ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នក​ដែល​និយម​ម៉ាស្សា ក ដើម្បី​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ ឬ​ឈឺ​ខ្នង អាច​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ដល់​ពិការ​អវៈយៈ នេះ​បើ​យោង​តាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យ​វេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។ ការ​ព្រមាន​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មរណភាព​របស់​តារា​ចម្រៀង​ថៃ​ម្នាក់​ ឈ្មោះ Chayada Praohom ដែល​​រងគ្រោះ​ថ្នាក់ពិការ​អវៈយវៈ និង​ត្រូវ​គេង​លើ​គ្រែ​រហូត​ ក្រោយ​ពី​ទទួល​ការ​ម៉ាស្សា ក​ ចំនួន​ពីរ​បី​ដង​រួច​មក។ [embed-health-tool-heart-rate] Chayada បាន​ត្អួញត្អែរ​ពី​​ការ​ឈឺ​ស្មា និង​ក ទើប​​ទៅ​ទទួល​ការ​ម៉ាស្សា​នេះ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ម៉ាស្សា​រួច​ ក៏​មាន​អារម្មណ៍​ស្ពឹក​នៅ​ត្រង់​ជើង​ រួច​ក៏​ទៅ​ទទួល​ការ​ម៉ាស្សា​ម្តង​ទៀត។ រំលង​បាន​​ពីរ​សប្តាហ៍ ការឈឺចាប់​ក៏​កាន់​តែ​ខ្លាំង​​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​គេង ហើយ​ក៏​ទៅ​ម៉ាស្សា​សាជា​ថ្មី ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ ធ្វើ​ឲ្យ​គាត់​រឹត​តែ​ពិបាក​ទ្រាំ​មាន​អារម្មណ៍​ស្ពឹក​ ដែល​រាលដាល​ដល់​ពោះ ដើម​ទ្រូង​ និង​ជើង។ ជាមួយ​គ្នា​នេះ​ដែរ Chayada ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​មិន​អាច​លើក​ដៃ ឬ​ជើង​បាន​ និង​លែង​អាច​កម្រើក​បាន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

អាជ្ញាធរអះអាងថា ស្ត្រីកងទ័ពមួកខៀវខ្មែរម្នាក់ វិជ្ជមាន COVID-19 បានប៉ះពាល់ជាមួយមនុស្សច្រើននាក់

ស្ត្រី​កងទ័ព​មួយ​ខៀវ​ខ្មែរ​ម្នាក់​ដែល​បាន​រក​ឃើញ​វិជ្ជមានជំងឺ COVID-19 កាល​ពី​ម្សិល​មិញ​នេះ ត្រូវ​អាជ្ញាធរ​អះអាង​ថា បាន​ប៉ះពាល់​ជាមួយ​មនុស្ស​ជា​ច្រើន​នាក់ មុន​ពេល​ស្ត្រី​នោះ​តេស្ត​ឃើញ​វិជ្ជមាន COVID-19។ ក្នុង​លិខិត​របស់​ចៅ​សង្កាត់សិត្យូ ក្រុងតាខ្មៅ ផ្ញើ​ជូន​មក​អភិបាល នៃ​គណៈអភិបាល​ក្រុង​តាខ្មៅ បាន​បញ្ជាក់​ថា ស្ត្រី​ជន​ជាតិ​ខ្មែរ​ជា​កង​ទ័ព​មួកខៀវ​ដែល​មាន​វិជ្ជមាន COVID-19 នោះ​បាន​ដល់​ផ្ទះ​នៅ​ភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ នៅថ្ងៃទី៣០ ខែកក្កដា ហើយ​ពេល​មក​ដល់​ផ្ទះ ឈ្មោះ​ខាង​លើ​បាន​ធ្វើ​បាយ​សម្ល​ជូន​ចាស់ៗ និង​ចែក​ប្រាក់​ដល់​ក្មេងៗ ព្រម​ទាំង​បាន​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ជម្ពូព្រឹក ថែមទៀត។ បន្ទាប់​ពី​នោះ​សាមី​ខ្លួន​មាន​អាការៈ​ក្តៅ​ខ្លួន​ ក៏​បាន​ឲ្យ​ពេទ្យ​នៅ​ជិត​ផ្ទះ​ចាក់​ថ្នាំ និង​ផ្សំ​ថ្នាំឲ្យ ដោយ​ជំងឺ​មិន​ធូរស្រាល សាមី​ខ្លួន​ក៏​បាន​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ COVID-19 នៅ​មន្ទីរពេទ្យ​ជ័យជន្នះ តែ​លទ្ធផល​អវិជ្ជមាន។ លុះ​២ថ្ងៃ​ក្រោយ​មក​ទៀត ដោយ​មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង និង​មាន​ហៀរ​សម្បោរ ទើប​ទៅ​ធ្វើ​តេស្ត​ម្តង​ទៀត ឃើញ​វិជ្ជមាន COVID-19។ ជុំវិញបញ្ហាខាងលើនោះ មិនទាន់មានការឆ្លើយតប ឬបំភ្លឺពីលោកជំទាវ​ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅឡើយទេ តែលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន៩នាក់ ត្រូវបានដាក់ក្នុងការតាមដានស្វែងរក COVID-19 ក្រោយពួកគេបានប៉ះពាល់ជាមួយនឹងស្ត្រីកងទ័ពមួកខៀវដែលវិជ្ជមាន COVID-19 នៅសង្កាត់សិត្បូ ខេត្តកណ្តាល។ លោកថា អ្នកប៉ពាល់ទាំងអស់នោះ […]


ព័ត៌មាន

ថ្ងៃ​នេះកម្ពុជានៅបន្តរកឃើញស្រ្តីខ្មែរ និងកាណាដាផ្ទុក COVID-19

ករណី COVID-19 នៅ​កម្ពុជា​ព្រឹក​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​ជា​បន្ត​បន្ទាប់​ទៀត​ហើយ តែ​ក៏​មាន​អ្នក​ជា​សះស្បើយ​ថ្មី​ថែម​ដូច​គ្នា​ដែរ។ សម្រាប់​អ្នក​ឆ្លង​ថ្មី​ថ្ងៃ​នេះ​គឺជា​ស្រ្តី​ខ្មែរ​អាយុ ២៧ ឆ្នាំ ដែល​ជា​ទាហាន​មួក​ខៀវ ក្រោយ​តេស្ត​វិជ្ជមាន បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ជ័យជំនះ ក្រុង​តាខ្មៅ។ ចំពោះ​ស្រ្តី​ជនជាតិ​កាណាដាអាយុ ៤១ ឆ្នាំមកពីប្រទេសអូប៊េគីស្ថាន និងឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្យូង ហើយមកដល់​កម្ពុជា​កាលពី​ថ្ងៃ ០៧ ខែសីហា ឆ្នាំ ២០២០។ ក្រោយ​តេស្ត​វិជ្ជមាន​ស្រ្តី​ជនជាតិ​កាណាដារូប​នោះ​ បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ រីឯ​អ្នក​ជា​សះស្បើយ​វិញជា​បុរសជនជាតិ​ខ្មែរ ធ្វើ​ដំណើរ​មកពី​ប្រទេស​បាគីស្ថាន រួច​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​អ្នក​ទាំង ២ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មណ្ឌលសុខភាព​ចាក់អង្រែ រាជធានីភ្នំពេញ បន្ទាប់ពី​តេស្ត​អវិជ្ជមាន COVID-19 ២ ដង។ សរុប​តួលេខ​អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស​មាន​ចំនួន ២៤៨ នាក់​ស្ត្រី ៤៩ និង​បុរស ១៩៩ នាក់​ក្នុង​នោះ​អ្នក​ព្យាបាល​សះស្បើយ​មាន​ចំនួន ២១៧ នាក់ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន ៣១ នាក់។


ព័ត៌មាន

ប្រយ័ត្នប្រយែង! ជំងឺគ្រុនឈីកបន្តកើនឡើងដល់ជាង ២ ពាន់ករណីសង្ស័យ

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ពីស្ថានភាព​ជំងឺ​គ្រុន​ឈីក​ដែល​ចាប់ផ្ដើម​ផ្ទុះ​នៅ​ខេត្ត​បន្ទាយមានជ័យ​នា​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ ២០២០ នេះ បន្ត​កើន​ឡើង​ទៀត​ហើយ។ យោង​តាម​ការ​សង្កេត​តាម​ប្រព័ន្ធ​អង្កេត​តាមដាន​ជំងឺ​គ្រុនឈីក​ថ្នាក់​ជាតិ​បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ ០៦ ខែ សីហា ឆ្នាំ ២០២០ នេះ​បាន​រក​ឃើញ​ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈីក​សរុប​ចំនួន ២០៤៧ នាក់ របាយការណ៍​នេះ​បាន​តាម​រយៈ​ប្រព័ន្ធ​ឃ្លាំ​មើល​ជំងឺ​គ្រុន​ឈាម​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​ចំនួន ១៥ ខេត្ត​រួម​មាន ស្ទឹងត្រែង កំពង់ធំ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ឧត្តរមានជ័យ កំពត ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ព្រះវិហារ កណ្ដាល បន្ទាយមានជ័យ កំពង់ចាម និង​ខេត្ត​សៀមរាប។ ក្នុង​ចំនួន​សរុប​ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈីក​ខាង​លើ​មាន ៥៨% (ស្មើ ១១៨៤នាក់) កើត​មាន​លើ​មនុស្ស​ពេញ​វ័យ ចំនួន ៣០,៣% ជា​កុមារ​លើស​ពី​អាយុ ៥ ឆ្នាំ និង​ចំនួន ១១,៧% ជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ។ ក្នុង​ចំណោម​នោះ​ស្ត្រី​មាន​ចំនួន៥៨,២% (ស្មើនឹង ៦៨៩នាក់) និង​បុរស ៤១,៧% (ស្មើ ៤៩៤នាក់) ហើយ​ចំនួន​អ្នក​ឈឺ​ជាង ៨០%នៃ​ករណី​សង្ស័យ​សរុប […]



ព័ត៌មាន

៦៦% មូសខ្លាកើតចេញពីជម្រកទាំងនេះ មិនមែនកើតក្នុងពាង ឬអាងទឹកទេ

មូស​ខ្លា​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ច្រើន​មុខ ពិសេស​គឺ​ជំងឺ​គ្រុន​ឈាម និង​គ្រុន​ឈីក។ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) ​មូស​ខ្លា​ចេញ​ខាំ​ញឹកញាប់​បំផុត​នៅ​ពេល​ថ្ងៃ ហើយ​វា​ចូលចិត្ត​រស់នៅ​ជិត​មនុស្ស វា​ហើរ​បាន​ចម្ងាយ​មិន​លើស​ពី ១៥០ម៉ែត្រ ពី​ទី​កន្លែង​កកើត។ តើ​មូស​ខ្លា​ចូល​ចិត្ត​ធ្វើ​ជម្រក​នៅ​កន្លែង​ណាខ្លះ? ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ការ​បំបាត់​ជម្រក​មូសខ្លា​មាន​ប្រសិទ្ធភាព​ខ្ពស់? ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាលថា ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល រួម​ជាមួយ​អង្គការ​ដៃគូ បាន​ធ្វើការ​សិក្សា​ទៅ​លើ​ស្ថានភាព​នៃ​ការ​កកើត​មូសខ្លា តើ​មូស​ខ្លា​ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈីក គ្រុន​ឈីក​នេះ​មាន​លទ្ធភាព​កើត​នៅ​ទីណា​ច្រើន​ជាង​គេ? ការ​សិក្សា​នោះ​បាន​ប្រមូល​នូវ​វត្ថុ​ដក់​ទឹក​ដែល​ជា​ជម្រក​មូសខ្លា មក​សិក្សា ដែល​លទ្ធផល​នៃ​ការ​វិភាគ និង​សិក្សា​នោះ​បាន​បញ្ជាក់​ថា ចំនួន ៦៦% នៃ​ការ​កកើត​មូសខ្លាកើត​ចេញ​ពី​ជម្រក​សត្វ​មូស​នៅ​ក្នុង​វត្ថុ​ដក់​ទឹក ដូចជា សំបក​កំប៉ុង ត្រឡោកដូង ចាន​ស្នោរ ពិសេស​សំបក​កង់​ឡាន ចាន និង​ប្រដាប់​ប្រដា​ផ្សេង​ដែល​ប្រជាពលរដ្ឋ​ប្រើ​សម្រាប់​ដាក់​ទឹក និង​ចំណី​ឲ្យ​សត្វ។ ឯ​លទ្ធភាព​នៃ​ការ​កកើត​មូសខ្លា​ពី​ក្នុង​ពាង​ទឹក និង​អាង​ទឹក មាន​តែ ៣០% ប៉ុណ្ណោះ។ លោក​ជំទាវ​បាន​បន្ត​ថា តួ​លេខ​ខាង​លើ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ការ​អន្តរាគមន៍​បំបាត់​ជម្រក​មូសខ្លា ទាមទារ​ចាំបាច់​នូវ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ។ ផ្ទុយ​ទៅ​វិញ​ការ​ដាក់​ថ្នាំ​អាបែត នៅ​ក្នុង​ពាង​ទឹក និង​អាង​ទឹកគ្រប់ផ្ទះ អាច​ការពារ​បាន​តែ ៣៣% ប៉ុណ្ណោះ ឯ ៦៦% ត្រូវ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ខ្លួន​នៅ​តាម​មូលដ្ឋាន និង​ផ្ទះ​រៀងៗ​ខ្លួន […]


ព័ត៌មាន

ជំងឺគ្រុនឈីករាលដាលដល់ ១៥ខេត្តហើយ ក្នុងនោះ ៤ខេត្ត មានករណីសង្ស័យកើនឡើងច្រើន

​ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈីក​សរុប​ទូទាំង​ប្រទេស​មាន​ការ​កើន​ឡើង​ពី ១.០២០ ​ដល់ ១.៧០០ ករណី​សង្ស័យ និង​មាន​ការ​រីកដាល​ដាល​ដល់​ខេត្ត​ចំនួន​១៥ គិតត្រឹមថ្ងៃទី ៥ សីហា ២០២០។ នេះបើតួលេខពី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រាប់ក្រុមអ្នកកាសែតថា ខេត្តទាំង ១៥ នោះមាន ស្ទឹងត្រែង កំពង់ធំ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ឧត្តរមានជ័យ កំពត ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ព្រះវិហារ កណ្តាល បន្ទាយមានជ័យ កំពង់ចាម និងខេត្តសៀមរាប។ "រាយការណ៍លើកមុន យើងមានតែ ១២ខេត្តទេ តែលើកនេះថែម ៣ខេត្តទៀត គឺខេត្តកំពង់ធំ បាត់ដំបង និងកណ្តាល"។ ក្នុង​ចំណោម​ខេត្តទាំង១៥ខាងលើ ខេត្ត​ខ្លះ​មាន​ករណី​សង្ស័យ​ជំងឺ​គ្រុនឈីក​ច្រើន ឯ​ខេត្តខ្លះ​ទៀត​ក៏​តិច  មានត្រឹមតែ១-២ ទៅ​ ៥ករណី​ប៉ុណ្ណោះ។ ក្នុង​ចំនួន ១.៧០០ ករណី​សង្ស័យនេះ កម្មវិធីជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម កំពុង​តែ​វិភាគ​ដោយ​យក​ចិត្ត​ទុកដាក់ […]


ព័ត៌មាន

អាចមកពីមូលហេតុទាំងនេះ ទើបមានករណីរត់ចេញពីមណ្ឌលចត្តាឡីស័ក

រូបភាព៖ ដើមរាំង ​រសៀល​ថ្ងៃទី ៣ សីហានេះ មាន​ករណី​បុរស​២នាក់​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក នៅ​ខេត្ត​ព្រែវែង ហើយ​អាជ្ញាធរ​បាន​រក​ឃើញ​វិញ​នៅ​យប់​ថ្ងៃ​ដដែល។ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​បុរស​ទាំ​ង២​ខាង​លើ រត់​ចេញ​ពី​មណ្ឌល​ធ្វើ​ចត្តាឡីស័កនៅ មណ្ឌល​ចត្តា​ឡីស័ក កម្រិត២ នៅ​វិទ្យាល័យ ហ៊ុន សែន កំពង់លាវ ទៅ​ផ្ទះ​នោះ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា សមត្ថកិច្ច​នៅ​មិនទាន់​បាន​សាក​សួរ​លម្អិត​នៅ​ឡើយ ដោយ​ហេតុ​ថា ពេល​រក​ឃើញ​បុរស​ទាំង​២​នាក់​នោះ​យប់​ពេក ហើយ​សមត្ថកិច្ច​នឹង​សួរ​នាំ​នៅ​ថ្ងៃ​នេះ។ នេះ​ជា​លើកទី២​ហើយ ដែល​មាន​ករណី​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក បន្ទាប់​ពី​មាន​ស្ត្រី​ម្នាក់​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​ភ្នំពេញ ទៅ​ដល់​ខេត្ត​កំពង់ចាម តើ​អ្វី​ទៅ​ជា​មូលហេតុ​នាំ​ឲ្យ​អ្នក​ទាំង​នោះ រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក? ឆ្លើយនឹងសំណួរបស់ពិធីករ BTV ខាងលើ លោក​ជំទាវ​ថា តាម​ពិត​ទៅ​យើង​កំពុង​តែ​សាកសួរ​ពី​មូលហេតុ​ច្បាស់​លាស់ នៃ​ករណី​រត់​គេច​នីមួយៗ ដូចជា​ស្ត្រីខ្មែរ-អាមេរិក​កាំង​ឈ្មោះ Vira Rose រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក ដោយសារតែទី១ លទ្ធផល​តេស្ត​អវិជ្ជមាន ទី២ ចង់​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ ទី៣ ចិត្ត​មិន​ចង់​នៅ​មណ្ឌល​ចត្តាឡីស័ក។ តែ​ទោះ​យ៉ាង​ណា លោក​ជំទា​វថា ករណី​ទាំង​អស់​នេះ ជា​ការ​មិន​គោរព​ទៅ​តាម​វិធានការ​សុខភិបាល ហើយ​ក៏​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​យល់​ដឹង​របស់​សាមី​ខ្លួន​ ដែល​មិន​យល់​ច្បាស់​ពី​តម្រូវការ​នៃ​ការ​ធ្វើ​ចត្តាឡីស័ក។ ចំពោះ​កត្តា​មួយ​ទៀត គឺផ្លូវ​ចិត្ត ដែល​អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​លើក​ឡើង​ដែរថា បញ្ហា COVID-19 […]


ព័ត៌មាន

មន្ត្រីការទូតជាន់ខ្ពស់​ម្នាក់ទៀត​មានផ្ទុកវីរុសកូវីដ១៩ និងមាន​ជាសះស្បើយ​ ៣ នាក់នៅ​ព្រឹក​នេះ

ក្រ​សួង​សុខាភិបាល​ឲ្យ​ដឹង​នៅព្រឹក​នេះ​ថា​មន្ត្រីការទូតជាន់ខ្ពស់​មួយ​រូប​របស់​ស្ថាន​ទូតអាមេរិក​ប្រ​ចាំ​កម្ពុជា​​ត្រូវ​បាន​រកឃើញ​ថា​មាន​ផ្ទុក​វីរុស​កូវីដ១៩ បន្ទាប់ពី​ធ្វើ​តេស្តជា​លើកទី​៣។ ក្នុង​សេចក្ដីជូនដំណឹង​របស់ខ្លួន ក្រសួង​បញ្ជាក់ថា​ខាង​ស្ថានទូត​បានជូនដំណឹង​នេះ​មក​កាន់​ក្រសួង​ដោយថា​មន្ត្រីរូបនេះ​បាន​តេស្ត​វិជ្ជមាន​កាលពី​ថ្ងៃទី​៣ ខែសីហា។ បើ​តាម​ក្រសួង​សុខាភិបាល មន្ត្រីរូប​ខាងលើ​បានធ្វើដំណើរ​ពីសហរដ្ឋអាមេរិក ឆ្លងកាត់កូរ៉េខាង​ត្បូង មុន​នឹង​មក​ដល់កម្ពុជា។ មន្ត្រី​រូបនេះត្រូវបាន​យក​សំណាក​ទៅ​ធ្វើ​តេស្ត​លើ​ទី​៣ នៅថ្ងៃទី​១៥ នៃការ​ធ្វើចត្តាឡីស័ក្ក និង​បាន​រកឃើញថា​វិជ្ជមាន​វីរុសកូវីដ១៩។ ជាមួយ​គ្នានេះដែរ នៅថ្ងៃទី​៤ ខែសីហា នេះក្រសួង​សុខាភិបាល​បាន​ឲ្យដឹង​ដែរថា​មានអ្នកជំងឺ​កូវីត​បីនាក់បន្ថែម​ទៀត​បានជាសះស្បើយ។ គិត​មកដល់ពេលនេះ​ចំនួន​ករណី​ឆ្លង​២៤១ករណី ជាសះស្បើយ​២០០នាក់ និង​មិនមាន​ករណី​ស្លាប់នោះទេ។


ព័ត៌មាន

ត្រឹម ១ ខែមានអ្នកកើតជំងឺគ្រុនឈីកជាង ១ ពាន់ករណី ក្នុងនោះ ១២ ខេត្តបានឆ្លង

តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​ជំងឺ​គ្រុន​ឈីកគន់ហ្គន់យ៉ា​បាន​កើត​ឡើង​តាំង​ពី​ដើម​ខែ​កក្កដា ឆ្នាំ ២០២០ ដែល​គិត​ត្រឹម​ថ្ងៃ ៣១ ខែ​កក្កដា ឆ្នាំ ២០២០ នេះ​មាន​ចំនួន​សរុប ១០២០ ករណី។ ក្នុង​នោះ​មាន​ស្រ្តី​ចំនួន ៥៦២ នាក់​ស្មើ​នឹង ៥៥% ហើយ​ចំនួន​ករណី​ជាង ៨០ % គឺ​កើត​មាន​ក្នុង​ខេត្ត​មួយ​ចំនួន ៤ ដូចជា​ខេត្ត​សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និង​កំពង់ចាម។ ចំណែក​ខេត្ត​ដែល​មាន​ករណី​គ្រុនឈីក​ផ្សេង​ទៀត​មាន​ដូចជា ឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត កំពង់សោម ពោធិសាត់ ស្ទឹងត្រែង និង​ប៉ៃលិន ដែល​មក​ដល់​ពេល​នេះ​មាន ១២ ខេត្ត​ហើយ​មាន​កើត​ជំងឺ​គ្រុនឈីក​នេះ។ ក្នុងនោះក្រសួងក៏បានចេញវិធានការការពារការឆ្លងជំងឺគ្រុនឈីកនេះ ដោយតម្រូវឲ្យកម្ចាត់ជម្រកមូសខ្លា តាមវត្ថុដក់ទឹកបាន អាណាព្យាបាល និងអាជ្ញាធរគ្រប់រូបចូលរួម បើមានអាការៈក្ដៅខ្លួន ឡើងស្នាមអុជក្រហមត្រូវប្រញាប់ទៅមន្ទីរពេទ្យ ហើយសេវាសុខាភិបាលត្រូវផ្ដល់សេវា កន្លែងសម្រាកព្យាបាលត្រឹមត្រូវ។


ព័ត៌មាន

ការសិក្សា៖ ក្មេងនៅប្រទេសក្រីក្រ​កំពុងប្រឈមនឹងគ្រោះថ្នាក់ដោយសារជាតិសំណ

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ក្មេង​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ជុំវិញ​ពិភពលោក​មាន​​ជាតិ​សំណ​ក្នុង​ឈាម​ក្នុង​កម្រិត​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​បាន។ ការសែត The Guardian បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃទី៣០ ខែ​កក្កដា នេះដោយ​បាន​ដកស្រង់​ការសិក្សា​មកចុះផ្សាយ​ថា​ ក្មេង​ដែល​មាន​អាយុ​​ក្រោម​​១៩​ឆ្នាំប្រហែល ៨០០​លាន​នាក់​ ភាគ​ច្រើននៅ​ក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ មាន​ជាតិ​សំណ​ក្នុង​ឈាម​យ៉ាង​តិច ឬ​អាច​លើស​៥មីក្រូក្រាម​ក្នុង​​មួយ​​ដេស៊ី​លីត្រ (៥μg/dl )​។ ​បើ​យោង​តាម​អង្គការ​សុខភាព​​ពិភព​​លោក​ មិន​មានការ​កំណត់​​កម្រិត​សុវត្ថិភាព​នៃ​ជាតិ​សំណ​ក្នុង​ឈាម​ទេ​ ព្រោះ​ថា​ការ​មាន​ជាតិ​សំណ​ក្នុង​ឈាមទោះ​​ក្នុង​កម្រិត​តិចតួច​ក៏​ដោយ​ក៏​នៅ​តែ​ជា​សារធាតុ​ពុល​ដ៏​គ្រោះថ្នាក់ដែរ។ ប៉ុន្តែ​បើ​កម្រិត​ជាតិ​សំណ​ក្នុង​ឈាម​លើស​៥μg/dl ត្រូវ​បាន​ចាត់​​ទុក​ថា​ជា​មូលហេតុ​បង្ក​ជំងឺ​ផ្សេងៗហើយ​។ ជាតិ​សំណ​គឺជា​សារធាតុ​ពុល​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ​ដ៏​ខ្លាំង​មួយ​ ហើយ​មនុស្ស​អាច​ស្លាប់​បាន​បើ​សិន​ទទួល​បាន​ជាតិ​សំណ​ច្រើន ខណៈ​ក្នុង​កម្រិត​តិចតួចក៏​អាច​បង្ក​រោគសញ្ញា​ដូចជា​ការ​ឈឺចាប់ ក្អួត ពន្យារ​ការ​លូតលាស់ បញ្ហា​ផ្លូវ​ចិត្ត និង​បញ្ហា​ផ្លូវ​អារម្មណ៍។ ជាតិ​សំណ​ក្នុង​កម្រិត​ទាប​ក៏​អាច​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​សម្រាល​មុន​ខែ​ដែរ។ ការ​មាន​ជាតិ​សំណ​ក្នុង​ឈាមត្រឹម​ ៥μg/dl អាច​បង្ក​មាន​ការ​ថយ​ចុះ​នៃ​សមត្ថភាព​ខួរក្បាល រីឯ​កម្រិត​ច្រើន​ជាង​នេះ​អាច​ផ្តល់​ផល​ប៉ះពាល់​ដល់​សុខភាព​រយៈពេល​យូរ​ដូចជា​ជំងឺ​បេះដូង។ នេះ​បើ​យោង​តាម​អ្នក​ស្រាវជ្រាវ​ដែល​ធ្វើ​ការ​សិក្សា​ថ្មី​នេះ។ សម្រាប់​ក្មេងវិញ​​​ បើ​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​​ពី​ជាតិ​សំណ​នេះ ​វា​អាច​បង្ក​ការ​ខូចខាត​ដល់​ការ​លូតលាស់​ខួរក្បាល និង​ប្រព័ន្ធ​សរសៃ​ប្រសាទ ហើយ​ផល​ប៉ះពាល់​មិន​បង្ហាញ​ឲ្យ​ដឹង​ភ្លាមៗ​ទេ។ ជាតិ​សំណ​បន្លំ​ជា​ជាតិ​កាល់ស្យូម​ក្នុង​ឆ្អឹង និង​ផ្តុំ​ក្នុង​រាងកាយ ហើយ​បង្ក​ការ​ខូចខាត​ដល់​សរីរាង្គ​សំខាន់ៗ​រួមមាន​តម្រងនោម បេះដូង និង​សួត។ មូល​ហេតុ​ដែល​បង្ក​ឲ្យ​ការ​ពុល​ជាតិ​សំណ​នេះ​មក​ពី​ការ​បោះចោល​អាគុយ​រថយន្ត​​ដោយ​គ្មាន​សុវត្ថិភាព​ដែល​បង្ក​ឲ្យ​ជាតិ​សំណ និង​អាស៊ីដ។ នៅ​ពេល​បោះចោល​បាន​ត្រឹមត្រូវ​គឺ​មិន​មាន​បង្ក​ហានិភ័យ​ខ្លាំង​ទេ ប៉ុន្តែ​ក្នុង​ប្រទេស​មួយ​ចំនួន​ប្រហែល​ពាក់​កណ្ដាល​នៃ​អាគុយ​ឡាន​ត្រូវ​បាន​កែច្នៃ​ឡើង​វិញ​ដោយ​គ្មាន​គោលការណ៍​សុវត្ថិភាព​ច្បាស់​លាស់។ ដោយ​ហេតុ​នេះ​ហើយ បរិមាណ​សំណ​ជា​ច្រើន​បាន​បញ្ចេញ​ និង​បំពុល​ដល់​មនុស្ស​ដែល​បាន​ប៉ះពាល់​ជាតិ​សំណ ឬ​ដី​ដែល​មាន​ជាតិ​សំណ​ជា​ច្រើន​ឆ្នាំ។ មូលហេតុ​ផ្សេង​ទៀត​គឺ​មក​ពី​ការ​ប្រើប្រាស់​សមាស​ធាតុ​សំណ​ដើម្បី​ធ្វើ​ឲ្យ​ពពួក​គ្រឿង​ទេស​ឲ្យ​មាន​ពណ៌​ស្រស់។ ចំណែក​ឯ​ក្មេង​ក្នុង​ប្រទេស​អភិវឌ្ឍន៍​វិញ​ក៏​​ប្រឈម​​នឹង​ការ​ពុល​ជាតិ​សំណ​នេះ​ដែរ គឺ​តាមរយៈ​ទុយោ​ទឹក​ចាស់ៗ ថ្នាំ​លាប​ដែល​មាន​ជាតិ​សំណ និង​ដី​មាន​ជាតិ​សំណ។ យ៉ាង​ណា​មិញ វេជ្ជបណ្ឌិត​ Ovnair Sepai អ្នក​ឯកទេស​ផ្នែក​ជាតិ​ពុល​នៅ​ប្រទេស​អង់គ្លេស​បាន​លើក​ឡើង​ថា​ការ​ប៉ាន់​ស្មាន​នៃ​ការ​សិក្សា​ថ្មី​នេះ​គឺ​ពឹង​ផ្អែក​លើ​តួ​លេខ​ប្រទេស​ផ្សេងៗ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ