ការរួមភេទត្រូវបានចាត់ទុកដូចជា សកម្មភាពហាត់ប្រាណមួយប្រភេទដែរ ព្រោះថាការរួមភេទក៏បានផ្ដល់អត្ថប្រយោជន៍ច្រើន ទៅដល់សុខភាពរាងកាយ ជាពិសេសផ្នែក ប្រព័ន្ធសរសៃឈាមបេះដូង។ ម្យ៉ាងវិញទៀត ការរួមភេទ អាចជួយកាត់បន្ថយបញ្ហា ស្រេ្ដស ព្រោះថា ការសិក្សាកន្លងមករកឃើញថា ប្រុសៗដែលបានរួមភេទបានពីរដង ឬលើសពីនេះក្នុងមួយសប្ដាហ៍ គឺទំនងជាប្រឈមនឹងការស្លាប់ដោយសារគាំងបេះដូងទាបជាងប្រុសៗដែលមិនសូវបានរួមភេទ។
ការលើកឡើងរបស់អ្នកជំនាញបានបន្ដទៀតថា ដើម្បីឲ្យការសម្រេចចិត្ដបានកាន់តែច្បាស់ ហើយល្អប្រសើរ អ្នកជំងឺ អាចពិគ្រោះជាមួយគ្រូពេទ្យ ដែលផ្ដល់សេវាព្យាបាល ផ្នែកបេះដូង អំពីសុខភាពជាមុន ដើម្បីធានាបាននូវសុខសុវត្ថិភាព។
ចំណុចសំខាន
សុខភាពបេះដូងគឺជារឿងសំខាន់ ការួមភេទ ក៏មិនអាចខ្វះបាន ដូច្នេះ សម្រាប់អ្នកដែលមានបញ្ហាគាំងបេះដូង ក៏អាចរួមភេទ បាន ប៉ុន្ដែត្រូវសិក្សាលើ លក្ខខណ្ឌ សុខភាពជាមុនសិន ឬត្រូវជួបជាមួយនឹងគ្រូពេទ្យដែលផ្ដល់សេវាផ្នែក ពិគ្រោះប្រឹក្សា អំពីបេះដូង ដើម្បីធានាបាននូវសុខសុវត្ថិភាព។