backup og meta

មនុស្ស​ជា​ទី​ស្រលាញ់​មាន​ជំងឺ​បេះដូង ត្រូវដឹង​របៀប​ថែទាំទាំងនេះ​

មនុស្ស​ជា​ទី​ស្រលាញ់​មាន​ជំងឺ​បេះដូង ត្រូវដឹង​របៀប​ថែទាំទាំងនេះ​

ដូចគ្នា​យើង​ដឹង​ស្រាប់ មើល​ថែ​អ្នក​ផ្ទះ ឬ​មនុស្ស​ជាទី​ស្រលាញ់​មាន​ជំងឺ​បេះដូង ជា​ពិសេស​ប៉ាម៉ាក់ ​មិនមែន​ជា​រឿង​ងាយ​ស្រួយ​ទេ​ ប៉ុន្តែ​ដោយ​សារ​តែ​ការងារ​នេះពិបាក​ ក៏ត្រូវ​បង់​បោះ​អ្នក​មាន​គុណ ឬ​បណ្ដែតបណ្ដោយ មិន​ខ្វល់​ដែរ។ អ្វី​​ចាំបាច់បំផុត បើក​ចិត្ត​ឲ្យ​ទូលាយ ស្ម័គ្រ​ចិត្ត​ធ្វើ​ការងារ​នេះ។ “Hello គ្រូពេទ្យ” មាន​ប៉ុន្មាន​ចំណុច​ ដើម្បី​ចែករំលែក ប្រសិន​បើ​គ្នា​យើង ឬ​បងៗ ​កំពុង​ថែទាំ​ចាស់ៗ មាន​បញ្ហា​បេះដូង។

១- គ្រប់គ្រងរបបអាហារ

ដូច​យើង​ដឹង​ស្រាប់ មាន​ជំងឺ​បេះដូង​មិន​អាច​ញ៉ាំ​ជាតិ​ខ្លាញ់ និង​អាហារ​ចៀន ឬ​ញ៉ាំ​ប្រៃ​ច្រើន​ទេ។ ​ប្រាប់​ម៉ាក់ប៉ា អ៊ំៗ មានជំងឺ​ពី​បញ្ហា​នេះ ឧស្សាហ៍​រំលឹក ឬ​តាមដាន​ក្រែង​លោ លួច​ញ៉ាំ​អាច​ជា​រឿង​ពិបាក។ អ្វី​​ត្រូវ​ធ្វើ ជម្រុញ​ឲ្យ​​ញ៉ាំ បន្លែ ផ្លែឈើ​ និង​សាច់សម្បូរ​ជាតិ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន ពិសេស​ត្រូវ​កាត់​បន្ថយ​អំបិល​ ហើយ​បើ​ពិបាក​រៀប​ចំរបប​អាហារ អាច​សុំ​ដំបូន្មាន​ល្អៗ​ពី​គ្រូពេទ្យ​ជំនាញ។

២- ហាត់ប្រាណរួមគ្នា

មាន​ជំងឺ​បេះដូង ​តែង​តែ​ខ្លាច​មិន​ចង់​ហាត់​ប្រាណ​ទេ អ៊ីចឹង​​ត្រូវ​ការ​យើង​លើក​ទឹក​ចិត្ត​ ប៉ុន្តែ​កម្រិត​ហាត់​ប្រាណ​ អាស្រ័យ​លើស្ថានភាព​ជំងឺ​ផង​ដែរ។ ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ​មុន​នឹង​ចាប់​ផ្តើម ចាប់ផ្តើម​ពី​កម្រិត​ស្រាល​មួយ​រយៈ ចាំ​បន្ត​ទៅ​កម្រិត​ខ្លាំង​ម្តង​បន្តិច​ៗ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ហួស​កម្រិត។ ជា​អ្នក​មើល​ថែ ​គួរ​ចូលរួម​ហាត់​ប្រាណ​ជា​មនុស្ស​ជាទី​ស្រលាញ់ ម៉ាក់​ប៉ា ព្រោះ​ជា​កម្លាំង​ចិត្ត​ជំរុញ​ឲ្យ​ពួកគាត់​តស៊ូ​ទៅ​មុខ។

៣- រំលឹករឿងផឹកថ្នាំ

រំលឹក​រឿង​ផឹកថ្នាំ ត្រូវ​តែ​ធ្វើ ​ព្រោះ​អ្នក​ជំងឺ​បេះដូង​មួយ​ចំនួន​ឆាប់​ភ្លេចភ្លាំង។ អាច​ទិញ​ប្រអប់​ដាក់​ថ្នាំ ​មាន​អក្សរ​សរសេរ​ម៉ោង​ត្រូវ​លេប ដើម្បី​ស្រួល​ចំណាំ។ យ៉ាងណា ពួក​គាត់​គួរ​ចេះ​គ្រប់គ្រង​ថ្នាំ​ដោយ​ខ្លួន​ឯង យើង​គួរ​កត់​ថ្នាំ​ពួក​គាត់​កំពុង​ប្រើប្រាស់​ សម្រាប់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​ថ្នាំ​មួយ​ចំនួន​អាច​មាន​គ្រោះថ្នាក់​បើ​លេប​រួម​គ្នា។

ជាអ្នក​មើលថែ ​ពិត​ជា​មាន​ទំនួល​ខុស​ត្រូវ​ច្រើន ​ពេល​ខ្លះ​ក៏​ស្ត្រេស​ខ្លាំង​ដែរ។ គ្នា​យើង​ខ្លះ រវល់​តែ​មើល​ថែ​មនុស្ស​ជាទី​ស្រលាញ់ ភ្លេច​មើល​ថែ​ខ្លួន​ឯង​ក៏​មាន។ ហេតុផល​នេះ យើង​ត្រូវ​ដឹង​ថា ​សុខភាព​ខ្លួន​ឯង​ផ្ទាល់​សំខាន់​ដូចគ្នា បើ​នឿយហត់ អាច​សុំ​ជំនួយ​ពី​បងប្អូន ឬ​សាច់ញាតិ​ផ្សេង​ទៀត។

អត្ថបទគួរអាន៖

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Caring for Someone With Heart Disease. http://www.webmd.com/heart/features/heart-disease-caregiver#1 Assessed October 7, 2016.

Caring for a heart patient. https://www.bhf.org.uk/heart-health/living-with-a-heart-condition/caring-for-a-heart-patient. Assessed October 7, 2016.

កំណែ​ប្រែបច្ចុប្បន្ន

28/04/2022

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ដឹងគន្លឹះទាំងនេះ ម៉ាក់ៗអស់បារម្ភកូនក្នុងផ្ទៃមានជំងឺបេះដូងពីកំណើត

ចង់បង្ការ​ជំងឺ​សន្លាក់ និង​ជំងឺបេះដូង គ្នាយើងកុំរំលងផ្លែឈើ ៤ មុខនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Apr 28, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម