ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

នេះជាហេតុផល អ្នកកើតទុក្ខ ត្រូវការអ្នកជិតស្និទ្ធ ហើយអ្នកសប្បាយចិត្ត បែរជារកអ្វីថ្មីប្លែក

គ្នាយើង ប្រហែល​ជាមាន​អ្នកខ្លះ កំពុង​មាន​អារម្មណ៍ល្អ សប្បាយ​ចិត្ត រីឯខ្លះទៀត កំពុង​មាន​អារម្មណ៍មិនល្អ ឬមិនចិត្តសប្បាយ ដោយសារ​បញ្ហា​នានា។ តែគ្នាយើង ធ្លាប់កត់​សម្គាល់ទេ ពេល​កើតទុក្ខ មិន​សប្បាយ​ចិត្ត យើងតែងតែ​ចេញក្រៅ ទៅ​ជួប​មិត្តជិទស្និទ្ធិ ឬអ្នកមាន​ទំនាក់ទំនង​ជិទស្និទ្ធិ​ជាមួយ​យើង តែពេល​សប្បាយ​រីករាយ​វិញ យើង​បែរទៅ​រក​អ្វី​ថ្មី ប្លែក​ខុសពីមុន។ ពាក់ព័ន្ធ​នឹង​ការប្រាស្រ័យ​ទាក់ទង និង​ទំនាក់ទំនាក់​រវាង​មនុស្ស​នេះ សាកលវិទ្យាល័យ Havard របស់​អាមេរិក បាន​ធ្វើការសិក្សា​លើ​មនុស្ស ប្រមាណ ៣​ម៉ឺន​នាក់ រយៈពេល ១ខែ ដោយ​សួរ​ពួកគេ​តាមរយៈ​សារ នូវ​សំនួរ៖ តើពួកគេ កំពុង​មាន​អារម្មណ៍​ដូចម្ដ៉េច? តើពួកគេ កំពុង​ធ្វើអ្វី ក្នុង​ស្ថានភាព​បែបនោះ? តើពួកគេ កំពុង​នៅ​ជាមួយ​នរណា? លទ្ធផល រកឃើញថា អ្នកមាន​អារម្មណ៍​មិនល្អ កើតទុក បាន​ចេញក្រៅ និង​ជួប​មិត្ត​ជិទស្និទ្ធិ ឬអ្នក​មាន​ទំនាក់ទំនង​ជិទស្និទ្ធិ​ផ្សេងទៀត។ ក្រោយចំណាយ​ពេល​ជាមួយ​អ្នកមាន​ទំនាក់ទំនង​ជិទស្និទ្ធិ​ហើយ ពួកគេ​មានអារម្មណ៍​ប្រសើរឡើង​វិញ។ ចំណែកអ្នកមាន​អារម្មណ៍​ល្អ សប្បាយរីករាយ​វិញ ពួកគេ​ស្វែងរក​ប្រភេទ​ទំនាក់ទំនង​មាន​ការ​សប្បាយ​តិច តែអាច​ជួយឲ្យ​ពួកគេ​មាន​អារម្មណ៍ល្អ​រយៈពេល​វែង។ ក្នុងរយៈពេល​ខ្លី អ្នក​ស្វែងរក​ប្រភេទ​ទំនាក់ទំនង​មាន​ការ​សប្បាយ​តិច​ដូច្នេះ ក៏ធ្វើឲ្យ​ពួកគេ​មាន​អារម្មណ៍​មិន​ល្អដែរ។ ពាក់ព័ន្ធ​ការរកឃើញ អ្នកចិត្តសាស្ត្រ មាន​ទ្រឹស្ដី​ជាច្រើន ដើម្បី​ពន្យល់។ អ្នកចិត្តសាស្ត្រ​ថា ទំនាក់ទំនង​សង្គម […]


ព័ត៌មាន

ផ្ទុះជំងឺអេបូឡានៅកុងហ្គោ ត្រូវប្រយ័ត្ន ជំងឺនេះឆ្លងសាហាវណាស់

ជំងឺ​អេបូឡា​កំពុង​តែ​ផ្ទុះ​នៅ​សាធារណ​រដ្ឋ​កុងហ្គោ នៃ​ទ្វីប​អាហ្វ្រិក ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ​បាន​ប្រកាស​ការ​ផ្ទុះ​ជំងឺ​នេះ​ជា​បញ្ហា​សុខភាព​សាធារណៈ ដែល​មាន​ការ​ព្រួយ​បារម្ភជា​លក្ខណៈ​អន្តរជាតិ។ ដោយសារ​តែ​អេបូឡា ជា​ជំងឺ​កាច​សាហាវ អត្រា​ឆ្លង​លឿន នាយកដ្ឋាន​ប្រយុទ្ធ​​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល បាន​ប្រកាស​ឲ្យ​ពលរដ្ឋខ្មែរ​ដែល​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ក្នុង​ទ្វីប​អាហ្រិក ហើយ​មាន​រោគ​សញ្ញា ដូចជា គ្រុនក្តៅ​លើស​ពី ៣៨,៥ អង្សារសេ ឈឺសាច់ដុំ អស់កម្លាំង ក្អួត កន្ទួលក្រហម ឬចេញឈាម ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​នៅ​ជិត​បំផុត ឬ​ទាក់ទង​ទូរស័ព្ទលេខ ១១៥។ ១- ជំងឺ​អេបូឡាឆ្លង​ដូច​ម្តេច? អេបូឡា ជា​ជំងឺ​ធ្ងន់ធ្ងរ កើត​មាន​លើ​មនុស្ស និង​សត្វ បណ្តាល​មក​ពី​មេរោគ​អេបូឡា។ អ្នក​កើត​ជំងឺ​នេះ​មាន​​អត្រា​ស្លាប់​រហូត​ដល់ ៩០% ឯណោះ។ ជំងឺ​អេបូឡាឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​ប៉ះពាល់​ជាមួយ​ឈាម ទឹកនោម ញើស កម្អួត ទឹកមាត់ ទឹកកាម សំបោរ ទឹកភ្នែក​របស់​អ្ន​កជំងឺ និង​ការ​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​អ្នក​ជំងឺ ឬ​ប៉ះពាល់​សាកសព​ដែល​ស្លាប់​ដោយ​ជំងឺ​អេបូឡា។ ២- រោគសញ្ញា​ជំងឺ​អេបូឡា បើ​តាម​ប័ណ្ណ​ផ្សព្វផ្សាយ​របស់​ក្រសួង​សុខាភិបាល រោគ​សញ្ញា​ជំងឺ​អេបូឡា កើត​មាន​ឡើង​ពី ២-២១ ថ្ងៃ ក្រោយ​ប៉ះពាល់​អ្នក​កើត​ជំងឺ​អេបូឡា ឬ​សាកសព​ដែល​ស្លាប់​ដោយ​ជំងឺ​អេបូឡា។ រោគ​សញ្ញា​ដំបូង៖ – គ្រុនក្តៅលើសពី ៣៨,៥ អង្សារសេ – ឈឺសាច់ដុំ – អស់កម្លាំង – ឈឺក្បាល – […]


ព័ត៌មាន

ដំណឹងល្អ គ្រូពេទ្យគ្មានព្រំដែន ទទួលព្យាបាលជំងឺរលាកថ្លើម សេ ដោយគិតថ្លៃ

អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន កំពុង​ផ្តល់​ការ​ធ្វើ​តេស្ត និង​ព្យាបាល​ជំងឺ​រលាក​ថ្លើម ប្រភេទ សេ ដោយ​ឥត​គិត​ថ្លៃ នេះ​បើ​តាម​បញ្ជាក់​នៅ​លើ​ផេក MSF Cambodia Hepatitis C។ ការ​ធ្វើ​តេស្ត និង​ព្យាបាល​ជំងឺ​រលាក​ថ្លើម ប្រភេទ សេ ដោយ​ឥត​គិត​ថ្លៃ​នេះ ធ្វើ​ឡើង​នៅ​មន្ទីរ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ។ នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ​ដែរ បាន​បញ្ជាក់​ថា ការ​ធ្វើ​តេស្ត និង​ព្យាបាល​ជំងឺ​រលាក​ថ្លើម ប្រភេទ សេ នេះ​ផ្តល់​អាទិភាព​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​អាយុ​ចាប់​ពី ៤៥ ឆ្នាំ​ឡើង​ទៅ។


ព័ត៌មាន

វ៉ាក់សាំងថ្មី បង្កើនប្រព័ន្ធការពារ ទៅបំផ្លាញដុំកោសិកាមហារីករឹងៗ

ជាយូរមកហើយ ការព្យាបាល​ជំងឺ​មហារីក គឺធ្វើឡើង​តាមរយៈ​ការវះកាត់ ថ្នាំគីមី និង​វិទ្យុសកម្ម។ តែ​ចុងក្រោយ​នេះ អ្នកវិទ្យាសាស្ត្រ បាន​ងាក​មក​ផ្ដោត​លើ​មធ្យោបាយ​ព្យាបាល​ជំងឺមហារីក តាមរយៈ​ការបង្កើន​កម្លាំង​ប្រព័ន្ធ​ការពារ ទៅ​បំផ្លាញ​ដុំកោសិកា​មហារីក​វិញ។ វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts របស់​អាមេរិក បាន​ធ្វើការ​សិក្សាមួយ ដោយប្រើ​មធ្យោបាយ​បង្កើន​ប្រព័ន្ធ​ការពារ ហៅថា CAR-T Cell ដើម្បី​ទៅ​បំផ្លាញ​ដុំសាច់​កោសិកា​មហារីក​រឹងៗ។ ដំបូង​អ្នក​វិទ្យាសាស្ត្រ បាន​បូមឈាម ហើយ​បំបែក​កោសិកា T (T Cell) ចេញពីឈាម។ បន្ទាប់មក យក​កោសិកា T នេះ ទៅកែប្រែ​ក្នុង​មន្ទីរពិសោន៍ ដោយ​ប្រើ​វីរុស​មិន​បង្ក​ជំងឺ​មួយ ដើម្បី​បង្កើត​ភ្នាក់ងារ​ទទួល (Receptor)។ នៅពេល​ចាក់បញ្ចូល​កោសិកា T ចូលក្នុងឈាម​វិញ ភ្នាក់ងារ​ទទួល ជួយ​ឲ្យ​កោសិកា T ដែល​ជាកោសិកា​ប្រព័ន្ធ​ការពារ ស្គាល់ និង​ប្រឆាំង​នឹង​ដុំសាច់​មហារីក។ ប៉ុន្ដែ​មធ្យោបាយ​ព្យាបាល​មហារីក CAR-T នេះ មិនមាន​ប្រសិទ្ធភាព​លើ​ដុំសាច់រឹងៗនោះទេ ដោយសារ​កោសិកា T អាចទៅ​ដល់​ត្រឹម​ភ្នាក់ងារ​ទទួល​របស់​កោសិកា​មហារីក។ ដូច្នេះ អ្នក​វិទ្យាសាស្ត្រ ឈាន​ដល់​ការ​ប្រើ​វ៉ាក់សាំង បញ្ជូនទៅ​ក្រពេញទឹករងៃ ដើម្បី​បង្កើន​ការផលិតកោសិកា T។ អ្នកវិទ្យាសាស្ត្រ រកឃើញថា […]


ព័ត៌មាន

អាយុ១០ជាង ទៅ២០ជាង ហ្វីលីពីនជិត​ ៤០នាក់ឆ្លងមេរោគអេដស៍រាល់ថ្ងៃ

នៅតំបន់អាស៊ាន បន្ទាប់ពី​ប្រទេស​ថៃ ហ្វីលីពីន ក៏មាន​ការ​កើនឡើង​ខ្លាំងដែរ លើ​ករណី​ជំងឺអេដស៍ និង​ជំងឺកាមរោគ បណ្ដាល​មកពី​ការរួមភេទ​មិនមាន​សុវត្ថិភាព ជាពិសេស​អ្នក​បម្រើ​សេវានេះ ដើម្បី​ប្រាក់ដោះទ័ល​ជីវភាព ហើយលទ្ធផលបង្ហាញថា ក្មេង​ជំទង់​អាយុ​ចន្លោះពី ១៥-២៤ឆ្នាំ  ឆ្លង​មេរោគ​នេះ ៣៦នាក់​រាល់​ថ្ងៃ។  ក្រសួងសុខាភិបាល​ហ្វីលីពីន បញ្ជាក់​ថា ចាប់ពី​ខែ​មករា-មេសា ដើម​ឆ្នាំ២០១៩ មនុស្ស ៥២៩​នាក់ បានឆ្លង​មេរោគ​អេដស៍ ដោយ​នៅ​ខែមេសា មនុស្ស ១១៤​នាក់ បានរកឃើញថា ឆ្លងមេរោគ​នេះ។ ក្រសួង​បញ្ជាក់​ថា ក្នុង​ចំណោម​មនុស្ស ១១៤​នាក់នេះ អាយុ​ចាប់​ពី១២-៦២​ឆ្នាំ មាន ៩៨% ជាបុរស ដោយពួកគេ​ឆ្លងមេរោគ​នេះ តាមរយៈ​ការរួមភេទ​​ជាមួយ​ដៃគូខាងក្រៅ(ស្ត្រីបម្រើផ្លូវភេទ) ដោយ​មិន​បាន​ការពារ បាន​ត្រឹមត្រូវ។ ​ សប្ដាហ៍មុន ក្រសួង​សុខាភិបាល បាន​ដាក់ឲ្យ​អនុវត្ត​ច្បាប់​មួយ​ចំនួន ដើម្បី​ដោះស្រាយ​បញ្ហា​ការ​រីករាល​ដាល​​នៃមេរោគ​អេដស៍ នៅក្នុងប្រទេស​នេះ។ ក្រសួង បញ្ជាក់​ថា មនុស្ស ៣៦​នាក់ បាន​ឆ្លងមេរោគ​នេះ រាល់ថ្ង ដោយភាគច្រើន អាយុ​ពី ១៥-២៤​ឆ្នាំ។ គួរបញ្ជាក់ថា ចាប់តាំង​ឆ្នាំ២០១២ មក ពលរដ្ឋ​ហ្វីលីពីន ៦.៥៩៦​នាក់ រកឃើញថា […]


ព័ត៌មាន

អ្នកជំងឺមហារីកថៃ ស្លាប់ជាបន្តបន្ទាប់ ដោយសារគ្មានប្រេងកញ្ឆាប្រើ

ប្រេងកញ្ឆា ត្រូវប្រើប្រាស់​ជាយូរមក​ហើយ ដើម្បី​ជួយ​សម្រួល​ការឈឺចាប់ បញ្ហា​ថប់បារម្ភ បាក់ទឹកចិត្ត និង​ប្រយុទ្ធប្រឆាំង​ជំងឺ​មហារីក។ នៅ​ថៃ សមាគម Khao Kwan បញ្ជាក់​ថា អ្នកជំងឺ​មហារីក ស្លាប់​ មិន​អាច​តស៊ូ​ជាមួយ​ការ​ឈឺចាប់​ខ្លាំង​ពី​រោគមហារីក ក្រោយ​រដ្ឋាភិបាល​ដាក់​បម្រាម​លើការ​ប្រើប្រាស់​​ប្រេង​កញ្ឆា។ លោក Pipat Mongkolkerd មន្រ្តី​សមាគម Khao Kwan ដែលតែងតែ​ចែកចាយប្រេង​កញ្ឆា ទៅអ្នក​កាន់​ជំងឺមហារីក លើកឡើង​ថា យ៉ាងតិច អ្នកជំងឺ​មហារីក​ម្នាក់ ស្លាប់​ក្នុងមួយ​ថ្ងៃ ដោយសារ​គ្មានប្រេងនេះ សម្រាប់​ប្រើប្រាស់ ក្រោយ​អាជ្ញាធរ​ដាក់​បម្រាម​លើការប្រើប្រាស់​​ប្រេងនេះ អស់រយៈពេល ប្រមាណ ៤​ខែ​មក​ហើយ។ លោកបន្ដថា ក្រោយ​លោក Decha Siriphat ប្រធាន​សមាគម ត្រលប់មកពី​បរទេស​វិញ លោក​នឹងស្នើ​ទៅ​លោក​រដ្ឋមន្រ្តី​សុខាភិបាល​ថៃ ដើម្បីពន្លឿន​ការឯកភាព​លើ​ការប្រើប្រាស់​រូបមន្ត​ប្រេងកញ្ឆា​របស់​សមាគម។ បច្ចុប្បន្ន គណៈកម្មាធិការ​វាយតម្លៃ បាន​ឯកភាព​លើ​រូបមន្ត​នេះ​ហើយ ប៉ុន្ដែ​ត្រូវការ​ការ​ឯកភាព​ពី​គណៈកម្មាធិការ ២​ទៀត ទើបសមាគម​អាច​ចែកចាយ​ប្រេងនេះ ទៅ​អ្នកជំងឺ​មហារីក។ អត្ថបទពាក់ព័ន្ធ៖ ថៃប្រើ​កញ្ឆាព្យាបាលជំងឺ​ថប់​បារម្ភ និង​អាការៈឈឺ​ឆាប់​ផ្សេងៗ លោក​បន្ថែម​ថា ចាប់តាំង​ការ​ដាក់​បម្រាម​លើ​ការប្រើប្រាស់​ប្រេង​កញ្ឆា អ្នកជំងឺ ប្រមាណ ៤០.០០០​នាក់ កំពុង​ត្រូវការ​ប្រេងនេះ ប្រើប្រាស់​យ៉ាងខ្លាំង ប៉ុន្ដែ​សមាគម […]


ព័ត៌មាន

សំបកស៊ុត មានប្រយោជន៍ខ្លាំងចំពោះឆ្អឹង និងធ្មេញ

សំបក​ស៊ុត ដែលយើង​តែង​​តែ​បោះចោលនោះ បែរ​ជា​ត្រូវ​ក្រុមអ្នក​វិទ្យាសាស្រ្ត​រកឃើញថា មាន​ប្រយោជន៍​ខ្លាំង​ សម្រាប់​​ការ​បណ្តុះ ជួស​ជុល ​ពង្រឹង​ឆ្អឹង និង​ធ្មេញ​ឲ្យ​បាន​រឹង​មាំ​។ ក្រុម​អ្នក​វិទ្យាសាស្រ្ត មក​ពី​សាកលវិទ្យាល័យ Massachusetts សហរដ្ឋអាមេរិក ដឹក​នាំ​ដោយ វេជ្ជបណ្ឌិត Gulden Cami-Unal បាន​ពិសោធ​សាក​ល្បង ល្បាយ​សារធាតុ​អន្ធិល Hydrogel Matrix និង Gelatin Hydrogel លាយ​ជា​មួយ​សំបក​ស៊ុត សម្រាប់​​ព្យាបាល​​ឆ្អឹង​សត្វ​កណ្តុរ ដែល​ជា​លទ្ធផល កោសិការ​ឆ្អឹង​​សត្វ​កណ្តុរ គឺ​លូត​លាស់​ ជា​សះ​បានឆាប់រហ័ស និង​មាន​សុខភាព​រឹង​​មាំ​​ទៀត​ផង​។ លទ្ធផល​នេះ នាំ​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ សង្ឃឹម​​យ៉ាង​មុត​មាំ​ នឹង​អាចប្រើ​​តិចនិក​​នេះ ​ជួយ​ព្យាបាល​មនុស្ស​បាន​ដូច​​គ្នា ជា​ពិសេស​ បញ្ហា​ឆ្អឹង​ពុក​ ដោយ​សារ​កត្តាអាយុ​ ជំងឺ ឬ​របួស ខណៈក្រុមអ្នកស្រាវជ្រាវ​អះអាង​ទៀត​ថា វិធី​សាស្រ្ត​នេះ ក៏​​ជួយ​ដល់​បរិស្ថាន​មួយ​ផ្នែក​ផង​ដែរ។ អត្ថបទពាក់ព័ន្ធ​៖ អាហារពិសេសទាំងនេះ សក្តិសមបំផុតសម្រាប់អ្នកឧស្សាហ៍​ឈឺក្បាលជង្គង់ ៥ យ៉ាងត្រូវដឹងពីអាការៈ និងការប្រែប្រួលអារម្មណ៍ស្រីៗពពោះ តាម​ការ​ស្រាវជ្រាវ​កន្លង​មក ធ្វើ​ឡើង​នៅអង់គ្លេស តាម​រយៈ​មន្ទីរពេទ្យ Bradford  រក​ឃើញ​ថា សំបក​ស៊ុត ក៏​អាច​ជួយ​ព្យាបាល​ស្បែក ដែល​របួស​រយៈ​ពេល​យូរ​ ព្រោះ​ក្នុងសំបក​ស៊ុត​ មាន​ផ្ទុក​​សារធាតុ​ប្រូតេអ៊ីន ដែល​ស្បែក​ត្រូវ​ការ និង​ជួយ​ឲ្យ​ស្បែក​ឆាប់​ជា​សះ​ពី​របួស​ទៀត​ផង។ ក្នុង​ករណី​មាន​សំណួរ […]


ព័ត៌មាន

អាល្លឺម៉ង់ ​ប្រើ​ចិត្តសាស្ត្រព្យាបាលអ្នកញៀនហ្គេមបាន

លេង​ហ្គេម​​ ឬ​​អ៊ីនធើណេតយូរ​ម៉ោង​ពេក ត្រូវ​អង្គការ​សុខភាព​ពិភព​លោក (WHO) ចាត់​ទុក​ថាជា​វិបត្តិ ឬ​ចាត់​ថ្នាក់​ជា​ការ​ញៀនមួយ​ប្រភេទ ខណៈប៉ុន្តែ​ថ្មី​ៗ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​អាល្លឺម៉ង់ បាន​ប្រើ​ប្រាស់​វិធី​សាស្រ្ត​ថ្មី​មួយ ដើម្បី​ព្យាបាល​បញ្ហា ជក់​លេង​ហ្គេមរាប់​ម៉ោង ភ្លេចបាយ​ភ្លេចទឹកបាន​។ ដោយ​មើល​ឃើញ​ពី​បញ្ហាខាង​លើ កំពុងកើតមាន​យ៉ាង​គំហុក ក្រុម​ស្រាវជ្រាវ​មក​ពី​សាកល​វិទ្យាល័យ Mainz ប្រភេទ​អាល្លឺម៉ង់ បាន​សាក​ល្បង វិធី​ព្យាបាល​ថ្មី​មួយ លើ​អ្នក​ស្ម័គ្រ​ចិត្ត ១៤៣​នាក់ សុទ្ធ​សឹងជា​អ្នក​លេង​ហ្គេម ឬ​ជក់អ៊ីនធើណេត មិន​ក្រោម ​១១ ​ម៉ោង/ថ្ងៃ តាមរយៈ​ការប្រើ​រូប​មន្ត​ចិត្ត​សាស្រ្ត ហៅថា CBT (Cognitive Behavioral Therapy)។ វិធី​សាស្រ្ត​ខាង​លើ គឺ​ក្នុងចេតនា​ជួយ​​ឲ្យ​អ្នក​​ជំងឺ ស្វែង​យល់​​ពី​ឫស​គល់ និង​វិធី​​គ្រប់​គ្រងផ្លូវ​​ចិត្តខ្លួនឯង ដោយ​ពួកគេ​ភាគ​ច្រើន ​កើត​មាន​វិបត្តិញៀនហ្គេម អ៊ីនធើណែត ​ស្រ្តែស ឬ​មាន​ជំងឺ​ភ័យ​ខ្លាច​ជា​ដើម។ ក្រោយ​ប្រើ​វិធីសាស្ត្រ​ព្យាបាល​ថ្មី​រួចមក ជា​លទ្ធផល​​ អ្នកចូលរួមប្រមាណ​ ៧០​% មាន​ន័យ​ថា ស្មើ​នឹង​ជិត​ជាង​១០០​នាក់​ អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន មិន​ចាំ​បាច់​ចង់​លេង​ហ្គេម​រាប់​ម៉ោង ដោយ​ផ្លាស់ប្តូរ​ទម្លាប់ចូល​ចិត្តនៅជុំ​គ្នា និយាយ​ពិភាក្សា​រឿង​មាន​ប្រយោជន៍​ជំនួសវិញ។ អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន! អត់​កម្លាំង​នឹង​ការងារ វក់​ជាមួយហ្គេម គឺជា​ជំងឺ អ្នក​លេង​ហ្គេម​​គួរ​តាម​ដាន!​ WHO ​ចាត់​ទុក​ការ​ញៀន​​ហ្គេម​​ជា​វិបត្តិ​​ត្រូវ​ដោះស្រាយ គួរ​បញ្ជាក់​ដែរ នា​ពេល​បច្ចុប្បន្ន​ ​មនុស្ស​ជា​ច្រើន​មាន​ទំនោរ​លេង​ហ្គេម […]


ព័ត៌មាន

បាក់តេរីស៊ីសាច់មនុស្ស សម្លាប់បុរសជនជាតិអាមេរិក ត្រឹមរយៈពេល ១ថ្ងៃ

បុរស​ជន​ជាតិ​អាមេរិក​ម្នាក់ បាន​បាត់​​បង់​ជីវិត​​ភ្លាម​​ៗ ត្រឹមមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​ទៅ​កម្សាន្ត នៅ​តំបន់ឆ្នេរ​​សមុទ្រមួយ​កន្លែង ក្នុង​រដ្ឋ​ Florida ដោយ​​​ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា មូលហេតុ​ស្លាប់​ គឺដោយ​សារពពួក​បាក់​តេរី​ស៊ី​សាច់ រស់​នៅ​ក្នុង​ប្រភព​ទឹក។ តាម​សារព័ត៌មាន CNN យុវតី Cheryl Bennett Wiygul ត្រូវ​ជា​កូន​ស្រី ​បុរស​បាត់​បង់​ជីវិត​ខាង​លើ បាន​​ឲ្យ​ដឹង​ថា ប៉ា​របស់​នាង បាន​​នាំ​គ្រួសារ​ទៅ​វិស្សមកាលនៅឆ្នេរ​សមុទ្រ និង​ទី​ធម្មជាតិ ​​ដូច​ទម្លាប់​ធម្មតា។ នាង​ និង​ប៉ា​ម៉ាក់​ នាង​បាន​ទៅ​លេង និង​បាន​ងូត​ទឹក​​បឹង នៅ​តំបន់​ Okaloosa រដ្ឋ​ Florida ហើយ​បាន​ងូត​ទឹក​សមុទ្រ​ នៅ​ឆ្នេរ​ Destin នៃ​រដ្ឋ​នេះ​ទៀត​ផង។ តែ​រឿង​រ៉ាវអាក្រក់​បាន​កើត​ឡើង ពោល​គឺ​នៅ​​ប៉ុន្មានក្រោយ​ចូល​សម្រាក​ពេល​យប់ ប៉ា​របស់​ Cheryl បាន​លេច​ចេញ​អាការៈ​​គ្រុន​ញាក់ ស្រៀវ​ស្រាញ និង​រមួល​ក្រពើ និង​បាន​បញ្ជូន​ទៅ​មន្ទីរ​នៅ​ជិត​បំផុត ប៉ុន្តែ​ស្ថានភាព​កាន់​តែ​ធ្ងន់​ធ្ងរ រហូត​ត្រូវ​បញ្ជូន​ទៅ​កាន់​បន្ទប់​សង្គ្រោះ​បន្ទាន់ ហើយ​​ពេល​បញ្ជូ​ន​ដល់​បន្ទប់​​សង្គ្រោះ​បន្ទាន់​ គ្រូពេទ្យក៏​ប្រទះ​​ឃើញ​ចំណុច​ខ្មៅ​ធំ​ៗ​ លេច​ឡើង​លើ​​ស្បែក​បុរស​ខាង​លើ​ផងដែរ។ រហូត​​ព្រឹក​ថ្ងៃ​បន្ទាប់ ទោះ​បី​ក្រុម​គ្រូ​ពេទ្យ​ខំ​ព្យាយាម​អស់​លទ្ធភាព​យ៉ាង​ណា ក៏​បុរស​ជា​ឪពុក​របស់ Cheryl បាន​បាត់​បង់​ជីវិត​ទៅ​ហើយ។ គ្រូ​ពេទ្យ​បាន​អះអាងថា ធ្វើ​ឲ្យប៉ា​របស់​ Cheryl​ ស្លាប់ដោយ​សារ​​បាក់​តេរី […]


ព័ត៌មាន

នៅ​អឺរ៉ុប ជំងឺស្វាយកើនឡើង ៧០% ដោយសារ...

ជំងឺស្វាយ ជាប្រភេទ​ជំងឺ​កាមរោគឆ្លងតាមរយៈ​ការរួមភេទ តាមឈាម និង​ពីម្ដាយ​ទៅ​កូន។ នៅអឺរ៉ុប ជំងឺ​នេះបាន​កើនឡើង ៧០% ចាប់តាំង​ពី​ឆ្នាំ ២០១០។ មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​របស់​សហភាព​អឺរ៉ុប (ECDC) បញ្ជាក់​ថា ការកើនឡើង​នេះ ដោយសារ​កត្ដា​ជាច្រើន ដូចជា ការ​រួមភេទ​ដោយ​ពុំប្រើ​ស្រោមអនាម័យ រួមភេទ​ជាមួយ​ដៃគូច្រើន រួមផ្សំ​ជាមួយ​ការ​លែង​ភ័យខ្លាច​នឹង​ជំងឺ​អេដស៍។ មជ្ឈមណ្ឌល​ដដែលនេះ បន្ថែម​ថា មាន​ករណីជំងឺ​ស្វាយ ប្រមាណ ២៦០.០០០ ​ករណី នៅ​ប្រទេស​ចំនួន ៣០ ចាប់ពី​ឆ្នាំ ​២០០៧-២០១៧។ នៅឆ្នាំ​ ២០១៧ អត្រា​ជំងឺ​ស្វាយ បានកើនឡើង​ខ្ពស់ជាងគេ រហូត​ដល់ ប្រមាណ ៣៣.០០០​ ករណី ដែលនេះ​ជាលើកទី១ ចាប់តាំង​ពី​ឆ្នាំ ២០០០ ដែល​អឺរ៉ុបមាន​ករណី​ជំងឺ​ស្វាយ ច្រើនជាង​ជំងឺ​អេដស៍​ទៅទៀត។ អត្ថបទពាក់ព័ន្ធ៖ អ្វីជាជំងឺស្វាយ ឆ្លងតាមណា រោគសញ្ញាម៉េច ធ្ងន់ធ្ងរប៉ុនណា? ជំងឺស្វាយអត់ស្ងាត់ទេ! ៥ខែ ទារករាប់រយនាក់ទើប​កើតនៅថៃ សុទ្ធតែមានជំងឺនេះ ជំងឺនេះកើនឡើង​ខ្លាំង នៅ​ប្រទេស​អង់គ្លេស អាល្លឺម៉ង់ អៀរឡង់ អ៊ីស្លង់ និង​ម៉ាល់តា ប៉ុន្ដែ​ធ្លាក់ចុះ​នៅ​ប្រទេស​អេស្ដូនី និង​រូម៉ានី។ តាមរបាយការណ៍​របស់​មជ្ឈមណ្ឌល​ដដែល​នេះ ជំងឺស្វាយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ