backup og meta

ក្បួនសាមញ្ញៗ ៧ យ៉ាង អនុវត្តរាល់ថ្ងៃ រក្សាសុខភាពតម្រងនោមបានល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 14, 2023

    ក្បួនសាមញ្ញៗ ៧ យ៉ាង អនុវត្តរាល់ថ្ងៃ រក្សាសុខភាពតម្រងនោមបានល្អ

    គ្រប់​សរីរាង្គ​លើ​រាងកាយ​យើង មិន​ថា​ធំ ឬ​តូច សុទ្ធ​តែ​មាន​ភាព​ចាំ​បាច់​ជួយ​ឲ្យ​រាងកាយ​ដំណើរ​ការ​បាន​ប្រក្រតី ហើយ​ក្នុង​នោះ​ក៏​មាន​តម្រង​នោម​ដែរ។ ត្បិត​តែ​តម្រង​នោម​ជា​សរីរាង្គ​តូច​មួយ តែ​មាន​មុខ​ងារ​សំខាន់​ៗ​ដូច ចម្រោះ​ជាតិ​ពុល រក្សា​លំនឹង​ជាតិ​ទឹក និង​អេឡិចត្រូលីត​ក្នុង​សារពាង្គកាយ ក៏​ដូច​ជា​ផលិត​អ័រម៉ូន​មួយ​ចំនួន។

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ដោយសារ​តួនាទី​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​តម្រងនោម ហេតុ​នេះ​ហើយ​យើង​គួរ​ចេះ​ថែ​រក្សា​សុខភាព​តម្រងនោម ដោយ​គ្រាន់​តែ​អនុវត្ត​តិចនិក​សាមញ្ញៗ​ខាង​ក្រោម​ដូច​ជា៖

    ១- ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ពី ២,៥ – ៣លីត្រ/ថ្ងៃ ដើម្បី​ទប់ទល់​នឹង​ការ​បាត់បង់​ជាតិ​ទឹក កាត់​បន្ថយ និង​ការពារ​រលាក​ផ្លូវ​ទឹកនោម និង​ក្រួសតម្រងនោម។

    ២- ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព​ដូចជា បន្លែ និង​ផ្លែឈើ​ស្រស់។ កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ផ្អែម​ពេក ឬ​ក៏​ប្រៃពេក ដើម្បី​ការពារ និង​គ្រប់គ្រង​ការ​លើស​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ការ​ឡើង​សម្ពាធ​ឈាម។

    ៣- ធ្វើ​លំហាត់​ប្រាណ​ជាប់​ជា​ប្រចាំ ដើម្បី​ធានា​បាន​នូវ​ទម្រង់​រាងកាយ​មួយ​សម​ស្រប។

    ៤- ចៀសវាង​ការ​ជក់​បារី និង​ត្រូវ​កម្រិត​ការញ៉ាំគ្រឿង​ស្រវឹង​ ព្រោះ​បារី និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ខូចខាត​សរសៃ​ឈាម និង​ប៉ះពាល់​សុខភាព​តម្រងនោម។

    ៥- ចៀសវាង​ការ​ប្រើប្រាស់​ថ្នាំ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ។

    ៦- កាត់​បន្ថយ​ស្រ្តេស និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់។

    ៧- ពិនិត្យ និងតាមដានសុខភាពឲ្យបានទៀងទាត់ និងមុខងារតម្រងនោមជាមួយគ្រូពេទ្យឯកទេស ពិសេសចំពោះអ្នកមាន​ជំងឺលើសឈាម ឬទឹកនោមផ្អែម។

    អត្ថបទគួរអាន៖

    សុខភាព​តម្រងនោម

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 14, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម