backup og meta

តិចនិក ៥យ៉ាង ថែទាំតម្រងនោមឲ្យមានសុខភាពល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 18, 2023

    តិចនិក ៥យ៉ាង ថែទាំតម្រងនោមឲ្យមានសុខភាពល្អ

    តម្រង​នោម​ដែល​មាន​សុខភាព​ល្អ​ អាច​កម្ចាត់​ចោល​ជាតិ​ពុល​ សារធាតុ​គីមី និង​ជាតិ​ទឹក​ដែល​លើស​យ៉ាង​មាន​ប្រសិទ្ធភាព។ យ៉ាង​ណា​មិញ បើ​តម្រង​នោម​ដំណើរការ​​​មិន​ប្រក្រតី​ទេ​នោះ វា​អាច​បង្ក​ជា​ផលវិបាក​​ដល់​សុខភាព​​ធ្ងន់ធ្ងរ​។ ហេតុ​នេះ​ហើយ​ យើង​គួរ​តែ​អនុវត្ត​តិចនិក​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ ដើម្បី​ថែទាំ​សុខភាព​តម្រង​នោម​​​។

    ១. ហាត់​ប្រាណ​ជា​ប្រចាំ​

    ពិត​ណាស់​ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​រាងកាយ​ទាំង​មូល​ និង​ថែម​ទាំង​ជួយ​ឲ្យ​តម្រង​នោម​មាន​សុខភាព​ល្អ​ផង​ដែរ​។ មួយ​វិញ​ទៀត ការ​ហាត់​ប្រាណ​ជួយ​បង្កើន​​កម្លាំង និង​មុខងារ​សាច់ដុំ ព្រម​ទាំង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ និង​កូលេស្តេរ៉ូល។ លើស​ពី​នេះ ការ​​បញ្ចេញ​សកម្មភាព​រាងកាយ​នេះ ​ក៏​ជួយ​​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​បេះដូង ដែល​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ការពារ​យើង​ពី​ជំងឺ​តម្រង​នោម​។

    ២. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​

    ជាក់​ស្ដែង ការ​ញ៉ាំ​ទឹក​អាច​ជួយ​កម្ចាត់​ចោល​កាកសំណល់​ និង​ជាតិ​ពុល​ចេញ​ពី​ឈាម​​តាម​រយៈ​ទឹក​នោម​។ នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ អាច​កាត់បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ និង​បញ្ចៀស​ក្រួស​តម្រង​នោម​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។​ ដូចនេះ​ យើង​ចាំបាច់​​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​៨​ទៅ​១០​កែវ​ក្នុង​មួយ​ថ្ងៃ។

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យជំងឺហឺតអនឡាញ

    កម្មវិធី​ពិនិត្យ​ជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ​អនឡាញ

    ​​​​៣. របប​អាហារ​សុខភាព​

    ទន្ទឹម​នឹង​នេះ​ដែរ តម្រង​នោម​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែទាំ​រាងកាយ​ឲ្យ​សមសួន និង​មាន​សុខភាព​ល្អ។ ប៉ុន្តែ បើ​យើង​ញ៉ាំ​អាហារ​មិន​ល្អ​ច្រើន​ពេក​ ហានិភ័យ​សុខភាព​ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ ធាត់​ជ្រុល​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​បញ្ហា​តម្រង​នោម​ផ្សេង​ទៀត អាច​នឹង​កើត​មាន​ឡើង។ ការ​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​អាច​ជួយ​ថែទាំ និង​​ការពារ​សរីរាង្គ​នេះ​ពី​ការ​បំផ្លាញ និង​របួស​ ហើយ​ជម្រើស​ដ៏​ល្អ​បំផុត​ គឺ​ការ​ញ៉ាំ​បន្លែ និង​គ្រាប់​ធញ្ញជាតិ​ ដើម្បី​បញ្ចៀស​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ សម្ពាធ​ឈាម​ខ្ពស់​ និង​ជំងឺ​បេះដូង​។

    ៤. ជៀសវាង​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា អាហារ​បំប៉ន និង​ឱសថ​បុរាណ​ច្រើន​ជ្រុល​

    ប្រភេទ​ថ្នាំ​ដែល​​គ្មាន​​វេជ្ជបញ្ជា ដូចជា​ថ្នាំ​បំបាត់​ការ​ឈឺ​ក្បាល​ ឬ​មិន​ស្រួល​ខ្លួន​តិចតួច​ អាច​បណ្ដាល​ឲ្យ​ខូច​តម្រង​នោម​បាន​ ប្រសិនបើ​យើង​ប្រើប្រាស់​​ជា​ប្រចាំ​។ ​ជាមួយ​គ្នា​នេះ​ដែរ ការ​ប្រើប្រាស់​​វីតាមីន​ និង​ឱសថ​បុរាណ​ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រង​នោម​​​បាន​ដែរ​។ រី​ឯ​ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​លើស​កម្រិត ​អាច​នាំ​ឲ្យ​យើង​ខូច​តម្រង​នោម​ដោយ​មិន​ដឹង​ខ្លួន​ ហេតុ​នេះ​ហើយ​ យើង​គួរ​ប្រុង​ប្រយ័ត្ន​​ក្នុង​ការ​ប្រើ​ថ្នាំ​ទាំង​នេះ​។

    ថែទាំតម្រងនោម២

    អានបន្ថែម៖

    ៥. គិត​វិជ្ជមាន​

    ទោះ​បី​ជា​យើង​មាន​ជំងឺ​តម្រង​នោម​ក៏​ដោយ​ ប្រសិនបើ​យើង​មាន​ការ​គិត​វិជ្ជមាន​ចំពោះ​ជីវិត​ យើង​ច្បាស់​ជា​អាច​រក​ដំណោះស្រាយ​ ក៏​ដូចជា​ទទួល​យក​ការ​ព្យាបាល​បាន​ប្រសើរ​ជាង​ ការ​គិត​តែ​ពី​រឿង​អវិជ្ជមាន​ច្រើន​​។ មួយ​វិញ​ទៀត​យើង​ចាំបាច់​ត្រូវ​គ្រប់គ្រង​ស្ត្រេស​ និង​របប​អាហារ​ឲ្យ​បាន​ល្អ​ ដើម្បី​​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​តម្រង​នោម​។

    ចំណុចសំខាន់

    ដើម្បី​ថែទាំ​តម្រង​នោម​ឲ្យ​មាន​សុខភាព​ល្អ និងជៀសផុត​ពី​ជំងឺ​តម្រង​នោម​ផ្សេង​ៗ​ យើង​គួរ​តែ​អនុវត្ត​តិចនិក​ទាំង​៥​នេះ៖
    • ហាត់ប្រាណ​ជា​ប្រចាំ
    • រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​
    • ញ៉ាំ​របប​អាហារ​សុខភាព
    • ជៀសវាង​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា អាហារបំប៉ន និង​ឱសថ​បុរាណ​ច្រើន​ជ្រុល
    • គិត​វិជ្ជមាន​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 18, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម