ជារឿងមួយគួរឲ្យចាប់អារម្មណ៍ អំពីការលើកឡើងរបស់ វេជ្ជបណ្ឌិត Andrew Kramer ដែលជាសាស្ដ្រាចារ្យ ផ្នែកប្រព័ន្ធតម្រងនោម នៅសាកលវិទ្យាល័យ Maryland បកស្រាយបង្ហាញពីភាពអវិជ្ជមានរបស់បុរសៗ ដែលតែងតែ ចូលចិត្ដទៅសូណាជាប្រចាំ។ លោកបានលើកឡើងថា បុរសៗដែលចូលចិត្ដធ្វើសូណាជាប្រចាំអាចប្រឈមនឹងបញ្ហាធ្លាក់ចុះបរិមាណមេជីវិតឈ្មោល។
[embed-health-tool-bmr]
ការសិក្សាថ្មីអំពី ការធ្លាក់ចុះបរិមាណមេជីវិតឈ្មាលនេះ បានធ្វើការពិសោធន៍ចំពោះបុរស ចំនួន ១០នាក់ រយៈពេល ៣ខែ ដែលតែងតែធ្វើសូណាជាប្រជាចាំ ២ដងក្នុងមួយសប្ដាហ៍ ហើយលទ្ធផលក៏បានបង្ហាញថា ពិតជាខ្សោយមេជិវិតឈ្មោលមែន។ លោក ក៏បានបន្ដធ្វើការពិសោធន៍ទៀត ដោយបញ្ឈប់ទម្លាប់ចូលសូណារបស់ពួកគេទាំង១០នាក់នោះ ក្នុងរយៈពេល៣ខែបន្ទាប់ លទ្ធផលក៏បានបង្ហាញថា សុខភាពមេជីវិតឈ្មោលពួកគេ អាចកកើតឡើងវិញធម្មតា។
អត្ថបទគូរអាន៖
- ពិតអត់ដែលប្រើ Wifi ច្រើន បណ្ដាលឲ្យប្រុសៗងាប់មេជីវិត ហើយអត់កូន?
- ប្រុសៗផឹកថ្នាំជំនួយឲ្យសាច់ដុំស្អាត ប្រយ័ត្នអត់កូន
- ប្រុសៗ ដែលយប់ឡើង ក្រចូលគេង ប្រយ័ត្នងាប់មេជីវិត អត់កូន
- មូលហេតុប្រុសៗរៀបការរាប់ឆ្នាំ តែគ្មានកូន (វីដេអូ)
- បើអត់កូនដោយសារខាងប្រុស មានថ្នាំជួយបានអត់?
- បច្ចេកទេសបង្កើនគុណភាពមេជីវិតជួយប្រុសៗ ឆាប់បានកូន
លោកបានលើកឡើងថា ក្នុងស្ថានភាពសីតុណ្ហភាពក្ដៅ គឺអាចប៉ះពាល់ទៅដល់ការបង្កកំណើតមេជីវិតឈ្មោល។ ជាក់ស្ដែងណាស់ ពងស្វាសមានតួនាទីសំខាន់ក្នុងការផលិតមេជីវិតឈ្មោល គឺនៅផ្នែកខាងក្រោមនៃរាងកាយ មិនអាចរក្សាបានសីតុណ្ហភាព ដូចនៅក្នុងរាងកាយនោះទេ។ វាអាចប្រឈមនឹងចំហាយក្ដៅពីបន្ទប់សូណាដោយផ្ទាល់ដែលអាចន្លោះពី ១៥ ទៅ ២០នាទី នេះគឺជាគ្រោះថ្នាក់។ កម្ដៅក្នុងបន្ទប់សូណាអាចប៉ះពាល់ទៅដល់ដំណើរការបញ្ជូន DNA ចូលទៅក្នុងកោសិកាមេជីវិតឈ្មោល ហើយក៏ត្រូវប៉ះពាល់ដល់សរីរាង្គ មីតូកុងឌ្រី (Mitochondria) ដែលជាសរីរាង្គជួយបង្កើតថាមពលដល់កោសិការ។ ទាំងនេះជាមូលហេតុដែល មេជីវិតឈ្មោលត្រូវធ្លាក់ចុះ។
នៅមិនទាន់មានការបង្ហាញពី វិធីសាស្ដ្រព្យាបាល ចំពោះករណីនេះបានឡើយ ក្រៅតែពីការផ្អាក ធ្វើសូណាជាប្រចាំ តែប៉ុណ្ណោះ។ ដូច្នេះសូមរំលឹកឡើងវិញថា ការរងឥទ្ធិពលកំដៅពិតជាអាចប៉ះពាល់ ដល់ការបង្កកំណើតមេជីវិតឈ្មោល។ ជាការលើកឡើងបន្ថែម ដូចគ្នានឹងករណីនេះ ចំពោះបុរសៗ ដែលប្រើប្រាស់ ជិវិតប្រចាំថ្ងៃ ជាមួយនឹងការស្លៀកពាក់រឹបពេក ការងូតទឹកក្នុងអាងទឹកក្ដៅ ការប្រើប្រាស់កុំព្យូទ័រដោយដាក់លើភ្លៅ ការប្រើប្រាស់ទូរសព្ទ ដាក់ក្នុងហោប៉ៅខោ ក៏មានផលប៉ះពាល់ទៅដល់មេជីវិតឈ្មោលដែរ។
ទន្ទឹមគ្នានោះដែរ ផ្អែកលើឥទ្ធិពលកម្ដៅដែលបណ្ដាលឲ្យប៉ះពាល់ដល់មេជីវិតឈ្មោល សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ក៏បានលើកឡើងថា ការស្លៀកខោតឹងៗ អាចបណ្ដាលឲ្យសីតុណ្ហភាពត្រង់បរិវេណពងស្វាសកើនកម្ដៅ ហប់ ស្អុះស្អាប់ រហូតដល់រលាកក៏មាន ដែលនោះជាមូលហេតុចម្បងក្នុងការបំផ្លាញមេជីវិតឈ្មោល។ ជាទូទៅពងស្វាសគួរតែស្ថិតក្នុងសីតុណ្ហភាពទាបជាងកម្ដៅរាងកាយ ទើបអាចផលិតមេជីវិតឈ្មោលបានទាំងបរិមាណ និងគុណភាព។