backup og meta

ប្រុសៗអាចរួមភេទបានវិញនៅពេលណា ក្រោយជួបបញ្ហាគាំងបេះដូង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 19, 2023

    ប្រុសៗអាចរួមភេទបានវិញនៅពេលណា ក្រោយជួបបញ្ហាគាំងបេះដូង?

    ក្រោយពីជួបបញ្ហា គាំងបេះដូង តើបុរសៗអាចរួមភេទបានដែរទេ? នេះគឺជាសំណួរមួយដែលត្រូវបានចោទ​សួរឡើង ជាញឹកញាប់ ចំពោះអ្នកជំងឺ ដែលទើបតែជួបប្រទះជំងឺគាំងបេះដូង។ សំណួរ​បែប​នេះ កើតមាន​​ឡើង ​ព្រោះជាការព្រួយបារម្ភ និង​មាន​ប្រុសៗ​ខ្លះ​គិតថា ការរួមភេទអាចប៉ះពាល់ និង​រងសម្ពាធធ្ងន់ទៅលើចរន្ដឈាមបេះដូង។ ដូច្នេះ ជាការបញ្ហាក់ ប្រុសៗ​ជួប​បញ្ហា​​ត្រូវដឹងឲ្យច្បាស់លាស់​មុនពេលសម្រេចរួម​ភេទ​ឡើង​វិញ​ ដើម្បីជៀសវាងគ្រោះថ្នាក់។

    យោងតាមការលើកឡើងរបស់ គ្រូពេទ្យជំនាញ បានផ្ដល់ចម្លើយថា ក្រោយពេលគាំងបេះដូង អ្នកជំងឺក៏អាចរួមភេទបានដែរ ប៉ុន្ដែត្រូវមើលលក្ខណៈជាក់ស្ដែងនៃរាងកាយ និងថាមពល មួយវិញទៀត​ក៏ត្រូវ​សិក្សាទៅលើលក្ខខណ្ឌ​ជំងឺ និងសម្ពាធបេះដូង ព្រោះថា ជំងឺគាំងបេះដូង ខ្លះអាចមានសភាពធ្ងន់ធ្ងរ។ ដូច្នេះ ចំពោះអ្នកជំងឺ មិនអាចបន្ដ ការរួមភេទបានភ្លាមៗនោះទេ​ អ្នកជំងឺ អាចពន្យារ​ពេល​ឲ្យ​បានហោច​ណាស់ ក៏ចន្លោះពី ៣ ទៅ ៥សប្ដាហ៍ ធ្វើដូច្នេះដើម្បីធានាបាន នូវសញ្ញាសុខភាពមានភាពប្រក្រតី។ ជាក់​ស្ដែងបើអ្នកមិនជំងឺ មានសភាព​ មិនសូវធ្ងន់ធ្ងរ អ្នកជំងឺ នៅតែអាចបន្ដ កាលវិភាគពេលវេលា ជាមួយ​ដៃគូធម្មតា។

    បេះដូង

    អ្នកជំនាញបានលើកឡើងថា មនុស្សប្រុសអាច រួមភេទ ជាមធ្យម ១ដង​ក្នុង១​សប្ដាហ៍ ចន្លោះពីវ័យចាប់ពី ៣៥ឆ្នាំ ធ្វើបែបនេះដើម្បីរក្សាបាននូវ​​សុខភាពល្អ ប៉ុន្ដែចំពោះ យុវវ័យ ចាប់​ពីចន្លោះពី២០ឆ្នាំ អាចរួមភេទបាន ២ទៅ ៣ដង ក្នុងមួយសប្ដាហ៍។

    ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

    ទន្ទឹមគ្នានោះ លោក វេជ្ជបណ្ជិត គាន់ អូន វេជ្ជបណ្ឌិត​ឯកទេស​រោគស្រ្តី និង​សម្ភព នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត ក៏​ធ្លាប់​បញ្ជាក់​ប្រាប់​ Hello គ្រូពេទ្យ ដែរ​ថា ការរួមភេទ ជាមធ្យម អាច​ត្រឹម ២-៣ ដង/​សប្តាហ៍។ ​មនុស្ស​ស្រី ឬ​ប្រុស​នោះ​ទេ មាន​ចំណង់​ផ្លូវ​ភេទ​ខុស​គ្នាៗ ហើយ​អាស្រ័យលើ​កត្តា​សុខ​ភាព និង​អាយុ ការរួមភេទ​ញឹក​ញាប់​​ពេក​ទេ ព្រោះ​អាចទ្រុឌទ្រោមសុខភាព​ផ្លូវ​ភេទ និង​អ្វី​ដែល​គួរ​បារម្ភ​នោះ គឺ​ការ​រួម​ភេទ​ញឹក​ញាប់​ពេក​ប៉ះពាល់​ដល់​គុណភាព​មេ​ជីវិត ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​អត់​អាច​មាន​កូន​។

    ការរួមភេទ​ត្រូវបានចាត់ទុកដូចជា សកម្មភាពហាត់ប្រាណមួយប្រភេទដែរ ព្រោះថាការរួមភេទ​ក៏បាន​ផ្ដល់​អត្ថ​ប្រយោជន៍ច្រើន ទៅដល់សុខភាពរាងកាយ ជាពិសេសផ្នែក ប្រព័ន្ធសរសៃឈាមបេះដូង។ ម្យ៉ាង​វិញ​ទៀត ការរួមភេទ អាចជួយកាត់បន្ថយបញ្ហា ស្រេ្ដស ព្រោះ​ថា​ ការ​សិក្សា​កន្លងមក​រក​ឃើញ​ថា ប្រុសៗ​ដែល​បាន​រួម​ភេទ​បាន​​ពីរ​ដង ឬ​លើស​ពី​នេះ​ក្នុង​មួ​យ​សប្ដាហ៍ គឺ​ទំនង​ជា​ប្រឈម​​​នឹង​ការ​ស្លាប់​ដោយ​សារ​គាំង​បេះ​ដូង​ទាប​ជាង​​ប្រុសៗ​ដែល​មិ​ន​សូវ​បាន​រួម​ភេទ។

    ការលើកឡើងរបស់អ្នកជំនាញបានបន្ដទៀតថា​ ដើម្បីឲ្យការសម្រេចចិត្ដបានកាន់តែច្បាស់ ហើយល្អ​ប្រសើរ អ្នកជំងឺ អាចពិគ្រោះជាមួយគ្រូពេទ្យ ដែលផ្ដល់សេវាព្យាបាល ផ្នែកបេះដូង អំពីសុខភាព​ជាមុន ដើម្បីធានាបាននូវសុខសុវត្ថិភាព។

    ចំណុចសំខាន

    សុខភាពបេះដូងគឺជារឿងសំខាន់ ការួមភេទ ក៏មិនអាចខ្វះបាន ដូច្នេះ សម្រាប់អ្នកដែលមានបញ្ហាគាំងបេះដូង ក៏អាចរួមភេទ បាន ប៉ុន្ដែត្រូវសិក្សាលើ លក្ខខណ្ឌ សុខភាពជាមុនសិន ឬត្រូវជួបជាមួយនឹងគ្រូពេទ្យដែលផ្ដល់សេវាផ្នែក ពិគ្រោះប្រឹក្សា អំពី​បេះដូង ដើម្បីធានាបាននូវសុខសុវត្ថិភាព។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម