ពាក្យថា retrograde ejaculation ឬមិនមានទឹកកាមបាញ់ចេញមកក្រៅ គឺជាបញ្ហាមិនធម្មតាកើតឡើងនៅពេលទឹកកាមបែរជាបាញ់ចូលទៅក្នុងប្លោកនោម មិនបាញ់ចេញតាមលិង្គពេលបុរសដល់ចំណុចកំពូល។ បញ្ហានេះមិនធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ស្រើបស្រាលពីការរួមភេទរបស់ប្រុសៗទេ គឺគ្រាន់តែមិនអាចបញ្ចេញទឹកកាមមកក្រៅបានតែប៉ុណ្ណោះ ហើយទឹកកាមដែលចូលទៅក្នុងប្លោកនោមនោះនឹងចេញមកក្រៅវិញតាមរយៈទឹកនោម។
១- អ្វីជាមូលហេតុបណ្ដាលឲ្យកើតបញ្ហាមិនមានទឹកកាមបាញ់ចេញមកក្រៅ (retrograde ejaculation) ?
មានមូលហេតុជាច្រើនធ្វើឲ្យមនុស្សប្រុសបាញ់ទឹកកាមចូលក្នុងប្លោកនោម មិនបាញ់ចេញមកក្រៅតាមលិង្គរបស់ខ្លួន។ មូលហេតុទីមួយនោះគឺ បណ្ដាលមកពីការវះកាត់នៅតំបន់ត្រគៀក មានដូចជាវះកាត់ក្រពេញប្រូស្តាត ឬការវះកាត់ធំនៅក្នុងអាងត្រគាក ជាដើម។ ការវះកាត់ក្រពេញប្រូស្តាត គឺវះដោយប្រើវិធី transurethral prostatectomy ដែលការវះកាត់របៀបនេះ អាចធ្វើឲ្យប្រុសៗប្រឈមមុខជាមួយបញ្ហាមិនបាញ់ទឹកកាមពេលរួមភេទប្រហែល ១០ ទៅ ១៥ភាគរយ។ ចំណែកឯការវះកាត់ធំៗក្នុងអាងត្រគាក ដែលភាគច្រើនគេប្រើពេលវះព្យាបាលជំងឺមហារីកទ្វារលាមក ពោះវៀនធំ ក្រពេញប្រូស្តាត ឬពងស្វាស ដែលការវះកាត់ទាំងអស់នេះសុទ្ធតែប្រឈមជាមួយបញ្ហាបាញ់ទឹកកាមចូលទៅក្នុងប្លោកនោម។
មូលហេតុទីពីរនោះគឺ បណ្ដាលមកពីជំងឺដែលធ្វើឲ្យប៉ះពាល់ដល់សរសៃប្រសាទ ជាពិសេសគឺអ្នកជំងឺទឹកនោមផ្អែមយូរឆ្នាំ និងមិនសូវគ្រប់គ្រងស្ថានភាពជំងឺឲ្យបានល្អ។
មូលហេតុចុងក្រោយនោះគឺ បណ្ដាលមកពីផលរំខានរបស់ថ្នាំមួយចំនួន។ ថ្នាំទាំងនោះមានដូចជា ថ្នាំ tamsulosin/ terazosin ដែលគេប្រើសម្រាប់ព្យាបាលបញ្ហារីកក្រពេញប្រូស្តាត ថ្នាំ fluoxetine/sertraline (ប្រើសម្រាប់ព្យាបាលជំងឺបាក់ទឹកចិត្ដ) ថ្នាំ chlorpromazine, thioridazine និង risperidone ( ប្រើសម្រាប់ព្យាបាលជំងឺវិកលចរិក)។
អត្ថបទពាក់ព័ន្ធ៖
- រលូតកូន មកពីម៉ាក់ៗមានបញ្ហាទាំងនេះ
- រលូតកូនមិនមែនសុទ្ធតែមកពីបញ្ហាសុខភាពស្រ្តីទេ តែអាចមកពីបញ្ហាមេជីវិតឈ្មោលដែរ
- ប្រុសៗកុំចេះតែញ៉ាំអាហារ Fast Food ញឹកញាប់ពេក ប្រយ័ត្នខ្សោយមេជីវិត
- មិនទាន់យល់ពីការបង្កកំណើត នេះជាដំណើរការរបស់មេជីវិតញី និងឈ្មោល
២- តើព្យាបាលបញ្ហាមិនមានទឹកកាមបាញ់ចេញមកក្រៅដោយរបៀបណា?
ការព្យាបាលគឺអាស្រ័យលើមូលហេតុបង្កបញ្ហាមិនមានទឹកកាមបាញ់ចេញមកក្រៅ ហើយការព្យាបាលគឺមានវិធីខុសៗគ្នា។ ប្រសិនបើមូលហេតុបណ្ដាលមកពីផលរំខានរបស់ថ្នាំ គ្រូពេទ្យនឹងណែនាំឲ្យយើងប្រើថ្នាំប្រភេទផ្សេងជំនួសវិញ។
ក្នុងករណីអ្នកមានជំងឺនេះកើតឡើងក្រោយការវះកាត់ គ្រូពេទ្យត្រូវប្រើថ្នាំពិសេសមួយចំនួន ដូចជា pseudoephedrine ឬ imipramine ដើម្បីពង្រឹងសាច់ដុំនៅមាត់ប្លោកនោម។
លើសពីនេះទៀត ក្នុងករណីអ្នកជំងឺ មិនមានទឹកកាមបាញ់ចេញមកក្រៅ(retrograde ejaculation) ដែលចង់បានកូន គ្រូពេទ្យឯកទេសផ្នែកបន្តពូជ នឹងយកទឹកកាមរបស់គាត់ មកប្រើសម្រាប់ជំនួយក្នុងដំណើរការនៃការបង្កកំណើត។ ការដាក់ស្ពែមចូលក្នុងស្បូន (Intrauterine insemination) និង វិធី in-vitro fertilization (IVF) គឺជាវិធីដែលគេប្រើច្រើនជាងគេ។
៣- តើអាចការពារបញ្ហាមិនមានទឹកកាមបាញ់ចេញមកក្រៅបានដោយរបៀបណាខ្លះ?
ការវះកាត់បញ្ហារីកក្រពេញប្រូស្តាតដោយប្រើវិធីចោះតូច គឺអាចជួយកាត់បន្ថយការប្រឈមជាមួយបញ្ហា មិនមានទឹកកាមបាញ់ចេញមកក្រៅបាន។ វិធីចុងក្រោយគឺមានដូចជា transurethral needle ablation of the prostate និង transurethral microwave thermotherapy តែទោះជាយ៉ាងណាក្ដី វិធីទាំងនេះ គឺមិនអាចប្រើបានលើគ្រប់អ្នកជំងឺបានឡើយ។ គ្រូពេទ្យចាំបាច់ត្រូវធ្វើតេស្ដ និងពិនិត្យលើអ្នកជំងឺឲ្យបានហ្មត់ចត់ជាមុនសិនមុនសម្រេចចិត្ដប្រើវិធីនីមួយៗ។
[embed-health-tool-heart-rate]
ប្រសិនបើយើងគិតថា ខ្លួនឯងមានបញ្ហា មិនមានទឹកកាមបាញ់ចេញមកក្រៅ គួរទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យ និងជ្រើសរើសវិធីព្យាបាលសមស្រប។ ការព្យាបាលបញ្ហា មិនមានទឹកកាមបាញ់ចេញមកក្រៅ គឺគេព្យាបាលតាមមូលហេតុរបស់វា។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ