កុំគិតថាមានតែមនុស្សស្រីដែលជួបបញ្ហាឆ្លងរោគផ្សិតនៅលើប្រដាប់ភេទ ប្រុសៗក៏អាចឆ្លងមេរោគនេះដូចគ្នា។ ឆ្លងរោគផ្សិតលើប្រដាប់ភេទជារឿងគួរឲ្យរំខានមួយដែលធ្វើឲ្យយើងឡើងរមាស់ និងរលាក។ តើមូលហេតុអ្វីនាំឲ្យកើតរោគផ្សិតលើប្រដាប់ភេទ?
១. អ្វីជាការឆ្លងរោគផ្សិត?
ឆ្លងរោគផ្សិតជាទូទៅបង្កឡើងដោយមេរោគផ្សិតឈ្មោះថាCandida albicans។ មេរោគផ្សិតប្រភេទនេះ មានវត្តមាននៅទីតាំងជាក់លាក់មួយចំនួនលើស្បែករបស់យើង ជាពិសេសលើកន្លែងមានភាពងងឹត និងមានសំណើម។ នៅពេលមួយដែលផ្សិតនេះនៅសុខៗស្រាប់តែលូតលាស់លឿនខ្លាំង នោះនឹងធ្វើឲ្យមនុស្យយើងឆ្លងមេរោគផ្សិត។
ការឆ្លងរោគផ្សិតនេះអាចបង្កឡើងដោយមូលហេតុមួយចំនួន។ ទីមួយគ្នាយើងអាចឆ្លងរោគផ្សិតលើប្រដាប់ភេទតាមរយៈការរួមភេទជាមួយដៃគូមានឆ្លងមេរោគផ្សិតស្រាប់។ ហេតុផលផ្សេងទៀតនោះគឺអាចថាយើងមានទម្លាប់ថែរក្សាអនាម័យប្រដាប់ភេទមិនបានល្អ នាំឲ្យកន្លែងសម្ងាត់របស់យើងក្លាយជាទីតាំងល្អសម្រាប់ការលូតលាស់របស់ផ្សិត។
បាក់តេរីមួយប្រភេទឈ្មោះថា Lactobacillus អាចជួយការពារការលូតលាស់ខ្លាំងរបស់មេរោគផ្សិតប្រភេទ Candida albicans ដែរ។ នៅពេលមួយដែលបាក់តេរីប្រភេទនេះមានចំនួនតិច នោះមេរោគផ្សិតនឹងមានឱកាសលូតលាស់បានយ៉ាងលឿន និងបង្កជាការឆ្លងរោគផ្សិត។
ការឆ្លងរោគផ្សិត ភាគច្រើនកើតលើមនុស្សស្រី ពីព្រោះទ្វារមាសជាកន្លែងអំណោយផលដល់មេរោគផ្សិតប្រភេទ Candida លូតលាស់បានច្រើនលើសលប់។ យ៉ាងណា មនុស្សប្រុសក៏នៅតែអាចឆ្លងមេរោគផ្សិតនេះដែរ បើមិនបានធ្វើអនាម័យបានល្អត្រឹមត្រូវ។
[embed-health-tool-bmr]
មិនថារោគផ្សិតឆ្លងដោយសារមូលហេតុអ្វីនោះទេ អ្វីជាការសំខាន់យើងត្រូវដឹងពីបញ្ហានេះឲ្យបានឆាប់។ ទោះបីជាការឆ្លងរោគផ្សិតនៅប្រដាប់ភេទជាទូទៅមិនបង្កការគំរាមកំហែងដល់អាយុជីវិត តែក៏ធ្វើឲ្យប្រុសៗយើងពិបាកទ្រាំ រមាស់ និងគួរឲ្យខ្មាសអៀនផងដែរ។
២. រោគសញ្ញាការឆ្លងរោគផ្សិតលើប្រដាប់ភេទប្រុសៗ
បើមានចេញរោគសញ្ញាដូចខាងក្រោមនេះ អាចថាប្រុសៗយើងមានឆ្លងមេរោគផ្សិតហើយ៖
- រមាស់ ឬឡើងក្រហមលើចុងលិង្គ
- ឈឺចាប់ ឬពិបាកទាញស្បែកគ្រប់លិង្គ
- ពិបាកបត់ជើងតូច
- ចេញទឹកសៗពីលិង្គ
- ចេញក្លិនមិនល្អពីលិង្គ
- ឡើងហើមនៅចុងលិង្គ ឬជុំវិញលិង្គ
- មានអារម្មណ៍ថាចុងលិង្គឡើងសើមជានិច្ច។
ក្នុងករណីគ្នាយើងចេញរោគសញ្ញាដូចបានរៀបរាប់ខាងលើនេះ គួរតែស្វែងរកការពិគ្រោះយោបល់ និងព្យាបាលពីគ្រូពេទ្យ។ ការទទួលបានការព្យាបាលបានកាន់តែឆាប់ រោគសញ្ញានឹងបានល្អប្រសើរវិញកាន់តែលឿន។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ