backup og meta

ប្រុសៗចង់បានកូន គួរដឹងរឿងទាំង ៤នេះ ជាមុនសិន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 15, 2023

    ប្រុសៗចង់បានកូន គួរដឹងរឿងទាំង ៤នេះ ជាមុនសិន

    បើ​សិន​ជា​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ជា​ប៉ាៗ​គេ​ហើយ​នោះ ប្រុសៗ​ត្រូវ​ដឹង​ថា​បញ្ហា​សុខ​ភាព​របស់​យើង​និង​ដៃគូ​ពិត​ជា​សំខាន់​ណាស់​។ កត្តា​មួយ​ចំនួន​អាច​បំផ្លាញ​មេ​ជីវិត​ប្រុសៗ​បាន ដែល​អាច​ធ្វើ​ឲ្យ​អត្រា​ធ្វើ​ឲ្យ​ដៃ​គូមាន​ផ្ទៃ​ពោះ​ធ្លាក់​ចុះ​ ឬ​អាច​ប៉ះពាល់​សុខភាព​កូន​ដែរ​។ តើ​ប្រុសៗ​​គួរ​ដឹង​ចំណុច​អ្វី​ខ្លះ​ពេល​ចង់​បាន​​កូន​?

    ១. ទម្ងន់​ខ្លួន​

    ការ​លើស​ទម្ងន់​​អាច​កាត់​បន្ថយ​លទ្ធ​ភាព​មាន​កូន​របស់​ប្រុសៗ​បាន​ ព្រោះ​ថា​វា​ធ្វើ​ឲ្យ​គុណ​ភាព​មេជីវិត​ធ្លាក់​ចុះ រួម​មាន​ចំនួន​មេជីវិត និង​ចលនា​របស់​មេជីវិត​។ ដូច​គ្នា​ដែរ ការ​លើស​ទម្ងន់​ក៏​ទំនង​ជា​ធ្វើ​ឲ្យ​ប្រុសៗ​ផលិត​មេ​ជីវិត​មាន​លក្ខណៈ​ខុស​ប្រក្រតី​ផង​ដែរ​។

    ការ​លើស​ទម្ងន់​ ក៏​អាច​កាត់​បន្ថយ​ការ​ផលិត​​អ័រម៉ូន​ភេទ​ប្រុស​តេស្តូស្តេរ៉ូន​ ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​ដល់​សកម្មភាព​ផ្លូវភេទ ដូច​ជា​លិង្គ​ពិបាក​ឡើង​រឹង ឬ​មិន​ឡើង​រឹង​ជាដើម​។ មេជីវិត​ក៏​បាន​នាំ​យក​ហ្សែន​ពីប៉ាៗ​ទៅ​កាន់​កូន​ផង​ដែរ ហើយ​ការ​លើស​ទម្ងន់​​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​ហ្សែន​នេះ​។​ ការណ៍​នេះ​មាន​ន័យ​ថា​សុខ​ភាព​កូន​របស់​យើង​អាច​ប៉ះពាល់​ពេល​នៅ​ក្នុង​ផ្ទៃ ឬ​ក្រោយ​ពេល​កើត​។

    បើ​សិន​ជា​យើង និង​ដៃ​គូ​មាន​សុខភាព​ល្អ​ ទម្ងន់​ខ្លួន​ល្អ នោះ​អ្នក​ទាំង​ពីរ​នឹង​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ឆាប់​មាន​កូន​។ ជា​ការ​ល្អ​ប្រុសៗ​ត្រូវ​ខំ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​កម្រិត​សុខភាព​ល្អ​តាម​រយៈ​ការ​ហាត់​ប្រាណ និង​មាន​របប​អាហារ​ត្រឹម​ត្រូវ

    ចង់បានកូន​២. ជក់បារី​

    ការ​ជក់​បារី​នឹង​ធ្វើ​ឲ្យ​គុណ​ភាព​មេជីវិត​ធ្លាក់​ចុះ​ ដោយ​ចំនួន​មេ​ជីវិត​មាន​តិច ទឹក​កាម​តិច និង​ចលនា​មេជីវិត​ខ្សោយ​ដែរ​។ ​ប្រុសៗ​ជក់​បារី​កាន់​តែ​ច្រើន គុណ​ភាព​មេ​ជីវិត​ក៏​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ដែរ​។ ការ​ជក់​បារី​ច្រើន​ជាង​២០​ដើម​ក្នុង​មួយ​ថ្ងៃ ពេល​កំពុង​ត្រៀម​យក​កូន​​​អាច​ធ្វើ​ឲ្យ​កូន​ប្រឈម​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​កើត​ជំងឺ​មហារីក​គ្រាប់ឈាម​ក្នុង​វ័យ​កុមារ​។

    ​ការ​ផឹក​គ្រឿងស្រវឹង​ម្ដង​ម្កាល​ទំនង​ជា​មិន​ប៉ះ​ពាល់​ដល់​ការ​បង្ក​កំណើត​របស់​ប្រុសៗ​នោះ​ទេ ប៉ុន្តែ​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​អាច​កាត់​បន្ថយ​គុណ​ភាព​មេជីវិត។​ ការណ៍​នេះ​​ធ្វើ​ឲ្យ​ការ​ផលិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ធាក់​ចុះ នាំ​ឲ្យ​លិង្គ​ពិបាក​ឡើង​រឹង​។ មួយ​វិញ​ទៀត គ្រឿង​ស្រវឹង​​អាច​ធ្វើ​ឲ្យ​ខូច​ថ្លើម​ នាំ​ឲ្យ​ប៉ះ​ពាល់​សុខភាព​ទូទៅ​របស់​ប្រុសៗ និង​សុខភាព​បន្ត​ពូជ​។ ការ​ផឹក​គ្រឿង​ស្រវឹង​មិន​ទាន់​មាន​ការ​បញ្ជាក់​ថា​កម្រិត​ណា​ធ្ងន់​ធ្ងរ​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត​នោះ​ទេ តែ​ប្រុសៗ​គួរ​ផឹក​ក្នុង​កម្រិត​សម​ល្មម​ដើម្បី​សុខភាព​ល្អ​។ ជា​ការ​ណែ​នាំ បើ​​ប្រុសៗ​យើង​កំពុង​ព្យាយាម​យក​កូន គួរ​ឈប់​ផឹក​គ្រឿង​ស្រវឹង​យ៉ាង​តិច​បី​ខែមុន​ពេល​ចាប់​ផ្ដើម​​យក​កូន​។

    ៤. អាយុ​

    ខុស​ពី​ស្រ្តី ប្រុសៗ​មាន​មេជីវិត​ពេញ​មួយ​ជីវិត​តែម្ដង​។ ប៉ុន្តែ​ពេល​យើង​វ័យ​កាន់​តែ​ចាស់​ គុណ​ភាព​មេជីវិត​ក៏​ធ្លាក់​ចុះ​ទៅ​តាម​ហ្នឹង​ដែរ​ ទោះ​បី​ជា​នៅ​អាច​បង្ក​កំណើត​បាន​ក៏​ដោយ​។ បុរស​មាន​វ័យ​ចាប់ពី​៤៥​ឆ្នាំ ឬ​លើ​ស​ពី​នេះ នឹង​ត្រូវ​ការ​ពេល​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​ដៃគូ​មាន​ផ្ទៃពោះ​ ហើយ​ក៏​ប្រឈម​នឹង​កូន​ងាយ​​រលូត​ផង​ដែរ។

    ​ទោះ​បី​ជា​រឿង​កម្រ តែ​កូន​កើត​ពី​ឪពុក​វ័យ​ចំណាស់​​អាច​​​ជួប​បញ្ហា​ការ​លូត​លាស់ ឬ​មាន​ជំងឺ​អូទីស្សឹម​​ខ្ពស់​ដែរ​។ ដូច​គ្នា​ដែរ កូន​កើត​មក​ក៏​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​មាន​បញ្ហា​ក្រូម៉ូសូម ឬ​ហ្សែន​។ អ្វី​ទាំង​នេះ ជា​បញ្ហា​ដែល​យើង​មិន​អាច​គ្រប់​គ្រង​បាន ដូច​នេះ បើ​ចង់​ក្លាយ​ជា​ប៉ាៗ​គេ គួរ​តែ​យក​កូន​ក្នុង​វ័យ​ក្មេង​ជាង​នេះ​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 15, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម