ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

អ្នកជំងឺ COVID-19 សល់ ៣៥ នាក់ប៉ុណ្ណោះ ក្រោយជាសះស្បើយ ៩ នាក់ថ្ងៃនេះ

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ព្យាបាល​អ្នក​ជំងឺ COVID-19 ថែម ៩ នាក់​ទៀត​ហើយ ហើយ​ក៏​គ្មាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ទៀត​ដែរ។ អ្នក​ជា​សះស្បើយ​ទាំង ៩ នោះ​មាន​ទាំង​ជនជាតិ​ខ្មែរ និង​បរទេស​ក្នុង​នោះ​មាន​ស្រ្តី​ខ្មែរ កាណាដា អាមេរិក និង​បុរស ៦ នាក់ ហើយ​អ្នក​ទាំង​នោះ​ក្រោយ​ធ្វើ​តេស្ត​អវិជ្ជមាន ២ ដង​អ្នក​ទាំងអស់​នោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ។ សរុប​តួលេខ​អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស​មាន​ចំនួន ២៧៣ នាក់​ស្ត្រី ៥៤ និង​បុរស ២១៩ នាក់​ក្នុង​នោះ​អ្នក​ព្យាបាល​សះស្បើយ​មាន​ចំនួន ២៣៨ នាក់ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន ៣៥ នាក់។


ព័ត៌មាន

តើក្មេងឆ្លង COVID-19 អាចមានរោគសញ្ញាយ៉ាងម៉េចខ្លះ?

បច្ចុប្បន្ន​ជំងឺ COVID-19 ​នៅ​តែ​បន្ត​រាតត្បាត​ជុំវិញ​ពិភពលោក​ ដោយ​កើត​លើ​មនុស្ស​មិន​ថា​ក្មេង​ ឬ​ចាស់​ទេ​ ដែល​នេះ​ធ្វើ​ឲ្យ​ម៉ាក់ប៉ា​មាន​ការ​ព្រួយ​បារម្ភ​ថា​កូន​តូច​ៗអាច​នឹង​ឆ្លង​ជំងឺ​ COVID-19​។ ក្នុង​ករណី​ដែល​ក្មេង​តូច​ឆ្លង​ជំងឺ COVID-19 រោគសញ្ញា​គឺ​មិន​ខុស​ពី​រោគសញ្ញា​លើ​មនុស្ស​ពេញ​វ័យ​ទេ។ រោគសញ្ញា​ទាំង​នោះ​មាន​ដូចជា​ពិបាក​ដក​ដង្ហើម ក្អក គ្រុន​ក្ដៅ និង​ច្រមុះ​ហិត​លែង​ដឹង​ក្លិន​ជាដើម។ ប៉ុន្តែ​ក្រៅ​ពី​ការ​សម្គាល់​ដោយ​អាការៈ​ពិបាក​ដក​ដង្ហើម ក្មេង​អាច​នឹង​មាន​កន្ទួល​ក្រហម អស់​កម្លាំង និង​បញ្ហា​ផ្សេង​ទៀត​ដែល​ធ្វើឲ្យ​ក្មេង​មិន​អាច​គេង​លក់​បាន។ ម៉ាក់ប៉ា​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ​ប្រសិនជា​កូន​អាការៈ​ខាងលើ ហើយគេង​រហូត​ និង​មិន​ញ៉ាំ​អ្វី​ទាំងអស់ ឬ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ផ្សេងៗ។ អត្ថបទពាក់ព័ន្ធ៖  អ្នកជំងឺទឹកនោមផ្អែមឆ្លង​ COVID-19 ​១ក្នុងចំណោម១០នាក់​អាចស្លាប់ក្នុងពេលមួយសប្តាហ៍ ការសិក្សាមួយរកឃើញថា​អ្នកមាន​វីរុសCOVID-19 មិនអាច​ចម្លងទៅអ្នកផ្សេង​ក្រោយ​ឆ្លង​១១ថ្ងៃ កូរ៉េខាងត្បូង៖ ការរកឃើញករណី​លាប់​ជាថ្មីនៃ COVID-19 អាចមកពី​បញ្ហាឧបករណ៍​តេស្ត​ យ៉ាង​ណា​មិញ ម៉ាក់ប៉ា​អាច​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​សម្គាល់​មើល​រោគសញ្ញា​របស់​កូន​ប្រសិនជា​កូនបាន​​ឆ្លង​ជំងឺ COVID-19 ក្នុង​លក្ខខណ្ឌ​មិនមាន​រោគសញ្ញា។ ក្នុង​ស្ថានភាព​នេះ​ ម៉ាក់ប៉ា​អាច​នឹង​មិន​សូវ​ពិបាក​ចិត្ត​លើ​សុវត្ថិភាព​របស់​កូន ​ព្រោះ​រាងកាយ​របស់​កូន​អាច​ទប់ស្កាត់​នឹង​វីរុស​បាន​ល្អ។ គ្រូពេទ្យ​គ្រាន់​តែ​ផ្តល់​ការ​ណែនាំ​ដល់​ម៉ាក់ប៉ា​ក្នុង​ការ​ថែទាំ​កូន​អំឡុង​ពេល​ឈឺ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​គឺ​ម៉ាក់ប៉ា បងប្អូន និង​សហគមន៍ ​ព្រោះ​ពួកគេ​អាច​ឆ្លង​បាន។ វិធី​ដែល​ជួយ​ឲ្យ​ម៉ាក់ប៉ា​សម្គាល់​លើ​កូន​ដែល​​ឆ្លង​ជំងឺ​ COVID-19​ តែ​មិន​មាន​រោគសញ្ញា​បាន​ គឺ​តាម​រយៈ​ការ​តាមដាន​ពេល​កូន​​ជួប​ជាមួយ​អ្នក​ដទៃ​។ ការ​ធ្វើ​តេស្ដ​ទៅ​លើ​​ក្មេង​ដែល​ឆ្លង​ តែ​មិន​មាន​រោគសញ្ញា​គឺ​អាស្រ័យ​លើ​អ្នក​ដែល​កូន​នៅ​ជាមួយ ឬ​បាន​ជួប។ ដោយ​ឡែក ក្មេង​ដែល​ឆ្លង​ជំងឺ COVID-19 អាច​នឹង​មាន​ជំងឺ​រលាក​សរីរាង្គ​ច្រើន ​ទោះបីជា​ករណី​កម្រ​ក៏​ដោយ។ ជំងឺ​នេះ​អាច​កើត​​មាន​ប៉ុន្មាន​ថ្ងៃ ឬ​សប្ដាហ៍​ក្រោយ​ពី​ក្មេង​ឆ្លង​ជំងឺ COVID-19។ អាការៈ​ជំងឺ​កម្រ​នេះ​រួមមាន​គ្រុនក្ដៅ​មិន​បាត់​ ឈឺ​ពោះ រាករូស […]


ព័ត៌មាន

ស្ត្រីចិនម្នាក់តេស្ដវិជ្ជមាន COVID-19 ម្ដងទៀតក្រោយជាសះស្បើយជាង ៥ខែ

អាជ្ញាធរ​ចិន​កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា បាន​ឲ្យ​ដឹងថា​​ស្ត្រី​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​សះស្បើយ​ពី​ជំងឺ COVID-19 ច្រើន​ជាង​៥​ខែ​បាន​​​តេស្ដ​វិជ្ជមាន​វីរុស​នេះជាថ្មី​ម្ដង​ទៀត​​។ ស្ត្រី​រូប​នេះ​មាន​អាយុ​៦៨​ឆ្នាំ​បាន​តេស្ដ​វិជ្ជមាន​ជំងឺ COVID-19 ម្ដង​រួច​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​ និង​បាន​ជា​សះស្បើយ ប៉ុន្តែ​ស្ត្រី​រូប​នេះ​បាន​តេស្ដ​វិជ្ជមាន​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា​នៅ​ពេល​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​ផ្សេងមួយ​ទៀត​។ ស្ត្រី​រូប​នេះ​កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ និង​ទទួល​ការ​ព្យាបាល។ ចំណែក​ឯ អ្នក​ដែល​បាន​ប៉ះពាល់​ស្ត្រី​ខាង​លើ​នេះ​ក៏​បាន​ធ្វើ​តេស្ដ និង​ទទួល​បាន​លទ្ធផល​អវិជ្ជមាន ហើយ​ផ្ទះរបស់​​ស្ត្រី​នេះ និង​កន្លែង​ដែល​ស្ត្រី​រូប​នេះ​បាន​ទៅ​ក៏ត្រូវ​បាន​គេសម្អាត និង​​សម្លាប់​​មេរោគ​​ដែរ។ យ៉ាង​ណា​មិញ​ ករណី​តេស្ដ​វិជ្ជមាន​ជា​លើក​ទី​២​គឺ​មាន​ទូទៅ​នៅ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត ប៉ុន្តែ​គ្រាន់​តែ​ករណី​ស្ត្រី​វ័យ​៦៨​ឆ្នាំ​ខាងលើ​គឺ​មាន​រយៈពេល​យូរ​ជាង​គេ​ក្នុង​ការ​តេស្ដ​វិជ្ជមាន​ម្ដង​ទៀត។ លោក Lu Hongzhou អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​ក៏​បាន​​លើក​ឡើង​ថា​នេះ​ជា​ករណី​កម្រ​ ហើយ​អ្នក​ជំងឺ​គឺ​មិន​មាន​ការ​ចម្លង​ទេ។ ការ​សិក្សា​មួយ​បាន​សិក្សា​ទៅ​លើ​អ្នក​ជំងឺ ២៨០​នាក់​ដែល​មាន​ស្ថានភាព​ជំងឺ​ស្រាល និង​មធ្យម​បាន​ឲ្យ​ដឹង​ថា​ជាទូទៅ​អ្នក​ជំងឺ​ត្រូវការ​ពេល ​១៧​ថ្ងៃ​ចាប់​តាំង​ពី​ចេញ​រោគសញ្ញា​ដំបូង​រហូត​ដល់​អស់​វីរុស​នៅ​ក្នុង​រាងកាយ។ រយៈពេល​ដែល​យូរ​បំផុត​នៅ​ក្នុង​ការ​សិក្សា​នេះ​គឺ ៤៩​ថ្ងៃ។ រីឯ​ការ​សិក្សា​នៅ​កូរ៉េខាងត្បូង​បាន​ចេញ​ផ្សាយ​​កាល​ពី​ខែ​ឧសភា​បាន​លើក​ឡើង​ថា​ការ​តេស្ដ​វិជ្ជមាន​ម្ដង​ទៀត​គឺ​មិន​មាន​ការ​ចម្លង​ទេ។ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​អ្នក​តេស្ដ​វិជ្ជមាន​ម្ដង​ទៀត​គឺ​មក​ពី​តេស្ដ​ចាប់​បាន​បំណែក​វីរុស​ងាប់​ក្នុង​រាងកាយ។ មួយ​វិញ​ទៀត តាម​ការ​សិក្សា​ថ្មី​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ​អាមេរិក​ ScienceAdvances បាន​លើក​ឡើង​ថា​ការ​សម្ងំ​របស់​វីរុស​នៃ​អ្នក​ជំងឺ​ភាគ​ច្រើន​គឺ​មិន​លើស​ពី​១៤​ថ្ងៃ​ទេ​ដែល​នេះ​គឺ​ជា​រយៈពេល​កំណត់​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​តាម​បណ្ដា​ប្រទេស​ ជាច្រើន ប៉ុន្តែ​គេ​សន្មត​ថា ​១០%​នៃ​អ្នក​ឆ្លង​វីរុស​អាច​នឹង​ត្រូវ​ការ​រយៈពេល​ច្រើន​ជាង​ ២​សប្ដាហ៍​ក្នុង​ការ​ចេញ​រោគសញ្ញា។ នេះ​អាច​នឹង​ជា​បញ្ហា​សម្រាប់​ការ​ធ្វើ​ចត្តាឡីស័ក​ព្រោះ​ការ​ដឹង​ពី​រយៈពេល​ដែល​មេរោគ​សម្ងំ​ក្នុង​ខ្លួន​គឺ​អាច​ជួយ​ដល់​ការ​ទប់ស្កាត់​ការ​ឆ្លង​មុន​​នឹង​ចេញ​រោគ​សញ្ញា។


ព័ត៌មាន

លោកជំទាវ ឱ វណ្ណឌីន បកស្រាយករណីអ្នកលាប់ឡើងវិញ តែមិនប្រកាសឲ្យដឹង

នៅ​ថ្ងៃ​នេះ​ក្រសួង​សុខាភិបាលបាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ករណី​លាប់ COVID-19 ឡើង​វិញ​មែន ជា​បុរស​អាយុ ២៩ឆ្នាំ រស់​នៅ​ខេត្ត​ត្បូង​ឃ្មុំ ហើយ​ករណី​នេះ​មិនមែន​ថ្មី​សម្រាប់​កម្ពុជា​ឡើយ។ លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ករណី​លាប់​ឡើង​វិញ​ធ្លាប់​កើត​មាន​ឡើង​កន្លងមកហើយ ជា​អ្នក​នៅ​ច្រាំង​ចំរះ រាជធានី​ភ្នំពេញ។ ចំណែក​មូលហេតុ​ដែល​ក្រសួង​សុខាភិបាល​មិន​រាប់​បញ្ចូល​ក្នុង​បញ្ជី​អ្នក​ឆ្លង និង​ជា​សះស្បើយ​ថ្មី ព្រោះ​កន្លង​មក​អ្នក​សារព័ត៌មាន​បាន​យល់​ច្រឡំ និង​រាប់​ចំនួន​អ្នក​លាប់​ទៅ​ជា​អ្នក​ឆ្លង​ថ្មី​ទៀត។ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បញ្ជាក់​ទៀត​ថា របាយការណ៍នៅប្រទេសដទៃក៏គេ​មិន​ប្រាប់ ឬបញ្ចូលករណីលាប់​ឡើង​វិញ​នេះ​ដែរ ហើយ​ការ​លាប់​នេះ​ក៏​មិនមែន​មាន​ងតែ​កម្ពុជា​នោះ​ទេ ពោល​ទាំង​ប្រទេស​ចិន កូរ៉េ ឬ​ប្រទេស​ដទៃ​សុទ្ធតែ​មាន​ដូចគ្នា។ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​លាប់​ឡើង​វិញ អាច​មក​ពី​វីរុស​បាន​សម្ងំ​ក្នុង​ខ្លួន ក្នុង​កម្រិត​ណា​មួយ ​នៃកោសិកា​របស់​មនុស្ស ដែល​មិន​អាច​ធ្វើ​តេស្ត​រក​ឃើញ​បាន ឬ​អាច​ចម្លង​ឡើង​វិញ​ក្នុង​ពេល​ណា​មួយ​ក៏​បាន ហើយ​ឥឡូវ​នេះ បុរស​ខាង​លើ​ក៏​តេស្ត​អវិជ្ជមាន​ម្ដង​ទៀត​ហើយ និង​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​គ្រូពេទ្យ។


ព័ត៌មាន

អ្នកប៉ះពាល់ជាមួយបុរសលាប់ពី COVID-19 នៅត្បូងឃ្មុំ ទាំង ៤៧នាក់ លទ្ធផលតេស្ដអវិជ្ជមានទាំងអស់

រូបភាព៖ មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា​នេះ មាន​ករណី​បុរស​អាយុ ​២៩​ឆ្នាំ​ម្នាក់ លាប់​ពីជំងឺ​ COVID-19 ​វិញ បន្ទាប់​ពី​ទទួល​បាន​ការ​ព្យាបាល​នៅ​មណ្ឌលសុខភាព ចាក់​អង្រែ​ក្រោម នៅ​រាជ​ធានី​ភ្នំពេញ។ ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូង​ឃ្មុំ តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​នេះ ក្រោយត្រលប់ទៅផ្ទះបុរសរូបនេះបានប៉ះពាល់ជាមួយ មនុស្ស​សរុប​ចំនួន​ ៤៧​នាក់ ក្នុង​នោះមានអ្នក​ប៉ះពាល់​ផ្ទាល់​ ៩​នាក់ និង​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​មាន​ចំនួន ៣៨​នាក់។ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ​ បាន​ឲ្យ​ដឹង​​ទៀត​ថា មក​ដល់​ពេល​នេះ ​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​បុរស​ខាង​លើ​ទាំង​ប៉ុន្មាន​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក និង​ត្រូវ​បាន​ប្រមូល​យក​សំណាក​យក​ទៅ​ពិនិត្យ​អស់​ហើយ ប៉ុន្តែ​មិន​មាន​ចេញ​លទ្ធផល​វិជ្ជមាន ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ។ សូម​បញ្ជាក់​ផង​ដែរ បុរស អាយុ​២៩​ឆ្នាំ​ ដែល​លាប់​ជំងឺ​ COVID-19 ឡើង​វិញ​នេះ ជាអ្នកត្រលប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី កាលពីថ្ងៃទី១០ ខែកក្កដា។ បាន​ក្រោយ​ពី​ទទួល​លទ្ធផល​អវិជ្ជមាន ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ កាល​ពី​ថ្ងៃ​ទី ២៧-២៨ ខែ​កក្កដា ឆ្នាំ​២០២០​នេះ ហើយ​ត្រូវ​បាន​រក​ឃើញ​ថា​លាប់​ឡើង​វិញ ប្រហែល​ជា​២​សប្ដាហ៍​ក្រោយ​ចេញ​ពី​ពេទ្យ។ ​


ព័ត៌មាន

មាន​ករណីលាប់ពីជំងឺ COVID-19 ឡើងវិញ ម្នាក់ទៀតហើយ នៅខេត្តត្បូងឃ្មុំ

រូបភាព៖ ​មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ មាន​ករណី​លាប់​ឡើង​វិញ​ពី​ជំងឺ COVID-19 ម្នាក់ទៀតហើយ ជា​បុរស​អាយុ ២៩ឆ្នាំ រស់​នៅ​ខេត្ត​ត្បូង​ឃ្មុំ។ បើ​តាម​ការ​ឲ្យ​ដឹងពី​ប្រធាន​មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បុរស​ខាង​លើ​ជា​អ្នក​ត្រលប់​ពី​អារ៉ាប់ប៊ីសាអូឌី មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី ១០ កក្កដា ២០២០។ បន្ទាប់​ពី​មក​ដល់​កម្ពុជា បុរស​រូប​នេះ​តេស្ត​ឃើញ​អវិជ្ជមាន COVID-19 និង​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ។ ចំពោះ​ការ​តេស្ត​លើកទី២ ឃើញ​វិជ្ជមាន COVID-19 ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម។ ក្រោយ​ព្យាបាល បុរស​រូប​នោះ​តេស្ត​​ឃើញ​អវិជ្ជមាន COVID-19 ចំនួន​២ដង ទើប​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ តែ​បុរស​ខាង​លើ​បាន​តេស្ត​ឃើញ​វិជ្ជមាន COVID-19 ម្តង​ទៀត បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​មន្ទីរពេទ្យ​ត្រលប់​ទៅ​ផ្ទះនៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី៨ សីហា ឆ្នាំ ២០២០។ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូង​ឃ្មុំ​បាន​បញ្ជាក់​ថា ក្រោយត្រលប់ទៅផ្ទះបុរសរូបនេះបានប៉ះពាល់ជាមួយ មនុស្ស​សរុប​ចំនួន​ ៤៧​នាក់ ក្នុង​នោះមានអ្នក​ប៉ះពាល់​ផ្ទាល់​ ៩​នាក់ និង​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​មាន​ចំនួន ៣៨​នាក់។ ឆ្លើយ​នឹង​សំណួរ​​អ្នក​កាសែត​នៅ​ក្នុង Telegram group លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា ពិតជាមានករណីលាប់ឡើងវិញ ដូចការលើកឡើងរបស់ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំពិតមែន។ លោក​ជំទាវ​ថា […]


ព័ត៌មាន

ពេទ្យខេត្តបដិសេធរបាយការណ៍ចៅសង្កាត់សិត្បូ លើសកម្មភាពស្ត្រីកងទ័ពមួកខៀវ

រូបភាព៖ មន្ទីរសុខាភិបាលខេត្តកណ្តាល រសៀល​នេះ មន្ទីរ​សុខាភិបាល​ខេត្ត​កណ្តាល​បានចេញ​សេចក្តី​ជូន​ដំណឹង​មួយ​បញ្ជាក់​ថា ករណី​ចៅ​សង្កាត់​សិត្បូ​រាយការណ៍​ទៅ​អភិបាល​ក្រុងតាខ្មៅ អំពី​ស្ត្រី​កង​ទ័ព​មួកខៀវ អាយុ ២៧ឆ្នាំ ដែល​ទើប​រក​ឃើញ​វិជ្ជមាន COVID-19 បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​នោះ មិន​ត្រឹមត្រូវទេ។ ក្នុង​លិខិត​របស់​មន្ទីរ​សុខាភិបាល​នោះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា របាយការណ៍​របស់​ចៅ​សង្កាត់ គ្មាន​ប្រភព​ច្បាស់​លាស់ ខុស​ពី​ការ​ចុះ​ធ្វើ​អង្កេត​តាម​ដាន ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​សុខាភិបាល និង​ការ​សហការ​ផ្តល់​ព័ត៌មាន​ពី​អ្នក​ជំងឺ​ និង​ក្រុ​មគ្រួសារ។ ខាង​ក្រោម​នេះ​ជា​សេចក្តី​ជូន​ដំណឹង​លម្អិត​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្តាល។


ព័ត៌មាន

អាជ្ញាធរអះអាងថា ស្ត្រីកងទ័ពមួកខៀវខ្មែរម្នាក់ វិជ្ជមាន COVID-19 បានប៉ះពាល់ជាមួយមនុស្សច្រើននាក់

ស្ត្រី​កងទ័ព​មួយ​ខៀវ​ខ្មែរ​ម្នាក់​ដែល​បាន​រក​ឃើញ​វិជ្ជមានជំងឺ COVID-19 កាល​ពី​ម្សិល​មិញ​នេះ ត្រូវ​អាជ្ញាធរ​អះអាង​ថា បាន​ប៉ះពាល់​ជាមួយ​មនុស្ស​ជា​ច្រើន​នាក់ មុន​ពេល​ស្ត្រី​នោះ​តេស្ត​ឃើញ​វិជ្ជមាន COVID-19។ ក្នុង​លិខិត​របស់​ចៅ​សង្កាត់សិត្យូ ក្រុងតាខ្មៅ ផ្ញើ​ជូន​មក​អភិបាល នៃ​គណៈអភិបាល​ក្រុង​តាខ្មៅ បាន​បញ្ជាក់​ថា ស្ត្រី​ជន​ជាតិ​ខ្មែរ​ជា​កង​ទ័ព​មួកខៀវ​ដែល​មាន​វិជ្ជមាន COVID-19 នោះ​បាន​ដល់​ផ្ទះ​នៅ​ភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ នៅថ្ងៃទី៣០ ខែកក្កដា ហើយ​ពេល​មក​ដល់​ផ្ទះ ឈ្មោះ​ខាង​លើ​បាន​ធ្វើ​បាយ​សម្ល​ជូន​ចាស់ៗ និង​ចែក​ប្រាក់​ដល់​ក្មេងៗ ព្រម​ទាំង​បាន​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ជម្ពូព្រឹក ថែមទៀត។ បន្ទាប់​ពី​នោះ​សាមី​ខ្លួន​មាន​អាការៈ​ក្តៅ​ខ្លួន​ ក៏​បាន​ឲ្យ​ពេទ្យ​នៅ​ជិត​ផ្ទះ​ចាក់​ថ្នាំ និង​ផ្សំ​ថ្នាំឲ្យ ដោយ​ជំងឺ​មិន​ធូរស្រាល សាមី​ខ្លួន​ក៏​បាន​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ COVID-19 នៅ​មន្ទីរពេទ្យ​ជ័យជន្នះ តែ​លទ្ធផល​អវិជ្ជមាន។ លុះ​២ថ្ងៃ​ក្រោយ​មក​ទៀត ដោយ​មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង និង​មាន​ហៀរ​សម្បោរ ទើប​ទៅ​ធ្វើ​តេស្ត​ម្តង​ទៀត ឃើញ​វិជ្ជមាន COVID-19។ ជុំវិញបញ្ហាខាងលើនោះ មិនទាន់មានការឆ្លើយតប ឬបំភ្លឺពីលោកជំទាវ​ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅឡើយទេ តែលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន៩នាក់ ត្រូវបានដាក់ក្នុងការតាមដានស្វែងរក COVID-19 ក្រោយពួកគេបានប៉ះពាល់ជាមួយនឹងស្ត្រីកងទ័ពមួកខៀវដែលវិជ្ជមាន COVID-19 នៅសង្កាត់សិត្បូ ខេត្តកណ្តាល។ លោកថា អ្នកប៉ពាល់ទាំងអស់នោះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ