backup og meta

សញ្ញាខ្សោយបេះដូង យើងគួរចំណាំហើយដឹងវិធីដោះស្រាយ

សញ្ញាខ្សោយបេះដូង យើងគួរចំណាំហើយដឹងវិធីដោះស្រាយ

ធ្លាប់អត់ នៅសុខៗ ស្រាប់តែចុកទ្រូង ញ័រទ្រូង ថប់ដង្ហើម វិលមុខ បេះដូងលោតញាប់ខុសធម្មតា? វាអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន។ ថ្ងៃនេះ “Hello គ្រូពេទ្យ” នឹងលម្អិតពាក់ព័ន្ធជំងឺខ្សោយបេះដូង និងវិធីបង្ការក្រោយកើតជំងឺ។ វាជាជំងឺបង្កឡើង ពេលបេះដូងមិនអាចច្របាច់ឈាម ឬឈាមមិនអាចបំពេញឲ្យបេះដូងគ្រប់គ្រាន់ ធ្វើឲ្យបេះដូងធ្វើការកាន់តែញាប់ ដើម្បីនាំឈាមទៅសារពាង្គកាយ។ រោគសញ្ញានេះមានខុសៗគ្នា ចាប់ពីខ្សោយទៅធ្ងន់ ឬអាចឈានដល់បាត់បង់ជីវិតទៀត។

១- រោគសញ្ញាខ្សោយបេះដូង

ដំបូង អាចគ្មានរោគសញ្ញា តែយូរៗទៅ បេះដូងមិនច្របាច់យកឈាមបានល្អ នាំឲ្យស្ថានភាពកាន់តែធ្ងន់ទៅៗ នឹងបណ្តាលឲ្យ៖

– ហត់ វិលមុខ

– ហើមជើង កជើង ឬក្បាលពោះ

ចង្វាក់បេះដូងលោតញាប់ទាំងពេលកំពុងគេង

ពិបាកដកដង្ហើម នាំឲ្យពេលគេងត្រូវកើយខ្នើយច្រើនជាន់។

ស្ទះសរសៃឈាមបេះដូង

២- តេស្តរកជំងឺខ្សោយបេះដូង

មានវិធីជាច្រើនសម្រាប់ធ្វើតេស្តរកមើលជំងឺនេះ ដោយធ្វើតាមការណែនាំពីពេទ្យ ពេលសង្ស័យមានជំងឺខ្សោយបេះដូង៖

– វាស់ចង្វាក់បេះដូង

– អេកូបេះដូង

– វាស់ចង្វាក់បេះដូងពេលហាត់ប្រាណ

– ថតកាំរស្មី X លើទ្រូង

– ធ្វើតេស្តឈាម

– ឆ្លុះសរសៃឈាមបេះដូង និងដាក់ឧបករណ៍ចូលសរសៃឈាមបេះដូងដើម្បីពិនិត្យ។

៣- ផលវិបាក

បើមិនព្យាបាល វានឹងវិវត្តធ្ងន់ទៅៗ អាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត ហើយការព្យាបាល អាចកាត់បន្ថយរោគសញ្ញា បន្ថយផលវិបាក ពន្យារ ឬបញ្ឈប់ការវិវត្ដរបស់ជំងឺ។ ផលវិបាកបង្កដោយខ្សោយបេះដូង អាចវិវត្តទៅជា៖

– ចង្វាក់បេះដូងដើរមិនទៀងទាត់

– ជំងឺតម្រងនោម

– ជំងឺថ្លើម។

ស្វែងយល់ពី​ជំងឺបេះដូងច្រើនទៀត​ចុចទីនេះ

ចង់ដឹងពី​កម្រតិចង្វាក់បេះដូងលោតចុចទីនេះ

៤- វិធីការពារបេះដូង ក្រោយកើតជំងឺខ្សោយបេះដូង

ខ្សោយបេះដូងមានវិធីសាស្ត្រដើម្បីការពារ ធ្វើឲ្យសុខភាពធូរស្រាល មិនចាំបាច់ទៅមន្ទីរពេទ្យញឹកញាប់​ក៏​បាន គ្រាន់តែ៖

– លេបថ្នាំតាមការកំណត់ ទោះមានអារម្មណ៍ធូរស្រាល ឬធម្មតាក៏ដោយ

– សម្គាល់រោគសញ្ញាខ្លួនឯង និងអនុវត្តតាមវេជ្ជបញ្ជា

– ឡើងទម្ងន់ ត្រូវប្រាប់គ្រូពេទ្យ

– ហាមញ៉ាំប្រៃពេក

– បញ្ចុះគីឡូ បើលើសទម្ងន់

– ឈប់ជក់បារី

– បន្ថយផឹកស្រា

– ហាត់ប្រាណ ឬធ្វើឲ្យរាងកាយសកម្ម

– ពិគ្រោះជាមួយពេទ្យ មុនលេបថ្នាំណាមួយ។

ខ្សោយបេះដូង ជាជំងឺឧស្សាហ៍ឃើញលើមនុស្សចាស់ ប៉ុន្តែមិនមានន័យថាក្មេងមិនមានទេ។ ទោះមិនអាចព្យាបាលជាទាំងស្រុង តែកុំអស់សង្ឃឹម នៅតែអាចព្យាបាល ឬជួយបន្ធូររោគសញ្ញាបាន។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Understanding Heart Failure — the Basics. http://www.webmd.com/heart-disease/heart-failure/understanding-heart-failure-basics#1. Accessed January 19th, 2017.

Heart Failure. http://www.mayoclinic.org/diseases-conditions/heart-failure/basics/definition/con-20029801. Accessed January 19th, 2017.

Heart Failure. http://emedicine.medscape.com/article/163062-overview. Accessed January 19th, 2017.

Heart Failure. http://www.heart.org/HEARTORG/Conditions/HeartFailure/Heart-Failure_UCM_002019_SubHomePage.jsp. Accessed January 19th, 2017.

កំណែ​ប្រែបច្ចុប្បន្ន

12/01/2022

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ជិះកង់ ២០ នាទី ក្នុងមួយថ្ងៃ អាចកាត់បន្ថយអត្រាប្រឈមជំងឺបេះដូងដល់ទៅ ៥០%

ការ​ផឹកកាហ្វេ និងជំងឺបេះដូង មាន​អ្វីទាក់ទងគ្នាអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Jan 12, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម