ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នក​ដែល​និយម​ម៉ាស្សា ក ដើម្បី​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ ឬ​ឈឺ​ខ្នង អាច​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ដល់​ពិការ​អវៈយៈ នេះ​បើ​យោង​តាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យ​វេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។ ការ​ព្រមាន​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មរណភាព​របស់​តារា​ចម្រៀង​ថៃ​ម្នាក់​ ឈ្មោះ Chayada Praohom ដែល​​រងគ្រោះ​ថ្នាក់ពិការ​អវៈយវៈ និង​ត្រូវ​គេង​លើ​គ្រែ​រហូត​ ក្រោយ​ពី​ទទួល​ការ​ម៉ាស្សា ក​ ចំនួន​ពីរ​បី​ដង​រួច​មក។ [embed-health-tool-heart-rate] Chayada បាន​ត្អួញត្អែរ​ពី​​ការ​ឈឺ​ស្មា និង​ក ទើប​​ទៅ​ទទួល​ការ​ម៉ាស្សា​នេះ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ម៉ាស្សា​រួច​ ក៏​មាន​អារម្មណ៍​ស្ពឹក​នៅ​ត្រង់​ជើង​ រួច​ក៏​ទៅ​ទទួល​ការ​ម៉ាស្សា​ម្តង​ទៀត។ រំលង​បាន​​ពីរ​សប្តាហ៍ ការឈឺចាប់​ក៏​កាន់​តែ​ខ្លាំង​​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​គេង ហើយ​ក៏​ទៅ​ម៉ាស្សា​សាជា​ថ្មី ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ ធ្វើ​ឲ្យ​គាត់​រឹត​តែ​ពិបាក​ទ្រាំ​មាន​អារម្មណ៍​ស្ពឹក​ ដែល​រាលដាល​ដល់​ពោះ ដើម​ទ្រូង​ និង​ជើង។ ជាមួយ​គ្នា​នេះ​ដែរ Chayada ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​មិន​អាច​លើក​ដៃ ឬ​ជើង​បាន​ និង​លែង​អាច​កម្រើក​បាន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

អ្នក​វិទ្យាសាស្រ្ត​ចិន​ថាអាចកែ​ហ្សែន​មនុស្សបាន តែអត់អ្នកគាំទ្រ

មក​ដល់​សម័យ​កាល​​បដិវត្ត​ឧស្សហកម្ម​​៤.០ ​​វេជ្ជសាស្រ្ត​ក៏​​កាន់​តែ​ទំនើប ហើយ​ថ្មី​ៗ​នេះ អ្នក​វិទ្យាសាស្រ្ត​ចិន​ម្នាក់​រក​ចង់​​​ធ្វើ​កំណែ​ហ្សែន​របស់​មនុស្ស ប៉ុន្តែ​ត្រូវ​​​ក្រុម​អ្នក​វិទ្យាសាស្រ្ត​​​​​បដិសេធ​មិន​គាំ​ទ្រ ដោយ​លើក​ពី​ហេតុ​ផល​សំខាន់​មួយ​ចំនួន។ អ្នក​វិទ្យាសាស្ត្រ​​ស្រាវជ្រាវ​ជន​ជាតិ​ចិន គឺ​លោក He Jiankui មាន​គម្រោង​ចង់​ធ្វើ​កំណែ​ទម្រង់​ហ្សែន​​​លើ​មនុស្ស​តាំង​តែ​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ ដោយ​​ការ​​កែ​ប្រែ​ហ្សែន​គឺ ជា​ដំណើរ​ការ​ដែល អ្នក​វិទ្យាសាស្រ្ត​អាច​កែ​ បន្ថែម យក​ចេញ ឬ​ផ្លាស់​ប្តូរ​​ DNA ទៅ​លើ​មេ​ជីវិត ស៊ុត​បង្ក​កំណើត និង​អំប្រ៊ីយ៉ុង(គភ៌) ដែល​ជា​ចុង​ក្រោយ​ធ្វើ​ឲ្យ​សេរីរាង្គកាយ​នោះ​​នឹង​កើត​មក​ មាន​ទម្រង់​ទៅ​តាម​ដែល​អ្នក​វិទ្យាសាស្រ្ត​ចង់​បាន។ យ៉ាង​ណា​មិញ ក្រុម​អ្នក​វិទ្យាសាស្រ្ត​នៅ​តែ​មិន​ទាន់​​ឯកភាព​គ្នា លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​រឿង​ខាង​លើ​ឡើយ បើ​ទោះ​បី​​​ករណី​កម្រ​ខ្លះ​ គេ​អនុញ្ញាត​ឲ្យ​​តាម​ការ​ស្នើ​សុំ​ដ៏​តឹង​រឹង​​ ឲ្យ​មាន​ការ​ធ្វើ​តេស្ត​នៅ​ឡាបូ​​ស្រាវជ្រាវ​ក៏​ដោយ។ នេះ​ព្រោះ​ថា លទ្ធផល​នៃ​ការ​កែ​នោះ នឹង​​​អាច​លេច​ចេញ​​ជា តួយ៉ាង​​​មនុស្ស​​​ជា​ទ្រង់​ទ្រាយ​ផ្សេង​ មិន​អាច​ស្មាន​បាន ឬ​មិន​អាច​គ្រប់​គ្រង​លើ​លទ្ធ​ផល​នៃ​ការ​កែ​ហ្សែន​នោះ​បាន។ អត្ថបទពាក់ព័ន្ធ៖ ចិន រក​ឃើញ​​ហ្សែន​​ពិសេសក្នុង​ខ្លួនសត្វ​ស៊ី​ស្មៅ អាចព្យាបាល​ជំងឺ​បាន​ច្រើន​មុខ ទំនាក់​ទំនងរវាងហ្សែន និងទឹក​នោម​ផ្អែម​ប្រភេទ​២ ទោះ​ជា​យ៉ាង​ណា លោក​ He Jiankui បាន​​លួច​ធ្វើ​កំណែ​ខាង​លើ​ដោយ​សម្ងាត់ ដោយ​ធ្វើ​ការ​កែ​ហ្សែន​លើ​អំប្រ៊ីយ៉ុង​កេ្មង​ស្រី​ភ្លោះ​​ពីរ​នាក់​ឲ្យ​ស៊ាំ​ទៅ​​នឹង​វីរុស​មេរោគ​​អេដស៍​ តែ​ទោះ​​បី​ធ្វើ​ឡើង​ជា​ទម្រង់​បែប​ណា​ក៏​ដោយ នោះ​គឺ​ផ្ទុយ​នឹង​ច្បាប់​ដ៏​តឹង​រ៉ឹង​របស់​រដ្ឋាភិបាល​​ប្រទេស​ចិន​ ហើយ​អ្នក​ស្រាវជ្រាវ​ចិន​រូប​នេះ​ក៏​ត្រូវ​សាកលវិទ្យាល័យ​របស់​លោក​បណ្តេញ​ចេញ​ពី​ការងារ​ផង​ដែរ៕ ​ ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕ ​


ព័ត៌មាន

ក្រសួងសុខាភិបាល ឲ្យបញ្ឈប់ការចែកចាញ ទិញ និងតាំងលក់ថ្នាំ៣មុខ

ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ឲ្យ​បញ្ឈប់​ការ​ចែក​ចាយ ទិញ និង​តាំង​លក់​ថ្នាំ​ខុស​ច្បាប់​ចំនូន ៣ មុខ រួម​មាន ១-Cadinutrivit, ២-Vitamin B1,B6,B12-HV ៣-HV CALC1-D។ ថ្នាំ​ទាំង​៣មុខ​ខាង​លើ​នេះ ក្រសួង​សុខាភិបាល​ថា នាំ​ចូល​ដោយ​ក្រុមហ៊ុន P.V.B PHARMA គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ឯ​ថ្នាំ​វិញ​បិទលតាបត្រ​ក្លែងក្លាយ​ដោយ​គ្មាន​លេខ​បញ្ជិកា​ត្រឹម​ត្រូវ។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យភ្នាក់ងារ​ត្រួត​ពិនិត្យ​ឱសថ សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត វេជ្ជបណ្ឌិត ឱសថការី ដែល​ទទួល​បន្ទុក​បច្ចេក​នៃ​គ្រឹះស្ថាន​លក់​ឱសថ និង​អាជ្ញាធរ​មូលដ្ឋាន​តាម​ដាន​ស្វែង​រក​ក្រុមហ៊ុន​ខាង​លើ​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ និង​ប្រមូល​ឱសថ​ទាំង​៣​មុខ​នោះ​មក​កម្ទេច​ចោល។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

បើផ្ដាច់ស្រាបាន ជួយឲ្យជីវិតប្រសើរឡើងចំពោះរឿងទាំងនេះ

យើង​ដឹង​ហើយ​ថា ផឹកស្រា ឬគ្រឿងស្រវឹងច្រើនលើស​កម្រិត បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់សុខភាព បង្ក​ជាជំងឺ​ថ្លើម និង​ជំងឺផ្សេងទៀត​ជាច្រើន ដែល​ចាំបាច់ គួរចៀសវាង និង​ឈប់បន្ត​ទម្លាប់បែបនេះ​ទៀត។ ការសិក្សា​មួយ រកឃើញ​ថា អ្នក​ផ្ដាច់ស្រា មាន​គុណភាព​ជីវិត​កាន់តែប្រសើរ​ឡើង ប្រសើរ​ជាង​យើង​ទៀត។ តើ​ប្រសើរ​អី?  ការសិក្សា​ថ្មីនេះ បាន​ពិនិត្យ​លើ​មនុស្ស ១០.៣៨៦​នាក់ នៅ​ក្រុង​ហុងកុង ដោយ​មាន​ទាំង​អ្នកមិន​ផឹក​ស្រា និង​អ្នកផឹកស្រា។ អ្នកចូលរួម​ក្នុង​ការផឹកស្រា ជាមធ្យម មាន​អាយុ ៤៩​ឆ្នាំ ដោយ​បុរស ៦៤% និង​ស្រ្តី ៨៨% ជាអ្នកមិនផឹកស្រា។ អ្នកស្រាវជ្រាវ បាន​តាមដាន​អ្នកចូលរួម ជាង ២​ឆ្នាំ ដោយ​អំឡុងពេល​សិក្សា បុរស ៤០% និង​ស្រ្តី ៦២% បានផ្ដាច់ស្រា។ លទ្ធផល រកឃើញ​ថា ស្ត្រី​ដែលបាន​ផ្ដាច់ស្រា អំឡុង​ពេល​សិក្សា មាន​គុណភាព​ជីវិត​ប្រសើរឡើង ជាង​ស្រ្តីដែល​មិន​ផឹកស្រា​ទៅទៀត។ ចំណែក​បុរស​ដែល​បាន​ផ្ដាច់ស្រា ក៏មាន​គុណភាព​ជីវិត​ប្រសើរឡើង ជាង​បុរស​ដែល​មិន​ផឹកស្រា​ដែរ។ លោក Xiaoxin Yao មកពី​សាកលវិទ្យាល័យ​ហុងកុង និងជា​អ្នកដឹកនាំ​ការសិក្សា និយាយ​ថា ការផ្ដាច់​ស្រា អាច​កាត់បន្ថយ​បញ្ហា​ស្ត្រេស​ក្នុង​ជីវិត ដូចជា […]


ព័ត៌មាន

វៀតណាម បារម្ភនិងចាត់វិធានការទប់ទល់រឿងក្មេងធាត់លើសគីឡូកើនកាន់តែច្រើន

គ្នាយើង​ភាគច្រើន ប្រហែលជា​ដឹងហើយ​ថា ធាត់ ជាស្ថានភាព​មួយ ដែល​រាងកាយ​មាន​ជាតិខ្លាញ់​លើស​កម្រិត ហើយ​ប៉ះពាល់​ខ្លាំង​ចំពោះ​សុខភាព ដូចជា​បង្ក​ឲ្យ​កើត​ជំងឺ​លើសឈាម ទឹកនោមផ្អែម ឬមហារីក​ជាដើម។ ពាក់ព័ន្ធ​បញ្ហា​នេះ រៀតណាម រកឃើញ​ថា ក្មេងរស់នៅ​តាម​ទីក្រុង លើស ៤០% មាន​បញ្ហា​លើសទម្ងន់ និង​ជំងឺ​ធាត់។ ការសិក្សា ចេញផ្សាយ​ដោយ​វិទ្យាស្ថានជាតិ​អាហារូបត្ថម្ភ​វៀតណាម រកឃើញ​ថា ក្មេង ៤២% រស់នៅ​តាម​ទីក្រុង មាន​បញ្ហា​លើសទម្ងន់ និង​ជំងឺធាត់ ប្រៀបធៀប​ក្មេង​នៅ​តាម​ជនបទ មាន​ត្រឹមតែ ៣៥%​ប៉ុណ្ណោះ។ ការសិក្សានេះ បាន​ធ្វើឡើង​លើសិស្ស ៥.០២៨​នាក់ អាយុ​ពី ៧-១៧​ឆ្នាំ នៅតាម​សាលារៀន នៅ​ទីក្រុង​ហាណូយ និង​ហូជីមិញ។ ការសិក្សា រកឃើញ​ថា ក្មេង​វៀន​តាម​សាលាបឋមសិក្សា ទំនង​ញ៉ាំអាហារ​សម្បូរប្រូតេអ៊ីន និង​ថាមពល លើស​ការណែនាំ ចំណែក​ក្មេង​រៀនតាម​វិទ្យាល័យ ទំនង​ញ៉ាំ​អាហារ​សម្បូរ​ថាមពល ជាតិ​ដែក ស័ង្គសី កាល់ស្យូម និង​វីតាមីន មិនបាន​គ្រាប់គ្រាន់។ ជាមួយគ្នា​នេះ ការហាត់ប្រាណ​តិច និង​ការចំណាយ​ពេល​ជាមួយ​អេក្រង់​ទូរស័ព្ទ កុំព្យុទ័រ ឬទូរទស្សន៍​ច្រើន ក៏បង្កើន​អត្រា​ជំងឺ​ធាត់ ក្នុង​ចំណោម​ក្មេងៗ នៅ​តាម​ទីក្រុង​ផងដែរ។ អត្ថបទពាក់ព័ន្ធ៖ អ្នក​ធាត់ៗអានរួច […]


ព័ត៌មាន

កាណាដា ថាសូណាដោយវិទ្យុសកម្មអាចព្យាបាលជំងឺធ្ងន់ធ្ងរបាន តែឥឡូវថាអត់វិញ

ពេល​ឈឺ​ហើយ យើង​ប្រាកដ​ជាស្វែងរក​មធ្យោបាយ​ព្យាបាល​តាម​គ្រប់រូបភាព និង​លទ្ធភាព ឲ្យតែ​ដឹងថា មធ្យោបាយ​ព្យាបាល​នោះ ​មាន​ប្រសិទ្ធភាព។ នៅ​កាណាដា មាន​សូណា​ដោយ​វិទ្យុសកម្ម ហើយ​ត្រូវ​អះអាង​ថា អាច​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​មុខ តែ​ឥលូវ  ក្រសួងសុខាភិបាល​ចេញ​មក​បញ្ជាក់​ថា មធ្យោបាយ​នេះ អត់បានការទេ។ អាជ្ញាធរ​សុខាភិបាល​កាណាដា បាន​ប្រាប់​ឲ្យប្រជាជន​ប្រយ័ត្ន​ចំពោះ​សូណា​ដោយ​វិទ្យុសកម្ម ដែល​អះអាង​ថា អាចព្យបាល​ជំងឺ​ទឹកនោមផ្អែម អូទីស្សឹម និង​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត។ អាជ្ញាធរ ព្រមាន​ថា អ្នកជំងឺ​អាច​ប្រឈម​នឹង​ហានិភ័យ ប្រសិនបើ​ពួកគេ​សម្រេច​ទៅ​សូណា​ដោយ​វិទ្យុសកម្ម ដើម្បី​ជួយ​ព្យាបាល​ជំងឺ។ ចំណែក​អ្នកជំងឺ ដែល​បាន​ទៅ​សូណា​ដោយ​វិទ្យុសកម្ម​ហើយ គួរទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​តាមដាន និង​ពិនិត្យ​លើ​ស្ថានភាព​ជំងឺ។ សូណា​ដោយ​វិទ្យុ​សកម្ម មិនត្រូវ​អនុញ្ញាត​នោះទេ នៅ​ក្នុង​ប្រទេស​កាណាដា ប៉ុន្ដែ​មាន​ជំនួញ​ជាច្រើន ជួយ​ផ្សព្វផ្សាយ ដោយ​អះអាង​ថា វាអាច​ព្យាបាល​អូទីស្សឹម ជំងឺ​ទឹកនោមផ្អែម ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន និង​ជួយ​បញ្ចុះ​ទម្ងន់​ផងដែរ។ តែ​អាជ្ញាធរ បញ្ជាក់​ថា គ្មានភស្ដុតាង​ពិសោធន៍​តាម​បែបវេជ្ជសាស្ត្រ បញ្ជាក់​ថា សូណា​ដោយ​វិទ្យុសកម្ម​អាច​ព្យាបាល​ជំងឺ​ណាមួយ​បាន​ទេ។ អាជ្ញាធរ ចាត់ទុក​មធ្យោបាយ​ព្យាបាល​បែបនេះ ថា ខុសច្បាប់។ ជាមួយ​គ្នានេះ អាជ្ញាធរ​ព្រមាន នឹងចាត់​វិធានការ​លើ​ក្រុមហ៊ុន​នានា ប្រសិន​បើមិន​បញ្ឈប់​ការ​ផ្សព្វផ្សាយ​សូណា​ដោយ​វិទ្យុសកម្ម​ទៀត។ អត្ថបទពាក់ព័ន្ធ៖ សូណា ជួយ​បេះដូង និង​សម្ពាធ​ឈាម ដូច​ហាត់ប្រាណ​ដែរ ទម្លាយអាថ៌កំបាំង​សុខភាព​ម៉េចបាន​គេ​ចូលចិត្ត​ទៅ សូណា សម្បើមម្ល៉េះ!     ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


ព័ត៌មាន

លើកទម្ងន់ ជួយបេះដូង ជាងការហាត់ប្រាណបែបផ្សេងច្រើនណាស់

ការហាត់ប្រាណ ផ្ដល់ប្រយោជន៍​ជាច្រើន​ដល់​សុខភាព​របស់យើង ដូចជា ជួយ​បញ្ចេញ​ជាតិពុល ចលនា​សាច់ដុំ ហើយ​វាក៏ជា​ការណែនាំ​ពី​គ្រូពេទ្យ​ផងដែរ។ ការសិក្សា​របស់​ដាណឺម៉ាក រកឃើញ​ថា ហាត់ប្រាណ​ដោយ​លើកទម្ងន់ មាន​ផល​ល្អ​ចំពោះ​បេះដូង​ច្រើន​ជាង​ការ​ហាត់​បែប​ផ្សេង​ច្រើន​ណាស់។ អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ Copenhagen របស់​ដាណឺម៉ាក បញ្ជាក់​ថា ការ​ហាត់ប្រាណ​ដោយ​លើកទម្ងន់ ពិតជា​ជួយ​កាត់បន្ថយ​ខ្លាញ់ក្នុង​បេះដូង និង​ជាលិកា​ខ្លាញ់ (Adipose)។ ប៉ុន្ដែ​ការ​ហាត់ប្រាណ​ផ្សេងទៀត ទោះបីជា​ប្រើ​កម្លាំង និង​ស៊ូខ្លាំង (ប្រភេទ Endurance) ពុំជួយ​ដល់​បេះដូង ដូចការ​ហាត់ប្រាណ​ដោយ​លើកទម្ងន់​នោះទេ។ ក្នុងការសិក្សានេះ អ្នកស្រាវជ្រាវ បាន​ជ្រើសរើស​មនុស្ស​ធាត់ ៣២​នាក់ ប៉ុន្ដែ​ពួកគេ គ្មាន​ជំងឺ​បេះដូង និង​ទឹកនោមផ្អែម​នោះទេ។ មនុស្ស​ទាំង ៣២​នាក់​នេះ បាន​ហាត់ប្រាណ​រយៈពេល ៣​ខែ ដោយ​មាន​ការហាត់ប្រាណ​ដោយ​លើកទម្ងន់ និង​ការហាត់ប្រាណ​ផ្សេងៗ​ទៀត។ អ្នកចូលរួម​ក្នុង​ការសិក្សា​នេះ បាន​ស្កេន MRI បេះដូង តាំងពី​ចាប់ផ្ដើម រហូត​ដល់​ចុងបញ្ចប់​នៃ​ការសិក្សា។ ការហាត់ប្រាណ​គ្រប់​ប្រភេទ ពិតជា​កាត់បន្ថយ​ជាលិកា​ខ្លាញ់ ប្រៀបធៀប​ជាមួយ​អ្នក​អត់​ហាត់ប្រាណ។ ប៉ុន្ដែ​មាន​តែការ​ហាត់ប្រាណ​ដោយ​លើកទម្ងន់​ប៉ុណ្ណោះ ដែល​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​បេះដូង រហូត​ដល់ ៣១% បើធៀប​នឹង​អ្នក​អត់​ហាត់ប្រាណ។ ទោះបីជា​ការសិក្សា​នេះ ពុំបាន​ពន្យល់​មូលហេតុ ដែល​ការហាត់ប្រាណ​ដោយ​លើក​ទម្ងន់ ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​បេះដូង ជាង​ការហាត់ប្រាណ​បែបផ្សេង​ទៀត​ក៏ដោយ ក៏មាន​ការសិក្សា​ពីមុន​ជាច្រើន […]


ព័ត៌មាន

នៅ​វៀតណាម ក្រុង​ហូជីមិញផ្ទុះជំងឺ​គ្រុនឈាម​ច្រើនជាងគេ

ចាប់តាំង​ពីរដូវវស្សា​ឈានចូលមក​ដល់ រួមជាមួយ​នឹង​មាន​ភ្លៀងធ្លាក់ទៀតនោះ ជំងឺ​គ្រុនឈាម កំពុង​រាលដាល​យ៉ាង​ខ្លាំងនៅ​ឆ្នាំនេះ មិនថា​តែនៅ​កម្ពុជា វៀតណាម ឬថៃនោះទេ។ ដោយឡែក នៅ​ក្នុង​ប្រទេស​វៀតណាម ទីក្រុង​ហូជីមិញ ដែលមាន​មនុស្ស ប្រមាណ ១៣​ លាន​នាក់ ជា​តំបន់​ក្ដៅជាងគេ ផ្ទុះជំងឺ​គ្រុនឈាមនៅ​ឆ្នាំនេះ។ មជ្ឈមណ្ឌល​បង្ការជំងឺ​ក្រុង​ហូជីមិញ បញ្ជាក់​ថា ​ជំងឺ​គ្រុនឈាម ២៤.០០០ ​ករណី ផ្ទុះឡើង​នៅ​ឆមាស​ទី១ ឆ្នាំ​២០១៩ កើនឡើង ១៧៦% បើធៀប​នឹង​ឆ្នាំមុន។ ក្នុង​នោះមាន​មនុស្ស ៥​នាក់ បាន​ស្លាប់។ គិតត្រឹម​រយៈពេល ៦​ខែ ដើម​ឆ្នាំនេះ ជំងឺ​គ្រុនឈាមសរុប ក្នុង​ប្រទេស​វៀតណាម មាន ៧០.៨០០​ ករណី។ ក្រុង​ហូជីមិញ មាន​ករណី​ជំងឺ​នេះ​ច្រើនជាងគេ បន្ទាប់មក​ខេត្ត Dong Nai និង​ខេត្ត Binh Phuoc។ ចំណែក​នៅ​ក្រុង​ហាណូយ មាន ៨២០ ​ករណី តែ​ពុំមាន​អ្នក​ស្លាប់ទេ។ ការផ្ទុះឡើង​ខ្លាំង​នៃជំងឺ​គ្រុនឈាម កើតឡើង​ចាប់តាំង​ពី​សប្ដាហ៍​ទី១ ខែ​មិថុនា ពោលគឺ​ចាប់តាំង​ពី​មាន​ភ្លៀងធ្លាក់​ជាបន្ដបន្ទាប់ រួមផ្សំ​នឹង​អាកាសធាតុ​ក្តៅ ដែល​ផ្ដល់​លក្ខខណ្ឌ​អំណោយផល​ដល់​មូសពងកូន ហើយ​ឈានទៅ​បង្ក​ជំងឺគ្រុនឈាម។ អត្ថបទពាក់ព័ន្ធ៖ តួលេខក្មេងគ្រុនឈាមធ្ងន់ធ្ងរមកព្យាបាលនៅគន្ធបុប្ផា […]


ព័ត៌មាន

ខួបកំណើតប្រពន្ធអតីតប្រធានាធិបតីធំដុំ ភ្ញៀវពុលចំណីជាង ២០០នាក់

ជាធម្មតា ការ​ពុលអាហារ ឬគ្រឿងស្រវឹងទ្រង់ទ្រាយធំ ភាគច្រើន កើតឡើង​នៅតាម​ជនបទ​ក្រីក្រ ដោយ​មនុស្ស​ខ្វះការ​យល់ដឹង​ពី​អនាម័យ ។ តែនេះ ជារឿង​គួរឲ្យភ្ញាក់ផ្អើល​មួយ ដោយ​ភ្ញៀវកិត្តិយស ជាង ២០០​នាក់ បែ​ជា​ពុល ចំណី​ក្នុង​ពិធី​ដ៏​អធិកអធម​ ក្នុង​ពិធីខួប​កំណើត ៩០​ឆ្នាំ របស់​ប្រពន្ធអតីត​ប្រធានាធិបតី​ហ្វីលីពីន ទៅវិញ។ លោក Francisco Duque III រដ្ឋមន្រ្តី​សុខាភិបាល​ហ្វីលីពីន បញ្ជាក់​ថា ភ្ញៀវ​ដែល​ចូលរួម​ចំនួន ២៦១​នាក់ ត្រូវ​បញ្ជូន​​ទៅ​​មន្ទីរពេទ្យ​ភ្លាមៗ ក្រោយ​ញ៉ាំអាហារ​មាន​ជាតិពុល នៅ​ក្នុង​ខួបកំណើត​វ័យ ៩០​ឆ្នាំ​របស់​លោកស្រី Imelda Marcos នៅ​ទីក្រុង Pasig ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃ​ទី៣ ខែ​កក្កដា ២០១៩។ លោក​ថា អាហារ​មាន​ផ្ទុកបាក់តេរី ឈ្មោះថា Staphylococcus Aureus បណ្ដាល​ឲ្យ​ភ្ញៀវ​ដែល​បាន​ញ៉ាំ ឈឺពោះ ក្អួតចង្អោរ និង​រាក។ ពេល​នេះ រដ្ឋបាល​ចំណីអាហារ និង​ឱសថ​ហ្វីលីពីន រួមជាមួយ​អង្គភាព​ច្បាប់ផ្សេងទៀត បាន​បញ្ចូល​ក្រុម​ចុងភៅ ក្នុងការស៊ើបអង្កេត ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ការ​ពុលអាហារ ដែល​មាន​សាច់មាន់ ស៊ុតស្ងោរ និង​បាយ […]


ព័ត៌មាន

នៅអាមេរិកឥឡូវអាច​​លក់ថ្នាំព្យាបាល​មហារីកឈាមលើទីផ្សារបានហើយ

ជំងឺមហារីកឈាម ជាប្រភេទ​មហារីក​ប៉ះពាល់​ដល់ការផលិត និង​មុខងា​កោសិការឈាម  ហើយ​ចំពោះ​ករណី​ផ្ដល់​សិទ្ធិ និង​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​បើក​លក់​ថ្នាំ​ប្រភេទ​នេះ គឺ​ទើប​តែ​ ម្សិលមិញ​នេះ​ទេ ដែល​អាជ្ញាធរ​ឱសថ​អាមេរិក បាន​អនុញាត​ឲ្យ​ក្រុមហ៊ុន Karyopharm Therapeutics Inc ចេញ​លក់​ថ្នាំ​ព្យាបាល ឈ្មោះ Xpovio លើ​ទីផ្សារ។ ថ្នាំ Xpovio មាន ៤​ដុស​ខុសពី​គ្នា ហើយ​ត្រូវលេប​ជាមួយ​ថ្នាំ Dexamethason និង​គ្រោង​ដាក់លក់​នៅអាមេរិក នាថ្ងៃទី១០ ខែ​កក្កដា សប្ដាហ៍​ក្រោយ​នេះ ក្នុង​​តម្លៃ ២២.០០០​ដុល្លារ សម្រាប់​ការលេប ១​ខែ។ ការទទួល​បាន​ការអនុញាត​ពី​អាជ្ញាធរ​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) ​ក្រោយ​ការសិក្សា​លើ​អ្នកជំងឺ​មហារីកឈាម (Myeloma) ១២២​នាក់ ដែល​ធ្លាប់​ទទួល​ការព្យាបាល​ពីមុន យ៉ាងតិច ៣​ដង។ ថ្នាំនេះ ប្រើសារធាតុ​គីមី Selinexor ដើម្បី​ចង និង​រារាំង​ប្រូតេអ៊ីន XPO1 កុំ​ឲ្យ​បង្ក​ជា​​មហារីក នៅក្នុង​កោសិកា។ ពេលនេះ សារធាតុ​គីមី Selinexor ត្រូវ​យកទៅ​តេស្ដ​​ ដើម្បី​ព្យាបាល​ជំងឺ​មហារីក​ផ្សេងទៀត ដូចជា មហារីក​គ្រាប់ឈាម និង​មហារីក​ផ្នែក​ខាងក្នុង​នៃ​ស្បូន (Endometrial cancer)។ យោងតាម​ការប៉ាន់ស្មាន​របស់​សមាគម​មហារីក​អាមេរិក ករណី​មហារីកគ្រាប់​ឈាម […]


ព័ត៌មាន

ជំងឺធាត់ អាចបង្ក​មហារីក ៤​ប្រភេទ ធ្ងន់ជាងបារីទៅទៀត

ដោយសារ​ទម្លាប់​រស់នៅ របប​អាហារ និង​ខ្វះពេល​ហាត់ប្រាណ​ទៀតនោះ បច្ចុប្បន្ននេះ សម្បូរ​អ្នក​លើស​ទម្ងន់ និង​ជំងឺធាត់​ជាច្រើន ហើយ​រឿងធាត់ សម្បូរ​ជាតិខ្លាញ់​ក្នុង​រាងកាយនេះ មិនសូវ​ល្អ​សម្រាប់​សុខភាព​នោះទេ។ នៅអង់គ្លេស ពេលនេះ ជំងឺធាត់ ខ្លាំងជាង​ការជក់​បារីទៀត ក្នុង​ការបង្ក​ជំងឺ​មហារីក ៤ប្រភេទ។ វិទ្យាស្ថានស្រាវជ្រាវ​មហារីក​របស់​ចក្រភព​អង់គ្លេស ប្រកាស​ថា មហារីក​ពោះវៀន តំរងនោម ក្រពេញ​អូវ៉ែ និង​ថ្លើម បណ្ដាលមកពី​ការលើសទម្ងន់ ជាង​ការ​ជក់បារីទៅទៀត។ មនុស្ស​រាប់លាន​នាក់ ប្រឈម​នឹង​មហារីក ដោយសារ​ទម្ងន់​របស់​ពួកគេ។ របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​មហារីក បង្ហាញ​ថា៖ មហារីក​ពោះវៀន កើតឡើង​សរុប ៤២.០០០​ករណី/ឆ្នាំ បង្ក​ដោយ​លើសទម្ងន់ និង​ជំងឺ​ធាត់ ៤.៨០០​ករណី និង​ដោយ​ការជក់​បារី ២.៩០០​ករណី មហារីក​តំរងនោម កើតឡើង​សរុប ១២.៩០០​ករណី/ឆ្នាំ បង្ក​ដោយ​លើសទម្ងន់ និង​ជំងឺធាត់ ២.៩០០ និង​ដោយ​ការ​ជក់បារី ១.៦០០​ករណី មហារីក​ថ្លើម កើតឡើង​សរុប ៥.៩០០​ករណី/ឆ្នាំ បង្ក​ដោយ​លើសទម្ងន់ និង​ជំងឺ​ធាត់ ១.៣០០​ករណី និង​ដោយ​ការជក់បារី ១.២០០​ករណី មហារីក​ក្រពេញ​អូវ៉ែ កើតឡើង​សរុប ៧.៥០០​ករណី/ឆ្នាំ បង្ក​ដោយ​លើសទម្ងន់ និង​ជំងឺធាត់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ