ម៉ោងនៅបង់ក្លាដេស ឆ្លងទៅក្មេងជាង ១.០០០នាក់

ជំងឺគ្រុនឈាម នៅឆ្នាំនេះ បានផ្ទុះឡើង​យ៉ាងខ្លាំង នៅតំបន់អាស៊ី ហើយ​បាន​ឆក់យក​អាយុ​ជីវិត មនុស្ស​ជាច្រើន​ផងដែរ។ ចំណែក​នៅបង់ក្លាដេស ជំងឺគ្រុនឈាម បានផ្ទុះ​ឡើង​ខ្លាំង​នៅខែ​កក្កដា ឆ្នាំ​២០១៩នេះ។ ត្រឹមតែ​រយៈពេល ២៤​ម៉ោង មនុស្ស​ជាង ១.០០០​នាក់ បាន​ឆ្លង​ជំងឺគ្រុនឈាម ដោយ​ភាគច្រើន​ជា​កុមារ។ នេះបើតាម​ការបញ្ជាក់​របស់​លោក Ayesha Akhter មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​បង់ក្លាដេស កាលពី​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០១៩។ ចាប់តាំង​ពីខែ​មករា ឆ្នាំ​២០១៩ មក មាន​មនុស្ស ប្រមាណ ១៣.៦០០​នាក់ ឆ្លង​ជំងឺ​គ្រុនឈាម ដោយ ៨​នាក់ បាន​ស្លាប់ ហើយ​នៅ​ខែកក្កដានេះ មាន​ករណី​ជំងឺ​គ្រុនឈាម រហូត​ដល់ ៨.៣៤៨​ករណី។ ជំងឺនេះ ចាប់ផ្ដើម​ផ្ទុះឡើង ១៨៤​ករណី នៅ​ខែ​ឧសភា និង​កើនឡើង​ដល់ ១.៨២០​ករណី នៅ​ខែ​មិថុនា។ មន្រ្តីសុខាភិបាល​បង់ក្លាដេស បញ្ជាក់​ថា ជំងឺ​គ្រុនឈាម បាន​កើតមាន​ក្នុង​ស្រុក​ជាង ៥០ ទូទាំង​ប្រទេស ដោយ​រដ្ឋធានី Dhaka ដែលមាន​មនុស្ស​រស់នៅ​ជាង ២០​លាន​នាក់​នោះ រងគ្រោះ​ខ្លាំងជាងគេ ដោយ​មន្ទីរពេទ្យ​ខ្លះ កំពុង​ប្រឈម​ការ​ខ្វះ​កន្លែង​សម្រាក សម្រាប់​អ្នក​ជំងឺ។ អត្ថបទពាក់ព័ន្ធ៖ […]


ព័ត៌មាន

ម៉ាឡេស៊ី ឈប់នាំចូលម្ទេសវៀតណាមហើយ ដោយសារថ្នាំពុលខ្លាំងពេក

វិស័យកសិកម្ម​វៀតណាម មានការ​លូតលាស់​យ៉ាងខ្លាំង ដោយបាន​នាំចេញ​អង្ករ និង​បន្លែ​សឹងគ្រប់​មុខ ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ តែវៀតណាម ក៏ប្រើថ្នាំ​សម្លាប់សត្វល្អិត និង​ថ្នាំគីមី ជំនួយ​ដល់​ដំណាំ​ខ្លាំង​ផងដែរ។ បញ្ហា​ប្រើប្រាស់​ថ្នាំពុល សម្លាប់សត្វល្អិតនេះ ធ្វើឲ្យ​ម៉ាឡេស៊ី សម្រេច​ឈប់​នាំចូល​ម្ទេស​ក្រហម​ពី​វៀតណាម។ លោក Sim Tze Tzin រដ្ឋមន្រ្តី​កសិកម្ម និងកសិ-ឧស្សាហកម្ម​ម៉ាឡេស៊ី បញ្ជាក់​ថា គ្មានការ​អនុញ្ញាតឲ្យនាំចូល​ម្ទេសក្រហម​វៀតណាម​ទៀតទេ រហូត​ដល់​ចុងឆ្នាំ​២០១៩។ ការបញ្ជាក់ដូច្នេះ ក្រោយ​ការ​តេស្ដ​ពិនិត្យ​គំរូម្ទេស​ក្រហម​ពី​ប្រទេស​វៀតណាម រកឃើញ​ថា មាន​កម្រិត​ជាតិ​ពុល (MRL) លើស​កម្រិត​អនុញ្ញាត។ ក្រសួង​កសិកម្ម​ម៉ាឡេស៊ី បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​វៀតណាម ដើម្បី​ចាត់វិធានការ​សមស្រប និង​រាយការណ៍​ពី​វិធានការ​នានា ដែល​ត្រូវ​ដាក់ចេញ ដើម្បី​ទទួល​បាន​ការ​លើកលែង​បម្រាម​វិញ។ ជាងនេះ​ទៅទៀតត ក្រសួង​កសិកម្ម​ម៉ាឡេស៊ី បាន​រៀបចំ​លក្ខខណ្ឌ​អនាម័យ សម្រាប់​ការនាំចូល​ម្ទេសស្រស់​ពី​វៀតណាម ដូចជាតម្រូវ​ឲ្យ​មាន​លិខិត​បញ្ជាក់​ទម្លាប់​កសិកម្ម​ល្អ និង​ជំរុញ​ការ​ដាំ​ម្ទេស​ក្នុង​ស្រុក ដែល​ពុំប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត និង​មាន​គុណភាព​ល្អ ស្រប​តាម​តម្រូវការ។ លោក​បន្ត​ថា ក្រសួង​កសិកម្ម តាមរយៈ​នាយកដ្ឋាន​សេវា​ត្រួត​ពិនិត្យ និង​ធានា​គុណភាព បាន និង​កំពុង​ពិនិត្យ​យ៉ាង​ហ្មត់ចត់ លើ​ការនាំចូល​ផលិតផល​កសិកម្ម ជាពិសេស​ពី​ប្រទេស​វៀតណាម។ ការបញ្ជាក់​របស់​រដ្ឋមន្រ្តី​កសិកម្ម​ម៉ាឡេស៊ី គឺឆ្លើយតប​នឹង​សំណួរ​របស់​សមាជិក​ព្រឹទ្ធសភា​ម៉ាឡេស៊ី Datuk Seri Khairudin Samad ដែល​ចង់ដឹង​ពី​ការខិតខំ​របស់​រដ្ឋាភិបាល […]


ព័ត៌មាន

អាមេរិក រកឃើញវីរុសក្នុងសត្វមូស អាចធ្វើឲ្យកើតជំងឺហើមខួរក្បាល

សត្វមូស ត្បិតតែ​តូចមែន តែវាបង្ក​ជំងឺ​ជាច្រើន​ប្រភេទ ដោយ​នៅតំបន់​អាស៊ីអាគ្នេយ៍​របស់​យើង វា​បង្ក​ជំងឺ​គ្រុនឈាម និង​ជំងឺគ្រុនចាញ់ សកម្ម​ជាងគេ។ ថ្មីៗនេះ នៅ​អាមេរិក មាន​រកឃើញ​សត្វមូស បង្ក​មេរោគ​លើ​ខួរក្បាល ដោយ​ធ្វើឲ្យ​ហើម​ខួរក្បាល។ អាជ្ញាធរ​សុខាភិបាល​រដ្ឋ Florida សហរដ្ឋ​​អាមេរិក បាន​ព្រមានពី​វីរុស​ម្យ៉ាង បង្កដោយ​សត្វមូស ហៅ​ថា Eastern equine encephalitis (EEE) ដោយ​ព្រមាននេះ ក្រោយ​វីរុស​ជំងឺ EEE ត្រូវរកឃើញ​នៅ​លើសត្វ​មាន់ ហើយ​អាច​រាលដាល​តាមរយៈ​សត្វមូស​ទៅ​មនុស្ស និង​បណ្ដាល​ឲ្យ​ឆ្លងមេរោគ​ក្នុង​ខួរក្បាល ដោយធ្វើឲ្យ​​ហើម​ខួរក្បាល។ ក្នុងមួយ​ឆ្នាំ នៅ​អាមេរិក មានករណី​ការឆ្លង​វីរុស Eastern equine encephalitis (EEE) លើ​មនុស្ស ប្រមាណ ៧ ​ករណី​ប៉ុណ្ណោះ។ នេះបើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ (CDC)។ ប៉ុន្ដែ​ជំងឺនេះ អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដោយ​អ្នកឆ្លង​វីរុស​ ប្រឈម​អត្រា​ស្លាប់​ដល់ ៣០% ហើយ​អ្នកព្យាបាល​ជាសះស្បើយ ក៏បន្ដ​មាន​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ​ផងដែរ។ អត្ថបទពាក់ព័ន្ធ៖ រដូវមូសចូលមកដល់ ត្រូវចេះតិចនិក​សាមញ្ញ​ទាំងនេះដើម្បី​ការពារ​ខ្លួន គ្រោះថ្នាក់! “មូស” តូចមែន តែអាចចម្លងជំងឺកាច​សាហាវ​ជាច្រើន មជ្ឈមណ្ឌល CDC បញ្ជាក់​​ទៀត​ថា ក្រោយ​ត្រូវ​សត្វមូស​មាន​វីរុស […]


ព័ត៌មាន

អត្រាអត្តឃាតកើនឡើង ហើយក្មេងជំទង់ក្រោម ២០ឆ្នាំ មានច្រើនជាងគេ

សឹងមិនគួរឲ្យជឿសោះ! អត្រាអត្តឃាត នៅ​ប្រទេស​អ្នកមាន ដូចសិង្ហបុរី បែរជា​កើនឡើង ១០% នៅ​ឆ្នាំ​២០១៨ ដោយ​ក្មេងប្រុស អាយុពី ១០-១៩​ឆ្នាំ មាន​ច្រើនជាងគេ ចាប់តាំងពី​ឆ្នាំ១៩៩១។ មជ្ឈមណ្ឌល Samaritans របស់​សិង្ហបុរី បញ្ជាក់​ថា នៅឆ្នាំ២០១៨ មាន​ករណីអត្តឃាត ចំនួន ៣៩៧​ករណី ប្រៀបធៀប​នឹង​ឆ្នាំ២០១៧ មានត្រឹមតែ ៣៦១​ករណី។ អត្រា​អត្តឃាត​បាន​សម្រេច (ស្លាប់) បាន​កើនឡើងដល់​អត្រា ៨,៣៦ ក្នុង​ចំណោម​មនុស្ស ១០​ម៉ឺន​នាក់ ខណៈ​នៅឆ្នាំ​២០១៧ មាន​អត្រានេះ ត្រឹមតែ ៧,៧៤ ប៉ុណ្ណោះ។ មជ្ឈមណ្ឌល​ដដែល បញ្ជាក់​ថា អត្រា​អត្តឃាត បាន​កើនឡើង​លើ​គ្រប់​ក្រុម​អាយុ លើកលែង​តែ​ក្រុម​អ្នក​មាន​អាយុ ៦០​ឆ្នាំ​ឡើងទៅ។ ក្នុង​នោះ អត្រា​អត្ដឃាត ក្នុង​ចំណោម​ក្មេង​ប្រុស​វ័យ​ជំទង់ គួរឲ្យ​ព្រួយបារម្ភ​ជាងគេ ដោយ​ក្នុង​ចំណោម​ករណី​អត្តឃាត ១០​ករណី មាន ៧​ករណី ជា​ក្មេងប្រុស​ជំទង់។ លោកស្រី Wong Lai Chun មន្ត្រី​ជាន់ខ្ពស់ នៃ​មជ្ឈមណ្ឌល​ខាងលើ បញ្ជាក់​ថា យើង​រស់នៅ​ក្នុង​សង្គមមួយ ដែល​ផ្តោត​សំខាន់​លើគុណភាព […]


ព័ត៌មាន

ប្រើ​ទូរសព្ទ​​យូរពេក មិនមែនតែក្មេងទេ មនុស្សធំក៏ប្រឈម​កើតជំងឺទាំង​នេះដែរ

ការ​សិក្សា​របស់​ប្រទេស​កូឡុំប៊ី ​​រក​ឃើញ​ថា ការ​ប្រើ​ប្រាស់​ទូរសព្ទ ឬ​​ឧបករណ៍​អេឡិចត្រូនិក​​ច្រើនម៉ោង​ ក្នុងមួយ​ថ្ងៃ​ៗ នឹង​បង្ក​ឲ្យ​កើត​ជំងឺ​ធាត់ ក៏​ដូច​ជា​ ជំងឺ​បេះ​ដូង​ និងទឹក​នោម​ផ្អែម។ ផ្អែក​តាម​ការ​ស្រាវជ្រាវ​​ របស់​សាកលវិទ្យាល័យ Bolivar Simon បាន​តាម​ដាន​ទៅ​លើ សិស្ស​ និស្សិត​ស្ម័គ្រ​​ចិត្ត ១០៦០​នាក់ ក្នុង​នោះ​ ស្រី​៧០០​នាក់ និង​ប្រុស​ ៣៦០​នាក់ អាយុ​ចាប់​ពី ១៩-២០ ​ឆ្នាំ។ ក្នុង​ការ​សិក្សា​នេះ អ្នក​ស្រាវជ្រាវ រក​ឃើញថា ក្នុង​ចំណោម​សិស្ស​ទាំង​នោះ សិស្សចូល​ចិត្ត​មើល​​អេក្រង់​ទូរស័ព្ទ​ ពួក​គេ​មាន​ទំនោរ​បន្ថែម​លើការ​ញ៉ាំ​អាហារ​ក្រៅ​ពេល កំដរ​មាត់​ច្រើន ដូច​ជា​អាហារ​​ Fast Food ភេសជ្ជៈ​ផ្សេង​ៗ ហើយ​ក៏​កាត់​ផ្តាច់​សកម្មភាព​​ប្រចាំ​ថ្ងៃ​ផ្សេង​ៗ​ដូច​គ្នា​។ ​យោង​តាម​របាយការណ៍​ អង្គការ​សុខភាព​ពិភព​លោក (WHO) គិត​ត្រឹម​ឆ្នាំ ២០១៦ យុវវ័យប្រមាណ ១៩០០លាន​​នាក់ ជុំ​វិញ​ពិភពលោក កើត​មាន​បញ្ហា​លើស​ទម្ងន់ ហើយ​ប្រមាណ​ ៦៥០​លាន​នាក់ មាន​ជំងឺ​ធាត់​ខ្លាំង​​។ អត្ថបទ​ពាក់ព័ន្ធ៖ តិចនិកជួយម៉ាក់ៗរវល់មើលកូនផង ធ្វើការផង អាចរស់នៅដោយសប្បាយចិត្ត ស្តាប់​ហេតុផល​នេះ ស្រីៗ​អាច​លែង​ចង់​នៅ​តែ​ផ្ទះ​មើល​កូន​ទៀត​ហើយ! បើ​តាម​សម្តី​ លោក​ស្រី​វេជ្ជបណ្ឌិត Mirary Mantilla-Morron អ្នក​ជំនាញ​​ផ្នែកសុខភាព​​បេះ​ដូង និង​ស្តារ​នីតិសម្បទា បាន​ឲ្យ​ដឹង​ថា […]


ព័ត៌មាន

ក្រោយ​ផ្ទុះរឿងលក់ក្រលៀននៅថៃ ទិញបានឡានទំនើបមួយគ្រឿង សាមីខ្លួនចេញមុខបកស្រាយ

រឿង​រ៉ាវ​ដែល​ល្បី​​ត​ៗ​គ្នា​លើ​បណ្តាញ​សង្គម​ ពេល​បុរសជនជាតិ​អូស្ត្រាលី​​ម្នាក់​បង្ហោះ​​រូប​ និង​ពាក្យ​សម្តី​ថា បាន​លក់​ក្រលៀននៅ​ប្រទេសថៃ បាន​លុយ​​ ៦​​ម៉ឺន​ដុល្លារ​អាមេរិក អាច​ទិញ​បាន​ឡាន​​ឡង់​គ្រីស័រ​ ១​គ្រឿង​ នៅ​ពេល​នេះ​ម្ចាស់​សាមី​ខ្លួន​ បាន​​​ប្រាប់​ការ​ពិត​ហើយ។ ​ ​តាម​សារព័ត៌មាន​អូស្រ្តាលី ​លោក Phillip Hill គឺ​ជា​អ្នក​​លក់​ និង​ផ្គត់​ផ្គង់​សាច់​ តាម​ភោជនីយដ្ឋាន​ផ្សេង​ៗ ហើយ​​អ្វី​ដែល​លោកបាន​បង្ហោះ​នោះ​ ជា​រឿង​លេង​សើច​ប៉ុណ្ណោះ ពោល​ពុំ​មែន​រឿង​ពិត​នោះ​ឡើយ។ មូល​ហេតុ​​​​នាំ​ឲ្យ​ លោក​ត្រូវ​បក​ស្រាយ​នៅ​ពេល​នេះ ក៏​ព្រោះ​តែ​មានមនុស្ស​យល់​ច្រលំ ហើយ​ឆាត​មក​សួរ​លោក មែន​ទែន អំពី​​របៀប​លក់​ក្រលៀន​ យក​លុយ​។ ដូច​នេះ លោក Phillip Hill ​ជា​អ្នក​ស្រុក រដ្ឋ​វីកតូរី ភាគ​ខាង​ត្បូង ប្រទេស​អូស្រ្តាលី​​ បាន​បញ្ជាក់​ច្បាស់​ៗ​ថា៖ ​”រឿង​ខ្ញុំ​បង្ហោះ​ ថាបាន​លក់​ក្រលៀន​នៅ​ថៃ បាន​ប្រាក់ ៦ ​ម៉ឺន​ដុល្លារ ​ពុំមែន​ជា​ការ​​ពិត​​ទេ ចេតនា​ គឺ​គ្រាន់​តែ​ចង់លេង​សើច​ប៉ុណ្ណោះ”។ អត្ថបទពាក់ព័ន្ធ៖ អាមេរិក​​ប្រើ​ “ដ្រូន” ​​ដឹក​​ក្រលៀន​​​​​ជួយ​​ជីវិត​មនុស្ស​បាន​ជោគ​ជ័យ ប្រុសៗឧស្សាហ៍កើតជំងឺ ៤ មុខនេះ នៅកន្លែងសម្ងាត់បំផុត បុរស​ជន​ជាតិ​អូស្រ្តាលី​នេះ​ បញ្ជាក់​ទៀត​ថា រូប​ក្រលៀន​ខាង​លើ​នោះ គឺ​ជា​ក្រលៀន​សត្វ​ចៀម ហើយ​រូប​​ថត​នៅ​មន្ទីរ​ពេទ្យនោះ ជារូប​​លោក​ថត​ ពេល​ទៅ​លេង​មិត្តភក្តិ​ ដែល​ជា​​គ្រូ​ពេទ្យ​វះ​កាត់​នៅ​ទី​នោះ។ […]


ព័ត៌មាន

មេរោគកម្រមួយក្នុងទឹក ឆក់យកជីវិតអ្នកហែលទឹកម្នាក់

មេរោគកម្រ Brain Eating Amoeba បាន​ឆក់យក​ជីវិត​ពលរដ្ឋ​អាមេរិក​ម្នាក់ នៅ​រដ្ឋ North Carolina ក្រោយ​បុគ្គល​ដែល​មិន​ត្រូវ​បាន​បញ្ចេញ​អត្តសញ្ញាណ​រូបនេះ បាន​ហែលទឹក​នៅក្នុង​ឧទ្យាន ១​កន្លែង នៅ​ក្នុង​រដ្ឋ North Carolina។ ពលរដ្ឋអាមេរិក​រូបនេះ បាន​ធ្លាក់ខ្លួន​ឈឺ​នៅ​ថ្ងៃ​ទី១២ ខែ​កក្កដា ២០១៩ ក្រោយ​បាន​ហែល​ទឹកនៅ​ឧទ្យាន Fantasy Lake Water Park ក្នុង​តំបន់​ជនបទ Cumberland County។ ក្រោយ​ការពិនិត្យ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC) បញ្ជាក់​ថា ជំងឺរបស់​ពលរដ្ឋ​អាមេរិក​ម្នាក់​នេះ បណ្ដាល​មកពី​មេរោគ Brain Eating Amoeba មាន​ឈ្មោះថា Naegleria fowleri ភាគច្រើន ប្រទះឃើញ​ក្នុង​ទឹកធម្មជាតិ ដែលក្តៅឧណ្ហៗ។ មជ្ឈមណ្ឌល​ដដែល​បន្ថែមថា មេរោគ Naegleria fowleri មិនបណ្ដាល​ឲ្យ​ឈឺទេ បើ​លេបចូល​តាម​មាត់ ប៉ុន្ដែ​បើ​ចូលតាម​ច្រមុះ​វិញ វា​អាច​បង្កគ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ។ មេរោគនេះ ឆ្លងទៅ​មនុស្ស ក្រោយ​វា​ស្ថិតនៅ​ក្នុង​ទឹក​មាន​​សីតុណ្ហភាព​ក្តៅជាយូរ និង​ក្រោយមក សីតុណ្ហភាព​ទឹក ធ្លាក់ចុះ​វិញ។ រោគសញ្ញានៃ​ជំងឺនេះ […]


ព័ត៌មាន

ផ្តាសាយជ្រូក H1N1 ​នៅ​មីយ៉ាន់​ម៉ា សម្លាប់អ្នកជំងឺដល់ទៅ ៧១នាក់

រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុង​ប្រកាស​អាសន្ន​ទូទាំង​ប្រទេស ក្រោយ​ជំងឺផ្តាសាយជ្រូក H1N1 គិត​មក​ដល់​ពេល​​នេះ បាន​សម្លាប់​មនុស្ស​​​ឡើង​ដល់​ ៧១​ នាក់​ហើយ នៅ​ទូទាំង​ប្រទេស។ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​ផ្តាសាយ​ជ្រូក H1N1 នៅ​​ភូមា បាន​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន ហើយបើ​យោង​តាម​សេចក្តី​​​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ប្រទេសនេះ គិតចាប់​​ពី​ថ្ងៃ ០១​ មករា មក​ដល់​ថ្ងៃ​ ២៤ កក្កដា ២០១៩ ករណី​​​អ្នក​ឈឺ​ដោយ​សារ​ផ្តាសាយ​ជ្រូក H1N1​នេះ សរុប​មាន​ដល់​ទៅ ៣៣៧​ករណី ក្នុង​នោះ ​ស្លាប់​ ៧១នាក់ ខណៈ​ ៥៧​នាក់​ស្លាប់ ក្នុង​ចំណោម​អ្នកស្លាប់​ ត្រូវ​ពេទ្យ​ជំនាញ​រក​ឃើញ​ថា ដោយ​សារ​មូលហេតុ​មេរោគ H1N1 ផង និងគួប​ផ្សំ​ជាមួយ​ជំងឺ​ប្រចាំ​កាយ មាន​ដូច​ជា ជំងឺ​បេះ​ដូង ទឹក​នោម​ផ្អែម រលាក​ផ្លូវ​ដង្ហើម និង​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះខ្សោយ​។ បើ​តាម​វិទ្យាស្ថាន​​សិក្សា​ពី​មេរោគ​ឆ្លង របស់​​​ភូមា បាន​​​ឲ្យ​ដឹង​ថា ផ្តាសាយជ្រូក H1N1 ការ​លេច​ចេញ​រោគ​សញ្ញា​ អាចប្រទះ​ឃើញ​ចន្លោះ​ពី ​១-​៥​ ថ្ងៃ តាម​រយៈ​អាការៈ ​​ដូច​ជា​ គ្រុន​ក្តៅ ក្អក ហៀរ​សំបោរ ឈឺ​ខ្លួន ឈឺ​ក្បាល […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ