backup og meta

អ្នកលើសសម្ពាធឈាមគួរអនុវត្តវិធីគ្រប់គ្រងជំងឺទាំងនេះឲ្យបានត្រឹមត្រូវ

អ្នកលើសសម្ពាធឈាមគួរអនុវត្តវិធីគ្រប់គ្រងជំងឺទាំងនេះឲ្យបានត្រឹមត្រូវ

លើសសម្ពាធឈាម អាច​ដឹង​បាន​ពេលយើងវាស់កម្លាំងនៃសម្ពាធនៅក្នុងសរសៃឈាម ហើយ​ឃើញ​ថា​កម្រិត​សម្ពាធ​ឈាមស៊ីស្តូលិក (លេខសម្ពាធឈាមខាង​លើ) លើសពី ១៤០ មិល្លីលីត្របារត ហើយកម្រិតសម្ពាធ​ឈាម​ឌីយ៉ាស្តូលិក (លេខសម្ពាធឈាមខាងក្រោម) លើសពី ៩០ មិល្លីលីត្របារត។ អ្នក​លើស​សម្ពាធ​ឈាមគួរថែទាំសុខភាពបែបណាទើបអាចគ្រប់គ្រងជំងឺបាន? ពេល​​ថ្នាំបញ្ចុះ​ឈាម​ធ្វើ​ទុក្ខ​គួរ​ធ្វើម៉េច?

វេជ្ជបណ្ឌិត ស្រេង ឌីណា ឯកទេសជំងឺបេះដូង សរសៃឈាម និងជំងឺវេជ្ជសាស្រ្តទូទៅនៅមន្ទីរពេទ្យ​កាល់ម៉ែត និងគ្លីនិកឯកទេសបេះដូងរុងរឿងបានណែនាំ​ពីវិធីគ្រប់គ្រងជំងឺលើសសម្ពាធ​ឈាម​មួយ​ចំនួន​។​

១. ផ្លាស់ប្តូររបៀបរបបរស់

ហាត់ប្រាណ៖ អ្នកជំងឺត្រូវហាត់ប្រាណឱ្យបានយ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃ ហើយឱ្យបាន ៥ ថ្ងៃ​ក្នុង​មួយសប្តាហ៍

ចៀសវាងអាហារប្រៃខ្លាំង៖ ការញុំាអាហារប្រៃៗដូចជា ផ្អក ប្រហុក ត្រីងៀត និង​ជ្រក់ ជាដើម​ធ្វើឱ្យ​សម្ពាធ​ឈាមឡើងខ្ពស់ ហើយការស្លសម្លយើងត្រូវបង់អំបិលក្នុងកម្រិតតិចតួច ដោយសារ​ក្នុង​មួយ​ថ្ងៃ​យើងអាចញុំាអំបិលបានត្រឹមតែ ៥ ក្រាម​ (១ ស្លាបព្រាកាហ្វេ)។

កាត់បន្ថយអាហារមានជាតិផ្អែម និងខ្លាញ់៖ អាហារទាំងនេះធ្វើឱ្យយើង​លើសជាតិខ្លាញ់ កក​ខ្លាញ់​ក្នុង​សរសៃឈាម ធាត់ និងមានជំងឺទឹកនោមផ្អែមដែលជាហេតុធ្វើឱ្យយើងលើសសម្ពាធឈាម។

ឈប់ជក់បារី៖ ការជក់បារីបណ្តាលឱ្យកកជាតិខ្លាញ់ក្នុងសរសៃឈាម​ ហើយបង្កឱ្យសម្ពាធ​ឈាម​យើង​ឡើងខ្ពស់។

សម្រកគីឡូ៖ បើ BMI យើងលើសពី ២៥ ឡើងមានន័យថា យើងធាត់លើសគីឡូ លើស​ជាតិ​ខ្លាញ់​ហើយ ដូច្នេះយើងត្រូវព្យាយាមសម្រកគីឡូឱ្យ BMI យើងចុះទាបជាង ២៥។

[embed-health-tool-bmi]

កាត់បន្ថយគ្រឿងស្រវឹង និងកាហ្វេ៖ គ្រឿងស្រវឹង និងកាហ្វេក៏ធ្វើឱ្យ​សម្ពាធ​ឈាមឡើងដែរ។

កាត់បន្ថយស្រ្តេស៖ ពេលយើងស្រ្តេស រាងកាយយើងនឹងឆ្លើយតបដោយបញ្ចេញអ័រម៉ូនស្រ្តេស (adrenaline and cortisol) ទៅក្នុងសរសៃឈាមដែល​​ធ្វើបេះដូងលោតលឿន និងធ្វើឱ្យសរសៃឈាម​រួមតូច ជាលទ្ធផល​សម្ពាធ​ឈាមយើងនឹងឡើងខ្ពស់។

សម្រាកឱ្យបានគ្រប់គ្រាន់៖ ការគេងគ្រប់គ្រាន់ជួយឱ្យសម្ពាធឈាមចុះទាប និងកាត់បន្ថយស្រ្តេស។

វេជ្ជបណ្ឌិត ស្រេង ឌីណា
វេជ្ជបណ្ឌិត ស្រេង ឌីណា ឯកទេសជំងឺបេះដូង សរសៃឈាម និងជំងឺវេជ្ជសាស្រ្តទូទៅនៅមន្ទីរពេទ្យ​កាល់ម៉ែត និងគ្លីនិកឯកទេសបេះដូងរុងរឿង

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២. លេបថ្នាំ

អ្នកជំងឺត្រូវលេបថ្នាំក្នុងករណីគ្រូពេទ្យឱ្យថ្នាំបញ្ចុះសម្ពាធឈាម ហើយត្រូវ​លេបថ្នាំឱ្យបានទៀតទាត់​ទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ។ ក្នុងករណីខ្លះអ្នក​ជំងឺមិនចាំបាច់ប្រើថ្នាំទេ គ្រាន់តែធ្វើការផ្លាស់ប្តូររបៀបរស់នៅសិន។

៣. តាមដានសម្ពាធឈាម

អ្នកជំងឺត្រូវតាមដានសម្ពាធឈាមឱ្យបានជាប់ជាប្រចាំនៅផ្ទះទៅតាមការណែនាំរបស់គ្រូពេទ្យ ហើយ​​យកលទ្ធផលទៅពិគ្រោះជាមួយគ្រូពេទ្យជាប្រចាំដើម្បីឱ្យគ្រូពេទ្យវាយតម្លៃ និងបន្ត​ការ​ព្យាបាល ព្រោះកាលណាយើងព្យាបាលលើសសម្ពាធឈាម មិនមែនបានន័យថា​ បានលេបថ្នាំគឺ​បាន​ទទួល​ការព្យាបាលទេ។

យើងត្រូវធ្វើយ៉ាងណាឱ្យសម្ពាធឈាមធ្លាក់មកត្រឹម​គោលដៅណាមួយដែលគ្រូពេទ្យចង់បានដែលអាចកាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់ជំងឺ​បេះដូង ឬសរសៃឈាមបេះដូងផ្សេងៗ ហើយមិនបង្កផល​រំខានដល់អ្នកជំងឺ។

ពេលថ្នាំបញ្ចុះឈាមធ្វើទុក្ខគួរធ្វើម៉េច?

ថ្នាំបញ្ចុះសម្ពាធឈាមមួយចំនួនអាចផ្តល់ផលរំខានដូចជា ធ្វើឱ្យអ្នកជំងឺក្អក ហើមជើង អាលែកហ្ស៊ី សម្ពាធឈាមចុះខ្លាំងដែលធ្វើឱ្យអ្នកជំងឺមិនស្រួលខ្លួន។ បើអ្នកជំងឺជួបផលរំខានដូចបានរៀបរាប់ អ្នកជំងឺត្រូវមកពិគ្រោះជាមួយគ្រូពេទ្យដើម្បីគ្រូពេទ្យរកដំណោះស្រាយជូន តែអ្នកជំងឺមិនត្រូវ​បញ្ឈប់​ការលេបថ្នាំដោយខ្លួនឯងទេ។

យើងក៏អាចការពារជំងឺលើសសម្ពាធឈាមដោយ​ផ្លាស់ប្តូររបៀបរស់នៅ ឬប្រកាន់ទម្លាប់រស់នៅដែលល្អចំពោះសុខភាពតាមការណែនាំខាងលើរបស់លោកវេជ្ជបណ្ឌិតដែរ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

អ្នកលើសសម្ពាធឈាមគួរអនុវត្តវិធីគ្រប់គ្រងជំងឺទាំងនេះឲ្យបានត្រឹមត្រូវ៖
  • ហាត់ប្រាណ
  • ចៀសវាងអាហារប្រៃខ្លាំង
  • កាត់បន្ថយអាហារមានជាតិផ្អែម និងខ្លាញ់
  • ឈប់ជក់បារី
  • សម្រកគីឡូ
  • កាត់បន្ថយគ្រឿងស្រវឹង និងកាហ្វេ
  • កាត់បន្ថយស្រ្តេស
  • សម្រាកឱ្យបានគ្រប់គ្រាន់
  • លេបថ្នាំទៀតទាត់
  • តាមដានសម្ពាធឈាម

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

High blood pressure (hypertension)
https://www.mayoclinic.org/diseases-conditions/high-blood-pressure/symptoms-causes/syc-20373410

Hypertension
https://www.who.int/news-room/fact-sheets/detail/hypertension

What is blood pressure?
https://www.cdc.gov/bloodpressure/about.htm

កំណែ​ប្រែបច្ចុប្បន្ន

29/12/2023

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

មានជំងឺលើសសម្ពាធឈាម ហើយជក់បារីទៀត កាន់តែគ្រោះថ្នាក់

កើតជំងឺលើសសម្ពាធឈាម បណ្ដាលឲ្យប៉ះពាល់សរីរាង្គប៉ុន្មាននេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 29, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម