១. បុរសវ័យចំណាស់ និងសមត្ថភាពបង្កកំណើត
ការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យSaroka ក្នុងប្រទេសអ៊ីស្រាអែល បានរកឃើញថាបរិមាណទឹកកាមបុរសមានច្រើនខ្លាំងនៅវ័យចន្លោះពី៣០ទៅ ៣៥ឆ្នាំ និងធ្លាក់ចុះទាបបំផុតនៅវ័យលើសពី៥៥ឆ្នាំ។
ការសិក្សាបានរកឃើញទៀតថាសមត្ថភាពធ្វើចលនា ឬហែល របស់មេជីវិតឈ្មោលក៏ប្រែប្រួលទៅតាមវ័យដែរ។ មេជីវិតឈ្មោលដែលអាចមានសមត្ថភាពហែល ឬធ្វើចលនាបានល្អគឺមុនពេលប្រុសៗមានវ័យ២៥ឆ្នាំ និងសមត្ថភាពហែលទាបបំផុតចាប់ពីក្រោយវ័យ៥៥ឆ្នាំ។
ការសិក្សាក៏បានរកឃើញថា សមត្ថភាពហែលរបស់មេជីវិតលើបុរសមានវ័យលើសពី៥៥ឆ្នាំបានថយចុះរហូត៥៤ភាគរយ បើធៀបទៅនឹងបុរសមានវ័យ៣០ទៅ៣៥ឆ្នាំ។
សមត្ថភាពបង្កកំណើតរបស់ប្រុសៗជាទូទៅនឹងចាប់ផ្ដើមធ្លាក់ចុះនៅវ័យប្រហែលជា៤០ ឬ៤៥ឆ្នាំ ពេលដែលគុណភាពមេជីវិតចាប់ផ្ដើមថយចុះដែរ។ ប្រុសៗមានវ័យកាន់តែច្រើន នឹងកាត់បន្ថយឱកាសធ្វើឲ្យដៃគូមានផ្ទៃពោះ និងត្រូវការពេលច្រើនដើម្បីឲ្យដៃគូមានផ្ទៃពោះ ហើយក៏ប្រឈមនឹងដៃគូងាយរលូតកូន និងកូនស្លាប់ក្នុងផ្ទៃដែរ។