backup og meta

ប្រុសៗយកកូន​នៅវ័យចាស់ពេក អាចប៉ះពាល់សុខភាពកូន

ប្រុសៗយកកូន​នៅវ័យចាស់ពេក អាចប៉ះពាល់សុខភាពកូន

ប្រុសៗ​​ប្រហែល​ជា​គិត​ថា​ខ្លួន​នៅ​តែ​អាច​មាន​កូន​ទោះ​នៅ​វ័យ​ចាស់​ក៏ដោយ។ ការ​គិត​បែប​នេះ​មិន​ខុស​នោះ​ទេ តែ​ថា​ប្រុស​វ័យ​កាន់តែ​ចាស់​ សមត្ថភាព​បង្ក​កំណើត​ក៏​ថយ​ចុះ​ទៅ​តាម​នឹង​ដែរ។ លើស​ពី​នេះ​ កូន​កើត​មក​ក៏​អាច​មាន​បញ្ហា​សុខភាព​ទៀត​ផង បើ​ប៉ាៗ​គេ​មាន​វ័យ​ចំណាស់​ពេក​​នោះ​។​

១. បុរស​វ័យ​ចំណាស់ និង​សមត្ថភាព​បង្ក​កំណើត​

ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​Saroka ក្នុង​ប្រទេស​អ៊ីស្រាអែល ​បាន​រក​ឃើញ​ថា​បរិមាណ​ទឹក​កាម​បុរស​មាន​ច្រើន​ខ្លាំង​នៅ​វ័យ​ចន្លោះ​ពី​៣០​ទៅ ៣៥​ឆ្នាំ និង​ធ្លាក់​ចុះ​ទាប​បំផុត​នៅ​វ័យ​លើស​ពី​៥៥​ឆ្នាំ​។

ការ​សិក្សា​បាន​រក​ឃើញ​ទៀត​ថា​សមត្ថភាព​ធ្វើ​ចលនា ឬ​ហែល ​របស់​មេ​ជីវិត​ឈ្មោល​ក៏​ប្រែ​ប្រួល​ទៅ​តាម​វ័យ​ដែរ​។ មេ​ជីវិត​ឈ្មោល​ដែល​អាច​មាន​សមត្ថភាព​ហែល ឬ​ធ្វើ​ចលនា​បាន​ល្អ​គឺ​មុន​ពេល​ប្រុសៗ​មាន​វ័យ​២៥ឆ្នាំ និង​សមត្ថភាព​ហែល​ទាប​បំផុត​ចាប់ពី​ក្រោយ​វ័យ​៥៥​ឆ្នាំ​។

ការ​សិក្សា​ក៏​បាន​រក​ឃើញ​ថា សមត្ថភាព​ហែល​របស់​មេ​ជីវិត​លើ​​បុរស​មាន​វ័យ​លើស​ពី​៥៥​ឆ្នាំ​បាន​ថយ​ចុះ​រហូត​៥៤​ភាគ​រយ បើ​ធៀប​ទៅ​នឹង​បុរស​មាន​វ័យ​៣០​ទៅ​៣៥​ឆ្នាំ​។

សមត្ថភាព​បង្ក​កំណើត​របស់​ប្រុសៗ​​ជា​ទូ​ទៅ​នឹង​ចាប់​ផ្ដើម​ធ្លាក់​ចុះ​​នៅ​វ័យ​ប្រហែល​ជា​៤០ ​ឬ​៤៥​ឆ្នាំ ពេល​ដែល​គុណភាព​មេ​ជីវិត​ចាប់​ផ្ដើម​ថយ​ចុះ​ដែរ​។ ប្រុសៗ​មាន​វ័យ​កាន់​តែ​ច្រើន នឹង​កាត់​បន្ថយ​ឱកាស​ធ្វើ​ឲ្យ​ដៃគូ​មាន​ផ្ទៃ​ពោះ និង​ត្រូវ​ការ​ពេល​ច្រើន​ដើម្បីឲ្យ​ដៃគូ​មាន​ផ្ទៃ​ពោះ​ ហើយ​ក៏​ប្រឈម​នឹង​ដៃ​គូ​ងាយ​​រលូត​កូន និង​កូន​ស្លាប់​ក្នុង​ផ្ទៃ​ដែរ​។

ប្រុសៗមានកូនវ័ចំណាស់ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

តិចនិកសិច
តិចនិកសិច

២. ហានិភ័យ​លើ​កូន​មាន​ឪពុក​វ័យ​ចំណាស់​

ក្រៅ​ពី​គុណ​ភាព​​ទឹក​កាម​ទាប បុរ​ស​វ័យ​កាន់​តែ​ច្រើន​ក៏​ប៉ះ​ពាល់​ដល់​គុណភាព​ហ្សែន​របស់​មេ​ជីវិត​ដែរ​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​គុណភាព​ហ្សែន​របស់​មេ​ជីវិត​ឈ្មោល​ធ្លាក់​ចុះ​ទៅ​តាម​វ័យ​របស់​ប្រុសៗ​។

ហ្សែន​​នៅ​ក្នុង​មេ​ជីវិត​ខុស​ប្រក្រតី​អាច​បង្ក​៖

  • កាត់​បន្ថយ​សមត្ថភាព​មាន​កូន​​
  • ​បង្កើន​ឱកាស​ដៃគូ​រលូតកូន
  • បង្កើត​ហានិភ័យ​ដល់​កូន​ក្នុង​ផ្ទៃ​លូត​លាស់​មិន​ពេញ​លេញ
  • បង្កើន​ហានិភ័យ​កូន​ស្លាប់​ក្នុង​ផ្ទៃ​
  • កូន​អាច​កើត​មក​​មាន​ជំងឺ​អូទីស្សឹម
  • កូន​កើត​មក​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​គ្រាប់​ឈាម​

​កូន​ដែល​កើត​ពី​ឪពុក​មាន​វ័យ​ចំណាស់​មាន​ហានិភ័យ​កើត​បញ្ហា​បញ្ញា​ស្មារតី ទោះ​បី​ជា​ករណី​នេះ​កម្រ​មាន​​ក៏​ដោយ​។ ក្មេង​កើត​ពី​ឪពុក​មាន​អាយុ​៤០ ឬ​លើស​ពី​នេះ​មាន​ហានិភ័យ​ប្រាំ​ដង​ខ្ពស់​ជាង​​ក្មេង​កើត​ពី​ឪពុក​មាន​វ័យ​៣០​ឆ្នាំ ឬ​តិច​ជាង​នេះ​ក្នុង​ការ​កើត​ជំងឺ អូទីស្សឹម​។

បើ​គ្នា​យើង​មាន​វ័យ​លើស​ពី​៤០​ឆ្នាំ កំពុង​ពិចារណា​យក​កូន និង​បារម្ភ​ពី​បញ្ហា​សុខ​ភាព​បន្ត​ពូជ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.betterhealth.vic.gov.au/health/ConditionsAndTreatments/age-and-fertility

https://www.verywellfamily.com/does-age-affect-male-fertility-1959934

https://www.yourfertility.org.au/everyone/age

https://www.mayoclinic.org/healthy-lifestyle/getting-pregnant/expert-answers/paternal-age/faq-20057873

កំណែ​ប្រែបច្ចុប្បន្ន

21/12/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ពិតអត់ ប្រុសៗមានលិង្គតូចមិនអាចបង្កកំណើត​បាន?​

មេជីវិតញី និងឈ្មោលផ្ដល់សញ្ញាទាក់ទងគ្នា​មុនបង្កកំណើត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 21, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម