និយមន័យ
១- អ្វីជាអេកូបេះដូងលើទ្រូង?
អេកូបេះដូងលើទ្រូង ជាតេស្តដោយប្រើឧបករណ៍បំប្លែងរលកសំឡេងទៅជារូបភាព ជួយគ្រូពេទ្យធ្វើរោគវិនិច្ឆ័យបញ្ហាផ្សេងនៃបេះដូង។ ឧបករណ៍នេះបញ្ចូនសញ្ញាតាមរលកសំឡេងខ្ពស់ ទៅកាន់ផ្នែកខុសៗគ្នារបស់បេះដូង ហើយរលកសញ្ញាទាំងនោះ នឹងបញ្ជូនត្រឡប់មកវិញជារូបភាពបេះដូងលើអេក្រង់។
អេកូបេះដូងមាន ៤ ប្រភេទខុសៗគ្នា ដូចជា អេកូឆ្លុះទ្រូង វាស់ចង្វាក់បេះដូងពេលកំពុងហាត់ប្រាណ អេកូសរសៃឈាមបេះដូង (Doppler) អេកូឆ្លុះបេះដូងតាមបំពង់អាហារ។ ក្នុងចំណោមអេកូទាំងនេះ ភាគច្រើនពេទ្យនិយមប្រើអេកូបេះដូងឆ្លុះលើទ្រូង ព្រោះតេស្តប្រភេទនេះ ឧបករណ៍បញ្ចូន នឹងចម្លងរូបភាពរូបភាពពេញលេញនៃបេះដូងងាយពិនិត្យរកមើលបញ្ហា។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២- ហេតុអ្វីត្រូវធ្វើតេស្តនេះ?
អេកូនេះ ជាធម្មតាធ្វើឡើងពេលមានការធ្វើរោគវិនិច្ឆ័យបញ្ហាបេះដូងមួយ ឬច្រើន ដូចជា ពាក់ព័ន្ធសមត្ថភាពច្របាច់ឈាម ឬបញ្ហាថតបេះដូង។ មួយវិញទៀត បើយើង សង្ស័យថាបេប៊ី មានជំងឺបេះដូងពីកំណើត ពេទ្យអាចប្រើវិធីនេះបានដើម្បីបញ្ចាក់បាន។
ស្វែងយល់មុនធ្វើតេស្ត
៣- គួរដឹងអ្វីខ្លះមុនអេកូបេះដូង?
យោងតាមគ្រូពេទ្យឯកទេសជាច្រើន ពិនិត្យបេះដូងជាប្រចាំ គឺមិនចាំបាច់ទេ ទោះជាភាគច្រើនអ្នកជំងឺបេះដូង សុំគ្រូពេទ្យពិនិត្យខ្លួនឯងក៏ដោយ។
ការប្រើរលកសំឡេង មិនសូវប៉ះពាល់ដល់បេះដូង ឬខ្លួនប្រាណទេ។ តេស្តនេះ អាចមានសុវត្ថិភាព ករណីយើងមិនប្រើសារធាតុពណ៌ដើម្បីចាប់រូបភាពភាព ព្រោះសារធាតុនេះអាចធ្វើឲ្យមានប្រតិកម្ម ប៉ុន្តែយើងអាចប្រើថ្នាំខ្លះកាត់បន្ថយប្រតិកម្មទាំងនោះបាន។
តេស្តបេះដូងដោយឆ្លុះអេកូលើទ្រូង អាចធ្វើរួមគ្នា និងតេស្តមួយចំនួនទៀត ដូចជា៖
– ស្កែន MRI បេះដូង ដើម្បីលម្អិត និងសង្ខេបរូបភាពតូចៗនៅផ្នែកខាងក្នុងរបស់បេះដូង
– តេស្ត Radionuclide គឺប្រើសម្រាប់វាស់ចរន្តឈាមរត់ និងមុខងាររបស់បេះដូង។ តេស្តប្រភេទនេះ គ្រូពេទ្យនឹងចាក់សារធាតុវិទ្យុសកម្ម (Radioactive) ចូលទៅក្នុងខ្លួន ហើយប្រើកាមេរ៉ាថតរូបភាព នៅពេលសារធាតុទាំងនោះមានចលនានៅជុំវិញបេះដូង។
សូមពិភាក្សាជាមួយគ្រូពេទ្យថាតើវិធីមួយសក្តិសមជាមួយសុខភាពយើង។
ដំណើរការធ្វើតេស្ត
៤- គួរត្រៀមខ្លួនបែបណា?
ពិភាក្សាដោយប្រុងប្រយ័ត្នជាមួយគ្រូពេទ្យពីស្ថានភាពបេះដូង ឬថ្នាំយើងត្រូវលេបដើម្បីទទួលបានលទ្ធផលល្អ។ ជាទូទៅមិនមានអ្វីចាំបាច់ត្រៀមទុក មុនឆ្លុះអេកូឡើយ។
៥- មានអី្វកើតឡើងពេលអេកូបេះដូងលើទ្រូង?
ទាមទារគ្រូពេទ្យឯកទេស ទទួលបានការហ្វឹកហាត់ច្បាស់លាស់ ដើម្បីធ្វើអេកូបេះដូងលើទ្រូង អេកូពេលកំពុងហាត់ប្រាណ អេកូសរសៃឈាមបេះដូង និងអេកូឆ្លុះបេះដូងតាមបំពង់អាហារជាដើម។ បើយើងមានជំងឺលើសទម្ងន់ ឬជំងឺសួតរ៉ាំរ៉ៃ គ្រូពេទ្យនឹងសុំចាក់សារធាតុចាប់ពណ៌តាមសរសៃឈាម ព្រោះអាចធ្វើឲ្យលទ្ធផលកាន់តែច្បាស់។
ត្រូវដេកផ្ងារឬ បែរទៅខាងឆ្វេង និងចាប់ខ្សែវាស់ចង្វាក់បេះដូងតូចៗ (electrodes) លើដៃ និងជើង ដើម្បីតាមដានចង្វាក់បេះដូងពេលកំពុងឆ្លុះអេកូ។
ដើម្បីងាយស្រួលចាប់រលកសំឡេង គេដាក់ជែលម្យ៉ាងដូចចាហួយនៅផ្នែកខាងឆ្វេងទ្រូង ហើយប្រើឧបករណ៍សង្កត់ជាប់លើទ្រូង ដើម្បីបញ្ជូនរលកសំឡេងទៅក្នុងទ្រូង និងប្ដូរពីម្ខាងទៅម្ខាង ចាប់យករូបភាពតាមរយៈរលកសំឡេង ហើយរលកសំឡេងនឹងត្រឡប់ពីផ្នែកជាច្រើនរបស់បេះដូង បំប្លែងទៅជារូបភាពលើអេក្រង់។
អេកូនេះ គ្រូពេទ្យធ្វើនៅក្នុងបន្ទប់ងងឹត ដើម្បីងាយស្រួលមើលរូបភាព និងទទួលបានរូបភាពលម្អិតពីបេះដូង។ អំឡុងពេលអេកូ យើងត្រូវនៅស្ងៀម ដកដង្ហើមចេញ និងចូលមួយៗ ឈប់ដកដង្ហើម ឬគេងផ្អៀងខាងឆ្វេង ដោយពេលវេលាឆ្លុះអាចពី ៣០-៦០ នាទី។
៦- មានអី្វកើតឡើងបន្ទាប់អេកូបេះដូង?
មនុស្សភាគតិចណាស់មានបទពិសោធន៍ជាមួយតេស្តប្រភេទនេះ ករណីបើយើងពិបាកដកដង្ហើម ឬមិនអាចគេងផ្ងារយូរ អំឡុងពេលពិនិត្យវិធីឆ្លុះអេកូបេះដូងនេះ អាចនឹងដំណើរការមិនបានដូចគ្នា។
ដើម្បីឆ្លុះអេកូពីដើមដល់ចប់ គួរសួរពេទ្យរយៈពេលគេងផ្ងារ ដើម្បីប្រាកដថាយើងមិនពិបាក ដកដង្ហើម ហើយធ្វើបែបនេះ ភាគច្រើនគ្មានគ្រោះថ្នាក់អ្វីទាំងអស់។
បើវិធីនេះទទួលបានផលល្អ ក៏មិនចាំបាច់ធ្វើតេស្តផ្សេងទៀតដែរ។ តែករណីវិធីនេះ មានភាពមិនប្រក្រតី គ្រូពេទ្យឯកទេសបេះដូងអាចសុំពិនិត្យបន្ថែម ដូចជា ធ្វើអេកូម្ដងទៀត ៣-៤ ខែក្រោយ ស្កែនបេះដូង ឬថតសសៃរឈាមដោយកាំរស្មីអ៊ិច។ ក្រោយវាយតម្លៃរោគសញ្ញាតាមរយៈលទ្ធផលទទួលបាន គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាព្យាបាលជំងឺ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
លទ្ធផល
៧- លទ្ធផលតេស្ត
ពេទ្យឯកទេសបេះដូង អាចចេញលទ្ធផលភ្លាមៗ ឬក្រោយការធ្វើតេស្តបានមួយថ្ងៃ។
– លទ្ធផលប្រក្រតី៖ ថតបេះដូង ជញ្ជាំងបេះដូងមានទំហំធម្មតា មិនសូវក្រាស់ និងចង្វាក់បេះដូងលោតធម្មតា ប្រឹសបេះដូងក៏ធ្វើការធម្មតា គ្មានលេច ឬចង្អៀត មិនមានសញ្ញាឆ្លងរោគ ឈាមបាញ់ចេញពីថតបេះដូងខាងក្រោមផ្នែកខាងឆ្វេង ត្រូវជាមួយចង្វាក់បេះដូង។ គ្មានសារធាតុរាវច្រើន ក្នុងថង់ជុំវិញបេះដូង និងស្រទាប់ជុំវិញបេះដូងមិនក្រាស់ខុសប្រក្រតី និងគ្មានឈាមកក ឬមានដុំសាច់នៅក្នុងថតបេះដូង។
– លទ្ធផលមិនប្រក្រតី៖ ថតបេះដូងធំពេក ភ្នាស់បេះដូងក្រាស់ជាងធម្មតា ឬភ្នាស់ស្ដើងមកពីឈាមហូរទៅសាច់ដុំបេះដូងមិនគ្រប់គ្រាន់ ឬដោយសារគាំងបេះដូង។ ផ្នែកស្ដើងប៉ោងបេះដូង ជាសញ្ញាការឡើងប៉ោងនៅថតក្រោមបេះដូង។ សាច់ដុំបេះដូងមិនអាចធ្វើចលនាតាមធម្មតា ដោយសារឈាមថយចុះបណ្តាលមកពីសរសៃឈាមចង្អៀត។ ប្រឹសបេះដូងមួយ ឬពីរមិនអាចបើកបិទជិត មើលទៅមិនប្រក្រី។ ឈាមរត់ពីថតខាងក្រោមផ្នែកខាងឆ្វេង ថយចុះខុសធម្មតា មានសារធាតុរាវច្រើនជុំវិញបេះដូង ខណៈជាលិកាក្រាលជុំវិញឡើងក្រាស់ អាចបង្កជាដុំកំណកឈាម។
លទ្ធផលអាស្រ័យមន្ទីរពិសោធន៍ និងមន្ទីពេទ្យមួយចំនួន អាចប្រែប្រួលខុសគ្នាបន្តិចបន្តួច។ សូមពិភាក្សាជាមួយគ្រូពេទ្យបើមានចម្ងល់ពាក់ព័ន្ធលទ្ធផលអេកូនេះ។
[embed-health-tool-heart-rate]