ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នក​ដែល​និយម​ម៉ាស្សា ក ដើម្បី​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ ឬ​ឈឺ​ខ្នង អាច​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ដល់​ពិការ​អវៈយៈ នេះ​បើ​យោង​តាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យ​វេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។ ការ​ព្រមាន​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មរណភាព​របស់​តារា​ចម្រៀង​ថៃ​ម្នាក់​ ឈ្មោះ Chayada Praohom ដែល​​រងគ្រោះ​ថ្នាក់ពិការ​អវៈយវៈ និង​ត្រូវ​គេង​លើ​គ្រែ​រហូត​ ក្រោយ​ពី​ទទួល​ការ​ម៉ាស្សា ក​ ចំនួន​ពីរ​បី​ដង​រួច​មក។ [embed-health-tool-heart-rate] Chayada បាន​ត្អួញត្អែរ​ពី​​ការ​ឈឺ​ស្មា និង​ក ទើប​​ទៅ​ទទួល​ការ​ម៉ាស្សា​នេះ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ម៉ាស្សា​រួច​ ក៏​មាន​អារម្មណ៍​ស្ពឹក​នៅ​ត្រង់​ជើង​ រួច​ក៏​ទៅ​ទទួល​ការ​ម៉ាស្សា​ម្តង​ទៀត។ រំលង​បាន​​ពីរ​សប្តាហ៍ ការឈឺចាប់​ក៏​កាន់​តែ​ខ្លាំង​​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​គេង ហើយ​ក៏​ទៅ​ម៉ាស្សា​សាជា​ថ្មី ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ ធ្វើ​ឲ្យ​គាត់​រឹត​តែ​ពិបាក​ទ្រាំ​មាន​អារម្មណ៍​ស្ពឹក​ ដែល​រាលដាល​ដល់​ពោះ ដើម​ទ្រូង​ និង​ជើង។ ជាមួយ​គ្នា​នេះ​ដែរ Chayada ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​មិន​អាច​លើក​ដៃ ឬ​ជើង​បាន​ និង​លែង​អាច​កម្រើក​បាន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

នៅ​អឺរ៉ុប ជំងឺស្វាយកើនឡើង ៧០% ដោយសារ...

ជំងឺស្វាយ ជាប្រភេទ​ជំងឺ​កាមរោគឆ្លងតាមរយៈ​ការរួមភេទ តាមឈាម និង​ពីម្ដាយ​ទៅ​កូន។ នៅអឺរ៉ុប ជំងឺ​នេះបាន​កើនឡើង ៧០% ចាប់តាំង​ពី​ឆ្នាំ ២០១០។ មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​របស់​សហភាព​អឺរ៉ុប (ECDC) បញ្ជាក់​ថា ការកើនឡើង​នេះ ដោយសារ​កត្ដា​ជាច្រើន ដូចជា ការ​រួមភេទ​ដោយ​ពុំប្រើ​ស្រោមអនាម័យ រួមភេទ​ជាមួយ​ដៃគូច្រើន រួមផ្សំ​ជាមួយ​ការ​លែង​ភ័យខ្លាច​នឹង​ជំងឺ​អេដស៍។ មជ្ឈមណ្ឌល​ដដែលនេះ បន្ថែម​ថា មាន​ករណីជំងឺ​ស្វាយ ប្រមាណ ២៦០.០០០ ​ករណី នៅ​ប្រទេស​ចំនួន ៣០ ចាប់ពី​ឆ្នាំ ​២០០៧-២០១៧។ នៅឆ្នាំ​ ២០១៧ អត្រា​ជំងឺ​ស្វាយ បានកើនឡើង​ខ្ពស់ជាងគេ រហូត​ដល់ ប្រមាណ ៣៣.០០០​ ករណី ដែលនេះ​ជាលើកទី១ ចាប់តាំង​ពី​ឆ្នាំ ២០០០ ដែល​អឺរ៉ុបមាន​ករណី​ជំងឺ​ស្វាយ ច្រើនជាង​ជំងឺ​អេដស៍​ទៅទៀត។ អត្ថបទពាក់ព័ន្ធ៖ អ្វីជាជំងឺស្វាយ ឆ្លងតាមណា រោគសញ្ញាម៉េច ធ្ងន់ធ្ងរប៉ុនណា? ជំងឺស្វាយអត់ស្ងាត់ទេ! ៥ខែ ទារករាប់រយនាក់ទើប​កើតនៅថៃ សុទ្ធតែមានជំងឺនេះ ជំងឺនេះកើនឡើង​ខ្លាំង នៅ​ប្រទេស​អង់គ្លេស អាល្លឺម៉ង់ អៀរឡង់ អ៊ីស្លង់ និង​ម៉ាល់តា ប៉ុន្ដែ​ធ្លាក់ចុះ​នៅ​ប្រទេស​អេស្ដូនី និង​រូម៉ានី។ តាមរបាយការណ៍​របស់​មជ្ឈមណ្ឌល​ដដែល​នេះ ជំងឺស្វាយ […]


ព័ត៌មាន

នេះជាមូលហេតុ ស្រីៗចាស់ទៅ ចំណង់ផ្លូវភេទកាន់តែតិច

មនុស្សស្រី ពេល​កាន់តែ​ចាស់ទៅ ចំណង់ផ្លូវភេទក៏កាន់តែធ្លាក់ចុះខ្លាំង​ ដែល​នេះមិនមែន​ដោយសារ​ត្រឹមតែ​កត្ដា​ជីវសាស្ត្រ​ប៉ុណ្ណោះទេ វា​ក៏បណ្ដាល​មក​ពី​កត្ដា​ចិត្តសាស្ត្រ​ផងដែរ។ ការសិក្សារកឃើញ​ថា កត្ដាដែល​ធ្វើ​ឲ្យ​ចំណង់ផ្លូវភេទ​ស្រីៗពេល​ចាស់ទៅ កាន់តែ​តិច ដោយសារ​ការ​កង្វល់​លើ​រូបរាងកាយ ទំនុកចិត្ត ស្ត្រេស ការផ្លាស់ប្ដូរ​អារម្មណ៍ និង​បញ្ហា​ទំនាក់ទំនង។ ការសិក្សា​ពីមុនរកឃើញ​ថា កត្ដាជីវសាស្ត្រ បានកាត់​បន្ថយ​សកម្មភាពផ្លូវភេទ​របស់​ស្រីៗ ដូចជាបញ្ហា​អំឡុងពេល​មក​រដូវ (Hot Flashes) ស្ងួតទ្វារមាស និងការ​ឈឺចាប់​ពេលមករដូវ (Painful Intercourse)។ សម្រាប់​ការសិក្សា​ថ្មី​នេះ បាន​ធ្វើឡើង​លើស្ត្រី​ក្រោយ​អស់រដូវ ជិត ៤.៥០០​នាក់ ដោយ​ពាក់កណ្ដាល​នៃ​ស្រ្តីចូលរួម​ក្នុង​ការសិក្សា​នេះ ពីមុនមាន​សកម្មភាព​ផ្លូវភេទ​សកម្ម បន្ទាប់មក​បាន​ធ្លាក់ចុះ​ជាបន្ដបន្ទាប់។ មូលហេតុ​សំខាន់​នៃ​ការ​ធ្លាក់ចុះ​សកម្មភាព​ផ្លូវភេទ​របស់​ស្រ្តី ដោយសារ​ស្ថានភាព​សុខភាព​របស់​ដៃគូ មុខងារ​ផ្លូវភេទ​របស់​ដៃគូ​មិនដំណើរការ បញ្ហា​សុខភាព​របស់​ស្រ្តី និង​រោគសញ្ញា​អំឡុង​ពេល​មក​រដូវ។ ចំណែក​មូលហេតុ​រួមច្រើនបំផុត នៃ​ការ​ថមថយ​សកម្មភាព​ផ្លូវភេទ​របស់​ស្រ្តី ដោយសារ​បញ្ហា​ទំនាក់ទំនង ការរៀបចំ និង​ការយល់ឃើញ​ចំពោះ​អាយុ។ ក្នុង​ការសិក្សា មាន​ស្ត្រីតែ ៣%​ប៉ុណ្ណោះ ឆ្លើយថា មាន​បទពិសោធន៍​សកម្មភាព​ផ្លូវភេទ​វិជ្ជមាន និង ៦% ប្រើថ្នាំ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវភេទ។ អត្ថបទពាក់ព័ន្ធ៖ មានបញ្ហាផ្លូវភេទ ប្រើអាហារ​បំប៉នជួយបានអត់? អាហារបង្កើន​អារម្មណ៍​ផ្លូវភេទ មនុស្សភាគ​ច្រើន​មានជំនឿខ្លាំង វេជ្ជបណ្ឌិត Stephanie Faubion ប្រធាន​សមាគម North American Menopause Society លើកឡើង​ថា […]


ព័ត៌មាន

ថៃ រកឃើញ ជាតិស្ករក្នុងតែគជ់ស្ទើរមុខ លើសកម្រិតសុវត្ថិភាព

តែគជ់ ពេញនិយមណាស់ ក្នុង​ចំណោម​ក្មេងជំទង់ យុវជន មិនថា នៅ​ស្រុកថៃ ឬស្រុកខ្មែរទេ។ តែនៅថៃ មាន​ការសិក្សា​លើ​កម្រិត​ជាតិស្ករ​ក្នុង​តែគជ់ ហើយរកឃើញ​ថា លើស​កម្រិត​សុវត្ថិភាព​ស្ទើរគ្រប់​មុខ។ សមាគម​សម្រាប់​អ្នកប្រើប្រាស់ បាន​ប្រមូល​គំរូតែគជ់ ២៥​មុខ រួមជាមួយ​គ្រាប់គជ់ ដើម្បី​ពិនិត្យ​កម្រិតជាតិស្ករ ហើយ​រកឃើញថា ស្ទើរតែ ១០០% នៃ​គំរូតែគជ់ មានបរិមាណ​ស្ករ​លើសកម្រិតណែនាំដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។ សមាគម​ដដែលនេះ បញ្ជាក់ថា ការញ៉ាំ​ជាតិស្ករ​ច្រើន អាចបណ្ដាល​ឲ្យ​លើសទម្ងន់ និង​មាន​បញ្ហាសុខភាព​ផ្សេងទៀត។ សមាគម​បន្ថែម​ថា គំរូ​តែគជ់ មាន​ទំហំ​ដូចគ្នា ហើយ​គ្មានទឹកកក​នោះទេ ដោយ​តម្លៃ​ចាប់ពី ០.៧៥-៥ ​ដុល្លារ។ គំរូតែគជ់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពិសោន៍ ដើម្បី​ពិនិត្យ​កាឡូរី ស្ករ ខ្លាញ់ និង​ជាតិ​លោហៈ​ផ្សេងៗ​ទៀត។ លទ្ធផល បង្ហាញ​ថា មានតែគជ់ ២​មុខ​ប៉ុណ្ណោះ គឺ KOI The និង TEA 65° មាន​បរិមាណ​ជាតិស្ករ ក្រោម​កម្រិត​ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក។ ទោះយ៉ាងណា ការ​សិក្សានេះ ពុំបាន​គ្របដណ្ដប់​លើ​ទីផ្សារ​តែគជ់​ទាំង​អស់​ក្នុង​ប្រទេស​ថៃទេ ដោយតែគជ់ក្នុង​ប្រទេសនេះ ​មាន​រហូត​ដល់​រាប់រយ​ម៉ាក។ អត្ថបទពាក់ព័ន្ធ៖ នាយករដ្ឋមន្រ្តីថៃ ណែនាំឲ្យពលរដ្ឋប្រើ […]


ព័ត៌មាន

WHO ធ្វើបច្ចុប្បន្នភាព ដកថ្នាំព្យាបាលមហារីកសួតមួយចំនួន ចេញពី​បញ្ជីឱសថ

អង្គការសុខភាព​ពិភពលោក (WHO) ថ្មីៗនេះ បានធ្វើបច្ចុប្បន្នភាព​បញ្ជីឱសថ​របស់​ខ្លួន ដែល ស្ថាប័ន​សុខភាព​ធំបំផុត​មួយ​របស់​ពិភពលោក​ ចាត់ទុក​វាជា​ស្ដង់ដារ​សាកល អាចប្រើ​នៅគ្រប់​ទីកន្លែង និង​ក្នុង​គោលបំណង​ជួយ​រដ្ឋាភិបាល​នានា បង្កើត​ជម្រើស​សម្រាប់​ប្រព័ន្ធសុខាភិបាល។ អង្គការសុខភាព​ពិភពលោក បាន​ដកថ្នាំ​ព្យាបាល​ជំងឺមហារីក​សួត​មួយចំនួន ចេញពី​បញ្ជីរបស់​ខ្លួន។ ថ្នាំទាំងនោះ មាន​ដូចជា ថ្នាំ Keytruda របស់​ក្រុមហ៊ុន Merck ថ្នាំ Opdivo របស់​ក្រុមហ៊ុន Bristol-Myers Squibb និង​ថ្នាំ Tecentriq របស់​ក្រុមហ៊ុន Roche។ WHO សម្រេច​ដកចេញ ដោយសារ​ការព្យាបាល​ដោយ​ថ្នាំទាំង​នេះ កំពុង​មាន​ការ​វិវត្ត និង​ត្រូវការ​ទិន្នន័យ​បន្ថែម​ទៀត ដើម្បី​តាមដាន​ពីប្រសិទ្ធភាព​ជាក់ស្ដែង។ តែប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ក្រុមហ៊ុន​ផលិត​ថ្នាំទាំង​នេះ បាន​ចាយលុយ​រាប់ពាន់​លាន​ដុល្លារ ដែល​ធ្វើឲ្យ​ក្រុមហ៊ុន ខកចិត្ត​នឹង​ការសម្រេច​របស់​អង្គការ​សុខភាព​ពិភពលោក។ គួរបញ្ជាក់​ថា អង្គការ​សុខភាព​ពិភពលោក មាន​បញ្ជីថ្នាំ និង​ការព្យាបាល ៤៦០​មុខ។ លោក Nicola Magrini អគ្គលេខាធិការ​គណៈកម្មាធិការ​ជំនាញ​របស់ WHO បញ្ជាក់ថា មាន​ការស្នើសុំ​ដាក់​បញ្ចូល​ថ្នាំ ចំនួន ៦៥​មុខ ក្នុង​បញ្ចីថ្នាំ​របស់ WHO នៅ​ឆ្នាំ២០១៩ ប៉ុន្ដែ ១/៣ […]


ព័ត៌មាន

កុំចេះតែផឹក! ភេសជ្ជៈផ្អែម បង្កជំងឺមហារីកច្រើនមុខ

យើងដឹងហើយថា ផឹកភេសជ្ជៈ​ផ្អែមច្រើន ប៉ះពាល់​ដល់សុខភាព បង្ក​ជា​ជំងឺធាត់ ជំងឺទឹកនោមផ្អែម ជាដើម។ តែការសិក្សា​ថ្មីៗនេះ រកឃើញ​ទៀតថា ភេសជ្ជៈផ្អែម បង្កឲ្យ​កើតមហារីក​ច្រើន​មុខ​ទៀត។ ការសិក្សានេះ ចេញផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ​អង់គ្លេស BMJ ដោយ​វិភាគលើ​ទិន្នន័យ​ពលរដ្ឋ​បារាំង ១០១.២៥៧​នាក់ ដោយ ២១% ជា​បុរស និង ៧៩% ជាស្ត្រី និង​វាយតម្លៃ​លើ​ការផឹក​ភេសជ្ជៈ​ផ្អែម​របស់​ពួកគេ។ អ្នកស្រាវជ្រាវ បាន​តាមដាន​លើ​ការសិក្សានេះ រយៈពេល ៩​ឆ្នាំ ពី​ឆ្នាំ២០០៩-២០១៨ វាយតម្លៃ​លើ​កត្ដាប្រឈម នៃ​មហារីក​គ្រប់ប្រភេទ។ លទ្ធផល រកឃើញថា ការផឹកភេសជ្ជៈ​ផ្អែម ១០០​មីល្លីក្រាម/ថ្ងៃ បង្កើន​កត្ដាប្រឈម​នឹង​ជំងឺ​មហារីក​គ្រប់ប្រភេទ ១៨% និង​មហារីក​សុដន់ ២២% ប៉ុន្ដែ​មហារីក​ក្រពេញប្រូស្ដាត និង​មហារីកពោះវៀន មិនពាក់ព័ន្ធនោះទេ។ ទោះបី​ភេសជ្ជៈ​ផ្អែម បែងចែក​ជា​ប្រភេទ​ទឹកផ្លែឈើ និង​ប្រភេទ​ភេសជ្ជៈ​ផ្អែមខ្លាំង ក៏ភេសជ្ជៈ​ទាំង ២ប្រភេទ​នេះ បង្ក​ហានិភ័យ​ខ្ពស់ នៃ​ជំងឺ​មហារីក​ផងដែរ។ អង្គការ​សុខភាព​ពិភពលោក បាន​ណែនាំ​ឲ្យ​ញ៉ាំ​ជាតិស្ករ តិចជាង ១០% នៃ​ថាមពល​សរុប ប៉ុន្ដែបើ​កាត់បន្ថយ​ដល់​ក្រោម ៥% ឬ ២៥​ក្រាម/ថ្ងៃ នោះ​វាកាន់តែ​ល្អ​ថែមទៀត។ ចំណែក​ប្រទេស​ជាច្រើន […]


ព័ត៌មាន

ស្រាយចម្ងល់ ហេតុអីជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនឆ្លង ឬប៉ះពាល់ដល់មនុស្ស?

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី "បញ្ហា​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក" រៀបចំ​ដោយ​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល នៅ​ព្រឹក​នេះ ទាំង​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទាំង​មន្ត្រី​ក្រសួង​សុខាភិបាល បាន​អះ​អាង​ជា​ថ្មី​ម្តង​ទៀត​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ឆ្លង​ពី​សត្វ​ជ្រូក​ទៅ​សត្វ​ជ្រូក​ប៉ុណ្ណោះ មិន​ឆ្លង​ដល់​មនុស្ស ឬ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ឡើយ។ ចំពោះ​មូលហេតុ​ដែល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រិក​មិន​ឆ្លង​ដល់​មនុស្ស​នោះ មន្ត្រី​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល បកស្រាយ​ថា តាម​វិទ្យាសាស្ត្រ​ជំងឺ​នេះ​មិន​ឆ្លង​មក​មនុស្ស​នោះ​ទេ ព្រោះ​ភ្នាក់ងារ​ទទួល (Receptor) នៅ​ក្នុង​ខ្លួន​មនុស្ស​មិន​ចាប់់​យក​វីរ៉ុស​ផ្តាសាយ​ជ្រូក​អាហ្វ្រិក​ទេ ដូច្នេះ​កាល​ណា Receptor អត់​ចាប់​យក ពេល​ដែល​វីរ៉ុស​នោះ​ចូល​ដល់​ក្នុង​ខ្លួន​មនុស្ស​អាច​បញ្ចេញ​ចោល ឬ​ក៏​ងាប់។ ម្យ៉ាង​វិញ​ទៀត នៅ​ក្នុង​ការ​បែង​ចែក​ចំណាត់​ថ្នាក់​របស់​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​សុខភាព​សត្វ​ពិភពលោក ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ចាត់​ចូល​ទៅ​ក្នុង​ជំងឺ​ដែល​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​នោះ​ទេ។ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ជា​ជំងឺ​ឆ្លង​រាល​ត្បាត​ធ្ងន់ធ្ងរ​បង្ក​ឡើង​ដោយ​វីរុស។ ជំងឺ​នេះ​ឆ្លង​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៅ​លើ​សត្វ​ជ្រូក​គ្រប់​ប្រភេទ តាម​រយៈ​ការ​ចម្លង​ផ្ទាល់​រវាង​ជ្រូក​ស្រុក​និង​ជ្រូក​ស្រុក ជ្រូក​ស្រុក​និង​ជ្រូក​ព្រៃ ឬ​ដោយ​ប្រយោល។ ចាប់​ពី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ខេត្តរតនគិរី រហូតដល់ ត្បូងឃ្មុំ ស្វាយរៀង និងតាកែវ មក ពេល​មាន​សត្វ​ជ្រូក​ជាង​២​ពាន់​ក្បាល​ត្រូវ​បាន​សម្លាប់ និង​បំផ្លាញ​ចោល ដែល​សុទ្ធ​តែ​ជា​សត្វ​ជ្រូក​ចិញ្ចឹម​ដោយ​បងបង​ប្អូន​កសិករ​ជា​លក្ខណៈ​គ្រួសារ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

កុំចេះតែជឿរឿងឱសថជំនួយ! មាន​ថ្នាំបំប៉នតិច​ណាស់ អាចជួយ​​បេះដូងបានមែន

និយាយ​រឿង​ថ្នាំបំប៉ន មានច្រើន​មុខណាស់ ហើយ​ការផ្សព្វផ្សាយ ក៏ច្រើនដែរ ដោយ​អះអាង​ថា ជួយ​នេះផងដែរ ជួយ​នោះផង ជួយ​សឹងគ្រប់មុខ​អស់​ហើយ។ តែ​ការសិក្សា​មួយ បញ្ជាក់​ថា មានថ្នាំ​បំប៉ន​តិចតួច​ប៉ុណ្ណោះ អាច​ការពារ​យើង មិន​ឲ្យ​វិវត្ត​ទៅប្រឈម ឬ​ស្លាប់ ដោយ​ជំងឺ​សរសៃឈាម​បេះដូង។ អ្នកស្រាវជ្រាវ បាន​ពិនិត្យ​លើ​ការសិក្សា ចំនួន ២៧៧ ដោយមាន​អ្នកចូលរួម ជិត ១​លាន​នាក់ លេបថ្នាំ​បំប៉ន ១៦​ប្រភេទ​ផ្សេងគ្នា ដើម្បី​ការពារ​ភាពប្រឈម​នឹង​បញ្ហា​បេះដូង និង​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល។ អ្នកស្រាវជ្រាវ បញ្ជាក់​ថា ថ្នាំបំប៉ន វីតាមីន រ៉ែ និង​អាហារ​បំប៉ន មិនបាន​ជួយ​ការពារ​ជំងឺ​គាំងបេះដូង ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល ឬ​បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​ដោយ​មូលហេតុ​ពាក់ព័ន្ធ​នឹង​បេះដូង​នោះទេ។ អ្នកស្រាវជ្រាវ ណែនាំ​ថា មនុស្ស​គួរផ្ដោត​លើ​របបអាហារ​សុខភាព ចេញ​ពី​ប្រភព​អាហារូបត្ថម្ភ មិនមែន​វីតាមីន ឬថ្នាំបំប៉ន​នោះទេ ហើយ​ទម្លាប់​រស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ ដូចជា​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ និង​កុំជក់​បារី។ ការសិក្សាពីមុន លើកឡើង​ថា របបអាហារ​សម្បូរ​បន្លែ ផ្លែឈើ ត្រី និង​ខ្លាញ់​ល្អ ជួយ​ដល់​បេះដូង និង​ខួរក្បាល ជាពិសេស​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង។ ប៉ុន្ដែ​ការសិក្សា​ថ្មីនេះ រកឃើញ​ភស្ដុតាង​មួយ​ចំនួន ដូចជា​ការ​កាត់​បន្ថយ​ញ៉ាំ​ជាតិប្រៃ ពាក់ព័ន្ធ​នឹង​ហាភ័យ​ទាប នៃ​ការឆាប់ស្លាប់។ […]


ព័ត៌មាន

គូស្នេហ៍អូស្ត្រាលី​ ​ឈឺធ្ងន់ ហើយដាក់បន្ទុកផាត់ថៃ ដែលខ្លួនញ៉ាំនៅភូកេត

គ្នាយើង ចូលចិត្ត​ញ៉ាំ​ម្ហូបថៃ ច្បាស់ជា​ស្គាល់​ហើយ ផាត់ថៃ មាន​រសជាតិ​ឆ្ងាញ់ ហើយ​ភោជនីយដ្ឋាន​ជាច្រើន នៅ​ខ្មែរយើង ក៏មាន​មុខ​ម្ហូប​នេះ​ដែរ។ តែ​គូស្នេហ៍​អូស្ត្រាលី ១​គូ អះអាង​ថា ពួកគេ​ធ្លាក់ខ្លួន​ឈឺធ្ងន់ ប្រមាណ ១​ឆ្នាំ ក្រោយ​ទៅកម្សាន្ដ និង​ញ៉ាំ​ផាត់ថៃ នៅ​កោះភូកេត ប្រទេស​ថៃ។ អ្នកស្រី Stacey Barnes អាយុ ៣២​ឆ្នាំ និង​លោក Ryan Prigg អាយុ ៣៩​ឆ្នាំ អះអាងថា ពួកគេ​មាន​អាការៈ​គ្រុនក្តៅ ក្រោយ​ញ៉ាំ​ផាត់ថៃ នៅកោះភូកេត កាលពី​ឆ្នាំ២០១៧ ហើយ​ភ្លាមៗនោះ ពួកគេ​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី​វិញ។ ពេលទៅ​ដល់​ប្រទេស​កំណើតវិញ គូស្នេហ៍ ដែល​មាន​កូន ២​នាក់​នេះ បាន​ធ្លាក់ខ្លួន​ឈឺ ដោយ​ពុំអាច​ងើបពី​គ្រែ​រួចនោះទេ ទោះបីជា​ពួកគេ​បាន​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជាច្រើន​ក៏ដោយ។ ពួកគេ​ថា ពេលខ្លះ ពួកគេ​ហើមពោះ​ខ្លាំង និង​ភ្លាមៗ ក្រោយ​ញ៉ាំ​អាហារ​តិចតួច​ប៉ុណ្ណោះ។ ជាងនេះទៅទៀត ពួកគេ​មាន​អាការៈ​ត្រជាក់​មុខ​យ៉ាងខ្លាំង និង​មាន​ដំបៅ​(ក្នុង)​មាត់។ រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ទើប​ពួកគេ​បាន​ជួប​គ្រូពេទ្យ​ម្នាក់ ជំនាញ​ផ្នែក​បារ៉ាស៊ីត​ក្នុង​ពោះវៀន។ គ្រូពេទ្យ​នេះ រកឃើញ​ថា គូស្នេហ៍នេះ មាន​ប៉ារ៉ាស៊ីត […]


ព័ត៌មាន

អង់គ្លេស ប្រកាសចាក់វ៉ាក់សាំងការពារជំងឺប្រដាប់ភេទ ឲ្យក្មេងប្រុសៗ

HPV (Human papillomavirus) ជា​មេរោគ​មួយ​ប្រភេទ​ងាយ​​បង្ក​ជំងឺ​នៅ​តំបន់​ជុំវិញ និង​ក្នុង​ប្រដាប់​ភេទ ហើយ​ច្រើន​កើត​ឡើង​នៅលើ​មនុស្ស​ពេញ​វ័យ​ទាំង​ពីរ​ភេទ។ គេ​បាន​រក​ឃើញ​ថា ពាក់​កណ្ដាល ក្នុង​ចំណោម​អ្នក​ធ្លាប់​រួម​ភេទ មាន​ឆ្លង​​មេរោគ HPV យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ជីវិត។ ប៉ុន្តែ​រឿង​ដែល​ភ្ញាក់​ផ្អើល​នោះ មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ថា បាន​ឆ្លង​មេរោគ​មួយ​នេះ​ឡើយ ដោយ​សារ​តែ​មេរោគ មិន​ងាយ​បង្ហាញ​រោគ​សញ្ញា​ឲ្យ​យើង​ដឹង។ មន្ត្រីសុខាភិបាល​អង់គ្លេស នៅ​ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០១៩ បាន​ប្រកាស ពន្យារ​កម្មវិធី​វ៉ាក់សាំង HPV ដល់​ក្មេង​ប្រុសៗ និង​ស្រីៗ ក្នុង​គោលបំណង​បង្ការ​មហារីក​មាត់ស្បូន ប្រមាណ ៦៤.០០០​ករណី និង​មហារីក​ប្រដាប់ភេទ មាត់ និង​រន្ធគូទ ប្រមាណ ៥០.០០០​ករណី​ទៀត នៅ​រយៈពេល ៤០​ឆ្នាំ​ខាងមុខ។ ទីភ្នាក់ងារ​សុខាភិបាល​អង់គ្លេស ប្រកាស​ថា ចាប់ពី​ខែ​កញ្ញា ខាង​មុខ ក្មេង​ប្រុស អាយុពី ១២-១៣​ឆ្នាំ នឹងទទួល​បាន​ការ​ចាក់​វ៉ាក់សាំង HPV ដែល​ជាផ្នែកមួយ នៃ​កម្មវិធី​សុខាភិបាល​របស់​រដ្ឋាភិបាល។ ក្រោយ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​នេះ បាន​ចាប់ផ្ដើម​តាំង​ពី​ឆ្នាំ​២០០៨ ការឆ្លងមេរោគ HPV លើ​ក្មេងស្រី​អង់គ្លេស អាយុពី ១៦-២១​ឆ្នាំ បាន​ធ្លាក់ចុះ ៨៦% ចំណែក​នៅ​ស្កុតឡែន វិញ […]


ព័ត៌មាន

ប៉េស្តជ្រូកអាហ្វ្រិកផ្ទុះ៤ខេត្តហើយ វីរុសជំងឺនេះសាហាវម៉េចខ្លះ អាចឆ្លងទៅមនុស្សទេ?

មក​ដល់​ពេល​នេះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ចំនួន ៤ ខេត្ត ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម រួមមាន ខេត្តរតនគិរី ត្បូងឃ្មុំ តាកែវ និង​ស្វាយរៀង។ កត្តា​នេះ​បង្ក​ឲ្យ​កសិករ​ចិញ្ចឹម​ជ្រូក​មាន​ព្រួយ​បារម្ភ​ជា​ខ្លាំង ឯ​ពលរដ្ឋ​ធម្មតា​វិញ លែង​ហ៊ាន​បរិភោគ​សាច់​ជ្រូក ខ្លាច​ក្រែង​ទិញ​ប៉ះ​ជ្រូក​ឈឺ ប៉ះពាល់​សុខភាព។ នៅ​ថ្ងៃនេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល បាន​ឆ្លើយ​តប​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ឆ្លង​ខ្លាំង​លើ​សត្វ​ជ្រូក ដែល​បណ្តាល​ឲ្យ​ជ្រូក​ឈឺ និង​ងាប់​ច្រើន តែ​ជំងឺ​នេះ​មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទេ។ ទោះបី​ជា​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​ដល់​មនុស្ស និង​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស​ពិត​មែន តែ​យើង​មិន​ត្រូវ​ញ៉ាំ​សាច់​សត្វ​ដែល​មាន​ជំងឺ​នោះ​ទេ ហើយ​រាល់​សាច់​សត្វ​ទាំង​អស់​ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ ព្រោះវីរុស​ដែល​បង្ក​ជំងឺ​ប៉េស្ត​អាហ្វ្រិក​មាន​ភាព​ធន់​នៅ​ក្នុង​ផលិតផល​សាច់​ជ្រូក និង​បរិយាកាស​ខាងក្រៅ រហូត​ដល់ ១០០០ ថ្ងៃ​ឯណោះ។ នេះបើ​តាម​ការ​ផ្សព្វផ្សាយ​របស់នាយក​ដ្ឋាន​​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ តារាងភាព​ធន់របស់វីរុសជំងឺប៉េស្តជ្រូកអាហ្វ្រិក ​នៅ​ក្នុង​ផលិតផល​សាច់​ជ្រូកនិងបរិស្ថាន ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិកជា​ជំងឺ​ឆ្លង​ធ្ងន់​ធ្ងរ ​គ្មាន​វិធី​ព្យាបាល និង​វ៉ាក់សាំង​ការពារ​នោះ​ទេ វា​បង្ក​ឡើង​ដោយ​វីរុស ឆ្លង​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​តាម​រយៈ​ការ​ចម្លង​​ដោយ​​ផ្ទាល់ ឬ​​ប្រយោល ហើយ​ជ្រូក​ដែល​ឆ្លង​វីរុស​នេះ​អត្រា​ស្លាប់​ស្ទើរ​តែ ១០០%។ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិកបាន​ឆ្លង​រាល​ដាល​លើ​ជ្រូក​នៅ​ខេត្តរតនគិរីដំបូង​គេបង្អស់ កាល​ពី​ខែ មីនា ឆ្នាំ ២០១៩។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ