អាអូនតូចខុសគេ ប្រុសៗទើបយល់អារម្មណ៍នេះច្បាស់។ ប្រុសៗគ្នាឯងបង្អាប់មធ្យម ងំត្រង់ដៃគូមិនពេញចិត្តម៉ង។ ករណីខ្លះ របស់យើងត្រូវស្តង់ដារសោះ បែរជាគិតថាតូច ព្រោះមិនចង់ដឹងច្បាស់ពីទំហំស្តង់ដារ។ អានការបកស្រាយខាងក្រោម!
១- ទំហំស្តង់ដាររបស់លិង្គ
ស្រីៗភាគច្រើនគិតលើគុណភាពច្រើនជាងទំហំ មានន័យថា បើអាអូនតូចយើងដំណើរការល្អ គឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែ នៅមានស្រីមួយចំនួនតូច អាចគិតរឿងទំហំតូច ឬធំ ដែលធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តលើដៃគូខ្លួនឯង។
ប្រុសៗប្រមាណ ៤៥% ពុំមានទំនុកចិត្តលើទំហំអាអូនតូចរបស់ខ្លួន។ ប៉ុន្តែផ្ទុយទៅវិញ លិង្គរបស់ប្រុសៗទាំងនោះ អាចមិនតូចដូចអ្វីដែលគិតទេ គ្រាន់តែពួកគេមិនដឹងពីទំហំស្តង់ដារប៉ុណ្ណោះ។
ប្រុសៗខ្លះទៀត ខ្វល់ពីទំហំលិង្គពេលឡើងរឹង ខ្លះទៀតគិតរឿងរូបរាងលិង្គពេលវាមិនទាន់ឡើងរឹង ហេតុនេះត្រូវដឹងថា ទំហំអាអូនតូច មិនមែនវាស់ដឹងដោយគ្រាន់តែមើលលេខដូចពេលទិញស្បែកជើងទេ ឬអ្វីមួយទេ ចាំត្រូវធ្វើការវាស់ប្រវែងមើលសិន។
២- ចុះវាស់លិង្គរបៀបម៉េច?
មិនគួរវាស់ប្រវែងអាអូនតូច ពេលយើងកំពុងមានអារម្មណ៍ផ្លូវភេទខ្លាំងនោះទេ។ វិធីល្អសម្រាប់វាស់ ត្រូវគេហៅថា ទាញពន្យឺតលិង្គ SPL (Stretched Penis Length)។ ប្រើវិធី SPL តម្រូវឲ្យវាស់អាអូនតូចពេលកំពុងទន់ ដោយយកបន្ទាត់មកដាក់លើឆ្អឹងថ្ងាសលិង្គ បន្ទាប់មកទាញលិង្គពន្យឺតថ្នមៗ ទាញបានប៉ុណ្ណាយកប៉ុណ្ណឹង។
[embed-health-tool-bmr]
គេកំណត់យកប្រវែង SPL គឺគិតចាប់ពីឆ្អឹងថ្ងាសលើលិង្គរហូតដល់ចុងលិង្គ។ បើវាស់បានប្រហែល ១៤ សង់ទីម៉ែត្រ មានន័យថា អាអូនតូចត្រូវស្តង់ដារហើយ។ ប៉ុន្តែខ្លីជាង ១៤ សង់ទីម៉ែត្រ កុំខ្វាយខ្វល់ច្រើនអី ព្រោះមានប្រុសៗភាគច្រើន ជាពិសេសជនជាតិអាស៊ីយើងតែម្តង វាស់ទៅបានខ្លីជាងស្តង់ដារ។
ចុះធំប៉ុនណាទៅ ទើបគេហៅថាធំខ្លាំង? ការសិក្សាបានរកឃើញថា មានតែប្រុសៗប្រហែល ០,៦ ភាគរយប៉ុណ្ណោះ មានរង្វាស់លិង្គ SPL លើសពី ១៧ សង់ទីម៉ែត្រ។
៣- មានប្រុសៗលិង្គតូចបំផុតអត់?
ច្បាស់ណាស់ ពិតជាមាន មិនតែប៉ុណ្ណោះ ប្រុសៗក្រុមនេះ ត្រូវគេហៅជាភាសាបច្ចេកទេស Micropenis ដែលមានប្រមាណ ០,៦% ក្នុងចំណោមមនុស្សប្រុសៗទាំងអស់ជុំវិញពិភពលោក។ អាអូនតូច ចាត់ចូលជា Micropenis មាន SPL ខ្លីជាង ៩ សង់ទីម៉ែត្រ។ យ៉ាងណា គ្រូពេទ្យមិនណែនាំឲ្យអ្នកមានអាអូនតូចខ្លីខ្លាំង ទៅវះកាត់ធ្វើឲ្យវែងទេ ព្រោះប្រឈមគ្រោះថ្នាក់ច្រើនណាស់។
ក្រុមប្រុសៗ Micropenis គឺបណ្ដាលមកពីកត្តាតំណពូជផ្ទាល់។ លិង្គផ្តើមលូតលាស់ពេលយើងមានអាយុ ៨ សប្តាហ៍នៃគភ៌ ហើយលិង្គបន្តលូតលាស់រហូតដល់ត្រីមាសទី២ និងទី ៣ ដោយសារវត្តមានអ័រម៉ូនបុរស។ បើមានអ្វីធ្វើឲ្យមានបម្រែបម្រួលអ័រម៉ូនបុរសអំឡុងពេលនោះ យើងអាចនឹងជួបបញ្ហា Micropenis មិនខាន។
ក្នុងករណីគេដឹងថាក្មេងមានបញ្ហា Micropenis ពេលកើតមកភ្លាម ពេទ្យអាចព្យាបាលដោយប្រើអ័រម៉ូនតេស្តូស្តេរ៉ូន ដើម្បីទៅភ្ញោចឲ្យមានការលូតលាស់បន្ថែមនៅក្នុងវ័យកុមារ និងវ័យជំទង់។
បើប្រុសៗពេញវ័យមានបញ្ហា Micropenis ការព្យាបាលប្រហែលមិនអាចជួយបានច្រើននោះទេ ហើយវិធីព្យាបាលកែខៃបញ្ហានេះ គឺវះកាត់លិង្គ ជាភាសាបច្ចេកទេស Penile Prosthesis។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ