backup og meta

ពេទ្យបកស្រាយបញ្ហាមេជីវិតឈ្មោលធ្លាក់ចុះ គ្រាន់តែជិះកង់ ឬស្លៀកពាក់រឹបៗ

ពេទ្យបកស្រាយបញ្ហាមេជីវិតឈ្មោលធ្លាក់ចុះ គ្រាន់តែជិះកង់ ឬស្លៀកពាក់រឹបៗ

កន្លង​មក​យើង​អាច​ដឹង​ត្រឹម​ថា អ្នក​ជក់​បារី​ ផឹក​ស្រា សេព​គ្រឿង​ញៀន​ជា​ហេតុ​នាំឲ្យ​មេ​ជីវិត​ឈ្មោល​ធ្លាក់​ចុះ។ វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​ជក់បារី ផឹកស្រា នៅ​មាន​ករណី​មួយ​ចំនួន​ទៀត​ក៏​ជា​មូលហេតុ​នាំឲ្យ​មេ​ជីវិត​ធ្លាក់​ចុះ​ដូច​គ្នា​ផង​ដែរ។

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ បន្ត​ថា​អ្នក​ដែល​ឧស្សាហ៍​ជិះកង់ និង​ស្លៀក​សម្លៀកបំពាក់​រឹប​តឹង​ជា​ប្រចាំ សុទ្ធតែ​ប៉ះពាល់​ដល់​គុណភាព​មេ​ជីវិត​ដូច​គ្នា ហើយ​ចំណុច​សំខាន់​មួយ​ទៀត​ការ​ដាក់​ទូរស័ព្ទ​ដាក់​ក្នុង​ហោប៉ៅ​មុខ។ ចំពោះ​ការ​បកស្រាយ​ពី​មូលហេតុ​អស់​ទាំង​នោះ​មាន​ដូច​ខាងក្រោម៖

១- ជិះកង់

ប្រសិនបើ​យើង​ជា​អ្នក​ជិះកង់ ដើម្បី​កម្សាន្ត​អារម្មណ៍ និង​ជា​កីឡា​ដែល​ល្អ​ចំពោះ​សុខភាព អាច​ជិះ កន្លះ​ទៅ ១ ម៉ោង ឬ​យ៉ាង​ច្រើន ៣ ដង​ក្នុង​មួយ​សប្ដាហ៍​មិន​មែន​ជា​បញ្ហា។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ជិះ​កង់​ទៅ​ផ្លូវ​ឆ្ងាយ​ៗ ប្រាកដជា​មាន​ឯកសណ្ឋាន​ត្រឹមត្រូវ ដែល​ខោ​ត្រូវ​ស្លៀក​នោះ​តឹង​រឹប។ ក្រៅ​ពី​នោះ​ការ​ជិះកង់​​យូរ សម្លៀកបំពាក់​តឹង​​អង្គុយ​នឹង​កែបកង់ជ័រ​យូរ​ពេក​ ធ្វើឲ្យ​កើន​ឡើង​កម្ដៅ​នៅ​ពងស្វាស និង​ជា​ហេតុ​អាច​សម្លាប់​មេ​ជីវិត​ឈ្មោល​របស់​បុរស​បាន​ដែរ ព្រោះ​មេ​ជីវិត​ឈ្មោល​ត្រូវការ​សីតុណ្ហភាព​សម​ល្មម ដើម្បី​រស់​នៅ។ ដូច​នេះ​បុរស​ដែល​ជិះ​កង់​ច្រើន​ម៉ោង គឺ​មាន​គុណភាព​មេ​ជីវិត​ឈ្មោល​ទាប។

លិង្គមិនឡើងរឹង

២- ខោ​តឹង​ៗ

សម្រាប់​បុរស​ក៏​ស្លៀក​ខោ​ក្នុង​ជាមុន​សិន ការ​ស្លៀក​ខោទ្រនាប់​រឹប​តឹង​ខ្លាំង​ពេក វា​មិន​ល្អ​សម្រាប់​ស្បែក​របស់​យើង ហើយ​ថែមទាំង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ចំនួន​មេ​ជីវិត​ឈ្មោល​ទៀត ព្រោះ​ខោ​ទ្រនាប់​រឹប​តឹង​ក៏​ធ្វើឲ្យ​មាន​ការ​ឡើង​កម្ដៅ​ពងស្វាស។ ប្រដាប់ភេទបុរស ត្រូវការខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីផលិតមេជីវិតឈ្មោល តែបើសម្លៀកបំពាក់តឹងដាក់សំពាធខ្លាំងពេក វាបណ្តោលឲ្យខ្សោយទៅវិញ ហើយ​បូក​រួម​ទាំង​ស្លៀក​ខោ​ខោវប៊យ​ក្រាស់​ៗ​នាំឲ្យ​បរិវេណ​តំបន់​បន្ត​ពូជ​ហប់ ស្អុះ គ្មាន​ខ្យល់​ចេញ​ចូល សីតុណ្ហភាព​បែប​នោះ​ដែល​អាច​រារាំង​ការ​ផលិត និង​ការលូតលាស់​ជីវិត​ឈ្មោល។

[embed-health-tool-bmr]

៣- ដាក់​ទូរស័ព្ទ​នៅ​ហោប៉ៅមុខ

សារធាតុ​វិទ្យុសកម្ម​ដែល​ចេញពី​ទូរស័ព្ទ​ដៃ ក៏​អាច​កាត់​បន្ថយ​ចំនួន​មេ​ជីវិត​ឈ្មោល និង​ធ្វើឲ្យ​មេ​ជីវិត​ឈ្មោល បាត់បង់​គុណភាព​ក្នុង​ការ​បង្ក​កំណើត។ ហេតុនេះ​ហើយ​បុរស​ដែល​ដាក់​ទូរស័ព្ទ​ក្នុង​ហោប៉ៅ ធ្វើឲ្យ​មេ​ជីវិត​ឈ្មោល​មាន​សុខភាព​មិន​ល្អ ហើយ​ទោះ​ជា​អាច​បង្ក​កំណើត​បាន ក៏​អាច​មិន​ល្អ​គ្រប់គ្រាន់។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Ask the Doc: Does cycling affect male fertility?

https://www.healthymale.org.au/news/cycling-male-fertility

How to improve male fertility

https://www.tommys.org/pregnancy-information/planning-a-pregnancy/are-you-ready-to-conceive/how-improve-male-fertility

Low sperm count

https://www.mayoclinic.org/diseases-conditions/low-sperm-count/diagnosis-treatment/drc-20374591

កំណែ​ប្រែបច្ចុប្បន្ន

19/09/2023

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ប្តីប្រពន្ធ​មានបញ្ហា​អត់​កូន តែចង់​បាន​កូន ​ត្រូវ​ធ្វើ​ម៉េច?

មកដឹងពីលក្ខណៈពិសេសមេជីវិតឈ្មោល និងមេជីវិតញី


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 19, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម