ការហើយច្រើនឆ្នាំ តែនៅតែអត់កូនមួយប្រើហ្នឹងគេ ប្រាកដជាចង់ដឹងថាតើមកពីខាងប្រុស ឬស្រី។ អារអត់កូន គឺអសមត្ថភាពមានកូន អំឡុងពេលកំណត់មួយ ចាប់ពី ៦ ទៅ ១២ ខែ ទោះបីរួមភេទញឹកញាប់យ៉ាងណាក៏ដោយ។ រោគសញ្ញាជំងឺអារអត់កូន អាចលាយឡំនឹងរោគសញ្ញាផ្សេងៗ បូករួមទាំងកត្តាជាច្រើនទៀត ដូចជា អាយុ ជាដើម។
ដើម្បីច្បាស់លាស់ ១០០% បាន ទាល់តែទៅពិនិត្យនៅពេទ្យជំនាញ។ យ៉ាងណាក៏ដោយ ខាងក្រោមនេះ អាចជាការបញ្ជាក់ពីបញ្ហាអាររបស់បុរស៖
១- រោគសញ្ញាអាចជួបប្រទះ
ចំពោះបុរស ហាក់ពិបាកកំណត់រោគសញ្ញាណាស់ ព្រោះថាត្រូវប្រើពេលច្រើនឆ្នាំ ទើបកំណត់បានថា អសមត្ថភាពមែន។ មានកត្តា និងរោគសញ្ញា ដូចជា៖
– ដុះរោមខុសធម្មតា
– ឈឺចាប់ មានដុំ ឬហើមពងស្វាស
– លិង្គមិនឡើងរឹង ឬមិនចេញទឹកកាម
– ពងស្វាស តូចខុសធម្មតា។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២- ស្វែងរកជំនួយពេលណា?
បើអាយុលើស ៣៥ ឆ្នាំ គួរនាំដៃគូទៅពិគ្រោះជាមួយពេទ្យជំនាញទាំងពីរនាក់ បើនៅតែគ្មានកូនទៀតចាប់ពី ៦ ខែឡើងទៅ។ ពេទ្យនឹងធ្វើរោគវិនិច្ឆ័យ ដោយធ្វើតេស្ត ដូចជា តេស្តទឹកនោម តេស្តឈាម ថតរូបភាពវេជ្ជសាស្ត្រ ព្រមទាំងពិនិត្យទឹកកាមរបស់បុរស ដើម្បីដឹងពីសុខភាពបន្តពូជ។
[embed-health-tool-heart-rate]
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
អ្នកជំងឺអាចត្រូវការជំនួយពីពេទ្យឯកទេសជំងឺក្រពេញ។ ដើម្បីធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ គួរព្រាងទុកចំណុចមួយចំនួន មុននឹងជួបពេទ្យ ដូចជា៖
– បើកំពុងប្រើថ្នាំ ឬផលិតផលណាមួយនោះ គួរគប្បីយកទៅជាមួយ
– កត់កាលបរិច្ឆេទ និងរយៈពេលប្រឹងយកកូនដោយមិនជោគជ័យ
– រកមើលបម្រែបម្រួលផ្នែករាងកាយណាមួយ ឬរោគសញ្ញាផ្សេងៗដែលអាចទាក់ទង
– បើធ្លាប់មានវះកាត់នៅម្ដុំប្រដាប់បន្តពូជ គួរប្រាប់គ្រូពេទ្យផង
– ប្រាប់គ្រូពេទ្យ បើធ្លាប់ព្យាបាលដោយគីមី ឬកាំរស្មីពីមុនមក
– បញ្ជាក់ឲ្យច្បាស់ពីការផឹកស្រា ជក់បារី ឬប្រើសារធាតុអ្វីមួយដល់គ្រូពេទ្យ
– ប្រាប់ពេទ្យពីប្រវត្តិជំងឺកាមរោគ បើមាន និងប្រវត្តិជំងឺក្នុងគ្រួសារ និងបុគ្គលខ្លួនឯងផ្ទាល់ ដូចជា ទឹកនោមផ្អែម ជំងឺក្រពេញទីរ៉ូអ៊ីត និងវិបត្តិហ្សែនផ្សេងៗ។