ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

វៀតណាម អាចផលិតថ្នាំខ្លួនឯង ផ្គត់ផ្គង់តម្រូវការក្នុងស្រុក បានជិត ៥០%

វៀតណាម កំពុង​មានការ​រីកចម្រើនផ្នែក​សង្គម និងសេដ្ឋកិច្ច​យ៉ាងខ្លាំង នៅ​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ សម្បីតែ​ការផលិតថ្នាំ សម្រាប់​ផ្គត់ផ្គង់​ក្នុង​តម្រូវការ​ក្នុង​ស្រុក ក៏មាន​ការ​កើនឡើង​ដែរ។ ថ្នាំផលិតក្នុង​ប្រទេស​វៀតណាម អាចផ្គត់ផ្គង់​បាន​ជិត​ពាក់កណ្ដាល នៃតម្រូវការ​របស់​ប្រជាជន​វៀតណាម ក្នុង​ការព្យាបាល និង​បង្ការ​ជំងឺ។ ប្រទេសនេះ ក៏អាច​ផលិត​វ៉ាក់សាំង ១២​មុខ ក្នុង​ចំណោម​វ៉ាក់សាំង ១៣​មុខ ដែល​ប្រើទូទាំង​ប្រទេស​។ លោក Truong Quoc Cuong រដ្ឋមន្រ្តីសុខាភិបាល​វៀតណាម បញ្ជាក់​ថា ទាំងនេះ ជាសញ្ញា​វិជ្ជមាន​សម្រាប់​ឧស្សាហកម្ម​ឱសថ និង​សម្ភារៈ​វេជ្ជសាស្ត្រ​របស់​វៀតណាម។ ការបញ្ជាក់​របស់​រដ្ឋមន្រ្តី​រូបនេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​លទ្ធផល​កាងារ​របស់​ក្រសួង ស្ដីពី "កម្មវិធី​ពលរដ្ឋ​វៀតណាម​ផ្ដល់​អាទិភាព​ប្រើ​ថ្នាំ​ក្នុងស្រុក"។ កម្មវិធីនេះ បង្កើតឡើង​ក្នុង​គោលបំណង​កាត់បន្ថយ​ការពឹងផ្អែល​លើ​ថ្នាំ​បរទេស និង​បង្កើន​ផលិតផល​ក្នុងស្រុក។ លោកបន្តថា ១០ឆ្នាំ ចុងក្រោយនេះ មាន​ការផ្លាស់ប្ដូរ​ផ្នត់​គំនិត ក្នុងចំណោម​អ្នកប្រើប្រាស់ អ្នកជំនួញ និង​មន្រ្តី​សុខាភិបាល ជាមួយថ្នាំផលិត​ក្នុង​ស្រុក ដែល​ទទួល​ការពេញចិត្ត​ទាំង​គុណភាព និង​តម្លៃ​អាច​ទទួល​យក​បាន ប្រៀបធៀប​នឹង​ថ្នាំ​បរទេស។ លោក​ថា បច្ចុប្បន្ន វៀតណាម មាន​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ចំនួន៤ ជាមួយ​សមត្ថភាព​ផលិត ៣០​លាន​ដូស សម្រាប់​ទូទាំង​ប្រទេស។ ជាងនេះទៅទៀត វៀតណាម​មាន​សហគ្រាស​ឱសថ ចំនួន ១៩៨ បាន​ទទួល​លិខិត​បញ្ជាក់​សហគ្រាស​ល្អ […]


ព័ត៌មាន

២ នាក់ស្លាប់ ជិតមួយពាន់នាក់ធ្លាក់ខ្លួនឈឺ ដោយសារបាក់តេរីក្នុងសាច់មាន់

រដ្ឋចំនួន ៤៨ នៅ​អាមេរិក កំពុង​ផ្ទុះការ​ឆ្លង​បាក់តេរីម្យ៉ាង​ឈ្មោះថា  Salmonella ​បណ្ដាល​ឲ្យ​មនុស្សយ៉ាងហោច​ណាស់ ២ ​នាក់​ស្លាប់ និង ៧៦៨ ​នាក់ ធ្លាប់​ខ្លួន​ឈឺ ក្នុង​នោះ ១២២​ នាក់ បញ្ជូនទៅ​​មន្ទីរពេទ្យ។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC) បញ្ជាក់​ថា ភាគច្រើននៃ​ការឆ្លង​បាក់តេរី Salmonella បណ្ដាល​មកពី​សាច់សត្វ​បក្សី​តាម​កសិដ្ឋាន ជាពិសេស សាច់មាន់ និង​សាច់ទា។ អ្នកស្រាវជ្រាវរកឃើញថា អ្នកជំងឺ ៣១៥​ នាក់ បានឆ្លង​បាក់តេរីនេះ តាមរយៈ​ការប៉ះពាល់​សត្វបក្សី​រស់។ ពេលនេះ មជ្ឈមណ្ឌល CDC ពុំទាន់​ប្រកាស​ឲ្យ​យក​ផលិតផល​សាច់មាន់​ណាមួយ ត្រលប់​ចូល​ក្រុមហ៊ុន​វិញ​នៅឡើយទេ ដោយ​គ្រាន់តែ​ជំរុញ​ឲ្យ​អ្នកប្រើប្រាស់​ប្រុង​ប្រយ័ត្ន ដើម្បី​ចៀសវាង​ការឆ្លង​បាក់តេរី។ អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន​ផង! ត្រី Tuna របស់​ក្រុមហ៊ុនមួយនៅ​​វៀតណាម មានផ្ទុក​បាក់តេរី ការឆ្លង​បាក់តេរី Salmonella កើតឡើង តាមរយៈ​ការញ៉ាំ​សាច់ឆៅ ស៊ុត ឬ​អាហារ​មាន​ផ្ទុក​បាក់តេរី​នេះ ដែល​រោគសញ្ញាឆ្លងមាន​​ដូចជា ក្អួត រាក ចុកពោះ រយៈពេលពី ៤-៧ ​ថ្ងៃ។ មជ្ឈមណ្ឌល […]


ព័ត៌មាន

ថៃ ត្រៀមចែកប្រេងកញ្ឆាលើកដំបូង ឲ្យអ្នកជំងឺទូទាំងប្រទេស

មន្ទីរពេទ្យ Chaophraya Abhaibhubejhr ក្នុងខេត្ត Prachin Buri របស់ថៃ គ្រោងចែក​ប្រេងកញ្ឆា​ដំណាក់កាល​ដំបូង ចំនួន ១​ម៉ឺនដប ដល់​មន្ទីរពេទ្យ​ទូទាំង​ប្រទេស នៅខែ​សីហា ២០១៩ ខាងមុខ​នេះ។ លោកស្រី Supaporn Pitiporn ឱសថការីជាន់ខ្ពស់ ដែល​ទទួល​គ្រប់គ្រង​​គម្រោង​អភិវឌ្ឍន៍​ឱសថ​កញ្ឆា បញ្ជាក់​ថា មន្ទីរពេទ្យ Chaophraya Abhaibhubejhr ដឹងថា ការផ្គត់ផ្គង់ មិនគ្រប់គ្រាន់​នឹង​តម្រូវការខ្ពស់​របស់​អ្នកជំងឺ​នោះទេ ទោះបីមាន​ការខិតខំ​បង្កើន​ផលិតភាព​ក៏ដោយ។ សម្រាប់​ប្រេងកញ្ឆា​ដំណាក់កាល​ដំបូង​នេះ មានសារធាតុ Tetrahydrocannabinol (THC) ១,៧% ក្នុង​ប្រេង ១ដប។ THC ជាសមាសធាតុ​សកម្ម​សំខាន់​នៅ​ក្នុង​កញ្ឆា។ ចំណែក​លោក Sukhum Karnchanapima រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ថៃ​វិញ បញ្ជាក់​ថា មន្ទីរពេទ្យ ប្រមាណ ១០០ បាន​ស្នើសុំ​ក្រសួង​ប្រើប្រាស់​ឱសថកញ្ឆា។ រីឯ​មន្ទីរពេទ្យ Chaophraya Abhaibhubejhr បាន​ចាប់ផ្ដើម​ព្យាបាល​អ្នកជំងឺ ១៤​នាក់​ហើយ ដោយ​ប្រើប្រេង​កញ្ឆា ហើយ​រំពឹង​ថា នឹងអាច​ព្យាបាល​រហូត​ដល់ ១​ ពាន់​នាក់ តាមរយៈ​ប្រេងកញ្ឆា​នេះ ក្នុង​នោះ […]


ព័ត៌មាន

ផលិតផលពង្រីកដើមទ្រូងអាមេរិក អាចបង្កមហារីក ត្រូវ​ប្រមូលវិញទូទាំងពិភពលោក​

វះកាត់​ពង្រីក​ដើមទ្រូង ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ គឺ​មាន​កើនឡើង​ខ្លាំង នៅ​តំបន់អាស៊ី ដោយ​ឧបករណ៍ ក៏​ដូច​ជា​សារធាតុ​ប្រើសម្រាប់​ការវះ​កាត់ ភាគ​ច្រើន​ប្រើ​ផលិតផល​មក​ពី​អាមេរិក។ ប៉ុន្តែ​ពេលនេះ ក្រុមហ៊ុន​អាមេរិកមួយ បាន​ប្រកាសប្រមូល​​ត្រលប់​ទៅវិញ នូវស៊ីលីកូន និងជាលិកា​​ពង្រីក​ដើមទ្រូង (Biocell Textured Breast Implants) ទូទាំង​ពិភពលោក ក្រោយ​មាន​ការ​ព្រួយ​បារម្ភ អាចបង្ក​ជំងឺមហារីក។ ការប្រកាស​របស់​ក្រុមហ៊ុន Allergan Plc បាន​ធ្វើឡើង​ក្រោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) រកឃើញ​ថា ការប្រើប្រាស់​ជាលិកា ឬស៊ីលីកូន ពង្រីក​ដើមទ្រូង​​ក្រុមហ៊ុន​នេះ បង្ក​ឲ្យ​កើត​ជំងឺមហារីក​ប្រភេទ​កម្រ ហៅថា Breast-implant Associated Anaplastic Large Cell Lymphoma (BIA-ALCL)។ ក្រុមហ៊ុនក៏បាន​បញ្ឈប់​ការលក់ផលិតផល​សម្រាប់​វះ​កាត់​ពង្រីក​ដើមទ្រូង​របស់​ខ្លួន នៅ​តំបន់​អឺរ៉ុប និង​ប្រទេស​កាណាដា ផងដែរ។ FDA ធ្លាប់​​ព្រមានពី​ហានិភ័យប្រឈម​កើត​មហារីក ប្រភេទ BIA-ALCL គឺមាន​អត្រា​ខ្ពស់ក្នុង​ការ​ពង្រីក​ដើមទ្រូង ដោយ​ប្រើ​ផលិតផល​របស់​ក្រុមហ៊ុន Allergan Plc។ បើធៀបនឹង​ក្រុមហ៊ុន​ផ្សេង ផលិត​ផល​ក្រុម​ហ៊ុន Allergan Plc គឺមាន​ហានិភ័យ​ខ្ពស់ជាង រហូត​ដល់ ៦ […]


ព័ត៌មាន

ថៃ ព្រមានថាប្រយ័ត្នកាត់ចោល រឿងចង់ធំហើយចាក់ថ្នាំពង្រីកលិង្គ

ដោយសារតែ​បញ្ហា​ការចាក់ថ្នាំ​ពង្រីក​លិង្គ ជារឿង​ធម្មតា​របស់​ប្រុសៗ​ថៃ អាជ្ញាធរ​សុខាភិបាល បាន​ប្រកាស​ព្រមាន​ថា ការចាក់ថ្នាំ​ពង្រីក​លិង្គ​ដោយ​គ្មាន​ការអនុញ្ញាត អាច​បណ្ដាល​ឲ្យ​ឆ្លងមេរោគ​ធ្ងន់ធ្ងរ និង​កើត​មហារីក។ វេជ្ជបណ្ឌិត Arkhom Praditsuwan អគ្គនាយក​គាំទ្រសេវាកម្ម​សុខាភិបាល បញ្ជាក់​ថា វាជារឿង​សាមញ្ញ​របស់​ប្រុសៗថៃ ក្នុង​ការចាក់​ថ្នាំ​ពង្រីក​លិង្គ ដោយ​រំពឹង​ថា អាច​ធ្វើឲ្យ​ស្រីៗ​ពេញចិត្ត ទោះបីជា​នាយកដ្ឋាន​គាំទ្រសេវាកម្ម​សុខាភិបាល បាន​ប្រកាស​ព្រមាន​ជាបន្ដបន្ទាប់​ពី​ហានិភ័យ​ក៏ដោយ។ មន្រ្តី​សុខាភិបាល​ថៃរូបនេះ បន្ដ​ថា គ្លីនិក​គ្មាន​ច្បាប់​មួយ​ចំនួន បាន​ប្រើ​សារធាតុ​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ​វេជ្ជបណ្ឌិត ដូចជា ប្រេងអូលីវ បន្លែ និង​ស៊ីលីកូន​កម្រិត​ឧស្សាកម្ម ចាក់បញ្ចូល​ទៅ​ក្នុង​លិង្គ។ លោក​ថា ការ​ចាក់បញ្ចូល​សារធាតុ​ទាំងនេះ មិនអាច​ពង្រីក​ទំហំទេ ប៉ុន្ដែ​អាច​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ ហើម និង​លែង​រឹង ហើយ​ជាលទ្ធផល ធ្វើឲ្យ​ពិបាកទាំង​នោម ទាំង​រួមភេទ។ ជាងនេះទៅទៀត អ្នកដែល​ចាក់​សារធាតុ​ទាំង​នេះ ប្រឈម​នឹង​ការ​ឆ្លងមេរោគ​អេដស៍ និង​ថ្លើម ប្រសិន​ឧបករណ៍ មាន​មេរោគ ហើយ​បើធ្ងន់ធ្ងរ អាច​ឈាន​ដល់​ការ​កាត់​អវៈយវៈ​ភេទ និង​កើត​មហារីក។ អត្ថបទពាក់ព័ន្ធ៖ កាត់ស្បែកចុងលិង្គ មានគុណប្រយោជន៍ និងគ្រោះថ្នាក់ម៉េចខ្លះ? វេជ្ជបណ្ឌិត Arkhom Praditsuwan បន្ថែម​ថា អ្នកផ្ដល់​សេវា​ការ​ចាក់ថ្នាំ​ពង្រីក​លិង្គ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣​ឆ្នាំ និង​ពិន័យ​ជាប្រាក់ ប្រមាណ ១​ពាន់​ដុល្លារ លើករណី​​រំលោភ​ច្បាប់​ស្ដីពី​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ។ […]


ព័ត៌មាន

ថៃ ដាក់គោលដៅឲ្យពលរដ្ឋដាំកញ្ឆាបង្កើនចំណូលគ្រួសារ ដើម្បីយកផលិតជាថ្នាំ

កញ្ឆា ជាប្រភេទ​គ្រឿងញៀន ដែល​ត្រូវបាន​ហាមឃាត់​សឹងគ្រប់​ប្រទេស ទូទាំង​ពិភពលោក តែវាក៏​យក​មកប្រើប្រាស់​ជា​ថ្នាំ ក្នុង​វិស័យ​វេជ្ជសាស្ត្រផងដែរ។ ចំណែក​រដ្ឋាភិបាល​ថ្មី​របស់​ថៃ គ្រោង​យក​ឧស្សាហកម្ម​ថ្នាំ​កញ្ឆា ជាគោលនយោបាយ​អាទិភាព​មួយ។ “ការសិក្សា និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​នៃផលិតផល​កញ្ឆា និង​ឱសថបុរាណ​ផ្សេងទៀត គួរត្រូវ​ពន្លឿន​សម្រាប់​ឧស្សាហកម្ម​វេជ្ជសាស្ត្រ ដើម្បី​បង្កើត​សក្ដានុពល​សេដ្ឋកិច្ច និង​ចំណូល​សម្រាប់​ប្រជាជន“។ នេះបើតាម​ឯកសារ​គោលនយោបាយ របស់​រដ្ឋាភិបាល​ថ្មី ដែល​បាន​បញ្ចេញ កាលពី​ចុង​សប្ដាហ៍​មុន។ ចំណែក​លោក Anutin Charnvirakul រដ្ឋមន្រ្តីសុខាភិបាល​ថ្មី របស់​ថៃ បញ្ជាក់​ថា គោលដៅ​របស់​លោក គឺអនុញ្ញាត​ឲ្យ​ពលរដ្ឋថៃ​ទាំង​អស់ ដាំ​ដើម​កញ្ឆា ដើម្បី​ទទួល​ចំណូលថែមទៀត។ លោក​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា វាសំខាន់ណាស់ ដើម្បី​ដក​ឱសថ​បុរាណ​ដែល​មាន​កម្រិត​ជាតិ​កញ្ឆា​ខ្ពស់ ចេញពី​បញ្ជី​បម្រាម ហើយ​អនុញ្ញាត​ឲ្យ​មន្ទីរពេទ្យ អាច​ប្រើប្រាស់​ថ្នាំមាន​ផ្ទុក​សារធាតុ​គីមីទាំងនោះ។ ប្រទេស​ថៃ មានប្រពៃណី​ប្រើប្រាស់​កញ្ឆា ដើម្បី​សម្រួល​ការឈឺចាប់ និង​អស់កម្លាំង ហើយ​បាន​ផ្ដល់ភាព​ស្របច្បាប់​សម្រាប់​ការប្រើប្រាស់ និង​ស្រាវជ្រាវ​វេជ្ជសាស្ត្រ លើ​កញ្ឆា កាលពី​ឆ្នាំ​២០១៨ កន្លង​ទៅ។ ទោះយ៉ាងណា ការ​យក​ឧស្សាហកម្ម​ថ្នាំ​កញ្ឆា ជា​គោលនយោបាយ​អាទិភាព ត្រូវរងចាំ​ការ​ជជែក​ពិភាក្សា និង​ឯកភាព​ពី​រដ្ឋសភា​ថៃ នៅ​ថ្ងៃ​ទី២៥ ខែ​កក្កដា ២០១៩ ជាមុន​សិន។ អត្ថបទពាក់ព័ន្ធ៖ អ្នកជំងឺមហារីកថៃ ស្លាប់ជាបន្តបន្ទាប់ ដោយសារគ្មានប្រេងកញ្ឆាប្រើ ថៃប្រើ​កញ្ឆាព្យាបាលជំងឺ​ថប់​បារម្ភ និង​អាការៈឈឺ​ឆាប់​ផ្សេងៗ ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ព័ត៌មាន

ករណីស៊ាំថ្នាំជំងឺគ្រុនចាញ់ កំពុងរាលដាលក្នុងប្រទេសអាស៊ាន ៤

ជំងឺគ្រុនចាញ់ បានផ្ទុះឡើង​ខ្លាំង ក្នុង​តំបន់​អាស៊ាន​របស់​យើង នៅប្រមាណ ២ទសវត្ស​មុន បន្ទាប់​មក ករណី​ជំងឺ​គ្រុនចាញ់ បាន​ធ្លាក់ចុះ​វិញ ដោយសារ​ពលរដ្ឋ​យល់ដឹង​ពីវិធី​បង្ការ ក៏ដូចជា​ការទៅ​ព្យាបាល​ទាន់ពេល​វេលា។ ពេលនេះ អ្នកវិទ្យាសាស្ត្រ បាន​ព្រមាន​ពី​ជំងឺគ្រុនចាញ់​ស៊ាំនឹង​ថ្នាំ កំពុង​រាលដាល​នៅ​ក្នុង​ប្រទេស​អាស៊ាន​ចំនួន៤។ លោក Roberto Amato ដែល​ធ្វើការ​ជាមួយ​ក្រុម​ការងារ មកពី​វិទ្យាស្ថាន Wellcome Sanger និង​សាកលវិទ្យាល័យ Oxford របស់​អង់គ្លេស រួមជាមួយ​សាកលវិទ្យាល័យ Mahidol របស់​ថៃ បាន​បញ្ជាក់​ថា ជំងឺគ្រុនចាញ់​ស៊ាំ​នឹងថ្នាំ កំពុង​រាលដាល​នៅ​វៀតណាម ឡាវ ថៃ (ភាគខាងជើង) និង​កម្ពុជា។ ក្រុមអ្នកវិទ្យាសាស្ត្រ រកឃើញថា ប៉ារ៉ាស៊ីត KEL1/PLA1 ដែល​បង្ក​ជំងឺ​គ្រុនចាញ់ បាន​បម្លែង​សេណេទិក​ថ្មី ដែលអាច​ស៊ាំ​នឹងថ្នាំ។ រយៈពេល​ប្រមាណ ១​ទសវត្ស​ចុងក្រោយ ការព្យាបាល​ជំងឺ​គ្រុនចាញ់ នៅតាម​តំបន់​ជាច្រើន​ក្នុង​ទ្វីបអាស៊ី ប្រើប្រាស់​ថ្នាំ Dihydroartemisinin រួមគ្នា​ជាមួយ​ថ្នាំ Piperaquine។ ការប្រើ​ថ្នាំរួមផ្សំគ្នា​នេះ ទទួល​ជោគជ័យ ប្រសិនបើ​អ្នក​ជំងឺ​ឆាប់​ទៅ​ព្យាបាល​ទាន់ពេល ប៉ុន្ដែ​ជំងឺ​គ្រុនចាញ់​ស៊ាំ​នឹង​ថ្នាំ កំពុង​រាលដាល​នៅ​តំបន់​ជាច្រើន ក្នុង​ពិភពលោក ជាពិសេស​តំបន់​អាស៊ាន។ លោក Olivo […]


ព័ត៌មាន

នៅ​ហាណូយ​ កាត់​ដើម​ឈើ​ជាង​១០០​ដើម​​​ភ្លាម​ៗ ក្រោយ​​​​ជះ​ក្លិន​អាក្រក់​ ខ្លាច​បំផ្លាញ​សុខភាព​ប្រជាជន​

អំបូរ​ដើម​ឈើ​នៅ​តំបន់​ត្រូពិច​​ម្យ៉ាង ឬ​ឈ្មោះ​វិទ្យាសាស្រ្ត​​ថា Alstonia Scholaros Tree ស្ថិត​នៅ​​អម​សង​ខាង​​ផ្លូវ Trích Sài  សង្កាត់​​ Tay Hoក្រុង​ហាណូយ ថ្មី​ៗ​នេះ​ត្រូវ​​បាន​កាប់​ចោល​ភ្លាម​ៗ ក្រោយ​ពេល​ប្រជាជន​​វៀត​ណាម​ក្បែរ តំបន់​នេះ លើក​ឡើង​​ថា ភាយ​ក្លិន​អាក្រក់​ ពិបាក​ទ្រាំ​។ តាម​សារព័ត៌មាន Vietnam News ដើម​ឈើ​​ខាង​លើ ប្រមាណ​ជាង​១០០​ដើម ត្រូវ​បាន​ មន្ត្រី​​មូលដ្ឋាន​ក្នុង​តំបន់ ចុះ​ទៅ​កាប់​ចោល​ភ្លាម​ៗ ក្រោយ​ប្រជាជន​ត្អូញ​ត្អែរ ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​សុខភាព ដូច​ដែល​ពួ​ក​គេ​លើក​ឡើង។ តែ​យ៉ាង​ណា​មិញ ដំណើរ​ដើម​ទង ដែល​គេ​ដាំ​ដើម​ឈើ​នេះ អម​ផ្លូវ​ពុំ​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ។ ​បន្ទាប់​ពី​​ជម្រះ​​ដើម​ឈើ​ក្លិន​អាក្រក់​នេះ​​ចេញ មន្ត្រី​​វៀតណាម​ភាគ​ខាង​ជើង​ ក៏​បាន​​សន្យា​នាំ​យក​កូន​ឈើ​​ដែល​​នឹង​ដុះ​លូត​លាស់ ប៉ុន​ទំហំ​ដើម​ឈើ​ខាង​លើ យក​ទៅ​ដាំ​​សង​​ សម្រាប់​ជា​រុក្ខ​វិថី (ដើម​ឈើ​ដុះ​អម​សង​ខាង​ផ្លូវ) សម្រាប់​សង​ជូន​ប្រជាពល​រដ្ឋ​វិញ ដើម្បី​បន្សុទ្ធ និង​បង្ក​ភាព​ស្រស់​ស្រាយ​​វិញ​។ អត្ថបទ​ពាក់​ព័ន្ធ៖ ក្លិន​ផ្កា​ម្លិះ​​ ធ្វើឲ្យ​អារម្មណ៍​ស្ងប់ អាច​បង្ការ​ជំងឺ​បាក់​ទឹក​ចិត្ត បើ​មាន​ក្លិនមាត់កុំ​គិត​ថា​មិន​អី អាច​ប្រាប់​ពី​ជំងឺ​សាហាវ​សម្ងំ​ក្នុង​ខ្លួន ដោយ​ឡែក បើ​តាម​មន្ត្រី​អាជ្ញាធរ​​ក្នុង​តំបន់ លោក Phạm Xuân Đức បាន​និយាយ​ថា ប្រភេទ​ឈើ Alstonia Scholaros Tree ជា​ឈើ​ម្យ៉ាង ដែល​មាន​ប្រយោជន៍​​ល្អ​ដូច​ដើម​ឈើ​ទូ​ទៅ​ដែរ […]


ព័ត៌មាន

អ្នកចូលចិត្ត​ស៊ាំង​វិច​ និង​សាឡាត​ប្រអប់​ ប្រយ័ត្ន​បាក់តេរី​អាក្រក់​

ស៊ាំង​វិច​ប្រអប់ បន្លែ​សាឡាត​ប្រអប់ ដែល​លក់​ចែក​ចាយ​ស្ទើរ​ទូទាំង​សហរដ្ឋអាមេរិក ត្រូវ​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ចំណី​អាហារ​ដ៏​ល្បី របស់​អាមេរិក ប្រមូល​យក​វិញ​អស់ បន្ទាប់​ពី​រក​​ឃើញ​ថា មាន​បាក់តេរី។ ក្រុម​ការងារ​ នាយកដ្ឋាន​ចំណី​អាហារ​ និង​ឱសថ​របស់​សហរដ្ឋអាមេរិក បាន​​ឲ្យ​ដឹង​ថា ពួក​គេ​បាន​រក​ឃើញ ប្រភេទ​បាក់​តេរី​​ឈ្មោះ Listeria ដែល​មាន​នៅ​ក្នុង​ផលិត​ផល​ចំណី​អាហារ របស់​ក្រុម​ហ៊ុន The Fresh Market។ នៅ​ក្នុង​ផលិត​ផល​អាហារ ដែល​រក​ឃើញ​នោះ គឺ​មាន ស៊ាំងវិច​ប្រអប់ សាឡាត​លាយ​ស៊ុត​ខ្ចប់​ក្នុង​ប្រអប់​។ ក្រុម​ការងារ​ពិសោធ​ រក​ឃើញ​ថា សំបក​ប្រអប់​ដែល​ខ្ចប់​ចំណី​អាហារ​​ក្រុមហ៊ុន​ខាង​លើ ក៏​មាន​បញ្ហា ជា​កត្តា​បង្ក​ឲ្យ​អាហារ​ខាង​លើ​វិវត្ត​ ទៅ​ជា​ជូរ​ផ្អូម និង​មាន​បាក់​តេរី​ផង​ដែរ ហើយ​ពួក​គេ​នឹង​សួរ​នាំ​បន្ត​ទៅ​លើ​ ក្រុមហ៊ុន​ដែល​ផលិត​ប្រអប់​សម្រាប់​ខ្ចប់​ចំណី​អាហារ​ខាង​លើ​នេះ។ ទោះ​ជា​យ៉ាង​ណា គិត​មក​ត្រឹម​ពេល​នេះ ក្រុម​ហ៊ុន​បាន​បញ្ចេញ​ផលិតផល​ស៊ាំង​វិច ទៅ​លក់ បាន​១០៨៧​ប្រអប់​ហើយ ហើយ​កំពុង​ប្រកាស​ប្រមូល​វិញ ក្នុង​ករណី​អតិថិជន មិន​ទាន់​បាន​ញ៉ាំ​។ យ៉ាង​ណា​មិញ ពុំ​ទាន់​មាន​របាយការណ៍​ណា ថា​អតិថិជន​​ឈឺ​ដោយ​សារ​ញ៉ាំ​ស៊ាំងវិច​ខាង​លើ​ឡើយ។ អត្ថបទពាក់ព័ន្ធ៖ បាក់តេរីល្អក្នុងពោះវៀន ជួយក្មេងដែលខ្វះអាហារូបត្ថម្ភឲ្យលូតលាស់ល្អ លើ៣ផ្នែកសំខាន់ៗ បាក់តេរីស៊ីសាច់មនុស្ស សម្លាប់បុរសជនជាតិអាមេរិក ត្រឹមរយៈពេល ១ថ្ងៃ ទោះ​មិន​ទាន់​កើត​មាន​បញ្ហា​ក៏​ដោយ ​ទាក់​ទង​នឹង​បញ្ហា​ខាង​លើ មន្ត្រី​នាយកដ្ឋាន​ចំណី​អាហារ​អាមេរិក បាន​អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ​ ដែល​មិន​ទាន់​បាន​បរិភោគ​ស៊ាំងវិច​ខាង​លើ ឲ្យ​ប្រុង​ប្រយ័ត្ន​ផង​ដែរ។ រំ​​ឭក​ដែរ​ថា បាក់​តេរី​ដែលគេ​រក​ឃើញ ឈ្មោះ Listeria […]


ព័ត៌មាន

គ្រុន​ឈាម​ផ្ទុះ​​​​នៅ​អាស៊ាន ឯ​មីយ៉ាន់​ម៉ា​វិញ​ ១៣​នាក់​ស្លាប់ ដោយ​ផ្តាសាយ​ថ្មី H1N1

វីរុស​ផ្តាសាយ​ថ្មី H1N1 បាន​ឆក់​​ជីវិត​មនុស្ស​១៣​នាក់​ហើយ នៅ​ប្រទេស​មីយ៉ាន់​ម៉ា គិត​មក​ត្រឹម​ពេល​នេះ ខណៈ​ពេល​ដែល​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ឯ​ទៀត កំពុង​ជួប​វិបត្តិ​ផ្ទុះ​ជំងឺ​គ្រុន​ឈាម។ តាម​ប្រភព​ព័ត៌មាន Myanmar Times ត្រឹម​រយៈ​ពេល​​៤​ថ្ងៃ​ប៉ុណ្ណោះ វីរុស​​ផ្តាសាយ​ថ្មី​ខាង​លើ បាន​យក​ជីវិត​មនុស្ស​​ទាំង​១៣​នាក់ ហើយ​​តំបន់​ឆ្លង​វីរុស​នេះ​ខ្លាំង​ជាង​គេ​គឺ ទីក្រុង យ៉ាំង​ហ្គូន (Yangon)។ បើ​​យោង​តាម​របាយការណ៍​របស់​​នាយកដ្ឋាន​សុខភាព​សាធារណៈ​ នៃ​ក្រសួង​សុខាភិបាល​មីយ៉ាន់ម៉ា ករណី​ជំងឺ​​ផ្តាសាយ​វិវត្ត​ថ្មី​នេះ បាន​សម្លាប់​ជីវិត​មនុស្ស​ ​សរុប​ ៥៦​ករណី​ហើយ បើ​គិត​រាប់​​តាំង​ពី​ករណី​​ នា​ឆ្នាំ​ឆ្លង​វីរុស​ពី​មុន​មក។ គិត​មក​ត្រឹម​ពេល​នេះ​ ផង​ដែរ មាន​​ប្រជាពលរដ្ឋ​មីយ៉ាន់​ម៉ា ចំនួន​២៤៣​នាក់​ហើយ បាន​ឆ្លង​វីរុស​​​ប្រភេទ​នេះ ហើយ​​បាន​ ការ​តាម​ដាន និង​ចាត់​វិធាន​ការ​ពិសេស ពី​មន្ត្រី​សុខាភិបាល ដើម្បី​ព្យាបាល​បន្ទាន់​។ អត្ថបទពាក់ព័ន្ធ​៖ WHO៖ ពិភពលោកត្រូវត្រៀម​ទប់ទល់​​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី​មួយទៀត ពេទ្យថៃ ព្រមានពីផលវិបាកធ្ងន់ធ្ងរនៃជំងឺផ្ដាសាយ គួរ​រំឭក​ដែរ​ថា ជំងឺ​ផ្តាសាយ​ថ្មី​ (H1N1) ក៏​ធ្លាប់​ឆ្លង​​ មក​កម្ពុជា​នៅ​ឆ្នាំ​២០០៩ ដែល​​ធ្វើ​ឲ្យ​​មាន​ករណី​ឈឺ និង​ស្លាប់​ច្រើន​​។ រហូត​ដល់​ឆ្នាំ​ ២០១២ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ចាត់​ទុក​ថា វា​ជា​មេរោគ ដែល​​ផ្លាស់​ប្តូរ តាម​រដូវ​ (Seasonal Flu) មេរោគ​ថ្មី​នេះ ក៏​ដូច​ជា មេរោគ​ថ្មី​ទៀត​ដែរ សុទ្ធ​​សឹង​តែ​​ជា​ផ្តាសាយ​ធម្មតា៕ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ