backup og meta

អ្នកមាន​បញ្ហាច្រាលទឹកអាស៊ីដក្រពះ គួរញ៉ាំអាហារទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 10, 2022

    អ្នកមាន​បញ្ហាច្រាលទឹកអាស៊ីដក្រពះ គួរញ៉ាំអាហារទាំងនេះ

    ច្រាលទឹកអាស៊ីដក្រពះកើតឡើង នៅពេលទឹកអាស៊ីដក្រពះច្រាលចូល​ក្នុង​​បំពង់​អាហារ​ដែលធ្វើឱ្យរលាកស្រទាប់បំពង់អាហារ ហើយធ្វើឱ្យយើងមានអាការៈដូចជា ក្រហាយទ្រូង ឈឺទ្រូង ពិបាកលេបអាហារ ភើ និង​ភើ​ជូរជាដើម។ ពេលមាន​អាការៈ​បែប​នេះយើងគួរញុំាអាហារអ្វីខ្លះ ដើម្បី​សម្រួលអាការៈ?

    អាហារដែលអាចជួយសម្រួលអាការៈច្រាលទឹកអាស៊ីដក្រពះមានដូចជា៖

    ១. ទឹកដូង

    ទឹកដូងសម្បូរទៅដោយសារធាតុអេឡិចត្រូលីតដូចជាប៉ូតាស្យូម ដែលអាច​ជួយ​ឱ្យ​រាងកាយ​យើងរក្សាតុល្យភាព pH និងអាចជួយគ្រប់គ្រងការច្រាលទឹកអាស៊ីដក្រពះ។

    ២. សាច់សុទ្ធ

    សាច់សុទ្ធដូចជា សាច់ទ្រូងមាន់ និងត្រីមួយចំនួនមានជាតិខ្លាញ់​ទាបជាង​សាច់ដទៃ​ទៀត ដែលជួយកាត់បន្ថយអាការៈច្រាលទឹកអាស៊ីដក្រពះបាន ហើយថែមទាំង​សម្បូរ​ប្រូតេអ៊ីនទៀតផង។

    ៣. ស្រូវសាលីអូត

    ស្រូវសាលីអូតផ្ទុកទៅដោយជាតិសរសៃធ្វើឱ្យយើងឆ្អែតបានយូរ ដូច្នេះយើង​មិនញុំា​ច្រើន​ដែលធ្វើឱ្យច្រាលទឹកអាស៊ីដក្រពះ។ ស្រូវសាលីអូត​អាច​ជួយស្រូប​យក​អាស៊ីដ​ក្រពះ និងជួយដល់ណើរការរំលាយអាហារ ព្រមទាំងផ្ទុកទៅ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែជាច្រើន។

    ៤. យ៉ាអួរ

    យ៉ាអួរមិនដូចផលិតផលទឹកដោះដែលមានជាតិខ្លាញ់ច្រើនទេ។ យ៉ាអួរអាច​​ជួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រួល​អាការៈរលាកស្រទាប់បំពង់អាហារដោយសារច្រាលទឹកអាស៊ីដក្រពះ។

    ម្យ៉ាងទៀត យ៉ាអួរមានផ្ទុកនូវសារធាតុ​ប្រូបាយ​អូទិកដែលជាបាក់តេរីល្អជួយ​ដល់​ដំណើរការរំលាយអាហារ និងដំណើរការស្រូប​យក​សារធាតុចិញ្ចឹម។ យ៉ាអួរ​ក៏​សម្បូរ​ទៅដោយប្រូតេអ៊ីន ដែលល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារដែរ។

    ៥. បន្លែបៃតង

    បន្លែបៃតងសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹម។ ម៉្យាងទៀតបន្លែ​បៃតង​ក៏មាន​ជាតិអាល់កាឡាំងផងដែរ ដែលមានន័យថា បន្លែបៃតង​មិនមាន​ផ្ទុកអាស៊ីដ​ដែលធ្វើឱ្យ​រលាក​ផ្លូវរំលាយអាហាររបស់យើង។

    ៦. ខ្ញី

    ខ្ញីជាអាហារប្រឆាំងនឹងការរលាក និងសម្បូរទៅដោយសារធាតុប្រឆាំង​អុកស៊ីដកម្ម​ដែល​អាចជួយសម្រួលបញ្ហារលាកស្រទាប់បំពង់អាហារ និងក្រពះ។

    ខ្ញី

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ៧. បន្លែមើម

    បន្លែមើមដូចជាដំឡូងជ្វាជាដើមមានជាតិសរសៃច្រើន ដែលត្រូវការពេល​យូរ​ក្នុង​ការ​រំលាយ និងអាចជួយស្រូបអាស៊ីដក្នុងក្រពះ។ បន្លែ​មើម​​ក៏មាន​សារធាតុចិញ្ចឹម​ជា​ច្រើន​​ដូចជា ​សារធាតុប្រឆាំង​អុកស៊ីតកម្ម សារធាតុរ៉ែ និង​វីតាមីន ហើយ​មាន​កាឡូរី​ទាប។

    ៨. អង្ករសម្រូប​

    អង្ករសម្រូបសម្បូរទៅដោយកាបូអ៊ីដ្រាតស្មុគស្មាញ និងជាតិសរសៃជាងអង្ករសម្រិត​ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ និងអាចជួយស្រូបយកជាតិអាស៊ីដក្នុងក្រពះ។

    ៩. ចេក

    ចេកមានកម្រិត pH ៥,៦ ដែលធ្វើឱ្យចេកជាជម្រើសអាហារ​ដ៏ល្អសម្រាប់អ្នកដែល​មានជំងឺ​ច្រាល​ទឹក​អាស៊ីដក្រពះ។

    ១០. ឪឡឹក និងត្រសក់ស្រូវ

    ឪឡឹក និងត្រសក់ស្រូវមានជាតិអាស៊ីដទាបដែលមានកម្រិត pH ជាមធ្យម ៦,១ និង​មានសារធាតុប្រឆាំងអុកស៊ីតកម្ម បេតាការ៉ូទីន ម៉ាញ៉េស្យូម និងជាតិសរសៃជាដើម ដែល​អាចកាត់បន្ថយជាតិអាស៊ីដ ហើយ​ជួយផ្សះក្រពះ។

    ១១. គ្រាប់ផ្លែឈើ

    គ្រាប់ផ្លែឈើសម្បូរទៅដោយសារធាតុរ៉ែ និងខ្លាញ់ល្អ។ គ្រាប់វ៉ុលណាត់មានកម្រិត pH ខ្ពស់ ហើយមានជាតិអាល់កាឡាំង ដែលអាចប្រឆាំង​នឹងការ​ច្រាល់ទឹកអាស៊ីដ​ក្រពះ​ដោយ​បន្សាបអាស៊ីដក្នុងក្រពះ។ ឯគ្រាប់អាល់ម៉ុនមានផ្ទុកជាតិអាល់កាឡាំង ប្រូតេអ៊ីន និងជាតិសរសៃខ្ពស់។

    ១២. ទឹកឃ្មុំ

    ទឹកឃ្មុំមានគុណសម្បត្តិក្នុងការប្រឆាំងនឹងការរលាក ដែលអាចជួយកាត់​​​បន្ថយ​អាការៈ​ក្រហាយទ្រូង។ តាមការស្រាវជ្រាវបានឱ្យដឹងថា ទឹកឃ្មុំអាចជួយពង្រឹង​សាច់ដុំក​ក្រពះ​ដែលអាចជួយទប់ទឹកអាស៊ីដក្រពះមិន​ឱ្យ​ច្រាលចូលបំពង់អាហារ។

    ១៣. ទឹកប្រទាលកន្ទុយក្រពើ

    ទឹកប្រទាលកន្ទុយក្រពើមានអាល់កាឡាំង និងទឹកដែលអាចជួយ​សម្រាល​​​​អាការៈ​ច្រាលទឹកអាស៊ីដក្រពះ ព្រមទាំងអាចកាត់បន្ថយការរលាក​​ទៀតផង។

    ច្រាលទឹកអាស៊ីដក្រពះក៏បណ្តាលមកពីអាហារមួយចំនួនដែរ ដូច្នេះយើងគួរ​ចៀសវាង​គ្រឿងស្រវឹង ភេជ្ជៈមានជាតិហ្គាស កាហ្វេអ៊ី​ន ឬភេសជ្ជៈមាន​ជាតិស្ករខ្ពស់ ក៏​ដូច​ជា​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ ជូរ និង​ហឹរជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 10, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម