backup og meta

អ្នកមានជំងឺលើសសម្ពាធឈាម កុំរំលងអាហារទាំងប៉ុន្មានមុខនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 21, 2023

    អ្នកមានជំងឺលើសសម្ពាធឈាម កុំរំលងអាហារទាំងប៉ុន្មានមុខនេះ

    សម្ពាធ​ឈាម​ខ្ពស់​ជា​ប្រចាំ ​អាច​បណ្ដាល​ឲ្យ​ខូច​សរសៃ​ឈាម​ ព្រម​ទាំង​ប៉ះពាល់​ដល់​សុខភាព​​ថែម​ទៀត​ផង​។ យ៉ាង​ណា​មិញ យើង​អាច​គ្រប់គ្រង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ ដោយ​វិធីសាស្ត្រ​ងាយ​ៗ ​​ខាង​ក្រោម​នេះ​៖

  • គ្រប់គ្រង​ទម្ងន់​ខ្លួន
  • ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ប្រៃ​
  • ហាត់ប្រាណ​ជា​ប្រចាំ​
  • ជាមួយ​គ្នា​នេះ​ដែរ យើង​ក៏​​អាច​​បញ្ចុះ​សម្ពាធ​ឈាម​បាន​​យ៉ាង​ឆាប់​រហ័ស​ ដោយ​ការ​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ដូចជា​គ្រាប់ធញ្ញជាតិ​ បន្លែ​ ផ្លែឈើ និង​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ព្រម​ទាំង​ជៀសវាង​សារធាតុ​​កាហ្វេអ៊ីន ខ្លាញ់​ឆ្អែត និង​កូលេស្តេរ៉ូល​។

    ពិត​ណាស់​ សម្ពាធ​ឈាម​ខ្ពស់​ អាច​នាំ​ឲ្យ​យើង​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ គាំង​បេះដូង ខូច​តម្រង​នោម​ បញ្ហា​ភ្នែក​ ការ​ចងចាំ​ និង​​សុខភាព​ផ្លូវ​ភេទ​។ ហេតុ​នេះ​ហើយ​​ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​ យើង​អាច​សាកល្បង​អាហារ​ប៉ុន្មាន​មុខ​នេះ​។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ​កំពូល​អាហារ​ជួយ​​បញ្ចុះ​សម្ពាធ​ឈាម​

    ១. សាច់​ត្រី

    ការ​ស្រាវជ្រាវ​បង្ហាញ​ថា ខ្លាញ់​អូមេហ្គា​៣ មាន​គុណប្រយោជន៍​ដ៏​ល្អ​ចំពោះ​សុខភាព​បេះដូង ដោយ​កាត់បន្ថយ​ការ​រលាក​ និង​បញ្ចុះ​សម្ពាធ​ឈាម។ បន្ថែម​ពី​នេះ ខ្លាញ់​អូមេហ្គា​៣ ដែល​មាន​នៅ​ក្នុង​ត្រី​ត្រី​សាម៉ុន​ ធូណា​ សាឌីន ដែល​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

    ២. គ្រាប់​ផ្លែឈើ និង​គ្រាប់ធញ្ញជាតិ​

    ទន្ទឹម​នឹង​នេះ​ដែរ គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន​ ដូចជា​គ្រាប់​ល្ពៅ​ដែល​សម្បូរ​ដោយអាមីណូ​អាស៊ីដ​ ប៉ូតាស្យូម និង​ម៉ាញេស្យូម ផ្ដល់​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​​ក្នុង​ការ​បញ្ចុះ​​សម្ពាធ​ឈាម​។

    ៣. បន្លែ និង​ផ្លែឈើ

    ចំណែក​សារធាតុ​ចិញ្ចឹម​ដែល​មាន​នៅ​ក្នុង​​ក្រូច​ឆ្មារ ក្រូច និង​ក្រូច​ថ្លុង សុទ្ធ​តែ​មាន​ឥទ្ធិពល​​​ខ្លាំង​ក្នុង​ការ​បញ្ចុះ​សម្ពាធ​ឈាម​។ យ៉ាង​ណា​មិញ ផ្លែ​ក្រូច​ថ្លុង អាច​​បង្ក​ការ​រំខាន​ដល់​ការ​ប្រើប្រាស់​ថ្នាំ​​សម្រាប់​​ព្យាបាល​ជំងឺ​បេះដូង ដូច្នេះ​ហើយ​​ យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ មុន​ពេល​បញ្ចូល​ផ្លែឈើ​មួយ​ប្រភេទ​​នេះ​ទៅ​ក្នុង​របប​អាហារ​។ ដូចគ្នា​នេះ​ដែរ ពពួក​ផ្លែ​ប៊ឺរី (ប្លូប៊ឺរី ស្រ្តប៊ឺរី ឈើរី) ក៏​អាច​ជួយ​​កាត់បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​ផង​ដែរ​។ បន្ថែម​ពី​នេះ យើង​គួរ​ញ៉ាំ​ការ៉ុត និង​បន្លែ​ស្លឹក​បៃតង​ ដើម្បី​គ្រប់គ្រង​សម្ពាធ​ឈាម​​ឲ្យ​បាន​ល្អ​។

    លើសសម្ពាធឈាម២

    អត្ថបទគួរអាន៖

    ៤. ខ្លាញ់​មិន​ឆ្អែត

    ​ពពួក​ខ្លាញ់​មិន​ឆ្អែត​ ដូចជា​ប្រេង​អូលីវ ប្រេង​សណ្ដែក​សៀង ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​របប​អាហារ​សម្រាប់​គ្រប់គ្រង​សម្ពាធ​ឈាម​ខ្ពស់​។

    ចំណុចសំខាន់

    សម្ពាធ​ឈាម​ខ្ពស់​ អាច​នាំ​ឲ្យ​យើង​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ គាំង​បេះដូង ខូច​តម្រង​នោម​ បញ្ហា​ភ្នែក​ ការ​ចងចាំ​ និង​​សុខភាព​ផ្លូវ​ភេទ​។ ហេតុ​នេះ​ហើយ​​ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​ យើងគួរញ៉ាំអាហារមួយចំនួន​ ដូចជា ត្រី​សាម៉ុន​ ត្រីធូណា ត្រីសាឌីន គ្រាប់​ល្ពៅ ​ក្រូច​ឆ្មារ ក្រូច និង​ក្រូច​ថ្លុង និងប្រេងអូលីវ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 21, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម