backup og meta

ក្អកមានឈាម បណ្តាលមកពីមូលហេតុអីខ្លះ?​

ក្អកមានឈាម បណ្តាលមកពីមូលហេតុអីខ្លះ?​

ពេល​យើង​​ក្អក​ហើយ​ឃើញ​មាន​ធ្លាក់​ឈាមមកជាមួយ  ​ច្បាស់​ជា​មាន​អា​រម្មណ៍​ថា ​ភ័យ​ខ្លាំង​ជា​មិន​ខាន។ ការ​ក្អក​ឈាម​ជា​រោគ​សញ្ញា​មួយ ​អាច​បញ្ជាក់​ពី​ហា​និ​ភ័យ​សុខភាព រ​ហូត​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត បើ​ព្យាបាល​មិន​ទាន់​ពេល​វេលា។​

មន្ទីរពេទ្យកាល់ម៉ែត​បាន​ផ្សព្វ​ផ្សាយ​ឲ្យដឹង​ថា ជា​ទូទៅ​មូលហេតុនៃ​ការ​ក្អកឈាម​បង្ក​ឡើង​ដោយ​ការ​ឆ្លង​រោគ​ផ្សេងៗ​ជា​ច្រើន​ដូចជា៖

ទី១- ជំងឺ​របេង​៖ ភាគ​ច្រើន​អ្នក​ជំងឺ​ស្រក​គីឡូ ក្តៅ​ខ្លួន​រ៉ាំរ៉ៃ។

ទី២- ជំងឺ​រីក​ទង​សួត៖ ច្រើន​កើត​លើ​អ្នក​ជំងឺ​ដែល​មាន​ប្រវត្តិ​កើត​ជំងឺ​របេង​ពីមុន​ ​ហើយ​ស្តែង​ចេញ​ជា​រោគ​សញ្ញា​ក្អក​រ៉ាំរ៉ៃ និង​មាន​កំហាក​ជា​ប្រចាំ។

ទី៣- ជំងឺ​រលាក​ទង​សួត ឬ រលាក​សួត​៖ ​​រោគ​សញ្ញា​ស្ដែង​ចេញ​ជា​ក្អក​ហត់ និង​ក្តៅ​ខ្លួន។

ទី៤- ជំងឺ​មហារីក​សួត ច្រើន​កើត​លើ​អ្នក​ជក់​​បារី ​ដែល​មាន​វ័យ​ចំណាស់​លើស​ពី​អាយុ ៤០ឆ្នាំ។

ទី៥- ជំងឺ​បេះដូង​ត្បៀត​ប្រើ​សមីត្រាល់៖ អ្នក​ជំងឺ​ជាទូទៅ​មាន​ប្រវត្តិ​ជំងឺ​បេះដូង និង​មាន​រោគ​សញ្ញា​ឆាប់​ហត់។

ទី៦- ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​សួត៖ ដែល​មាន​រោគ​សញ្ញា​ហត់​ចុក​ទ្រូង​ដែល​ច្រើន​កើត​ចំពោះ​អ្នក​ដែល​មាន​កត្តា​ប្រឈម​ដូច​ជា​សម្រាក​ពេទ្យ​យូរ ​ពុំ​សូវ​ធ្វើចលនា ជំងឺមហារីក មាន​ប្រវត្តិ​វះ​កាត់​ថ្មីៗ ទើបសម្រាលកូន ឬការ​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត​ជាដើម​។ ជួនកាល ការ​ក្អក​ឈាម​នេះ គ្រាន់​តែ​ជា​សរសៃរ​ឈាម​ក្អក​ដោយ​មក​ជាមួយ​នឹង​ស្លេស្ម​តែប៉ុណ្ណោះ។​​

ប្រសិន​បើ​ការ​ក្អក​ឈាម​បង្ក​ឡើង​ដោយ​ជំងឺខាងលើ​ទាំង​អស់​នេះ ឬ​ករណី​ផ្សេងៗ​ណា​មួយ តើ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ​ឬយ៉់ាងណា?​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត​ក៏​បាន​ឲ្យ​ដឹង​ទៀតថា បើ​សិន​ជា​មាន​ករណី​ក្អកឈាម គឺ​ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់ ដើម្បី​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ទោះ​បី​​វាជា​សរសៃរ​ឈាម​ក្អក​ដោយ​មក​ជាមួយ​ស្លេស្ម​ក៏ដោយ ព្រោះ​វា​អាច​ជា​សញ្ញា​អាសន្ន​មួយ​បញ្ចាក់​ពី​គ្រោះថ្នាក់​ចំពោះ​សុខភាព​នឹង​មក​ដល់។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/03/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 06, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម